User Tools

Site Tools


Translations of this page?:
km:tipitaka:abh:ds:abh.ds.02.01.02

(ធម៌មានប្រមាណពីរ)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh ds 02 01 02 បាលី cs-km: abh.ds.02.01.02 អដ្ឋកថា: abh.ds.02.01.02_att PTS: ?

(ធម៌មានប្រមាណពីរ)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(ទុកំ)

[៤] ការសង្គ្រោះរូបដោយចំណែក ២ គឺរូបជាឧបាទា និងរូបមិនមែនជាឧបាទា រូបជាឧបាទិន្ន និងរូបជាអនុបាទិន្ន រូបជាឧបាទិន្នុបាទានិយៈ និងរូបជាអនុបាទិន្នុបាទានិយៈ រូបជាសនិទស្សនៈ និងរូបជាអនិទស្សនៈ រូបជាសប្បដិឃៈ និងរូបជាអប្បដិឃៈ រូបជាឥន្ទ្រិយ និងរូបមិនមែនជាឥន្ទ្រិយ រូបជាមហាភូត និងរូបមិនមែនជាមហាភូត រូបជាវិញ្ញត្តិ និងរូបមិនមែនជាវិញ្ញត្តិ រូបជាចិត្តសមុដ្ឋាន​ និងរូបមិនមែនជាចិត្តសមុដ្ឋាន រូបកើតជាមួយនឹងចិត្ត និងរូបមិនកើតជាមួយនឹងចិត្ត រូបប្រព្រឹត្តទៅតាមចិត្ត និងរូបមិនប្រព្រឹត្តទៅតាមចិត្ត រូបខាងក្នុង និងរូបខាក្រៅ រូបគ្រោតគ្រាត និងរូបល្អិត រូបឆ្ងាយ និងរូបជិត។ រូបជាវត្ថុនៃចក្ខុសម្ផ័ស្ស និងរូបមិនមែនជាវត្ថុនៃចក្ខុសម្ផ័ស្ស រូបជាវត្ថុនៃវេទនា។ បេ។ នៃសញ្ញា។ បេ។ នៃចេតនា ដែលកើតអំពីចក្ខុសម្ផ័ស្ស។ បេ។ នៃចក្ខុវិញ្ញាណ និងរូបមិនមែនជាវត្ថុនៃចក្ខុវិញ្ញាណ រូបជាវត្ថុនៃសោតសម្ផ័ស្ស។ បេ។ នៃឃានសម្ផ័ស្ស។ បេ។ នៃជិវ្ហាសម្ផ័ស្ស។ បេ។ នៃកាយសម្ផ័ស្ស និងរូបមិនមែនជាវត្ថុនៃកាយសម្ផ័ស្ស រូបជាវត្ថុ​នៃវេទនា។ បេ។ នៃសញ្ញា។ បេ។ នៃចេតនា ដែលកើតអំពីកាយសម្ផ័ស្ស។ បេ។ នៃកាយវិញ្ញាណ និងរូបមិនមែនជាវត្ថុ​នៃកាយវិញ្ញាណ។ រូបជាអារម្មណ៍នៃចក្ខុសម្ផ័ស្ស និងរូបមិនមែនជាអារម្មណ៍នៃចក្ខុសម្ផ័ស្ស រូបជាអារម្មណ៍នៃវេទនា។ បេ។ នៃសញ្ញា។ បេ។ នៃចេតនា ដែលកើតអំពីចក្ខុសម្ផ័ស្ស។ បេ។ នៃចក្ខុវិញ្ញាណ និងរូបមិនមែនជាអារម្មណ៍នៃចក្ខុវិញ្ញាណ។ រូបជាអារម្មណ៍នៃសោតសម្ផ័ស្ស។ បេ។ នៃឃានសម្ផ័ស្ស។ បេ។ នៃជិវ្ហាសម្ផ័ស្ស។ បេ។ នៃកាយសម្ផ័ស្ស និងរូបមិនមែនជាអារម្មណ៍នៃកាយសម្ផ័ស្ស រូបជាអារម្មណ៍​នៃវេទនា។ បេ។ នៃសញ្ញា។ បេ។ នៃចេតនា ដែលកើតអំពីកាយសម្ផ័ស្ស។ បេ។ នៃកាយវិញ្ញាណ និងរូបមិនមែនជាអារម្មណ៍នៃកាយវិញ្ញាណ​។ រូបជាចក្ខាយតនៈ និងរូបមិនមែនជាចក្ខាយតនៈ រូបជាសោតាយតនៈ និងរូបមិនមែនជាសោតាយតនៈ រូបជាឃានាយតនៈ។ បេ។ ជាជិវ្ហាយតនៈ។ បេ។ ជាកាយាយតនៈ និងរូបមិនមែនជាកាយាយតនៈ រូបជារូបាយតនៈ និងរូបមិនមែនជារូបាយតនៈ រូបជាសទ្ទាយតនៈ។ បេ។ ជាគន្ធាយតនៈ។ បេ។ ជារសាយតនៈ។ បេ។ ជាផោដ្ឋព្វាយតនៈ និងរូបមិនមែនជាផោដ្ឋព្វាយតនៈ។ រូបជាចក្ខុធាតុ និងរូបមិនមែនជាចក្ខុធាតុ រូបជាសោតធាតុ។​បេ។ ជាឃានធាតុ។ បេ។ ជាជិវ្ហាធាតុ។ បេ។ ជាកាយធាតុ និងរូបមិនមែនជាកាយធាតុ រូបជារូបធាតុ និងរូបមិនមែនជារូបធាតុ រូបជាសទ្ទធាតុ។ បេ។ ជាគន្ធធាតុ។ បេ។​ ជារសធាតុ។ បេ។​ ជាផោដ្ឋព្វធាតុ និងរូបមិនមែនជាផោដ្ឋព្វធាតុ។ រូបជាចក្ខុន្ទ្រិយ​ និងរូបមិនមែនជាចក្ខុន្ទ្រិយ រូបជាសោតិន្ទ្រិយ។​បេ។ ជាឃានិន្ទ្រិយ។ បេ។ ជាជិវ្ហិន្ទ្រិយ។ បេ។ ជាកាយិន្ទ្រិយ និងរូបមិនមែនជាកាយិន្ទ្រិយ រូបជាឥត្ថិន្ទ្រិយ និងរូបមិនមែនជាឥត្ថិន្ទ្រិយ រូបជាបុរិសិន្ទ្រិយ និងរូបមិនមែនជាបុរិសិន្ទ្រិយ រូបជាជីវិតិន្ទ្រិយ និងរូបមិនមែនជាជីវិតិន្ទ្រិយ។ រូបជាកាយវិញ្ញត្តិ និងរូបមិនមែនជាកាយវិញ្ញត្តិ រូបជាវចីវិញ្ញត្តិ និងរូបមិនមែនជាវចីវិញ្ញត្តិ រូបជាអាកាសធាតុ និងរូបមិនមែនជាអាកាសធាតុ រូបជាអាបោធាតុ និងរូបមិនមែន ជាអាបោធាតុ រូបជារូបស្សលហុតា និងរូបមិនមែនជារូបស្សលហុតា រូបជារូបស្សមុទុតា និងរូបមិនមែនជារូបស្សមុទុតា រូបជារូបស្សកម្មញ្ញតា និងរូបមិនមែនជារូបស្សកម្មញ្ញតា រូបជារូបស្សឧបចយៈ និងរូបមិនមែនជារូបស្សឧបចយៈ រូបជារូបស្សសន្តតិ និងរូបមិនមែនជារូបស្សសន្តតិ រូបជារូបស្សជរតា និងរូបមិនមែនជារូបស្សជរតា រូបជារូបស្សអនិច្ចតា​ និងរូបមិនមែនជារូបស្សអនិច្ចតា រូបជាកពឡិង្ការាហារ និងរូបមិនមែនជាកពឡិង្ការាហារ ការសង្គ្រោះរូបដោយចំណែក ២ យ៉ាងនេះ។

ចប់ ធម៌មានប្រមាណពីរ។

 

លេខយោង

km/tipitaka/abh/ds/abh.ds.02.01.02.txt · ពេលកែចុងក្រោយ: 2024/08/08 12:00 និពន្ឋដោយ Johann