(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh ds 02 02 02 បាលី cs-km: abh.ds.02.02.02 អដ្ឋកថា: abh.ds.02.02.02_att PTS: ?
(ទុកនិទ្ទេស)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(ទុកនិទ្ទេសោ)
(ឧបាទាភាជនីយំ)
[១៥] រូបជាឧបាទានោះ តើដូចម្តេច។ ចក្ខាយតនៈ សោតាយតនៈ ឃានាយតនៈ ជិវ្ហាយតនៈ កាយាយតនៈ រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ឥត្ថិន្ទ្រិយ បុរិសិន្ទ្រិយ ជីវិតិន្ទ្រិយ កាយវិញ្ញត្តិ វចីវិញ្ញត្តិ អាកាសធាតុ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សឧបចយៈ រូបស្សសន្តតិ រូបស្សជរតា រូបស្សអនិច្ចតា កពឡឹការាហារ។
[១៦] រូបជាចក្ខាយតនៈនោះ តើដូចម្តេច។ ភ្នែកណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាព ដែលមិនអាចឃើញដោយចក្ខុវិញ្ញាណ ប្រកបដោយការប៉ះពាល់ (ឬថា) បុគ្គលឃើញហើយក្តី កំពុងឃើញក្តី នឹងឃើញក្តី គប្បីឃើញក្តី នូវរូបដែលប្រកបដោយការឃើញ ប្រកបដោយការប៉ះពាល់ដោយភ្នែកណា ដែលមិនអាចឃើញដោយចក្ខុវិញ្ញាណ ប្រកបដោយការប៉ះពាល់ ភ្នែកនុ៎ះហៅថាចក្ខុក៏បាន (ព្រោះជាអ្នកត្រួតត្រាខាងការឃើញ) ហៅថាចក្ខាយតនៈក៏បាន (ព្រោះជាទីប្រជុំចុះនៃកំណើតរបស់ខ្លួន) ហៅថាចក្ខុធាតុក៏បាន (ព្រោះជាសភាវៈសូន្យ ទាំងមិនមែន) ហៅថាចក្ខុន្ទ្រិយក៏បាន (ព្រោះមាននាទីខាងការឃើញ) ហៅថាលោកក៏បាន (ព្រោះជារបស់សម្រាប់វិនាស) ហៅថាទ្វារក៏បាន (ព្រោះជារបស់សម្រាប់បើកបិទ) ហៅថាសមុទ្រក៏បាន (ព្រោះបំពេញបានដោយក្រ) ហៅថាបណ្ឌរៈក៏បាន (ព្រោះជារបស់ថ្លាបរិសុទ្ធ) ហៅថាខេត្តក៏បាន (ព្រោះជាកន្លែងកើតផស្សៈជាដើម) ហៅថាវត្ថុក៏បាន (ព្រោះជាទីតំកល់ផស្សៈជាដើម) ហៅថានេត្រក៏បាន (ព្រោះបង្ហាញទីស្មើ និងទីមិនស្មើ ហើយនាំអត្តភាពទៅ) ហៅថានយនៈក៏បាន (ព្រោះសេចក្តីដូចគ្នានឹងនេត្រនោះ) ហៅថា ត្រើយអាយក៏បាន (ព្រោះរាប់បញ្ចូលខាងកាយខ្លួន) ហៅថាស្រុកទំនេរក៏បាន (ព្រោះជារបស់សាធារណ៍ដល់របស់ច្រើន ទាំងគ្មានម្ចាស់) នេះរូបជាចក្ខាយតនៈ។ រូបជាចក្ខាយតនៈនោះ តើដូចម្តេច។ ភ្នែកណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ ដែលរាប់ចូលក្នុងអត្តភាព ដែលមិនអាចឃើញដោយចក្ខុវិញ្ញាណ ប្រកបដោយការប៉ះពាល់ (ឬថា) បុគ្គលខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី នូវរូបដែលប្រកបដោយការឃើញ ប្រកបដោយការប៉ះពាល់ក្នុងភ្នែកណា ដែលមិនអាចឃើញដោយចក្ខុវិញ្ញាណ ប្រកបដោយការប៉ះពាល់ ភ្នែកនុ៎ះ ហៅថាចក្ខុក៏បាន ថាចក្ខាយតនៈក៏បាន ថាចក្ខុធាតុក៏បាន ថាចក្ខុន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្រក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថានេត្រក៏បាន ថានយនៈក៏បាន ថាត្រើយខាងអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាចក្ខាយតនៈ។ រូបជាចក្ខាយតនៈនោះ តើដូចម្តេច។ ភ្នែកណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាព ដែលមិនអាចឃើញដោយចក្ខុវិញ្ញាណបាន ប្រកបដោយការប៉ះពាល់ ឬថា ភ្នែកណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ក្នុងរូបដែលប្រកបដោយការឃើញ ប្រកបដោយការប៉ះពាល់ ភ្នែកនុ៎ះ ហៅថាចក្ខុក៏បាន ថាចក្ខាយតនៈក៏បាន ថាចក្ខុធាតុក៏បាន ថាចក្ខុន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្រក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថានេត្រក៏បាន ថានយនៈក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាចក្ខាយតនៈ។ រូបជាចក្ខាយតនៈនោះ តើដូចម្តេច។ ភ្នែកណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាព មិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬថា ចក្ខុសម្ផ័ស្សប្រារព្ធរូប កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យភ្នែកណា។ បេ។ វេទនាកើតអំពីចក្ខុសម្ផ័ស្ស ប្រារព្ធរូប ព្រោះអាស្រ័យនូវភ្នែកណា។ បេ។ សញ្ញា។ បេ។ ចេតនា។ បេ។ ចក្ខុវិញ្ញាណ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី។ បេ។ ចក្ខុសម្ផ័ស្ស មានរូបជាអារម្មណ៍ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យភ្នែកណា។ បេ។ វេទនាកើតអំពីចក្ខុសម្ផ័ស្ស មានរូបជាអារម្មណ៍ ព្រោះអាស្រ័យភ្នែកណា។ បេ។ សញ្ញា។ បេ។ ចេតនា។ បេ។ ចក្ខុវិញ្ញាណ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ភ្នែកនុ៎ះ ហៅថាចក្ខុក៏បាន ថាចក្ខាយតនៈក៏បាន ថាចក្ខុធាតុក៏បាន ថាចក្ខុន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្រក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថានេត្រក៏បាន ថានយនៈក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាចក្ខាយតនៈ។
[១៧] រូបជាសោតាយតនៈនោះ តើដូចម្តេច។ ត្រចៀកណាគឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាពមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬថាបុគ្គលស្តាប់ហើយក្តី កំពុងស្តាប់ក្តី នឹងស្តាប់ក្តី គប្បីស្តាប់ក្តី នូវសំឡេងដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ដោយត្រចៀកណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ត្រចៀកនុ៎ះ ហៅថាសោតៈក៏បាន ថាសោតាយតនៈក៏បាន ថាសោតធាតុក៏បាន ថាសោតិន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាសោតាយតនៈ។ រូបជាសោតាយតនៈនោះ តើដូចម្តេច។ ត្រចៀកណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាពដែលមិនអាចឃើញបាន ប្រកបដោយការប៉ះពាល់ ឬថាសំឡេងដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ក្នុងត្រចៀកណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ត្រចៀកនុ៎ះហៅថាសោតៈក៏បាន ថាសោតាយតនៈក៏បាន ថាសោតធាតុក៏បាន ថាសោតិន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាសោតាយតនៈ។ រូបជាសោតាយតនៈនោះ តើដូចម្តេច។ ត្រចៀកណាគឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូល ក្នុងអត្តភាពដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬថាត្រចៀកណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ក្នុងសំឡេងដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ត្រចៀកនុ៎ះ ហៅថាសោតៈក៏បាន ថាសោតាយតនៈក៏បាន ថាសោតធាតុក៏បាន ថាសោតិន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាសោតាយតនៈ។ រូបជាសោតាយតនៈនោះ តើដូចម្តេច។ ត្រចៀកណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាពមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬថាសោតសម្ផ័ស្ស ប្រារព្ធនូវសំឡេង កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យត្រចៀកណា។ បេ។ វេទនាកើតអំពីសោតសម្ផ័ស្ស ប្រារព្ធនូវសំឡេង ព្រោះអាស្រ័យត្រចៀកណា។ បេ។ សញ្ញា។ បេ។ ចេតនា។ បេ។ សោតវិញ្ញាណ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី។ បេ។ សោតសម្ផ័ស្ស មានសំឡេងជាអារម្មណ៍ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យត្រចៀកណា។ បេ។ វេទនាកើតអំពីសោតសម្ផ័ស្ស មានសំឡេងជាអារម្មណ៍ អាស្រ័យនូវត្រចៀកណា។ បេ។ សញ្ញា។ បេ។ ចេតនា។ បេ។ សោតវិញ្ញាណ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ត្រចៀកនុ៎ះ ហៅថាសោតៈក៏បាន ថាសោតាយតនៈក៏បាន ថាសោតធាតុក៏បាន ថាសោតិន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាសោតាយតនៈ។
[១៨] រូបជាឃានាយតនៈនោះ តើដូចម្តេច។ ច្រមុះណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាពដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬថាបុគ្គលធុំហើយក្តី កំពុងធុំក្តី នឹងធុំក្តី គប្បីធុំក្តី នូវក្លិនដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ដោយច្រមុះណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ច្រមុះនុ៎ះ ហៅថាឃានៈក៏បាន ថាឃានាយតនៈក៏បាន ថាឃានធាតុក៏បាន ថាឃានិន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាឃានាយតនៈ។ រូបជាឃានាយតនៈនោះ តើដូចម្តេច។ ច្រមុះណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាព ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬថា ក្លិនដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ក្នុងច្រមុះណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ច្រមុះនុ៎ះ ហៅថាឃានៈក៏បាន ថាឃានាយតនៈ ក៏បាន ថាឃានធាតុក៏បាន ថាឃានិន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាឃានាយតនៈ។ រូបជាឃានាយតនៈនោះ តើដូចម្តេច។ ច្រមុះណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាពដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬថា ច្រមុះណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ក្នុងក្លិនដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ច្រមុះនុ៎ះ ហៅថាឃានៈ ក៏បាន ថាឃានាយតនៈក៏បាន ថាឃានធាតុក៏បាន ថាឃានិន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាឃានាយតនៈ។ រូបជាឃានាយតនៈនោះ តើដូចម្តេច។ ច្រមុះណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាពដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬថា ឃានសម្ផ័ស្សប្រារព្ធនូវក្លិន កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យនូវច្រមុះណា។ បេ។ វេទនា កើតអំពីឃានសម្ផ័ស្ស ប្រារព្ធនូវក្លិន ព្រោះអាស្រ័យនូវច្រមុះណា។ បេ។ សញ្ញា។ បេ។ ចេតនា។ បេ។ ឃានវិញ្ញាណ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី។ បេ។ ឃានសម្ផ័ស្ស មានក្លិនជាអារម្មណ៍ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យនូវច្រមុះណា។ បេ។ វេទនា កើតអំពីឃានសម្ផ័ស្ស មានក្លិនជាអារម្មណ៍ ព្រោះអាស្រ័យនូវច្រមុះណា។ បេ។ សញ្ញា។ បេ។ ចេតនា ។ បេ។ ឃានវិញ្ញាណ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ច្រមុះនុ៎ះ ហៅថាឃានៈក៏បាន ថាឃានាយតនៈក៏បាន ថាឃានធាតុក៏បាន ថាឃានិន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាឃានាយតនៈ។
[១៩] រូបជាជិវ្ហាយតនៈនោះ តើដូចម្តេច។ អណ្តាតណាគឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាព ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬថា បុគ្គលលិទ្ធភ្លក្សក្តី កំពុងលិទ្ធភ្លក្សក្តី នឹងលិទ្ធភ្លក្សក្តី គប្បីលិទ្ធភ្លក្សក្តី នូវរសដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ដោយអណ្តាតណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ អណ្តាតនុ៎ះ ហៅថាជិវ្ហាក៏បាន ថាជិវ្ហាយតនៈក៏បាន ថាជិវ្ហាធាតុក៏បាន ថាជិវ្ហិន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាជិវ្ហាយតនៈ។ រូបជាជិវ្ហាយតនៈនោះ តើដូចម្តេច។ អណ្តាតណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាព ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬថារសដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ បានខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ក្នុងអណ្តាតណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ អណ្តាតនុ៎ះ ហៅថាជិវ្ហាក៏បាន ថាជិវ្ហាយតនៈក៏បាន ថាជិវ្ហាធាតុក៏បាន ថាជិវ្ហិន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាជិវ្ហាយតនៈ។ រូបជាជិវ្ហាយតនៈនោះ តើដូចម្តេច។ អណ្តាតណា គឺប្រសាទ អាស្រ័យនូវមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាពដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬថា អណ្តាតណាដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ បានខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ក្នុងរសដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ អណ្តាតនុ៎ះ ហៅថាជិវ្ហាក៏បាន ថាជិវ្ហាយតនៈក៏បាន ថាជិវ្ហាធាតុក៏បាន ថាជិវ្ហិន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាជិវ្ហាយតនៈ។ រូបជាជិវ្ហាយតនៈនោះ តើដូចម្តេច។ អណ្តាតណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាពដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬថា ជិវ្ហាសម្ផ័ស្ស ប្រារព្ធនូវរស កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យអណ្តាតណា។ បេ។ វេទនា កើតអំពីជិវ្ហាសម្ផ័ស្ស ប្រារព្ធនូវរស ព្រោះអាស្រ័យអណ្តាតណា។ បេ។ សញ្ញា។ បេ។ ចេតនា។បេ។ ជិវ្ហាវិញ្ញាណ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី។ បេ។ ជិវ្ហាសម្ផ័ស្ស មានរសជាអារម្មណ៍ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យអណ្តាតណា វេទនាកើតអំពីជីវ្ហាសម្ផ័ស្ស មានរសជាអារម្មណ៍ ព្រោះអាស្រ័យនូវអណ្តាតណា។ បេ។ សញ្ញា។ បេ។ ចេតនា។ បេ។ ជិវ្ហាវិញ្ញាណ កើតហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី អណ្តាតនុ៎ះ ហៅថាជិវ្ហាក៏បាន ថាជិវ្ហាយតនៈក៏បាន ថាជិវ្ហាធាតុក៏បាន ថាជិវ្ហិន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាជិវ្ហាយតនៈ។
[២០] រូបជាកាយាយតនៈនោះ តើដូចម្តេច។ កាយណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាព ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬបុគ្គលបានពាល់ត្រូវហើយក្តី កំពុងពាល់ត្រូវក្តី នឹងពាល់ត្រូវក្តី គប្បីពាល់ត្រូវក្តី នូវផោដ្ឋព្វៈដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ដោយកាយណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ កាយនុ៎ះ ហៅថាកាយក៏បាន ថាកាយាយតនៈក៏បាន ថាកាយធាតុក៏បាន ថាកាយិន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាកាយាយតនៈ។ រូបជាកាយាយតនៈនោះ តើដូចម្តេច។ កាយណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាពដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬផោដ្ឋព្វៈ ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ក្នុងកាយណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ កាយនុ៎ះ ហៅថា កាយក៏បាន ថាកាយាយតនៈក៏បាន ថាកាយធាតុក៏បាន ថាកាយិន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាកាយាយតនៈ។ រូបជាកាយាយតនៈនោះ តើដូចម្តេច។ កាយណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាព ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬថាកាយណាដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ បានខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ក្នុងផោដ្ឋព្វៈដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ កាយនុ៎ះ ហៅថាកាយក៏បាន ថាកាយាយតនៈក៏បាន ថាកាយធាតុក៏បាន ថាកាយិន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាកាយាយតនៈ។ រូបជាកាយាយតនៈនោះ តើដូចម្តេច។ កាយណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាព ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬថា កាយសម្ផ័ស្សប្រារព្ធនូវផោដ្ឋព្វៈ កើតហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យកាយណា។ បេ។ វេទនា កើតអំពីកាយសម្ផ័ស្ស ប្រារព្ធនូវផោដ្ឋព្វៈ ព្រោះអាស្រ័យកាយណា។ បេ។ សញ្ញា។ បេ។ ចេតនា។ បេ។ កាយវិញ្ញាណ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី។ បេ។ កាយសម្ផ័ស្ស មានផោដ្ឋព្វៈជាអារម្មណ៍ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យកាយណា វេទនាកើតអំពីកាយសម្ផ័ស្ស មានផោដ្ឋព្វៈជាអារម្មណ៍ ព្រោះអាស្រ័យកាយណា។ បេ។ សញ្ញា។ បេ។ ចេតនា។បេ។ កាយវិញ្ញាណ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី កាយនុ៎ះ ហៅថាកាយក៏បាន ថាកាយាយតនៈក៏បាន ថាកាយធាតុក៏បាន ថាកាយិន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាកាយាយតនៈ។
[២១] រូបជារូបាយតនៈនោះ តើដូចម្តេច។ រូបណា គឺពណ៌អាស្រ័យមហាភូតទាំង ៤ ជាវត្ថុដែលអាចឃើញបាន ប្រកបដោយការប៉ះពាល់ ជាពណ៌ខៀវ លឿង ក្រហម ស ខ្មៅ ហង្សបាទ ដាំដែង បៃតង ពណ៌ដូចពន្លកស្វាយ វែង ខ្លី តូច ធំ មូល សំប៉ែត មូលត្លុំ ៤ ជ្រុង ៦ ជ្រុង ៨ ជ្រុង ១៦ ជ្រុង ទំនាប ទួល ស្រមោល កំដៅថ្ងៃ ភ្លឺ ងងឹត ពពក ផែនដី ផ្សែង ធូលី ពណ៌មណ្ឌលព្រះចន្ទ ពណ៌មណ្ឌលព្រះអាទិត្យ ពណ៌រូបផ្កាយ ពណ៌មណ្ឌលកញ្ចក់ ពណ៌កែវមណី ស័ង្ខ កែវមុក្តា និងកែវពិទូរ្យ ពណ៌មាស និងពណ៌ប្រាក់ ឬថាវត្ថុណាមួយសូម្បីដទៃ ដែលជារូបមានពណ៌ អាស្រ័យមហាភូតទាំង ៤ ជាវត្ថុអាចឃើញបាន ប្រកបដោយការប៉ះពាល់ ឬថា បុគ្គលឃើញហើយក្តី កំពុងហើយក្តី នឹងហើយក្តី គប្បីហើយក្តី នូវរូបណា ដែលប្រកបដោយការឃើញបាន ទាំងប្រកបដោយការប៉ះពាល់ ដោយចក្ខុដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ រូបនុ៎ះ ហៅថារូបក៏បាន ថារូបាយតនៈក៏បាន ថារូបធាតុក៏បាន នេះរូបជារូបាយតនៈ។ រូបជារូបាយតនៈនោះ តើដូចម្តេច។ រូបណា គឺពណ៌ អាស្រ័យមហាភូតទាំង ៤ ជាវត្ថុដែលអាចឃើញបាន ទាំងប្រកបដោយការប៉ះពាល់ ជាពណ៌ខៀវ លឿង ក្រហម ស ខ្មៅ ហង្សបាទ ដាំដែង ពណ៌បៃតង ពណ៌ដូចពន្លកស្វាយ វែង ខ្លី តូច ធំ មូល សំប៉ែត មូលត្លុំ ៤ ជ្រុង ៦ ជ្រុង ៨ ជ្រុង ១៦ ជ្រុង ទំនាប ទួល ស្រមោល កំដៅថ្ងៃ ភ្លឺ ងងឹត ពពក ផែនដី ផ្សែង ធូលី ពណ៌មណ្ឌលព្រះចន្ទ ពណ៌មណ្ឌលព្រះអាទិត្យ ពណ៌ពួករូបផ្កាយ ពណ៌មណ្ឌលកញ្ចក់ ពណ៌កែវមណី ស័ង្ខ មុក្តា និងកែវពិទូរ្យ ពណ៌មាស និងពណ៌ប្រាក់ ឬថាវត្ថុណាមួយសូម្បីដទៃ ដែលជារូបមានពណ៌ អាស្រ័យមហាភូតទាំង ៤ ដែលអាច ឃើញបាន ប៉ះពាល់បាន ឬចក្ខុដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ចំពោះរូបណា ដែលអាចឃើញបាន ប៉ះពាល់បាន រូបនុ៎ះ ហៅថារូបក៏បាន ថារូបាយតនៈក៏បាន ថារូបធាតុក៏បាន នេះរូបជារូបាយតនៈ។ រូបជារូបាយតនៈនោះ តើដូចម្តេច។ រូបណា គឺពណ៌ អាស្រ័យមហាភូតទាំង ៤ អាចឃើញបាន ប៉ះពាល់បាន ជាពណ៌ខៀវ លឿង ក្រហម ស ខ្មៅ ហង្សបាទ ដាំដែង ពណ៌បៃតង ពណ៌ដូចពន្លកស្វាយ វែង ខ្លី តូច ធំ មូល សំប៉ែត មូលត្លុំ ៤ ជ្រុង ៦ ជ្រុង ៨ ជ្រុង ១៦ ជ្រុង ទំនាប ទួល ស្រមោល កំដៅថ្ងៃ ភ្លឺ ងងឹត ពពក ផែនដី ផ្សែង ធូលី ពណ៌មណ្ឌលព្រះចន្ទ ពណ៌មណ្ឌលព្រះអាទិត្យ ពណ៌ពួករូបផ្កាយ ពណ៌មណ្ឌលកញ្ចក់ ពណ៌កែវមណី ស័ង្ខ មុក្តា កែវពិទូរ្យ ពណ៌មាស និងប្រាក់ ឬវត្ថុណាមួយសូម្បីដទៃ ដែលជារូបមានពណ៌ អាស្រ័យមហាភូតទាំង ៤ ជាវត្ថុអាចឃើញបាន ប៉ះពាល់បាន ឬថា រូបណា ដែលអាចឃើញបាន ប៉ះពាល់បាន ខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ចំពោះភ្នែកដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ រូបនុ៎ះ ហៅថារូបក៏បាន ថារូបាយតនៈក៏បាន ថារូបធាតុក៏បាន នេះរូបជារូបាយតនៈ។ រូបជារូបាយតនៈនោះ តើដូចម្តេច។ រូបណា គឺពណ៌ អាស្រ័យមហាភូតទាំង ៤ ជាវត្ថុអាចឃើញបាន ប៉ះពាល់បាន ជាពណ៌ខៀវ លឿង ក្រហម ស ខ្មៅ ហង្សបាទ ដាំដែង ពណ៌បៃតង ពណ៌ដូចពន្លកស្វាយ វែង ខ្លី តូច ធំ មូល សំប៉ែត មូលត្លុំ ៤ ជ្រុង ៦ ជ្រុង ៨ ជ្រុង ១៦ ជ្រុង ទំនាប ទួល ស្រមោល កំដៅថ្ងៃ ភ្លឺ ងងឹត ពពក ផែនដី ធូលី ផ្សែង ពណ៌មណ្ឌលព្រះចន្ទ ពណ៌មណ្ឌលព្រះអាទិត្យ ពណ៌ពួករូបផ្កាយ ពណ៌មណ្ឌលកញ្ចក់ ពណ៌កែវមណី ស័ង្ខ មុក្តា កែវពិទូរ្យ ពណ៌មាស និងប្រាក់ ឬវត្ថុណាមួយ ជារូបមានពណ៌អាស្រ័យមហាភូតទាំង ៤ ជាវត្ថុអាចឃើញបាន ប៉ះពាល់បាន ឬថា ចក្ខុសម្ផ័ស្ស ប្រារព្ធនូវរូបណា កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យភ្នែក។ បេ។ វេទនាកើតអំពីចក្ខុសម្ផ័ស្ស ប្រារព្ធនូវរូបណា ព្រោះអាស្រ័យភ្នែក។ បេ។ សញ្ញា។ បេ។ ចេតនា។ បេ។ ចក្ខុវិញ្ញាណកើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី។ បេ។ ចក្ខុសម្ផ័ស្ស មានរូបជាអារម្មណ៍ អាស្រ័យភ្នែកណា កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី។ បេ។ វេទនាកើតអំពីចក្ខុសម្ផ័ស្ស មានរូបជាអារម្មណ៍ ព្រោះអាស្រ័យភ្នែកណា។ បេ។ សញ្ញា។ បេ។ ចេតនា។ បេ។ ចក្ខុវិញ្ញាណ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី រូបនុ៎ះ ហៅថា រូបក៏បាន ថារូបាយតនៈក៏បាន ថារូបធាតុក៏បាន នេះរូបជារូបាយតនៈ។
[២២] រូប ជាសទ្ទាយតនៈនោះ តើដូចម្តេច។ សំឡេងណា អាស្រ័យមហាភូតទាំង ៤ ដែលមិនអាចឃើញបាន ប្រកបដោយការប៉ះពាល់ គឺសំឡេងស្គរ សំឡេងសំភោរ សំឡេងស័ង្ខ សំឡេងស្គរជ័យ សំឡេងច្រៀង សំឡេងប្រគំ សំឡេងរនាត សំឡេងទះដៃ សំឡេងខ្ទារខ្ទរនៃពួកសត្វ សំឡេងពួកធាតុប៉ះពាល់គ្នា សំឡេងខ្យល់ សំឡេងទឹក សំឡេងមនុស្ស សំឡេងអមនុស្ស ឬសំឡេងណាមួយសូម្បីដទៃ ដែលអាស្រ័យមហាភូតទាំង ៤ មិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬបុគ្គលស្តាប់ហើយក្តី កំពុងស្តាប់ក្តី គប្បីស្តាប់ក្តី នូវសំឡេងណា ដែលមិនអាចឃើញបាន តែប៉ះពាល់បានដោយត្រចៀក ដែលមិនអាចឃើញបាន តែប៉ះពាល់បាន សំឡេងនុ៎ះ ហៅថាសទ្ទៈក៏បាន ថាសទ្ទាយតនៈក៏បាន ថាសទ្ទធាតុក៏បាន នេះរូបជាសទ្ទាយតនៈ។ រូបជាសទ្ទាយតនៈនោះ តើដូចម្តេច។ សំឡេងណា អាស្រ័យមហាភូតទាំង ៤ ដែលមិនអាចឃើញបាន តែប៉ះពាល់បាន គឺសូរស្គរធំ សូរសំភោរ សូរស័ង្ខ សូរស្គរជ័យ សំឡេងច្រៀង សូរប្រគំ សូររនាត សូរទះដៃ សូរខ្ទារខ្ទរនៃពួកសត្វ សូរធាតុទង្គិចគ្នា សូរខ្យល់ សូរទឹក សំឡេងមនុស្ស សំឡេងអមនុស្ស ឬថា សូរសព្ទណាមួយសូម្បីដទៃ ដែលអាស្រ័យមហាភូតទាំង ៤ មិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ មួយទៀត ត្រចៀក ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ចំពោះសំឡេងណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ សូរសព្ទនុ៎ះ ហៅថាសទ្ទៈក៏បាន ថាសទ្ទាយតនៈក៏បាន ថាសទ្ទធាតុក៏បាន នេះរូបជាសទ្ទាយតនៈ។ រូបជាសទ្ទាយតនៈនោះ តើដូចម្តេច។ សំឡេងណា អាស្រ័យមហាភូតទាំង ៤ មិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ គឺសូរស្គរធំ សូរសំភោរ សូរស័ង្ខ សូរស្គរជ័យ សំឡេងច្រៀង សូរប្រគំ សូររនាត សូរទះដៃ សូរខ្ទារខ្ទរនៃពួកសត្វ សូរពួកធាតុទង្គិចគ្នា សូរខ្យល់ សូរទឹក សំឡេងមនុស្ស សំឡេងអមនុស្ស ឬថា សូរសព្ទណាមួយសូម្បីដទៃ ដែលអាស្រ័យមហាភូតទាំង ៤ មិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬសំឡេងណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ចំពោះត្រចៀក ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ សូរសព្ទនុ៎ះ ហៅថាសទ្ទៈក៏បាន ថាសទ្ទាយតនៈក៏បាន ថាសទ្ទធាតុក៏បាន នេះរូបជាសទ្ទាយតនៈ។ រូបជាសទ្ទាយតនៈនោះ តើដូចម្តេច។ សំឡេងណា អាស្រ័យមហាភូតទាំង ៤ ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ គឺសូរស្គរធំ សូរសំភោរ សូរស័ង្ខ សូរស្គរជ័យ សំឡេងច្រៀង សូររនាត សូរប្រគំ សូរទះដៃ សូរខ្ទារខ្ទរនៃពួកសត្វ សូរពួកធាតុទង្គិចគ្នា សូរខ្យល់ សូរទឹក សំឡេងមនុស្ស សំឡេងអមនុស្ស ឬថា សូរសព្ទណាមួយសូម្បីដទៃ ដែលអាស្រ័យមហាភូតទាំង ៤ ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬសោតសម្ផ័ស្ស ប្រារព្ធនូវសំឡេងណា កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យត្រចៀកណា។ បេ។ វេទនាកើតអំពីសោតសម្ផ័ស្ស ប្រារព្ធសំឡេងណា ព្រោះអាស្រ័យត្រចៀក។ បេ។ សញ្ញា។ បេ។ចេតនា។បេ។ សោតវិញ្ញាណ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី។ បេ។ សោតសម្ផ័ស្ស មានសម្លេងជាអារម្មណ៍ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យត្រចៀកណា។ បេ។ វេទនាកើតអំពីសោតសម្ផ័ស្ស មានសម្លេងជាអារម្មណ៍ ព្រោះអាស្រ័យត្រចៀកណា។បេ។ សញ្ញា។ បេ។ ចេតនា។ បេ។ សោតវិញ្ញាណ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី សូរសព្ទនុ៎ះ ហៅថា សទ្ទៈក៏បាន ថាសទ្ទាយតនៈក៏បាន ថា សទ្ទធាតុក៏បាន នេះរូបជាសទ្ទាយតនៈ។
[២៣] រូបជាគន្ធាយតនៈនោះ តើដូចម្តេច។ ក្លិនណា អាស្រ័យមហាភូតទាំង ៤ ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ គឺក្លិនមើម ក្លិនខ្លឹម ក្លិនសំបក ក្លិនស្លឹក ក្លិនផ្កា ក្លិនផ្លែ ក្លិនគ្រឿងស្រស់ ក្លិនពុល ក្លិនក្រអូប ក្លិនស្អុយ ឬក្លិនណាមួយសូម្បីដទៃ ដែលអាស្រ័យមហាភូតទាំង ៤ មិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬបុគ្គលធុំហើយក្តី កំពុងធុំក្តី នឹងធុំក្តី គប្បីធុំក្តី នូវក្លិនណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ដោយច្រមុះ ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ក្លិននុ៎ះ ហៅថាគន្ធៈក៏បាន ថាគន្ធាយតនៈក៏បាន ថាគន្ធធាតុក៏បាន នេះរូបជាគន្ធាយតនៈ។ រូបជាគន្ធាយតនៈនោះ តើដូចម្តេច។ ក្លិនណា ដែលអាស្រ័យមហាភូតទាំង ៤ ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ គឺក្លិនមើម ក្លិនខ្លឹម ក្លិនសំបក ក្លិនស្លឹក ក្លិនផ្កា ក្លិនផ្លែ ក្លិនគ្រឿងស្រស់ ក្លិនពុល ក្លិនក្រអូប ក្លិនស្អុយ ឬក្លិនណាមួយសូម្បីដទៃ ដែលអាស្រ័យមហាភូតទាំង ៤ ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬច្រមុះដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ ក្តី ចំពោះក្លិនណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ក្លិននុ៎ះ ហៅថាគន្ធៈក៏បាន ថាគន្ធាយតនៈក៏បាន ថាគន្ធធាតុក៏បាន នេះរូបជាគន្ធាយតនៈ។ រូបជាគន្ធាយតនៈនោះ តើដូចម្តេច។ ក្លិនណា អាស្រ័យមហាភូតទាំង ៤ ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ គឺក្លិនមើម ក្លិនខ្លឹម ក្លិនសំបក ក្លិនស្លឹក ក្លិនផ្កា ក្លិនផ្លែ ក្លិនគ្រឿងស្រស់ ក្លិនពុល ក្លិនក្រអូប ក្លិនស្អុយ ឬក្លិនណាមួយសូម្បីដទៃ ដែលអាស្រ័យមហាភូតទាំង ៤ ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ មួយទៀត ក្លិនណាដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ចំពោះច្រមុះ ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ក្លិននុ៎ះ ហៅថាគន្ធៈក៏បាន ថាគន្ធាយតនៈក៏បាន ថាគន្ធធាតុក៏បាន នេះរូបជាគន្ធាយតនៈ។ រូបជាគន្ធាយតនៈនោះ តើដូចម្តេច។ ក្លិនណា អាស្រ័យមហាភូតទាំង ៤ ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ គឺក្លិនមើម ក្លិនខ្លឹម ក្លិនសំបក ក្លិនស្លឹក ក្លិនផ្កា ក្លិនផ្លែ ក្លិនគ្រឿងស្រស់ ក្លិនពុល ក្លិនក្រអូប ក្លិនស្អុយ ឬក្លិនណាមួយសូម្បីដទៃ ដែលអាស្រ័យមហាភូតទាំង ៤ មិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬឃានសម្ផ័ស្ស ប្រារព្ធនូវក្លិនណា កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យច្រមុះ។ បេ។ វេទនាកើតអំពីឃានសម្ផ័ស្ស ប្រារព្ធនូវក្លិនណា ព្រោះអាស្រ័យច្រមុះ។ បេ។ សញ្ញា។ បេ។ ចេតនា។ បេ។ ឃានវិញ្ញាណកើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី។ បេ។ ឃានសម្ផ័ស្ស មានក្លិនជាអារម្មណ៍ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យច្រមុះណា។ បេ។ វេទនាកើតអំពីឃានសម្ផ័ស្ស មានក្លិនជាអារម្មណ៍ ព្រោះអាស្រ័យច្រមុះណា។ បេ។ សញ្ញា។ បេ។ ចេតនា។ បេ។ ឃានវិញ្ញាណ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ក្លិននុ៎ះ ហៅថាគន្ធៈក៏បាន ថាគន្ធាយតនៈក៏បាន ថាគន្ធធាតុក៏បាន នេះរូបជាគន្ធាយតនៈ។
[២៤] រូបជារសាយតនៈនោះ តើដូចម្តេច។ រសជាតិណា អាស្រ័យមហាភូតទាំង ៤ ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ គឺរសមើម រសដើម រសសំបក រសស្លឹក រសផ្កា រសផ្លែ រសជូរ ផ្អែម ល្វីង ហឹរ ប្រៃ ខារ រសលាយជូរ ចត់ ឆ្ងាញ់ មិនឆ្ងាញ់ ឬរសណាមួយសូម្បីដទៃ អាស្រ័យមហាភូតទាំង ៤ ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬបុគ្គលលិទ្ធភ្លក្សហើយក្តី កំពុងលិទ្ធភ្លក្សក្តី នឹងលិទ្ធភ្លក្សក្តី គប្បីលិទ្ធភ្លក្សក្តី នូវរសណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ដោយអណ្តាត ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ រសជាតិនុ៎ះ ហៅថារសក៏បាន ថារសាយតនៈក៏បាន ថារសធាតុក៏បាន នេះរូបជារសាយតនៈ។ រូបជារសាយតនៈនោះ តើដូចម្តេច។ រសណា អាស្រ័យមហាភូតទាំង ៤ មិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ គឺរសមើម រសដើម រសសំបក រសស្លឹក រសផ្កា រសផ្លែ រសជូរ រសផ្អែម ល្វីង ហឹរ ប្រៃ ខារ រសលាយជូរ ចត់ ឆ្ងាញ់ មិនឆ្ងាញ់ ឬរសណាមួយសូម្បីដទៃ ដែលអាស្រ័យមហាភូតទាំង ៤ ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬអណ្តាតដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ចំពោះរសណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ រសជាតិនេះ ហៅថារសក៏បាន ថារសាយតនៈក៏បាន ថារសធាតុក៏បាន នេះរូបជារសាយតនៈ។ រូបជារសាយតនៈនោះ តើដូចម្តេច។ រសណាអាស្រ័យមហាភូតទាំង ៤ មិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ គឺរសមើម រសដើម រសសំបក រសស្លឹក រសផ្កា រសផ្លែ ជូរ ផ្អែម ល្វីង ហឹរ ប្រៃ ខារ រសលាយជូរ ចត់ ឆ្ងាញ់ មិនឆ្ងាញ់ ឬរសណាមួយសូម្បីដទៃ អាស្រ័យមហាភូតទាំង ៤ ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬរសណាដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ចំពោះអណ្តាតដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ រសជាតិនុ៎ះ ហៅថារសក៏បាន ថារសាយតនៈក៏បាន ថារសធាតុក៏បាន នេះរូបជារសាយតនៈ។ រូបជារសាយតនៈនោះ តើដូចម្តេច។ រសណាអាស្រ័យមហាភូតទាំង ៤ ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ គឺរសមើម រសដើម រសសំបក រសស្លឹក រសផ្កា រសផ្លែ ជូរ ផ្អែម ល្វីង ហឹរ ប្រៃ ខារ រសលាយជូរ ចត់ ឆ្ងាញ់ មិនឆ្ងាញ់ ឬរសណាមួយសូម្បីដទៃ អាស្រ័យមហាភូតទាំង ៤ ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ មួយទៀត ជិវ្ហាសម្ផ័ស្ស ប្រារព្ធនូវរស កើតហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យអណ្តាតណា។ បេ។ វេទនា កើតអំពីជិវ្ហាសម្ផ័ស្ស ប្រារព្ធនូវរសណា ព្រោះអាស្រ័យអណ្តាត។ បេ។ សញ្ញា។ បេ។ ចេតនា។ បេ។ ជិវ្ហាវិញ្ញាណ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី។ បេ។ ជិវ្ហាសម្ផ័ស្ស មានរសជាអារម្មណ៍ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យអណ្តាតណា។ បេ។ វេទនាកើតអំពីជិវ្ហាសម្ផ័ស្ស មានរសជាអារម្មណ៍ ព្រោះអាស្រ័យអណ្តាតណា។ បេ។ សញ្ញា។ បេ។ ចេតនា។ បេ។ ជិវ្ហាវិញ្ញាណ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី រសជាតិនុ៎ះ ហៅថារសក៏បាន ថារសាយតនៈក៏បាន ថារសធាតុក៏បាន នេះរូបជារសាយតនៈ។
[២៥] រូបជាឥត្ថិន្ទ្រិយនោះ តើដូចម្តេច។ ទ្រង់ទ្រាយជាស្រី គ្រឿងចំណាំជាស្រី កិរិយាជាស្រី អាការជាស្រី លំនាំជាស្រី ភាពជាស្រី ណា របស់ស្រី នេះរូបជាឥត្ថិន្ទ្រិយ។
[២៦] រូបជាបុរិសិន្ទ្រិយនោះ តើដូចម្តេច។ ទ្រង់ទ្រាយជាប្រុស គ្រឿងចំណាំជាប្រុស កិរិយាជាប្រុស អាការជាប្រុស លំនាំជាប្រុស ភាពជាប្រុស ណា របស់ប្រុស នេះរូបជាបុរិសិន្ទ្រិយ។
[២៧] រូបជាជីវិតិន្ទ្រិយនោះ តើដូចម្តេច។ អាយុ ការឋិតនៅ ការរស់នៅយឺនយូរ ការរស់នៅ ការរំកិលទៅ ការប្រព្រឹត្តិទៅ ការរក្សានូវរូបធម៌ទាំងនោះ គឺជីវិត ជីវិតិន្ទ្រិយ ណា នេះរូបជាជីវិតិន្ទ្រិយ។
[២៨] រូបជាកាយវិញ្ញត្តិនោះ តើដូចម្តេច។ ការទប់កាយ ការគាំទ្រកាយ ការទប់ទល់កាយ ការកំរើកកាយ អាការញ៉ាំងកាយឲ្យកំរើក ភាពញ៉ាំងកាយឲ្យកំរើក ណា នៃបុគ្គលមានចិត្តជាកុសលក្តី មានចិត្តជាអកុសលក្តី មានចិត្តជាអព្យាក្រឹតក្តី កាលឈានទៅមុខក្តី ឈានទៅក្រោយក្តី សំឡឹងមើលក្តី ក្រឡេកមើលក្តី បត់ចូលក្តី លាចេញក្តី នេះរូបជាកាយវិញ្ញត្តិ។
[២៩] រូបជាវចីវិញ្ញត្តិនោះ តើដូចម្តេច។ វាចា ការបន្លឺគន្លងពាក្យ ការពោល ការគឹកកង កម្មគឺការគឹកកង គឺវាចា វចីភេទ ណា នៃបុគ្គលមានចិត្តជាកុសលក្តី មានចិត្តជាអកុសលក្តី មានចិត្តជាអព្យាក្រឹតក្តី នេះហៅថាវាចា គឺការកំរើកសំដី ការញ៉ាំងសំដីឲ្យកំរើក ភាពនៃការញ៉ាំងសំដីឲ្យកំរើក នេះរូបជាវចីវិញ្ញត្តិ។
[៣០] រូបជាអាកាសធាតុនោះ តើដូចម្តេច។ កន្លែងដែលមិនអាចភ្ជួររាស់បាន អាកាស ទីឥតទើស ទីអាកាស ទីចន្លោះ វាលដែលមិនប៉ះពាល់ដោយមហាភូតទាំង ៤ ណា នេះរូបជាអាកាសធាតុ។
[៣១] រូបជារូបស្សលហុតានោះ តើដូចម្តេច។ ការរហ័សរហួន ការប្រែប្រួលរហ័ស ការមិនយឺតយូរ ការមិនបង្អង់ណ នៃរូប នេះរូបជារូបស្សលហុតា។
[៣២] រូបជារូបស្សមុទុតានោះ តើដូចម្តេច។ ការទន់ ភាពទន់ ការមិនរឹង ការមិនស្តូកស្តឹង ណានៃរូប នេះរូបជារូបស្សមុទុតា។
[៣៣] រូបជារូបស្សកម្មញ្ញតានោះ តើដូចម្តេច។ ភាពនៃរូបគួរដល់ការងារ ការធ្វើការងារបាន ភាពគួរធ្វើការងារបានណា នេះរូបជារូបស្សកម្មញ្ញតា។
[៣៤] រូបជារូបស្សឧបចយៈនោះ តើដូចម្តេច។ ការសន្សំណា នៃពួកអាយតនៈ នោះជារូបស្សឧបចយៈ នេះរូបជារូបស្សឧបចយៈ។
[៣៥] រូបជារូបស្សសន្តតិនោះ តើដូចម្តេច។ ការកកើតណានៃរូប នោះជារូបស្សសន្តតិ គឺការតរូប នេះរូបជារូបស្សសន្តតិ។
[៣៦] រូបជារូបស្សជរតានោះ តើដូចម្តេច។ ជរា សេចក្តីគ្រាំគ្រា ការបាក់ធ្មេញ សក់ស្កូវ ស្បែកជ្រីវ ការថយអាយុ ការចាស់ទុំនៃពួកឥន្ទ្រិយណានៃរូប នេះរូបជារូបស្សជរតា។
[៣៧] រូបជារូបស្សអនិច្ចតានោះ តើដូចម្តេច។ ការអស់ទៅ ការសូន្យទៅ ការបែកធ្លាយ ការបាក់បែក ការមិនទៀង ការបាត់បង់ណានៃរូប នេះរូបជារូបស្សអនិច្ចតា។
[៣៨] រូបជាកពឡិង្ការាហារនោះ តើដូចម្តេច។ បាយ នំ សដូវ ត្រី សាច់ ទឹកដោះស្រស់ ទឹកដោះជូរ ទឹកដោះរាវ ទឹកដោះខាប់ ប្រេង ទឹកឃ្មុំ ទឹកអំពៅ ឬរូបណាមួយ សូម្បីដទៃ គឺជារបស់សម្រាប់ស៊ីក្នុងមាត់ ទំពាដោយធ្មេញ លេបចូលក្នុងបំពង់ក ច្រកក្នុងផ្ទៃ នៃពួកសត្វនោះៗ ក្នុងជនបទណាៗ ឬពួកសត្វញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយឱជាណា នេះរូបជាកពឡិង្ការាហារ។
រូបទាំងនេះ ជាឧបាទា។
ចប់ ឧបាទាភាជនីយៈ។
ចប់ បឋមភាណវារៈ ក្នុងរូបក័ណ្ឌ។
[៣៩] រូបមិនមែនជាឧបាទានោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ អាបោធាតុ។
[៤០] រូបជាផោដ្ឋព្វាយតនៈនោះ តើដូចម្តេច។ រូបជាបឋវីធាតុ តេជោធាតុ វាយោធាតុ ជារូបរឹង ទន់ ល្អិត គ្រោតគ្រាត មានសម្ផ័ស្សជាសុខ មានសម្ផ័ស្សជាទុក្ខ ជារូបធ្ងន់ រូបស្រាល បុគ្គលពាល់ត្រូវហើយក្តី កំពុងពាល់ត្រូវក្តី នឹងពាល់ត្រូវក្តី គប្បីពាល់ត្រូវក្តី នូវផ្សព្វណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ដោយកាយ ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ផ្សព្វនុ៎ះ ហៅថាផោដ្ឋព្វៈក៏បាន ថាផោដ្ឋព្វាយតនៈក៏បាន ថាផោដ្ឋព្វធាតុក៏បាន នេះរូបជាផោដ្ឋព្វាយតនៈ។ រូបជាផោដ្ឋព្វាយតនៈនោះ តើដូចម្តេច។ រូបជាបឋវីធាតុ តេជោធាតុ វាយោធាតុ ជារូបរឹង ទន់ ល្អិត គ្រោតគ្រាត មានសម្ផ័ស្សជាសុខ មានសម្ផ័ស្សជាទុក្ខ ជារូបធ្ងន់ រូបស្រាល ឬកាយដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ចំពោះផ្សព្វណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ផ្សព្វនុ៎ះ ហៅថាផោដ្ឋព្វៈក៏បាន ថាផោដ្ឋព្វាយតនៈក៏បាន ថាផោដ្ឋព្វធាតុក៏បាន នេះរូបជាផោដ្ឋព្វាយតនៈ។ រូបជាផោដ្ឋព្វាយតនៈនោះ តើដូចម្តេច។ រូបជាបឋវីធាតុ តេជោធាតុ វាយោធាតុ ជារូបរឹង ទន់ ល្អិត គ្រោតគ្រាត មានសម្ផ័ស្សជាសុខ មានសម្ផ័ស្សជាទុក្ខ ជារូបធ្ងន់ រូបស្រាល ឬផោដ្ឋព្វៈណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ក្នុងកាយដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ផ្សព្វនុ៎ះ ហៅថាផោដ្ឋព្វៈក៏បាន ថាផោដ្ឋព្វាយតនៈក៏បាន ថាផោដ្ឋព្វធាតុក៏បាន នេះរូបជាផោដ្ឋព្វាយតនៈ។ រូបជាផោដ្ឋព្វាយតនៈនោះ តើដូចម្តេច។ រូបជាបឋវីធាតុ តេជោធាតុ វាយោធាតុ ជារូបរឹង ទន់ ល្អិត គ្រោតគ្រាត មានសម្ផ័ស្សជាសុខ មានសម្ផ័ស្សជាទុក្ខ ជារូបធ្ងន់ រូបស្រាល ឬកាយសម្ផ័ស្ស អាស្រ័យនូវកាយ ព្រោះប្រារព្ធនូវផ្សព្វណា កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី។ បេ។ វេទនា ដែលកើតអំពីកាយសម្ផ័ស្ស អាស្រ័យនូវកាយ ព្រោះប្រារព្ធនូវផ្សព្វណា។ បេ។ សញ្ញា។ បេ។ ចេតនា។ បេ។ កាយវិញ្ញាណ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី។ បេ។ កាយសម្ផ័ស្ស មានផ្សព្វជាអារម្មណ៍ អាស្រ័យនូវកាយណា កើតហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី។ បេ។ វេទនាដែលកើតអំពីកាយសម្ផ័ស្ស មានផ្សព្វជាអារម្មណ៍ អាស្រ័យនូវកាយណា។ បេ។ សញ្ញា។ បេ។ ចេតនា។ បេ។ កាយវិញ្ញាណ កើតហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី សភាវៈនុ៎ះ ហៅថា ផោដ្ឋព្វៈក៏បាន ថាផោដ្ឋព្វាយតនៈក៏បាន ថាផោដ្ឋព្វធាតុក៏បាន នេះរូបជាផោដ្ឋព្វាយតនៈ។
[៤១] រូបជាអាបោធាតុនោះ តើដូចម្តេច។ សភាពជាទឹក ការតាំងនៅគឺទឹក សភាព សើមជ្រាប ការតាំងនៅគឺសភាពសើមជ្រាប ការតភ្ជាប់នៃរូប នេះរូបជាអាបោធាតុ។
រូបទាំងនេះ មិនមែនជាឧបាទា។
[៤២] រូបជាឧបាទិន្ននោះ តើដូចម្តេច។ ចក្ខាយតនៈ សោតាយតនៈ ឃានាយតនៈ ជិវ្ហាយតនៈ កាយាយតនៈ ឥត្ថិន្ទ្រិយ បុរិសិន្ទ្រិយ ជីវិតិន្ទ្រិយ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ (ការសន្សំនៃរូប) រូបស្សសន្តតិ (តំណនៃរូប) កពឡិង្ការាហារ (អាហារដែលធ្វើឲ្យជាពំនូត) ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្ន។ រូបជាអនុបាទិន្ននោះ តើដូចម្តេច។ សទ្ទាយតនៈ កាយវិញ្ញត្តិ (ការកំរើកនៃកាយ) វចីវិញ្ញត្តិ (ការកំរើកនៃវាចា) រូបស្សលហុតា (ភាពនៃរូបស្រាល) រូបស្សមុទុតា (ភាពនៃរូបទន់) រូបស្សកម្មញ្ញតា (ភាពនៃរូបគួរដល់ការងារ) រូបស្សជរតា (ភាពនៃរូបគ្រាំគ្រា) រូបស្សអនិច្ចតា (ភាពនៃរូបមិនទៀង) ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាអនុបាទិន្ន។
[៤៣] រូបជាឧបាទិន្នុបាទានិយៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ ឥត្ថិន្ទ្រិយ បុរិសិន្ទ្រិយ ជីវិតិន្ទ្រិយ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នុបាទានិយៈ។ រូបជាអនុបាទិន្នុបាទានិយៈនោះ តើដូចម្តេច។ សទ្ទាយតនៈ កាយវិញ្ញត្តិ វចីវិញ្ញត្តិ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សជរតា រូបស្សអនិច្ចតាមួយ ឬក៏រូបដទៃណា គឺរូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិនមែនព្រោះហេតុនៃកម្ម ដែលបុគ្គលធ្វើហើយ នេះរូបជាអនុបាទិន្នុបាទានិយៈ។
[៤៤] រូបជាសនិទស្សនៈនោះ តើដូចម្តេច។ រូបាយតនៈ នេះរូបជាសនិទស្សនៈ។ រូបជាអនិទស្សនៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបជាអនិទស្សនៈ។
[៤៥] រូបជាសប្បដិឃៈនោះ តើដូចម្តេច។ ចក្ខាយតនៈ សោតាយតនៈ ឃានាយតនៈ ជិវ្ហាយតនៈ កាយាយតនៈ រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ នេះរូបជាសប្បដិឃៈ។ រូបជាអប្បដិឃនោះ តើដូចម្តេច។ ឥត្ថិន្ទ្រិយ។ បេ។ កពឡិង្ការាហារ នេះរូបជាអប្បដិឃៈ។
[៤៦] រូបជាឥន្ទ្រិយនោះ តើដូចម្តេច។ ចក្ខុន្ទ្រិយ សោតិន្ទ្រិយ ឃានិន្ទ្រិយ ជិវ្ហិន្ទ្រិយ កាយិន្ទ្រិយ ឥត្ថិន្ទ្រិយ បុរិសិន្ទ្រិយ ជីវិតិន្ទ្រិយ នេះរូបជាឥន្ទ្រិយ។ រូបមិនមែនជាឥន្ទ្រិយនោះ តើដូចម្តេច។ រូបាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាឥន្ទ្រិយ។
[៤៧] រូបជាមហាភូតនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ និងអាបោធាតុ នេះរូបជាមហាភូត។ រូបមិនមែនជាមហាភូតនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាមហាភូត។
[៤៨] រូបជាវិញ្ញត្តិនោះ តើដូចម្តេច។ កាយវិញ្ញត្តិ វចីវិញ្ញត្តិ នេះរូបជាវិញ្ញត្តិ។ រូបមិនមែនជាវិញ្ញត្តិនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាវិញ្ញត្តិ។
[៤៩] រូបជាចិត្តសមុដ្ឋាន (រូបមានចិត្តជាសមុដ្ឋាន) នោះ តើដូចម្តេច។ កាយវិញ្ញត្តិ វចីវិញ្ញត្តិ ឬក៏រូបដទៃណា គឺរូបកើតអំពីចិត្ត មានចិត្តជាហេតុ មានចិត្តជាសមុដ្ឋាន រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ នេះរូបជាចិត្តសមុដ្ឋាន។ រូបមិនមែនជាចិត្តសមុដ្ឋាននោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ ឥត្ថិន្ទ្រិយ បុរិសិន្ទ្រិយ ជីវិតិន្ទ្រិយ រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺរូបមិនមែនកើតអំពីចិត្ត មិនមែនមានចិត្តជាហេតុ មិនមែនជាចិត្តសមុដ្ឋាន គឺរូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ នេះរូបមិនមែនជាចិត្តសមុដ្ឋាន។
[៥០] រូបជាចិត្តសហភុ (រូបកើតព្រមគ្នានឹងចិត្ត) នោះ តើដូចម្តេច។ កាយវិញ្ញត្តិ វចីវិញ្ញត្តិ នេះរូបជាចិត្តសហភុ។ រូបមិនមែនជាចិត្តសហភុនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាចិត្តសហភុ។
[៥១] រូបជាចិត្តានុបរិវត្តិ (រូបប្រព្រឹត្តទៅតាមចិត្ត) នោះ តើដូចម្តេច។ កាយវិញ្ញត្តិ វចីវិញ្ញត្តិ នេះរូបជាចិត្តានុបរិវត្តិ។ រូបមិនមែនជាចិត្តានុបរិវត្តិនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាចិត្តានុបរិវត្តិ។
[៥២] រូបជាអជ្ឈត្តិកៈ (រូបខាងក្នុង) នោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ នេះរូបជាអជ្ឈត្តិកៈ។ រូបជាពាហិរៈ (រូបខាងក្រៅ) នោះ តើដូចម្តេច។ រូបាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបជាពាហិរៈ។
[៥៣] រូបជាឱឡារិកៈ (រូបគ្រោតគ្រាត) នោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ផោដ្ឋព្វាយតនៈ នេះរូបជាឱឡារិកៈ។ រូបជាសុខុមៈ (រូបល្អិត) នោះ តើដូចម្តេច។ ឥត្ថិន្ទ្រិយ។ បេ។ កពឡិង្ការាហារ នេះរូបជាសុខុមៈ។
[៥៤] ទូរេរូប (រូបក្នុងទីឆ្ងាយ) នោះ តើដូចម្តេច។ ឥត្ថិន្ទ្រិយ។ បេ។ កពឡិង្ការាហារ នេះទូរេរូប។ សន្តិកេរូប (រូបក្នុងទីជិត) នោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ ផោដ្ឋព្វាយតនៈ នេះសន្តិកេរូប។
[៥៥] រូបជាវត្ថុនៃចក្ខុសម្ផ័ស្សនោះ តើដូចម្តេច។ ចក្ខាយតនៈ នេះរូបជាវត្ថុនៃចក្ខុសម្ផ័ស្ស។ រូបមិនមែនជាវត្ថុនៃចក្ខុសម្ផ័ស្សនោះ តើដូចម្តេច។ សោតាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាវត្ថុនៃចក្ខុសម្ផ័ស្ស។
[៥៦] រូបជាវត្ថុនៃវេទនា។ បេ។ នៃសញ្ញា។ បេ។ នៃចេតនា ដែលកើតអំពីចក្ខុសម្ផ័ស្ស។ បេ។ នៃចក្ខុវិញ្ញាណនោះ តើដូចម្តេច។ ចក្ខាយតនៈ នេះរូបជាវត្ថុនៃចក្ខុវិញ្ញាណ។ រូបមិនមែនជាវត្ថុនៃចក្ខុវិញ្ញាណនោះ តើដូចម្តេច។ សោតាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូប មិនមែនជាវត្ថុនៃចក្ខុវិញ្ញាណ។
[៥៧] រូបជាវត្ថុនៃសោតសម្ផ័ស្ស។ បេ។ នៃឃានសម្ផ័ស្ស។ បេ។ នៃជិវ្ហាសម្ផ័ស្ស។ បេ។ នៃកាយសម្ផ័ស្សនោះ តើដូចម្តេច។ កាយាយតនៈ នេះរូបជាវត្ថុនៃកាយសម្ផ័ស្ស។ រូបមិនមែនជាវត្ថុនៃកាយសម្ផ័ស្សនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូប មិនមែនជាវត្ថុនៃកាយសម្ផ័ស្ស។
[៥៨] រូបជាវត្ថុនៃវេទនា។ បេ។ នៃសញ្ញា។ បេ។ នៃចេតនា ដែលកើតអំពីកាយសម្ផ័ស្ស។ បេ។ នៃកាយវិញ្ញាណនោះ តើដូចម្តេច។ កាយាយតនៈ នេះរូបជាវត្ថុនៃកាយវិញ្ញាណ។ រូបមិនមែនជាវត្ថុនៃកាយវិញ្ញាណនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាវត្ថុនៃកាយវិញ្ញាណ។
[៥៩] រូបជាអារម្មណ៍នៃចក្ខុសម្ផ័ស្សនោះ តើដូចម្តេច។ រូបាយតនៈ នេះរូបជាអារម្មណ៍នៃចក្ខុសម្ផ័ស្ស។ រូបមិនមែនជាអារម្មណ៍នៃចក្ខុសម្ផ័ស្សនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាអារម្មណ៍នៃចក្ខុសម្ផ័ស្ស។
[៦០] រូបជាអារម្មន៍នៃវេទនា។ បេ។ នៃសញ្ញា។ បេ។ នៃចេតនា ដែលកើតអំពីចក្ខុសម្ផ័ស្ស។ បេ។ នៃចក្ខុវិញ្ញាណនោះ តើដូចម្តេច។ រូបាយតនៈ នេះរូបជាអារម្មណ៍នៃចក្ខុវិញ្ញាណ។ រូបមិនមែនជាអារម្មណ៍នៃចក្ខុវិញ្ញាណនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាអារម្មណ៍នៃចក្ខុវិញ្ញាណ។
[៦១] រូបជាអារម្មណ៍នៃសោតសម្ផ័ស្ស។ បេ។ នៃឃានសម្ផ័ស្ស។ បេ។ នៃជិវ្ហាសម្ផ័ស្ស។ បេ។ នៃកាយសម្ផ័ស្សនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ នេះរូបជាអារម្មណ៍នៃកាយសម្ផ័ស្ស។ រូបមិនមែនជាអារម្មណ៍នៃកាយសម្ផ័ស្សនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាអារម្មណ៍នៃកាយសម្ផ័ស្ស។
[៦២] រូបជាអារម្មណ៍នៃវេទនា។ បេ។ នៃសញ្ញា។ បេ។ នៃចេតនា ដែលកើតអំពីកាយសម្ផ័ស្ស។ បេ។ នៃកាយវិញ្ញាណនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ នេះរូបជាអារម្មណ៍នៃកាយវិញ្ញាណ។ រូបមិនមែនជាអារម្មណ៍នៃកាយវិញ្ញាណនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាអារម្មណ៍នៃកាយវិញ្ញាណ។
[៦៣] រូបជាចក្ខាយតនៈនោះ តើដូចម្តេច។ ចក្ខុណា គឺប្រសាទ អាស្រ័យនូវមហាភូតទាំង ៤។ បេ។ ហៅថាស្រុកទំនេរក៏បាន នេះរូបជាចក្ខាយតនៈ។ រូបមិនមែនជាចក្ខាយតនៈនោះ តើដូចម្តេច។ សោតាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាចក្ខាយតនៈ។
[៦៤] រូបជាសោតាយតនៈ។ បេ។ ជាឃានាយតនៈ។ បេ។ ជាជិវ្ហាយតនៈ។ បេ។ ជាកាយាយតនៈនោះ តើដូចម្តេច។ កាយណា គឺប្រសាទ ដែលអាស្រ័យនូវមហាភូតទាំង ៤។ បេ។ ហៅថាស្រុកទំនេរក៏បាន នេះរូបជាកាយាយតនៈ។ រូបមិនមែនជាកាយាយតនៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាកាយាយតនៈ។
[៦៥] រូបជារូបាយតនៈនោះ តើដូចម្តេច។ រូបណា គឺពណ៌ អាស្រ័យនូវមហាភូតទាំង ៤។បេ។ ហៅថារូបធាតុក៏បាន នេះរូបជារូបាយតនៈ។ រូបមិនមែនជារូបាយតនៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជារូបាយតនៈ។
[៦៦] រូបជាសទ្ទាយតនៈ។ បេ។ ជាគន្ធាយតនៈ។ បេ។ ជារសាយតនៈ។បេ។ ជាផោដ្ឋព្វាយតនៈនោះ តើដូចម្តេច។ បឋវីធាតុ។បេ។ ហៅថាផោដ្ឋព្វធាតុក៏បាន នេះរូបជាផោដ្ឋព្វាយតនៈ។ រូបមិនមែនជាផោដ្ឋព្វាយតនៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាផោដ្ឋព្វាយតនៈ។
[៦៧] រូបជាចក្ខុធាតុនោះ តើដូចម្តេច។ ចក្ខាយតនៈ នេះរូបជាចក្ខុធាតុ។ រូបមិនមែនជាចក្ខុធាតុនោះ តើដូចម្តេច។ សោតាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាចក្ខុធាតុ។
[៦៨] រូបជាសោតធាតុ។ បេ។ ជាឃានធាតុ។ បេ។ ជាជិវ្ហាធាតុ។ បេ។ ជាកាយធាតុនោះ តើដូចម្តេច។ កាយាយតនៈ នេះរូបជាកាយធាតុ។ រូបមិនមែនជាកាយធាតុនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាកាយធាតុ។
[៦៩] រូបជារូបធាតុនោះ តើដូចម្តេច។ រូបាយតនៈ នេះរូបជារូបធាតុ។ រូបមិនមែនជារូបធាតុនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជារូបធាតុ។
[៧០] រូបជាសទ្ទធាតុ។ បេ។ ជាគន្ធធាតុ។ បេ។ ជារសធាតុ។ បេ។ ជាផោដ្ឋព្វធាតុនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ នេះរូបជាផោដ្ឋព្វធាតុ។ រូបមិនមែនជាផោដ្ឋព្វធាតុនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាផោដ្ឋព្វធាតុ។
[៧១] រូបជាចក្ខុន្ទ្រិយនោះ តើដូចម្តេច។ ចក្ខុណា គឺប្រសាទ ដែលអាស្រ័យមហាភូត ៤។ បេ។ ហៅថាស្រុកទំនេរក៏បាន នេះរូបជាចក្ខុន្ទ្រិយ។ រូបមិនមែនជាចក្ខុន្ទ្រិយនោះ តើដូចម្តេច។ សោតាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាចក្ខុន្ទ្រិយ។
[៧២] រូបជាសោតិន្ទ្រិយ។ បេ។ ជាឃានិន្ទ្រិយ។ បេ។ ជាជិវ្ហិន្ទ្រិយ។ បេ។ ជាកាយិន្ទ្រិយនោះ តើដូចម្តេច។ កាយណា គឺប្រសាទ អាស្រ័យមហាភូតរូប ៤។ បេ។ ហៅថាស្រុកទំនេរក៏បាន នេះរូបជាកាយិន្ទ្រិយ។ រូបមិនមែនជាកាយិន្ទ្រិយនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាកាយិន្ទ្រិយ។
[៧៣] រូបជាឥត្ថិន្ទ្រិយនោះ តើដូចម្តេច។ ទ្រង់ទ្រាយជាស្រី គ្រឿងចំណាំជាស្រី កិរិយាជាស្រី អាការជាស្រី លំនាំជាស្រី ភាពជាស្រី ណា របស់ស្រី នេះរូបជាឥត្ថិន្ទ្រិយ។ រូបមិនមែនជាឥត្ថិន្ទ្រិយនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាឥត្ថិន្ទ្រិយ។
[៧៤] រូបជាបុរិសិន្ទ្រិយនោះ តើដូចម្តេច។ ទ្រង់ទ្រាយជាប្រុស គ្រឿងចំណាំជាប្រុស កិរិយាជាប្រុស អាការជាប្រុស លំនាំជាប្រុស ភាពជាប្រុស ណា របស់ប្រុស នេះរូបជាបុរិសិន្ទ្រិយ។ រូបមិនមែនជាបុរិសិន្ទ្រិយនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាបុរិសិន្ទ្រិយ។
[៧៥] រូបជាជីវិតិន្ទ្រិយនោះ តើដូចម្តេច។ អាយុ ការឋិតនៅ ការនៅយឺនយូរ ការរស់នៅ ការរំកិលទៅ ការប្រព្រឹត្តិទៅ ការរក្សានូវរូបធម៌ទាំងនោះ គឺជីវិត ជីវិតិន្ទ្រិយ ណា នេះរូបជាជីវិតិន្ទ្រិយ។ រូបមិនមែនជាជីវិតិន្ទ្រិយនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាជីវិតិន្ទ្រិយ។
[៧៦] រូបជាកាយវិញ្ញត្តិនោះ តើដូចម្តេច។ ការទប់កាយ ការគាំទ្រកាយ ការទប់ទល់កាយ ការកំរើកកាយ អាការៈញ៉ាំងកាយឲ្យកំរើក ភាពនៃការញ៉ាំងកាយឲ្យកំរើក ណា នៃបុគ្គលមានចិត្តជាកុសលក្តី មានចិត្តជាអកុសលក្តី មានចិត្តជាអព្យាក្រឹតក្តី កាលឈានទៅមុខក្តី កាលឈានថយក្រោយក្តី កាលសំឡឹងមើលក្តី កាលក្រឡេកមើលក្តី កាលបត់ចូលក្តី កាលលាចេញក្តី នេះរូបជាកាយវិញ្ញត្តិ។ រូបមិនមែនជាកាយវិញ្ញត្តិនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាកាយវិញ្ញត្តិ។
[៧៧] រូបជាវចីវិញ្ញត្តិនោះ តើដូចម្តេច។ វាចា ការបន្លឺ គន្លងពាក្យ ការពោល ការគឹកកង កម្មគឺការគឹកកង គឺវាចា វចីភេទ ណា នៃបុគ្គលមានចិត្តជាកុសលក្តី មានចិត្តជាអកុសលក្តី មានចិត្តជាអព្យាក្រឹតក្តី នេះលោកហៅថាវាចា បានដល់ការកំរើកសំដី ការញ៉ាំងសំដីឲ្យកំរើក ភាពនៃការញ៉ាំងសំដីឲ្យកំរើក នេះរូបជាវចីវិញ្ញត្តិ។ រូបមិនមែនជាវចីវិញ្ញត្តិនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាវចីវិញ្ញត្តិ។
[៧៨] រូបជាអាកាសធាតុនោះ តើដូចម្តេច។ កន្លែងដែលមិនអាចភ្ជួររាស់បាន អាកាស ទីឥតទើស ទីអាកាស ទីចន្លោះ វាលដែលមិនប៉ះពាល់ដោយមហាភូតទាំង ៤ ណា នេះរូបជាអាកាសធាតុ។ រូបមិនមែនជាអាកាសធាតុនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាអាកាសធាតុ។
[៧៩] រូបជាអាបោធាតុនោះ តើដូចម្តេច។ សភាពជាទឹក ការតាំងនៅគឺទឹក សភាពសើមជ្រាប ការតាំងនៅគឺសភាពសើមជ្រាប ការតភ្ជាប់នៃរូប ណា នេះរូបជាអាបោធាតុ។ រូបមិនមែនជាអាបោធាតុនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាអាបោធាតុ។
[៨០] រូបជារូបស្សលហុតានោះ តើដូចម្តេច។ ការរហ័សរហួន ការប្រែប្រួលរហ័ស ការមិនយឺតយូរ ការមិនបង្អង់ណានៃរូប នេះរូបជារូបស្សលហុតា។ រូបមិនមែនជារូបស្សលហុតានោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជារូបស្សលហុតា។
[៨១] រូបជារូបស្សមុទុតានោះ តើដូចម្តេច។ ភាពទន់ ភាពទន់ភ្លន់ ភាពមិនរឹង ភាពមិនស្តូកស្តឹង ណា នៃរូប នេះរូបជារូបស្សមុទុតា។ រូបមិនមែនជារូបស្សមុទុតានោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជារូបស្សមុទុតា។
[៨២] រូបជារូបស្សកម្មញ្ញតានោះ តើដូចម្តេច។ ភាពគួរដល់ការងារ ការធ្វើការងារបាន ភាពគួរធ្វើការងារបាន ណា នៃរូប នេះរូបជារូបស្សកម្មញ្ញតា។ រូបមិនមែនជារូបស្សកម្មញ្ញតានោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជារូបស្សកម្មញ្ញតា។
[៨៣] រូបជារូបស្សឧបចយៈនោះ តើដូចម្តេច។ ការសន្សំណា នៃពួកអាយតនៈ ការសន្សំនោះ ឈ្មោះថារូបស្សឧបចយៈ នេះរូបជារូបស្សឧបចយៈ។ រូបមិនមែនជារូបស្សឧបចយៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជារូបស្សឧបចយៈ។
[៨៤] រូបជារូបស្សសន្តតិនោះ តើដូចម្តេច។ ការសន្សំណា នៃរូប ការសន្សំនោះ ឈ្មោះថារូបស្សសន្តតិ នេះរូបជារូបស្សសន្តតិ។ រូបមិនមែនជារូបស្សសន្តតិនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជារូបស្សសន្តតិ។
[៨៥] រូបជារូបស្សជរតានោះ តើដូចម្តេច។ ជរា សេចក្តីគ្រាំគ្រា ធ្មេញបាក់ សក់ស្កូវ ស្បែកយុរយារ ការថយអាយុ ចាស់ទុំនៃឥន្ទ្រិយ ណា នៃរូប នេះរូបជារូបស្សជរតា។ រូបមិនមែនជារូបស្សជរតានោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជារូបស្សជរតា។
[៨៦] រូបជារូបស្សអនិច្ចតានោះ តើដូចម្តេច។ ការអស់ទៅ ការវិនាស ការបែកធ្លាយ ការប្រេះឆា ការមិនទៀងទាត់ ការបាត់បង់ ណា នៃរូប នេះរូបជារូបស្សអនិច្ចតា។ រូបមិនមែនជារូបស្សអនិច្ចតានោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជារូបស្សអនិច្ចតា។
[៨៧] រូបជាកពឡិង្ការាហារនោះ តើដូចម្តេច។ បាយ នំ សដូវ ត្រី សាច់ ទឹកដោះស្រស់ ទឹកដោះជូរ ទឹកដោះរាវ ទឹកដោះខាប់ ប្រេង ទឹកឃ្មុំ ស្ករអំពៅ ឬក៏រូបណាសូម្បីដទៃ គឺរូបជារបស់សម្រាប់ស៊ីក្នុងមាត់ ទំពាដោយធ្មេញ គប្បីលេបចូលក្នុងបំពង់ក ច្រកក្នុងផ្ទៃ នៃពួកសត្វនោះៗ ក្នុងជនបទណាៗ ឬពួកសត្វញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅដោយឱជាណា នេះរូបជាកពឡិង្ការាហារ។ រូបមិនមែនជាកពឡិង្ការាហារនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ ភាពនៃរូបមិនទៀង នេះរូបមិនមែនជាកពឡិង្ការាហារ។
ការសង្គ្រោះរូបដោយចំណែកពីរ យ៉ាងនេះ។
ចប់ ទុកនិទ្ទេស។