(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh ds 02 02 01 បាលី cs-km: abh.ds.02.02.01 អដ្ឋកថា: abh.ds.02.02.01_att PTS: ?
(ឯកកនិទ្ទេស)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(ឯកកនិទ្ទេសោ)
[១៤] រូបទាំងអស់ សុទ្ធតែគ្មានហេតុ សុទ្ធតែឥតហេតុ សុទ្ធតែប្រាសចាកហេតុ សុទ្ធតែប្រកបដោយបច្ច័យ សុទ្ធតែមានបច្ច័យតាក់តែង សុទ្ធតែជារូបតែម្យ៉ាង សុទ្ធតែជាប់នៅក្នុងលោក សុទ្ធតែប្រកបដោយអាសវៈ សុទ្ធតែជាប្រយោជន៍ដល់សញ្ញោជនៈ សុទ្ធតែជារូបដែលគន្ថៈគប្បីដោតក្រង សុទ្ធតែជារូបដែលឱឃៈគប្បីប្រព្រឹត្តកន្លង សុទ្ធតែជារូបដែលយោគៈគប្បីប្រព្រឹត្តកន្លង សុទ្ធតែជាប្រយោជន៍ដល់នីវរណៈ សុទ្ធតែជារូបដែលបរាមាសៈស្ទាបអង្អែល សុទ្ធតែជាប្រយោជន៍ដល់ឧបាទាន សុទ្ធតែគួរដល់សេចក្តីសៅហ្មង សុទ្ធតែជាអព្យាក្រឹត សុទ្ធតែគ្មានអារម្មណ៍ សុទ្ធតែមិនមែនជាចេតសិក សុទ្ធតែប្រាសចាកចិត្ត សុទ្ធតែមិនមែនជាវិបាក មិនមែនមានវិបាកជាធម្មតា ជារូបមិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង មិនមែនប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈទេ មិនមែនមិនមានវិតក្កៈ មានត្រឹមតែវិចារៈទេ សុទ្ធតែមិនមានវិតក្កៈ មិនមានវិចារៈ មិនមែនប្រកបដោយបីតិ មិនប្រកបដោយសុខៈ មិនប្រកបដោយឧបេក្ខា ជារូបមិនគប្បីលះដោយទស្សនៈ មិនគប្បីលះដោយភាវនា ជារូបមានហេតុមិនគប្បីលះដោយទស្សនៈ មិនគប្បីលះដោយភាវនា មិនដល់នូវការសន្សំកពូនឡើង មិនមែនជាការមិនដល់នូវការសន្សំកពូនឡើង មិនមែនជាសេក្ខៈ មិនមែនជាអសេក្ខៈ ជារូបតូចឆ្មារ ជាកាមាវចរ មិនមែនជារូបាវចរ មិនមែនជាអរូបាវចរ រាប់ចូលក្នុងវដ្ដៈ មិនមែនមិនរាប់ចូលក្នុងវដ្ដៈ ជាអនិយតៈ មិនមែនជានិយ្យានិកៈ ជារូបកើតឡើងហើយ គប្បីដឹងដោយវិញ្ញាណ ៦ ជារូបមិនទៀង សុទ្ធតែត្រូវជរាគ្របសង្កត់បាន ការសង្គ្រោះរូបដោយចំណែក ១ យ៉ាងនេះ។
ចប់ ឯកកនិទ្ទេស។