User Tools

Site Tools


Translations of this page?:
km:tipitaka:abh:ds:abh.ds.03.02.08

(នីវរណគោច្ឆកៈ)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh ds 03 02 08 បាលី cs-km: abh.ds.03.02.08 អដ្ឋកថា: abh.ds.03.02.08_att PTS: ?

(នីវរណគោច្ឆកៈ)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(នីវរណគោច្ឆកំ)

[២៤៨] ពួកធម៌ជានីវរណៈ (ធម៌ជារនាំង) តើដូចម្តេច។ នីវរណៈ ៦ គឺកាមច្ឆន្ទនីវរណៈ ព្យាបាទនីវរណៈ ថីនមិទ្ធនីវរណៈ ឧទ្ធច្ចកុក្កុច្ចនីវរណៈ វិចិកិច្ឆានីវរណៈ អវិជ្ជានីវរណៈ។

[២៤៩] បណ្តានីវរណៈទាំងនោះ កាមច្ឆន្ទនីវរណៈ តើដូចម្តេច។ សេចក្តីប្រាថ្នាចំពោះកាម សេចក្តីត្រេកអរចំពោះកាម សេចក្តីរីករាយចំពោះកាម សេចក្តីអន្ទះសាចំពោះកាម សេចក្តីស្រឡាញ់ចំពោះកាម សេចក្តីរោលរាលចំពោះកាម សេចក្តីជ្រុលជ្រប់ចំពោះកាម សេចក្តីងប់ចិត្តចំពោះកាម ក្នុងកាមទាំងឡាយណា នេះហៅថា កាមច្ឆន្ទនីវរណៈ។

[២៥០] បណ្តានីវរណៈទាំងនោះ ព្យាបាទនីវរណៈ តើដូចម្តេច។ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ដល់អញ គំនុំកើតឡើងថា ជនឯណោះ កំពុងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ដល់អញ គំនុំកើតឡើងថា ជនឯណោះ នឹងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ដល់អញ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ដល់បុគ្គលជាទីស្រឡាញ់ ជាទីពេញចិត្តនៃអញ។ បេ។ ជនឯណោះ កំពុងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍។ បេ។ ជនឯណោះ នឹងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវកម្មជាប្រយោជន៍ ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីពេញចិត្តនៃអញ។ បេ។ ជនឯណោះ កំពុងប្រព្រឹត្តនូវកម្មជាប្រយោជន៍។ បេ។ ជនឯណោះ នឹងប្រព្រឹត្តនូវកម្មជាប្រយោជន៍ ឬក៏ គំនុំកើតឡើងក្នុងហេតុមិនគួរ និងការគុំកួននៃចិត្ត ការគុំកួនតប សេចក្តីថ្នាំងថ្នាក់ ការខឹងតប ការខឹងញ័រ ការក្រោធខ្លាំង ការក្រោធញ័រ ការប្រទូស្ត ការប្រទូស្តតប ការប្រទូស្តគ្រប់យ៉ាង ការខូចនៃចិត្ត ការប្រទូស្តនៃចិត្ត ការក្រោធ ការខឹង ភាពនៃចិត្តខឹង សេចក្តីប្រទូស្ត អាការប្រទូស្ត ភាពនៃចិត្តប្រទូស្ត ការព្យាបាទ អាការព្យាបាទ ភាពនៃចិត្តព្យាបាទ ការខឹង ការខឹងតប ភាពនៃចិត្តកាច ការខឹង ការតូចចិត្តណា ដែលមានសភាពបែបនេះ នេះហៅថា ព្យាបាទនីវរណៈ។

[២៥១] បណ្តានីវរណៈទាំងនោះ ថីនមិទ្ធនីវរណៈ តើដូចម្តេច។ ថីនៈ (សេចក្តីធុញទ្រាន់) ក៏មាន មិទ្ធៈ (សេចក្តីងោកងក់) ក៏មាន។

បណ្តាធម៌ទាំងនោះ ថីនៈ តើដូចម្តេច។ ភាពមិនឈ្លាសវៃ ភាពមិនគួរដល់ការងារ ការជ្រប់នៅ ការសម្ងំនៅ សេចក្តីរួញរា អាការរួញរា ភាពរួញរា សេចក្តីធុញទ្រាន់ ការធុញទ្រាន់ ភាពធុញទ្រាន់ណា នៃចិត្ត នេះហៅថា ថីនៈ។

បណ្តាធម៌ទាំងនោះ មិទ្ធៈ តើដូចម្តេច។ ភាពមិនឈ្លាសវៃ ភាពមិនគួរដល់ការងារ ការជ្រប់ ការស្រពោន ការងងឹតឈ្លប់ខាងក្នុង ការងោកងក់ ការសុបសៅ អាការយឺតភ្លឹះៗ សេចក្តីសុបសៅ អាការសុបសៅ ភាពសុបសៅណានៃកាយ នេះហៅថា មិទ្ធៈ។ នេះថីនៈ នេះមិទ្ធៈ ដោយប្រការដូច្នេះឯង។ នេះហៅថា ថីនមិទ្ធនីវរណៈ។

[២៥២] បណ្តានីវរណៈទាំងនោះ ឧទ្ធច្ចកុក្កុច្ចនីវរណៈ តើដូចម្តេច។ ឧទ្ធច្ចៈ (ការអណ្តែតអណ្តូង) ក៏មាន កុក្កុច្ចៈ (ការនឹករង្កៀស) ក៏មាន។

បណ្តាធម៌ទាំងនោះ ឧទ្ធច្ចៈ តើដូចម្តេច។ ការអណ្តែតអណ្តូង ការមិនស្ងប់រម្ងាប់ ការរាយមាយ ការភ័ន្តភាំងណានៃចិត្ត នេះហៅថា ឧទ្ធច្ចៈ។ បណ្តាធម៌ទាំងនោះ កុក្កុច្ចៈ តើដូចម្តេច។ ការសំគាល់ថាគួរក្នុងរបស់មិនគួរ សំគាល់ថាមិនគួរក្នុងរបស់គួរ សំគាល់ថាជាទោសក្នុងរបស់មិនមែនជាទោស សំគាល់ថាមិនជាទោសក្នុងរបស់ជាទោស និងសេចក្តីរង្កៀស អាការរង្កៀស ភាពនៃចិត្តរង្កៀស ការក្តៅក្រហាយចិត្ត ការរសេមរសាមចិត្តណា ដែលមានសភាពបែបនេះ នេះហៅថា កុក្កុច្ចៈ។ នេះឧទ្ធច្ចៈ នេះកុក្កុច្ចៈ ដោយប្រការដូច្នេះឯង។ នេះហៅថា ឧទ្ធច្ចកុក្កុច្ចនីវរណៈ។

[២៥៣] បណ្តានីវរណៈទាំងនោះ វិចិកិច្ឆានីវរណៈ តើដូចម្តេច។ បុគ្គលងឿងឆ្ងល់ សង្ស័យចំពោះព្រះសាស្តា ងឿងឆ្ងល់សង្ស័យចំពោះព្រះធម៌ ងឿងឆ្ងល់សង្ស័យចំពោះព្រះសង្ឃ ងឿងឆ្ងល់សង្ស័យចំពោះសិក្ខា ងឿងឆ្ងល់សង្ស័យចំពោះខន្ធជាចំណែកខាងដើម ងឿងឆ្ងល់សង្ស័យចំពោះខន្ធជាចំណែកខាងចុង ងឿងឆ្ងល់សង្ស័យចំពោះខន្ធទាំងចំណែកខាងដើម ទាំងចំណែកខាងចុង ងឿងឆ្ងល់សង្ស័យចំពោះពួកធម៌ ដែលកើតឡើងព្រោះអាស្រ័យបច្ច័យនោះៗ និងសេចក្តីសង្ស័យ អាការសង្ស័យ ភាពនៃចិត្តសង្ស័យ ការយល់ឆ្វេង ការសង្ស័យ ការបែកចិត្តជាចំពាមពីរ ការចែកជាផ្លូវពីរ ការងឿងឆ្ងល់ ការប្រកាន់យកចំណែកដ៏ច្រើន ការសាញប្រដាញ ការសាន់វាន់ចិត្ត ការប្រកាន់មិនដាច់ស្រេច ភាពនៃចិត្តរឹងរូស ការរសេមរសាមនៃចិត្តណា ដែលមានសភាពបែបនេះ នេះហៅថា វិចិកិច្ឆានីវរណៈ។

[២៥៤] បណ្តានីវរណៈទាំងនោះ អវិជ្ជានីវរណៈ តើដូចម្តេច។ ការមិនដឹងក្នុងទុក្ខ មិនដឹងក្នុងហេតុឲ្យកើតទុក្ខ មិនដឹងក្នុងការរលត់ទុក្ខ មិនដឹងក្នុងបដិបទាជាដំណើរទៅកាន់ទីរលត់ទុក្ខ មិនដឹងក្នុងខន្ធជាចំណែកខាងដើម មិនដឹងក្នុងខន្ធជាចំណែកខាងចុង មិនដឹងក្នុងខន្ធជាចំណែកខាងដើម ទាំងចំណែកខាងចុង មិនដឹងក្នុងពួកធម៌ដែលកើតព្រោះអាស្រ័យបច្ច័យនោះៗ និងការមិនដឹង ការមិនឃើញ ការមិនត្រាស់ដឹង ការមិនភ្ញាក់រលឹក ការមិនត្រាស់ដឹងព្រម ការមិនចាក់ធ្លុះ ការមិនបានដោតក្រងទុក ការមិនចុះចិត្តស៊ប់ មិនរំពឹងមើល ការមិនពិចារណា អំពើមិនជាក់ច្បាស់ ការយល់ខុស ភាពនៃសេចក្តីល្ងង់ ការមិនដឹងខ្លួន ការវង្វេង វង្វេងជ្រប់ ការភ្លេចភ្លាំង អវិជ្ជា អន្លង់គឺអវិជ្ជា ការប្រកបគឺអវិជ្ជា អនុស័យគឺអវិជា្ជ ការស្កាត់ដំណើរគឺអវិជា្ជ គន្លឹះគឺអវិជា្ជ ការវង្វេង ជាអកុសលមូលណា ដែលមានសភាពបែបនេះ នេះហៅថា អវិជា្ជនីវរណៈ។

នេះពួកធម៌ជានីវរណៈ។

[២៥៥] ពួកធម៌មិនមែននីវរណៈ តើដូចម្តេច។ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ដ៏សេសសល់ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់និងអសង្ខតធាតុ នេះពួកធម៌មិនមែននីវរណៈ។

[២៥៦] ពួកធម៌ជាប្រយោជន៍ដល់នីវរណៈ តើដូចម្តេច។ ពួកធម៌ប្រកបដោយអាសវៈ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ រូបក្ខន្ធ។ បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ជាប្រយោជន៍ដល់នីវរណៈ។

ពួកធម៌មិនជាប្រយោជន៍ដល់នីវរណៈ តើដូចម្តេច។ មគ្គជាអបរិយាបន្នៈផង ផលនៃមគ្គផង អសង្ខតធាតុផង នេះពួកធម៌មិនជាប្រយោជន៍ដល់នីវរណៈ។

[២៥៧] ពួកធម៌ប្រកបដោយនីវរណៈ តើដូចម្តេច។ ពួកធម៌ណាប្រកបដោយធម៌ទាំងនោះ និងវេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ប្រកបដោយនីវរណៈ។

តើដូចម្តេច។ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌ប្រាសចាកនីវរណៈ។

[២៥៨] ពួកធម៌ជានីវរណៈផង ជាប្រយោជន៍ដល់នីវរណៈផង តើដូចម្តេច។ នីវរណៈទាំងនោះឯង ហៅថានីវរណៈផង ជាប្រយោជន៍ដល់នីវរណៈផង។

ពួកធម៌ជាប្រយោជន៍ដល់នីវរណៈ តែមិនមែនជានីវរណៈ តើដូចម្តេច។ ពួកធម៌ណា ជាប្រយោជន៍ដល់នីវរណៈ ដោយធម៌ទាំងនោះ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ដ៏សេសសល់ ប្រកបដោយអាសវៈ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ រូបក្ខន្ធ។ បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ជាប្រយោជន៍ដល់នីវរណៈ តែមិនមែនជានីវរណៈ។

[២៥៩] ពួកធម៌ជានីវរណៈផង ប្រកបដោយនីវរណៈផង តើដូចម្តេច។ កាមច្ឆន្ទនីវរណៈ ជានីវរណៈផង ប្រកបដោយនីវរណៈផង ដោយអវិជ្ជានីវរណៈ អវិជ្ជានីវរណៈជានីវរណៈផង ប្រកបដោយនីវរណៈផង ដោយកាមច្ឆន្ទនីវរណៈ ព្យាបាទនីវរណៈជានីវរណៈផង ប្រកបដោយនីវរណៈផង ដោយអវិជ្ជានីវរណៈ អវិជ្ជានីវរណៈជានីវរណៈផង ប្រកបដោយនីវរណៈផង ដោយព្យាបាទនីវរណៈ ថីនមិទ្ធនីវរណៈជានីវរណៈផង ប្រកបដោយនីវរណៈផង ដោយអវិជ្ជានីវរណៈ អវិជ្ជានីវរណៈជានីវរណៈផង ប្រកបដោយនីវរណៈផង ដោយថីនមិទ្ធនីវរណៈ ឧទ្ធច្ចនីវរណៈជានីវរណៈផង ប្រកបដោយនីវរណៈផង ដោយអវិជ្ជានីវរណៈ អវិជ្ជានីវរណៈជានីវរណៈផង ប្រកបដោយនីវរណៈផង ដោយឧទ្ធច្ចនីវរណៈ កុក្កុច្ចនីវរណៈជានីវរណៈផង ប្រកបដោយនីវរណៈផង ដោយអវិជ្ជានីវរណៈ អវិជ្ជានីវរណៈជានីវរណៈផង ប្រកបដោយនីវរណៈផង ដោយកុក្កុច្ចនីវរណៈ វិចិកិច្ឆានីវរណៈជានីវរណៈផង ប្រកបដោយនីវរណៈផង ដោយអវិជ្ជានីវរណៈ អវិជ្ជានីវរណៈជានីវរណៈផង ប្រកបដោយនីវរណៈផង ដោយវិចិកិច្ឆានីវរណៈ កាមច្ឆន្ទនីវរណៈជានីវរណៈផង ប្រកបដោយនីវរណៈផង ដោយឧទ្ធច្ចនីវរណៈ ឧទ្ធច្ចនីវរណៈជានីវរណៈផង ប្រកបដោយនីវរណៈផង ដោយកាមច្ឆន្ទនីវរណៈ ព្យាបាទនីវរណៈជានីវរណៈផង ប្រកបដោយនីវរណៈផង ដោយឧទ្ធច្ចនីវរណៈ ឧទ្ធច្ចនីវរណៈជានីវរណៈផង ប្រកបដោយនីវរណៈផង ដោយព្យាបាទនីវរណៈ ថីនមិទ្ធនីវរណៈជានីវរណៈផង ប្រកបដោយនីវរណៈផង ដោយឧទ្ធច្ចនីវរណៈ ឧទ្ធច្ចនីវរណៈជានីវរណៈផង ប្រកបដោយនីវរណៈផង ដោយថីនមិទ្ធនីវរណៈ កុក្កុច្ចនីវរណៈជានីវរណៈផង ប្រកបដោយនីវរណៈផង ដោយឧទ្ធច្ចនីវរណៈ ឧទ្ធច្ចនីវរណៈជានីវរណៈផង ប្រកបដោយនីវរណៈផង ដោយកុក្កុច្ចនីវរណៈ វិចិកិច្ឆានីវរណៈជានីវរណៈផង ប្រកបដោយនីវរណៈផង ដោយឧទ្ធច្ចនីវរណៈ ឧទ្ធច្ចនីវរណៈជានីវរណៈផង ប្រកបដោយនីវរណៈផង ដោយវិចិកិច្ឆានីវរណៈ អវិជ្ជានីវរណៈជានីវរណៈផង ប្រកបដោយនីវរណៈផង ដោយឧទ្ធច្ចនីវរណៈ ឧទ្ធច្ចនីវរណៈជានីវរណៈផង ប្រកបដោយនីវរណៈផង ដោយអវិជ្ជានីវរណៈ នេះពួកធម៌ជានីវរណៈផង ប្រកបដោយនីវរណៈផង។

ពួកធម៌គ្រាន់តែប្រកបដោយនីវរណៈ តែមិនមែនជានីវរណៈ តើដូចម្តេច។ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ វៀរតែធម៌ទាំងនោះចេញ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌គ្រាន់តែប្រកបដោយនីវរណៈ តែមិនមែនជានីវរណៈ។

[២៦០] ពួកធម៌ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈ តើដូចម្តេច។ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌ប្រកបដោយអាសវៈ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ និងរូបក្ខន្ធ។ បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈ។

ពួកធម៌ប្រាសចាកនីវរណៈផង មិនជាប្រយោជន៍ដល់នីវរណៈផង តើដូចម្តេច។ មគ្គ ជាអបរិយាបន្នៈផង ផលនៃមគ្គផង អសង្ខតធាតុផង នេះពួកធម៌ប្រាសចាកនីវរណៈផង មិនជាប្រយោជន៍ដល់នីវរណៈផង។

 

លេខយោង

km/tipitaka/abh/ds/abh.ds.03.02.08.txt · ពេលកែចុងក្រោយ: 2024/08/08 12:00 និពន្ឋដោយ Johann