(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh ds 02 02 04 បាលី cs-km: abh.ds.02.02.04 អដ្ឋកថា: abh.ds.02.02.04_att PTS: ?
(រូបមានប្រមាណ ៤)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(ចតុក្កំ)
[១៣៤] រូបជាឧបាទា ឧបាទិន្នៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ អាកាសធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទា ឧបាទិន្នៈ។ រូបជាឧបាទា អនុបាទិន្នៈនោះ តើដូចម្តេច។ សទ្ទាយតនៈ កាយវិញ្ញត្តិ វចីវិញ្ញត្តិ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ អាកាសធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិនមែនព្រោះហេតុនៃកម្ម ដែលបុគ្គលធ្វើហើយទេ នេះរូបជាឧបាទា អនុបាទិន្នៈ។ រូបមិនមែនជាឧបាទា ឧបាទិន្នៈនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ អាបោធាតុ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបមិនមែនជាឧបាទា ឧបាទិន្នៈ។ រូបមិនមែនជាឧបាទា អនុបាទិន្នៈនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ អាបោធាតុ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបមិនមែនជាឧបាទា អនុបាទិន្នៈ។
[១៣៥] រូបជាឧបាទា ឧបាទិន្នុបាទានិយៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ អាកាសធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទា ឧបាទិន្នុបាទានិយៈ។ រូបជាឧបាទា អនុបាទិន្នុបាទានិយៈនោះ តើដូចម្តេច។ សទ្ទាយតនៈ កាយវិញ្ញត្តិ វចីវិញ្ញត្តិ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ អាកាសធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាឧបាទា អនុបាទិន្នុបាទានិយៈ។ រូបមិនមែនជាឧបាទា ឧបាទិន្នុបាទានិយៈនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ អាបោធាតុ ព្រោះហេតុនៃកម្ម ដែលបុគ្គលធ្វើហើយ នេះរូបមិនមែនជាឧបាទា ឧបាទិន្នុបាទានិយៈ។ រូបមិនមែនជាឧបាទា អនុបាទិន្នុបាទានិយៈនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ អាបោធាតុ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបមិនមែនជាឧបាទា អនុបាទិន្នុបាទានិយៈ។
[១៣៦] រូបជាឧបាទា សប្បដិឃៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ រសាយតនៈ នេះរូបជាឧបាទា សប្បដិឃៈ។ រូបជាឧបាទា អប្បដិឃៈនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ។ បេ។ កពឡិង្ការាហារ នេះរូបជាឧបាទា អប្បដិឃៈ។ រូបមិនមែនជាឧបាទា សប្បដិឃៈនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ នេះរូបមិនមែនជាឧបាទា សប្បដិឃៈ។ រូបមិនមែនជាឧបាទា អប្បដិឃៈនោះ តើដូចម្តេច។ អាបោធាតុ នេះរូបមិនមែនជាឧបាទា អប្បដិឃៈ។
[១៣៧] រូបជាឧបាទា ឱឡារិកៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ រសាយតនៈ នេះរូបជាឧបាទា ឱឡារិកៈ។ រូបជាឧបាទា សុខុមៈនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ។ បេ។ កពឡិង្ការាហារ នេះរូបជាឧបាទា សុខុមៈ។ រូបមិនមែនជាឧបាទា ឱឡារិកៈនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ នេះរូបមិនមែនជាឧបាទា ឱឡារិកៈ។ រូបមិនមែនជាឧបាទា សុខុមៈនោះ តើដូចម្តេច។ អាបោធាតុ នេះរូបមិនមែនជាឧបាទា សុខុមៈ។
[១៣៨] រូបជាឧបាទា ទូរេរូបនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ។ បេ។ កពឡិង្ការាហារ នេះរូបជាឧបាទា ទូរេរូប។ រូបជាឧបាទា សន្តិកេរូបនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ រសាយតនៈ នេះរូបជាឧបាទា សន្តិកេរូប។ រូបមិនមែនជាឧបាទា ទូរេរូបនោះ តើដូចម្តេច។ អាបោធាតុ នេះរូបមិនមែនជាឧបាទា ទូរេរូប។ រូបមិនមែនជាឧបាទា សន្តិកេរូបនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ នេះរូបមិនមែនជាឧបាទា សន្តិកេរូប។
[១៣៩] រូបជាឧបាទិន្នៈ សនិទស្សនៈនោះ តើដូចម្តេច។ រូបាយតនៈ ព្រោះហេតុនៃកម្ម ដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នៈ សនិទស្សនៈ។ រូបជាឧបាទិន្នៈ អនិទស្សនៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ឬក៏រូបដទៃណា គឺគន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នៈ អនិទស្សនៈ។ រូបជាអនុបាទិន្នៈ សទិស្សនៈនោះ តើដូចម្តេច។ រូបាយតនៈ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នៈ សនិទស្សនៈ។ រូបជាអនុបាទិន្នៈ អនិទស្សនៈនោះ តើដូចម្តេច។ សទ្ទាយតនៈ កាយវិញ្ញត្តិ វចីវិញ្ញត្តិ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺគន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នៈ អនិទស្សនៈ។
[១៤០] រូបជាឧបាទិន្នៈ សប្បដិឃៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នៈ សប្បដិឃៈ។ រូបជាឧបាទិន្នៈ អប្បដិឃៈនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ឬក៏រូបដទៃណា គឺអាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នៈ អប្បដិឃៈ។ រូបជាអនុបាទិន្នៈ សប្បដិឃៈនោះ តើដូចម្តេច។ សទ្ទាយតនៈ ឬក៏ រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ មិនមែនព្រោះហេតុ នៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នៈ សប្បដិឃៈ។ រូបជាអនុបាទិន្នៈ អប្បដិឃៈនោះ តើដូចម្តេច។ កាយវិញ្ញត្តិ វចីវិញ្ញត្តិ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺអាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នៈ អប្បដិឃៈ។
[១៤១] រូបជាឧបាទិន្នៈ មហាភូតនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ អាបោធាតុ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នៈ មហាភូត។ រូបជាឧបាទិន្នៈ មិនមែនមហាភូតនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ អាកាសធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នៈ មិនមែនមហាភូត។ រូបជាអនុបាទិន្នៈ មហាភូតនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ អាបោធាតុ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នៈ មហាភូត។ រូបជាអនុបាទិន្នៈ មិនមែនមហាភូតនោះ តើដូចម្តេច។ សទ្ទាយតនៈ។ កាយវិញ្ញត្តិ វចីវិញ្ញត្តិ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ អាកាសធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នៈ មិនមែនជាមហាភូត។
[១៤២] រូបជាឧបាទិន្នៈ ឱឡារិកៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ ព្រោះហេតុនៃកម្ម ដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នៈ ឱឡារិកៈ។ រូបជាឧបាទិន្នៈ សុខុមៈនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ឬក៏រូបដទៃណា គឺអាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នៈ សុខុមៈ។ រូបជាអនុបាទិន្នៈ ឱឡារិកៈនោះ តើដូចម្តេច។ សទ្ទាយតនៈ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ មិនមែនព្រោះហេតុនៃកម្ម ដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នៈ ឱឡារិកៈ។ រូបជាអនុបាទិន្នៈ សុខុមៈនោះ តើដូចម្តេច។ កាយវិញ្ញត្តិ វចីវិញ្ញត្តិ រូបស្សលហុតា រូបស្សកម្មញ្ញតា រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺអាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នៈ សុខុមៈ។
[១៤៣] រូបជាឧបាទិន្នៈ ទូរេរូបនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ឬក៏ រូបដទៃណា គឺអាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នៈ ទូរេរូប។ រូបជាឧបាទិន្នៈ សន្តិកេរូបនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នៈ សន្តិកេរូប។ រូបជាអនុបាទិន្នៈ ទូរេរូបនោះ តើដូចម្តេច។ កាយវិញ្ញត្តិ វចីវិញ្ញត្តិ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺអាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នៈ ទូរេរូប។ រូបជាអនុបាទិន្នៈ សន្តិកេរូបនោះ តើដូចម្តេច។ សទ្ទាយតនៈ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នៈ សន្តិកេរូប។
[១៤៤] រូបជាឧបាទិន្នុបាទានិយៈ សនិទស្សនៈនោះ តើដូចម្តេច។ រូបាយតនៈ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នុបាទានិយៈ សនិទស្សនៈ។ រូបជាឧបាទិន្នុបាទានិយៈ អនិទស្សនៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ឬក៏រូបដទៃណា គឺគន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នុបាទានិយៈ អនិទស្សនៈ។ រូបជាអនុបាទិន្នុបាទានិយៈ សនិទស្សនៈនោះ តើដូចម្តេច។ រូបាយតនៈ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នុបាទានិយៈ សនិទស្សនៈ។ រូបជាអនុបាទិន្នុបាទានិយៈ អនិទស្សនៈនោះ តើដូចម្តេច។ សទ្ទាយតនៈ កាយវិញ្ញត្តិ វចីវិញ្ញត្តិ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺគន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នុបាទានិយៈ អនិទស្សនៈ។
[១៤៥] រូបជាឧបាទិន្នុបាទានិយៈ សប្បដិឃៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នុបាទានិយៈ សប្បដិឃៈ។ រូបជាឧបាទិន្នុបាទានិយៈ អប្បដិឃៈនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ឬក៏រូបដទៃណា គឺអាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នុបាទានិយៈ អប្បដិឃៈ។ រូបជាអនុបាទិន្នុបាទានិយៈ សប្បដិឃៈនោះ តើដូចម្តេច។ សទ្ទាយតនៈ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នុបាទានិយៈ សប្បដិឃៈ។ រូបជាអនុបាទិន្នុបាទានិយៈ អប្បដិឃៈនោះ តើដូចម្តេច។ កាយវិញ្ញត្តិ វចីវិញ្ញត្តិ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺអាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នុបាទានិយៈ អប្បដិឃៈ។
[១៤៦] រូបជាឧបាទិន្នុបាទានិយៈ មហាភូតនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ អាបោធាតុ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នុបាទានិយៈ មហាភូត។ រូបជាឧបាទិន្នុបាទានិយៈ មិនមែនមហាភូតនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ អាកាសធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នុបាទានិយៈ មិនមែនមហាភូត។ រូបជាអនុបាទិន្នុបាទានិយៈ មហាភូតនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ អាបោធាតុ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នុបាទានិយៈ មហាភូត។ រូបជាអនុបាទិន្នុបាទានិយៈ មិនមែនមហាភូតនោះ តើដូចម្តេច។ សទ្ទាយតនៈ កាយវិញ្ញត្តិ វចីវិញ្ញត្តិ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ អាកាសធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នុបាទានិយៈ មិនមែនមហាភូត។
[១៤៧] រូបជាឧបាទិន្នុបាទានិយៈ ឱឡារិកៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នុបាទានិយៈ ឱឡារិកៈ។ រូបជាឧបាទិន្នុបាទានិយៈ សុខុមៈនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ឬក៏រូបដទៃណា គឺអាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នុបាទានិយៈ សុខុមៈ។ រូបជាអនុបាទិន្នុបាទានិយៈ ឱឡារិកៈនោះ តើដូចម្តេច។ សទ្ទាយតនៈ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នុបាទានិយៈ ឱឡារិកៈ។ រូបជាអនុបាទិន្នុបាទានិយៈ សុខុមៈនោះ តើដូចម្តេច។ កាយវិញ្ញត្តិ វចីវិញ្ញត្តិ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺអាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នុបាទានិយៈ សុខុមៈ។
[១៤៨] រូបជាឧបាទិន្នុបាទានិយៈ ទូរេរូបនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ឬក៏រូបដទៃណា គឺអាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នុបាទានិយៈ ជាទូរេរូប។ រូបជាឧបាទិន្នុបាទានិយៈ ជាសន្តិកេរូបនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កាយាយតនៈ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នុបាទានិយៈ ជាសន្តិកេរូប។ រូបជាអនុបាទិន្នុបាទានិយៈ ជាទូរេរូបនោះ តើដូចម្តេច។ កាយវិញ្ញត្តិ វចីវិញ្ញត្តិ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺអាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នុបាទានិយៈ ជាទូរេរូប។ រូបជាអនុបាទិន្នុបាទានិយៈ ជាសន្តិកេរូបនោះ តើដូចម្តេច។ សទ្ទាយតនៈ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នុបាទានិយៈ ជាសន្តិកេរូប។
[១៤៩] រូបជាសប្បដិឃៈ ជាឥន្រ្ទិយនោះ តើដូចម្តេច។ ចក្ខុន្រ្ទិយ។ បេ។ កាយិន្រ្ទិយ នេះរូបជាសប្បដិឃៈ ជាឥន្រ្ទិយ។ រូបជាសប្បដិឃៈ មិនមែនឥន្រ្ទិយនោះ តើដូចម្តេច រូបាយតនៈ។ បេ។ ផោដ្ឋព្វាយតនៈ នេះរូបជាសប្បដិឃៈ មិនមែនឥន្រ្ទិយ។ រូបជាអប្បដិឃៈ ជាឥន្រ្ទិយនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ នេះរូបជាអប្បដិឃៈ ជាឥន្រ្ទិយ។ រូបជាអប្បដិឃៈ មិនមែនឥន្រ្ទិយនោះ តើដូចម្តេច។ កាយវិញ្ញត្តិ។ បេ។ កពឡិង្ការាហារ នេះរូបជាអប្បដិឃៈ មិនមែនឥន្រ្ទិយ។
[១៥០] រូបជាសប្បដិឃៈ ជាមហាភូតនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ នេះរូបជាសប្បដិឃៈ ជាមហាភូត។ រូបជាសប្បដិឃៈ មិនមែនមហាភូតនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ រសាយតនៈ នេះរូបជាសប្បដិឃៈ មិនមែនមហាភូត។ រូបជាអប្បដិឃៈ ជាមហាភូតនោះ តើដូចម្តេច។ អាបោធាតុ នេះរូបជាអប្បដិឃៈ ជាមហាភូត។ រូបជាអប្បដិឃៈ មិនមែនមហាភូតនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ។ បេ។ កពឡិង្ការាហារ នេះរូបជាអប្បដិឃៈ មិនមែនមហាភូត។
[១៥១] រូបជាឥន្រ្ទិយ ជាឱឡារិកៈនោះ តើដូចម្តេច។ ចក្ខុន្រ្ទិយ។ បេ។ កាយិន្រ្ទិយ នេះរូបជាឥន្រ្ទិយ ជាឱឡារិកៈ។ រូបជាឥន្រ្ទិយ ជាសុខុមៈនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ នេះរូបជាឥន្រ្ទិយ ជាសុខុមៈ។ រូបមិនមែនឥន្រ្ទិយ តែជាឱឡារិកៈនោះ តើដូចម្តេច។ រូបាយតនៈ។ បេ។ ផោដ្ឋព្វាយតនៈ នេះរូបមិនមែនឥន្រ្ទិយ តែជាឱឡារិកៈ។ រូបមិនមែនឥន្រ្ទិយ ជាសុខុមៈនោះ តើដូចម្តេច។ កាយវិញ្ញត្តិ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនឥន្រ្ទិយ ជាសុខុមៈ។
[១៥២] រូបជាឥន្រ្ទិយ ជាទូរេរូបនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ នេះរូបជាឥន្រ្ទិយ ជាទូរេរូប។ រូបជាឥន្រ្ទិយ ជាសន្តិកេរូបនោះ តើដូចម្តេច។ ចក្ខុន្រ្ទិយ។ បេ។ កាយិន្រ្ទិយ នេះរូបជាឥន្រ្ទិយ ជាសន្តិកេរូប។ រូបមិនមែនឥន្រ្ទិយ ជាទូរេរូបនោះ តើដូចម្តេច។ កាយវិញ្ញត្តិ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនឥន្រ្ទិយ ជាទូរេរូប។ រូបមិនមែនឥន្រ្ទិយ ជាសន្តិកេរូបនោះ តើដូចម្តេច។ រូបាយតនៈ។ បេ។ ផោដ្ឋព្វាយតនៈ នេះរូបមិនមែនឥន្រ្ទិយ ជាសន្តិកេរូប។
[១៥៣] រូបជាមហាភូត ជាឱឡារិកៈនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ នេះរូបជាមហាភូត ជាឱឡារិកៈ។ រូបជាមហាភូត ជាសុខុមៈនោះ តើដូចម្តេច។ អាបោធាតុ នេះរូបជាមហាភូត ជាសុខុមៈ។ រូបមិនមែនមហាភូត ជាឱឡារិកៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ រសាយតនៈ នេះរូបមិនមែនមហាភូត ជាឱឡារិកៈ។ រូបមិនមែនមហាភូត ជាសុខុមៈនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនមហាភូត ជាសុខុមៈ។
[១៥៤] រូបជាមហាភូត ជាទូរេរូបនោះ តើដូចម្តេច។ អាបោធាតុ នេះរូបជាមហាភូត ជាទូរេរូប។ រូបជាមហាភូត ជាសន្តិកេរូបនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ នេះរូបជា មហាភូត ជាសន្តិកេរូប។ រូបមិនមែនមហាភូត ជាទូរេរូបនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនមហាភូត ជាទូរេរូប។ រូបមិនមែនមហាភូត ជាសន្តិកេរូបនោះ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ រសាយតនៈ នេះរូបមិនមែនមហាភូត ជាសន្តិកេរូប។
[១៥៥] រូបាយតនៈដែលបុគ្គលឃើញហើយ សទ្ទាយតនៈដែលបុគ្គលឮហើយ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ ដែលបុគ្គលប៉ះពាល់ហើយ រូបទាំងអស់ ជារូបដែលបុគ្គលដឹងហើយដោយចិត្ត។
ការសង្គ្រោះរូបដោយប្រការ ៤ យ៉ាងនេះ។
ចប់ រូបមានប្រមាណ ៤។