User Tools

Site Tools


Translations of this page?:
km:tipitaka:abh:ds:abh.ds.03.02.09

(បរាមាសគោច្ឆកៈ)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh ds 03 02 09 បាលី cs-km: abh.ds.03.02.09 អដ្ឋកថា: abh.ds.03.02.09_att PTS: ?

(បរាមាសគោច្ឆកៈ)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(បរាមាសគោច្ឆកំ)

[២៦១] ពួកធម៌ជាបរាមាសៈ តើដូចម្តេច។ ទិដ្ឋិបរាមាសៈ។

បណ្តាធម៌ទាំងនោះ ទិដ្ឋិបរាមាសៈ តើដូចម្តេច។ (ការយល់ឃើញ) ថា លោកទៀងក្តី ថាលោកមិនទៀងក្តី ថាលោកមានទីបំផុតក្តី ថាលោកមិនមានទីបំផុតក្តី ថាជីវិតនោះ គឺសរីរៈនោះក្តី ថាជីវិតដទៃ សរីរៈដទៃក្តី ថាសត្វស្លាប់ទៅកើតទៀតក្តី ថាសត្វស្លាប់ទៅមិនកើតទៀតក្តី ថាសត្វស្លាប់ទៅកើតទៀតក៏មាន មិនកើតទៀតក៏មានក្តី ថាសត្វស្លាប់ទៅកើតទៀត ក៏មិនមែន មិនកើតទៀតក៏មិនមែនក្តី និងទិដ្ឋិ ដំណើរគឺទិដ្ឋិ ព្រៃញាតស្បាតគឺទិដ្ឋិ ផ្លូវឆ្ងាយគឺទិដ្ឋិ ចម្រូងគឺទិដ្ឋិ ការយល់ឆ្វេងគឺទិដ្ឋិ ការជាប់ចំពាក់គឺទិដ្ឋិ ការកួចកាន់ ការប្រកាន់ ការប្រកាន់ខ្ជាប់ ការស្ទាបអង្អែល ផ្លូវអាក្រក់ ផ្លូវខុស ភាពនៃចិត្តខុស លទ្ធិដូចជាកំពង់ សេចក្តីប្រកាន់ក្នុងការស្វែងរកខុសណា ដែលមានសភាពបែបនេះ នេះហៅថា ទិដ្ឋិបរាមាសៈ។ សូម្បីមិច្ឆាទិដ្ឋិទាំងអស់ ក៏ហៅថា ទិដ្ឋិបរាមាសៈដែរ។

នេះពួកធម៌ជាបរាមាសៈ។

ពួកធម៌មិនមែនជាបរាមាសៈ តើដូចម្តេច។ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ដ៏សេសសល់ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌មិនមែនជាបរាមាសៈ។

[២៦២] ពួកធម៌ដែលបរាមាសៈស្ទាបអង្អែល តើដូចម្តេច។ ពួកធម៌ប្រកបដោយអាសវៈ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ រូបក្ខន្ធ។ បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ដែលបរាមាសៈស្ទាបអង្អែល។

ពួកធម៌ដែលបរាមាសៈមិនស្ទាបអង្អែល តើដូចម្តេច។ មគ្គជាអបរិយាបន្នៈផង ផលនៃមគ្គផង អសង្ខតធាតុផង នេះពួកធម៌ដែលបរាមាសៈមិនស្ទាបអង្អែល។

[២៦៣] ពួកធម៌ដែលប្រកបដោយបរាមាសៈ តើដូចម្តេច។ ពួកធម៌ណាប្រកបដោយធម៌ទាំងនោះ និងវេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ដែលប្រកបដោយបរាមាសៈ។

ពួកធម៌ដែលប្រាសចាកបរាមាសៈ តើដូចម្តេច។ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌ដែលប្រាសចាកបរាមាសៈ។

[២៦៤] ពួកធម៌ជាបរាមាសៈផង ដែលបរាមាសៈស្ទាបអង្អែលផង តើដូចម្តេច។ បរាមាសៈនោះឯង ជាបរាមាសៈផង ដែលបរាមាសៈស្ទាបអង្អែលផង។

ពួកធម៌គ្រាន់តែបរាមាសៈស្ទាបអង្អែល តែមិនមែនជាបរាមាសៈ តើដូចម្តេច។ ពួកធម៌ណាដែលបរាមាសៈស្ទាបអង្អែល ដោយធម៌ទាំងនោះ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ដ៏សេសសល់ ប្រកបដោយអាសវៈ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ និងរូបក្ខន្ធ។ បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌គ្រាន់តែបរាមាសៈស្ទាបអង្អែល តែមិនមែនជាបរាមាសៈ។

[២៦៥] ពួកធម៌ប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែល តើដូចម្តេច។ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌ប្រកបដោយអាសវៈ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ រូបក្ខន្ធ។ បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែល។

ពួកធម៌ប្រាសចាកបរាមាសៈផង បរាមាសៈមិនស្ទាបអង្អែលផង តើដូចម្តេច។ មគ្គជាអបរិយាបន្នៈផង ផលនៃមគ្គផង អសង្ខតធាតុផង នេះពួកធម៌ប្រាសចាកបរាមាសៈផង បរាមាសៈមិនស្ទាបអង្អែលផង។

 

លេខយោង

km/tipitaka/abh/ds/abh.ds.03.02.09.txt · ពេលកែចុងក្រោយ: 2024/08/08 12:00 និពន្ឋដោយ Johann