User Tools

Site Tools


Translations of this page?:
km:tipitaka:abh:ds:abh.ds.02

រូបកណ្ឌ (ទី២)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh ds 02 បាលី cs-km: abh.ds.02 អដ្ឋកថា: abh.ds.02_att PTS: ?

រូបកណ្ឌ (ទី២)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(២. រូបកណ្ឌំ)

(ឧទ្ទេស)

(ឧទ្ទេសោ)

[១] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ វិបាកនៃពួកធម៌ជាកុសល និងអកុសល ជាកាមាវចរ រូបាវចរ អរូបាវចរ ជាអបរិយាបន្នៈ (មិនរាប់ចូលក្នុងភូមិវដ្តៈទាំង៣) វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ទាំងពួកធម៌ដែលជាកិរិយា មិនមែនជាកុសល មិនមែនជាអកុសលក្តី មិនមែនជាកម្មវិបាកក្តី រូបទាំងអស់ក្តី ធាតុដែលបច្ច័យមិនបានប្រជុំតាក់តែង (ព្រះនិព្វាន) ក្តី នេះពួកធម៌ជាអព្យាក្រឹត។

(រូបកណ្ឌ មាតិកា)

(មាតិកា)

(ធម៌មានប្រមាណមួយ)

(ឯកកំ)

[២] បណ្តាធម៌ទាំងនោះ រូបទាំងអស់ តើដូចម្តេច។ មហាភូតរូប ៤ និងរូបដែលអាស្រ័យមហាភូតរូបទាំង ៤ នេះ ហៅថារូបទាំងអស់។

[៣] រូបទាំងអស់ មិនមែនជាហេតុ ឥតហេតុ ប្រាសចាកហេតុ ប្រកបដោយបច្ច័យ រូបដែលបច្ច័យតាក់តែង ជាលោកិយ ប្រកបដោយអាសវៈ ជាប្រយោជន៍ដល់សញ្ញោជនៈ ដែលគន្ថៈគប្បីដោតក្រង ដែលឱឃៈគប្បីប្រព្រឹត្តកន្លង ដែលយោគៈគប្បីប្រព្រឹត្តកន្លង ជាប្រយោជន៍ដល់នីវរណៈ ដែលបរាមាសៈស្ទាបអង្អែល ជាប្រយោជន៍ដល់ឧបាទាន គួរដល់សេចក្តីសៅហ្មង ជាអព្យាក្រឹត មិនមានអារម្មណ៍ មិនមែនជាចេតសិក ប្រាសចាកចិត្តជាសភាវៈមិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ជារូបមិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង មិនមែនប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈទេ មិនមែនមិនមានវិតក្កៈ ហើយមានត្រឹមតែវិចារៈទេ ជារូបមិនមានវិតក្កៈ មិនមានវិចារៈ មិនប្រកបដោយបីតិ មិនប្រកបដោយសុខៈ មិនប្រកបដោយឧបេក្ខា ជារូបមិនត្រូវលះដោយទស្សនៈ ទាំងមិនត្រូវលះដោយភាវនា ជារូបមានហេតុមិនត្រូវលះដោយទស្សនៈ ទាំងមិនត្រូវលះដោយភាវនា ជារូបមិនមែនជាដល់នូវការសន្សំកពូនឡើង មិនមែនជាមិនដល់នូវការសន្សំកពូនឡើង មិនមែនជាសេក្ខៈ មិនមែនជាអសេក្ខៈ មានសភាពតូចឆ្មារ ជាកាមាវចរ មិនមែនជារូបាវចរ មិនមែនជាអរូបាវចរ រាប់ចូលក្នុងវដ្ដៈ មិនមែនជាមិនរាប់ចូលក្នុងវដ្ដៈ ជាអនិយតៈ មិនមែនជានិយ្យានិកៈ ជាឧប្បន្នរូប ជារូបត្រូវដឹងដោយវិញ្ញាណ ៦ ជារូបមិនទៀង ដែលជរាគ្របសង្កត់ ការសង្គ្រោះរូបដោយចំណែក ១ យ៉ាងនេះ។

ចប់ ធម៌មានប្រមាណមួយ។

(ធម៌មានប្រមាណពីរ)

(ទុកំ)

[៤] ការសង្គ្រោះរូបដោយចំណែក ២ គឺរូបជាឧបាទា និងរូបមិនមែនជាឧបាទា រូបជាឧបាទិន្ន និងរូបជាអនុបាទិន្ន រូបជាឧបាទិន្នុបាទានិយៈ និងរូបជាអនុបាទិន្នុបាទានិយៈ រូបជាសនិទស្សនៈ និងរូបជាអនិទស្សនៈ រូបជាសប្បដិឃៈ និងរូបជាអប្បដិឃៈ រូបជាឥន្ទ្រិយ និងរូបមិនមែនជាឥន្ទ្រិយ រូបជាមហាភូត និងរូបមិនមែនជាមហាភូត រូបជាវិញ្ញត្តិ និងរូបមិនមែនជាវិញ្ញត្តិ រូបជាចិត្តសមុដ្ឋាន​ និងរូបមិនមែនជាចិត្តសមុដ្ឋាន រូបកើតជាមួយនឹងចិត្ត និងរូបមិនកើតជាមួយនឹងចិត្ត រូបប្រព្រឹត្តទៅតាមចិត្ត និងរូបមិនប្រព្រឹត្តទៅតាមចិត្ត រូបខាងក្នុង និងរូបខាក្រៅ រូបគ្រោតគ្រាត និងរូបល្អិត រូបឆ្ងាយ និងរូបជិត។ រូបជាវត្ថុនៃចក្ខុសម្ផ័ស្ស និងរូបមិនមែនជាវត្ថុនៃចក្ខុសម្ផ័ស្ស រូបជាវត្ថុនៃវេទនា។ បេ។ នៃសញ្ញា។ បេ។ នៃចេតនា ដែលកើតអំពីចក្ខុសម្ផ័ស្ស។ បេ។ នៃចក្ខុវិញ្ញាណ និងរូបមិនមែនជាវត្ថុនៃចក្ខុវិញ្ញាណ រូបជាវត្ថុនៃសោតសម្ផ័ស្ស។ បេ។ នៃឃានសម្ផ័ស្ស។ បេ។ នៃជិវ្ហាសម្ផ័ស្ស។ បេ។ នៃកាយសម្ផ័ស្ស និងរូបមិនមែនជាវត្ថុនៃកាយសម្ផ័ស្ស រូបជាវត្ថុ​នៃវេទនា។ បេ។ នៃសញ្ញា។ បេ។ នៃចេតនា ដែលកើតអំពីកាយសម្ផ័ស្ស។ បេ។ នៃកាយវិញ្ញាណ និងរូបមិនមែនជាវត្ថុ​នៃកាយវិញ្ញាណ។ រូបជាអារម្មណ៍នៃចក្ខុសម្ផ័ស្ស និងរូបមិនមែនជាអារម្មណ៍នៃចក្ខុសម្ផ័ស្ស រូបជាអារម្មណ៍នៃវេទនា។ បេ។ នៃសញ្ញា។ បេ។ នៃចេតនា ដែលកើតអំពីចក្ខុសម្ផ័ស្ស។ បេ។ នៃចក្ខុវិញ្ញាណ និងរូបមិនមែនជាអារម្មណ៍នៃចក្ខុវិញ្ញាណ។ រូបជាអារម្មណ៍នៃសោតសម្ផ័ស្ស។ បេ។ នៃឃានសម្ផ័ស្ស។ បេ។ នៃជិវ្ហាសម្ផ័ស្ស។ បេ។ នៃកាយសម្ផ័ស្ស និងរូបមិនមែនជាអារម្មណ៍នៃកាយសម្ផ័ស្ស រូបជាអារម្មណ៍​នៃវេទនា។ បេ។ នៃសញ្ញា។ បេ។ នៃចេតនា ដែលកើតអំពីកាយសម្ផ័ស្ស។ បេ។ នៃកាយវិញ្ញាណ និងរូបមិនមែនជាអារម្មណ៍នៃកាយវិញ្ញាណ​។ រូបជាចក្ខាយតនៈ និងរូបមិនមែនជាចក្ខាយតនៈ រូបជាសោតាយតនៈ និងរូបមិនមែនជាសោតាយតនៈ រូបជាឃានាយតនៈ។ បេ។ ជាជិវ្ហាយតនៈ។ បេ។ ជាកាយាយតនៈ និងរូបមិនមែនជាកាយាយតនៈ រូបជារូបាយតនៈ និងរូបមិនមែនជារូបាយតនៈ រូបជាសទ្ទាយតនៈ។ បេ។ ជាគន្ធាយតនៈ។ បេ។ ជារសាយតនៈ។ បេ។ ជាផោដ្ឋព្វាយតនៈ និងរូបមិនមែនជាផោដ្ឋព្វាយតនៈ។ រូបជាចក្ខុធាតុ និងរូបមិនមែនជាចក្ខុធាតុ រូបជាសោតធាតុ។​បេ។ ជាឃានធាតុ។ បេ។ ជាជិវ្ហាធាតុ។ បេ។ ជាកាយធាតុ និងរូបមិនមែនជាកាយធាតុ រូបជារូបធាតុ និងរូបមិនមែនជារូបធាតុ រូបជាសទ្ទធាតុ។ បេ។ ជាគន្ធធាតុ។ បេ។​ ជារសធាតុ។ បេ។​ ជាផោដ្ឋព្វធាតុ និងរូបមិនមែនជាផោដ្ឋព្វធាតុ។ រូបជាចក្ខុន្ទ្រិយ​ និងរូបមិនមែនជាចក្ខុន្ទ្រិយ រូបជាសោតិន្ទ្រិយ។​បេ។ ជាឃានិន្ទ្រិយ។ បេ។ ជាជិវ្ហិន្ទ្រិយ។ បេ។ ជាកាយិន្ទ្រិយ និងរូបមិនមែនជាកាយិន្ទ្រិយ រូបជាឥត្ថិន្ទ្រិយ និងរូបមិនមែនជាឥត្ថិន្ទ្រិយ រូបជាបុរិសិន្ទ្រិយ និងរូបមិនមែនជាបុរិសិន្ទ្រិយ រូបជាជីវិតិន្ទ្រិយ និងរូបមិនមែនជាជីវិតិន្ទ្រិយ។ រូបជាកាយវិញ្ញត្តិ និងរូបមិនមែនជាកាយវិញ្ញត្តិ រូបជាវចីវិញ្ញត្តិ និងរូបមិនមែនជាវចីវិញ្ញត្តិ រូបជាអាកាសធាតុ និងរូបមិនមែនជាអាកាសធាតុ រូបជាអាបោធាតុ និងរូបមិនមែន ជាអាបោធាតុ រូបជារូបស្សលហុតា និងរូបមិនមែនជារូបស្សលហុតា រូបជារូបស្សមុទុតា និងរូបមិនមែនជារូបស្សមុទុតា រូបជារូបស្សកម្មញ្ញតា និងរូបមិនមែនជារូបស្សកម្មញ្ញតា រូបជារូបស្សឧបចយៈ និងរូបមិនមែនជារូបស្សឧបចយៈ រូបជារូបស្សសន្តតិ និងរូបមិនមែនជារូបស្សសន្តតិ រូបជារូបស្សជរតា និងរូបមិនមែនជារូបស្សជរតា រូបជារូបស្សអនិច្ចតា​ និងរូបមិនមែនជារូបស្សអនិច្ចតា រូបជាកពឡិង្ការាហារ និងរូបមិនមែនជាកពឡិង្ការាហារ ការសង្គ្រោះរូបដោយចំណែក ២ យ៉ាងនេះ។

ចប់ ធម៌មានប្រមាណពីរ។

(រូបមានប្រមាណ ៣)

(តិកំ)

[៥] ការសង្គ្រោះរូបដោយចំណែក ៣ គឺរូបណាខាងក្នុង រូបនោះជាឧបាទា រូបណាខាងក្រៅ​ រូបនោះជាឧបាទា និងមិនមែនជាឧបាទាក៏មាន រូបណាខាងក្នុង រូបនោះ ជាឧបាទិន្ន រូបណាខាងក្រៅ រូបនោះជាឧបាទិន្ន និងជាអនុបាទិន្នក៏មាន រូបណាខាងក្នុង រូបនោះជាឧបាទិន្នុបាទានិយៈ រូបណាខាងក្រៅ រូបនោះជាឧបាទិន្នុបាទានិយៈ និងជាអនុបាទិន្នុបាទានិយៈក៏មាន រូបណាខាងក្នុង រូបនោះជាអនិទស្សនៈ រូបណាខាងក្រៅ រូបនោះជាសនិទស្សនៈ និងជាអនិទស្សនៈក៏មាន រូបណាខាងក្នុង រូបនោះជាសប្បដិឃៈ រូបណាខាងក្រៅ រូបនោះជាសប្បដិឃៈ និងជាអប្បដិឃៈក៏មាន រូបណាខាងក្នុង រូបនោះជាឥន្ទ្រិយ រូបណាខាងក្រៅ រូបនោះជាឥន្ទ្រិយ និងមិនមែនជាឥន្ទ្រិយក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជាមហាភូត រូបណាខាងក្រៅ រូបនោះជាមហាភូត និងមិនមែនជាមហាភូតក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជាវិញ្ញត្តិ រូបណាខាងក្រៅ រូបនោះជាវិញ្ញត្តិ និងមិនមែនជាវិញ្ញត្តិក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជាចិត្តសមុដ្ឋាន រូបណាខាងក្រៅ រូបនោះជាចិត្តសមុដ្ឋាន និងមិនមែនជាចិត្តសមុដ្ឋានក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជាចិត្តសហភុ រូបណាខាងក្រៅ រូបនោះជាចិត្តសហភុ និងមិនមែនជាចិត្តសហភុក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជាចិត្តានុបរិវត្តិ រូបណាខាងក្រៅ រូបនោះជាចិត្តានុបរិវត្តិ និងមិនមែនជាចិត្តានុបរិវត្តិក៏មាន រូបណាខាងក្នុង រូបនោះជាឱឡារិកៈ រូបណាខាងក្រៅ រូបនោះជាឱឡារិកៈ និងជាសុខុមៈក៏មាន រូបណាខាងក្នុង រូបនោះជាសន្តិកេរូប រូបណាខាងក្រៅ រូបនោះជាទូរេរូប និងជាសន្តិកេរូបក៏មាន។ រូបណាខាងក្រៅ រូបនោះមិនមែនជាវត្ថុនៃចក្ខុសម្ផ័ស្ស រូបណាខាងក្នុង រូបនោះជាវត្ថុនៃចក្ខុសម្ផ័ស្ស និងមិនមែនជាវត្ថុនៃចក្ខុសម្ផ័ស្សក៏មាន រូបណាខាងក្រៅ រូបនោះ មិនមែនជាវត្ថុនៃវេទនា។ បេ។ នៃសញ្ញា។ បេ។ នៃចេតនា ដែលកើតអំពីចក្ខុសម្ផ័ស្ស។ បេ។ នៃចក្ខុវិញ្ញាណក៏មាន រូបណាខាងក្នុង រូបនោះជាវត្ថុនៃចក្ខុវិញ្ញាណ និងមិនមែនជាវត្ថុនៃចក្ខុវិញ្ញាណក៏មាន រូបណាខាងក្រៅ រូបនោះមិនមែនជាវត្ថុនៃសោតសម្ផ័ស្ស។ បេ។ នៃឃានសម្ផ័ស្ស។ បេ។ នៃជិវ្ហាសម្ផ័ស្ស។ បេ។ នៃកាយសម្ផ័ស្ស រូបណាខាងក្នុង រូបនោះជាវត្ថុនៃកាយសម្ផ័ស្ស និងមិនមែនជាវត្ថុនៃកាយសម្ផ័ស្សក៏មាន រូបណាខាងក្រៅ រូបនោះមិនមែនជាវត្ថុ នៃវេទនា។ បេ។ នៃសញ្ញា។ បេ។ នៃចេតនា​ ដែលកើតអំពីកាយសម្ផ័ស្ស។ បេ។​ នៃកាយវិញ្ញាណ រូបណាខាងក្នុង រូបនោះជាវត្ថុនៃកាយវិញ្ញាណ និងមិនមែនជាវត្ថុនៃកាយវិញ្ញាណក៏មាន។ រូបណាខាងក្នុង រូបនោះ មិនមែនជាអារម្មណ៍នៃចក្ខុសម្ផ័ស្ស រូបណាខាងក្រៅ រូបនោះជាអារម្មណ៍នៃចក្ខុសម្ផ័ស្ស និងមិនមែនជាអារម្មណ៍នៃចក្ខុសម្ផ័ស្សក៏មាន រូបណាខាងក្នុង រូបនោះ មិនមែនជាអារម្មណ៍នៃវេទនា។ បេ។ នៃសញ្ញា។ បេ។ នៃចេតនាដែលកើតអំពីចក្ខុសម្ផ័ស្ស។ បេ។ នៃចក្ខុវិញ្ញាណ រូបណាខាងក្រៅ រូបនោះជាអារម្មណ៍នៃចក្ខុវិញ្ញាណ និងមិនមែនជាអារម្មណ៍នៃចក្ខុវិញ្ញាណក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជាអារម្មណ៍នៃសោតសម្ផ័ស្ស។ បេ។ នៃឃានសម្ផ័ស្ស។ បេ។ នៃជិវ្ហាសម្ផ័ស្ស។ បេ។ នៃកាយសម្ផ័ស្ស រូបណាខាងក្រៅ រូបនោះជាអារម្មណ៍នៃកាយសម្ផ័ស្ស និងមិនមែនជាអារម្មណ៍ នៃកាយសម្ផ័ស្សក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជាអារម្មណ៍នៃវេទនា។ បេ។ នៃសញ្ញា។ បេ។ នៃចេតនា ដែលកើតអំពីកាយសម្ផ័ស្ស។ បេ។ នៃកាយវិញ្ញាណ រូបណាខាងក្រៅ រូបនោះជាអារម្មណ៍នៃកាយវិញ្ញាណ និងមិនមែនជាអារម្មណ៍នៃកាយវិញ្ញាណក៏មាន។ រូបណាខាងក្រៅ រូបនោះមិនមែនជាចក្ខាយតនៈ រូបណាខាងក្នុង រូបនោះជាចក្ខាយតនៈ និងមិនមែនជាចក្ខាយតនៈក៏មាន រូបណាខាងក្រៅ រូបនោះមិនមែនជាសោតាយតនៈ។ បេ។ មិនមែនជាឃានាយតនៈ។ បេ។​ មិនមែនជាជិវ្ហាយតនៈ។ បេ។ មិនមែនជាកាយាយតនៈ រូបណាខាងក្នុង រូបនោះជាកាយាយតនៈ និងមិនមែនជាកាយាយតនៈក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជារូបាយតនៈ រូបណាខាងក្រៅ រូបនោះជារូបាយតនៈ និងមិនមែនជារូបាយតនៈក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជាសទ្ទាយតនៈ។ បេ។ មិនមែនជាគន្ធាយតនៈ។ បេ។ មិនមែនជារសាយតនៈ។ បេ។ មិនមែនជាផោដ្ឋព្វាយតនៈ រូបណាខាងក្រៅ រូបនោះជាផោដ្ឋព្វាយតនៈ និងមិនមែនជា ផោដ្ឋព្វាយតនៈក៏មាន។ រូបណាខាងក្រៅ រូបនោះមិនមែនជាចក្ខុធាតុ រូបណាខាងក្នុង រូបនោះជាចក្ខុធាតុ និងមិនមែនជាចក្ខុធាតុក៏មាន រូបណាខាងក្រៅ រូបនោះមិនមែនជាសោតធាតុ។ បេ។ មិនមែនជាឃានធាតុ។ បេ។ មិនមែនជាជិវ្ហាធាតុ។ បេ។ មិនមែនជាកាយធាតុ។ បេ។ រូបណាខាងក្នុង រូបនោះជាកាយធាតុ និងមិនមែនជាកាយធាតុក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជារូបធាតុ រូបណាខាងក្រៅ រូបនោះជារូបធាតុ និងមិនមែនជារូបធាតុក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជាសទ្ទធាតុ។ បេ។ មិនមែនជាគន្ធធាតុ។ បេ។ មិនមែនជារសធាតុ។ បេ។ មិនមែនជាផោដ្ឋព្វធាតុ រូបណាខាងក្រៅ រូបនោះជាផោដ្ឋព្វធាតុ និងមិនមែនជាផោដ្ឋព្វធាតុក៏មាន។ រូបណាខាងក្រៅ រូបនោះមិនមែនជាចក្ខុន្ទ្រិយ រូបណាខាងក្នុង រូបនោះ ជាចក្ខុន្ទ្រិយ និងមិនមែនជាចក្ខុន្ទ្រិយក៏មាន រូបណាខាងក្រៅ រូបនោះមិនមែនជាសោតិន្ទ្រិយ។ បេ។ មិនមែនជាឃានិន្ទ្រិយ។ បេ។ មិនមែនជាជីវ្ហិន្ទ្រិយ។ បេ។ មិនមែនជាកាយិន្ទ្រិយ រូបណាខាងក្នុង រូបនោះជាកាយិន្ទ្រិយ និងមិនមែនជាកាយិន្ទ្រិយក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជាឥត្ថិន្ទ្រិយ រូបណាខាងក្រៅ រូបនោះជាឥត្ថិន្ទ្រិយ និងមិនមែនជាឥត្ថិន្ទ្រិយក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជាបុរិសិន្ទ្រិយ រូបណាខាងក្រៅ រូបនោះជាបុរិសិន្ទ្រិយ និងមិនមែនជាបុរិសិន្ទ្រិយក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជាជីវិតិន្ទ្រិយ រូបណាខាងក្រៅ រូបនោះជាជីវិតិន្ទ្រិយ និងមិនមែនជាជីវិតិន្ទ្រិយក៏មាន។ រូបណាខាងក្នុង រូបនោះមិនមែនជាកាយវិញ្ញត្តិ រូបណាខាងក្រៅ រូបនោះជាកាយវិញ្ញត្តិ និងមិនមែនជាកាយវិញ្ញត្តិក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជាវចីវិញ្ញត្តិ រូបណាខាងក្រៅ រូបនោះជាវចីវិញ្ញត្តិ និងមិនមែនជាវចីវិញ្ញត្តិក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជាអាកាសធាតុ រូបណាខាងក្រៅ រូបនោះជាអាកាសធាតុ និងមិនមែនជាអាកាសធាតុក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជាអាបោធាតុ រូបណាខាងក្រៅ រូបនោះជាអាបោធាតុ និងមិនមែនជាអាបោធាតុក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជារូបស្សលហុតា រូបណាខាងក្រៅ រូបនោះជារូបស្សលហុតា និងមិនមែនជារូបស្សលហុតាក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជារូបស្សមុទុតា រូបណាខាងក្រៅ រូបនោះជារូបស្សមុទុតា និងមិនមែនជារូបស្សមុទុតាក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជារូបស្សកម្មញ្ញតា រូបណាខាងក្រៅ រូបនោះជារូបស្សកម្មញ្ញតា និងមិនមែនជារូបស្សកម្មញ្ញតាក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជារូបស្សឧបចយៈ រូបណាខាងក្រៅ រូបនោះជារូបស្សឧបចយៈ និងមិនមែនជារូបស្សឧបចយៈក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជារូបស្សសន្តតិ រូបណាខាងក្រៅ រូបនោះជារូបស្សសន្តតិ និងមិនមែនជារូបស្សសន្តតិក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជារូបស្សជរតា រូបណាខាងក្រៅ រូបនោះជារូបស្សជរតា និងមិនមែនជារូបស្សជរតាក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជារូបស្សអនិច្ចតា រូបណាខាងក្រៅ រូបនោះជារូបស្សអនិច្ចតា និងមិនមែនជារូបស្សអនិច្ចតាក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជាកពឡឹការាហារ រូបណាខាងក្រៅ រូបនោះជាកពឡឹការាហារ និងមិនមែនជាកពឡឹការាហារក៏មាន ការសង្គ្រោះរូបដោយចំណែក ៣ យ៉ាងនេះ។

ចប់ រូបមានប្រមាណ ៣។

(រូបមានប្រមាណ ៤)

(ចតុក្កំ)

[៦] ការសង្គ្រោះរូបដោយចំណែក ៤ គឺរូបណាជាឧបាទា រូបនោះជាឧបាទិន្នក៏មាន ជាអនុបាទិន្នក៏មាន រូបណាជាអនុបាទា រូបនោះជាឧបាទិន្នក៏មាន ​ជាអនុបាទិន្នក៏មាន រូបណាជាឧបាទា រូបនោះជាឧបាទិន្នុបាទានិយៈក៏មាន ជាអនុបាទិន្នុបាទានិយៈក៏មាន រូបណាជាអនុបាទា រូបនោះជាឧបាទិន្នុបាទានិយៈក៏មាន ​ជាអនុបាទិន្នុបាទានិយៈក៏មាន រូបណាជាឧបាទា រូបនោះជាសប្បដិឃៈក៏មាន ជាអប្បដិឃៈក៏មាន រូបណាជាអនុបាទា រូបនោះជាសប្បដិឃៈក៏មាន ជាអប្បដិឃៈក៏មាន រូបណាជាឧបាទា រូបនោះជាឱឡារិកៈក៏មាន ជាសុខុមៈក៏មាន រូបណាជាអនុបាទា រូបនោះជាឱឡារិកៈក៏មាន ជាសុខុមៈក៏មាន រូបណាជាឧបាទា រូបនោះជាទូរេរូបក៏មាន ជាសន្តិកេរូបក៏មាន រូបណាជាអនុបាទា រូបនោះជាទូរេរូបក៏មាន ជាសន្តិកេរូបក៏មាន។ រូបណាជាឧបាទិន្ន រូបនោះជាសនិទស្សនៈក៏មាន ជាអនិទស្សនៈក៏មាន រូបណាជាអនុបាទិន្ន រូបនោះជាសនិទស្សនៈក៏មាន ជាអនិទស្សនៈក៏មាន រូបណាជាឧបាទិន្ន រូបនោះជាសប្បដិឃៈក៏មាន ជាអប្បដិឃៈក៏មាន រូបណាជាអនុបាទិន្ន រូបនោះជាសប្បដិឃៈក៏មាន ជាអប្បដិឃៈក៏មាន រូបណាជាឧបាទិន្ន រូបនោះជាមហាភូតក៏មាន មិនមែនជាមហាភូតក៏មាន រូបណាជាអនុបាទិន្ន រូបនោះជាមហាភូតក៏មាន មិនមែនជាមហាភូតក៏មាន រូបណាជាឧបាទិន្ន រូបនោះជាឱឡារិកៈក៏មាន ជាសុខុមៈក៏មាន រូបណាជាអនុបាទិន្ន រូបនោះជាឱឡារិកៈក៏មាន ជាសុខុមៈក៏មាន រូបណាជាឧបាទិន្ន រូបនោះជាទូរេរូបក៏មាន ជាសន្តិកេរូបក៏មាន រូបណាជាអនុបាទិន្ន រូបនោះជាទូរេរូបក៏មាន ជាសន្តិកេរូបក៏មាន។ រូបណាជាឧបាទិន្នុបាទានិយៈ រូបនោះជាសនិទស្សនៈក៏មាន ជាអនិទស្សនៈក៏មាន រូបណាជាអនុបាទិន្នុបាទានិយៈ រូបនោះជាសនិទស្សនៈក៏មាន ជាអនិទស្សនៈក៏មាន រូបណាជាឧបាទិន្នុបាទានិយៈ រូបនោះជាសប្បដិឃៈក៏មាន ជាអប្បដិឃៈក៏មាន រូបណាជាអនុបាទិន្នុបាទានិយៈ រូបនោះជា សប្បដិឃៈក៏មាន ជាអប្បដិឃៈក៏មាន រូបណាជាឧបាទិន្នុបាទានិយៈ រូបនោះជាមហាភូត ក៏មាន មិនមែនជាមហាភូតក៏មាន រូបណាជាអនុបាទិន្នុបាទានិយៈ រូបនោះជាមហាភូត ក៏មាន មិនមែនជាមហាភូតក៏មាន រូបណាជាឧបាទិន្នុបាទានិយៈ រូបនោះជាឱឡារិកៈក៏មាន ជាសុខុមៈក៏មាន រូបណាជាអនុបាទិន្នុបាទានិយៈ រូបនោះជាឱឡារិកៈក៏មាន ជាសុខុមៈក៏មាន រូបណាជាឧបាទិន្នុបាទានិយៈ រូបនោះជាទូរេរូបក៏មាន ជាសន្តិកេរូបក៏មាន រូបណាជាអនុបាទិន្នុបាទានិយៈ រូបនោះជាទូរេរូបក៏មាន ជាសន្តិកេរូបក៏មាន។ រូបណាជាសប្បដិឃៈ រូបនោះជាឥន្ទ្រិយក៏មាន មិនមែនជាឥន្ទ្រិយក៏មាន រូបណាជាអប្បដិឃៈ រូបនោះជាឥន្ទ្រិយក៏មាន មិនមែនជាឥន្ទ្រិយក៏មាន រូបណាជាសប្បដិឃៈ រូបនោះ ជាមហាភូតក៏មាន មិនមែនជាមហាភូតក៏មាន រូបណាជាអប្បដិឃៈ រូបនោះ ជាមហាភូតក៏មាន មិនមែនជាមហាភូតក៏មាន។ រូបណាជាឥន្ទ្រិយ រូបនោះជាឱឡារិកៈក៏មាន ជាសុខុមៈក៏មាន រូបណាមិនមែនជាឥន្ទ្រិយ រូបនោះជាឱឡារិកៈក៏មាន ជាសុខុមៈក៏មាន រូបណាជាឥន្ទ្រិយ រូបនោះជាទូរេរូបក៏មាន ជាសន្តិកេរូបក៏មាន រូបណាមិនមែនជាឥន្ទ្រិយ រូបនោះជាទូរេរូបក៏មាន ជាសន្តិកេរូបក៏មាន។ រូបណាជាមហាភូត រូបនោះជាឱឡារិកៈក៏មាន ជាសុខុមៈក៏មាន រូបណាមិនមែនជាមហាភូត រូបនោះជា ឱឡារិកៈក៏មាន ជាសុខុមៈក៏មាន រូបណាជាមហាភូត រូបនោះជាទូរេរូបក៏មាន ជាសន្តិកេរូបក៏មាន រូបណាមិនមែនជាមហាភូត រូបនោះជាទូរេរូបក៏មាន ជាសន្តិកេរូបក៏មាន។ (បានដល់) រូបដែលបុគ្គលឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ការសង្គ្រោះរូបដោយចំណែក ៤ យ៉ាងនេះ។

ចប់ រូបមានប្រមាណ ៤។

(រូបមានប្រមាណ ៥)

(បញ្ចកំ)

[៧] ការសង្គ្រោះរូបដោយចំណែក ៥ គឺ បឋវីធាតុ អាបោធាតុ តេជោធាតុ វាយោធាតុ និងឧបាទារូប ការសង្គ្រោះរូបដោយចំណែក ៥ យ៉ាងនេះ។

ចប់ រូបមានប្រមាណ ៥។

(រូបមានប្រមាណ ៦)

(ឆក្កំ)

[៨] ការសង្គ្រោះរូប ដោយចំណែក ៦ គឺ រូបដែលគប្បីដឹងដោយភ្នែក រូបដែលគប្បីដឹងដោយត្រចៀក រូបដែលគប្បីដឹងដោយច្រមុះ រូបដែលគប្បីដឹងដោយអណ្តាត រូបដែលគប្បីដឹងដោយកាយ រូបដែលគប្បីដឹងដោយចិត្ត ការសង្គ្រោះរូបដោយចំណែក ៦ យ៉ាងនេះ។

ចប់ រូបមានប្រមាណ ៦។

(រូបមានប្រមាណ ៧)

(សត្តកំ)

[៩] ការសង្គ្រោះរូបដោយចំណែក ៧ គឺ រូបដែលគប្បីដឹងដោយភ្នែក រូបដែលគប្បីដឹងដោយត្រចៀក រូបដែលគប្បីដឹងដោយច្រមុះ រូបដែលគប្បីដឹងដោយអណ្តាត រូបដែលគប្បីដឹងដោយកាយ រូបដែលគប្បីដឹងដោយមនោធាតុ រូបដែលគប្បីដឹងដោយមនោវិញ្ញាណធាតុ ការសង្គ្រោះរូបដោយចំណែក ៧ យ៉ាងនេះ។

ចប់ រូបមានប្រមាណ ៧។

(រូបមានប្រមាណ ៨)

(អដ្ឋកំ)

[១០] ការសង្គ្រោះរូបដោយចំណែក ៨ គឺ រូបដែលគប្បីដឹងដោយភ្នែក រូបដែលគប្បីដឹងដោយត្រចៀក រូបដែលគប្បីដឹងដោយច្រមុះ រូបដែលគប្បីដឹងដោយអណ្តាត រូបដែលគប្បីដឹងដោយកាយ រូបមានសម្ផ័ស្សជាសុខ មានសម្ផ័ស្សជាទុក្ខ រូបដែលគប្បីដឹងដោយមនោធាតុ រូបដែលគប្បីដឹងដោយមនោវិញ្ញាណធាតុ ការសង្គ្រោះរូបដោយចំណែក ៨ យ៉ាងនេះ។

ចប់ រូបមានប្រមាណ ៨។

(រូបមានប្រមាណ ៩)

(នវកំ)

[១១] ការសង្គ្រោះរូបដោយចំណែក ៩ គឺ ចក្ខុន្ទ្រិយ សោតិន្ទ្រិយ ឃានិន្ទ្រិយ ជីវ្ហិន្ទ្រិយ កាយិន្ទ្រិយ ឥត្ថិន្ទ្រិយ បុរិសិន្ទ្រិយ ជីវិតិន្ទ្រិយ និងរូបដែលមិនមែនជាឥន្ទ្រិយ ការសង្គ្រោះរូបដោយចំណែក ៩ យ៉ាងនេះ។

ចប់ រូបមានប្រមាណ ៩។

(រូបមានប្រមាណ ១០)

(ទសកំ)

[១២] ការសង្គ្រោះរូបដោយចំណែក ១០ គឺ ចក្ខុន្ទ្រិយ សោតិន្ទ្រិយ ឃានិន្ទ្រិយ ជិវ្ហិន្ទ្រិយ កាយិន្ទ្រិយ ឥត្ថិន្ទ្រិយ បុរិសិន្ទ្រិយ ជីវិតិន្ទ្រិយ រូបមិនមែនជាឥន្ទ្រិយ រូបជាសប្បដិឃៈ ជាអប្បដិឃៈ ការសង្គ្រោះរូបដោយចំណែក ១០ យ៉ាងនេះ។

ចប់ រូបមានប្រមាណ​ ១០។

(រូបមានប្រមាណ ១១)

(ឯកាទសកំ)

[១៣] ការសង្គ្រោះរូបដោយចំណែក ១១ គឺ ចក្ខាយតនៈ សោតាយតនៈ ឃានាយតនៈ ជិវ្ហាយតនៈ កាយាយតនៈ រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ និងរូបជាអនិទស្សនៈ ជាអប្បដិឃៈ ដែលរាប់ចូលក្នុងធម្មាយតនៈ ការសង្គ្រោះរូបដោយចំណែក ១១ យ៉ាងនេះ។

ចប់ រូបមានប្រមាណ​ ១១។

ចប់ មាតិកា។

(រូបវិភត្តិ)

(រូបវិភត្តិ)

(ឯកកនិទ្ទេស)

(ឯកកនិទ្ទេសោ)

[១៤] រូបទាំងអស់ សុទ្ធតែគ្មានហេតុ សុទ្ធតែឥតហេតុ សុទ្ធតែប្រាសចាកហេតុ សុទ្ធតែប្រកបដោយបច្ច័យ សុទ្ធតែមានបច្ច័យតាក់តែង សុទ្ធតែជារូបតែម្យ៉ាង សុទ្ធតែជាប់នៅក្នុងលោក សុទ្ធតែប្រកបដោយអាសវៈ សុទ្ធតែជាប្រយោជន៍ដល់សញ្ញោជនៈ សុទ្ធតែជារូបដែលគន្ថៈគប្បីដោតក្រង សុទ្ធតែជារូបដែលឱឃៈគប្បីប្រព្រឹត្តកន្លង សុទ្ធតែជារូបដែលយោគៈគប្បីប្រព្រឹត្តកន្លង សុទ្ធតែជាប្រយោជន៍ដល់នីវរណៈ សុទ្ធតែជារូបដែលបរាមាសៈស្ទាបអង្អែល ​សុទ្ធតែជាប្រយោជន៍ដល់ឧបាទាន សុទ្ធតែគួរដល់សេចក្តីសៅហ្មង សុទ្ធតែជាអព្យាក្រឹត សុទ្ធតែគ្មានអារម្មណ៍ សុទ្ធតែមិនមែន​ជាចេតសិក សុទ្ធតែប្រាសចាកចិត្ត សុទ្ធតែមិនមែនជាវិបាក មិនមែនមានវិបាកជាធម្មតា ជារូបមិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង មិនមែនប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈទេ មិនមែនមិនមានវិតក្កៈ មានត្រឹមតែវិចារៈទេ សុទ្ធតែមិនមានវិតក្កៈ មិនមានវិចារៈ មិនមែនប្រកបដោយបីតិ មិនប្រកបដោយសុខៈ មិនប្រកបដោយឧបេក្ខា ជារូបមិនគប្បីលះដោយទស្សនៈ មិនគប្បីលះដោយភាវនា ជារូបមានហេតុមិនគប្បីលះដោយទស្សនៈ មិនគប្បីលះដោយភាវនា មិនដល់នូវការសន្សំកពូនឡើង មិនមែនជាការមិនដល់នូវការសន្សំកពូនឡើង មិនមែនជាសេក្ខៈ មិនមែនជាអសេក្ខៈ ជារូបតូចឆ្មារ ជាកាមាវចរ មិនមែនជារូបាវចរ មិនមែនជាអរូបាវចរ រាប់ចូលក្នុងវដ្ដៈ មិនមែនមិនរាប់ចូលក្នុងវដ្ដៈ ជាអនិយតៈ មិនមែនជានិយ្យានិកៈ ជារូបកើតឡើងហើយ គប្បីដឹងដោយវិញ្ញាណ ៦ ជារូបមិនទៀង សុទ្ធតែត្រូវជរាគ្របសង្កត់បាន ការសង្គ្រោះរូបដោយចំណែក ១ យ៉ាងនេះ។

ចប់ ឯកកនិទ្ទេស។

(ទុកនិទ្ទេស)

(ទុកនិទ្ទេសោ)

(ឧបាទាភាជនីយៈ)

(ឧបាទាភាជនីយំ)

[១៥] រូបជាឧបាទានោះ តើដូចម្តេច។ ចក្ខាយតនៈ សោតាយតនៈ ឃានាយតនៈ ជិវ្ហាយតនៈ កាយាយតនៈ រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ឥត្ថិន្ទ្រិយ បុរិសិន្ទ្រិយ ជីវិតិន្ទ្រិយ កាយវិញ្ញត្តិ វចីវិញ្ញត្តិ អាកាសធាតុ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សឧបចយៈ រូបស្សសន្តតិ រូបស្សជរតា រូបស្សអនិច្ចតា កពឡឹការាហារ។

[១៦] រូបជាចក្ខាយតនៈនោះ តើដូចម្តេច​។ ភ្នែកណា​ គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាព ដែលមិនអាចឃើញដោយចក្ខុវិញ្ញាណ ប្រកបដោយការប៉ះពាល់ (ឬថា) បុគ្គលឃើញហើយក្តី កំពុងឃើញក្តី នឹងឃើញក្តី គប្បីឃើញក្តី នូវរូបដែលប្រកបដោយការឃើញ ប្រកបដោយការប៉ះពាល់ដោយភ្នែកណា ដែលមិនអាចឃើញដោយចក្ខុវិញ្ញាណ ប្រកបដោយការប៉ះពាល់ ភ្នែកនុ៎ះ​ហៅថាចក្ខុក៏បាន (ព្រោះជាអ្នកត្រួតត្រាខាងការឃើញ) ហៅថាចក្ខាយតនៈក៏បាន (ព្រោះជាទីប្រជុំចុះនៃកំណើតរបស់ខ្លួន) ហៅថាចក្ខុធាតុក៏បាន (ព្រោះជាសភាវៈសូន្យ ទាំងមិនមែន) ហៅថាចក្ខុន្ទ្រិយក៏បាន (ព្រោះមាននាទីខាងការឃើញ) ហៅថាលោកក៏បាន (ព្រោះជារបស់សម្រាប់វិនាស) ហៅថាទ្វារក៏បាន (ព្រោះជារបស់សម្រាប់បើកបិទ) ហៅថាសមុទ្រក៏បាន (ព្រោះបំពេញបានដោយក្រ) ហៅថាបណ្ឌរៈក៏បាន (ព្រោះជារបស់ថ្លាបរិសុទ្ធ) ហៅថាខេត្តក៏បាន (ព្រោះជាកន្លែងកើតផស្សៈជាដើម) ហៅថាវត្ថុក៏បាន (ព្រោះជាទីតំកល់ផស្សៈជាដើម) ហៅថានេត្រក៏បាន (ព្រោះបង្ហាញទីស្មើ និងទីមិនស្មើ ហើយនាំអត្តភាពទៅ)​ ហៅថានយនៈក៏បាន (ព្រោះសេចក្តីដូចគ្នានឹងនេត្រនោះ) ហៅថា ត្រើយអាយក៏បាន (ព្រោះរាប់បញ្ចូលខាងកាយខ្លួន) ហៅថាស្រុកទំនេរក៏បាន (ព្រោះជារបស់សាធារណ៍ដល់របស់ច្រើន ទាំងគ្មានម្ចាស់) នេះរូបជាចក្ខាយតនៈ។ រូបជាចក្ខាយតនៈនោះ តើដូចម្តេច។ ភ្នែកណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ ដែលរាប់ចូលក្នុងអត្តភាព ដែលមិនអាចឃើញដោយចក្ខុវិញ្ញាណ ប្រកបដោយការប៉ះពាល់ (ឬថា) បុគ្គលខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី នូវរូបដែលប្រកបដោយការឃើញ ប្រកបដោយការប៉ះពាល់ក្នុងភ្នែកណា ដែលមិនអាចឃើញដោយចក្ខុវិញ្ញាណ ប្រកបដោយការប៉ះពាល់ ភ្នែកនុ៎ះ​ ​ហៅថាចក្ខុក៏បាន ថាចក្ខាយតនៈក៏បាន ថាចក្ខុធាតុក៏បាន ​ថាចក្ខុន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្រក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថានេត្រក៏បាន ថានយនៈក៏បាន ថាត្រើយខាងអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាចក្ខាយតនៈ។ រូបជាចក្ខាយតនៈនោះ តើដូចម្តេច។ ភ្នែកណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាព ដែលមិនអាចឃើញដោយចក្ខុវិញ្ញាណបាន ប្រកបដោយការប៉ះពាល់ ឬថា ភ្នែកណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ក្នុងរូបដែលប្រកបដោយការឃើញ ប្រកបដោយការប៉ះពាល់ ភ្នែកនុ៎ះ ហៅថាចក្ខុក៏បាន ថាចក្ខាយតនៈក៏បាន ថាចក្ខុធាតុក៏បាន ​ថាចក្ខុន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្រក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថានេត្រក៏បាន ថានយនៈក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាចក្ខាយតនៈ។ រូបជាចក្ខាយតនៈនោះ តើដូចម្តេច។ ភ្នែកណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាព មិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬថា ចក្ខុសម្ផ័ស្សប្រារព្ធរូប កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យភ្នែកណា។ បេ។ វេទនាកើតអំពីចក្ខុសម្ផ័ស្ស ប្រារព្ធរូប ព្រោះអាស្រ័យនូវភ្នែកណា។ បេ។ សញ្ញា។ បេ។ ចេតនា។ បេ។ ចក្ខុវិញ្ញាណ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី។ បេ។ ចក្ខុសម្ផ័ស្ស មានរូបជាអារម្មណ៍ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យភ្នែកណា។ បេ។ វេទនាកើតអំពីចក្ខុសម្ផ័ស្ស មានរូបជាអារម្មណ៍ ព្រោះអាស្រ័យភ្នែកណា។ បេ។ សញ្ញា។ បេ។ ចេតនា។ បេ។ ចក្ខុវិញ្ញាណ​ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ភ្នែកនុ៎ះ ហៅថាចក្ខុក៏បាន ថាចក្ខាយតនៈក៏បាន​ ថាចក្ខុធាតុក៏បាន ​ថាចក្ខុន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្រក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថានេត្រក៏បាន ថានយនៈក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាចក្ខាយតនៈ។

[១៧] រូបជាសោតាយតនៈនោះ តើដូចម្តេច​​។ ត្រចៀកណាគឺប្រសាទ អាស្រ័យមហាភូតទាំង ៤​ រាប់ចូលក្នុងអត្តភាពមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬថាបុគ្គលស្តាប់ហើយក្តី ​កំពុងស្តាប់ក្តី នឹងស្តាប់ក្តី គប្បីស្តាប់ក្តី នូវសំឡេងដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ដោយត្រចៀកណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ត្រចៀកនុ៎ះ ហៅថាសោតៈក៏បាន​ ថាសោតាយតនៈក៏បាន ថាសោតធាតុក៏បាន ថាសោតិន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាសោតាយតនៈ។ រូបជាសោតាយតនៈនោះ តើដូចម្តេច។ ត្រចៀកណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤​ រាប់ចូលក្នុងអត្តភាពដែលមិនអាចឃើញបាន ប្រកបដោយការប៉ះពាល់ ឬថាសំឡេងដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ក្នុងត្រចៀកណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ត្រចៀកនុ៎ះ​ហៅថាសោតៈក៏បាន ថាសោតាយតនៈក៏បាន ថាសោតធាតុក៏បាន ថាសោតិន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាសោតាយតនៈ។ រូបជាសោតាយតនៈនោះ តើដូចម្តេច​​។ ត្រចៀកណាគឺប្រសាទ អាស្រ័យមហាភូតទាំង ៤​ រាប់ចូល ក្នុងអត្តភាពដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬថាត្រចៀកណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ក្នុងសំឡេងដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ត្រចៀកនុ៎ះ ហៅថាសោតៈក៏បាន ថាសោតាយតនៈក៏បាន ថាសោតធាតុក៏បាន ថាសោតិន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាសោតាយតនៈ។ រូបជាសោតាយតនៈនោះ តើដូចម្តេច។ ត្រចៀកណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤​ រាប់ចូលក្នុងអត្តភាពមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬថាសោតសម្ផ័ស្ស ប្រារព្ធនូវសំឡេង កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យត្រចៀកណា។ បេ។ វេទនាកើតអំពីសោតសម្ផ័ស្ស ប្រារព្ធនូវសំឡេង ព្រោះអាស្រ័យត្រចៀកណា។ បេ។ សញ្ញា។ បេ។ ចេតនា។ បេ។ សោតវិញ្ញាណ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី។ បេ។ សោតសម្ផ័ស្ស មានសំឡេងជាអារម្មណ៍ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យត្រចៀកណា។ បេ។ វេទនាកើតអំពីសោតសម្ផ័ស្ស មានសំឡេងជាអារម្មណ៍ អាស្រ័យនូវត្រចៀកណា។ បេ។ សញ្ញា​​។ បេ។ ចេតនា។ បេ។ សោតវិញ្ញាណ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ត្រចៀកនុ៎ះ​ ហៅថាសោតៈក៏បាន ថាសោតាយតនៈក៏បាន​ ថាសោតធាតុក៏បាន ថាសោតិន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាសោតាយតនៈ។

[១៨] រូបជាឃានាយតនៈនោះ តើដូចម្តេច។ ច្រមុះណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាពដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬថាបុគ្គលធុំហើយក្តី កំពុងធុំក្តី នឹងធុំក្តី គប្បីធុំក្តី នូវក្លិនដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ដោយច្រមុះណា​ ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ច្រមុះនុ៎ះ ហៅថាឃានៈក៏បាន ថាឃានាយតនៈក៏បាន ថាឃានធាតុក៏បាន ថាឃានិន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាឃានាយតនៈ។ រូបជាឃានាយតនៈនោះ តើដូចម្តេច។ ច្រមុះណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាព ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬថា ក្លិនដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ក្នុងច្រមុះណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ច្រមុះនុ៎ះ ហៅថាឃានៈក៏បាន ថាឃានាយតនៈ ក៏បាន ថាឃានធាតុក៏បាន ថាឃានិន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាឃានាយតនៈ។ រូបជាឃានាយតនៈនោះ តើដូចម្តេច។ ច្រមុះណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាពដែលមិនអាចឃើញ​បាន តែប្រកបដោយការប៉ះពាល់ ឬថា ច្រមុះណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ក្នុងក្លិនដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ច្រមុះនុ៎ះ ហៅថាឃានៈ ក៏បាន ថាឃានាយតនៈក៏បាន ថាឃានធាតុក៏បាន ថាឃានិន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាឃានាយតនៈ។ រូបជាឃានាយតនៈនោះ តើដូចម្តេច។ ច្រមុះណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាពដែលមិនអាចឃើញ​បាន តែប្រកបដោយការប៉ះពាល់ ឬថា ឃានសម្ផ័ស្សប្រារព្ធនូវក្លិន កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យនូវច្រមុះណា។ បេ។ វេទនា កើតអំពីឃានសម្ផ័ស្ស ប្រារព្ធនូវក្លិន ព្រោះអាស្រ័យនូវច្រមុះណា។ បេ។ សញ្ញា។ បេ។ ចេតនា។ បេ។ ឃានវិញ្ញាណ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី។ បេ។ ឃានសម្ផ័ស្ស មានក្លិនជាអារម្មណ៍ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យនូវច្រមុះណា។ បេ។ វេទនា កើតអំពីឃានសម្ផ័ស្ស មានក្លិនជាអារម្មណ៍ ព្រោះអាស្រ័យនូវច្រមុះណា។ បេ។​ សញ្ញា។ បេ។ ចេតនា ​។ បេ។​ ឃានវិញ្ញាណ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី​ ច្រមុះនុ៎ះ ហៅថាឃានៈក៏បាន ថាឃានាយតនៈក៏បាន ថាឃានធាតុក៏បាន ថាឃានិន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាឃានាយតនៈ។

[១៩] រូបជាជិវ្ហាយតនៈនោះ តើដូចម្តេច។ អណ្តាតណាគឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាព ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬថា បុគ្គលលិទ្ធភ្លក្សក្តី​ កំពុងលិទ្ធភ្លក្សក្តី នឹងលិទ្ធភ្លក្សក្តី គប្បីលិទ្ធភ្លក្សក្តី នូវរសដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ដោយអណ្តាតណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ អណ្តាតនុ៎ះ ហៅថាជិវ្ហាក៏បាន ថាជិវ្ហាយតនៈក៏បាន ថាជិវ្ហាធាតុក៏បាន ថាជិវ្ហិន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាជិវ្ហាយតនៈ។ រូបជាជិវ្ហាយតនៈនោះ តើដូចម្តេច។ អណ្តាតណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាព ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬថារសដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ បានខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ក្នុងអណ្តាតណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ អណ្តាតនុ៎ះ ហៅថាជិវ្ហាក៏បាន ថាជិវ្ហាយតនៈក៏បាន ថាជិវ្ហាធាតុក៏បាន ថាជិវ្ហិន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាជិវ្ហាយតនៈ។ រូបជាជិវ្ហាយតនៈនោះ តើដូចម្តេច។ អណ្តាតណា គឺប្រសាទ អាស្រ័យនូវមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាពដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬថា អណ្តាតណាដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ បានខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ក្នុងរសដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ អណ្តាតនុ៎ះ ហៅថាជិវ្ហាក៏បាន ថាជិវ្ហាយតនៈក៏បាន ថាជិវ្ហាធាតុក៏បាន ថាជិវ្ហិន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាជិវ្ហាយតនៈ។ រូបជាជិវ្ហាយតនៈនោះ តើដូចម្តេច។ អណ្តាតណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាពដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬថា ជិវ្ហាសម្ផ័ស្ស ប្រារព្ធនូវរស​ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យអណ្តាតណា។ បេ។ វេទនា កើតអំពីជិវ្ហាសម្ផ័ស្ស ប្រារព្ធនូវរស ព្រោះអាស្រ័យអណ្តាតណា។ បេ។ សញ្ញា។ បេ។​ ចេតនា។​បេ។ ជិវ្ហាវិញ្ញាណ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី។ បេ។ ជិវ្ហាសម្ផ័ស្ស មានរសជាអារម្មណ៍ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យអណ្តាតណា វេទនាកើតអំពីជីវ្ហាសម្ផ័ស្ស មានរសជាអារម្មណ៍ ព្រោះអាស្រ័យនូវអណ្តាតណា។ បេ។ សញ្ញា។ បេ។ ចេតនា។ បេ។ ជិវ្ហាវិញ្ញាណ កើតហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី អណ្តាតនុ៎ះ ហៅថាជិវ្ហាក៏បាន ថាជិវ្ហាយតនៈក៏បាន ថាជិវ្ហាធាតុក៏បាន ថាជិវ្ហិន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាជិវ្ហាយតនៈ។

[២០] រូបជាកាយាយតនៈនោះ តើដូចម្តេច។ កាយណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាព ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬបុគ្គលបានពាល់ត្រូវហើយក្តី កំពុងពាល់ត្រូវក្តី នឹងពាល់ត្រូវក្តី​ គប្បីពាល់ត្រូវក្តី នូវផោដ្ឋព្វៈដែលមិនអាចឃើញបាន ​តែប្រកបដោយការប៉ះពាល់ដោយកាយណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ កាយនុ៎ះ ហៅថាកាយក៏បាន ថាកាយាយតនៈក៏បាន ថាកាយធាតុក៏បាន ថាកាយិន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាកាយាយតនៈ។ រូបជាកាយាយតនៈនោះ តើដូចម្តេច។ កាយណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាពដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬផោដ្ឋព្វៈ ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ខ្ទាំងខ្ទប់ហើយក្តី​ កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ក្នុងកាយណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ កាយនុ៎ះ ហៅថា កាយក៏បាន ថាកាយាយតនៈក៏បាន ថាកាយធាតុក៏បាន ថាកាយិន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាកាយាយតនៈ។ រូបជាកាយាយតនៈនោះ តើដូចម្តេច។ កាយណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាព ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬថាកាយណាដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ បានខ្ទាំងខ្ទប់ហើយក្តី​ កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បី​ខ្ទាំងខ្ទប់ក្តី ក្នុងផោដ្ឋព្វៈដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ កាយនុ៎ះ ហៅថាកាយក៏បាន ថាកាយាយតនៈក៏បាន ថាកាយធាតុក៏បាន ថាកាយិន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាកាយាយតនៈ។ រូបជាកាយាយតនៈនោះ តើដូចម្តេច។ កាយណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាព ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬថា កាយសម្ផ័ស្សប្រារព្ធនូវផោដ្ឋព្វៈ កើតហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យកាយណា។ បេ។ វេទនា កើតអំពីកាយសម្ផ័ស្ស ប្រារព្ធនូវផោដ្ឋព្វៈ ព្រោះអាស្រ័យកាយណា។ បេ។ សញ្ញា។ បេ។ ចេតនា។​ បេ។ កាយវិញ្ញាណ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី។ បេ។ កាយសម្ផ័ស្ស មានផោដ្ឋព្វៈជាអារម្មណ៍ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យកាយណា វេទនាកើតអំពីកាយសម្ផ័ស្ស មានផោដ្ឋព្វៈជាអារម្មណ៍ ព្រោះអាស្រ័យកាយណា។ បេ។ សញ្ញា។ បេ។ ចេតនា។​បេ។ កាយវិញ្ញាណ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី កាយនុ៎ះ ហៅថាកាយក៏បាន ថាកាយាយតនៈក៏បាន ថាកាយធាតុក៏បាន ថាកាយិន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាកាយាយតនៈ។

[២១] រូបជារូបាយតនៈនោះ តើដូចម្តេច។ រូបណា គឺពណ៌អាស្រ័យមហាភូតទាំង ៤ ជាវត្ថុដែលអាចឃើញបាន ប្រកបដោយការប៉ះពាល់ ជាពណ៌ខៀវ លឿង ក្រហម ស ខ្មៅ ហង្សបាទ ដាំដែង បៃតង ពណ៌ដូចពន្លកស្វាយ​ វែង ខ្លី តូច ធំ មូល សំប៉ែត​ មូលត្លុំ ៤ ជ្រុង ៦ ជ្រុង ៨ ជ្រុង ១៦ ជ្រុង ទំនាប ទួល ស្រមោល កំដៅថ្ងៃ ភ្លឺ ងងឹត ពពក ផែនដី ផ្សែង ធូលី ពណ៌មណ្ឌលព្រះចន្ទ ពណ៌មណ្ឌលព្រះអាទិត្យ ពណ៌រូបផ្កាយ ពណ៌មណ្ឌលកញ្ចក់ ពណ៌កែវមណី ស័ង្ខ កែវមុក្តា និងកែវពិទូរ្យ​ ពណ៌មាស​ និងពណ៌ប្រាក់ ឬថាវត្ថុណាមួយសូម្បីដទៃ ដែលជារូបមានពណ៌ អាស្រ័យមហាភូតទាំង ៤​ ជាវត្ថុអាចឃើញបាន ប្រកបដោយការប៉ះពាល់ ឬថា ​បុគ្គលឃើញហើយក្តី កំពុងហើយក្តី នឹងហើយក្តី គប្បីហើយក្តី នូវរូបណា ដែលប្រកបដោយការឃើញបាន ទាំងប្រកបដោយការប៉ះពាល់ ដោយចក្ខុដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់​ រូបនុ៎ះ ហៅថារូបក៏បាន ថារូបាយតនៈក៏បាន ថារូបធាតុក៏បាន នេះរូបជារូបាយតនៈ។ រូបជារូបាយតនៈនោះ តើដូចម្តេច។ រូបណា គឺពណ៌ អាស្រ័យមហាភូតទាំង ៤ ជាវត្ថុដែលអាចឃើញបាន ទាំងប្រកបដោយការប៉ះពាល់ ជាពណ៌ខៀវ លឿង ក្រហម ស ខ្មៅ ហង្សបាទ ដាំដែង ពណ៌បៃតង ពណ៌ដូចពន្លកស្វាយ​ វែង ខ្លី តូច ធំ មូល សំប៉ែត​ មូលត្លុំ ៤ ជ្រុង ៦ ជ្រុង ៨ ជ្រុង ១៦ ជ្រុង ទំនាប ទួល ស្រមោល កំដៅថ្ងៃ ភ្លឺ ងងឹត ពពក ផែនដី ផ្សែង ធូលី ពណ៌មណ្ឌលព្រះចន្ទ ពណ៌មណ្ឌលព្រះអាទិត្យ ពណ៌ពួករូបផ្កាយ ពណ៌មណ្ឌលកញ្ចក់ ពណ៌កែវមណី ស័ង្ខ មុក្តា និងកែវពិទូរ្យ​ ពណ៌មាស ​និងពណ៌ប្រាក់ ឬថាវត្ថុណាមួយសូម្បីដទៃ ដែលជារូបមានពណ៌ អាស្រ័យមហាភូតទាំង ៤​ ដែលអាច ឃើញបាន ប៉ះពាល់បាន​ ឬចក្ខុដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ចំពោះរូបណា ដែលអាចឃើញបាន ប៉ះពាល់បាន រូបនុ៎ះ ហៅថារូបក៏បាន ថារូបាយតនៈក៏បាន ថារូបធាតុក៏បាន នេះរូបជារូបាយតនៈ។ រូបជារូបាយតនៈនោះ តើដូចម្តេច។ រូបណា គឺពណ៌ អាស្រ័យមហាភូតទាំង ៤ អាចឃើញបាន ប៉ះពាល់បាន ជាពណ៌ខៀវ លឿង ក្រហម ស ខ្មៅ ហង្សបាទ ដាំដែង ពណ៌បៃតង ពណ៌ដូចពន្លកស្វាយ​ វែង ខ្លី តូច ធំ មូល សំប៉ែត​ មូលត្លុំ ៤ ជ្រុង ៦ ជ្រុង ៨ ជ្រុង ១៦ ជ្រុង ទំនាប ទួល ស្រមោល កំដៅថ្ងៃ ភ្លឺ ងងឹត ពពក ផែនដី ផ្សែង ធូលី ពណ៌មណ្ឌលព្រះចន្ទ ពណ៌មណ្ឌលព្រះអាទិត្យ ពណ៌ពួករូបផ្កាយ ពណ៌មណ្ឌលកញ្ចក់ ពណ៌កែវមណី ស័ង្ខ មុក្តា កែវពិទូរ្យ​ ពណ៌មាស ​និងប្រាក់ ឬវត្ថុណាមួយសូម្បីដទៃ ដែលជារូបមានពណ៌ អាស្រ័យមហាភូតទាំង ៤​ ជាវត្ថុអាចឃើញបាន ប៉ះពាល់បាន​ ឬថា រូបណា ដែលអាចឃើញបាន ប៉ះពាល់បាន ខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ចំពោះភ្នែកដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ រូបនុ៎ះ ហៅថារូបក៏បាន ថារូបាយតនៈក៏បាន ថារូបធាតុក៏បាន នេះរូបជារូបាយតនៈ។ រូបជារូបាយតនៈនោះ តើដូចម្តេច។ រូបណា គឺពណ៌ អាស្រ័យមហាភូតទាំង ៤ ជាវត្ថុអាចឃើញបាន ប៉ះពាល់បាន ជាពណ៌ខៀវ លឿង ក្រហម ស ខ្មៅ ហង្សបាទ ដាំដែង ពណ៌បៃតង ពណ៌ដូចពន្លកស្វាយ​ វែង ខ្លី តូច ធំ មូល សំប៉ែត​ មូលត្លុំ ៤ ជ្រុង ៦ ជ្រុង ៨ ជ្រុង ១៦ ជ្រុង ទំនាប ទួល ស្រមោល កំដៅថ្ងៃ ភ្លឺ ងងឹត ពពក ផែនដី ធូលី ផ្សែង ពណ៌មណ្ឌលព្រះចន្ទ ពណ៌មណ្ឌលព្រះអាទិត្យ ពណ៌ពួករូបផ្កាយ ពណ៌មណ្ឌលកញ្ចក់ ពណ៌កែវមណី ស័ង្ខ មុក្តា កែវពិទូរ្យ​ ពណ៌មាស ​និងប្រាក់ ឬវត្ថុណាមួយ ជារូបមានពណ៌អាស្រ័យមហាភូតទាំង ៤ ជាវត្ថុអាចឃើញបាន ប៉ះពាល់បាន ឬថា ចក្ខុសម្ផ័ស្ស ប្រារព្ធនូវរូបណា កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី​ ព្រោះអាស្រ័យភ្នែក។ បេ។ វេទនាកើតអំពីចក្ខុសម្ផ័ស្ស ប្រារព្ធនូវរូបណា ព្រោះអាស្រ័យភ្នែក។ បេ។ សញ្ញា។ បេ។ ចេតនា។ បេ។ ចក្ខុវិញ្ញាណកើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី។ បេ។ ចក្ខុសម្ផ័ស្ស មានរូបជាអារម្មណ៍ អាស្រ័យភ្នែកណា កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី។ បេ។ វេទនាកើតអំពីចក្ខុសម្ផ័ស្ស មានរូបជាអារម្មណ៍ ព្រោះអាស្រ័យភ្នែកណា។ បេ។ សញ្ញា។ បេ។ ចេតនា។ បេ។ ចក្ខុវិញ្ញាណ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី រូបនុ៎ះ ហៅថា រូបក៏បាន ថារូបាយតនៈក៏បាន ថារូបធាតុក៏បាន នេះរូបជារូបាយតនៈ។

[២២] រូប ជាសទ្ទាយតនៈនោះ តើដូចម្តេច។ សំឡេងណា អាស្រ័យមហាភូតទាំង ៤ ដែលមិនអាចឃើញបាន ប្រកបដោយការប៉ះពាល់ គឺសំឡេងស្គរ សំឡេងសំភោរ សំឡេងស័ង្ខ សំឡេងស្គរជ័យ សំឡេងច្រៀង សំឡេងប្រគំ សំឡេងរនាត សំឡេងទះដៃ សំឡេងខ្ទារខ្ទរនៃពួកសត្វ​ សំឡេងពួកធាតុប៉ះពាល់គ្នា សំឡេងខ្យល់ សំឡេងទឹក សំឡេងមនុស្ស សំឡេងអមនុស្ស ឬសំឡេងណាមួយសូម្បីដទៃ ដែលអាស្រ័យមហាភូតទាំង ៤ មិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬបុគ្គលស្តាប់ហើយក្តី កំពុងស្តាប់ក្តី គប្បីស្តាប់ក្តី​ នូវសំឡេងណា ដែលមិនអាចឃើញបាន តែប៉ះពាល់បានដោយត្រចៀក ដែលមិនអាចឃើញបាន តែប៉ះពាល់បាន សំឡេងនុ៎ះ ហៅថាសទ្ទៈក៏បាន ថាសទ្ទាយតនៈក៏បាន ថាសទ្ទធាតុក៏បាន នេះរូបជាសទ្ទាយតនៈ។ រូបជាសទ្ទាយតនៈនោះ តើដូចម្តេច។ សំឡេងណា អាស្រ័យមហាភូតទាំង ៤ ដែលមិនអាចឃើញបាន តែប៉ះពាល់បាន​ គឺសូរស្គរធំ សូរសំភោរ សូរស័ង្ខ សូរស្គរជ័យ សំឡេងច្រៀង សូរប្រគំ សូររនាត សូរទះដៃ សូរខ្ទារខ្ទរនៃពួកសត្វ​ សូរធាតុទង្គិចគ្នា សូរខ្យល់ សូរទឹក សំឡេងមនុស្ស សំឡេងអមនុស្ស ឬថា សូរសព្ទណាមួយសូម្បីដទៃ ដែលអាស្រ័យមហាភូតទាំង ៤ មិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ មួយទៀត ត្រចៀក ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ចំពោះសំឡេងណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ សូរសព្ទនុ៎ះ ហៅថាសទ្ទៈក៏បាន ថាសទ្ទាយតនៈក៏បាន ថាសទ្ទធាតុក៏បាន នេះរូបជាសទ្ទាយតនៈ។ រូបជាសទ្ទាយតនៈនោះ តើដូចម្តេច។ សំឡេងណា អាស្រ័យមហាភូតទាំង ៤ មិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ គឺសូរស្គរធំ សូរសំភោរ សូរស័ង្ខ សូរស្គរជ័យ សំឡេងច្រៀង សូរប្រគំ សូររនាត សូរទះដៃ សូរខ្ទារខ្ទរនៃពួកសត្វ​ សូរពួកធាតុទង្គិចគ្នា សូរខ្យល់ សូរទឹក សំឡេងមនុស្ស សំឡេងអមនុស្ស ឬថា សូរសព្ទណាមួយសូម្បីដទៃ ដែលអាស្រ័យមហាភូតទាំង ៤ មិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬសំឡេងណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ចំពោះត្រចៀក ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ សូរសព្ទនុ៎ះ ហៅថាសទ្ទៈក៏បាន ថាសទ្ទាយតនៈក៏បាន ថាសទ្ទធាតុក៏បាន នេះរូបជាសទ្ទាយតនៈ។ រូបជាសទ្ទាយតនៈនោះ តើដូចម្តេច។ សំឡេងណា អាស្រ័យមហាភូតទាំង ៤ ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ គឺសូរស្គរធំ សូរសំភោរ សូរស័ង្ខ សូរស្គរជ័យ សំឡេងច្រៀង សូររនាត សូរប្រគំ សូរទះដៃ សូរខ្ទារខ្ទរនៃពួកសត្វ​ សូរពួកធាតុទង្គិចគ្នា សូរខ្យល់ សូរទឹក សំឡេងមនុស្ស សំឡេងអមនុស្ស ឬថា សូរសព្ទណាមួយសូម្បីដទៃ ដែលអាស្រ័យមហាភូតទាំង ៤ ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬសោតសម្ផ័ស្ស ប្រារព្ធនូវសំឡេងណា កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី​ ព្រោះអាស្រ័យត្រចៀកណា។ បេ។ វេទនាកើតអំពីសោតសម្ផ័ស្ស ប្រារព្ធសំឡេងណា ព្រោះអាស្រ័យត្រចៀក។ បេ។ សញ្ញា។ បេ។​ចេតនា។បេ​។ សោតវិញ្ញាណ កើត​ឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី។ បេ។ សោតសម្ផ័ស្ស មានសម្លេងជាអារម្មណ៍ កើត​ឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យត្រចៀកណា។ បេ។ វេទនាកើតអំពីសោតសម្ផ័ស្ស មានសម្លេងជាអារម្មណ៍ ព្រោះអាស្រ័យត្រចៀកណា។បេ​។ សញ្ញា។ បេ។ ចេតនា។ បេ។ សោតវិញ្ញាណ កើត​ឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី សូរសព្ទនុ៎ះ ហៅថា សទ្ទៈក៏បាន ថាសទ្ទាយតនៈក៏បាន ថា សទ្ទធាតុក៏បាន នេះរូបជាសទ្ទាយតនៈ។

[២៣] រូបជាគន្ធាយតនៈនោះ តើដូចម្តេច។ ក្លិនណា អាស្រ័យមហាភូតទាំង ៤ ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ គឺក្លិនមើម ក្លិនខ្លឹម ក្លិនសំបក ក្លិនស្លឹក ក្លិនផ្កា ក្លិនផ្លែ ក្លិនគ្រឿងស្រស់ ក្លិនពុល ក្លិនក្រអូប ក្លិនស្អុយ ឬក្លិនណាមួយសូម្បីដទៃ ដែលអាស្រ័យមហាភូតទាំង ៤ មិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬបុគ្គលធុំហើយក្តី កំពុងធុំក្តី នឹងធុំក្តី គប្បីធុំក្តី នូវក្លិនណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ដោយច្រមុះ​ ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ក្លិននុ៎ះ ហៅថាគន្ធៈក៏បាន ថាគន្ធាយតនៈក៏បាន ថាគន្ធធាតុក៏បាន នេះរូបជាគន្ធាយតនៈ។ រូបជាគន្ធាយតនៈនោះ តើដូចម្តេច។ ក្លិនណា ដែលអាស្រ័យមហាភូតទាំង ៤ ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ គឺក្លិនមើម ក្លិនខ្លឹម ក្លិនសំបក ក្លិនស្លឹក ក្លិនផ្កា ក្លិនផ្លែ ក្លិនគ្រឿងស្រស់ ក្លិនពុល ក្លិនក្រអូប ក្លិនស្អុយ ឬក្លិនណាមួយសូម្បីដទៃ ដែលអាស្រ័យមហាភូតទាំង ៤ ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬច្រមុះដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ ក្តី ចំពោះក្លិនណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ក្លិននុ៎ះ ហៅថាគន្ធៈក៏បាន ថាគន្ធាយតនៈក៏បាន ថាគន្ធធាតុក៏បាន នេះរូបជាគន្ធាយតនៈ។ រូបជាគន្ធាយតនៈនោះ តើដូចម្តេច។ ក្លិនណា អាស្រ័យមហាភូតទាំង ៤ ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ គឺក្លិនមើម ក្លិនខ្លឹម ក្លិនសំបក ក្លិនស្លឹក ក្លិនផ្កា ក្លិនផ្លែ ក្លិនគ្រឿងស្រស់ ក្លិនពុល ក្លិនក្រអូប ក្លិនស្អុយ ឬក្លិនណាមួយសូម្បីដទៃ ដែលអាស្រ័យមហាភូតទាំង ៤ ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ មួយទៀត ក្លិនណាដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ចំពោះច្រមុះ ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ក្លិននុ៎ះ ហៅថាគន្ធៈក៏បាន ថាគន្ធាយតនៈក៏បាន ថាគន្ធធាតុក៏បាន នេះរូបជាគន្ធាយតនៈ។ រូបជាគន្ធាយតនៈនោះ តើដូចម្តេច។ ក្លិនណា អាស្រ័យមហាភូតទាំង ៤ ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ គឺក្លិនមើម ក្លិនខ្លឹម ក្លិនសំបក ក្លិនស្លឹក ក្លិនផ្កា ក្លិនផ្លែ ក្លិនគ្រឿងស្រស់ ក្លិនពុល ក្លិនក្រអូប ក្លិនស្អុយ ឬក្លិនណាមួយសូម្បីដទៃ ដែលអាស្រ័យមហាភូតទាំង ៤ មិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬឃានសម្ផ័ស្ស ប្រារព្ធនូវក្លិនណា​ កើត​ឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យច្រមុះ។ បេ។ វេទនាកើតអំពីឃានសម្ផ័ស្ស ប្រារព្ធនូវក្លិនណា ព្រោះអាស្រ័យច្រមុះ។ បេ។ សញ្ញា។ បេ។ ចេតនា។ បេ។ ឃានវិញ្ញាណកើត​ឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី។ បេ។ ឃានសម្ផ័ស្ស មានក្លិនជាអារម្មណ៍ កើត​ឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យច្រមុះណា។ បេ។ វេទនាកើតអំពីឃានសម្ផ័ស្ស មានក្លិនជាអារម្មណ៍ ព្រោះអាស្រ័យច្រមុះណា។ បេ។ សញ្ញា។ បេ។ ចេតនា។ បេ។ ឃានវិញ្ញាណ កើត​ឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ក្លិននុ៎ះ ហៅថាគន្ធៈក៏បាន ថាគន្ធាយតនៈក៏បាន ថាគន្ធធាតុក៏បាន នេះរូបជាគន្ធាយតនៈ។

[២៤] រូបជារសាយតនៈនោះ តើដូចម្តេច។ រសជាតិណា អាស្រ័យមហាភូតទាំង ៤ ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ គឺរសមើម រសដើម រសសំបក រសស្លឹក រសផ្កា រសផ្លែ រសជូរ ផ្អែម ល្វីង ហឹរ ប្រៃ ខារ រសលាយជូរ ចត់​ ឆ្ងាញ់ មិនឆ្ងាញ់ ឬរសណាមួយសូម្បីដទៃ អាស្រ័យមហាភូតទាំង ៤ ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬបុគ្គលលិទ្ធភ្លក្សហើយក្តី កំពុងលិទ្ធភ្លក្សក្តី នឹងលិទ្ធភ្លក្សក្តី គប្បីលិទ្ធភ្លក្សក្តី នូវរសណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ដោយអណ្តាត ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ រសជាតិនុ៎ះ ហៅថារសក៏បាន ថារសាយតនៈក៏បាន ថារសធាតុក៏បាន នេះរូបជារសាយតនៈ។ រូបជារសាយតនៈនោះ តើដូចម្តេច។ រសណា អាស្រ័យមហាភូតទាំង ៤ មិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ គឺរសមើម រសដើម រសសំបក រសស្លឹក រសផ្កា រសផ្លែ រសជូរ រសផ្អែម ល្វីង ហឹរ ប្រៃ ខារ រសលាយជូរ ចត់​ ឆ្ងាញ់ មិនឆ្ងាញ់ ឬរសណាមួយសូម្បីដទៃ ដែលអាស្រ័យមហាភូតទាំង ៤ ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬអណ្តាតដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ចំពោះរសណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ រសជាតិនេះ ហៅថារសក៏បាន ថារសាយតនៈក៏បាន ថារសធាតុក៏បាន នេះរូបជារសាយតនៈ។ រូបជារសាយតនៈនោះ តើដូចម្តេច។ រសណាអាស្រ័យមហាភូតទាំង ៤ មិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ គឺរសមើម រសដើម រសសំបក រសស្លឹក រសផ្កា រសផ្លែ ជូរ ផ្អែម ល្វីង ហឹរ ប្រៃ ខារ រសលាយជូរ ចត់​ ឆ្ងាញ់ មិនឆ្ងាញ់ ឬរសណាមួយសូម្បីដទៃ អាស្រ័យមហាភូតទាំង ៤ ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬរសណាដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ចំពោះអណ្តាតដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ រសជាតិនុ៎ះ ហៅថារសក៏បាន ថារសាយតនៈក៏បាន ថារសធាតុក៏បាន នេះរូបជារសាយតនៈ។ រូបជារសាយតនៈនោះ តើដូចម្តេច។ រសណាអាស្រ័យមហាភូតទាំង ៤ ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ គឺរសមើម រសដើម រសសំបក រសស្លឹក រសផ្កា រសផ្លែ ជូរ ផ្អែម ល្វីង ហឹរ ប្រៃ ខារ រសលាយជូរ ចត់​ ឆ្ងាញ់ មិនឆ្ងាញ់ ឬរសណាមួយសូម្បីដទៃ អាស្រ័យមហាភូតទាំង ៤ ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ មួយទៀត ជិវ្ហាសម្ផ័ស្ស ប្រារព្ធនូវរស កើត​ហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យអណ្តាតណា។ បេ។ វេទនា កើតអំពីជិវ្ហាសម្ផ័ស្ស ប្រារព្ធនូវរសណា ព្រោះអាស្រ័យអណ្តាត។ បេ។ សញ្ញា​។ បេ។ ចេតនា។ បេ។ ជិវ្ហាវិញ្ញាណ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី។ បេ។ ជិវ្ហាសម្ផ័ស្ស មានរសជាអារម្មណ៍ កើតឡើង​ហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យអណ្តាតណា។ បេ។ វេទនាកើតអំពីជិវ្ហាសម្ផ័ស្ស មានរសជាអារម្មណ៍ ព្រោះអាស្រ័យអណ្តាតណា។ បេ។ សញ្ញា​។ បេ។ ចេតនា។ បេ។ ជិវ្ហាវិញ្ញាណ កើតឡើង​ហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី រសជាតិនុ៎ះ ហៅថារសក៏បាន ថារសាយតនៈក៏បាន ថារសធាតុក៏បាន នេះរូបជារសាយតនៈ។

[២៥] រូបជាឥត្ថិន្ទ្រិយនោះ តើដូចម្តេច។ ទ្រង់ទ្រាយជាស្រី គ្រឿងចំណាំជាស្រី កិរិយាជាស្រី អាការជាស្រី លំនាំជាស្រី ភាពជាស្រី ណា របស់ស្រី នេះរូបជាឥត្ថិន្ទ្រិយ។

[២៦] រូបជាបុរិសិន្ទ្រិយនោះ តើដូចម្តេច។ ទ្រង់ទ្រាយជាប្រុស គ្រឿងចំណាំជាប្រុស កិរិយាជាប្រុស អាការជាប្រុស លំនាំជាប្រុស ភាពជាប្រុស ណា របស់ប្រុស នេះរូបជាបុរិសិន្ទ្រិយ។

[២៧] រូបជាជីវិតិន្ទ្រិយនោះ តើដូចម្តេច។ អាយុ ការឋិតនៅ ការរស់នៅយឺនយូរ ការរស់នៅ ការរំកិលទៅ ការប្រព្រឹត្តិទៅ​ ការរក្សានូវរូបធម៌ទាំងនោះ គឺជីវិត ជីវិតិន្ទ្រិយ ណា នេះរូបជាជីវិតិន្ទ្រិយ។

[២៨] រូបជាកាយវិញ្ញត្តិនោះ តើដូចម្តេច។ ការទប់កាយ ការគាំទ្រកាយ ​ការទប់ទល់កាយ ការកំរើកកាយ អាការញ៉ាំងកាយឲ្យកំរើក ភាពញ៉ាំងកាយឲ្យកំរើក ណា នៃបុគ្គលមានចិត្តជាកុសលក្តី មានចិត្តជាអកុសលក្តី មានចិត្តជាអព្យាក្រឹតក្តី កាលឈានទៅមុខក្តី ឈានទៅក្រោយក្តី សំឡឹងមើលក្តី ក្រឡេកមើលក្តី បត់ចូលក្តី លាចេញក្តី នេះរូបជាកាយវិញ្ញត្តិ។

[២៩] រូបជាវចីវិញ្ញត្តិនោះ តើដូចម្តេច។ វាចា ការបន្លឺគន្លងពាក្យ ការពោល ការគឹកកង កម្មគឺការគឹកកង គឺវាចា វចីភេទ ណា នៃបុគ្គលមានចិត្តជាកុសលក្តី មានចិត្តជាអកុសលក្តី មានចិត្តជាអព្យាក្រឹតក្តី នេះហៅថាវាចា គឺការកំរើកសំដី ​ការញ៉ាំងសំដីឲ្យកំរើក ភាពនៃការញ៉ាំងសំដីឲ្យកំរើក ​នេះរូបជាវចីវិញ្ញត្តិ។

[៣០] រូបជាអាកាសធាតុនោះ តើដូចម្តេច។ កន្លែងដែលមិនអាចភ្ជួររាស់បាន អាកាស ទីឥតទើស ទីអាកាស ទីចន្លោះ​ វាលដែលមិនប៉ះពាល់ដោយមហាភូតទាំង ៤ ណា នេះរូបជាអាកាសធាតុ។

[៣១] រូបជារូបស្សលហុតានោះ តើដូចម្តេច។ ការរហ័សរហួន ការប្រែប្រួលរហ័ស ការមិនយឺតយូរ ការមិនបង្អង់ណ នៃរូប នេះរូបជារូបស្សលហុតា។

[៣២] រូបជារូបស្សមុទុតានោះ តើដូចម្តេច។ ការទន់ ភាពទន់ ការមិនរឹង ការមិនស្តូកស្តឹង ណានៃរូប នេះរូបជារូបស្សមុទុតា។

[៣៣] រូបជារូបស្សកម្មញ្ញតានោះ តើដូចម្តេច។ ភាពនៃរូបគួរដល់ការងារ ការធ្វើការងារបាន ភាពគួរធ្វើការងារបានណា នេះរូបជារូបស្សកម្មញ្ញតា។

[៣៤] រូបជារូបស្សឧបចយៈនោះ តើដូចម្តេច។ ការសន្សំ​ណា នៃពួកអាយតនៈ នោះជារូបស្សឧបចយៈ នេះរូបជារូបស្សឧបចយៈ។

[៣៥] រូបជារូបស្សសន្តតិនោះ តើដូចម្តេច។ ការកកើតណានៃរូប នោះជារូបស្សសន្តតិ គឺការតរូប នេះរូបជារូបស្សសន្តតិ។

[៣៦] រូបជារូបស្សជរតានោះ តើដូចម្តេច។ ជរា សេចក្តីគ្រាំគ្រា​ ការបាក់ធ្មេញ សក់ស្កូវ ស្បែកជ្រីវ ការថយអាយុ ការចាស់ទុំនៃពួកឥន្ទ្រិយណានៃរូប នេះរូបជារូបស្សជរតា។

[៣៧] រូបជារូបស្សអនិច្ចតានោះ តើដូចម្តេច។ ការអស់ទៅ ការសូន្យទៅ ការបែកធ្លាយ ការបាក់បែក ការមិនទៀង ការបាត់បង់ណានៃរូប នេះរូបជារូបស្សអនិច្ចតា។

[៣៨] រូបជាកពឡិង្ការាហារនោះ តើដូចម្តេច។ បាយ នំ សដូវ ត្រី សាច់ ទឹកដោះស្រស់ ​ទឹកដោះជូរ ទឹកដោះរាវ ទឹកដោះខាប់​ ប្រេង ​ទឹកឃ្មុំ ទឹកអំពៅ ឬរូបណាមួយ សូម្បីដទៃ គឺជារបស់សម្រាប់ស៊ីក្នុងមាត់ ទំពាដោយធ្មេញ លេបចូលក្នុងបំពង់ក​ ច្រកក្នុងផ្ទៃ នៃពួកសត្វនោះ​ៗ ក្នុងជនបទណា​ៗ ឬពួកសត្វញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយឱជាណា នេះរូបជាកពឡិង្ការាហារ។

រូបទាំងនេះ ជាឧបាទា។

ចប់ ឧបាទាភាជនីយៈ។

ចប់ បឋមភាណវារៈ ក្នុងរូបក័ណ្ឌ។

[៣៩] រូបមិនមែនជាឧបាទានោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ អាបោធាតុ។

[៤០] រូបជាផោដ្ឋព្វាយតនៈនោះ តើដូចម្តេច។ រូបជាបឋវីធាតុ តេជោធាតុ វាយោធាតុ ជារូបរឹង ទន់ ល្អិត គ្រោតគ្រាត មានសម្ផ័ស្សជាសុខ មានសម្ផ័ស្សជាទុក្ខ ជារូបធ្ងន់ រូបស្រាល បុគ្គលពាល់ត្រូវហើយក្តី កំពុងពាល់ត្រូវក្តី នឹងពាល់ត្រូវក្តី គប្បីពាល់ត្រូវក្តី នូវផ្សព្វណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ដោយកាយ​ ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ផ្សព្វនុ៎ះ ហៅថាផោដ្ឋព្វៈក៏បាន ថាផោដ្ឋព្វាយតនៈក៏បាន ថាផោដ្ឋព្វធាតុក៏បាន នេះរូបជាផោដ្ឋព្វាយតនៈ។ រូបជាផោដ្ឋព្វាយតនៈនោះ ​តើដូចម្តេច។ រូបជាបឋវីធាតុ តេជោធាតុ​ វាយោធាតុ ជារូបរឹង ទន់ ល្អិត គ្រោតគ្រាត មានសម្ផ័ស្សជាសុខ​ មានសម្ផ័ស្សជាទុក្ខ​ ជារូបធ្ងន់ រូបស្រាល​ ឬកាយដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ចំពោះផ្សព្វណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ផ្សព្វនុ៎ះ ហៅថាផោដ្ឋព្វៈក៏បាន ថាផោដ្ឋព្វាយតនៈក៏បាន ថាផោដ្ឋព្វធាតុក៏បាន នេះរូបជាផោដ្ឋព្វាយតនៈ។ រូបជាផោដ្ឋព្វាយតនៈនោះ ​តើដូចម្តេច។ រូបជាបឋវីធាតុ តេជោធាតុ​ វាយោធាតុ ជារូបរឹង ទន់ ល្អិត គ្រោតគ្រាត មានសម្ផ័ស្សជាសុខ ​មានសម្ផ័ស្សជាទុក្ខ​ ជារូបធ្ងន់ រូបស្រាល​ ឬផោដ្ឋព្វៈណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ក្នុងកាយដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ផ្សព្វនុ៎ះ ហៅថាផោដ្ឋព្វៈក៏បាន ថាផោដ្ឋព្វាយតនៈក៏បាន ថាផោដ្ឋព្វធាតុក៏បាន នេះរូបជាផោដ្ឋព្វាយតនៈ។ រូបជាផោដ្ឋព្វាយតនៈនោះ ​តើដូចម្តេច។ រូបជាបឋវីធាតុ តេជោធាតុ ​វាយោធាតុ ជារូបរឹង ទន់ ល្អិត គ្រោតគ្រាត មានសម្ផ័ស្សជាសុខ ​មានសម្ផ័ស្សជាទុក្ខ​ ជារូបធ្ងន់ រូបស្រាល​ ឬកាយសម្ផ័ស្ស អាស្រ័យនូវកាយ ព្រោះប្រារព្ធនូវផ្សព្វណា កើតឡើង​ហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី។ បេ។ វេទនា ដែលកើតអំពីកាយសម្ផ័ស្ស អាស្រ័យនូវកាយ ព្រោះប្រារព្ធនូវផ្សព្វណា។ បេ។​ សញ្ញា។ បេ។​ ចេតនា។ បេ។ កាយវិញ្ញាណ​ កើតឡើង​ហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី។ បេ។ កាយសម្ផ័ស្ស ​មានផ្សព្វជាអារម្មណ៍ អាស្រ័យនូវកាយណា កើត​ហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី។ បេ។ វេទនាដែលកើតអំពីកាយសម្ផ័ស្ស មានផ្សព្វជាអារម្មណ៍ អាស្រ័យនូវកាយណា។ បេ។​ សញ្ញា។ បេ។​ ចេតនា។ បេ។ កាយវិញ្ញាណ កើត​ហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី សភាវៈនុ៎ះ ហៅថា ផោដ្ឋព្វៈក៏បាន ថាផោដ្ឋព្វាយតនៈក៏បាន ថាផោដ្ឋព្វធាតុក៏បាន នេះរូបជាផោដ្ឋព្វាយតនៈ។

[៤១] រូបជាអាបោធាតុនោះ តើដូចម្តេច។ សភាពជាទឹក ការតាំងនៅគឺទឹក សភាព សើមជ្រាប ការតាំងនៅគឺសភាពសើមជ្រាប ​ការតភ្ជាប់នៃរូប​ នេះរូបជាអាបោធាតុ។​

រូបទាំងនេះ មិនមែនជាឧបាទា។

[៤២] រូបជាឧបាទិន្ននោះ តើដូចម្តេច។ ចក្ខាយតនៈ សោតាយតនៈ​ ឃានាយតនៈ ជិវ្ហាយតនៈ កាយាយតនៈ ឥត្ថិន្ទ្រិយ បុរិសិន្ទ្រិយ ជីវិតិន្ទ្រិយ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ ​រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ (ការសន្សំនៃរូប) រូបស្សសន្តតិ (តំណនៃរូប) កពឡិង្ការាហារ (អាហារដែលធ្វើឲ្យជាពំនូត) ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្ន។​ រូបជាអនុបាទិន្ននោះ​ តើដូចម្តេច។ សទ្ទាយតនៈ កាយវិញ្ញត្តិ (ការកំរើកនៃកាយ) វចីវិញ្ញត្តិ (ការកំរើកនៃវាចា) រូបស្សលហុតា (ភាពនៃរូបស្រាល) រូបស្សមុទុតា (ភាពនៃរូបទន់) រូបស្សកម្មញ្ញតា (ភាពនៃរូបគួរដល់ការងារ) រូបស្សជរតា (ភាពនៃរូបគ្រាំគ្រា) រូបស្សអនិច្ចតា (ភាពនៃរូបមិនទៀង) ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ ​រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាអនុបាទិន្ន។

[៤៣] រូបជាឧបាទិន្នុបាទានិយៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ ឥត្ថិន្ទ្រិយ បុរិសិន្ទ្រិយ ជីវិតិន្ទ្រិយ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នុបាទានិយៈ។ រូបជាអនុបាទិន្នុបាទានិយៈនោះ តើដូចម្តេច។ សទ្ទាយតនៈ កាយវិញ្ញត្តិ វចីវិញ្ញត្តិ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សជរតា រូបស្សអនិច្ចតាមួយ ឬក៏រូបដទៃណា គឺរូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិនមែនព្រោះហេតុនៃកម្ម ដែលបុគ្គលធ្វើហើយ នេះរូបជាអនុបាទិន្នុបាទានិយៈ។

[៤៤] រូបជាសនិទស្សនៈនោះ តើដូចម្តេច។ រូបាយតនៈ នេះរូបជាសនិទស្សនៈ។ រូបជាអនិទស្សនៈនោះ តើដូចម្តេច។​ ចក្ខាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបជាអនិទស្សនៈ។​

[៤៥] រូបជាសប្បដិឃៈនោះ តើដូចម្តេច។ ចក្ខាយតនៈ សោតាយតនៈ ឃានាយតនៈ ជិវ្ហាយតនៈ កាយាយតនៈ រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ នេះរូបជាសប្បដិឃៈ។ រូបជាអប្បដិឃនោះ តើដូចម្តេច។ ឥត្ថិន្ទ្រិយ។ បេ។​ កពឡិង្ការាហារ នេះរូបជាអប្បដិឃៈ។

[៤៦] រូបជាឥន្ទ្រិយនោះ តើដូចម្តេច។ ចក្ខុន្ទ្រិយ សោតិន្ទ្រិយ ឃានិន្ទ្រិយ ជិវ្ហិន្ទ្រិយ កាយិន្ទ្រិយ ឥត្ថិន្ទ្រិយ បុរិសិន្ទ្រិយ ជីវិតិន្ទ្រិយ នេះរូបជាឥន្ទ្រិយ។ រូបមិនមែនជាឥន្ទ្រិយនោះ តើដូចម្តេច។ រូបាយតនៈ​។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាឥន្ទ្រិយ។

[៤៧] រូបជាមហាភូតនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ និងអាបោធាតុ នេះរូបជាមហាភូត។ រូបមិនមែនជាមហាភូតនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាមហាភូត។

[៤៨] រូបជាវិញ្ញត្តិនោះ តើដូចម្តេច។ កាយវិញ្ញត្តិ វចីវិញ្ញត្តិ នេះរូបជាវិញ្ញត្តិ។ រូបមិនមែនជាវិញ្ញត្តិនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។​ កពឡិង្ការាហារ នេះរូបមិនមែនជាវិញ្ញត្តិ។

[៤៩] រូបជាចិត្តសមុដ្ឋាន (រូបមានចិត្តជាសមុដ្ឋាន) នោះ តើដូចម្តេច។​ កាយវិញ្ញត្តិ វចីវិញ្ញត្តិ ឬក៏រូបដទៃណា គឺរូបកើតអំពីចិត្ត មានចិត្តជាហេតុ មានចិត្តជាសមុដ្ឋាន រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ នេះរូបជាចិត្តសមុដ្ឋាន។ រូបមិនមែនជាចិត្តសមុដ្ឋាននោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ ឥត្ថិន្ទ្រិយ បុរិសិន្ទ្រិយ ជីវិតិន្ទ្រិយ រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺរូបមិនមែនកើតអំពីចិត្ត មិនមែនមានចិត្តជាហេតុ មិនមែនជាចិត្តសមុដ្ឋាន គឺរូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ នេះរូបមិនមែនជាចិត្តសមុដ្ឋាន។

[៥០] រូបជាចិត្តសហភុ​ (រូបកើតព្រមគ្នានឹងចិត្ត) នោះ តើដូចម្តេច។​ កាយវិញ្ញត្តិ វចីវិញ្ញត្តិ នេះរូបជាចិត្តសហភុ។​ រូបមិនមែនជាចិត្តសហភុនោះ តើដូចម្តេច។ ចក្ខាយតនៈ។​បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាចិត្តសហភុ។

[៥១] រូបជាចិត្តានុបរិវត្តិ (រូបប្រព្រឹត្តទៅតាមចិត្ត) នោះ តើដូចម្តេច។ កាយវិញ្ញត្តិ វចីវិញ្ញត្តិ នេះរូបជាចិត្តានុបរិវត្តិ។ រូបមិនមែនជាចិត្តានុបរិវត្តិនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាចិត្តានុបរិវត្តិ។

[៥២] រូបជាអជ្ឈត្តិកៈ (រូបខាងក្នុង) នោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។​ កាយាយតនៈ នេះរូបជាអជ្ឈត្តិកៈ។ រូបជាពាហិរៈ (រូបខាងក្រៅ) នោះ តើដូចម្តេច។ រូបាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបជាពាហិរៈ។

[៥៣] រូបជា​ឱឡារិកៈ (រូបគ្រោតគ្រាត) នោះ តើដូចម្តេច។​ ចក្ខាយតនៈ។ បេ។​ផោដ្ឋព្វាយតនៈ នេះរូបជាឱឡារិកៈ។ រូបជាសុខុមៈ (រូបល្អិត) នោះ តើដូចម្តេច។​ ឥត្ថិន្ទ្រិយ។ បេ។​ កពឡិង្ការាហារ នេះរូបជាសុខុមៈ។​

[៥៤] ទូរេរូប (រូបក្នុងទីឆ្ងាយ) នោះ តើដូចម្តេច​។ ​ ឥត្ថិន្ទ្រិយ។ បេ។​ កពឡិង្ការាហារ នេះទូរេរូប។ សន្តិកេរូប (រូបក្នុងទីជិត) នោះ តើដូចម្តេច​។ ចក្ខាយតនៈ។​បេ។​ ផោដ្ឋព្វាយតនៈ នេះសន្តិកេរូប។

[៥៥] រូបជាវត្ថុនៃចក្ខុសម្ផ័ស្សនោះ តើដូចម្តេច​។ ចក្ខាយតនៈ នេះរូបជាវត្ថុនៃចក្ខុសម្ផ័ស្ស។​ រូបមិនមែនជាវត្ថុនៃចក្ខុសម្ផ័ស្សនោះ តើដូចម្តេច។ ​សោតាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាវត្ថុនៃចក្ខុសម្ផ័ស្ស។

[៥៦] រូបជាវត្ថុនៃវេទនា។ បេ។​​ នៃសញ្ញា។ បេ។ នៃចេតនា ដែលកើតអំពីចក្ខុសម្ផ័ស្ស។ បេ។ នៃចក្ខុវិញ្ញាណនោះ តើដូចម្តេច។ ចក្ខាយតនៈ នេះរូបជាវត្ថុនៃចក្ខុវិញ្ញាណ។ រូបមិនមែនជាវត្ថុនៃចក្ខុវិញ្ញាណនោះ តើដូចម្តេច។ សោតាយតនៈ។ បេ។​ កពឡិង្ការាហារ នេះរូប មិនមែនជាវត្ថុនៃចក្ខុវិញ្ញាណ។

[៥៧] រូបជាវត្ថុនៃសោតសម្ផ័ស្ស។ បេ។ នៃឃានសម្ផ័ស្ស។ បេ។ នៃជិវ្ហាសម្ផ័ស្ស។ បេ។ នៃកាយសម្ផ័ស្សនោះ តើដូចម្តេច។ កាយាយតនៈ នេះរូបជាវត្ថុនៃកាយសម្ផ័ស្ស។ រូបមិនមែនជាវត្ថុនៃកាយសម្ផ័ស្សនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូប មិនមែនជាវត្ថុនៃកាយសម្ផ័ស្ស។

[៥៨] រូបជាវត្ថុនៃវេទនា។ បេ។​ នៃសញ្ញា។ បេ។ នៃចេតនា ដែលកើតអំពីកាយសម្ផ័ស្ស។ បេ។ នៃកាយវិញ្ញាណនោះ​ តើដូចម្តេច។ កាយាយតនៈ នេះរូបជាវត្ថុនៃកាយវិញ្ញាណ។ រូបមិនមែនជាវត្ថុនៃកាយវិញ្ញាណនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាវត្ថុនៃកាយវិញ្ញាណ។

[៥៩] រូបជាអារម្មណ៍នៃចក្ខុសម្ផ័ស្សនោះ តើដូចម្តេច។​ រូបាយតនៈ នេះរូបជាអារម្មណ៍នៃចក្ខុសម្ផ័ស្ស។ រូបមិនមែនជាអារម្មណ៍នៃចក្ខុសម្ផ័ស្សនោះ​ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។​ កពឡិង្ការាហារ នេះរូបមិនមែនជាអារម្មណ៍នៃចក្ខុសម្ផ័ស្ស។

[៦០] រូបជាអារម្មន៍នៃវេទនា។ បេ។ នៃសញ្ញា។ បេ។ នៃចេតនា ដែលកើតអំពីចក្ខុសម្ផ័ស្ស។ បេ។​ នៃចក្ខុវិញ្ញាណនោះ តើដូចម្តេច។ រូបាយតនៈ នេះរូបជាអារម្មណ៍នៃចក្ខុវិញ្ញាណ​។ រូបមិនមែនជាអារម្មណ៍នៃចក្ខុវិញ្ញាណនោះ​ តើដូចម្តេច។​​ ចក្ខាយតនៈ។ បេ។​ កពឡិង្ការាហារ នេះរូបមិនមែនជាអារម្មណ៍នៃចក្ខុវិញ្ញាណ។

[៦១] រូបជាអារម្មណ៍នៃសោតសម្ផ័ស្ស។ បេ។​ នៃឃានសម្ផ័ស្ស។ បេ។​ នៃជិវ្ហាសម្ផ័ស្ស។ បេ។​ នៃកាយសម្ផ័ស្សនោះ​ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ នេះរូបជាអារម្មណ៍នៃកាយសម្ផ័ស្ស។ រូបមិនមែនជាអារម្មណ៍នៃកាយសម្ផ័ស្សនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។​ កពឡិង្ការាហារ នេះរូបមិនមែនជាអារម្មណ៍នៃកាយសម្ផ័ស្ស។

[៦២] រូបជាអារម្មណ៍នៃវេទនា។ បេ។ នៃសញ្ញា។ បេ។ នៃចេតនា ដែលកើតអំពីកាយសម្ផ័ស្ស។ បេ។​ នៃកាយវិញ្ញាណនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ នេះរូបជាអារម្មណ៍នៃកាយវិញ្ញាណ។ រូបមិនមែនជាអារម្មណ៍នៃកាយវិញ្ញាណនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។​ កពឡិង្ការាហារ នេះរូបមិនមែនជាអារម្មណ៍នៃកាយវិញ្ញាណ។

[៦៣] រូបជាចក្ខាយតនៈនោះ តើដូចម្តេច។ ចក្ខុណា គឺប្រសាទ អាស្រ័យនូវមហាភូតទាំង ៤។ បេ។ ហៅថាស្រុកទំនេរក៏បាន នេះរូបជាចក្ខាយតនៈ។ រូបមិនមែនជាចក្ខាយតនៈនោះ តើដូចម្តេច។ សោតាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាចក្ខាយតនៈ។

[៦៤] រូបជាសោតាយតនៈ។ បេ។ ជាឃានាយតនៈ។ បេ។ ជាជិវ្ហាយតនៈ។ បេ។ ​ជាកាយាយតនៈនោះ​ តើដូចម្តេច។ កាយណា គឺប្រសាទ ដែលអាស្រ័យនូវមហាភូតទាំង ៤។ បេ។​ ហៅថាស្រុកទំនេរក៏បាន នេះរូបជាកាយាយតនៈ។ រូបមិនមែនជាកាយាយតនៈនោះ​ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។​ កពឡិង្ការាហារ នេះរូបមិនមែនជាកាយាយតនៈ។

[៦៥] រូបជារូបាយតនៈនោះ តើដូចម្តេច។ រូបណា គឺពណ៌ អាស្រ័យនូវមហាភូតទាំង ៤​។​បេ។ ហៅថារូបធាតុក៏បាន នេះរូបជារូបាយតនៈ។ រូបមិនមែនជារូបាយតនៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។​ កពឡិង្ការាហារ នេះរូបមិនមែនជារូបាយតនៈ។

[៦៦] រូបជាសទ្ទាយតនៈ។ បេ។ ជាគន្ធាយតនៈ។ បេ។ ជារសាយតនៈ។​បេ។ ជាផោដ្ឋព្វាយតនៈនោះ តើដូចម្តេច។ បឋវីធាតុ​។​បេ។ ហៅថាផោដ្ឋព្វធាតុក៏បាន នេះរូបជាផោដ្ឋព្វាយតនៈ។​ រូបមិនមែនជាផោដ្ឋព្វាយតនៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។​ កពឡិង្ការាហារ នេះរូបមិនមែនជាផោដ្ឋព្វាយតនៈ។

[៦៧] រូបជាចក្ខុធាតុនោះ​ តើដូចម្តេច។ ចក្ខាយតនៈ នេះរូបជាចក្ខុធាតុ។ រូបមិនមែនជាចក្ខុធាតុនោះ​ តើដូចម្តេច។ សោតាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាចក្ខុធាតុ។

[៦៨] រូបជាសោតធាតុ។ បេ។​ ជាឃានធាតុ។ បេ។ ជាជិវ្ហាធាតុ។ បេ។​ ជាកាយធាតុនោះ តើដូចម្តេច។ កាយាយតនៈ នេះរូបជាកាយធាតុ។ រូបមិនមែនជាកាយធាតុនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាកាយធាតុ។

[៦៩] រូបជារូបធាតុនោះ តើដូចម្តេច។ រូបាយតនៈ នេះរូបជារូបធាតុ។ ​រូបមិនមែនជារូបធាតុនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជារូបធាតុ។

[៧០] រូបជាសទ្ទធាតុ។ បេ។​ ជាគន្ធធាតុ។ បេ។​ ជារសធាតុ។ បេ។ ​ជាផោដ្ឋព្វធាតុនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ នេះរូបជាផោដ្ឋព្វធាតុ។ រូបមិនមែនជាផោដ្ឋព្វធាតុនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ ​កពឡិង្ការាហារ នេះរូបមិនមែនជាផោដ្ឋព្វធាតុ។

[៧១] រូបជាចក្ខុន្ទ្រិយនោះ តើដូចម្តេច។​ ចក្ខុណា គឺប្រសាទ ដែលអាស្រ័យមហាភូត ៤។ បេ។​ ហៅថាស្រុកទំនេរក៏បាន នេះរូបជាចក្ខុន្ទ្រិយ។ រូបមិនមែនជាចក្ខុន្ទ្រិយនោះ តើដូចម្តេច។ សោតាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាចក្ខុន្ទ្រិយ។

[៧២] រូបជាសោតិន្ទ្រិយ។ បេ។ ជាឃានិន្ទ្រិយ។ បេ។ ជាជិវ្ហិន្ទ្រិយ។ បេ។ ជាកាយិន្ទ្រិយនោះ តើដូចម្តេច។ កាយណា គឺប្រសាទ អាស្រ័យមហាភូតរូប ៤។ បេ។ ហៅថាស្រុកទំនេរក៏បាន នេះរូបជាកាយិន្ទ្រិយ។​ រូបមិនមែនជាកាយិន្ទ្រិយនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាកាយិន្ទ្រិយ​។

[៧៣] រូបជាឥត្ថិន្ទ្រិយនោះ តើដូចម្តេច។ ទ្រង់ទ្រាយជាស្រី គ្រឿងចំណាំជាស្រី កិរិយាជាស្រី អាការជាស្រី​ លំនាំជាស្រី ភាពជាស្រី​ ណា របស់ស្រី នេះរូបជាឥត្ថិន្ទ្រិយ។ រូបមិនមែនជាឥត្ថិន្ទ្រិយនោះ តើដូចម្តេច។​ ចក្ខាយតនៈ។ បេ។​ កពឡិង្ការាហារ នេះរូបមិនមែនជាឥត្ថិន្ទ្រិយ។

[៧៤] រូបជាបុរិសិន្ទ្រិយនោះ តើដូចម្តេច។​ ទ្រង់ទ្រាយជាប្រុស គ្រឿងចំណាំជាប្រុស កិរិយាជាប្រុស អាការជាប្រុស លំនាំជាប្រុស ភាពជាប្រុស​ ណា របស់ប្រុស នេះរូបជាបុរិសិន្ទ្រិយ។ រូបមិនមែនជាបុរិសិន្ទ្រិយនោះ តើដូចម្តេច​។ ចក្ខាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាបុរិសិន្ទ្រិយ។

[៧៥] រូបជាជីវិតិន្ទ្រិយនោះ តើដូចម្តេច។ អាយុ ការឋិតនៅ ការនៅយឺនយូរ ការរស់នៅ ការរំកិលទៅ ការប្រព្រឹត្តិទៅ ការរក្សានូវរូបធម៌ទាំងនោះ គឺជីវិត ជីវិតិន្ទ្រិយ ណា នេះរូបជាជីវិតិន្ទ្រិយ។ រូបមិនមែនជាជីវិតិន្ទ្រិយនោះ​ តើដូចម្តេច។ ចក្ខាយតនៈ​។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាជីវិតិន្ទ្រិយ។

[៧៦] រូបជាកាយវិញ្ញត្តិនោះ​ តើដូចម្តេច។ ​ការទប់កាយ ការគាំទ្រកាយ​ ការទប់ទល់កាយ ការកំរើកកាយ ​អាការៈញ៉ាំងកាយឲ្យកំរើក ភាពនៃការញ៉ាំងកាយឲ្យកំរើក​ ណា នៃបុគ្គលមានចិត្តជាកុសលក្តី មានចិត្តជាអកុសលក្តី មានចិត្តជាអព្យាក្រឹតក្តី កាលឈានទៅមុខក្តី កាលឈានថយក្រោយក្តី​ កាលសំឡឹងមើលក្តី​ កាលក្រឡេកមើលក្តី​ កាលបត់ចូលក្តី កាលលាចេញក្តី នេះរូបជាកាយវិញ្ញត្តិ។ រូបមិនមែនជាកាយវិញ្ញត្តិនោះ តើដូចម្តេច។ ចក្ខាយតនៈ។​បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាកាយវិញ្ញត្តិ។

[៧៧] រូបជាវចីវិញ្ញត្តិនោះ​ តើដូចម្តេច។ វាចា ការបន្លឺ គន្លងពាក្យ ការពោល ការគឹកកង កម្មគឺការគឹកកង គឺវាចា វចីភេទ ​ណា ​នៃបុគ្គលមានចិត្តជាកុសលក្តី​ មានចិត្តជាអកុសលក្តី មានចិត្តជាអព្យាក្រឹតក្តី នេះលោកហៅថាវាចា បានដល់ការកំរើកសំដី ​ការញ៉ាំងសំដីឲ្យកំរើក ភាពនៃការញ៉ាំងសំដីឲ្យកំរើក នេះរូបជាវចីវិញ្ញត្តិ។ រូបមិនមែនជាវចីវិញ្ញត្តិនោះ តើដូចម្តេច។​ ចក្ខាយតនៈ។ បេ។ ​កពឡិង្ការាហារ នេះរូបមិនមែនជាវចីវិញ្ញត្តិ។

[៧៨] រូបជាអាកាសធាតុនោះ តើដូចម្តេច។​ កន្លែងដែលមិនអាចភ្ជួររាស់បាន អាកាស ទីឥតទើស ទីអាកាស ទីចន្លោះ វាលដែលមិនប៉ះពាល់ដោយមហាភូតទាំង ៤ ណា នេះរូបជាអាកាសធាតុ។ រូបមិនមែនជាអាកាសធាតុនោះ​ តើដូចម្តេច។ ចក្ខាយតនៈ។​បេ។ កពឡិង្ការាហារ​ នេះរូបមិនមែនជាអាកាសធាតុ។

[៧៩] រូបជាអាបោធាតុនោះ តើដូចម្តេច។​ សភាពជាទឹក ការតាំងនៅគឺទឹក សភាពសើមជ្រាប ការតាំងនៅគឺសភាពសើមជ្រាប ការតភ្ជាប់នៃរូប ណា នេះរូបជាអាបោធាតុ។ រូបមិនមែនជាអាបោធាតុនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។​ កពឡិង្ការាហារ នេះរូបមិនមែនជាអាបោធាតុ។

[៨០] រូបជារូបស្សលហុតានោះ តើដូចម្តេច។ ការរហ័សរហួន ការប្រែប្រួលរហ័ស ការមិនយឺតយូរ ការមិនបង្អង់ណានៃរូប នេះរូបជារូបស្សលហុតា។ រូបមិនមែន​ជារូបស្សលហុតានោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជារូបស្សលហុតា។

[៨១] រូបជារូបស្សមុទុតានោះ តើដូចម្តេច។ ភាពទន់ ភាពទន់ភ្លន់ ភាពមិនរឹង ភាពមិនស្តូកស្តឹង ​ណា នៃរូប​ នេះរូបជារូបស្សមុទុតា។ រូបមិនមែនជារូបស្សមុទុតានោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជារូបស្សមុទុតា។

[៨២] រូបជារូបស្សកម្មញ្ញតានោះ តើដូចម្តេច។ ភាពគួរដល់ការងារ ការធ្វើការងារបាន ភាពគួរធ្វើការងារបាន ណា នៃរូប​ នេះរូបជារូបស្សកម្មញ្ញតា។ រូបមិនមែនជារូបស្សកម្មញ្ញតានោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជារូបស្សកម្មញ្ញតា។

[៨៣] រូបជារូបស្សឧបចយៈនោះ តើដូចម្តេច។ ការសន្សំណា នៃពួកអាយតនៈ ការសន្សំនោះ ឈ្មោះថារូបស្សឧបចយៈ នេះរូបជារូបស្សឧបចយៈ។ រូបមិនមែនជារូបស្សឧបចយៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជារូបស្សឧបចយៈ។

[៨៤] រូបជារូបស្សសន្តតិនោះ តើដូចម្តេច។ ការសន្សំ​ណា នៃរូប ការសន្សំនោះ ឈ្មោះថារូបស្សសន្តតិ នេះរូបជារូបស្សសន្តតិ។ រូបមិនមែនជារូបស្សសន្តតិនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជារូបស្សសន្តតិ។​

[៨៥] រូបជារូបស្សជរតានោះ តើដូចម្តេច។ ជរា សេចក្តីគ្រាំគ្រា ធ្មេញបាក់ សក់ស្កូវ ស្បែកយុរយារ ការថយអាយុ ចាស់ទុំនៃឥន្ទ្រិយ ណា នៃរូប​ នេះរូបជារូបស្សជរតា។​ រូបមិនមែនជារូបស្សជរតានោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជារូបស្សជរតា។

[៨៦] រូបជារូបស្សអនិច្ចតានោះ តើដូចម្តេច។ ការអស់ទៅ ការវិនាស ការបែកធ្លាយ​ ការប្រេះឆា ការមិនទៀងទាត់ ការបាត់បង់ ណា នៃរូប នេះរូបជារូបស្សអនិច្ចតា។ រូបមិនមែនជារូបស្សអនិច្ចតានោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជារូបស្សអនិច្ចតា។

[៨៧] រូបជាកពឡិង្ការាហារនោះ តើដូចម្តេច។ បាយ នំ សដូវ ត្រី សាច់ ទឹកដោះស្រស់​ ទឹកដោះជូរ ទឹកដោះរាវ ទឹកដោះខាប់​ ប្រេង ​ទឹកឃ្មុំ ស្ករអំពៅ ឬក៏រូបណាសូម្បីដទៃ គឺរូបជារបស់សម្រាប់ស៊ីក្នុងមាត់ ទំពាដោយធ្មេញ គប្បីលេបចូលក្នុងបំពង់ក​ ច្រកក្នុងផ្ទៃ នៃពួកសត្វនោះ​ៗ ក្នុងជនបទណា​ៗ ឬពួកសត្វញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅដោយឱជាណា នេះរូបជាកពឡិង្ការាហារ។ រូបមិនមែនជាកពឡិង្ការាហារនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ ភាពនៃរូបមិនទៀង នេះរូបមិនមែនជាកពឡិង្ការាហារ។

ការសង្គ្រោះរូបដោយចំណែកពីរ យ៉ាងនេះ។

ចប់ ទុកនិទ្ទេស។

(តិកនិទ្ទេស)

(តិកនិទ្ទេសោ)

[៨៨] រូបខាងក្នុង ជាឧបាទានោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ នេះរូបខាងក្នុងជាឧបាទា។ រូបខាងក្រៅជាឧបាទានោះ តើដូចម្តេច។ រូបាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅជាឧបាទា។ រូបខាងក្រៅ មិនមែនជាឧបាទានោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ និងអាបោធាតុ នេះរូបខាងក្រៅមិនមែនជាឧបាទា។

[៨៩] រូបខាងក្នុង ជាឧបាទិន្ននោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ នេះរូបខាងក្នុងជាឧបាទិន្ន។ រូបខាងក្រៅជាឧបាទិន្ននោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបខាងក្រៅជាឧបាទិន្ន។ រូបខាងក្រៅជាអនុបាទិន្ននោះ តើដូចម្តេច។ សទ្ទាយតនៈ កាយវិញ្ញត្តិ វចីវិញ្ញត្តិ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺរូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើទេ នេះរូបខាងក្រៅជាអនុបាទិន្ន។

[៩០] រូបខាងក្នុង ជាឧបាទិន្នុបាទានិយៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ នេះរូបខាងក្នុងជាឧបាទិន្នុបាទានិយៈ។ រូបខាងក្រៅ ជាឧបាទិន្នុបាទានិយៈ នោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបខាងក្រៅជាឧបាទិន្នុបាទានិយៈ។ រូបខាងក្រៅ ជាអនុបាទិន្នុបាទានិយៈនោះ​ តើដូចម្តេច។ សទ្ទាយតនៈ កាយវិញ្ញត្តិ វចីវិញ្ញត្តិ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបខាងក្រៅជាអនុបាទិន្នុបាទានិយៈ។

[៩១] រូបខាងក្នុងជាអនិទស្សនៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ នេះរូបខាងក្នុង ជាអនិទស្សនៈ។ រូបខាងក្រៅ ជាសនិទស្សនៈនោះ តើដូចម្តេច។ រូបាយតនៈ នេះរូបខាងក្រៅ ជាសនិទស្សនៈ។ រូបខាងក្រៅ ជាអនិទស្សនៈនោះ តើដូចម្តេច។ សទ្ទាយតនៈ។បេ ​។ កពឡិង្ការាហារ នេះរូបខាងក្រៅជាអនិទស្សនៈ។

[៩២] រូបខាងក្នុង ជាសប្បដិឃៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ នេះរូបខាងក្នុងជាសប្បដិឃៈ។ រូបខាងក្រៅជាសប្បដិឃៈនោះ តើដូចម្តេច។ រូបាយតនៈ។ បេ។ ផោដ្ឋព្វាយតនៈ នេះរូបខាងក្រៅជាសប្បដិឃៈ។ រូបខាងក្រៅជាអប្បដិឃៈនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ។ បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅជាអប្បដិឃៈ។

[៩៣] រូបខាងក្នុងជាឥន្រ្ទិយនោះ តើដូចម្តេច។ ចក្ខុន្រ្ទិយ។ បេ។ កាយន្រ្ទិយ នេះរូបខាងក្នុងជាឥន្រ្ទិយ។ រូបខាងក្រៅជាឥន្រ្ទិយនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ នេះរូបខាងក្រៅជាឥន្រ្ទិយ។ រូបខាងក្រៅមិនមែនជាឥន្រ្ទិយនោះ តើដូចម្តេច។ រូបាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅមិនមែនជាឥន្រ្ទិយ។

[៩៤] រូបខាងក្នុងមិនមែនជាមហាភូតនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជាមហាភូត។ រូបខាងក្រៅ ជាមហាភូតនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ អាបោធាតុ នេះរូបខាងក្រៅ ជាមហាភូត។ រូបខាងក្រៅមិនមែនជាមហាភូតនោះ តើដូចម្តេច។ រូបាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅមិនមែនជាមហាភូត។

[៩៥] រូបខាងក្នុង មិនមែនជាវិញ្ញត្តិនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជាវិញ្ញត្តិ។ រូបខាងក្រៅជាវិញ្ញត្តិនោះ តើដូចម្តេច។ កាយវិញ្ញត្តិ វចីវិញ្ញត្តិ នេះរូបខាងក្រៅជាវិញ្ញត្តិ។ រូបខាងក្រៅមិនមែនជាវិញ្ញត្តិនោះ តើដូចម្តេច។ រូបាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាវិញ្ញត្តិ។

[៩៦] រូបខាងក្នុង មិនមែនជាចិត្តសមុដ្ឋាននោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជាចិត្តសមុដ្ឋាន។ រូបខាងក្រៅជាចិត្តសមុដ្ឋាននោះ តើដូចម្តេច។ កាយវិញ្ញត្តិ វចីវិញ្ញត្តិ ឬក៏រូបដទៃណា គឺរូបកើតអំពីចិត្ត មានចិត្តជាហេតុ មានចិត្តជាសមុដ្ឋាន ឬរូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ នេះរូបខាងក្រៅជាចិត្តសមុដ្ឋាន។ រូបខាងក្រៅមិនមែនជាចិត្តសមុដ្ឋាននោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺរូបមិនមែនកើតអំពីចិត្ត មិនមែនមានចិត្តជាហេតុ មិនមែនមានចិត្តជាសមុដ្ឋាន ឬរូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ នេះរូបខាងក្រៅមិនមែនជាចិត្តសមុដ្ឋាន។

[៩៧] រូបខាងក្នុងមិនមែនជាចិត្តសហភុនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជាចិត្តសហភុ។ រូបខាងក្រៅជាចិត្តសហភុនោះ តើដូចម្តេច។ កាយវិញ្ញត្តិ វចីវិញ្ញត្តិ នេះរូបខាងក្រៅជាចិត្តសហភុ។ រូបខាងក្រៅមិនមែនជាចិត្តសហភុនោះ តើដូចម្តេច។ រូបាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាចិត្តសហភុ។

[៩៨] រូបខាងក្នុងមិនមែនជាចិត្តានុបរិវត្តិនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជាចិត្តានុបរិវត្តិ។ រូបខាងក្រៅជាចិត្តានុបរិវត្តិនោះ តើដូចម្តេច។ កាយវិញ្ញត្តិ វចីវិញ្ញត្តិ នេះរូបខាងក្រៅ ជាចិត្តានុបរិវត្តិ។ រូបខាងក្រៅមិនមែនជាចិត្តានុបរិវត្តិនោះ តើដូចម្តេច។ រូបាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅមិនមែនជាចិត្តានុបរិវត្តិ។

[៩៩] រូបខាងក្នុងជាឱឡារិកៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ នេះរូបខាងក្នុង ជាឱឡារិកៈ។ រូបខាងក្រៅជាឱឡារិកៈនោះ តើដូចម្តេច។ រូបាយតនៈ។ បេ។ ផោដ្ឋព្វាយតនៈ នេះរូបខាងក្រៅជាឱឡារិកៈ។ រូបខាងក្រៅជាសុខុមៈនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ។ បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅជាសុខុមៈ។

[១០០] រូបខាងក្នុងជាសន្តិកេរូបនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ នេះរូបខាងក្នុងជាសន្តិកេរូប។ រូបខាងក្រៅ ជាទូរេរូបនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ។ បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅជាទូរេរូប។ រូបខាងក្រៅជាសន្តិកេរូបនោះ តើដូចម្តេច។ រូបាយតនៈ។ បេ។ ផោដ្ឋព្វាយតនៈ នេះរូបខាងក្រៅជាសន្តិកេរូប។

[១០១] រូបខាងក្រៅមិនមែនជាវត្ថុនៃចក្ខុសម្ផ័ស្សនោះ តើដូចម្តេច។ រូបាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅមិនមែនជាវត្ថុនៃចក្ខុសម្ផ័ស្ស។ រូបខាងក្នុងជាវត្ថុនៃចក្ខុសម្ផ័ស្សនោះ តើដូចម្តេច។ ចក្ខាយតនៈ នេះរូបខាងក្នុងជាវត្ថុនៃចក្ខុសម្ផ័ស្ស។ រូបខាងក្នុងមិនមែនជាវត្ថុនៃចក្ខុសម្ផ័ស្សនោះ តើដូចម្តេច។ សោតាយតនៈ។ បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជាវត្ថុនៃចក្ខុសម្ផ័ស្ស។

[១០២] រូបខាងក្រៅមិនមែនជាវត្ថុនៃវេទនា។ បេ។ នៃសញ្ញា។ បេ។ នៃចេតនា ដែលកើតអំពីចក្ខុសម្ផ័ស្ស។ បេ។ នៃចក្ខុវិញ្ញាណនោះ តើដូចម្តេច។ រូបាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាវត្ថុនៃចក្ខុវិញ្ញាណ។ រូបខាងក្នុងជាវត្ថុនៃចក្ខុវិញ្ញាណនោះ តើដូចម្តេច។ ចក្ខាយតនៈ នេះរូបខាងក្នុងជាវត្ថុនៃចក្ខុវិញ្ញាណ។ រូបខាងក្នុងមិនមែនជាវត្ថុ នៃចក្ខុវិញ្ញាណនោះ តើដូចម្តេច។ សោតាយតនៈ។ បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជាវត្ថុនៃចក្ខុវិញ្ញាណ។

[១០៣] រូបខាងក្រៅមិនមែនជាវត្ថុនៃសោតសម្ផ័ស្ស។ បេ។ នៃឃានសម្ផ័ស្ស។ បេ។ នៃជិវ្ហាសម្ផ័ស្ស។ បេ។ នៃកាយសម្ផ័ស្សនោះ តើដូចម្តេច។ រូបាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាវត្ថុនៃកាយសម្ផ័ស្ស។ រូបខាងក្នុងជាវត្ថុនៃកាយសម្ផ័ស្សនោះ តើដូចម្តេច។ កាយាយតនៈ នេះរូបខាងក្នុងជាវត្ថុនៃកាយសម្ផ័ស្ស។ រូបខាងក្នុងមិនមែនជាវត្ថុ នៃកាយសម្ផ័ស្សនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ ជិវ្ហាយតនៈ នេះរូបខាងក្នុងមិនមែនជាវត្ថុនៃកាយសម្ផ័ស្ស។

[១០៤] រូបខាងក្រៅមិនមែនជាវត្ថុនៃវេទនា។ បេ។ នៃសញ្ញា។ បេ។ នៃចេតនាដែលកើតអំពីកាយសម្ផ័ស្ស។ បេ។ នៃកាយវិញ្ញាណនោះ តើដូចម្តេច។ រូបាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅមិនមែនជាវត្ថុនៃកាយវិញ្ញាណ។ រូបខាងក្នុងជាវត្ថុនៃកាយវិញ្ញាណនោះ តើដូចម្តេច។ កាយាយតនៈ នេះរូបខាងក្នុង ជាវត្ថុនៃកាយវិញ្ញាណ។ រូបខាងក្នុងមិនមែនជាវត្ថុនៃកាយវិញ្ញាណនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ ជិវ្ហាយតនៈ នេះរូបខាងក្នុង មិនមែនជាវត្ថុនៃកាយវិញ្ញាណ។

[១០៥] រូបខាងក្នុងមិនមែនជាអារម្មណ៍នៃចក្ខុសម្ផ័ស្សនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជាអារម្មណ៍នៃចក្ខុសម្ផ័ស្ស។ រូបខាងក្រៅ ជាអារម្មណ៍នៃចក្ខុសម្ផ័ស្សនោះ តើដូចម្តេច។ រូបាយតនៈ នេះរូបខាងក្រៅ ជាអារម្មណ៍នៃចក្ខុសម្ផ័ស្ស។ រូបខាងក្រៅ មិនមែនជាអារម្មណ៍នៃចក្ខុសម្ផ័ស្សនោះ តើដូចម្តេច​។​ សទ្ទាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាអារម្មណ៍នៃចក្ខុសម្ផ័ស្ស។

[១០៦] រូបខាងក្នុង មិនមែនជាអារម្មណ៍នៃវេទនា។ បេ។ នៃសញ្ញា។ បេ។ នៃចេតនា ដែលកើតអំពីចក្ខុសម្ផ័ស្ស។ បេ។ នៃចក្ខុវិញ្ញាណនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជាអារម្មណ៍នៃចក្ខុវិញ្ញាណ។ រូបខាងក្រៅជាអារម្មណ៍នៃចក្ខុវិញ្ញាណនោះ តើដូចម្តេច។ រូបាយតនៈ នេះរូបខាងក្រៅជាអារម្មណ៍នៃចក្ខុវិញ្ញាណ។ រូបខាងក្រៅ មិនមែនជាអារម្មណ៍នៃចក្ខុវិញ្ញាណនោះ តើដូចម្តេច។ សទ្ទាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាអារម្មណ៍នៃចក្ខុវិញ្ញាណ។

[១០៧] រូបខាងក្នុង មិនមែនជាអារម្មណ៍នៃសោតសម្ផ័ស្ស។ បេ។ នៃឃានសម្ផ័ស្ស។ បេ។ នៃជិវ្ហាសម្ផ័ស្ស។ បេ។ នៃកាយសម្ផ័ស្សនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជាអារម្មណ៍នៃកាយសម្ផ័ស្ស។ រូបខាងក្រៅ ជាអារម្មណ៍នៃកាយសម្ផ័ស្សនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ នេះរូបខាងក្រៅ ជាអារម្មណ៍នៃកាយសម្ផ័ស្ស។ រូបជាខាងក្រៅ មិនមែនជាអារម្មណ៍នៃកាយសម្ផ័ស្សនោះ តើដូចម្តេច​​។ រូបាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាអារម្មណ៍នៃកាយសម្ផ័ស្ស។

[១០៨] រូបខាងក្នុង មិនមែនជាអារម្មណ៍នៃវេទនា។ បេ។ នៃសញ្ញា។ បេ។ នៃចេតនា ដែលកើតអំពីកាយសម្ផ័ស្ស។ បេ។ នៃកាយវិញ្ញាណនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជាអារម្មណ៍នៃកាយវិញ្ញាណ។ រូបខាងក្រៅ ជាអារម្មណ៍នៃកាយវិញ្ញាណនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ នេះរូបខាងក្រៅ ជាអារម្មណ៍នៃកាយវិញ្ញាណ។ រូបខាងក្រៅ មិនមែនជាអារម្មណ៍នៃកាយវិញ្ញាណនោះ តើដូចម្តេច។ រូបាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាអារម្មណ៍នៃកាយវិញ្ញាណ។

[១០៩] រូបខាងក្រៅ មិនមែនជាចក្ខាយតនៈនោះ តើដូចម្តេច ​។ រូបាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាចក្ខាយតនៈ។ រូបខាងក្នុងជាចក្ខាយតនៈនោះ តើដូចម្តេច ​។ ចក្ខុណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤។ បេ​។ ហៅថាស្រុកទំនេរក៏បាន នេះរូបខាងក្នុងជាចក្ខាយតនៈ។ រូបខាងក្នុងមិនមែនជាចក្ខាយតនៈនោះ តើដូចម្តេច​។ សោតាយតនៈ។ បេ។ កាយាយតនៈ នេះរូបខាងក្នុង មិនមែនជាចក្ខាយតនៈ។

[១១០] រូបខាងក្រៅ មិនមែនជាសោតាយតនៈ។ បេ។ មិនមែនជាឃានាយតនៈ។ បេ។ មិនមែនជាជិវ្ហាយតនៈ។ បេ។ មិនមែនជាកាយាយតនៈនោះ តើដូចម្តេច។ រូបាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាកាយាយតនៈ។ រូបខាងក្នុងជាកាយាយតនៈ នោះ តើដូចម្តេច។ កាយណា គឺប្រសាទ អាស្រ័យមហាភូតទាំ ៤។ បេ។ ហៅថាស្រុកទំនេរក៏បាន នេះរូបខាងក្នុងជាកាយាយតនៈ។ រូបខាងក្នុងមិនមែនជាកាយាយតនៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ ជិវ្ហាយតនៈ នេះរូបខាងក្នុងមិនមែនជាកាយាយតនៈ។

[១១១] រូបខាងក្នុង មិនមែនជារូបាយតនៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ នេះរូបខាងក្នុង មិនមែនជារូបាយតនៈ។ រូបខាងក្រៅ ជារូបាយតនៈនោះ តើដូចម្តេច។ រូបណា គឺពណ៌ និងរស្មី អាស្រ័យមហាភូតទាំ ៤។ បេ។ ហៅថារូបធាតុក៏បាន នេះរូបខាងក្រៅ ជារូបាយតនៈ។ រូបខាងក្រៅ មិនមែនជារូបាយតនៈនោះ តើដូចម្តេច។ សទ្ទាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជារូបាយតនៈ។

[១១២] រូបខាងក្នុង មិនមែនជាសទ្ទាយតនៈ។ បេ។ មិនមែនជាគន្ធាយតនៈ។ បេ។ មិនមែនជារសាយតនៈ។ បេ។ មិនមែនជាផោដ្ឋព្វាយតនៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ នេះរូបខាងក្នុង មិនមែនជាផោដ្ឋព្វាយតនៈ។ រូបខាងក្រៅ ជាផោដ្ឋព្វាយតនៈនោះ តើដូចម្តេច។ បឋវីធាតុ។ បេ។ ហៅថាផោដ្ឋព្វធាតុក៏បាន នេះរូបខាងក្រៅ ជាផោដ្ឋព្វាយតនៈ។ រូបខាងក្រៅ មិនមែនជាផោដ្ឋព្វាយតនៈនោះ តើដូចម្តេច។ រូបាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាផោដ្ឋព្វាយតនៈ។

[១១៣] រូបខាងក្រៅ មិនមែនជាចក្ខុធាតុនោះ តើដូចម្តេច។ រូបាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាចក្ខុធាតុ។ រូបខាងក្នុងជាចក្ខុធាតុនោះ តើដូចម្តេច។ ចក្ខាយតនៈ នេះរូបខាងក្នុងជាចក្ខុធាតុ។ រូបខាងក្នុងមិនមែនជាចក្ខុធាតុនោះ តើដូចម្តេច។ សោតាយតនៈ។ បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជាចក្ខុធាតុ។

[១១៤] រូបខាងក្រៅ មិនមែនជាសោតធាតុ។ បេ។ មិនមែនជាឃានធាតុ។ បេ។ មិនមែនជាជិវ្ហាធាតុ។ បេ។ មិនមែនជាកាយធាតុនោះ តើដូចម្តេច។ រូបាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាកាយធាតុ។ រូបខាងក្នុងជាកាយធាតុនោះ តើដូចម្តេច។ កាយាយតនៈ នេះរូបខាងក្នុងជាកាយធាតុ។ រូបខាងក្នុងមិនមែនជាកាយធាតុនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ ជិវ្ហាយតនៈ នេះរូបខាងក្នុង មិនមែនជាកាយធាតុ។

[១១៥] រូបខាងក្នុងមិនមែនជារូបធាតុនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជារូបធាតុ។ រូបខាងក្រៅជារូបធាតុនោះ តើដូចម្តេច។ រូបាយតនៈ នេះរូបខាងក្រៅ ជារូបធាតុ។ រូបខាងក្រៅ មិនមែនជារូបធាតុនោះ តើដូចម្តេច។ សទ្ទាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជារូបធាតុ។

[១១៦] រូបខាងក្នុង មិនមែនជាសទ្ទធាតុ។ បេ។ មិនមែនជាគន្ធធាតុ។ បេ។ មិនមែនជារសធាតុ។ បេ។ មិនមែនជាផោដ្ឋព្វធាតុនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជាផោដ្ឋព្វធាតុ។ រូបខាងក្រៅជាផោដ្ឋព្វធាតុនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ នេះរូបខាងក្រៅជាផោដ្ឋព្វធាតុ។ រូបខាងក្រៅ មិនមែនជាផោដ្ឋព្វធាតុនោះ តើដូចម្តេច។ រូបាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាផោដ្ឋព្វធាតុ។

[១១៧] រូបខាងក្រៅ មិនមែនជាចក្ខុន្រ្ទិយនោះ តើដូចម្តេច។ រូបាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅមិនមែនជាចក្ខុន្រ្ទិយ។ រូបខាងក្នុងជាចក្ខុន្រ្ទិយនោះ តើដូចម្តេច។ ចក្ខុណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤។ បេ។ ហៅថាស្រុកទំនេរក៏បាន នេះរូបខាងក្នុងជាចក្ខុន្រ្ទិយ។ រូបខាងក្នុងមិនមែនជាចក្ខុន្រ្ទិយនោះ តើដូចម្តេច។ សោតាយតនៈ។ បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជាចក្ខុន្រ្ទិយ។

[១១៨] រូបខាងក្រៅមិនមែនជាសោតិន្រ្ទិយ។ បេ។ មិនមែនជាឃានិន្រ្ទិយ។ បេ។ មិនមែនជាជិវ្ហិន្រ្ទិយ។ បេ។ មិនមែនជាកាយិន្រ្ទិយនោះ តើដូចម្តេច។ រូបាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាកាយិន្រ្ទិយ។ រូបខាងក្នុងជាកាយិន្រ្ទិយនោះ តើដូចម្តេច។ កាយណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤។ បេ។ ហៅថាស្រុកទំនេរក៏បាន នេះរូបខាងក្នុងជាកាយិន្រ្ទិយ។ រូបខាងក្នុង មិនមែនជាកាយិន្រ្ទិយនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ ជិវ្ហាយតនៈ នេះរូបខាងក្នុងមិនមែនជាកាយិន្រ្ទិយ។

[១១៩] រូបខាងក្នុង មិនមែនជាឥត្ថិន្រ្ទិយនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជាឥត្ថិន្រ្ទិយ។ រូបខាងក្រៅ ជាឥត្ថិន្រ្ទិយនោះ តើដូចម្តេច។ ទ្រង់ទ្រាយជាស្ត្រី គ្រឿងចំណាំជាស្ត្រី កិរិយាជាស្ត្រី អាការជាស្ត្រី លំនាំជាស្ត្រី ភាពជាស្ត្រី​ណា របស់ស្ត្រី នេះរូបខាងក្រៅ ជាឥត្ថិន្រ្ទិយ។ រូបខាងក្រៅ មិនមែនជាឥត្ថិន្រ្ទិយនោះ តើដូចម្តេច។ រូបាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាឥត្ថិន្រ្ទិយ។

[១២០] រូបខាងក្នុងមិនមែនជាបុរិសិន្រ្ទិយនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជាបុរិសិន្រ្ទិយ។ រូបខាងក្រៅ ជាបុរិសិន្រ្ទិយនោះ តើដូចម្តេច។ ទ្រង់ទ្រាយជាបុរស គ្រឿងចំណាំជាបុរស កិរិយាជាបុរស អាការជាបុរស លំនាំជាបុរស ភាពជាបុរស​ណា របស់បុរស នេះរូបខាងក្រៅ ជាបុរិសិន្រ្ទិយ។ រូបខាងក្រៅ មិនមែនជាបុរិសិន្រ្ទិយនោះ តើដូចម្តេច។ រូបាយតនៈ។​​បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាបុរិសិន្រ្ទិយ។

[១២១] រូបខាងក្នុង មិនមែនជាជីវិតិន្រ្ទិយនោះ តើដូចម្តេច។ ​ចក្ខាយតនៈ។ បេ។ កាយាយតនៈ នេះរូបខាងក្នុង​ មិនមែនជាជីវិតិន្រ្ទិយ។ រូបខាងក្រៅ ជាជីវិតិន្រ្ទិយ​នោះ ​តើដូចម្តេច។ អាយុ ការឋិតនៅ​ ការនៅយឺនយូរ​​​ ការរស់នៅ ​ការរំកិលទៅ ការប្រព្រឹត្តិទៅ ​​ការរក្សា​ គឺជីវិត ​ជីវិតិន្រ្ទិយ​ណា នៃរូបធម៌ទាំងនោះ នេះរូបខាងក្រៅ ជាជីវិតិន្រ្ទិយ។ រូបខាងក្រៅ មិនមែនជាជីវិតិន្រ្ទិយនោះ តើដូចម្តេច។ ​រូបាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាជីវិតិន្រ្ទិយ។

[១២២] រូបខាងក្នុង មិនមែនជាកាយវិញ្ញត្តិនោះ តើដូចម្តេច។ ​ចក្ខាយតនៈ។ បេ។ កាយាយតនៈ នេះរូបខាងក្នុង​ មិនមែនជាកាយវិញ្ញត្តិ។ រូបខាងក្រៅ ជាកាយវិញ្ញត្តិ​នោះ ​តើដូចម្តេច។ ការទប់កាយ​ ការគាំទ្រកាយ​ ការទប់ទល់កាយ ការកំរើកកាយ អាការញ៉ាំងកាយឲ្យកំរើក​ ភាពនៃការញ៉ាំងកាយឲ្យកំរើកណា នៃបុគ្គលមានចិត្តជាកុសលក្តី មានចិត្តជាអកុសលក្តី មានចិត្តជាអព្យាក្រឹតក្តី កាលឈានទៅមុខក្តី កាលឈានថយក្រោយក្តី ​កាលសំឡឹងមើលក្តី កាលក្រឡេកមើលក្តី កាលបត់ចូលក្តី កាលលាចេញក្តី នេះរូបខាងក្រៅ ជាកាយវិញ្ញត្តិ។​ រូបខាងក្រៅ មិនមែនជាកាយវិញ្ញត្តិនោះ តើដូចម្តេច។ រូបាយតនៈ។ បេ។​ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាកាយវិញ្ញត្តិ។

[១២៣] រូបខាងក្នុងមិនមែនជាវចីវិញ្ញត្តិនោះ តើដូចម្តេច​។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ នេះរូបខាងក្នុង ​មិនមែនជាវចីវិញ្ញត្តិ។ ​រូបខាងក្រៅ ជាវចីវិញ្ញត្តិនោះ​ តើដូចម្តេច។ ​​វាចា សំដីគន្លងពាក្យ ការពោល​ ការគឹកកង ​កម្មគឺការគឹកកង​ វាចា ​វចីភេទ​​ណា​ នៃបុគ្គលមានចិត្តជាកុសលក្តី មានចិត្តជាអកុសលក្តី មានចិត្តជាអព្យាក្រឹតក្តី នេះហៅថា​ វាចា បានដល់ការកម្រើកសំដី ការញ៉ាំងសំដីឲ្យកម្រើក ភាពនៃការញ៉ាំងសំដីឲ្យកម្រើក នេះរូបខាងក្រៅ​ ជាវចីវិញ្ញត្តិ។ រូបខាងក្រៅ មិនមែនជាវចីវិញ្ញត្តិនោះ តើដូចម្តេច។ រូបាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាវចីវិញ្ញត្តិ។

[១២៤]​ រូបខាងក្នុងមិនមែនជាអាកាសធាតុនោះ តើដូចម្តេច ​។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ ​នេះរូបខាងក្នុងមិនមែនជាអាកាសធាតុ។ រូបខាងក្រៅជាអាកាសធាតុនោះ​ តើដូចម្តេច​។ កន្លែងណា ដែលមិនអាចភ្ជួររាស់បាន អាកាស ទីឥតទើស ទីអាកាស ទីចន្លោះ វាលមិនប៉ះពាល់ដោយមហាភូតទាំង​ ៤ នេះរូបខាងក្រៅ ជាអាកាសធាតុ។ រូបខាងក្រៅ មិនមែនជាអាកាសធាតុនោះ តើដូចម្តេច ​។ រូបាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ​ មិនមែនជាអាកាសធាតុ។​​

[១២៥] រូបខាងក្នុង​មិនមែនជាអាបោធាតុនោះ តើដូចម្តេច​។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ។ ​នេះរូបខាងក្នុង​ មិនមែនជាអាបោធាតុ។ រូបខាងក្រៅ​ ជាអាបោធាតុនោះ តើដូចម្តេច ​។​ សភាពជាទឹក ការតាំងនៅគឺទឹក សភាពដែលសើមជ្រាប ការតាំង​នៅ គឺសភាពសើមជ្រាប ការតភ្ជាប់នៃរូបណា នេះរូបខាងក្រៅ ជាអាបោធាតុ​។ រូបខាងក្រៅ​ មិនមែនជាអាបោធាតុនោះ តើដូចម្តេច​។ រូបាយតនៈ។​បេ។​​ កពឡិង្ការាហារ នេះរូបខាងក្រៅ​ មិនមែនជាអាបោធាតុ។​

[១២៦] រូបខាងក្នុង​​មិនមែនជារូបស្សលហុតានោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ ​នេះរូបខាងក្នុង​មិនមែនជារូបស្សលហុតា។ រូបខាងក្រៅ​ជារូបស្សលហុតានោះ តើដូចម្តេច។ ការរហ័សរហួន ការប្រែប្រួលរហ័ស ការមិនយឺតយូរ ការមិនបង្អង់នៅណា នៃរូប នេះរូបខាងក្រៅ ជារូបស្សលហុតា។ រូបខាងក្រៅ មិនមែនជារូបស្សលហុតានោះ តើដូចម្តេច។ រូបាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជារូបស្សលហុតា។

[១២៧] រូបខាងក្នុង មិនមែនជារូបស្សមុទុតានោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ ​នេះរូបខាងក្នុង​ មិនមែនជារូបស្សមុទុតា។ រូបខាងក្រៅ​ជារូបស្សមុទុតានោះ តើដូចម្តេច។ ភាពទន់ ភាពទន់ភ្លន់ ភាពមិនរឹង ភាពមិនស្តូកស្តឹងណានៃរូប នេះរូបខាងក្រៅ ជារូបស្សមុទុតា។ រូបខាងក្រៅ មិនមែនជារូបស្សមុទុតានោះ តើដូចម្តេច។ រូបាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជារូបស្សមុទុតា។

[១២៨] រូបខាងក្នុង មិនមែនជារូបស្សកម្មញ្ញតានោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ ​នេះរូបខាងក្នុង​មិនមែនជារូបស្សកម្មញ្ញតា។ រូបខាងក្រៅ​ជារូបស្សកម្មញ្ញតានោះ តើដូចម្តេច។ ភាពគួរដល់ការងារ ការធ្វើការងារបាន ភាពគួរធ្វើការងារបានណានៃរូប នេះរូបខាងក្រៅ ជារូបស្សកម្មញ្ញតា។ រូបខាងក្រៅ មិនមែនជារូបស្សកម្មញ្ញតានោះ តើដូចម្តេច។ រូបាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជារូបស្សកម្មញ្ញតា។

[១២៩] រូបខាងក្នុង មិនមែនជារូបស្សឧបចយៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ នេះរូបខាងក្នុង​មិនមែនជារូបស្សឧបចយៈ។ រូបខាងក្រៅ​ ជារូបស្សឧបចយៈនោះ តើដូចម្តេច។ ការសន្សំណា នៃពួកអាយតនៈនោះ ឈ្មោះថាការសន្សំនៃរូប នេះរូបខាងក្រៅ ជារូបស្សឧបចយៈ។ រូបខាងក្រៅ​ មិនមែនជារូបស្សឧបចយៈនោះ តើដូចម្តេច។ រូបាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជារូបស្សឧបចយៈ។

[១៣០] រូបខាងក្នុង មិនមែនជារូបស្សសន្តតិនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ នេះរូបខាងក្នុង​មិនមែនជារូបស្សសន្តតិ។ រូបខាងក្រៅ​ជារូបស្សសន្តតិនោះ តើដូចម្តេច។ ការសន្សំណានៃរូប នោះឈ្មោះថាតំណនៃរូប នេះរូបខាងក្រៅជារូបស្សសន្តតិ។ រូបខាងក្រៅ​ មិនមែនជារូបស្សសន្តតិនោះ តើដូចម្តេច។ រូបាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជារូបស្សសន្តតិ។

[១៣១] រូបខាងក្នុងមិនមែនជារូបស្សជរតានោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ នេះរូបខាងក្នុង​មិនមែនជារូបស្សជរតា។ រូបខាងក្រៅ​ជារូបស្សជរតានោះ តើដូចម្តេច។ ជរា ការគ្រាំគ្រា ធ្មេញបាក់ សក់ស្កូវ ស្បែកយុរយារ ការថយអាយុ ចាស់ទុំនៃឥន្រ្ទិយ ណានៃរូប នេះរូបខាងក្រៅ ជារូបស្សជរតា។ រូបខាងក្រៅ មិនមែនជារូបស្សជរតានោះ តើដូចម្តេច។ រូបាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជារូបស្សជរតា។

[១៣២] រូបខាងក្នុងមិនមែនជារូបស្សអនិច្ចតានោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ នេះរូបខាងក្នុង​ មិនមែនជារូបស្សអនិច្ចតា។ រូបខាងក្រៅ​ ជារូបស្សអនិច្ចតានោះ តើដូចម្តេច។ ការអស់ ការវិនាស ការបែកធ្លាយ ការប្រែះឆា ការមិនទៀងទាត់ ការបាត់បង់ណានៃរូប នេះរូបខាងក្រៅ ជារូបស្សអនិច្ចតា។ រូបខាងក្រៅ មិនមែនជារូបស្សអនិច្ចតានោះ តើដូចម្តេច។ រូបាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជារូបស្សអនិច្ចតា។

[១៣៣] រូបខាងក្នុង មិនមែនជាកពឡិង្ការាហារនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ នេះរូបខាងក្នុង​មិនមែនជាកពឡិង្ការាហារ។ រូបខាងក្រៅ ជាកពឡិង្ការាហារនោះ តើដូចម្តេច។ បាយ នំ សដូវ ត្រី សាច់ ទឹកដោះស្រស់ ទឹកដោះជូរ ទឹកដោះថ្លា ទឹកដោះខាប់ ប្រេង ទឹកឃ្មុំ ស្ករអំពៅ ឬក៏រូបដទៃណា ក្នុងជនបទណាៗ ដែលជាភោជនគេគប្បីស៊ីដោយមាត់ ទំពាស៊ីដោយធ្មេញ លេបចូលក្នុងបំពង់ក សម្រាប់ចំអែតផ្ទៃ របស់ពួកសត្វនោះៗ ពួកសត្វរមែងរស់នៅដោយឱជាណា នេះរូបខាងក្រៅ ជាកពឡិង្ការាហារ។ រូបខាងក្រៅ មិនមែនជាកពឡិង្ការាហារនោះ តើដូចម្តេច។ រូបាយតនៈ។ បេ។ រូបស្សអនិច្ចតា​ នេះរូបខាងក្រៅមិនមែនជាកពឡិង្ការាហារ។

ការសង្គ្រោះរូបដោយប្រការ ៣ យ៉ាងនេះឯង។

ចប់ តិកនិទ្ទេស។​

(រូបមានប្រមាណ ៤)

(ចតុក្កំ)

[១៣៤] រូបជាឧបាទា ឧបាទិន្នៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ អាកាសធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទា ឧបាទិន្នៈ។ រូបជាឧបាទា អនុបាទិន្នៈនោះ តើដូចម្តេច។ សទ្ទាយតនៈ កាយវិញ្ញត្តិ វចីវិញ្ញត្តិ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ អាកាសធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិនមែនព្រោះហេតុនៃកម្ម ដែលបុគ្គលធ្វើហើយទេ នេះរូបជាឧបាទា អនុបាទិន្នៈ។ រូបមិនមែនជាឧបាទា ឧបាទិន្នៈនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ អាបោធាតុ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបមិនមែនជាឧបាទា ឧបាទិន្នៈ។ រូបមិនមែនជាឧបាទា អនុបាទិន្នៈនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ អាបោធាតុ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបមិនមែនជាឧបាទា អនុបាទិន្នៈ។

[១៣៥] រូបជាឧបាទា ឧបាទិន្នុបាទានិយៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ អាកាសធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទា ឧបាទិន្នុបាទានិយៈ។ រូបជាឧបាទា អនុបាទិន្នុបាទានិយៈនោះ តើដូចម្តេច។ សទ្ទាយតនៈ កាយវិញ្ញត្តិ វចីវិញ្ញត្តិ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ អាកាសធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាឧបាទា អនុបាទិន្នុបាទានិយៈ។ រូបមិនមែនជាឧបាទា ឧបាទិន្នុបាទានិយៈនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ អាបោធាតុ ព្រោះហេតុនៃកម្ម ដែលបុគ្គលធ្វើហើយ នេះរូបមិនមែនជាឧបាទា ឧបាទិន្នុបាទានិយៈ។ រូបមិនមែនជាឧបាទា អនុបាទិន្នុបាទានិយៈនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ អាបោធាតុ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបមិនមែនជាឧបាទា អនុបាទិន្នុបាទានិយៈ។

[១៣៦] រូបជាឧបាទា សប្បដិឃៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ រសាយតនៈ នេះរូបជាឧបាទា សប្បដិឃៈ។ ​រូបជាឧបាទា អប្បដិឃៈនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ។ បេ។ កពឡិង្ការាហារ នេះរូបជាឧបាទា អប្បដិឃៈ។ រូបមិនមែនជាឧបាទា សប្បដិឃៈនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ នេះរូបមិនមែនជាឧបាទា សប្បដិឃៈ។ រូបមិនមែនជាឧបាទា អប្បដិឃៈនោះ តើដូចម្តេច។ អាបោធាតុ នេះរូបមិនមែនជាឧបាទា អប្បដិឃៈ។

[១៣៧] រូបជាឧបាទា ឱឡារិកៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ រសាយតនៈ នេះរូបជាឧបាទា ឱឡារិកៈ។ រូបជាឧបាទា សុខុមៈនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ។ បេ។ កពឡិង្ការាហារ នេះរូបជាឧបាទា សុខុមៈ។ រូបមិនមែនជាឧបាទា ឱឡារិកៈនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ នេះរូបមិនមែនជាឧបាទា ឱឡារិកៈ។ រូបមិនមែនជាឧបាទា សុខុមៈនោះ តើដូចម្តេច។ អាបោធាតុ នេះរូបមិនមែនជាឧបាទា សុខុមៈ។

[១៣៨] រូបជាឧបាទា ទូរេរូបនោះ​ តើដូចម្តេច។ ឥត្ថិន្រ្ទិយ។ បេ។ កពឡិង្ការាហារ នេះរូបជាឧបាទា ទូរេរូប។ រូបជាឧបាទា សន្តិកេរូបនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ រសាយតនៈ នេះរូបជាឧបាទា សន្តិកេរូប។ រូបមិនមែនជាឧបាទា ទូរេរូបនោះ តើដូចម្តេច។ អាបោធាតុ នេះរូបមិនមែនជាឧបាទា ទូរេរូប។ រូបមិនមែនជាឧបាទា សន្តិកេរូបនោះ​ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ នេះរូបមិនមែនជាឧបាទា សន្តិកេរូប។

[១៣៩] រូបជាឧបាទិន្នៈ សនិទស្សនៈនោះ តើដូចម្តេច។ រូបាយតនៈ ព្រោះហេតុនៃកម្ម ដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នៈ សនិទស្សនៈ។ រូបជាឧបាទិន្នៈ អនិទស្សនៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ឬក៏រូបដទៃណា គឺគន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នៈ អនិទស្សនៈ។ រូបជាអនុបាទិន្នៈ សទិស្សនៈនោះ តើដូចម្តេច។ រូបាយតនៈ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នៈ សនិទស្សនៈ។ រូបជាអនុបាទិន្នៈ អនិទស្សនៈនោះ តើដូចម្តេច។ សទ្ទាយតនៈ កាយវិញ្ញត្តិ វចីវិញ្ញត្តិ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺគន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នៈ អនិទស្សនៈ។

[១៤០] រូបជាឧបាទិន្នៈ សប្បដិឃៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នៈ សប្បដិឃៈ។ រូបជាឧបាទិន្នៈ អប្បដិឃៈនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ឬក៏រូបដទៃណា គឺអាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នៈ អប្បដិឃៈ។ រូបជាអនុបាទិន្នៈ សប្បដិឃៈនោះ តើដូចម្តេច។ សទ្ទាយតនៈ ឬក៏ រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ មិនមែនព្រោះហេតុ នៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នៈ សប្បដិឃៈ។ រូបជាអនុបាទិន្នៈ អប្បដិឃៈនោះ តើដូចម្តេច។ កាយវិញ្ញត្តិ វចីវិញ្ញត្តិ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺអាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នៈ អប្បដិឃៈ។

[១៤១] រូបជាឧបាទិន្នៈ មហាភូតនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ អាបោធាតុ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នៈ មហាភូត។ រូបជាឧបាទិន្នៈ មិនមែនមហាភូតនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ អាកាសធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នៈ មិនមែនមហាភូត។ រូបជាអនុបាទិន្នៈ មហាភូតនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ អាបោធាតុ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នៈ​ មហាភូត។ រូបជាអនុបាទិន្នៈ មិនមែនមហាភូតនោះ តើដូចម្តេច។ សទ្ទាយតនៈ។ កាយវិញ្ញត្តិ វចីវិញ្ញត្តិ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ អាកាសធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នៈ មិនមែនជាមហាភូត។

[១៤២] រូបជាឧបាទិន្នៈ ឱឡារិកៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ ឬក៏​រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ ព្រោះហេតុនៃកម្ម ដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នៈ ឱឡារិកៈ។ រូបជាឧបាទិន្នៈ សុខុមៈនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ឬក៏រូបដទៃណា គឺអាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នៈ សុខុមៈ។ រូបជាអនុបាទិន្នៈ ឱឡារិកៈនោះ តើដូចម្តេច។ សទ្ទាយតនៈ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ មិនមែនព្រោះហេតុនៃកម្ម ដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នៈ ឱឡារិកៈ។ រូបជាអនុបាទិន្នៈ សុខុមៈនោះ តើដូចម្តេច។ កាយវិញ្ញត្តិ វចីវិញ្ញត្តិ រូបស្សលហុតា រូបស្សកម្មញ្ញតា រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺអាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នៈ សុខុមៈ។

[១៤៣] រូបជាឧបាទិន្នៈ ទូរេរូបនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ឬក៏ រូបដទៃណា គឺអាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នៈ ទូរេរូប។ រូបជាឧបាទិន្នៈ សន្តិកេរូបនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នៈ សន្តិកេរូប។ រូបជាអនុបាទិន្នៈ ទូរេរូបនោះ តើដូចម្តេច។ កាយវិញ្ញត្តិ វចីវិញ្ញត្តិ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺអាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នៈ ទូរេរូប។ រូបជាអនុបាទិន្នៈ សន្តិកេរូបនោះ តើដូចម្តេច។ សទ្ទាយតនៈ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នៈ សន្តិកេរូប។

[១៤៤] រូបជាឧបាទិន្នុបាទានិយៈ សនិទស្សនៈនោះ តើដូចម្តេច។ រូបាយតនៈ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នុបាទានិយៈ សនិទស្សនៈ។ រូបជាឧបាទិន្នុបាទានិយៈ អនិទស្សនៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ឬក៏រូបដទៃណា គឺគន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នុបាទានិយៈ អនិទស្សនៈ។ រូបជាអនុបាទិន្នុបាទានិយៈ សនិទស្សនៈនោះ តើដូចម្តេច។ រូបាយតនៈ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នុបាទានិយៈ សនិទស្សនៈ។ រូបជាអនុបាទិន្នុបាទានិយៈ អនិទស្សនៈនោះ តើដូចម្តេច។ សទ្ទាយតនៈ កាយវិញ្ញត្តិ វចីវិញ្ញត្តិ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺគន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នុបាទានិយៈ អនិទស្សនៈ។

[១៤៥] រូបជាឧបាទិន្នុបាទានិយៈ សប្បដិឃៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នុបាទានិយៈ សប្បដិឃៈ។ រូបជាឧបាទិន្នុបាទានិយៈ អប្បដិឃៈនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ឬក៏រូបដទៃណា គឺអាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នុបាទានិយៈ អប្បដិឃៈ។ រូបជាអនុបាទិន្នុបាទានិយៈ សប្បដិឃៈនោះ តើដូចម្តេច។ សទ្ទាយតនៈ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នុបាទានិយៈ សប្បដិឃៈ។ រូបជាអនុបាទិន្នុបាទានិយៈ អប្បដិឃៈនោះ តើដូចម្តេច។ កាយវិញ្ញត្តិ វចីវិញ្ញត្តិ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺអាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នុបាទានិយៈ អប្បដិឃៈ។

[១៤៦] រូបជាឧបាទិន្នុបាទានិយៈ មហាភូតនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ អាបោធាតុ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នុបាទានិយៈ មហាភូត។ រូបជាឧបាទិន្នុបាទានិយៈ មិនមែនមហាភូតនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ អាកាសធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នុបាទានិយៈ មិនមែនមហាភូត។ រូបជាអនុបាទិន្នុបាទានិយៈ មហាភូតនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ អាបោធាតុ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នុបាទានិយៈ មហាភូត។ រូបជាអនុបាទិន្នុបាទានិយៈ មិនមែនមហាភូតនោះ តើដូចម្តេច។ សទ្ទាយតនៈ កាយវិញ្ញត្តិ វចីវិញ្ញត្តិ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ អាកាសធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នុបាទានិយៈ មិនមែនមហាភូត។

[១៤៧] រូបជាឧបាទិន្នុបាទានិយៈ ឱឡារិកៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នុបាទានិយៈ ឱឡារិកៈ។ រូបជាឧបាទិន្នុបាទានិយៈ សុខុមៈនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ឬក៏រូបដទៃណា គឺអាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នុបាទានិយៈ សុខុមៈ។ រូបជាអនុបាទិន្នុបាទានិយៈ ឱឡារិកៈនោះ តើដូចម្តេច។ សទ្ទាយតនៈ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នុបាទានិយៈ ឱឡារិកៈ។ រូបជាអនុបាទិន្នុបាទានិយៈ សុខុមៈនោះ តើដូចម្តេច។ កាយវិញ្ញត្តិ វចីវិញ្ញត្តិ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺអាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នុបាទានិយៈ សុខុមៈ។

[១៤៨] រូបជាឧបាទិន្នុបាទានិយៈ ទូរេរូបនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ឬក៏រូបដទៃណា គឺអាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នុបាទានិយៈ ជាទូរេរូប។ រូបជាឧបាទិន្នុបាទានិយៈ ជាសន្តិកេរូបនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នុបាទានិយៈ ជាសន្តិកេរូប។ រូបជាអនុបាទិន្នុបាទានិយៈ ជាទូរេរូបនោះ តើដូចម្តេច។ កាយវិញ្ញត្តិ វចីវិញ្ញត្តិ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺអាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នុបាទានិយៈ ជាទូរេរូប។ រូបជាអនុបាទិន្នុបាទានិយៈ ជាសន្តិកេរូបនោះ តើដូចម្តេច។ សទ្ទាយតនៈ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នុបាទានិយៈ ជាសន្តិកេរូប។

[១៤៩] រូបជាសប្បដិឃៈ ជាឥន្រ្ទិយនោះ តើដូចម្តេច។ ចក្ខុន្រ្ទិយ។ បេ។ កាយិន្រ្ទិយ នេះរូបជាសប្បដិឃៈ ជាឥន្រ្ទិយ។ រូបជាសប្បដិឃៈ មិនមែនឥន្រ្ទិយនោះ តើដូចម្តេច រូបាយតនៈ។ បេ។ ផោដ្ឋព្វាយតនៈ នេះរូបជាសប្បដិឃៈ មិនមែនឥន្រ្ទិយ។ រូបជាអប្បដិឃៈ ជាឥន្រ្ទិយនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ នេះរូបជាអប្បដិឃៈ ជាឥន្រ្ទិយ។ រូបជាអប្បដិឃៈ មិនមែនឥន្រ្ទិយនោះ តើដូចម្តេច។ កាយវិញ្ញត្តិ។ បេ។ កពឡិង្ការាហារ នេះរូបជាអប្បដិឃៈ មិនមែនឥន្រ្ទិយ។

[១៥០] រូបជាសប្បដិឃៈ ជាមហាភូតនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ នេះរូបជាសប្បដិឃៈ ជាមហាភូត។ រូបជាសប្បដិឃៈ មិនមែនមហាភូតនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ រសាយតនៈ នេះរូបជាសប្បដិឃៈ មិនមែនមហាភូត។ រូបជាអប្បដិឃៈ ជាមហាភូតនោះ តើដូចម្តេច។ អាបោធាតុ នេះរូបជាអប្បដិឃៈ ជាមហាភូត។ រូបជាអប្បដិឃៈ មិនមែនមហាភូតនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ។ បេ។ កពឡិង្ការាហារ នេះរូបជាអប្បដិឃៈ មិនមែនមហាភូត។

[១៥១] រូបជាឥន្រ្ទិយ ជាឱឡារិកៈនោះ តើដូចម្តេច។ ចក្ខុន្រ្ទិយ។ បេ។ កាយិន្រ្ទិយ នេះរូបជាឥន្រ្ទិយ ជាឱឡារិកៈ។ រូបជាឥន្រ្ទិយ ជាសុខុមៈនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ នេះរូបជាឥន្រ្ទិយ ជាសុខុមៈ។ រូបមិនមែនឥន្រ្ទិយ តែជាឱឡារិកៈនោះ តើដូចម្តេច។ រូបាយតនៈ។ បេ។ ផោដ្ឋព្វាយតនៈ នេះរូបមិនមែនឥន្រ្ទិយ តែជាឱឡារិកៈ។ រូបមិនមែនឥន្រ្ទិយ ជាសុខុមៈនោះ តើដូចម្តេច។ កាយវិញ្ញត្តិ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនឥន្រ្ទិយ ជាសុខុមៈ។

[១៥២] រូបជាឥន្រ្ទិយ ជាទូរេរូបនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ នេះរូបជាឥន្រ្ទិយ ជាទូរេរូប។ រូបជាឥន្រ្ទិយ ជាសន្តិកេរូបនោះ តើដូចម្តេច។ ចក្ខុន្រ្ទិយ។ បេ។ កាយិន្រ្ទិយ នេះរូបជាឥន្រ្ទិយ ជាសន្តិកេរូប។ រូបមិនមែនឥន្រ្ទិយ ជាទូរេរូបនោះ តើដូចម្តេច។ កាយវិញ្ញត្តិ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនឥន្រ្ទិយ ជាទូរេរូប។ រូបមិនមែនឥន្រ្ទិយ ជាសន្តិកេរូបនោះ តើដូចម្តេច។ រូបាយតនៈ។ បេ។ ផោដ្ឋព្វាយតនៈ នេះរូបមិនមែនឥន្រ្ទិយ ជាសន្តិកេរូប។

[១៥៣] រូបជាមហាភូត ជាឱឡារិកៈនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ នេះរូបជាមហាភូត ជាឱឡារិកៈ។ រូបជាមហាភូត ជាសុខុមៈនោះ តើដូចម្តេច។ អាបោធាតុ នេះរូបជាមហាភូត ជាសុខុមៈ។ រូបមិនមែនមហាភូត ជាឱឡារិកៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ រសាយតនៈ នេះរូបមិនមែនមហាភូត ជាឱឡារិកៈ។ រូបមិនមែនមហាភូត ជាសុខុមៈនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនមហាភូត ជាសុខុមៈ។

[១៥៤] រូបជាមហាភូត ជាទូរេរូបនោះ តើដូចម្តេច។ អាបោធាតុ នេះរូបជាមហាភូត ជាទូរេរូប។ រូបជាមហាភូត ជាសន្តិកេរូបនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ នេះរូបជា មហាភូត ជាសន្តិកេរូប។ រូបមិនមែនមហាភូត ជាទូរេរូបនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនមហាភូត ជាទូរេរូប។ រូបមិនមែនមហាភូត ជាសន្តិកេរូបនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ រសាយតនៈ នេះរូបមិនមែនមហាភូត ជាសន្តិកេរូប។

[១៥៥] រូបាយតនៈដែលបុគ្គលឃើញហើយ សទ្ទាយតនៈដែលបុគ្គលឮហើយ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ ដែលបុគ្គលប៉ះពាល់ហើយ រូបទាំងអស់ ជារូបដែលបុគ្គលដឹងហើយដោយចិត្ត។

ការសង្គ្រោះរូបដោយប្រការ ៤ យ៉ាងនេះ។

ចប់ រូបមានប្រមាណ ៤។

(រូបមានប្រមាណ ៥)

(បញ្ចកំ)

[១៥៦] រូបជាបឋវីធាតុនោះ តើដូចម្តេច។ រូបណា ដែលរឹង គ្រោតគ្រាត ជាភាពរឹង មានភាពជារបស់រឹង ជាខាងក្នុងក្តី ខាងក្រៅក្តី ជាឧបាទិន្នរូបក្តី ជាអនុបាទិន្នរូបក្តី នេះរូបជាបឋវីធាតុ។ រូបជាអាបោធាតុនោះ តើដូចម្តេច។ រូបណា ជាទឹក ការតាំងនៅជាទឹក សភាពជ្រួតជ្រាប ការតាំងនៅជារបស់ជ្រួតជ្រាប ការតភ្ជាប់នៃរូប ជាខាងក្នុងក្តី ខាងក្រៅក្តី ជាឧបាទិន្នរូបក្តី ជាអនុបាទិន្នរូបក្តី នេះរូបជាអាបោធាតុ។ រូបជាតេជោធាតុនោះ តើដូចម្តេច។ រូបណាជាភ្លើង ការតាំងនៅជាភ្លើង ធម្មជាតសម្រាប់ចេញចំហាយ ការតាំងនៅជាចំហាយ កំសួលក្តៅ ការតាំងនៅជាកំសួលក្តៅ ជាខាងក្នុងក្តី ខាងក្រៅក្តី ជាឧបាទិន្នរូបក្តី អនុបាទិន្នរូបក្តី នេះរូបជាតេជោធាតុ។ រូបជាវាយោធាតុនោះ តើដូចម្តេច។ រូបណាជាខ្យល់ ការតាំងនៅជាខ្យល់ ការគ្រាំទ្រនូវរូប ជាខាងក្នុងក្តី ខាងក្រៅក្តី ជាឧបាទិន្នរូបក្តី អនុបាទិន្នរូបក្តី នេះរូបជាវាយោធាតុ។ រូបជាឧបាទានោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបជាឧបាទា។

ការសង្គ្រោះរូបដោយប្រការ ៥ យ៉ាងនេះឯង។

ចប់ រូបមានប្រមាណ ៥។

(រូបមានប្រមាណ ៦)

(ឆក្កំ)

[១៥៧] រូបាយតនៈ ជារូបដែលគប្បីដឹងបានដោយភ្នែក សទ្ទាយតនៈ ជារូបដែលគប្បីដឹងបានដោយត្រចៀក គន្ធាយតនៈ ជារូបដែលគប្បីដឹងបានដោយច្រមុះ រសាយតនៈ ជារូបដែលគប្បីដឹងបានដោយអណ្តាត ផោដ្ឋព្វាយតនៈ ជារូបដែលគប្បីដឹងបានដោយកាយ រូបទាំងអស់ ជារូបដែលគប្បីដឹងបានដោយចិត្ត។

ការសង្គ្រោះរូបដោយប្រការ ៦ យ៉ាងនេះឯង។

ចប់ រូបមានប្រមាណ ៦។

(រូបមានប្រមាណ ៧)

(សត្តកំ)

[១៥៨] រូបាយតនៈ ជារូបដែលគប្បីដឹងបានដោយភ្នែក សទ្ទាយតនៈ ជារូបដែលគប្បីដឹងបានដោយត្រចៀក គន្ធាយតនៈ ជារូបដែលគប្បីដឹងបានដោយច្រមុះ រសាយតនៈ ជារូបដែលគប្បីដឹងបានដោយអណ្តាត ផោដ្ឋព្វាយតនៈ ជារូបដែលគប្បីដឹងបានដោយកាយ រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ (ទាំងនេះ) ជារូបដែលគប្បីដឹងបានដោយមនោធាតុ រូបទាំងអស់ ជារូបដែលគប្បីដឹងបានដោយមនោវិញ្ញាណធាតុ។

ការសង្គ្រោះរូបដោយប្រការ ៧ យ៉ាងនេះឯង។

ចប់ រូបមានប្រមាណ ៧។

(រូបមានប្រមាណ ៨)

(អដ្ឋកំ)

[១៥៩] រូបាយតនៈ ជារូបដែលគប្បីដឹងបានដោយភ្នែក សទ្ទាយតនៈ ជារូបដែលគប្បីដឹងបានដោយត្រចៀក គន្ធាយតនៈ ជារូបដែលគប្បីដឹងបានដោយច្រមុះ រសាយតនៈ ជារូបដែលគប្បីដឹងបានដោយអណ្តាត ផោដ្ឋព្វៈ (ការប៉ះពាល់) ជាទីពេញចិត្ត មានសម្ផ័ស្សជាសុខ ជារូបដែលគប្បីដឹងបានដោយកាយ ផោដ្ឋព្វៈ មិនជាទីពេញចិត្ត មានសម្ផ័ស្សជាទុក្ខ ជារូបដែលគប្បីដឹងដោយកាយ រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ (ទាំងនេះ) ជារូបដែលគប្បីដឹងបានដោយមនោធាតុ រូបទាំងអស់ ជារូបដែលគប្បីដឹងបានដោយមនោវិញ្ញាណធាតុ។

ការសង្គ្រោះរូបដោយប្រការ ៨ យ៉ាងនេះឯង។

ចប់ រូបមានប្រមាណ ៨។

(រូបមានប្រមាណ ៩)

(នវកំ)

[១៦០] រូបជាចក្ខុន្រ្ទិយនោះ តើដូចម្តេច។ ចក្ខុណា គឺប្រសាទ ដែលអាស្រ័យមហាភូតទាំង ៤។ បេ។ ហៅថាស្រុកទំនេរក៏បាន នេះរូប​ជាចក្ខុន្រ្ទិយ។ រូបជាសោតិន្រ្ទិយ។ បេ។ ជាឃានិន្រ្ទិយ។ បេ។ ជាជិវ្ហិន្រ្ទិយ។ បេ។ ជាកាយិន្រ្ទិយ។ បេ។ ជាឥត្ថិន្រ្ទិយ។ បេ។ ជាបុរិសិន្រ្ទិយ។ បេ។ ជាជីវិតិន្រ្ទិយនោះ តើដូចម្តេច។ អាយុ ការឋិតនៅ ការនៅយឺនយូរ ការរស់នៅ ការរំកិលទៅ ការប្រព្រឹត្តិទៅបាន ការរក្សានូវរូបធម៌ទាំងឡាយនោះ គឺជីវិត ជីវិតិន្រ្ទិយណា នេះរូបជាជីវិតិន្រ្ទិយ។ រូបមិនមែនជាឥន្រ្ទិយនោះ តើដូចម្តេច។ រូបាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាឥន្ទ្រិយ។

ការសង្គ្រោះរូបដោយប្រការ ៩ យ៉ាងនេះឯង។

ចប់ រូបមានប្រមាណ ៩។

(រូបមានប្រមាណ ១០)

(ទសកំ)

[១៦១] រូបជាចក្ខុន្ទ្រិយនោះ តើដូចម្តេច។ ភ្នែកណា គឺប្រសាទ ដែលអាស្រ័យមហាភូតទាំង ៤។ បេ។ ហៅថាស្រុកទំនេរក៏បាន នេះរូបជាចក្ខុន្ទ្រិយ។ រូបជាសោតិន្ទ្រិយ។ បេ។ ជាឃានិន្ទ្រិយ។ បេ។ ជាជិវ្ហិន្ទ្រិយ។ បេ។ ជាកាយិន្ទ្រិយ។ បេ។ ជាឥត្ថិន្ទ្រិយ។ បេ។ ជាបុរិសិន្ទ្រិយ។ បេ។ ជាជីវិតិន្ទ្រិយនោះ តើដូចម្តេច។ អាយុ ការឋិតនៅ ការនៅយឺនយូរ ការរស់នៅ ការរំកិលទៅ ការប្រព្រឹត្តិទៅ ការរក្សានូវរូបធម៌ទាំងឡាយនោះ គឺជីវិត ជីវិតិន្ទ្រិយណា នេះរូបជាជីវិតិន្ទ្រិយ។ រូបមិនមែនជាឥន្ទ្រិយ ជាសប្បដិឃៈនោះ តើដូចម្តេច។ រូបាយតនៈ។ បេ។ ផោដ្ឋព្វាយតនៈ នេះរូបមិនមែនជាឥន្ទ្រិយ ជាសប្បដិឃៈ។ រូបមិនមែនជាឥន្ទ្រិយ ជាអប្បដិឃៈនោះ តើដូចម្តេច។ កាយវិញ្ញត្តិ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាឥន្រ្ទិយ ជាអប្បដិឃៈ។​

ការសង្គ្រោះរូបដោយប្រការ ១០ យ៉ាងនេះឯង។

ចប់ រូបមានប្រមាណ ១០។

(រូបមានប្រមាណ ១១)

(ឯកាទសកំ)

[១៦២] រូបជាចក្ខាយតនៈនោះ តើដូចម្តេច។ ភ្នែកណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤។ បេ។ ហៅថាស្រុកទំនេរក៏បាន នេះរូបជាចក្ខាយតនៈ។ រូបជាសោតាយតនៈ។ បេ។ ជាឃានាយតនៈ។ បេ។ ជាជិវ្ហាយតនៈ។ បេ។ ជាកាយាយតនៈ។ បេ។ ជារូបាយតនៈ។ បេ។ ជាសទ្ទាយតនៈ។ បេ។ ជាគន្ធាយតនៈ។ បេ។ ជារសាយតនៈ។ បេ។ ជាផោដ្ឋព្វាយតនៈនោះ តើដូចម្តេច។ បឋវីធាតុ។ បេ។ ហៅថាផោដ្ឋព្វធាតុក៏បាន នេះរូបជាផោដ្ឋព្វាយតនៈ។ រូបជាអនិទស្សនៈ ជាអប្បដិឃៈ ដែលរាប់បញ្ចូលក្នុងធម្មាយតនៈនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ។ បេ។ កពឡិង្ការាហារ នេះរូបជាអនិទស្សនៈ ជាអប្បដិឃៈ ដែលរាប់បញ្ចូលក្នុងធម្មាយតនៈ។

ការសង្គ្រោះរូបដោយប្រការ ១១ យ៉ាងនេះឯង។

ចប់ រូបមានប្រមាណ ១១។

ចប់ រូបវិភត្តិ (ការចែករូប)។

ចប់ ភាណវារៈទី ៨។

 

លេខយោង

km/tipitaka/abh/ds/abh.ds.02.txt · ពេលកែចុងក្រោយ: 2024/08/08 12:00 និពន្ឋដោយ Johann