User Tools

Site Tools


Translations of this page?:
km:tipitaka:abh:ds:abh.ds.02.01.03

(រូបមានប្រមាណ ៣)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh ds 02 01 03 បាលី cs-km: abh.ds.02.01.03 អដ្ឋកថា: abh.ds.02.01.03_att PTS: ?

(រូបមានប្រមាណ ៣)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(តិកំ)

[៥] ការសង្គ្រោះរូបដោយចំណែក ៣ គឺរូបណាខាងក្នុង រូបនោះជាឧបាទា រូបណាខាងក្រៅ​ រូបនោះជាឧបាទា និងមិនមែនជាឧបាទាក៏មាន រូបណាខាងក្នុង រូបនោះ ជាឧបាទិន្ន រូបណាខាងក្រៅ រូបនោះជាឧបាទិន្ន និងជាអនុបាទិន្នក៏មាន រូបណាខាងក្នុង រូបនោះជាឧបាទិន្នុបាទានិយៈ រូបណាខាងក្រៅ រូបនោះជាឧបាទិន្នុបាទានិយៈ និងជាអនុបាទិន្នុបាទានិយៈក៏មាន រូបណាខាងក្នុង រូបនោះជាអនិទស្សនៈ រូបណាខាងក្រៅ រូបនោះជាសនិទស្សនៈ និងជាអនិទស្សនៈក៏មាន រូបណាខាងក្នុង រូបនោះជាសប្បដិឃៈ រូបណាខាងក្រៅ រូបនោះជាសប្បដិឃៈ និងជាអប្បដិឃៈក៏មាន រូបណាខាងក្នុង រូបនោះជាឥន្ទ្រិយ រូបណាខាងក្រៅ រូបនោះជាឥន្ទ្រិយ និងមិនមែនជាឥន្ទ្រិយក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជាមហាភូត រូបណាខាងក្រៅ រូបនោះជាមហាភូត និងមិនមែនជាមហាភូតក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជាវិញ្ញត្តិ រូបណាខាងក្រៅ រូបនោះជាវិញ្ញត្តិ និងមិនមែនជាវិញ្ញត្តិក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជាចិត្តសមុដ្ឋាន រូបណាខាងក្រៅ រូបនោះជាចិត្តសមុដ្ឋាន និងមិនមែនជាចិត្តសមុដ្ឋានក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជាចិត្តសហភុ រូបណាខាងក្រៅ រូបនោះជាចិត្តសហភុ និងមិនមែនជាចិត្តសហភុក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជាចិត្តានុបរិវត្តិ រូបណាខាងក្រៅ រូបនោះជាចិត្តានុបរិវត្តិ និងមិនមែនជាចិត្តានុបរិវត្តិក៏មាន រូបណាខាងក្នុង រូបនោះជាឱឡារិកៈ រូបណាខាងក្រៅ រូបនោះជាឱឡារិកៈ និងជាសុខុមៈក៏មាន រូបណាខាងក្នុង រូបនោះជាសន្តិកេរូប រូបណាខាងក្រៅ រូបនោះជាទូរេរូប និងជាសន្តិកេរូបក៏មាន។ រូបណាខាងក្រៅ រូបនោះមិនមែនជាវត្ថុនៃចក្ខុសម្ផ័ស្ស រូបណាខាងក្នុង រូបនោះជាវត្ថុនៃចក្ខុសម្ផ័ស្ស និងមិនមែនជាវត្ថុនៃចក្ខុសម្ផ័ស្សក៏មាន រូបណាខាងក្រៅ រូបនោះ មិនមែនជាវត្ថុនៃវេទនា។ បេ។ នៃសញ្ញា។ បេ។ នៃចេតនា ដែលកើតអំពីចក្ខុសម្ផ័ស្ស។ បេ។ នៃចក្ខុវិញ្ញាណក៏មាន រូបណាខាងក្នុង រូបនោះជាវត្ថុនៃចក្ខុវិញ្ញាណ និងមិនមែនជាវត្ថុនៃចក្ខុវិញ្ញាណក៏មាន រូបណាខាងក្រៅ រូបនោះមិនមែនជាវត្ថុនៃសោតសម្ផ័ស្ស។ បេ។ នៃឃានសម្ផ័ស្ស។ បេ។ នៃជិវ្ហាសម្ផ័ស្ស។ បេ។ នៃកាយសម្ផ័ស្ស រូបណាខាងក្នុង រូបនោះជាវត្ថុនៃកាយសម្ផ័ស្ស និងមិនមែនជាវត្ថុនៃកាយសម្ផ័ស្សក៏មាន រូបណាខាងក្រៅ រូបនោះមិនមែនជាវត្ថុ នៃវេទនា។ បេ។ នៃសញ្ញា។ បេ។ នៃចេតនា​ ដែលកើតអំពីកាយសម្ផ័ស្ស។ បេ។​ នៃកាយវិញ្ញាណ រូបណាខាងក្នុង រូបនោះជាវត្ថុនៃកាយវិញ្ញាណ និងមិនមែនជាវត្ថុនៃកាយវិញ្ញាណក៏មាន។ រូបណាខាងក្នុង រូបនោះ មិនមែនជាអារម្មណ៍នៃចក្ខុសម្ផ័ស្ស រូបណាខាងក្រៅ រូបនោះជាអារម្មណ៍នៃចក្ខុសម្ផ័ស្ស និងមិនមែនជាអារម្មណ៍នៃចក្ខុសម្ផ័ស្សក៏មាន រូបណាខាងក្នុង រូបនោះ មិនមែនជាអារម្មណ៍នៃវេទនា។ បេ។ នៃសញ្ញា។ បេ។ នៃចេតនាដែលកើតអំពីចក្ខុសម្ផ័ស្ស។ បេ។ នៃចក្ខុវិញ្ញាណ រូបណាខាងក្រៅ រូបនោះជាអារម្មណ៍នៃចក្ខុវិញ្ញាណ និងមិនមែនជាអារម្មណ៍នៃចក្ខុវិញ្ញាណក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជាអារម្មណ៍នៃសោតសម្ផ័ស្ស។ បេ។ នៃឃានសម្ផ័ស្ស។ បេ។ នៃជិវ្ហាសម្ផ័ស្ស។ បេ។ នៃកាយសម្ផ័ស្ស រូបណាខាងក្រៅ រូបនោះជាអារម្មណ៍នៃកាយសម្ផ័ស្ស និងមិនមែនជាអារម្មណ៍ នៃកាយសម្ផ័ស្សក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជាអារម្មណ៍នៃវេទនា។ បេ។ នៃសញ្ញា។ បេ។ នៃចេតនា ដែលកើតអំពីកាយសម្ផ័ស្ស។ បេ។ នៃកាយវិញ្ញាណ រូបណាខាងក្រៅ រូបនោះជាអារម្មណ៍នៃកាយវិញ្ញាណ និងមិនមែនជាអារម្មណ៍នៃកាយវិញ្ញាណក៏មាន។ រូបណាខាងក្រៅ រូបនោះមិនមែនជាចក្ខាយតនៈ រូបណាខាងក្នុង រូបនោះជាចក្ខាយតនៈ និងមិនមែនជាចក្ខាយតនៈក៏មាន រូបណាខាងក្រៅ រូបនោះមិនមែនជាសោតាយតនៈ។ បេ។ មិនមែនជាឃានាយតនៈ។ បេ។​ មិនមែនជាជិវ្ហាយតនៈ។ បេ។ មិនមែនជាកាយាយតនៈ រូបណាខាងក្នុង រូបនោះជាកាយាយតនៈ និងមិនមែនជាកាយាយតនៈក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជារូបាយតនៈ រូបណាខាងក្រៅ រូបនោះជារូបាយតនៈ និងមិនមែនជារូបាយតនៈក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជាសទ្ទាយតនៈ។ បេ។ មិនមែនជាគន្ធាយតនៈ។ បេ។ មិនមែនជារសាយតនៈ។ បេ។ មិនមែនជាផោដ្ឋព្វាយតនៈ រូបណាខាងក្រៅ រូបនោះជាផោដ្ឋព្វាយតនៈ និងមិនមែនជា ផោដ្ឋព្វាយតនៈក៏មាន។ រូបណាខាងក្រៅ រូបនោះមិនមែនជាចក្ខុធាតុ រូបណាខាងក្នុង រូបនោះជាចក្ខុធាតុ និងមិនមែនជាចក្ខុធាតុក៏មាន រូបណាខាងក្រៅ រូបនោះមិនមែនជាសោតធាតុ។ បេ។ មិនមែនជាឃានធាតុ។ បេ។ មិនមែនជាជិវ្ហាធាតុ។ បេ។ មិនមែនជាកាយធាតុ។ បេ។ រូបណាខាងក្នុង រូបនោះជាកាយធាតុ និងមិនមែនជាកាយធាតុក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជារូបធាតុ រូបណាខាងក្រៅ រូបនោះជារូបធាតុ និងមិនមែនជារូបធាតុក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជាសទ្ទធាតុ។ បេ។ មិនមែនជាគន្ធធាតុ។ បេ។ មិនមែនជារសធាតុ។ បេ។ មិនមែនជាផោដ្ឋព្វធាតុ រូបណាខាងក្រៅ រូបនោះជាផោដ្ឋព្វធាតុ និងមិនមែនជាផោដ្ឋព្វធាតុក៏មាន។ រូបណាខាងក្រៅ រូបនោះមិនមែនជាចក្ខុន្ទ្រិយ រូបណាខាងក្នុង រូបនោះ ជាចក្ខុន្ទ្រិយ និងមិនមែនជាចក្ខុន្ទ្រិយក៏មាន រូបណាខាងក្រៅ រូបនោះមិនមែនជាសោតិន្ទ្រិយ។ បេ។ មិនមែនជាឃានិន្ទ្រិយ។ បេ។ មិនមែនជាជីវ្ហិន្ទ្រិយ។ បេ។ មិនមែនជាកាយិន្ទ្រិយ រូបណាខាងក្នុង រូបនោះជាកាយិន្ទ្រិយ និងមិនមែនជាកាយិន្ទ្រិយក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជាឥត្ថិន្ទ្រិយ រូបណាខាងក្រៅ រូបនោះជាឥត្ថិន្ទ្រិយ និងមិនមែនជាឥត្ថិន្ទ្រិយក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជាបុរិសិន្ទ្រិយ រូបណាខាងក្រៅ រូបនោះជាបុរិសិន្ទ្រិយ និងមិនមែនជាបុរិសិន្ទ្រិយក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជាជីវិតិន្ទ្រិយ រូបណាខាងក្រៅ រូបនោះជាជីវិតិន្ទ្រិយ និងមិនមែនជាជីវិតិន្ទ្រិយក៏មាន។ រូបណាខាងក្នុង រូបនោះមិនមែនជាកាយវិញ្ញត្តិ រូបណាខាងក្រៅ រូបនោះជាកាយវិញ្ញត្តិ និងមិនមែនជាកាយវិញ្ញត្តិក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជាវចីវិញ្ញត្តិ រូបណាខាងក្រៅ រូបនោះជាវចីវិញ្ញត្តិ និងមិនមែនជាវចីវិញ្ញត្តិក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជាអាកាសធាតុ រូបណាខាងក្រៅ រូបនោះជាអាកាសធាតុ និងមិនមែនជាអាកាសធាតុក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជាអាបោធាតុ រូបណាខាងក្រៅ រូបនោះជាអាបោធាតុ និងមិនមែនជាអាបោធាតុក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជារូបស្សលហុតា រូបណាខាងក្រៅ រូបនោះជារូបស្សលហុតា និងមិនមែនជារូបស្សលហុតាក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជារូបស្សមុទុតា រូបណាខាងក្រៅ រូបនោះជារូបស្សមុទុតា និងមិនមែនជារូបស្សមុទុតាក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជារូបស្សកម្មញ្ញតា រូបណាខាងក្រៅ រូបនោះជារូបស្សកម្មញ្ញតា និងមិនមែនជារូបស្សកម្មញ្ញតាក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជារូបស្សឧបចយៈ រូបណាខាងក្រៅ រូបនោះជារូបស្សឧបចយៈ និងមិនមែនជារូបស្សឧបចយៈក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជារូបស្សសន្តតិ រូបណាខាងក្រៅ រូបនោះជារូបស្សសន្តតិ និងមិនមែនជារូបស្សសន្តតិក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជារូបស្សជរតា រូបណាខាងក្រៅ រូបនោះជារូបស្សជរតា និងមិនមែនជារូបស្សជរតាក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជារូបស្សអនិច្ចតា រូបណាខាងក្រៅ រូបនោះជារូបស្សអនិច្ចតា និងមិនមែនជារូបស្សអនិច្ចតាក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជាកពឡឹការាហារ រូបណាខាងក្រៅ រូបនោះជាកពឡឹការាហារ និងមិនមែនជាកពឡឹការាហារក៏មាន ការសង្គ្រោះរូបដោយចំណែក ៣ យ៉ាងនេះ។

ចប់ រូបមានប្រមាណ ៣។

 

លេខយោង

km/tipitaka/abh/ds/abh.ds.02.01.03.txt · ពេលកែចុងក្រោយ: 2024/08/08 12:00 និពន្ឋដោយ Johann