User Tools

Site Tools


Translations of this page?:
km:tipitaka:abh:ds:abh.ds.04.02.01

(ហេតុគោច្ឆកៈ)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh ds 04 02 01 បាលី cs-km: abh.ds.04.02.01 អដ្ឋកថា: abh.ds.04.02.01_att PTS: ?

(ហេតុគោច្ឆកៈ)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(ហេតុគោច្ឆកំ)

[៤០០] ពួកធម៌ជាហេតុ តើដូចម្តេច។ កុសលហេតុ ៣ អកុសលហេតុ ៣ អព្យាកតហេតុ ៣ អលោភៈ ជាកុសលហេតុ អទោសៈជាកុសលហេតុ កើតឡើង​ក្នុងកុសលក្នុងភូមិ ៤ អមោហៈជាកុសលហេតុ ក៏កើតឡើងក្នុងកុសលក្នុងភូមិ ៤ ដែរ វៀរតែចិត្តុប្បាទ ៤ ជាញាណវិប្បយុត្ត ខាងកាមាវចរកុសលចេញ លោភៈ​កើតឡើងក្នុងចិត្តុប្បាទ ៨ ប្រកបដោយលោភៈ ឯទោសៈ កើតឡើងក្នុងចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស មោហៈ កើតឡើងក្នុងអកុសលទាំងអស់ អលោភៈជា​វិបាកហេតុ អទោសៈ ជាវិបាកហេតុ កើតឡើងក្នុងវិបាកក្នុងភូមិ ៤ វៀរតែចិត្តុប្បាទ ជាអហេតុកៈ ខាងវិបាកនៃកាមាវចរចេញ អមោហៈ ជាវិបាកហេតុ កើតឡើងក្នុងវិបាក​ក្នុងភូមិ ៤ វៀរតែចិត្តុប្បាទ ជាអហេតុកៈ ខាងវិបាកនៃកាមាវចរ និងវៀរតែចិត្តុប្បាទ ៤ ជាញាណវិប្បយុត្តចេញ អលោភៈ ជាកិរិយាហេតុ អទោសៈជា​កិរិយាហេតុ កើតឡើង​ក្នុងកិរិយាក្នុងភូមិ ៣ វៀរតែចិត្តុប្បាទជាអហេតុកៈ ខាងកាមាវចរកិរិយាចេញ អមោហៈ ជាកិរិយាហេតុ កើតឡើងក្នុងកិរិយាក្នុងភូមិ ៣ វៀរតែចិត្តុប្បាទជាអហេតុកៈ ខាងកាមាវចរកិរិយា និងវៀរតែ​ចិត្តុប្បាទ ៤ ជាញាណវិប្បយុត្តចេញ នេះពួកធម៌ជាហេតុ។ ពួកធម៌មិនមែនជាហេតុ តើដូចម្តេច។ វៀរតែពួកហេតុចេញ កុសល និងអកុសល ក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មិនមែនជាហេតុ។

[៤០១] ពួកធម៌ប្រព្រឹត្តទៅជាមួយនឹងហេតុ តើដូចម្តេច។ អកុសល​ក្រៅពីនេះ វៀរតែមោហៈ ប្រកបដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈចេញ កុសល​ក្នុងភូមិ ៤ វិបាក​ក្នុងភូមិ ៤ វៀរតែចិត្តុប្បាទជាអហេតុកៈ ខាងវិបាក នៃកាមាវចរចេញ កិរិយា និង​អព្យាក្រឹត ក្នុងភូមិ ៣ វៀរតែចិត្តុប្បាទ ជាអហេតុកៈ ខាងកាមាវចរកិរិយាចេញ នេះពួកធម៌​ប្រព្រឹត្តទៅជាមួយនឹងហេតុ។

ពួកធម៌មិនប្រព្រឹត្តទៅជាមួយនឹងហេតុ តើដូចម្តេច។ មោហៈប្រកបដោយវិចិកិច្ឆា មោហៈប្រកបដោយឧទ្ធច្ចៈ បញ្ចវិញ្ញាណ ២ មនោធាតុ ៣ មនោវិញ្ញាណធាតុ ជាអហេតុកៈ ៥ រូប និងនិព្វាន នេះពួកធម៌មិនប្រព្រឹត្តទៅ​ជាមួយនឹងហេតុ។

[៤០២] ពួកធម៌ប្រកបដោយហេតុ តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែមោហៈប្រកបដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈចេញ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ វៀរតែចិត្តុប្បាទ​ជាអហេតុកៈខាងវិបាកនៃកាមាវចរចេញ កិរិយា និងអព្យាក្រឹត ក្នុងភូមិ ៣ វៀរតែចិត្តុប្បាទ​ជាអហេតុកៈ ខាងកាមាវចរកិរិយាចេញ នេះពួកធម៌ប្រកបដោយហេតុ។

ពួកធម៌​ប្រាសចាកហេតុ តើដូចម្តេច។ មោហៈ​ប្រកបដោយវិចិកិច្ឆា មោហៈ​ប្រកបដោយឧទ្ធច្ចៈ បញ្ចវិញ្ញាណ ២ មនោធាតុ ៣ មនោវិញ្ញាណធាតុជាអហេតុកៈ ៥ រូប និងនិព្វាន នេះពួកធម៌ប្រាសចាកហេតុ។

[៤០៣] ពួកធម៌ជាហេតុផង ប្រព្រឹត្តទៅជាមួយនឹងហេតុផង តើដូចម្តេច។ ហេតុ ២ ឬ ៣ កើតឡើងជាមួយគ្នា​ក្នុងធម៌ណា នេះពួកធម៌ជាហេតុផង ប្រព្រឹត្តទៅជាមួយ​នឹងហេតុផង។

ពួកធម៌គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនជាហេតុ តើដូចម្តេច។ កុសលនិងអកុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ វៀរតែចិត្តុប្បាទ​ជាអហេតុកៈខាងវិបាក​នៃកាមាវចរចេញ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ វៀរតែចិត្តុប្បាទ​ជាអហេតុកៈ ខាងកាមាវចរកិរិយាចេញ វៀរតែពួកហេតុដែលកើតឡើង​ក្នុងទីនុ៎ះចេញ នេះពួកធម៌​គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនជាហេតុ។ ពួកធម៌មិនមានហេតុ មិនគប្បីពោលថា ជាហេតុផង ប្រព្រឹត្តទៅជាមួយនឹងហេតុផង ថា គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនជាហេតុផងឡើយ។

[៤០៤] ពួកធម៌ជាហេតុផង ប្រកបដោយហេតុផង តើដូចម្តេច។ ហេតុ ២ ឬ ៣ កើតឡើងជាមួយគ្នា​ក្នុងធម៌ណា នេះពួកធម៌ជាហេតុផង ប្រកបដោយហេតុផង។

ពួកធម៌​គ្រាន់តែប្រកបដោយហេតុ តែមិនមែនជាហេតុ តើដូចម្តេច។ កុសល និងអកុសល ក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ វៀរតែចិត្តុប្បាទជាអហេតុកៈ​ខាងវិបាក​នៃកាមាវចរចេញ កិរិយា និងអព្យាក្រឹត​ក្នុងភូមិ ៣ វៀរតែចិត្តុប្បាទជាអហេតុកៈ ខាងកាមាវចរកិរិយាចេញ វៀរតែពួកហេតុដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួកធម៌គ្រាន់តែប្រកបដោយហេតុ តែមិនមែនជាហេតុ។ ពួកធម៌ប្រាសចាកហេតុ មិនគប្បីពោលថា ជាហេតុផង ប្រកបដោយហេតុផង ថា គ្រាន់តែប្រកបដោយហេតុ តែមិនមែនជាហេតុផងឡើយ។

[៤០៥] ពួកធម៌មិនមែនជាហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុ តើដូចម្តេច។ កុសលនិងអកុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ វៀរតែចិត្តុប្បាទជាអហេតុកៈ ខាងវិបាកនៃកាមាវចរចេញ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ វៀរតែចិត្តុប្បាទជាអហេតុកៈ ខាងកាមាវចរកិរិយាចេញ វៀរតែពួកហេតុ ដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួកធម៌មិន​មែនជាហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុ។

ពួកធម៌មិនមែនជាហេតុផង មិនប្រព្រឹត្តទៅជាមួយនឹងហេតុផង តើដូចម្តេច។ បញ្ចវិញ្ញាណ ២ មនោធាតុ ៣ មនោវិញ្ញាណធាតុជាអហេតុកៈ ៥ រូប និងនិព្វាន នេះពួកធម៌មិនមែនជាហេតុផង មិនប្រព្រឹត្តទៅជាមួយនឹងហេតុផង។ ពួកធម៌ជាហេតុ មិនគប្បីពោលថា មិនមែនជាហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុផង ថា មិនមែនជាហេតុ មិនប្រព្រឹត្តទៅជាមួយនឹងហេតុកៈផងឡើយ។

 

លេខយោង

km/tipitaka/abh/ds/abh.ds.04.02.01.txt · ពេលកែចុងក្រោយ: 2024/08/08 12:00 និពន្ឋដោយ Johann