User Tools

Site Tools


Translations of this page?:
km:tipitaka:abh:ds:abh.ds.03.02.03

(អាសវគោច្ឆកៈ)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh ds 03 02 03 បាលី cs-km: abh.ds.03.02.03 អដ្ឋកថា: abh.ds.03.02.03_att PTS: ?

(អាសវគោច្ឆកៈ)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(អាសវគោច្ឆកំ)

[២០៨] ពួកធម៌ជាអាសវៈ តើដូចម្តេច។ អាសវៈ ៤ យ៉ាង គឺកាមាសវៈ ភវាសវៈ ទិដ្ឋាសវៈ អវិជ្ជាសវៈ។

[២០៩] បណ្តាអាសវៈទាំងនោះ កាមាសវៈ តើដូចម្តេច។ សេចក្តីប្រាថ្នាក្នុងកាម តម្រេកក្នុងកាម ការរីករាយក្នុងកាម ការអន្ទះសាក្នុងកាម សេចក្តីស្រឡាញ់ក្នុងកាម ការរោលរាលក្នុងកាម ការជ្រប់នៅក្នុងកាម ការងប់ចិត្តក្នុងកាម ណា ចំពោះកាមទាំងឡាយ នេះហៅថា កាមាសវៈ។

[២១០] បណ្តាអាសវៈទាំងនោះ ភវាសវៈ តើដូចម្តេច។ សេចក្តីប្រាថ្នាក្នុងភព តម្រេកក្នុងភព ការរីករាយក្នុងភព ការអន្ទះសាក្នុងភព សេចក្តីស្រឡាញ់ក្នុងភព ការរោលរាលក្នុងភព ការជ្រប់នៅក្នុងភព ការងប់ចិត្តក្នុងភព ណា ចំពោះភពទាំងឡាយ នេះហៅថា ភវាសវៈ។

[២១១] បណ្តាអាសវៈទាំងនោះ ទិដ្ឋាសវៈ តើដូចម្តេច។ ការយល់ឃើញថាលោកទៀងខ្លះ ថាលោកមិនទៀងខ្លះ ថាលោកមានទីបំផុតខ្លះ ថាលោកមិនមានទីបំផុតខ្លះ ថាជីវិតនោះ គឺសរីរៈនោះខ្លះ ថាជីវិតដទៃ សរីរៈដទៃខ្លះ ថាសត្វស្លាប់ទៅកើតទៀតខ្លះ ថាសត្វស្លាប់ទៅមិនកើតទៀតខ្លះ ថាសត្វស្លាប់ទៅកើតទៀតក៏មាន មិនកើតទៀតក៏មានខ្លះ ថាសត្វស្លាប់ទៅកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនខ្លះ និងទិដ្ឋិ ដំណើរគឺទិដ្ឋិ ព្រៃញាតស្បាតគឺទិដ្ឋិ ផ្លូវឆ្ងាយគឺទិដ្ឋិ ចម្រូងគឺទិដ្ឋិ ការយល់ឆ្វេងគឺទិដ្ឋិ ការទាក់ទិនគឺទិដ្ឋិ ការកាន់ ការប្រកាន់ ការប្រកាន់ខ្ជាប់ ការស្ទាបអង្អែល ផ្លូវអាក្រក់ ផ្លូវខុស ធម្មជាតិដែលខុស លទ្ធិដូចជាកំពង់ សេចក្តីប្រកាន់ក្នុងការស្វែងរកខុសណា ដែលមានសភាពបែបនេះ នេះហៅថា ទិដ្ឋាសវៈ។ មួយទៀត មិច្ឆាទិដ្ឋិទាំងអស់ ក៏ហៅថា ទិដ្ឋាសវៈដែរ។

[២១២] បណ្តាអាសវៈទាំងនោះ អវិជ្ជាសវៈ តើដូចម្តេច។ ការមិនដឹងក្នុងទុក្ខ មិនដឹងក្នុងហេតុនៃទុក្ខ មិនដឹងក្នុងការរលត់ទុក្ខ មិនដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់ទុក្ខ មិនដឹងក្នុងខន្ធជាចំណែកខាងដើម មិនដឹងក្នុងខន្ធជាចំណែកខាងចុង មិនដឹងក្នុងខន្ធជាចំណែកខាងដើម និងខាងចុង មិនដឹងក្នុងពួកធម៌ដែលកើតឡើង ព្រោះអាស្រ័យបច្ច័យនោះៗ និងការមិនដឹង ការមិនឃើញ ការមិនត្រាស់ដឹង ការមិនយល់ ការមិនត្រាស់ដឹងព្រម ការមិនចាក់ធ្លុះ ការមិនបានដោតក្រងទុក្ខ មិនចុះចិត្តស៊ប់ មិនរំពឹងមើល មិនពិចារណា អំពើមិនជាក់ច្បាស់ ការយល់បានដោយក្រ ភាពនៃចិត្តល្ងង់ ការមិនដឹងខ្លួន ការវង្វេង វង្វេងជ្រប់ ការភ្លេចភ្លាំង អវិជ្ជា (ការមិនដឹងច្បាស់) ជំនន់គឺអវិជ្ជា ការប្រកបគឺអវិជ្ជា អនុស័យគឺអវិជ្ជា ការស្ទាក់ដំណើរគឺអវិជ្ជា គន្លឹះគឺអវិជ្ជា ការវង្វេង ជាអកុសលមូលណា ដែលមានសភាពបែបនេះ នេះហៅថា អវិជ្ជាសវៈ។

នេះពួកធម៌ជាអាសវៈ។

[២១៣] ពួកធម៌មិនមែនជាអាសវៈ តើដូចម្តេច។ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ដ៏សេសសល់ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌មិនមែនជាអាសវៈ។

[២១៤] ពួកធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តើដូចម្តេច។ ពួកធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ និងរូបក្ខន្ធ។ បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈ។

ពួកធម៌មិនប្រព្រឹត្តទៅជាមួយនឹងអាសវៈ តើដូចម្តេច។ មគ្គជាអបរិយាបន្នៈផង ផលនៃមគ្គផង អសង្ខតធាតុផង នេះពួកធម៌មិនប្រព្រឹត្តទៅជាមួយនឹងអាសវៈ។

[២១៥] ពួកធម៌ប្រកបដោយអាសវៈ តើដូចម្តេច។ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ និងវេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ប្រកបដោយអាសវៈ។

ពួកធម៌ប្រាសចាកអាសវៈ តើដូចម្តេច។ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌ប្រាសចាកអាសវៈ។

[២១៦] ពួកធម៌ជាអាសវៈផង ប្រព្រឹត្តទៅជាមួយនឹងអាសវៈផង តើដូចម្តេច។ អាសវៈទាំងនោះឯង ​ជាអាសវៈផង ប្រព្រឹត្តទៅជាមួយនឹងអាសវៈផង។

ពួកធម៌គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈ តើដូចម្តេច។ ពួកធម៌ណា ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ដោយធម៌ទាំងនោះ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ដ៏សេសសល់ ដែលប្រព្រឹត្តទៅជាមួយនឹងអាសវៈ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ និងរូបក្ខន្ធ។ បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈ។

[២១៧] ពួកធម៌ជាអាសវៈផង ប្រកបដោយអាសវៈផង តើដូចម្តេច។ កាមាសវៈ ជាអាសវៈផង ប្រកបដោយអាសវៈផង ដោយអវិជា្ជសវៈ អវិជ្ជាសវៈ ជាអាសវៈផង ប្រកបដោយអាសវៈផង ដោយកាមាសវៈ ភវាសវៈ ជាអាសវៈផង ប្រកបដោយអាសវៈផង ដោយអវិជ្ជាសវៈ អវិជ្ជាសវៈ ជាអាសវៈផង ប្រកបដោយអាសវៈផង ដោយភវាសវៈ ទិដ្ឋាសវៈ ជាអាសវៈផង ប្រកបដោយអាសវៈផង ដោយអវិជ្ជាសវៈ អវិជ្ជាសវៈ ជាអាសវៈផង ប្រកបដោយអាសវៈផង ដោយទិដ្ឋាសវៈ នេះពួកធម៌ជាអាសវៈផង ប្រកបដោយអាសវៈផង។ ពួកធម៌គ្រាន់តែប្រកបដោយអាសវៈ តែមិនមែនអាសវៈ​តើដូចម្តេច។ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ វៀរតែធម៌ទាំងនោះចេញ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌គ្រាន់តែប្រកបដោយអាសវៈ តែមិនមែនអាសវៈ។

[២១៨] ពួកធម៌ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ តើដូចម្តេច។ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ និងរូបក្ខន្ធ។ បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ។

ពួកធម៌ប្រាសចាកអាសវៈផង មិនប្រព្រឹត្តទៅជាមួយនឹងអាសវៈផង តើដូចម្តេច។ មគ្គជាអបរិយាបន្នៈផង ផលនៃមគ្គផង អសង្ខតធាតុផង នេះពួកធម៌ប្រាសចាកអាសវៈផង មិនប្រព្រឹត្តទៅជាមួយនឹងអាសវៈផង។​

 

លេខយោង

km/tipitaka/abh/ds/abh.ds.03.02.03.txt · ពេលកែចុងក្រោយ: 2024/08/08 12:00 និពន្ឋដោយ Johann