User Tools

Site Tools


Translations of this page?:
km:tipitaka:abh:ds:abh.ds.04.02.03

(អាសវគោច្ឆកៈ)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh ds 04 02 03 បាលី cs-km: abh.ds.04.02.03 អដ្ឋកថា: abh.ds.04.02.03_att PTS: ?

(អាសវគោច្ឆកៈ)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(អាសវគោច្ឆកំ)

[៤១៣] ពួកធម៌ជាអាសវៈ តើដូចម្តេច។ អាសវៈ ៤ គឺ កាមាសវៈ ភវាសវៈ ទិដ្ឋាសវៈ អវិជា្ជសវៈ ឯកាមាសវៈ តែងកើតក្នុងចិត្តុប្បាទ ៨ ដែលប្រកបដោយលោភៈ ភវាសវៈ តែងកើតក្នុងចិត្តុប្បាទ ៤ ដែលប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ ទិដ្ឋាសវៈ តែងកើត​ក្នុងចិត្តុប្បាទ ៤ ដែលប្រកបដោយទិដ្ឋិ អវិជា្ជសវៈ តែងកើតក្នុងអកុសលទាំងអស់ នេះពួកធម៌ជាអាសវៈ។ ពួកធម៌មិនមែនជាអាសវៈ តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែអាសវៈចេញ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹត​ក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មិនមែនជាអាសវៈ។

[៤១៤] ពួកធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តើដូចម្តេច។ កុសល និងអកុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈ។

ពួកធម៌មិនប្រព្រឹត្តទៅជាមួយនឹងអាសវៈ តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌មិនប្រព្រឹត្តទៅ​ជាមួយ​នឹងអាសវៈ។

[៤១៥] ពួកធម៌ប្រកបដោយអាសវៈ តើដូចម្តេច។ ចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស អកុសលក្រៅពីនេះ វៀរតែមោហៈដែលកើតឡើងក្នុងទីនុ៎ះ ទាំងវៀរតែមោហៈប្រកប​ដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈចេញ នេះពួកធម៌ប្រកបដោយអាសវៈ។

ពួកធម៌​ប្រាសចាកអាសវៈ តើដូចម្តេច។ មោហៈដែលកើតក្នុងចិត្តុប្បាទ ២ ប្រកបដោយ​ទោមនស្ស មោហៈប្រកបដោយវិចិកិច្ឆា មោហៈប្រកបដោយឧទ្ធច្ចៈ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌​ប្រាសចាកអាសវៈ។

[៤១៦] ពួកធម៌ជាអាសវៈផង ប្រព្រឹត្តទៅជាមួយនឹងអាសវៈផង តើដូចម្តេច។ អាសវៈទាំងនោះឯង​ ជាអាសវៈផង ប្រព្រឹត្តទៅជាមួយនឹងអាសវៈផង។ ពួកធម៌គ្រាន់តែ​ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនជាអាសវៈ តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែអាសវៈចេញ កុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌គ្រាន់តែ​ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនជាអាសវៈ។

ពួកធម៌មិនប្រព្រឹត្តទៅជាមួយនឹងអាសវៈ មិនគប្បីពោលថា ជាអាសវៈផង ប្រព្រឹត្តទៅ​ជាមួយ​នឹងអាសវៈផង ថា គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនជាអាសវៈ​ផងឡើយ។

[៤១៧] ពួកធម៌ជាអាសវៈផង ប្រកបដោយអាសវៈផង តើដូចម្តេច។ អាសវៈ ២ ឬ ៣ កើតឡើងជាមួយគ្នាក្នុងធម៌ណា នេះពួកធម៌ជាអាសវៈផង ប្រកបដោយអាសវៈផង។

ពួកធម៌គ្រាន់តែប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ តើដូចម្តេច។ អកុសល​ក្រៅពីនេះ វៀរតែអាសវៈចេញ នេះពួកធម៌គ្រាន់តែប្រកបដោយអាសវៈ តែមិនមែនជា​អាសវៈ។ ពួកធម៌ប្រាសចាកអាសវៈ មិនគប្បីពោលថា ជាអាសវៈផង ប្រកបដោយអាសវៈផង ថា គ្រាន់តែប្រកបដោយអាសវៈ តែមិនមែនជាអាសវៈផងឡើយ។

[៤១៨] ពួកធម៌ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ តើដូចម្តេច។ មោហៈ កើតឡើងក្នុងចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស មោហៈប្រកបដោយវិចិកិច្ឆា មោហៈប្រកបដោយឧទ្ធច្ចៈ កុសលក្នុងភូមិ ៣ វិបាក​ក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹត​ក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ។

ពួកធម៌​ប្រាសចាកអាសវៈផង មិនប្រព្រឹត្តទៅជាមួយនឹងអាសវៈផង តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌ប្រាសចាក​អាសវៈផង មិនប្រព្រឹត្តទៅជាមួយនឹងអាសវៈផង។ ពួកធម៌ប្រកបដោយអាសវៈ មិនគប្បីពោលថា ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈផង ថា ប្រាសចាកអាសវៈផង មិនប្រព្រឹត្តទៅជាមួយនឹងអាសវៈផងឡើយ។

 

លេខយោង

km/tipitaka/abh/ds/abh.ds.04.02.03.txt · ពេលកែចុងក្រោយ: 2024/08/08 12:00 និពន្ឋដោយ Johann