(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh ds 04 01 បាលី cs-km: abh.ds.04.01 អដ្ឋកថា: abh.ds.04.01_att PTS: ?
(តិកអត្ថុទ្ធារ)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(តិកអត្ថុទ្ធារោ)
[៣៧៨] ពួកធម៌ជាកុសល តើដូចម្តេច។ កុសលក្នុងភូមិ ៤ នេះពួកធម៌ជាកុសល។ ពួកធម៌ជាអកុសល តើដូចម្តេច។ អកុសលចិត្តុប្បាទ (ការកើតនៃចិត្តជាអកុសល) ១២ នេះពួកធម៌ជាអកុសល។ ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុង ភូមិ ៣ រូប និងនិព្វាន នេះពួកធម៌ជាអព្យាក្រឹត។
[៣៧៩] ពួកធម៌ដែលប្រកបដោយសុខវេទនា តើដូចម្តេច។ ចិត្តុប្បាទ ប្រកបដោយសោមនស្ស ៤ ខាងកាមាវចរកុសល ចិត្តុប្បាទ ៤ ខាងអកុសល ចិត្តុប្បាទ ៥ ខាងវិបាកផង ខាងកិរិយាផង នៃកាមាវចរកុសល រូបាវចរតិកចតុក្កជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង លោកុត្តរតិកចតុក្កជ្ឈាន ខាងកុសលផង ខាងវិបាកផង វៀរតែសុខវេទនា ដែលកើតឡើងក្នុងទីនោះចេញ នេះពួកធម៌ដែលប្រកបដោយសុខវេទនា។ ពួកធម៌ដែលប្រកបដោយទុក្ខវេទនា តើដូចម្តេច។ ចិត្តុប្បាទ ប្រកបដោយទោមនស្ស ២ និងកាយវិញ្ញាណប្រកបដោយទុក្ខ វៀរតែទុក្ខវេទនា ដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួកធម៌ដែលប្រកបដោយទុក្ខវេទនា។ ពួកធម៌ប្រកបដោយវេទនា មិនជាទុក្ខមិនជាសុខ តើដូចម្តេច។ ចិត្តុប្បាទ ប្រកបដោយឧបេក្ខា ៤ ខាងកាមាវចរកុសល ចិត្តុប្បាទ ៦ ខាងអកុសល ចិត្តុប្បាទ ១០ ខាងវិបាកនៃកាមាវចរកុសល ចិត្តុប្បាទ ៦ ខាងវិបាកនៃអកុសល ចិត្តុប្បាទ ៦ ខាងកិរិយា ចតុត្ថជ្ឈាន ជារូបាវចរ ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង អរូបជ្ឈាន ៤ ខាងអកុសលផង ខាងវិបាកផង ខាងកិរិយាផង ចតុត្ថជ្ឈាន ជាលោកុត្តរៈ ខាងកុសលផង ខាងវិបាកផង វៀរតែវេទនាមិនជាទុក្ខមិនជាសុខ ដែលកើតឡើងក្នុងទីនោះចេញ នេះពួកធម៌ដែលប្រកបដោយវេទនា មិនជាទុក្ខមិនជាសុខ។ វេទនា ៣ ផង រូបផង និព្វានផង នេះពួកធម៌ ដែលមិនគប្បីពោលថា ប្រកបដោយសុខវេទនាផង ថាប្រកបដោយទុក្ខវេទនាផង ថាប្រកបដោយវេទនាមិនជាទុក្ខ មិនជាសុខផងទេ។
[៣៨០] ពួកធម៌ជាវិបាក តើដូចម្តេច។ វិបាកក្នុងភូមិ ៤ នេះពួកធម៌ជាវិបាក។ ពួកធម៌មានវិបាកជាធម៌ ជាប្រក្រតីតើដូចម្តេច។ កុសល និងងអកុសល ក្នុងភូមិ ៤ នេះពួកធម៌មានវិបាកធម៌ជាប្រក្រតី។ ពួកធម៌មិនមែនវិបាក ទាំងមិនមែនជាធម៌មានវិបាកជាប្រក្រតី តើដូចម្តេច។ កិរិយា និងអព្យាក្រឹត ក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មិនមែនជាវិបាក ទាំងមិនមែនជាធម៌មានវិបាកជាប្រក្រតី។
[៣៨១] ពួកធម៌មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន តើដូចម្តេច។ វិបាកក្នុងភូមិ ៣ និងរូបដែលជាកម្មស្សកតត្តា នេះពួកធម៌មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន។ ពួកធម៌មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន តើដូចម្តេច។ កុសល និងអកុសលក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបដែលមិនមែនជាកម្មស្សកតត្តា នេះពួកធម៌មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន។ ពួកធម៌មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន។
[៣៨២] ពួកធម៌ដែលសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង តើដូចម្តេច។ អកុសលចិត្តុប្បាទ ១២ នេះពួកធម៌ដែលសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង។ ពួកធម៌ដែលមិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង តើដូចម្តេច។ កុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយានិងអព្យាក្រឹត ក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ដែលមិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង។ ពួកធម៌ដែលមិនសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មង តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌ដែលមិនសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មង។
[៣៨៣] ពួកធម៌ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ តើដូចម្តេច។ កាមាវចរកុសល និងអកុសល ចិត្តុប្បាទ ១១ ខាងវិបាកនៃកាមាវចរកុសល ចិត្តុប្បាទ ២ ខាងវិបាកនៃអកុសល ចិត្តុប្បាទ ១១ ខាងកិរិយា បឋមជ្ឈានជារូបាវចរ ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង បឋមជ្ឈានជាលោកុត្តរៈ ខាងកុសលផង ខាងវិបាកផង វៀរតែវិតក្តៈ វិចារៈ ដែលកើតឡើងក្នុងទីនោះចេញ នេះពួកធម៌ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ។ ពួកធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈ តើដូចម្តេច។ ទុតិយជ្ឈាន ក្នុងរូបាវចរបញ្ចកន័យ ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង ទុតិយជ្ឈាន ក្នុងលោកុត្តរបញ្ចកន័យ ខាងកុសលផង ខាងវិបាកផង វៀរតែវិចារៈដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួកធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈ។ ពួកធម៌មិនមានវិតក្កៈ ទាំងមិនមានវិចារៈ តើដូចម្តេច។ បញ្ចវិញ្ញាណ ២ រូបាវចរតិកតិកជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង អរូបជ្ឈាន ៤ ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង លោកុត្តរតិកតិកជ្ឈាន ខាងកុសលផង ខាងវិបាកផង វិចារៈដែលកើតក្នុងទុតិយជ្ឈាន ជាបញ្ចកន័យផង រូបផង និព្វានផង នេះពួកធម៌មិនមានវិតក្កៈ ទាំងមិនមានវិចារៈ។ វិចារៈដែលកើតជាមួយនឹងវិតក្កៈ មិនត្រូវពោលថា ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈផង ថាមិនមានវិតក្កៈ មានត្រឹមវិចារៈផង ថាមិនមានវិតក្កៈ ទាំងមិនមានវិចារៈផងទេ។
[៣៨៤] ពួកធម៌ប្រកបដោយបិតិ តើដូចម្តេច។ ចិត្តុប្បាទ ប្រកបដោយសោមនស្ស ៤ ខាងកាមាវចរកុសល ចិត្តុប្បាទ ៤ ខាងអកុសល ចិត្តុប្បាទ ៥ ខាងវិបាកនៃកាមាវចរកុសល ចិត្តុប្បាទ ៥ ខាងកិរិយា រូបាវចរទុកតិកជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង លោកកុត្តរទុកជ្ឈាន ខាងកុសលផង ខាងវិបាកផង វៀរតែបីតិ ដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួកធម៌ប្រកបដោយបីតិ។ ពួកធម៌ប្រកបដោយសុខៈ តើដូចម្តេច។ ចិត្តុប្បាទ ប្រកបដោយសោមនស្ស ៤ ខាងកាមាវចរកុសល ចិត្តុប្បាទ ៤ ខាងអកុសល ចិត្តុប្បាទ ៦ ខាងវិបាកនៃកាមាវចរកុសល ចិត្តុប្បាទ ៥ ខាងកិរិយា រូបាវចរតិកចតុក្កជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង លោកុត្តរតិកចតុក្កជ្ឈាន ខាងកុសលផង ខាងវិបាកផង វៀរតែសុខៈដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួកធម៌ប្រកបដោយសុខៈ។ ពួកធម៌ប្រកបដោយឧបេក្ខា តើដូចម្តេច។ ចិត្តុប្បាទ ប្រកបដោយឧបេក្ខា ៤ ខាងកាមាវចរកុសល ចិត្តុប្បាទ ៦ ខាងអកុសល ចិត្តុប្បាទ ១០ ខាងវិបាក នៃកាមាវចរកុសល ចិត្តុប្បាទ ៦ ខាងវិបាកនៃអកុសល ចិត្តុប្បាទ ៦ ខាងកិរិយា ចតុត្ថជ្ឈាន ជារូបាវចរ ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង អរូបជ្ឈាន ៤ ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង ចតុត្ថជ្ឈាន ជាលោកុត្តរៈ ខាងកុសលផង ខាងវិបាកផង វៀរតែឧបេក្ខា ដែលកើតឡើង ក្នុងទីនុ៎ះចេញ នេះពួកធម៌ប្រកបដោយឧបេក្ខា បីតិ មិនប្រកបដោយបីតិ ប្រកបតែដោយសុខៈ មិនប្រកបដោយឧបេក្ខាទេ សុខៈ មិនប្រកបដោយសុខៈ ប្រកបដោយបីតិ មិនប្រកបដោយឧបេក្ខា ក៏មាន មិនគប្បីពោលថា ប្រកបដោយបីតិក៏មាន។ ចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស កាយវិញ្ញាណប្រកបដោយទុក្ខ និងឧបេក្ខាវេទនាផង រូបផង និព្វានផង នេះពួកធម៌មិនត្រូវពោលថា ប្រកបដោយបីតិផង ថាប្រកបដោយសុខៈផង ថាប្រកបដោយឧបេក្ខាផងឡើយ។
[៣៨៥] ពួកធម៌ត្រូវលះដោយទស្សនៈ (សោតាបត្តិមគ្គ) តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយទិដ្ឋិ និងចិត្តុប្បាទប្រកបដោយវិចិកិច្ឆា នេះពួកធម៌ដែលត្រូវលះដោយទស្សនៈ។ ពួកធម៌ត្រូវលះដោយភាវនា តើដូចម្តេច។ ចិត្តុប្បាទប្រកបដោយឧទ្ធច្ចៈ នេះពួកធម៌ត្រូវ លះដោយភាវនា។ ចិត្តុប្បាទ ៤ ប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ និងចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស នេះពួកធម៌ត្រូវលះដោយទស្សនៈ ក៏មាន ត្រូវលះដោយភាវនាក៏មាន។ ពួកធម៌ដែលមិនត្រូវលះដោយទស្សនៈ ទាំងមិនត្រូវលះដោយភាវនា តើដូចម្តេច។ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹត ក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មិនត្រូវលះដោយទស្សនៈ ទាំងមិនត្រូវលះដោយភាវនា។
[៣៨៦] ពួកធម៌មានហេតុត្រូវលះដោយទស្សនៈ តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយទិដ្ឋិ និងចិត្តុប្បាទប្រកបដោយវិចិកិច្ឆា វៀរតែមោហៈដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួកធម៌មានហេតុត្រូវលះដោយទស្សនៈ។ ពួកធម៌មានហេតុត្រូវលះដោយភាវនា តើដូចម្តេច។ ចិត្តុប្បាទប្រកបដោយឧទ្ធច្ចៈ វៀរតែមោហៈ ដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួកធម៌មានហេតុត្រូវលះដោយភាវនា។ ចិត្តុប្បាទ ៤ ប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ និងចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស នេះពួកធម៌មានហេតុត្រូវលះដោយទស្សនៈក៏មាន មានហេតុត្រូវលះដោយភាវនាក៏មាន។ ពួកធម៌មានហេតុមិនត្រូវលះដោយទស្សនៈ ទាំងមិនត្រូវលះដោយភាវនា តើដូចម្តេច។ មោហៈប្រកបដោយវិចិកិច្ឆា មោហៈប្រកបដោយ ឧទ្ធច្ចៈ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹត ក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌ មានហេតុមិនត្រូវលះដោយទស្សនៈ ទាំងមិនត្រូវលះដោយភាវនា។
[៣៨៧] ពួកធម៌ដល់នូវការសន្សំកពូនឡើង តើដូចម្តេច។ កុសល និងអកុសល ក្នុងភូមិ ៣ នេះពួកធម៌ដល់នូវការសន្សំកពូនឡើង។ ពួកធម៌មិនដល់នូវការសន្សំកពូនឡើង តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈ នេះពួកធម៌មិនដល់នូវការសន្សំកពូនឡើង។ ពួកធម៌មិនមែនដល់នូវការសន្សំកពូនឡើង ទាំងមិនមែនមិនដល់នូវការសន្សំកពូនឡើង តើដូចម្តេច។ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹត ក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មិនមែនដល់នូវការសន្សំកពូនឡើង ទាំងមិនមែនមិនដល់នូវការសន្សំកពូនឡើង។
[៣៨៨] ពួកធម៌ជារបស់សេក្ខបុគ្គល តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៣ ខាងក្រោមផង នេះពួកធម៌ជារបស់សេក្ខបុគ្គល។ ពួកធម៌ជារបស់អសេក្ខបុគ្គល តើដូចម្តេច។ អរហត្តផលខាងលើ នេះពួកធម៌ជារបស់អសេក្ខបុគ្គល ពួកធម៌មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គល តើដូចម្តេច។ កុសល និងអកុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គល។
[៣៨៩] ពួកធម៌មានសភាពតូចឆ្មារ តើដូចម្តេច។ កាមាវចរកុសល និងអកុសល វិបាក ទាំងអស់នៃកាមាវចរ កិរិយា និងអព្យាក្រឹតជាកាមាវចរ និងរូបទាំងអស់ នេះពួកធម៌មានសភាពតូចឆ្មារ ពួកធម៌ដល់នូវសភាពធំ តើដូចម្តេច។ រូបាវចរ អរូបាវចរ កុសល និងអព្យាក្រឹត នេះពួកធម៌ដល់នូវសភាពធំ។ ពួកធម៌ប្រមាណមិនបាន តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌ប្រមាណមិនបាន។
[៣៩០] ពួកធម៌មានអារម្មណ៍តូចឆ្មារ តើដូចម្តេច។ វិបាកទាំងអស់នៃកាមាវចរ កិរិយា មនោធាតុ និងមនោវិញ្ញាណធាតុ ជាកិរិយាហេតុកៈ ប្រកបដោយសោមនស្ស នេះពួកធម៌មានអារម្មណ៍តូចឆ្មារ។ ពួកធម៌មានអារម្មណ៍ដល់នូវសភាពធំ តើដូចម្តេច។ វិញ្ញាណញ្ចាយតនៈ និងនេវសញ្ញានាសញ្ញាយតនៈ នេះពួកធម៌មានអារម្មណ៍ដល់នូវសភាពធំ។ ពួកធម៌មានអារម្មណ៍ប្រមាណមិនបាន តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង នេះពួកធម៌មានអារម្មណ៍ប្រមាណមិនបាន។ ចិត្តុប្បាទ ៤ ជាញាណវិប្បយុត្តខាងកាមាវចរកុសល ចិត្តុប្បាទ ៤ ជាញាណវិប្បយុត្តខាងកិរិយា និងអកុសលទាំងអស់ នេះពួកធម៌មានអារម្មណ៍តូចឆ្មារក៏មាន មានអារម្មណ៍ដល់នូវសភាពធំ តែមិនមែនមានអារម្មណ៍ប្រមាណមិនបានទេ ក៏មាន មិនគប្បីពោលថា មានអារម្មណ៍តូចឆ្មារផង ថាមានអារម្មណ៍ដល់នូវសភាពធំផងក៏មាន។ ចិត្តុប្បាទ ៤ ជាញាណសម្បយុត្ត ខាងកាមាវចរកុសល ចិត្តុប្បាទ ៤ ជាញាណសម្បយុត្តខាងកិរិយា រូបាវចរចតុត្ថជ្ឈាន ខាងកុសលផង ខាងកិរិយាផង និងមនោវិញ្ញាណធាតុ ជាកិរិយា ហេតុកៈ ប្រកបដោយឧបេក្ខា នេះពួកធម៌មានអារម្មណ៍តូចឆ្មារក៏មាន មានអារម្មណ៍ដល់នូវសភាពធំក៏មាន មានអារម្មណ៍ប្រមាណមិនបានក៏មាន មិនគប្បីពោលថា មានអារម្មណ៍តូចឆ្មារផង ថាមានអារម្មណ៍ដល់នូវសភាពធំផង ថាមានអារម្មណ៍ប្រមាណមិនបានផងក៏មាន។ រូបាវចរតិកចតុក្កជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង វិបាកនៃចតុត្ថជ្ឈាន អាកាសានញ្ចាយតនៈ អកិញ្ចញ្ញាយតនៈ នេះពួកធម៌មិនគប្បីពោលថា មានអារម្មណ៍តូចឆ្មារផង ថាមានអារម្មណ៍ដល់នូវសភាពធំផង ថាមានអារម្មណ៍ប្រមាណមិនបានផងឡើយ។ ឯរូប និងនិព្វាន មិនមែនមានអារម្មណ៍ទេ។
[៣៩១] ពួកធម៌ដ៏ថោកទាប តើដូចម្តេច។ អកុសលចិត្តុប្បាទ ១២ នេះពួកធម៌ដ៏ថោកទាប។ ពួកធម៌ជាកណ្តាល តើដូចម្តេច។ កុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹត ក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ជាកណ្តាល។ ពួកធម៌ដ៏ឧត្តម តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌ដ៏ឧត្តម។
[៣៩២] ពួកធម៌មានសភាពខុស និងទៀង តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយទិដ្ឋិ ចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស នេះពួកធម៌មានសភាពខុស និងទៀងក៏មាន មិនទៀងក៏មាន ពួកធម៌មានសភាពត្រូវ និងទៀង តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈ នេះពួកធម៌ មានសភាពត្រូវ និងទៀង។ ពួកធម៌មិនទៀង តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ ចិត្តុប្បាទប្រកបដោយវិចិកិច្ឆា ចិត្តុប្បាទប្រកបដោយឧទ្ធច្ចៈ កុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹត ក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មិនទៀង។
[៣៩៣] ពួកធម៌មានមគ្គជាអារម្មណ៍ តើដូចម្តេច។ ចិត្តុប្បាទ ៤ ជាញាណសម្បយុត្ត ខាងកាមាវចរកុសល ចិត្តុប្បាទ ៤ ជាញាណសម្បយុត្ត ខាងកិរិយា នេះពួកធម៌មានមគ្គជាអារម្មណ៍ តែមិនមែនមានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន មិនគប្បីពោលថា មានមគ្គជាអារម្មណ៍ផង ថាមានមគ្គជាអធិបតីផងក៏មាន។ អរិយមគ្គ ៤ មិនមែនមានមគ្គជាអារម្មណ៍ តែមានមគ្គជាហេតុ មានមគ្គជាអធិបតីក៏មាន មិនគប្បីពោលថា មានមគ្គជាអធិបតីក៏មាន។ រូបាវចរចតុត្ថជ្ឈាន ខាងកុសលផង ខាងកិរិយាផង និងមនោវិញ្ញាណធាតុ ជាកិរិយាហេតុកៈ ប្រកបដោយឧបេក្ខា នេះពួកធម៌មានមគ្គជាអារម្មណ៍ តែមិនមែនមានមគ្គជាហេតុ មិនមែនមានមគ្គជាអធិបតីក៏មាន មិនគប្បីពោលថា មានមគ្គជាអារម្មណ៍ក៏មាន។ ចិត្តុប្បាទ ៤ ជាញាណវិប្បយុត្តខាងកាមាវចរកុសល អកុសលទាំងអស់ វិបាកទាំងអស់នៃកាមាវចរ ចិត្តុប្បាទ ៦ ខាងកិរិយា រូបាវចរតិកចតុក្កជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង វិបាកនៃចតុត្ថជ្ឈាន អរូបជ្ឈាន ៤ ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង និងសាមញ្ញផល ៤ នេះពួកធម៌មិនគប្បីពោលថា មានមគ្គជាអារម្មណ៍ផង ថាមានមគ្គជាហេតុផង ថាមានមគ្គជាអធិបតីផងឡើយ។ ឯរូប និងនិព្វាន មិនមែនមានអារម្មណ៍ទេ។
[៣៩៤] ពួកធម៌ដែលកើតឡើងហើយ តើដូចម្តេច។ វិបាកក្នុងភូមិ ៤ និងរូបជាកម្មស្សកតត្តា នេះពួកធម៌ដែលកើតឡើងហើយក៏មាន ដែលប្រុងនឹងកើតឡើង តែមិនគប្បីពោលថា មិនទាន់កើតឡើងក៏មាន។ កុសល និងអកុសលក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបដែលមិនមែនជាកម្មស្សកតត្តា នេះពួកធម៌កើតឡើងហើយក៏មាន មិនទាន់កើតឡើង តែមិនគប្បីពោលថា ប្រុងនឹងកើតឡើងហើយ ក៏មាន។ ឯនិព្វាន មិនគប្បីពោលថា កើតឡើងហើយផង ថាមិនទាន់កើតឡើងផង ថាប្រុងនឹងកើតឡើងផងឡើយ។
[៣៩៥] វៀរតែនិព្វានចេញ ពួកធម៌ទាំងអស់ ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន។ ឯនិព្វាន មិនគប្បីពោលថា ជាអតីតផង ថាជាអនាគតផង ថាជាបច្ចុប្បន្នផងឡើយ។
[៣៩៦] ពួកធម៌មានអារម្មណ៍ជាអតីត តើដូចម្តេច។ វិញ្ញាណញ្ចាយតនៈ និងនេវសញ្ញានាសញ្ញាយតនៈ នេះពួកធម៌មានអារម្មណ៍ជាអតីត។ ពួកធម៌អស់ការប្រកប មានអារម្មណ៍ជាអនាគត មិនមានទេ។ ពួកធម៌មានអារម្មណ៍ជាបច្ចុប្បន្ន។ តើដូចម្តេច។ បញ្ចវិញ្ញណ ២ និងមនោធាតុ ៣ នេះពួកធម៌មានអារម្មណ៍ជាបច្ចុប្បន្ន។ ចិត្តុប្បាទ ១០ ខាងវិបាកនៃកាមាវចរកុសល មនោវិញ្ញាណធាតុ ប្រកបដោយឧបេក្ខា ខាងវិបាកនៃអកុសល និងមនោវិញ្ញាណធាតុ ជាកិរិយាហេតុកៈ ប្រកបដោយសោមនស្ស នេះពួកធម៌មានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន។ កាមាវចរកុសល អកុសល និងចិត្តុប្បាទ ៩ ខាងកិរិយា រូបាវចរចតុត្ថជ្ឈាន ខាងកុសលផង ខាងកិរិយាផង នេះពួកធម៌មានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន មិនគប្បីពោលថា មានអារម្មណ៍ជាអតីតផង ថាមានអារម្មណ៍ជាអនាគតផង ថាមានអារម្មណ៍ជាបច្ចុប្បន្នផងក៏មាន។ រូបាវចរតិកចតុក្កជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង វិបាកនៃចតុត្ថជ្ឈាន អាកាសានញ្ចាយតនៈ អាកិញ្ចញ្ញាយតនៈ មគ្គ ៤ ជាអបរិយាបន្នៈ និងសាមញ្ញផល ៤ នេះពួកធម៌មិនគប្បីពោលថា មានអារម្មណ៍ជាអតីតផង ថា មានអារម្មណ៍ជាអនាគតផង ថាមានអារម្មណ៍ជាបច្ចុប្បន្នផងឡើយ។ ឯរូប និងនិព្វាន មិនមែនមានអារម្មណ៍ទេ។
[៣៩៧] វៀរលែងតែរូប ដែលមិនជាប់ដោយឥន្រ្ទិយ និងនិព្វានចេញ ពួកធម៌ទាំងអស់ ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ជាខាងក្នុង និងខាងក្រៅក៏មាន។ ឯរូបដែលមិនជាប់ដោយឥន្រ្ទិយ និងនិព្វាន ទុកជាខាងក្រៅ។
[៣៩៨] ពួកធម៌មានអារម្មណ៍ខាងក្នុង តើដូចម្តេច។ វិញ្ញាណញ្ចាយតនៈ និងនេវសញ្ញានាសញ្ញាយតនៈ នេះពួកធម៌មានអារម្មណ៍ខាងក្នុង។ ពួកធម៌មានអារម្មណ៍ខាងក្រៅ តើដូចម្តេច។ រូបាវចរតិកចតុក្កជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង វិបាកនៃចតុត្ថជ្ឈាន អាកាសានញ្ចាយតនៈ មគ្គ ៤ ជាអបរិយាបន្នៈ និងសាមញ្ញផល ៤ នេះពួកធម៌មានអារម្មណ៍ខាងក្រៅ។ វៀរតែរូបចេញ ពួកធម៌ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរទាំងអស់ រូបាវចរចតុត្ថជ្ឈាន ខាងកុសលផង ខាងកិរិយាផង នេះពួកធម៌មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ខាងក្នុង និងខាងក្រៅក៏មាន អាកិញ្ចញ្ញាយតនៈ មិនគប្បីពោលថា មានអារម្មណ៍ខាងក្នុងផង ថាមានអារម្មណ៍ខាងក្រៅផង ថា មានអារម្មណ៍ខាងក្នុង និងខាងក្រៅផងឡើយ។ ឯរូប និងនិព្វាន មិនមែនមានអារម្មណ៍ទេ។
[៣៩៩] ពួកធម៌ប្រកបដោយការឃើញ ទាំងប្រកបដោយការប៉ះពាល់ តើដូចម្តេច។ រូបាយតនៈ នេះពួកធម៌ប្រកបដោយការឃើញ ទាំងប្រកបដោយការប៉ះពាល់។ ពួកធម៌ មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ ផោដ្ឋព្វាយតនៈ នេះពួកធម៌មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់។ ពួកធម៌មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់ តើដូចម្តេច។ កុសល និងអកុសល ក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូបជាអនិទស្សនៈ ជាអប្បដិឃៈ ដែលរាប់បញ្ចូលក្នុងធម្មាយតនៈ និងនិព្វាន នេះពួកធម៌មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់។
ចប់ ពួកតិកៈ។