(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh ds 03 02 10 បាលី cs-km: abh.ds.03.02.10 អដ្ឋកថា: abh.ds.03.02.10_att PTS: ?
(មហន្តរទុកៈ)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(មហន្តរទុកំ)
[២៦៦] ពួកធម៌ប្រកបដោយអារម្មណ៍ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ នេះពួកធម៌ប្រកបដោយអារម្មណ៍។
ពួកធម៌មិនមែនជាអារម្មណ៍ តើដូចម្តេច។ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌មិនមែនជាអារម្មណ៍។
[២៦៧] ពួកធម៌ជាចិត្ត តើដូចម្តេច។ ចក្ខុវិញ្ញាណ សោតវិញ្ញាណ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ មនោធាតុ មនោវិញ្ញាណធាតុ នេះពួកធម៌ជាចិត្ត។
ពួកធម៌មិនមែនជាចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌មិនមែនជាចិត្ត។
[២៦៨] ពួកធម៌ជាចេតសិក តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារខន្ធ នេះពួកធម៌ជាចេតសិក។
ពួកធម៌មិនមែនជាចេតសិក តើដូចម្តេច។ ចិត្តផង រូបទាំងអស់ផង អសង្ខតធាតុផង នេះពួកធម៌មិនមែនជាចេតសិក។
[២៦៩] ពួកធម៌ប្រកបដោយចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារខន្ធ នេះពួកធម៌ប្រកបដោយចិត្ត។
ពួកធម៌ប្រាសចាកចិត្ត តើដូចម្តេច។ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌ប្រាសចាកចិត្ត។ ចិត្ត គេមិនគប្បីពោលថា ប្រកបដោយចិត្តផង ថាប្រាសចាកចិត្តផងទេ។
[២៧០] ពួកធម៌ច្រឡូកច្រឡំដោយចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារខន្ធ នេះពួកធម៌ច្រឡូកច្រឡំដោយចិត្ត។
ពួកធម៌មិនច្រឡូកច្រឡំដោយចិត្ត តើដូចម្តេច។ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌មិនច្រឡូកច្រឡំដោយចិត្ត។ ចិត្ត គេមិនគប្បីពោលថា ច្រឡូកច្រឡំដោយចិត្តផង ថាមិនច្រឡូកច្រឡំដោយចិត្តផងទេ។
[២៧១] ពួកធម៌តាំងឡើងដោយចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ កាយវិញ្ញត្តិ (ការកម្រើកកាយ) វចីវិញ្ញត្តិ (ការកម្រើកវាចា) ឬក៏ រូបដទៃណា គឺរូបកើតអំពីចិត្ត មានចិត្តជាហេតុ មានចិត្តជាសមុដ្ឋាន រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សលហុតា (ភាពនៃរូបស្រាល) រូបស្សមុទុតា (ភាពនៃរូបទន់) រូបស្សកម្មញ្ញតា (ភាពនៃរូបគួរដល់ការងារ) រូបស្សឧបចយៈ (ការសន្សំនៃរូប) រូបស្សសន្តតិ (ដំណនៃរូប) កពឡិង្ការាហារ នេះពួកធម៌ដែលតាំងឡើងដោយចិត្ត។
ពួកធម៌មិនតាំងឡើងដោយចិត្ត តើដូចម្តេច។ ចិត្តផង រូបដ៏សេសផង អសង្ខតធាតុផង នេះពួកធម៌មិនតាំងឡើងដោយចិត្ត។
[២៧២] ពួកធម៌កើតជាមួយនឹងចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ កាយវិញ្ញត្តិ វចីវិញ្ញត្តិ នេះពួកធម៌កើតជាមួយនឹងចិត្ត។
ពួកធម៌មិនកើតជាមួយនឹងចិត្ត តើដូចម្តេច។ ចិត្តផង រូបដ៏សេសផង អសង្ខតធាតុផង នេះពួកធម៌មិនកើតជាមួយនឹងចិត្ត។
[២៧៣] ពួកធម៌ប្រព្រឹត្តទៅតាមចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ កាយវិញ្ញត្តិ វចីវិញ្ញត្តិ នេះពួកធម៌ប្រព្រឹត្តទៅតាមចិត្ត។
ពួកធម៌មិនប្រព្រឹត្តទៅតាមចិត្ត តើដូចម្តេច។ ចិត្តផង រូបដ៏សេសផង អសង្ខតធាតុផង នេះពួកធម៌មិនប្រព្រឹត្តទៅតាមចិត្ត។
[២៧៤] ពួកធម៌ច្រឡូកច្រឡំ ទាំងតាំងឡើងដោយចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះពួកធម៌ច្រឡូកច្រឡំ ទាំងតាំងឡើងដោយចិត្ត។
ពួកធម៌មិនច្រឡូកច្រឡំ មិនតាំងឡើងដោយចិត្ត តើដូចម្តេច។ ចិត្តផង រូបទាំងអស់ផង អសង្ខតធាតុផង នេះពួកធម៌មិនច្រឡូកច្រឡំ មិនតាំងឡើងដោយចិត្ត។
[២៧៥] ពួកធម៌ច្រឡូកច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះពួកធម៌ច្រឡូកច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្ត។
ពួកធម៌មិនច្រឡូកច្រឡំ មិនតាំងឡើង មិនកើតជាមួយនឹងចិត្ត តើដូចម្តេច។ ចិត្តផង រូបទាំងអស់ផង អសង្ខតធាតុផង នេះពួកធម៌មិនច្រឡូកច្រឡំ មិនតាំងឡើង មិនកើតជាមួយនឹងចិត្ត។
[២៧៦] ពួកធម៌ច្រឡូកច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្ត តើដូចម្តេច។ វេទនាខន្ធ វិញ្ញាណខន្ធ សង្ខារក្ខន្ធ នេះពួកធម៌ច្រឡូកច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅ តាមចិត្ត។
ពួកធម៌មិនច្រឡូកច្រឡំ មិនតាំងឡើង មិនប្រព្រឹត្តទៅតាមចិត្ត តើដូចម្តេច។ ចិត្តផង រូបទាំងអស់ផង អសង្ខតធាតុផង នេះពួកធម៌មិនច្រឡូកច្រឡំ មិនតាំងឡើង មិនប្រព្រឹត្តទៅតាមចិត្ត។
[២៧៧] ពួកធម៌ជាខាងក្នុង តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ មនាយតនៈ នេះពួកធម៌ជាខាងក្នុង។ ពួកធម៌ជាខាងក្រៅ តើដូចម្តេច។ រូបាយតនៈ។ បេ។ ធម្មាយតនៈ នេះពួកធម៌ជាខាងក្រៅ។
[២៧៨] ពួកធម៌ជាឧបាទា (ឧបាទារូប) តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កពឡិង្ការាហារ នេះពួកធម៌ជាឧបាទា។
ពួកធម៌មិនមែនជាឧបាទា តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ មហាភូតរូបទាំង ៤ និងអសង្ខតធាតុ នេះធម៌មិនមែនជាឧបាទា។
[២៧៩] ពួកធម៌ជាឧបាទិន្នៈ (ធម៌មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ) តើដូចម្តេច។ វិបាក ប្រកបដោយអាសវៈ របស់ពួកធម៌ជាកុសល និងអកុសល ជាកាមាវចរ រូបាវចរ អរូបាវចរ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ និងរូបដែលជាកម្មស្សកតត្តា នេះពួកធម៌ជាឧបាទិន្នៈ។
ពួកធម៌ជាអនុបាទិន្នៈ (ធម៌មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ) តើដូចម្តេច។ ពួកធម៌ប្រកបដោយអាសវៈ ជាកុសល និងអកុសល ជាកាមាវចរ រូបាវចរ អរូបាវចរ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ ឬពួកធម៌ជាកិរិយា ដែលមិនមែនជាកុសល មិនមែនជាអកុសល មិនមែនជាកម្មវិបាក រូបដែលមិនមែនជាកម្មស្សកតត្តា មគ្គ ជាអបរិយាបន្នៈ ផលនៃមគ្គ និងអសង្ខតធាតុ នេះពួកធម៌ជាអនុបាទិន្នៈ។