(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh ds 03 02 13 បាលី cs-km: abh.ds.03.02.13 អដ្ឋកថា: abh.ds.03.02.13_att PTS: ?
(បិដ្ឋិទុកំៈ)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(បិដ្ឋិទុកំ)
[៣១០] ពួកធម៌គួរលះដោយទស្សនៈ (សោតាបត្តិមគ្គ) តើដូចម្តេច។ សញ្ញោជនៈ ៣ គឺ សក្កាយទិដ្ឋិ វិចិកិច្ឆា និងសីលព្វតបរាមាសៈ។
[៣១១] បណ្តាសញ្ញោជនៈទាំងនោះ សក្កាយទិដ្ឋិ តើដូចម្តេច។ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនឃើញពួកព្រះអរិយៈ មិនឈ្លាសវៃក្នុងអរិយធម៌ មិនបានទូន្មានខ្លួនក្នុងអរិយធម៌ មិនបានឃើញពួកសប្បុរស មិនឈ្លាសវៃក្នុងសប្បុរិសធម៌ មិនបានទូន្មានខ្លួនក្នុងសប្បុរិសធម៌ រមែងយល់ឃើញរូបថាជាខ្លួន ឃើញខ្លួនថាមានរូបខ្លះ ឃើញរូបថាមានក្នុងខ្លួនខ្លះ ឃើញខ្លួនថាមានក្នុងរូបខ្លះ ឃើញវេទនា។ បេ។ សញ្ញា។ បេ។ សង្ខារ។ បេ។ ឃើញវិញ្ញាណថាជាខ្លួន ឃើញខ្លួនថាមានវិញ្ញាណខ្លះ ឃើញវិញ្ញាណថាមានក្នុងខ្លួនខ្លះ ឃើញខ្លួនថាមានក្នុងវិញ្ញាណខ្លះ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុសណា ដែលមានសភាពបែបនេះ នេះហៅថា សក្កាយទិដ្ឋិ។
[៣១២] បណ្តាសញ្ញោជនៈទាំងនោះ វិចិកិច្ឆា តើដូចម្តេច។ បុគ្គលងឿងឆ្ងល់សង្ស័យចំពោះព្រះសាស្តា។ បេ។ ភាពនៃចិត្តរឹងរូស ការរសេមរសាមនៃចិត្ត នេះហៅថា វិចិកិច្ឆា។
[៣១៣] បណ្តាសញ្ញោជនៈទាំងនោះ សីលព្វតបរាមាសៈ តើដូចម្តេច។ ពួកសមណព្រាហ្មណ៍ ខាងក្រៅអំពីសាសនានេះ (យល់ឃើញ) ថា សេចក្តីបរិសុទ្ធិដោយសីល បរិសុទ្ធិដោយវ័ត បរិសុទ្ធិដោយសីល និងវ័ត ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុសណា ដែលមានសភាពបែបនេះ នេះហៅថា សីលព្វតបរាមាសៈ។
[៣១៤] សញ្ញោជនៈ ៣ នេះ ទាំងពួកកិលេសដែលតាំងនៅជាមួយនឹងសញ្ញោជនៈនោះ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ ដែលប្រកបដោយសញ្ញោជនៈនោះ កាយកម្ម វចីកម្ម មនោកម្ម ដែលតាំងឡើងអំពីសញ្ញោជនៈនោះ នេះពួកធម៌គួរលះដោយទស្សនៈ។
ពួកធម៌មិនគួរលះដោយទស្សនៈ តើដូចម្តេច។ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ដ៏សេសសល់ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ វេទនាខន្ធ។ បេ។ វិញ្ញណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌មិនគួរលះដោយទស្សនៈ។
[៣១៥] ពួកធម៌គួរលះដោយភាវនា តើដូចម្តេច។ លោភៈ ទោសៈ មោហៈ ដ៏សេសសល់ ទាំងពួកកិលេស ដែលតាំងនៅជាមួយនឹងកិលេស មានលោភៈជាដើមនោះ វេទនាខ្ធ។ បេ។ វិញ្ញាណក្ខន្ធ ដែលប្រកបដោយកិលេស មានលោភៈជាដើមនោះ កាយកម្ម វចីកម្ម មនោកម្ម ដែលតាំងឡើងអំពីកិលេស មានលោភៈជាដើមនោះ នេះពួកធម៌គួរលះដោយភាវនា។
ពួកធម៌មិនគួរលះដោយភាវនា តើដូចម្តេច។ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ដ៏សេសសល់ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ វេទនាខន្ធ។ បេ។ វិញ្ញណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌មិនគួរលះដោយភាវនា។
[៣១៦] ពួកធម៌មានហេតុគួរលះដោយទស្សនៈ តើដូចម្តេច។ សញ្ញោជនៈ ៣ គឺ សក្កាយទិដ្ឋិ វិចិកិច្ឆា និងសីលព្វតបរាមាសៈ។
[៣១៧] បណ្តាសញ្ញោជនៈទាំងនោះ សក្កាយទិដ្ឋិ តើដូចម្តេច។ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនបានឃើញពួកព្រះអរិយៈ មិនឈ្លាសវៃក្នុងអរិយធម៌ មិនបានទូន្មាន ខ្លួនក្នុងអរិយធម៌ មិនបានឃើញពួកសប្បុរស មិនឈ្លាសវៃក្នុងសប្បុរិសធម៌ មិនបានទូន្មានខ្លួនក្នុងសប្បុរិសធម៌ រមែងយល់ឃើញរូបថាជាខ្លួន ឃើញខ្លួនថាមានរូបខ្លះ ឃើញរូបថាមានក្នុងខ្លួនខ្លះ ឃើញខ្លួនថាមានក្នុងរូបខ្លះ (ឃើញ) វេទនា។ បេ។ សញ្ញា។ បេ។ សង្ខារ។ បេ។ ឃើញវិញ្ញាណថាជាខ្លួន ឃើញខ្លួនថាមានវិញ្ញាណខ្លះ ឃើញវិញ្ញាណថាមានក្នុងខ្លួនខ្លះ ឃើញខ្លួនថាមានក្នុងវិញ្ញាណខ្លះ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ ការប្រកាន់ក្នុងការស្វែងរកខុសណា ដែលមានសភាពបែបនេះ នេះហៅថា សក្កាយទិដ្ឋិ។
[៣១៨] បណ្តាសញ្ញោជនៈទាំងនោះ វិចិកិច្ឆា តើដូចម្តេច។ បុគ្គលងឿងឆ្ងល់សង្ស័យ ចំពោះព្រះសាស្តា។ បេ។ ភាពនៃសេចក្តីរឹងរូស ការរសេមរសាមនៃចិត្ត នេះហៅថា វិចិកិច្ឆា។
[៣១៩] បណ្តាសញ្ញោជនៈទាំងនោះ សីលព្វតបរាមាសៈ តើដូចម្តេច។ ពួកសមណព្រាហ្មណ៍ ខាងក្រៅអំពីសាសនានេះ (យល់ឃើញ) ថា សេចក្តីបរិសុទ្ធិដោយសីល បរិសុទ្ធិដោយវ័ត បរិសុទ្ធិដោយសីល និងវ័ត និងទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ ការប្រកាន់ក្នុងការស្វែងរកខុសណា ដែលមានសភាពបែបនេះ នេះហៅថា សីលព្វតបរាមាសៈ។
[៣២០] សញ្ញោជនៈ ៣ នេះ និងពួកកិលេសដែលតាំងនៅជាមួយនឹងសញ្ញោជនៈនោះ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ ដែលប្រកបដោយសញ្ញោជនៈនោះ កាយកម្ម វចីកម្ម មនោកម្ម ដែលតាំងឡើងអំពីសញ្ញោជនៈនោះ នេះពួកធម៌មានហេតុគួរលះដោយទស្សនៈ។ សញ្ញោជនៈ ៣ គឺ សក្កាយទិដ្ឋិ វិចិកិច្ឆា និងសីលព្វតបរាមាសៈ នេះពួកធម៌គួរលះដោយទស្សនៈ។ លោភៈ ទោសៈ មោហៈ ដែលតាំងនៅជាមួយនឹងសញ្ញោជនៈនោះ នេះពួកធម៌មានហេតុគួរលះដោយទស្សនៈ។ ទាំងពួកកិលេសដែលតាំងនៅជាមួយនឹងកិលេស មានលោភៈជាដើមនោះ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ ដែលប្រកបដោយកិលេសមានលោភៈជាដើមនោះ កាយកម្ម វចីកម្ម មនោកម្ម ដែលតាំងឡើងអំពីកិលេសមានលោភៈជាដើមនោះ នេះពួកធម៌មានហេតុគួរលះដោយទស្សនៈ។
ពួកធម៌មានហេតុមិនគួរលះដោយទស្សនៈ តើដូចម្តេច។ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ដ៏សេសសល់ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌មានហេតុមិនគួរលះដោយទស្សនៈ។
[៣២១] ពួកធម៌មានហេតុគួរលះដោយភាវនា តើដូចម្តេច។ លោភៈ ទោសៈ មោហៈ ដ៏សេសសល់ នេះពួកធម៌មានហេតុគួរលះដោយភាវនា។ ទាំងពួកកិលេសដែលតាំងនៅជាមួយនឹងកិលេសមានលោភៈជាដើមនោះ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ ដែលប្រកបដោយកិលេស មានលោភៈជាដើមនោះ កាយកម្ម វចីកម្ម មនោកម្ម ដែលតាំងឡើងអំពីកិលេសមានលោភៈជាដើមនោះ នេះពួកធម៌មានហេតុគួរលះដោយភាវនា ។
ពួកធម៌មានហេតុមិនគួរលះដោយភាវនា តើដូចម្តេច។ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ដ៏សេសសល់ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌មានហេតុមិនគួរលះដោយភាវនា។
[៣២២] ពួកធម៌ប្រកបដោយវិតក្កៈ តើដូចម្តេច។ វៀរតែវិតក្កៈ ក្នុងសវិតក្កភូមិ ជាកាមាវចរ រូបាវចរ អបរិយាបន្នៈចេញ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ ដែលប្រកបដោយវិតក្កៈនោះ នេះពួកធម៌ប្រកបដោយវិតក្កៈ។
ពួកធម៌មិនមានវិតក្កៈ តើដូចម្តេច។ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ ក្នុងអវិតក្កភូមិ ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ និងវិតក្កៈផង រូបទាំងអស់ផង អសង្ខតធាតុផង នេះពួកធម៌មិនមានវិតក្កៈ។
[៣២៣] ពួកធម៌ប្រកបដោយវិចារៈ (ការពិចារណា) តើដូចម្តេច។ វៀរតែវិចារៈ ក្នុងសវិចារភូមិ ជាកាមាវចរ រូបាវចរ អបរិយាបន្នៈចេញ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ ដែលប្រកបដោយវិចារៈនោះ នេះពួកធម៌ប្រកបដោយវិចារ។
ពួកធម៌មិនមានវិចារៈ តើដូចម្តេច។ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ ក្នុងអវិចារភូមិ ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ និងវិចារៈផង រូបទាំងអស់ផង អសង្ខតធាតុផង នេះពួកធម៌មិនមានវិចារៈ។
[៣២៤] ពួកធម៌ប្រព្រឹត្តទៅជាមួយនឹងបីតិ តើដូចម្តេច។ វៀរតែបីតិ ក្នុងសប្បីតិកភូមិ ជាកាមាវចរ រូបាវចរ អបរិយាបន្នៈចេញ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ ដែលប្រកបដោយបីតិនោះ នេះពួកធម៌ប្រព្រឹត្តទៅជាមួយនឹងបីតិ
ពួកធម៌មិនព្រឹត្តទៅជាមួយនឹងបីតិ តើដូចម្តេច។ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ ក្នុងអប្បីតិកភូមិ ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ និងបីតិផង រូបទាំងអស់ផង អសង្ខតធាតុផង នេះពួកធម៌មិនប្រព្រឹត្តទៅជាមួយនឹងបីតិ។
[៣២៥] ពួកធម៌ប្រកបដោយបីតិ តើដូចម្តេច។ វៀរតែបីតិ ក្នុងបីតិភូមិ ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈចេញ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ ដែលប្រកបដោយបីតិនោះ នេះពួកធម៌ប្រកបដោយបីតិ។
ពួកធម៌មិនប្រកបដោយបីតិ តើដូចម្តេច។ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ ក្នុងទីមិនមែនជាបីតិភូមិ ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ និងបីតិផង រូបទាំងអស់ផង អសង្ខតធាតុផង នេះពួកធម៌មិនប្រកបដោយបីតិ។
[៣២៦] ពួកធម៌ប្រកបដោយសុខៈ តើដូចម្តេច។ វៀរតែសុខៈ ក្នុងសុខភូមិ ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈចេញ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ប្រកបដោយសុខៈនោះ នេះពួកធម៌ប្រកបដោយសុខៈ។
ពួកធម៌មិនប្រកបដោយសុខៈ តើដូចម្តេច។ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ ក្នុងទីមិនមែនជាសុខភូមិ ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ និងសុខៈផង រូបទាំងអស់ផង អសង្ខតធាតុផង នេះពួកធម៌មិនប្រកបដោយសុខៈ។
[៣២៧] ពួកធម៌ប្រកបដោយឧបេក្ខា តើដូចម្តេច។ វៀរតែឧបេក្ខាក្នុងឧបេក្ខាភូមិ ជាកាមាវរ រូបាវចរ អរូបាវចរ អបរិយាបន្នៈចេញ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ដែលប្រកបដោយឧបេក្ខានោះ នេះពួកធម៌ប្រកបដោយឧបេក្ខា។
ពួកធម៌មិនប្រកបដោយឧបេក្ខា តើដូចម្តេច។ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ ក្នុងទីមិនមែនជាឧបេក្ខាភូមិ ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ និងឧបេក្ខាផង រូបទាំងអស់ផង អសង្ខតធាតុផង នេះពួកធម៌មិនប្រកបដោយឧបេក្ខា។
[៣២៨] ពួកធម៌ជាកាមាវចរ តើដូចម្តេច។ ខាងក្រោម កំណត់យកអវីចិនរក ជាទីបំផុតខាងលើ កំណត់យកបរនិម្មិតវសវត្តីទេវលោកជាទីបំផុត ទីណាដែលមានក្នុងចន្លោះនេះ ខន្ធ ធាតុ អាយតនៈ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ដែលត្រាច់ចុះក្នុងទីនុ៎ះ រាប់បញ្ចូលក្នុងទីនុ៎ះ នេះពួកធម៌ជាកាមាវចរ។
ពួកធម៌មិនមែនជាកាមាវចរ តើដូចម្តេច។ រូបាវចរ អរូបាវចរ អបរិយាបន្នៈ នេះពួកធម៌មិនមែនជាកាមាវចរ។
[៣២៩] ពួកធម៌ជារូបាវចរ តើដូចម្តេច។ ខាងក្រោម កំណត់យកព្រហ្មលោក ជាទីបំផុត ខាងលើ កំណត់យកអកនិដ្ឋទេវលោកជាទីបំផុត ទីណាដែលមានក្នុងចន្លោះនេះ ធម៌គឺចិត្តនិងចេតសិក ដែលត្រាច់ចុះក្នុងទីនុ៎ះ រាប់បញ្ចូលក្នុងទីនុ៎ះ នៃបុគ្គលអ្នកចូល (កាន់សមាបត្តិ) ឬបុគ្គលដែលកើតហើយ ឬក៏បុគ្គលអ្នកនៅជាសុខក្នុងបច្ចុប្បន្ន នេះពួកធម៌ជារូបាវចរ។
ពួកធម៌មិនមែនជារូបាវចរ តើដូចម្តេច។ កាមាវចរ អរូបាវចរ អបរិយាបន្នៈ នេះពួកធម៌មិនមែនជារូបាវចរ។
[៣៣០] ពួកធម៌ ជាអរូបាវចរ តើដូចម្តេច។ ខាងក្រោម កំណត់យកពួកទេវតា ដែលកើតក្នុងអាកាសានញ្ចាយតនភពជាទីបំផុត ខាងលើ កំណត់យកទេវតាដែលកើតក្នុងនេវសញ្ញានាសញ្ញាយតនៈភពជាទីបំផុត ទីណាដែលមានក្នុងចន្លោះនេះ ធម៌គឺចិត្ត និងចេតសិក ត្រាច់ចុះក្នុងទីនុ៎ះ រាប់បញ្ចូលក្នុងទីនុ៎ះ នៃបុគ្គលអ្នកចូល (កាន់សមាបត្តិ) ឬបុគ្គលដែលទៅកើតហើយ ឬក៏បុគ្គលអ្នកនៅជាសុខក្នុងបច្ចុប្បន្ន នេះពួកធម៌ជាអរូបាវចរ។
ពួកធម៌មិនមែនជាអរូបាវចរៈ តើដូចម្តេច។ កាមាវចរ រូបាវចរ អបរិយាបន្នៈ នេះពួកធម៌មិនមែនជាអរូបាវចរ។
[៣៣១] ពួកធម៌ជាបរិយាបន្នៈ តើដូចម្តេច។ ពួកធម៌ប្រកបដោយអាសវៈ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ និងរូបក្ខន្ធ។ បេ។ វិញ្ញាណក្ខន្ធ នេះ ពួកធម៌ជាបរិយាបន្នៈ។
ពួកធម៌ជាអបរិយាបន្នៈ តើដូចម្តេច។ មគ្គផង ផលនៃមគ្គផង អសង្ខតធាតុផង នេះពួកធម៌ជាអបរិយាបន្នៈ។
[៣៣២] ពួកធម៌ជានិយ្យានិកៈ (ធម៌នាំសត្វឲ្យរួចចាកវដ្តៈ) តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈ នេះពួកធម៌ជានិយ្យានិកៈ។
ពួកធម៌ជាអនិយ្យានិកៈ តើដូចម្តេច។ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ដ៏សេសសល់ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌ជាអនិយ្យានិកៈ។
[៣៣៣] ពួកធម៌ជានិយតៈ (ទៀង) តើដូចម្តេច។ អានន្តរិកកម្ម ៥ និយតមិច្ឆាទិដ្ឋិ និងមគ្គ ៤ ជាអបរិយាបន្នៈ នេះពួកធម៌ជានិយតៈ។
ពួកធម៌ជាអនិយតៈ តើដូចម្តេច។ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ដ៏សេសសល់ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌ជាអនិយតៈ។
[៣៣៤] ពួកធម៌ប្រកបដោយឧត្តរ (ការរើឡើងនូវខ្លួន) តើដូចម្តេច។ ពួកធម៌ប្រកបដោយអាសវៈ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ និងរូបក្ខន្ធ។ បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ប្រកបដោយឧត្តរៈ។
ពួកធម៌មិនមែនជាឧត្តរៈ តើដូចម្តេច។ មគ្គជាអបរិយាបន្នៈផង ផលនៃមគ្គផង អសង្ខតធាតុផង នេះពួកធម៌មិនមែនជាឧត្តរៈ។
[៣៣៥] ពួកធម៌ប្រកបដោយរណៈ (សឹកសត្រូវ) តើដូចម្តេច។ អកុសលមូល ៣ គឺ លោភៈ ទោសៈ និងមោហៈ ទាំងពួកកិលេសដែលតាំងនៅជាមួយនឹងអកុសលមូលនោះ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ ប្រកបដោយអកុសលមូលនោះ កាយកម្ម វចីកម្ម មនោកម្ម ដែលតាំងឡើងអំពីអកុសលមូលនោះ នេះពួកធម៌ប្រកបដោយរណៈ
ពួកធម៌មិនមែនជារណៈ (មិនជាសឹកសត្រូវ) តើដូចម្តេច។ ពួកធម៌ជាកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ វេទនាខន្ធ។ បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌មិនមែនជារណៈ។