(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh ds 02 02 09 បាលី cs-km: abh.ds.02.02.09 អដ្ឋកថា: abh.ds.02.02.09_att PTS: ?
(រូបមានប្រមាណ ៩)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(នវកំ)
[១៦០] រូបជាចក្ខុន្រ្ទិយនោះ តើដូចម្តេច។ ចក្ខុណា គឺប្រសាទ ដែលអាស្រ័យមហាភូតទាំង ៤។ បេ។ ហៅថាស្រុកទំនេរក៏បាន នេះរូបជាចក្ខុន្រ្ទិយ។ រូបជាសោតិន្រ្ទិយ។ បេ។ ជាឃានិន្រ្ទិយ។ បេ។ ជាជិវ្ហិន្រ្ទិយ។ បេ។ ជាកាយិន្រ្ទិយ។ បេ។ ជាឥត្ថិន្រ្ទិយ។ បេ។ ជាបុរិសិន្រ្ទិយ។ បេ។ ជាជីវិតិន្រ្ទិយនោះ តើដូចម្តេច។ អាយុ ការឋិតនៅ ការនៅយឺនយូរ ការរស់នៅ ការរំកិលទៅ ការប្រព្រឹត្តិទៅបាន ការរក្សានូវរូបធម៌ទាំងឡាយនោះ គឺជីវិត ជីវិតិន្រ្ទិយណា នេះរូបជាជីវិតិន្រ្ទិយ។ រូបមិនមែនជាឥន្រ្ទិយនោះ តើដូចម្តេច។ រូបាយតនៈ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាឥន្ទ្រិយ។
ការសង្គ្រោះរូបដោយប្រការ ៩ យ៉ាងនេះឯង។
ចប់ រូបមានប្រមាណ ៩។