(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh ds 02 02 10 បាលី cs-km: abh.ds.02.02.10 អដ្ឋកថា: abh.ds.02.02.10_att PTS: ?
(រូបមានប្រមាណ ១០)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(ទសកំ)
[១៦១] រូបជាចក្ខុន្ទ្រិយនោះ តើដូចម្តេច។ ភ្នែកណា គឺប្រសាទ ដែលអាស្រ័យមហាភូតទាំង ៤។ បេ។ ហៅថាស្រុកទំនេរក៏បាន នេះរូបជាចក្ខុន្ទ្រិយ។ រូបជាសោតិន្ទ្រិយ។ បេ។ ជាឃានិន្ទ្រិយ។ បេ។ ជាជិវ្ហិន្ទ្រិយ។ បេ។ ជាកាយិន្ទ្រិយ។ បេ។ ជាឥត្ថិន្ទ្រិយ។ បេ។ ជាបុរិសិន្ទ្រិយ។ បេ។ ជាជីវិតិន្ទ្រិយនោះ តើដូចម្តេច។ អាយុ ការឋិតនៅ ការនៅយឺនយូរ ការរស់នៅ ការរំកិលទៅ ការប្រព្រឹត្តិទៅ ការរក្សានូវរូបធម៌ទាំងឡាយនោះ គឺជីវិត ជីវិតិន្ទ្រិយណា នេះរូបជាជីវិតិន្ទ្រិយ។ រូបមិនមែនជាឥន្ទ្រិយ ជាសប្បដិឃៈនោះ តើដូចម្តេច។ រូបាយតនៈ។ បេ។ ផោដ្ឋព្វាយតនៈ នេះរូបមិនមែនជាឥន្ទ្រិយ ជាសប្បដិឃៈ។ រូបមិនមែនជាឥន្ទ្រិយ ជាអប្បដិឃៈនោះ តើដូចម្តេច។ កាយវិញ្ញត្តិ។ បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាឥន្រ្ទិយ ជាអប្បដិឃៈ។
ការសង្គ្រោះរូបដោយប្រការ ១០ យ៉ាងនេះឯង។
ចប់ រូបមានប្រមាណ ១០។