User Tools

Site Tools


Translations of this page?:
km:tipitaka:abh:ds:abh.ds.04.02

(ទុកអត្ថុទ្ធារ)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh ds 04 02 បាលី cs-km: abh.ds.04.02 អដ្ឋកថា: abh.ds.04.02_att PTS: ?

(ទុកអត្ថុទ្ធារ)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(ទុកអត្ថុទ្ធារោ)

(ហេតុគោច្ឆកៈ)

(ហេតុគោច្ឆកំ)

[៤០០] ពួកធម៌ជាហេតុ តើដូចម្តេច។ កុសលហេតុ ៣ អកុសលហេតុ ៣ អព្យាកតហេតុ ៣ អលោភៈ ជាកុសលហេតុ អទោសៈជាកុសលហេតុ កើតឡើង​ក្នុងកុសលក្នុងភូមិ ៤ អមោហៈជាកុសលហេតុ ក៏កើតឡើងក្នុងកុសលក្នុងភូមិ ៤ ដែរ វៀរតែចិត្តុប្បាទ ៤ ជាញាណវិប្បយុត្ត ខាងកាមាវចរកុសលចេញ លោភៈ​កើតឡើងក្នុងចិត្តុប្បាទ ៨ ប្រកបដោយលោភៈ ឯទោសៈ កើតឡើងក្នុងចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស មោហៈ កើតឡើងក្នុងអកុសលទាំងអស់ អលោភៈជា​វិបាកហេតុ អទោសៈ ជាវិបាកហេតុ កើតឡើងក្នុងវិបាកក្នុងភូមិ ៤ វៀរតែចិត្តុប្បាទ ជាអហេតុកៈ ខាងវិបាកនៃកាមាវចរចេញ អមោហៈ ជាវិបាកហេតុ កើតឡើងក្នុងវិបាក​ក្នុងភូមិ ៤ វៀរតែចិត្តុប្បាទ ជាអហេតុកៈ ខាងវិបាកនៃកាមាវចរ និងវៀរតែចិត្តុប្បាទ ៤ ជាញាណវិប្បយុត្តចេញ អលោភៈ ជាកិរិយាហេតុ អទោសៈជា​កិរិយាហេតុ កើតឡើង​ក្នុងកិរិយាក្នុងភូមិ ៣ វៀរតែចិត្តុប្បាទជាអហេតុកៈ ខាងកាមាវចរកិរិយាចេញ អមោហៈ ជាកិរិយាហេតុ កើតឡើងក្នុងកិរិយាក្នុងភូមិ ៣ វៀរតែចិត្តុប្បាទជាអហេតុកៈ ខាងកាមាវចរកិរិយា និងវៀរតែ​ចិត្តុប្បាទ ៤ ជាញាណវិប្បយុត្តចេញ នេះពួកធម៌ជាហេតុ។ ពួកធម៌មិនមែនជាហេតុ តើដូចម្តេច។ វៀរតែពួកហេតុចេញ កុសល និងអកុសល ក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មិនមែនជាហេតុ។

[៤០១] ពួកធម៌ប្រព្រឹត្តទៅជាមួយនឹងហេតុ តើដូចម្តេច។ អកុសល​ក្រៅពីនេះ វៀរតែមោហៈ ប្រកបដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈចេញ កុសល​ក្នុងភូមិ ៤ វិបាក​ក្នុងភូមិ ៤ វៀរតែចិត្តុប្បាទជាអហេតុកៈ ខាងវិបាក នៃកាមាវចរចេញ កិរិយា និង​អព្យាក្រឹត ក្នុងភូមិ ៣ វៀរតែចិត្តុប្បាទ ជាអហេតុកៈ ខាងកាមាវចរកិរិយាចេញ នេះពួកធម៌​ប្រព្រឹត្តទៅជាមួយនឹងហេតុ។

ពួកធម៌មិនប្រព្រឹត្តទៅជាមួយនឹងហេតុ តើដូចម្តេច។ មោហៈប្រកបដោយវិចិកិច្ឆា មោហៈប្រកបដោយឧទ្ធច្ចៈ បញ្ចវិញ្ញាណ ២ មនោធាតុ ៣ មនោវិញ្ញាណធាតុ ជាអហេតុកៈ ៥ រូប និងនិព្វាន នេះពួកធម៌មិនប្រព្រឹត្តទៅ​ជាមួយនឹងហេតុ។

[៤០២] ពួកធម៌ប្រកបដោយហេតុ តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែមោហៈប្រកបដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈចេញ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ វៀរតែចិត្តុប្បាទ​ជាអហេតុកៈខាងវិបាកនៃកាមាវចរចេញ កិរិយា និងអព្យាក្រឹត ក្នុងភូមិ ៣ វៀរតែចិត្តុប្បាទ​ជាអហេតុកៈ ខាងកាមាវចរកិរិយាចេញ នេះពួកធម៌ប្រកបដោយហេតុ។

ពួកធម៌​ប្រាសចាកហេតុ តើដូចម្តេច។ មោហៈ​ប្រកបដោយវិចិកិច្ឆា មោហៈ​ប្រកបដោយឧទ្ធច្ចៈ បញ្ចវិញ្ញាណ ២ មនោធាតុ ៣ មនោវិញ្ញាណធាតុជាអហេតុកៈ ៥ រូប និងនិព្វាន នេះពួកធម៌ប្រាសចាកហេតុ។

[៤០៣] ពួកធម៌ជាហេតុផង ប្រព្រឹត្តទៅជាមួយនឹងហេតុផង តើដូចម្តេច។ ហេតុ ២ ឬ ៣ កើតឡើងជាមួយគ្នា​ក្នុងធម៌ណា នេះពួកធម៌ជាហេតុផង ប្រព្រឹត្តទៅជាមួយ​នឹងហេតុផង។

ពួកធម៌គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនជាហេតុ តើដូចម្តេច។ កុសលនិងអកុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ វៀរតែចិត្តុប្បាទ​ជាអហេតុកៈខាងវិបាក​នៃកាមាវចរចេញ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ វៀរតែចិត្តុប្បាទ​ជាអហេតុកៈ ខាងកាមាវចរកិរិយាចេញ វៀរតែពួកហេតុដែលកើតឡើង​ក្នុងទីនុ៎ះចេញ នេះពួកធម៌​គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនជាហេតុ។ ពួកធម៌មិនមានហេតុ មិនគប្បីពោលថា ជាហេតុផង ប្រព្រឹត្តទៅជាមួយនឹងហេតុផង ថា គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនជាហេតុផងឡើយ។

[៤០៤] ពួកធម៌ជាហេតុផង ប្រកបដោយហេតុផង តើដូចម្តេច។ ហេតុ ២ ឬ ៣ កើតឡើងជាមួយគ្នា​ក្នុងធម៌ណា នេះពួកធម៌ជាហេតុផង ប្រកបដោយហេតុផង។

ពួកធម៌​គ្រាន់តែប្រកបដោយហេតុ តែមិនមែនជាហេតុ តើដូចម្តេច។ កុសល និងអកុសល ក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ វៀរតែចិត្តុប្បាទជាអហេតុកៈ​ខាងវិបាក​នៃកាមាវចរចេញ កិរិយា និងអព្យាក្រឹត​ក្នុងភូមិ ៣ វៀរតែចិត្តុប្បាទជាអហេតុកៈ ខាងកាមាវចរកិរិយាចេញ វៀរតែពួកហេតុដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួកធម៌គ្រាន់តែប្រកបដោយហេតុ តែមិនមែនជាហេតុ។ ពួកធម៌ប្រាសចាកហេតុ មិនគប្បីពោលថា ជាហេតុផង ប្រកបដោយហេតុផង ថា គ្រាន់តែប្រកបដោយហេតុ តែមិនមែនជាហេតុផងឡើយ។

[៤០៥] ពួកធម៌មិនមែនជាហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុ តើដូចម្តេច។ កុសលនិងអកុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ វៀរតែចិត្តុប្បាទជាអហេតុកៈ ខាងវិបាកនៃកាមាវចរចេញ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ វៀរតែចិត្តុប្បាទជាអហេតុកៈ ខាងកាមាវចរកិរិយាចេញ វៀរតែពួកហេតុ ដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួកធម៌មិន​មែនជាហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុ។

ពួកធម៌មិនមែនជាហេតុផង មិនប្រព្រឹត្តទៅជាមួយនឹងហេតុផង តើដូចម្តេច។ បញ្ចវិញ្ញាណ ២ មនោធាតុ ៣ មនោវិញ្ញាណធាតុជាអហេតុកៈ ៥ រូប និងនិព្វាន នេះពួកធម៌មិនមែនជាហេតុផង មិនប្រព្រឹត្តទៅជាមួយនឹងហេតុផង។ ពួកធម៌ជាហេតុ មិនគប្បីពោលថា មិនមែនជាហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុផង ថា មិនមែនជាហេតុ មិនប្រព្រឹត្តទៅជាមួយនឹងហេតុកៈផងឡើយ។

(ចូឡន្តរទុកៈ)

(ចូឡន្តរទុកំ)

[៤០៦] ពួកធម៌ប្រកបដោយបច្ច័យ តើដូចម្តេច។ កុសល និងអកុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូបទាំងអស់ នេះពួកធម៌ប្រកបដោយបច្ច័យ។

ពួកធម៌មិនមានបច្ច័យ តើដូចម្តេច។ និព្វាន នេះពួកធម៌មិនមានបច្ច័យ។

[៤០៧] ពួកធម៌មានបច្ច័យតាក់តែង តើដូចម្តេច។ កុសល និងអកុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌មានបច្ច័យតាក់តែង។

ពួកធម៌មិនមានបច្ច័យតាក់តែង តើដូចម្តេច។ និព្វាន នេះពួកធម៌មិនមានបច្ច័យតាក់តែង។

[៤០៨] ពួកធម៌ប្រកបដោយការឃើញ តើដូចម្តេច។ រូបាយតនៈ នេះពួកធម៌ប្រកប​ដោយការឃើញ។

ពួកធម៌មិនប្រកបដោយការឃើញ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ ផោដ្ឋព្វាយតនៈ កុសល និងអកុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹត ក្នុងភូមិ ៣ រូបដែលជាអនិទស្សនៈ ជាអប្បដិឃៈ រាប់បញ្ចូលក្នុងធម្មាយតនៈ និងនិព្វាន នេះពួកធម៌មិនប្រកបដោយការឃើញ។

[៤០៩] ពួកធម៌ប្រកបដោយការប៉ះពាល់ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ ផោដ្ឋព្វាយតនៈ នេះពួកធម៌ប្រកបដោយការប៉ះពាល់។

ពួកធម៌មិនប្រកបដោយការប៉ះពាល់ តើដូចម្តេច។ កុសល និងអកុសល ក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូបដែលជាអនិទស្សនៈ ជាអប្បដិឃៈ រាប់បញ្ចូលក្នុងធម្មាយតនៈ និងនិព្វាន នេះពួកធម៌មិនប្រកបដោយការប៉ះពាល់។

[៤១០] ពួកធម៌មានរូប តើដូចម្តេច។ មហាភូតរូប ៤ ផង រូបអាស្រ័យនូវមហាភូតរូប ៤ ផង នេះពួកធម៌មានរូប។

ពួកធម៌មិនមានរូប តើដូចម្តេច។ កុសល និងអកុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងនិព្វាន នេះពួកធម៌មិនមានរូប។

[៤១១] ពួកធម៌ជាលោកិយ តើដូចម្តេច។ កុសល និងអកុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ជាលោកិយ។

ពួកធម៌ជាលោកុត្តរ តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌ជាលោកុត្តរ។

[៤១២] ពួកធម៌ទាំងអស់ គប្បីដឹងច្បាស់ដោយវិញ្ញាណនីមួយ មិនគប្បីដឹងច្បាស់​ដោយវិញ្ញាណនីមួយ។

(អាសវគោច្ឆកៈ)

(អាសវគោច្ឆកំ)

[៤១៣] ពួកធម៌ជាអាសវៈ តើដូចម្តេច។ អាសវៈ ៤ គឺ កាមាសវៈ ភវាសវៈ ទិដ្ឋាសវៈ អវិជា្ជសវៈ ឯកាមាសវៈ តែងកើតក្នុងចិត្តុប្បាទ ៨ ដែលប្រកបដោយលោភៈ ភវាសវៈ តែងកើតក្នុងចិត្តុប្បាទ ៤ ដែលប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ ទិដ្ឋាសវៈ តែងកើត​ក្នុងចិត្តុប្បាទ ៤ ដែលប្រកបដោយទិដ្ឋិ អវិជា្ជសវៈ តែងកើតក្នុងអកុសលទាំងអស់ នេះពួកធម៌ជាអាសវៈ។ ពួកធម៌មិនមែនជាអាសវៈ តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែអាសវៈចេញ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹត​ក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មិនមែនជាអាសវៈ។

[៤១៤] ពួកធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តើដូចម្តេច។ កុសល និងអកុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈ។

ពួកធម៌មិនប្រព្រឹត្តទៅជាមួយនឹងអាសវៈ តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌មិនប្រព្រឹត្តទៅ​ជាមួយ​នឹងអាសវៈ។

[៤១៥] ពួកធម៌ប្រកបដោយអាសវៈ តើដូចម្តេច។ ចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស អកុសលក្រៅពីនេះ វៀរតែមោហៈដែលកើតឡើងក្នុងទីនុ៎ះ ទាំងវៀរតែមោហៈប្រកប​ដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈចេញ នេះពួកធម៌ប្រកបដោយអាសវៈ។

ពួកធម៌​ប្រាសចាកអាសវៈ តើដូចម្តេច។ មោហៈដែលកើតក្នុងចិត្តុប្បាទ ២ ប្រកបដោយ​ទោមនស្ស មោហៈប្រកបដោយវិចិកិច្ឆា មោហៈប្រកបដោយឧទ្ធច្ចៈ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌​ប្រាសចាកអាសវៈ។

[៤១៦] ពួកធម៌ជាអាសវៈផង ប្រព្រឹត្តទៅជាមួយនឹងអាសវៈផង តើដូចម្តេច។ អាសវៈទាំងនោះឯង​ ជាអាសវៈផង ប្រព្រឹត្តទៅជាមួយនឹងអាសវៈផង។ ពួកធម៌គ្រាន់តែ​ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនជាអាសវៈ តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែអាសវៈចេញ កុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌គ្រាន់តែ​ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនជាអាសវៈ។

ពួកធម៌មិនប្រព្រឹត្តទៅជាមួយនឹងអាសវៈ មិនគប្បីពោលថា ជាអាសវៈផង ប្រព្រឹត្តទៅ​ជាមួយ​នឹងអាសវៈផង ថា គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនជាអាសវៈ​ផងឡើយ។

[៤១៧] ពួកធម៌ជាអាសវៈផង ប្រកបដោយអាសវៈផង តើដូចម្តេច។ អាសវៈ ២ ឬ ៣ កើតឡើងជាមួយគ្នាក្នុងធម៌ណា នេះពួកធម៌ជាអាសវៈផង ប្រកបដោយអាសវៈផង។

ពួកធម៌គ្រាន់តែប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ តើដូចម្តេច។ អកុសល​ក្រៅពីនេះ វៀរតែអាសវៈចេញ នេះពួកធម៌គ្រាន់តែប្រកបដោយអាសវៈ តែមិនមែនជា​អាសវៈ។ ពួកធម៌ប្រាសចាកអាសវៈ មិនគប្បីពោលថា ជាអាសវៈផង ប្រកបដោយអាសវៈផង ថា គ្រាន់តែប្រកបដោយអាសវៈ តែមិនមែនជាអាសវៈផងឡើយ។

[៤១៨] ពួកធម៌ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ តើដូចម្តេច។ មោហៈ កើតឡើងក្នុងចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស មោហៈប្រកបដោយវិចិកិច្ឆា មោហៈប្រកបដោយឧទ្ធច្ចៈ កុសលក្នុងភូមិ ៣ វិបាក​ក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹត​ក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ។

ពួកធម៌​ប្រាសចាកអាសវៈផង មិនប្រព្រឹត្តទៅជាមួយនឹងអាសវៈផង តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌ប្រាសចាក​អាសវៈផង មិនប្រព្រឹត្តទៅជាមួយនឹងអាសវៈផង។ ពួកធម៌ប្រកបដោយអាសវៈ មិនគប្បីពោលថា ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈផង ថា ប្រាសចាកអាសវៈផង មិនប្រព្រឹត្តទៅជាមួយនឹងអាសវៈផងឡើយ។

(សំយោជនគោច្ឆកៈ)

(សំយោជនគោច្ឆកំ)

[៤១៩] ពួកធម៌ជាសញ្ញោជនៈ តើដូចម្តេច។ សញ្ញោជនៈ ១០ យ៉ាង គឺ កាមរាគសញ្ញោជនៈ បដិឃសញ្ញោជនៈ មានសញ្ញោជនៈ ទិដ្ឋិសញ្ញោជនៈ វិចិកិច្ឆាសញ្ញោជនៈ សីលព្វតបរាមាសសញ្ញោជនៈ ភវរាគសញ្ញោជនៈ ឥស្សាសញ្ញោជនៈ មច្ឆរិយសញ្ញោជនៈ អវិជ្ជាសញ្ញោជនៈ ឯកាមរាគសញ្ញោជនៈ តែងកើតក្នុងចិត្តុប្បាទ ៨ ដែលប្រកបដោយ​លោភៈ បដិឃសញ្ញោជនៈ តែងកើតក្នុងចិត្តុប្បាទ ២ ដែលប្រកបដោយទោមនស្ស មានសញ្ញោជនៈ តែងកើតក្នុងចិត្តុប្បាទ ៤ ដែលប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ ទិដ្ឋិសញ្ញោជនៈ តែងកើតក្នុងចិត្តុប្បាទ ៤ ដែលប្រកបដោយទិដ្ឋិ វិចិកិច្ឆាសញ្ញោជនៈ តែងកើតក្នុងចិត្តុប្បាទ ដែលប្រកប​ដោយវិចិកិច្ឆា សីលព្វតបរាមាសសញ្ញោជនៈ តែងកើត​ក្នុងចិត្តុប្បាទ ៤ ដែលប្រកបដោយទិដ្ឋិ ភវរាគសញ្ញោជនៈ តែងកើតក្នុងចិត្តុប្បាទ ៤ ដែលប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ ឥស្សាសញ្ញោជនៈ និងមច្ឆរិយសញ្ញោជនៈ តែងកើតក្នុងចិត្តុប្បាទ ២ ដែលប្រកបដោយទោមនស្ស អវិជ្ជាសញ្ញោជនៈ តែងកើតក្នុងអកុសលទាំងអស់ នេះពួកធម៌ជាសញ្ញោជនៈ។

ពួកធម៌មិនមែនជាសញ្ញោជនៈ តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែសញ្ញោជនៈចេញ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មិនមែនជាសញ្ញោជនៈ។

[៤២០] ពួកធម៌ជាប្រយោជន៍ដល់សញ្ញោជនៈ តើដូចម្តេច។ កុសល និងអកុសល ក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ជា​ប្រយោជន៍ដល់សញ្ញោជនៈ។

ពួកធម៌មិនមែនជាប្រយោជន៍ដល់សញ្ញោជនៈ តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌មិនមែនជាប្រយោជន៍ដល់សញ្ញោជនៈ។

[៤២១] ពួកធម៌ប្រកបដោយសញ្ញោជនៈ តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែ​មោហៈ​ប្រកបដោយឧទ្ធច្ចៈចេញ នេះពួកធម៌​ប្រកបដោយសញ្ញោជនៈ។ ពួកធម៌ប្រាសចាកសញ្ញោជនៈ តើដូចម្តេច។ មោហៈប្រកបដោយឧទ្ធច្ចៈ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌ប្រាសចាកសញ្ញោជនៈ។

[៤២២] ពួកធម៌ជាសញ្ញោជនៈផង ជាប្រយោជន៍ដល់សញ្ញោជនៈផង តើដូចម្តេច។ សញ្ញោជនៈទាំងនោះឯង ជាសញ្ញោជនៈផង ជាប្រយោជន៍ដល់សញ្ញោជនៈផង។

ពួកធម៌​គ្រាន់តែជាប្រយោជន៍ដល់សញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈ តើដូចម្តេច។ អកុសល​ក្រៅពីនេះ វៀរតែសញ្ញោជនៈចេញ កុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌គ្រាន់តែជាប្រយោជន៍ដល់​សញ្ញោជនៈ តែមិនមែន​ជាសញ្ញោជនៈ។ ពួកធម៌មិនមែនជាប្រយោជន៍ដល់សញ្ញោជនៈ មិនគប្បីពោលថា ជាសញ្ញោជនៈផង ជាប្រយោជន៍ដល់សញ្ញោជនៈផង ថា គ្រាន់តែជាប្រយោជន៍ដល់សញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈផងឡើយ។

[៤២៣] ពួកធម៌ជាសញ្ញោជនៈផង ប្រកបដោយសញ្ញោជនៈផង តើដូចម្តេច។ សញ្ញោជនៈ ២ ឬ ៣ កើតក្នុងទីជាមួយគ្នា ក្នុងធម៌ណា នេះពួកធម៌ជាសញ្ញោជនៈផង ប្រកបដោយសញ្ញោជនៈផង។

ពួកធម៌គ្រាន់តែប្រកបដោយសញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈ តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែពួកសញ្ញោជនៈចេញ នេះពួកធម៌គ្រាន់តែប្រកបដោយសញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈ។ ពួកធម៌ប្រាសចាកសញ្ញោជនៈ មិនគប្បីពោលថា ជាសញ្ញោជនៈផង ប្រកបដោយសញ្ញោជនៈផង ថា គ្រាន់តែប្រកបដោយសញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈផងឡើយ។

[៤២៤] ពួកធម៌ប្រាសចាកសញ្ញោជនៈ តែជាប្រយោជន៍ដល់សញ្ញោជនៈ តើដូចម្តេច។ មោហៈប្រកបដោយឧទ្ធច្ចៈ កុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹត ក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ប្រាសចាកសញ្ញោជនៈ តែជាប្រយោជន៍ដល់សញ្ញោជនៈ។

ពួកធម៌ប្រាសចាកសញ្ញោជនៈផង មិនជាប្រយោជន៍ដល់សញ្ញោជនៈផង តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌ប្រាសចាកសញ្ញោជនៈផង មិនជាប្រយោជន៍ដល់សញ្ញោជនៈផង។ ពួកធម៌ប្រកបដោយសញ្ញោជនៈ មិនគប្បីពោលថា ប្រាសចាកសញ្ញោជនៈ តែជាប្រយោជន៍ដល់សញ្ញោជនៈផង ថាប្រាសចាកសញ្ញោជនៈផង មិនជាប្រយោជន៍ដល់សញ្ញោជនៈផងឡើយ។

(គន្ថគោច្ឆកៈ)

(គន្ថគោច្ឆកំ)

[៤២៥] ពួកធម៌ជាគន្ថៈ (ធម៌ដោតក្រងសត្វទុកក្នុងវដ្ដៈ) តើដូចម្តេច។ គន្ថៈ ៤ គឺ អភិជ្ឈាកាយគន្ថៈ ព្យាបាទកាយគន្ថៈ សីលព្វបតរាមាសកាយគន្ថៈ ឥទំសច្ចាភិនិវេសកាយគន្ថៈ ឯអភិជ្ឈាកាយគន្ថៈ តែងកើតក្នុងចិត្តុប្បាទ ៤ ដែលប្រកបដោយលោភៈ ព្យាបាទកាយគន្ថៈ តែងកើតក្នុងចិត្តុប្បាទ ២ ដែលប្រកបដោយទោមនស្ស សីលព្វតបរាមាសកាយគន្ថៈ និងឥទំសច្ចាភិនិវេសកាយគន្ថៈ តែងកើតក្នុងចិត្តុប្បាទ ៤ ដែលប្រកបដោយទិដ្ឋិ នេះពួកធម៌ជាគន្ថៈ។

ពួកធម៌មិនមែនជាគន្ថៈ តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែពួកគន្ថៈចេញ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មិនមែនជាគន្ថៈ។

[៤២៦] ពួកធម៌ដែលគន្ថៈគប្បីដោតក្រង តើដូចម្តេច។ កុសល និងអកុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ដែលគន្ថៈគប្បីដោតក្រង។

ពួកធម៌ដែលគន្ថៈមិនគប្បីដោតក្រង តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌ដែលគន្ថៈមិនគប្បីដោតក្រង។

[៤២៧] ពួកធម៌ប្រកបដោយគន្ថៈ តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយទិដ្ឋិ ចិត្តុប្បាទ ៤ ប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ វៀរតែលោភៈដែលកើតឡើងក្នុងទីនុ៎ះចេញ ចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស វៀរតែបដិឃៈដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួកធម៌ប្រកបដោយគន្ថៈ។

ពួកធម៌ប្រាសចាកគន្ថៈ តើដូចម្តេច។ លោភៈកើតក្នុងចិត្តុប្បាទ ៤ ដែលប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ បដិឃៈកើតក្នុងចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស ចិត្តុប្បាទប្រកបដោយវិចិកិច្ឆា ចិត្តុប្បាទប្រកបដោយឧទ្ធច្ចៈ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌ប្រាសចាកគន្ថៈ។

[៤២៨] ពួកធម៌ជាគន្ថៈផង ដែលគន្ថៈគប្បីដោតក្រងផង តើដូចម្តេច។ គន្ថៈទាំងនោះឯង ជាគន្ថៈផង ដែលគន្ថៈគប្បីដោតក្រងផង។

ពួកធម៌ដែលគន្ថៈគប្បីដោតក្រង តែមិនមែនជាគន្ថៈ តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែពួកគន្ថៈចេញ កុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ដែលគន្ថៈគប្បីដោតក្រង តែមិនមែនជាគន្ថៈ។ ពួកធម៌ដែលគន្ថៈមិនគប្បីដោតក្រង មិនគប្បីពោលថា ជាគន្ថៈផង ដែលគន្ថៈគប្បីដោតក្រងផង ថា គន្ថៈគប្បីដោតក្រង តែមិនមែនជាគន្ថៈផងឡើយ។

[៤២៩] ពួកធម៌ជាគន្ថៈផង ប្រកបដោយគន្ថៈផង តើដូចម្តេច។ ទិដ្ឋិ និងលោភៈកើតឡើងក្នុងទីជាមួយគ្នា ក្នុងធម៌ណា នេះពួកធម៌ជាគន្ថៈផង ប្រកបដោយគន្ថៈផង។

ពួកធម៌គ្រាន់តែប្រកបដោយគន្ថៈ តែមិនមែនជាគន្ថៈ តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយលោភៈ ចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស វៀរតែពួកគន្ថៈដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួកធម៌គ្រាន់តែប្រកបដោយគន្ថៈ តែមិនមែនជាគន្ថៈ។ ពួកធម៌ប្រាសចាកគន្ថៈ មិនគប្បីពោលថា ជាគន្ថៈផង ប្រកបដោយគន្ថៈផង ថាគ្រាន់តែប្រកបដោយគន្ថៈ តែមិនមែនជាគន្ថៈផងឡើយ។

[៤៣០] ពួកធម៌ប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រង តើដូចម្តេច។ លោភៈកើតក្នុងចិត្តុប្បាទ ៤ ដែលប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ បដិឃៈកើតក្នុងចិត្តុប្បាទ ២ ដែលប្រកបដោយទោមនស្ស ចិត្តុប្បាទប្រកបដោយវិចិកិច្ឆា ចិត្តុប្បាទប្រកបដោយឧទ្ធច្ចៈ កុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រង។

ពួកធម៌ប្រាសចាកគន្ថៈផង ដែលគន្ថៈមិនគប្បីដោតក្រងផង តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌ប្រាសចាកគន្ថៈផង ដែលគន្ថៈមិនគប្បីដោតក្រងផង។ ពួកធម៌ប្រកបដោយគន្ថៈ មិនគប្បីពោលថា ប្រាសចាក​គន្ថៈ តែគន្ថៈគប្បីដោតក្រងផង ថា ប្រាសចាកគន្ថៈផង ដែលគន្ថៈមិនគប្បី​ដោតក្រងផងឡើយ។

(ឱឃគោច្ឆកៈ)

(ឱឃគោច្ឆកំ)

[៤៣១] ពួកធម៌ជាឱឃៈ (ធម៌ញ៉ាំងសត្វឲ្យលង់នៅក្នុងវដ្តៈ) តើដូចម្តេច។ បេ។

(យោគគោច្ឆកៈ)

(យោគគោច្ឆកំ)

ពួកធម៌ជាយោគៈ (ធម៌ញ៉ាំងសត្វឲ្យជាប់នៅក្នុងវដ្តៈ) តើដូចម្តេច។ បេ។

(នីវរណគោច្ឆកៈ)

(នីវរណគោច្ឆកំ)

ពួកធម៌ជានីវរណៈ (ធម៌រារាំងចិត្តសត្វ) តើដូចម្តេច។ នីវរណៈ ៦ គឺ កាមច្ឆន្ទនីវរណៈ ព្យាបាទនីវរណៈ ថីនមិទ្ធនីវរណៈ ឧទ្ធច្ចកុក្កុច្ចនីវរណៈ វិចិកិច្ឆានីវរណៈ អវិជា្ជនីវរណៈ កាមច្ឆន្ទនីវរណៈ កើតក្នុងចិត្តុប្បាទ ៤ ដែលប្រកបដោយលោភៈ ព្យាបាទនីវរណៈ កើតក្នុងចិត្តុប្បាទ ២ ដែលប្រកបដោយទោមនស្ស ថីនមិទ្ធនីវរណៈ កើតក្នុងអកុសលជាសសង្ខាររិកៈ ឧទ្ធច្ចនីវរណៈ កើតក្នុងចិត្តុប្បាទ ដែលប្រកបដោយឧទ្ធច្ចៈ កុក្កុច្ចនីវរណៈ កើតក្នុងចិត្តុប្បាទ ២ ដែលប្រកបដោយទោមនស្ស វិចិកិច្ឆានីវរណៈ កើតក្នុងចិត្តុប្បាទ ដែលប្រកបដោយវិចិកិច្ឆា អវិជ្ជានីវរណៈ កើតក្នុងអកុសលទាំងអស់ នេះពួកធម៌ជានីវរណៈ។

ពួកធម៌មិនមែនជានីវរណៈ តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែពួកនីវរណៈចេញ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មិនមែនជានីវរណៈ។

[៤៣២] ពួកធម៌ជាប្រយោជន៍ដល់នីវរណៈ តើដូចម្តេច។ កុសល និងអកុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ជាប្រយោជន៍ដល់នីវរណៈ។

ពួកធម៌មិនជាប្រយោជន៍ដល់នីវរណៈ តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌មិនជាប្រយោជន៍ដល់នីវរណៈ។​

[៤៣៣] ពួកធម៌ប្រកបដោយនីវរណៈ តើដូចម្តេច។ ចិត្តុប្បាទ ជាអកុសល ១២ នេះពួកធម៌ប្រកបដោយនីវរណៈ។

ពួកធម៌ប្រាសចាកនីវរណៈ តើដូចម្តេច។ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌ប្រាសចាកនីវរណៈ។

[៤៣៤] ពួកធម៌ជានីវរណៈផង ជាប្រយោជន៍ដល់នីវរណៈផង តើដូចម្តេច។ នីវរណៈទាំងនោះឯង ជានីវរណៈផង ជាប្រយោជន៍ដល់នីវរណៈផង។

ពួកធម៌គ្រាន់តែជាប្រយោជន៍ដល់នីវរណៈ តែមិនមែនជានីវរណៈ តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែពួកនីវរណៈចេញ កុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌គ្រាន់តែជាប្រយោជន៍ដល់នីវរណៈ តែមិនមែនជានីវរណៈ។ ពួកធម៌មិនជាប្រយោជន៍ដល់នីវរណៈ មិនគប្បីពោលថា ជានីវរណៈផង ជាប្រយោជន៍ដល់នីវរណៈផង ថាគ្រាន់តែជាប្រយោជន៍ដល់នីវរណៈ តែមិនមែនជានីវរណៈផងឡើយ។

[៤៣៥] ពួកធម៌ជានីវរណៈផង ប្រកបដោយនីវរណៈផង តើដូចម្តេច។ នីវរណៈ ២ ឬ ៣ កើតក្នុងទីជាមួយគ្នា ក្នុងធម៌ណា នេះពួកធម៌ជានីវរណៈផង ប្រកបដោយនីវរណៈផង។

ពួកធម៌គ្រាន់តែប្រកបដោយនីវរណៈ តែមិនមែនជានីវរណៈ តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែពួកនីវរណៈចេញ នេះពួកធម៌គ្រាន់តែប្រកបដោយនីវរណៈ តែមិនមែនជានីវរណៈ។ ពួកធម៌ប្រាសចាកនីវរណៈ មិនគប្បីពោលថា ជានីវរណៈផង ប្រកបដោយនីវរណៈផង ថា គ្រាន់តែប្រកបដោយនីវរណៈ តែមិនមែនជានីវរណៈផងឡើយ។

[៤៣៦] ពួកធម៌ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈ តើដូចម្តេច។ កុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈ។

ពួកធម៌ប្រាសចាកនីវរណៈផង មិនជាប្រយោជន៍ដល់នីវរណៈផង តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌ប្រាសចាកនីវរណៈផង មិនជាប្រយោជន៍ដល់នីវរណៈផង។ ពួកធម៌ប្រកបដោយនីវរណៈ មិនគប្បីពោលថា ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈផង​ ថា ប្រាសចាកនីវរណៈផង មិនជាប្រយោជន៍ដល់នីវរណៈផងឡើយ។

(បរាមាសគោច្ឆកៈ)

(បរាមាសគោច្ឆកំ)

[៤៣៧] ពួកធម៌ជាបរាមាសៈ (ប្រកាន់ខុស)​ តើដូចម្តេច។ ទិដ្ឋិបរាមាសៈ តែងកើតក្នុងចិត្តុប្បាទ ៤ ដែលប្រកបដោយទិដ្ឋិ នេះពួកធម៌ជាបរាមាសៈ។ ពួកធម៌មិនមែនជាបរាមាសៈ តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែបរាមាសៈចេញ​ កុសលក្នុងភូមិ​ ៤​ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មិនមែនជាបរាមាសៈ។

[៤៣៨] ពួកធម៌ដែលបរាមាសៈស្ទាបអង្អែល តើដូចម្តេច។ កុសល និងអកុសល ក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹត ក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ដែលបរាមាសៈស្ទាបអង្អែល។

ពួកធម៌ដែលបរាមាសៈមិនស្ទាបអង្អែល តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌ដែលបរាមាសៈមិនបានស្ទាបអង្អែល។

[៤៣៩] ពួកធម៌ប្រកបដោយបរាមាសៈ តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយទិដ្ឋិ វៀរតែបរាមាសៈដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួកធម៌ប្រកបដោយបរាមាសៈ។

ពួកធម៌ប្រាសចាកបរាមាសៈ តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ ចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស ចិត្តុប្បាទប្រកបដោយវិចិកិច្ឆា ចិត្តុប្បាទប្រកបដោយឧទ្ធច្ចៈ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌ប្រាសចាកបរាមាសៈ។ បរាមាសៈ មិនគប្បីពោលថា ប្រកបដោយបរាមាសៈផង ថា ប្រាសចាកបរាមាសៈផងឡើយ។

[៤៤០] ពួកធម៌ជាបរាមាសៈផង ដែលបរាមាសៈស្ទាបអង្អែលផង តើដូចម្តេច។ បរាមាសៈនោះឯង ជាបរាមាសៈផង ដែលបរាមាសៈស្ទាបអង្អែលផង។

ពួកធម៌គ្រាន់តែបរាមាសៈស្ទាបអង្អែល តែមិនមែនជាបរាមាសៈ តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែបរាមាសៈចេញ កុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌គ្រាន់តែបរាមាសៈស្ទាបអង្អែល តែមិនមែនជាបរាមាសៈ។ ពួកធម៌ដែលបរាមាសៈមិនបានស្ទាបអង្អែល មិនគប្បីពោលថា ជាបរាមាសៈផង ដែលបរាមាសៈស្ទាបអង្អែលផង ថា គ្រាន់តែបរាមាសៈស្ទាបអង្អែល តែមិនមែនជាបរាមាសៈផងឡើយ។

[៤៤១] ពួកធម៌ប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែល តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ ចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស ចិត្តុប្បាទប្រកបដោយវិចិកិច្ឆា ចិត្តុប្បាទប្រកបដោយឧទ្ធច្ចៈ កុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែល។

ពួកធម៌ប្រាសចាកបរាមាសៈផង ដែលបរាមាសៈមិនបានស្ទាបអង្អែលផង តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌ប្រាសចាកបរាមាសៈផង ដែលបរាមាសៈមិនបានស្ទាបអង្អែលផង។ ពួកធម៌ជាបរាមាសៈផង ប្រកប​ដោយបរាមាសៈផង មិនគប្បីពោលថា ប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែលផង ថា ប្រាសចាកបរាមាសៈផង ដែលបរាមាសៈមិនបានស្ទាបអង្អែលផងឡើយ។

(មហន្តរទុកៈ)

(មហន្តរទុកំ)

[៤៤២] ពួកធម៌ប្រកបដោយអារម្មណ៍ តើដូចម្តេច។ កុសល និងអកុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ នេះពួកធម៌ប្រកបដោយអារម្មណ៍។

ពួកធម៌​មិនមានអារម្មណ៍ តើដូចម្តេច។ រូប និងនិព្វាន នេះពួកធម៌មិនមានអារម្មណ៍។

[៤៤៣] ពួកធម៌ជាចិត្ត តើដូចម្តេច។ ចក្ខុវិញ្ញាណ សោតវិញ្ញាណ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ មនោធាតុ មនោវិញ្ញាណធាតុ នេះពួកធម៌ជាចិត្ត។

ពួកធម៌មិនមែនជាចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ រូប និងនិព្វាន នេះពួកធម៌មិនមែនជាចិត្ត។

[៤៤៤] ពួកធម៌ជាចេតសិក តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះពួកធម៌ជាចេតសិក។

ពួកធម៌មិនមែនជាចេតសិក តើដូចម្តេច។ ចិត្តផង រូបផង និព្វានផង នេះពួកធម៌មិនមែនជាចេតសិក។

[៤៤៥] ពួកធម៌ប្រកបដោយចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះពួកធម៌ប្រកបដោយចិត្ត។

ពួកធម៌ប្រាសចាកចិត្ត តើដូចម្តេច។ រូប និងនិព្វាន នេះពួកធម៌ប្រាសចាកចិត្ត។ ចិត្ត មិនគប្បីពោលថា ប្រកបដោយចិត្តផង ថាប្រាសចាកចិត្តផងឡើយ។

[៤៤៦] ពួកធម៌ច្រឡូកច្រឡំដោយចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះពួកធម៌ច្រឡូកច្រឡំដោយចិត្ត។

ពួកធម៌មិនច្រឡូកច្រឡំដោយចិត្ត តើដូចម្តេច។ រូប និងនិព្វាន នេះពួកធម៌មិនច្រឡូកច្រឡំដោយចិត្ត។ ចិត្ត មិនគប្បីពោលថា ច្រឡូកច្រឡំដោយចិត្តផង ថា មិនច្រឡូកច្រឡំដោយចិត្តផងឡើយ។

[៤៤៧] ពួកធម៌តាំងឡើងដោយចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ កាយវិញ្ញត្តិ វចីវិញ្ញត្តិ ឬរូបដទៃណាមួយ គឺរូបកើតអំពីចិត្ត មានចិត្តជាហេតុ តាំងឡើងដោយចិត្ត រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ ភាពនៃរូបស្រាល ភាពនៃរូបទន់ភ្លន់ ភាពនៃរូបគួរដល់ការងារ ការចំរើននៃរូប ការកើតតៗ នៃរូប អាហារដែលធ្វើជាពំនូត នេះពួកធម៌តាំងឡើងដោយចិត្ត។

ពួកធម៌មិនតាំងឡើងដោយចិត្ត តើដូចម្តេច។ ចិត្តផង រូបក្រៅពីនេះផង និព្វានផង នេះពួកធម៌មិនតាំងឡើងដោយចិត្ត។

[៤៤៨] ពួកធម៌កើតជាមួយនឹងចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ កាយវិញ្ញត្តិ វចីវិញ្ញត្តិ នេះពួកធម៌កើតជាមួយនឹងចិត្ត។

ពួកធម៌មិនកើតជាមួយនឹងចិត្ត តើដូចម្តេច។ ចិត្តផង រូបក្រៅពីនេះផង និព្វានផង នេះពួកធម៌មិនកើតជាមួយនឹងចិត្ត។

[៤៤៩] ពួកធម៌ប្រព្រឹត្តទៅតាមចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ កាយវិញ្ញត្តិ វចីវិញ្ញត្តិ នេះពួកធម៌ប្រព្រឹត្តទៅតាមចិត្ត។

ពួកធម៌មិនប្រព្រឹត្តទៅតាមចិត្ត តើដូចម្តេច។ ចិត្តផង រូបក្រៅពីនេះផង និព្វានផង នេះពួកធម៌មិនប្រព្រឹត្តទៅតាមចិត្ត។

[៤៥០] ពួកធម៌ច្រឡូកច្រឡំ ទាំងតាំងឡើងដោយចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះពួកធម៌ច្រឡូកច្រឡំ ទាំងតាំងឡើងដោយចិត្ត។

ពួកធម៌មិនច្រឡូកច្រឡំមិនតាំងឡើងដោយចិត្ត តើដូចម្តេច។ ចិត្តផង រូបផង និព្វានផង នេះពួកធម៌មិនច្រឡូកច្រឡំ មិនតាំងឡើងដោយចិត្ត។

[៤៥១] ពួកធម៌ច្រឡូកច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះពួកធម៌ច្រឡូកច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយ នឹងចិត្ត។

ពួកធម៌មិនច្រឡូកច្រឡំ មិនតាំងឡើង មិនកើតជាមួយនឹងចិត្ត តើដូចម្តេច។ ចិត្ត ផង រូបផង និព្វានផង នេះពួកធម៌មិនច្រឡូកច្រឡំ មិនតាំងឡើង មិនកើតជាមួយនឹងចិត្ត។

[៤៥២] ពួកធម៌ច្រឡូកច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះពួកធម៌ច្រឡូកច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅ តាមចិត្ត។

ពួកធម៌មិនច្រឡូកច្រឡំ មិនតាំងឡើង មិនប្រព្រឹត្តទៅតាមចិត្ត តើដូចម្តេច។ ចិត្តផង រូបផង និព្វានផង នេះពួកធម៌មិនច្រឡូកច្រឡំ មិនតាំងឡើង មិនប្រព្រឹត្តទៅតាមចិត្ត។

[៤៥៣] ពួកធម៌ជាខាងក្នុង តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ មនាយតនៈ នេះពួកធម៌ជាខាងក្នុង។ ពួកធម៌ជាខាងក្រៅ តើដូចម្តេច។ រូបាយតនៈ។ បេ។ ធម្មាយតនៈ នេះពួកធម៌ជាខាងក្រៅ។

[៤៥៤] ពួកធម៌ជាឧបាទា (ឧបាទារូប) តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កពឡិង្ការាហារ នេះពួកធម៌ជាឧបាទា។ ពួកធម៌មិនមែនជាឧបាទា តើដូចម្តេច។ កុសល និងអកុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ មហាភូតរូប ៤ និងនិព្វាន នេះពួកធម៌មិនមែនជាឧបាទា។

[៤៥៥] ពួកធម៌មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ តើដូចម្តេច។ វិបាកក្នុងភូមិ ៣ និងរូបដែលជាកម្មស្សកតត្តា នេះពួកធម៌មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ។

ពួកធម៌មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ តើដូចម្តេច។ កុសល និងអកុសលក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបដែលមិនមែនជាកម្មស្សកតត្តាផង មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ។

(ឧបាទានគោច្ឆកៈ)

(ឧបាទានគោច្ឆកំ)

[៤៥៦] ពួកធម៌ជាឧបាទាន (សេចក្តីប្រកាន់មាំ) តើដូចម្តេច។ ឧបាទាន ៤ គឺកាមុបាទាន ទិដ្ឋុបាទាន សីលព្វតុបាទាន អត្តវាទុបាទាន ឯកាមុបាទាន តែងកើតក្នុងចិត្តុប្បាទ ៨ ដែលប្រកបដោយលោភៈ ទិដ្ឋុបាទាន សីលព្វតុបាទាន និងអត្តវាទុបាទាន តែងកើតក្នុងចិត្តុប្បាទ ៤ ដែលប្រកបដោយទិដ្ឋិ នេះពួកធម៌ជាឧបាទាន។

ពួកធម៌មិនមែនជាឧបាទាន តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែឧបាទានចេញ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មិនមែនជាឧបាទាន។

[៤៥៧] ពួកធម៌ជាប្រយោជន៍ដល់ឧបាទាន តើដូចម្តេច។ កុសល និងអកុសល ក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ជាប្រយោជន៍ដល់ឧបាទាន។

ពួកធម៌មិនជាប្រយោជន៍ដល់ឧបាទាន តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌មិនជាប្រយោជន៍ដល់ឧបាទាន។

[៤៥៨] ពួកធម៌ប្រកបដោយឧបាទាន តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយទិដ្ឋិ ទាំងប្រកបដោយលោភៈ ចិត្តុប្បាទ ៤ ប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ វៀរតែលោភៈដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួកធម៌ប្រកបដោយឧបាទាន។

ពួកធម៌ប្រាសចាកឧបាទាន តើដូចម្តេច។ លោភៈ កើតក្នុងចិត្តុប្បាទ ៤ ប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ ចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស ចិត្តុប្បាទប្រកបដោយវិចិកិច្ឆា ចិត្តុប្បាទប្រកបដោយឧទ្ធច្ចៈ កុសលលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌ប្រាសចាកឧបាទាន។

[៤៥៩] ពួកធម៌ជាឧបាទានផង ជាប្រយោជន៍ដល់ឧបាទានផង តើដូចម្តេច។ ឧបាទានទាំងនោះឯង ជាឧបាទានផង ជាប្រយោជន៍ដល់ឧបាទានផង។

ពួកធម៌គ្រាន់តែជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទាន តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែឧបាទានចេញ កុសលក្នុងភូមិ​ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹត ក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌គ្រាន់តែជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទាន។ ពួកធម៌មិនជាប្រយោជន៍ដល់ឧបាទាន មិនគប្បីពោលថា ជាឧបាទានផង ជាប្រយោជន៍ដល់ឧបាទានផង ថាគ្រាន់តែជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទានផងឡើយ។

[៤៦០] ពួកធម៌ជាឧបាទានផង ប្រកបដោយឧបាទានផង តើដូចម្តេច។ ទិដ្ឋិ និងលោភៈ កើតក្នុងទីជាមួយគ្នា ក្នុងពួកធម៌ណា នេះពួកធម៌ជាឧបាទានផង ប្រកបដោយឧបាទានផង។

ពួកធម៌គ្រាន់តែប្រកបដោយឧបាទាន តែមិនមែនជាឧបាទាន តើដូចម្តេច។ ចិត្តុប្បាទ ៨ ប្រកបដោយលោភៈ វៀរតែឧបាទានដែលកើតក្នុងទីនុ៎ះចេញ នេះពួកធម៌គ្រាន់តែប្រកបដោយឧបាទាន តែមិនមែនជាឧបាទាន ពួកធម៌ប្រាសចាកឧបាទាន មិនគប្បីពោលថាជាឧបាទានផង ប្រកបដោយឧបាទានផង ថា គ្រាន់តែប្រកបដោយឧបាទាន តែមិនមែនជាឧបាទានផងឡើយ។

[៤៦១] ពួកធម៌ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទាន តើដូចម្តេច។ លោភៈកើតក្នុងចិត្តុប្បាទ ៤ ប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ ចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស ចិត្តុប្បាទប្រកបដោយវិចិកិច្ឆា ចិត្តុប្បាទប្រកបដោយឧទ្ធច្ចៈ កុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទាន។

ពួកធម៌ប្រាសចាកឧបាទានផង មិនជាប្រយោជន៍ដល់ឧបាទានផង តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌ប្រាសចាកឧបាទានផង មិនជាប្រយោជន៍ដល់ឧបាទានផង។ ពួកធម៌ប្រកបដោយឧបាទាន មិនគប្បីពោលថា ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់​ឧបាទានផង ថា ប្រាសចាកឧបាទានផង មិនជាប្រយោជន៍ដល់ឧបាទានផងឡើយ។

(កិលេសគោច្ឆកៈ)

(កិលេសគោច្ឆកំ)

[៤៦២] ពួកធម៌ជាកិលេស តើដូចម្តេច។​ កិលេសវត្ថុ ១០ គឺលោភៈ ទោសៈ មោហៈ មានះ ទិដ្ឋិ វិចិកិច្ឆា ថីនៈ ឧទ្ធច្ចៈ អហិរិកៈ អនោត្តប្បៈ ឯលោភៈ កើតក្នុងចិត្តុប្បាទ ៨ ដែលប្រកបដោយលោភៈ ទោសៈ កើតក្នុងចិត្តុប្បាទ ២ ដែលប្រកបដោយទោមនស្ស មោហៈ កើតក្នុងអកុសលទាំងអស់ មានះ​ កើតក្នុងចិត្តុប្បាទ ៤ ដែលប្រាសចាកទិដ្ឋិ តែប្រកបដោយ លោភៈ ទិដ្ឋិ កើតក្នុងចិត្តុប្បាទ ៤ ដែលប្រកបដោយទិដ្ឋិ វិចិកិច្ឆា កើតក្នុងចិត្តុប្បាទដែល ប្រកបដោយវិចិកិច្ឆា ថីនៈ កើតក្នុងអកុសល ជាសសង្ខារិក ឧទ្ធច្ចៈ អហិរិកៈ និងអនោត្តប្បៈ កើតក្នុងអកុសលទាំងអស់ នេះពួកធម៌ជាកិលេស។

ពួកធម៌មិនមែនជាកិលេស តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែពួកកិលេសចេញ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មិនមែនជាកិលេស។

[៤៦៣] ពួកធម៌គួរដល់សេចក្តីសៅហ្មង តើដូចម្តេច។ កុសល និងអកុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌គួរដល់​សេចក្តី​សៅហ្មង។

ពួកធម៌មិនគួរដល់សេចក្តីសៅហ្មង តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌មិនគួរដល់​សេចក្តីសៅហ្មង។

[៤៦៤] ពួកធម៌ដែលសៅហ្មងហើយ តើដូចម្តេច។ អកុសលចិត្តុប្បាទ ១២ នេះពួកធម៌ដែលសៅហ្មងហើយ។

ពួកធម៌ដែលមិនសៅហ្មងហើយ តើដូចម្តេច។ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌ដែលមិនសៅហ្មងហើយ។

[៤៦៥] ពួកធម៌ប្រកបដោយកិលេស តើដូចម្តេច។ អកុសលចិត្តុប្បាទ ១២ នេះពួកធម៌ប្រកបដោយកិលេស។

ពួកធម៌ប្រាសចាកកិលេស តើដូចម្តេច។ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌ប្រាសចាកកិលេស។

[៤៦៦] ពួកធម៌ជាកិលេសផង គួរដល់សេចក្តីសៅហ្មងផង តើដូចម្តេច។ កិលេសទាំងនោះឯង ជាកិលេសផង គួរដល់សេចក្តីសៅហ្មងផង។

ពួកធម៌គ្រាន់តែគួរដល់សេចក្តីសៅហ្មង តែមិនមែនជាកិលេស តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែកិលេសចេញ កុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌គ្រាន់តែគួរដល់សេចក្តីសៅហ្មង តែមិនមែនជាកិលេស។ ពួកធម៌មិនគួរដល់សេចក្តីសៅហ្មង មិនគប្បីពោលថា ជាកិលេសផង គួរដល់សេចក្តីសៅហ្មងផង ថាគ្រាន់តែគួរដល់សេចក្តីសៅហ្មង តែមិនមែនជាកិលេសផងឡើយ។

[៤៦៧] ពួកធម៌ជាកិលេសផង សៅហ្មងហើយផង តើដូចម្តេច។ កិលេសទាំងនោះឯង ជាកិលេសផង សៅហ្មងហើយផង។

ពួកធម៌គ្រាន់តែសៅហ្មងហើយ តែមិនមែនជាកិលេស តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែកិលេសចេញ នេះពួក​ធម៌គ្រាន់តែសៅហ្មងហើយ តែមិនមែនជាកិលេស។ ពួកធម៌ដែលមិនសៅហ្មងហើយ មិនគប្បីពោលថា ជាកិលេសផង សៅហ្មងហើយផង ថាគ្រាន់តែសៅហ្មងហើយ តែមិនមែនជាកិលេសផងឡើយ។

[៤៦៨] ពួកធម៌ជាកិលេសផង ប្រកបដោយកិលេសផង តើដូចម្តេច។ ពួកកិលេស ២ ឬ ៣ កើតក្នុងទីជាមួយគ្នា ក្នុងធម៌ណា នេះពួកធម៌ជាកិលេសផង ប្រកបដោយកិលេសផង។

ពួកធម៌គ្រាន់តែប្រកបដោយកិលេស តែមិនមែនជាកិលេស តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែកិលេសចេញ នេះពួកធម៌គ្រាន់តែប្រកបដោយកិលេស តែមិនមែនជាកិលេស។ ពួកធម៌ប្រាសចាកកិលេស មិនគប្បីពោលថា ជាកិលេសផង ប្រកបដោយកិលេសផង ថា គ្រាន់តែប្រកបដោយកិលេស តែមិនមែនជាកិលេសផងឡើយ។

[៤៦៩] ពួកធម៌ប្រាសចាកកិលេស តែគួរដល់សេចក្តីសៅហ្មង តើដូចម្តេច។ កុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ប្រាសចាកកិលេស តែគួរដល់សេចក្តីសៅហ្មង។

ពួកធម៌ប្រាសចាកកិលេសផង មិនគួរដល់សេចក្តីសៅហ្មងផង តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌ប្រាសចាកកិលេសផង មិនគួរដល់សេចក្តីសៅហ្មងផង។ ពួកធម៌ប្រកបដោយកិលេស មិនគប្បីពោលថា ប្រាសចាកកិលេស តែគួរដល់សេចក្តីសៅហ្មងផង ថា ប្រាសចាកកិលេសផង មិនគួរដល់សេចក្តីសៅហ្មងផងឡើយ។

(បិដ្ឋិទុកៈ)

(បិដ្ឋិទុកំ)

[៤៧០] ពួកធម៌គួរលះដោយទស្សនៈ តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយទិដ្ឋិ ចិត្តុប្បាទ ប្រកបដោយវិចិកិច្ឆា នេះពួកធម៌គួរលះដោយទស្សនៈ។ ចិត្តុប្បាទ ៤ ប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ ចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស នេះពួកធម៌គួរលះដោយទស្សនៈ ក៏មាន មិនគួរលះដោយទស្សនៈ ក៏មាន។ ពួកធម៌មិនគួរលះដោយទស្សនៈ តើដូចម្តេច។ ចិត្តុប្បាទ ប្រកបដោយឧទ្ធច្ចៈ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មិនគួរលះដោយទស្សនៈ។

[៤៧១] ពួកធម៌គួរលះដោយភាវនា តើដូចម្តេច។ ចិត្តុប្បាទប្រកបដោយឧទ្ធច្ចៈ នេះពួកធម៌គួរលះដោយភាវនា។ ចិត្តុប្បាទ ៤ ប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ ចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស នេះពួកធម៌គួរលះដោយភាវនាក៏មាន មិនគួរលះដោយភាវនាក៏មាន។ ពួកធម៌មិនគួរលះដោយភាវនា តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយទិដ្ឋិ ចិត្តុប្បាទ ប្រកបដោយវិចិកិច្ឆា កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មិនគួរលះដោយភាវនា។

[៤៧២] ពួកធម៌មានហេតុគួរលះដោយទស្សនៈ តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយទិដ្ឋិ ចិត្តុប្បាទ ប្រកបដោយវិចិកិច្ឆា វៀរតែមោហៈ ដែលកើតឡើងក្នុង​ទីនុ៎ះចេញ នេះពួកធម៌មានហេតុគួរលះដោយទស្សនៈ។ ចិត្តុប្បាទ ៤ ប្រាសចាកទិដ្ឋិ​ តែប្រកបដោយលោភៈ ចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស នេះពួកធម៌មានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុមិនគួរលះដោយទស្សនៈក៏មាន។ ពួកធម៌មានហេតុមិនគួរលះដោយ​ទស្សនៈ តើដូចម្តេច។ មោហៈ​ប្រកបដោយវិចិកិច្ឆា ចិត្តុប្បាទ ប្រកបដោយឧទ្ធច្ចៈ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មានហេតុមិនគួរលះដោយទស្សនៈ។

[៤៧៣] ពួកធម៌មានហេតុគួរលះដោយភាវនា តើដូចម្តេច។ ចិត្តុប្បាទ​ប្រកបដោយឧទ្ធច្ចៈ វៀរតែមោហៈ ដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួកធម៌មានហេតុគួរ​លះដោយភាវនា។ ចិត្តុប្បាទ ៤ ប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ ចិត្តុប្បាទ ២ ប្រកប​ដោយទោមនស្ស នេះពួកធម៌មានហេតុគួរលះដោយភាវនាក៏មាន មានហេតុមិនគួរ​លះដោយភាវនាក៏មាន។ ពួកធម៌មានហេតុមិនគួរលះដោយភាវនា តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយទិដ្ឋិ ចិត្តុប្បាទប្រកបដោយវិចិកិច្ឆា មោហៈ ប្រកបដោយឧទ្ធច្ចៈ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌​មានហេតុមិនគួរលះដោយភាវនា។

[៤៧៤] ពួកធម៌ប្រកបដោយវិតក្កៈ តើដូចម្តេច។ កាមាវចរកុសល និងអកុសល ចិត្តុប្បាទ ១១ ខាងវិបាកនៃកាមាវចរកុសល ចិត្តុប្បាទ ២ ខាងវិបាកនៃអកុសល ចិត្តុប្បាទ ១១ ខាងកិរិយា រូបាវចរបឋមជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង លោកុត្តរបឋមជ្ឈាន ខាងកុសលផង ខាងវិបាកផង វៀរតែវិតក្កៈ ដែលកើតក្នុងទីនុ៎ះចេញ នេះពួកធម៌ប្រកបដោយវិតក្កៈ។ ពួកធម៌មិនមានវិតក្កៈ តើដូចម្តេច។ បញ្ចវិញ្ញាណ ២ រូបាវចរតិកចតុក្កជ្ឈាន ខាងកុសលផង ខាងវិបាកផង​ ខាងកិរិយាផង អារុប្បជ្ឈាន ៤ ខាងកុសលផង​ ខាងវិបាកផង ខាងកិរិយាផង លោកុត្តរតិកចតុក្កជ្ឈាន ខាងកុសលផង ខាងវិបាកផង វិតក្កៈផង រូបផង និព្វានផង នេះពួកធម៌មិនមានវិតក្កៈ។

[៤៧៥] ពួកធម៌ប្រកបដោយវិចារៈ តើដូចម្តេច។ កាមាវចរកុសល និងអកុសល ចិត្តុប្បាទ ១១ ខាងវិបាកនៃកាមាវចរកុសល ចិត្តុប្បាទ ២ ខាងវិបាកនៃអកុសល ចិត្តុប្បាទ ១១ខាងកិរិយា រូបាវចរឯកទុកជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង លោកុត្តរឯកទុកជ្ឈាន ខាងកុសលផង ខាងវិបាកផង វៀរតែវិចារៈដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួកធម៌ប្រកបដោយវិចារៈ។ ពួកធម៌មិនមានវិចារៈ តើដូចម្តេច។ បញ្ចវិញ្ញាណ ២ រូបាវចរតិកតិកជ្ឈាន ខាងកុសលផង​ ខាងវិបាកផង ខាងកិរិយាផង អារុប្បជ្ឈាន ៤ ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង លោកុត្តរតិកតិកជ្ឈាន ខាងកុសលផង ខាងវិបាកផង វិចារៈផង​ រូបផង និព្វានផង​ នេះពួកធម៌មិនមានវិចារៈ។

[៤៧៦] ពួកធម៌ប្រព្រឹត្តទៅជាមួយនឹងបីតិ​ តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយសោមនស្ស ខាងកាមាវចរកុសល ចិត្តុប្បាទ ៤ ខាងអកុសល ចិត្តុប្បាទ ៥ ខាងវិបាកនៃកាមាវចរកុសល ចិត្តុប្បាទ ៥ ខាងកិរិយា រូបាវចរទុកតិកជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង​ លោកុត្តរទុកតិកជ្ឈាន ខាងកុសលផង ខាងវិបាកផង វៀរតែបីតិដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួកធម៌ប្រព្រឹត្តទៅជាមួយនឹងបីតិ។ ពួកធម៌មិនមានបីតិ តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយឧបេក្ខា ខាងកាមាវចរកុសល ចិត្តុប្បាទ ៨ ខាងអកុសល ចិត្តុប្បាទ ១១ ខាងវិបាក​នៃកាមាវចរកុសល ចិត្តុប្បាទ ៧ ខាងវិបាក​នៃអកុសល ចិត្តុប្បាទ ៦ ខាងកិរិយា រូបាវចរទុកទុកជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង អារុប្បជ្ឈាន ៤ ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង លោកុត្តរទុកទុកជ្ឈាន ខាងកុសលផង ខាងវិបាកផង បីតិផង រូបផង និព្វានផង នេះពួកធម៌មិនមានបីតិ។

[៤៧៧] ពួកធម៌ប្រកបដោយបីតិ តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយ​សោមនស្ស ខាងកាមាវចរកុសល ចិត្តុប្បាទ ៤ ខាងអកុសល ចិត្តុប្បាទ ៥ ខាងវិបាក​នៃកាមាវចរកុសល ចិត្តុប្បាទ ៥ ខាងកិរិយា រូបាវចរទុកតិកជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង លោកុត្តរទុកតិកជ្ឈាន ខាងកុសលផង ខាងវិបាកផង វៀរតែបីតិដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួកធម៌ប្រកបដោយបីតិ។ ពួកធម៌មិន​ប្រកបដោយបីតិ តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយឧបេក្ខា ខាងកាមាវចរកុសល ចិត្តុប្បាទ ៨ ខាងអកុសល ចិត្តុប្បាទ ១១ ខាងវិបាកនៃកាមាវចរកុសល ចិត្តុប្បាទ ៧ ខាងវិបាកនៃអកុសល ចិត្តុប្បាទ​ ៦ ខាងកិរិយា រូបាវចរទុកទុកជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង អារុប្បជ្ឈាន ៤ ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង លោកុត្តរទុកទុកជ្ឈាន ខាងកុសលផង ខាងវិបាកផង បីតិផង រូបផង និព្វានផង នេះពួកធម៌មិនប្រកបដោយបីតិ។

[៤៧៨] ពួកធម៌ប្រកបដោយសុខៈ តើដូចម្តេច។ ចិត្តុប្បាទ​ ៤ ប្រកបដោយ​សោមនស្ស ខាងកាមាវចរកុសល ចិត្តុប្បាទ​ ៤ ខាងអកុសល ចិត្តុប្បាទ​ ៦ ខាងវិបាកនៃកាមាវចរកុសល ចិត្តុប្បាទ​៥ ខាងកិរិយា រូបាវចរតិកចតុក្កជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង លោកុត្តរតិកចតុក្កជ្ឈាន ខាងកុសលផង ខាងវិបាកផង វៀរតែសុខៈ ដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួកធម៌ប្រកបដោយសុខៈ។ ពួកធម៌មិនប្រកបដោយសុខៈ តើដូចម្តេច។ ចិត្តុប្បាទ​ ៤ ប្រកបដោយឧបេក្ខា ខាងកាមាវចរកុសល ចិត្តុប្បាទ​ ៨ ខាងអកុសល ចិត្តុប្បាទ​ ១០ ខាងវិបាកនៃកាមាវចរកុសល ចិត្តុប្បាទ​ ៧ ខាងវិបាកនៃ​អកុសល ចិត្តុប្បាទ​ ៦ ខាងកិរិយា រូបាវចរចតុត្ថជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង អារុប្បជ្ឈាន ៤ ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង លោកុត្តរចតុត្ថជ្ឈាន ខាងកុសលផង ខាងវិបាកផង សុខផង រូបផង និព្វានផង នេះពួកធម៌មិនប្រកបដោយសុខៈ។

[៤៧៩] ពួកធម៌ប្រកបដោយឧបេក្ខា តើដូចម្តេច។ ចិត្តុប្បាទ​ ៤ ប្រកបដោយឧបេក្ខា ខាងកាមាវចរកុសល ចិត្តុប្បាទ​ ៦ ខាងអកុសល ចិត្តុប្បាទ​ ១០ ខាងវិបាកនៃកាមាវចរកុសល ចិត្តុប្បាទ​ ៦ ខាងវិបាកនៃអកុសល ចិត្តុប្បាទ ៦ ខាងកិរិយា រូបាវចរចតុត្ថជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង អារុប្បជ្ឈាន ៤ ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង លោកុត្តរចតុត្ថជ្ឈាន ខាងកុសលផង ខាងវិបាកផង វៀរតែឧបេក្ខាដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួកធម៌ប្រកបដោយឧបេក្ខា។ ពួកធម៌មិនប្រកបដោយឧបេក្ខា តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយសោមនស្ស ខាងកាមាវចរកុសល​ ចិត្តុប្បាទ ៦ ខាងអកុសល​ ចិត្តុប្បាទ ៦ ខាងវិបាកនៃកាមាវចរកុសល ចិត្តុប្បាទ ១​ ខាងវិបាកនៃអកុសល ចិត្តុប្បាទ ៥ ខាងកិរិយា រូបាវចរតិកចតុក្កជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង លោកុត្តរតិកចតុក្កជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង ឧបេក្ខាផង រូបផង និព្វានផង នេះពួកធម៌មិនប្រកបដោយឧបេក្ខា។

[៤៨០] ពួកធម៌ជាកាមាវចរ តើដូចម្តេច។ កាមាវចរកុសល និងអកុសល វិបាកនៃកាមាវចរទាំងអស់ កាមាវចរកិរិយា និងអព្យាក្រឹត និងរូបទាំងអស់ នេះពួកធម៌ជាកាមាវចរ។ ពួកធម៌មិនមែនជាកាមាវចរ តើដូចម្តេច។ រូបាវចរ អរូបាវចរ អបរិយាបន្នៈ នេះពួកធម៌មិនមែនជាកាមាវចរ។

[៤៨១] ពួកធម៌ជារូបាវចរ តើដូចម្តេច។ រូបាវចរចតុក្កបញ្ចកជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង នេះពួកធម៌ជារូបាវចរ។ ពួកធម៌មិនមែនជារូបាវចរ តើដូចម្តេច។ កាមាវចរ អរូបាវចរ អបរិយាបន្នៈ នេះពួកធម៌មិនមែនជារូបាវចរ។

[៤៨២] ពួកធម៌ជាអរូបាវចរ តើដូចម្តេច។ អារុប្បជ្ឈាន ៤ ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង នេះពួកធម៌ជាអរូបាវចរ។ ពួកធម៌មិនមែនជាអរូបាវចរ តើដូចម្តេច។ កាមាវចរ រូបាវចរ អបរិយាបន្នៈ នេះពួកធម៌មិនមែនជាអរូបាវចរ។

[៤៨៣] ពួកធម៌ជាបរិយាបន្នៈ តើដូចម្តេច។ កុសល និងអកុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ជាបរិយាបន្នៈ។ ពួកធម៌ជាអបរិយាបន្នៈ តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌ជាអបរិយាបន្នៈ។

[៤៨៤] ពួកធម៌ជានិយ្យានិកៈ (ធម៌ជាគ្រឿងនាំសត្វចេញចាកវដ្តៈ) តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈ នេះពួកធម៌ជានិយ្យានិកៈ។ ពួកធម៌ជាអនិយ្យានិកៈ តើដូចម្តេច។ កុសល និងអកុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌ជាអនិយ្យានិកៈ។

[៤៨៥] ពួកធម៌ទៀង តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយទិដ្ឋិ ចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស នេះពួកធម៌ទៀងក៏មាន មិនទៀងក៏មាន មគ្គ ៤ ជាអបរិយាបន្នៈ នេះពួកធម៌ទៀង។ ពួកធម៌មិនទៀង តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ ចិត្តុប្បាទ ប្រកបដោយវិចិកិច្ឆា ចិត្តុប្បាទប្រកបដោយឧទ្ធច្ចៈ កុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មិនទៀង។

[៤៨៦] ពួកធម៌ប្រកបដោយឧត្តរៈ (ការរើឡើងនូវខ្លួន) តើដូចម្តេច។ កុសល និងអកុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ប្រកបដោយឧត្តរៈ។ ពួកធម៌ជាអនុត្តរៈ តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌ជាអនុត្តរៈ។

[៤៨៧] ពួកធម៌ប្រកបដោយរណៈ តើដូចម្តេច។ អកុសលចិត្តុប្បាទ ១២ នេះពួកធម៌ប្រកបដោយរណៈ។ ពួកធម៌មិនមែនជារណៈ តើដូចម្តេច។ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មិនមែនជារណៈ។

ចប់ ធម្មសង្គណិប្បករណៈ។

ចប់ ភាគ៧៩។

 

លេខយោង

km/tipitaka/abh/ds/abh.ds.04.02.txt · ពេលកែចុងក្រោយ: 2024/08/08 12:00 និពន្ឋដោយ Johann