(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh ds 02 01 01 បាលី cs-km: abh.ds.02.01.01 អដ្ឋកថា: abh.ds.02.01.01_att PTS: ?
(ធម៌មានប្រមាណមួយ)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(ឯកកំ)
[២] បណ្តាធម៌ទាំងនោះ រូបទាំងអស់ តើដូចម្តេច។ មហាភូតរូប ៤ និងរូបដែលអាស្រ័យមហាភូតរូបទាំង ៤ នេះ ហៅថារូបទាំងអស់។
[៣] រូបទាំងអស់ មិនមែនជាហេតុ ឥតហេតុ ប្រាសចាកហេតុ ប្រកបដោយបច្ច័យ រូបដែលបច្ច័យតាក់តែង ជាលោកិយ ប្រកបដោយអាសវៈ ជាប្រយោជន៍ដល់សញ្ញោជនៈ ដែលគន្ថៈគប្បីដោតក្រង ដែលឱឃៈគប្បីប្រព្រឹត្តកន្លង ដែលយោគៈគប្បីប្រព្រឹត្តកន្លង ជាប្រយោជន៍ដល់នីវរណៈ ដែលបរាមាសៈស្ទាបអង្អែល ជាប្រយោជន៍ដល់ឧបាទាន គួរដល់សេចក្តីសៅហ្មង ជាអព្យាក្រឹត មិនមានអារម្មណ៍ មិនមែនជាចេតសិក ប្រាសចាកចិត្តជាសភាវៈមិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ជារូបមិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង មិនមែនប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈទេ មិនមែនមិនមានវិតក្កៈ ហើយមានត្រឹមតែវិចារៈទេ ជារូបមិនមានវិតក្កៈ មិនមានវិចារៈ មិនប្រកបដោយបីតិ មិនប្រកបដោយសុខៈ មិនប្រកបដោយឧបេក្ខា ជារូបមិនត្រូវលះដោយទស្សនៈ ទាំងមិនត្រូវលះដោយភាវនា ជារូបមានហេតុមិនត្រូវលះដោយទស្សនៈ ទាំងមិនត្រូវលះដោយភាវនា ជារូបមិនមែនជាដល់នូវការសន្សំកពូនឡើង មិនមែនជាមិនដល់នូវការសន្សំកពូនឡើង មិនមែនជាសេក្ខៈ មិនមែនជាអសេក្ខៈ មានសភាពតូចឆ្មារ ជាកាមាវចរ មិនមែនជារូបាវចរ មិនមែនជាអរូបាវចរ រាប់ចូលក្នុងវដ្ដៈ មិនមែនជាមិនរាប់ចូលក្នុងវដ្ដៈ ជាអនិយតៈ មិនមែនជានិយ្យានិកៈ ជាឧប្បន្នរូប ជារូបត្រូវដឹងដោយវិញ្ញាណ ៦ ជារូបមិនទៀង ដែលជរាគ្របសង្កត់ ការសង្គ្រោះរូបដោយចំណែក ១ យ៉ាងនេះ។
ចប់ ធម៌មានប្រមាណមួយ។