(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh ds 04 02 04 បាលី cs-km: abh.ds.04.02.04 អដ្ឋកថា: abh.ds.04.02.04_att PTS: ?
(សំយោជនគោច្ឆកៈ)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(សំយោជនគោច្ឆកំ)
[៤១៩] ពួកធម៌ជាសញ្ញោជនៈ តើដូចម្តេច។ សញ្ញោជនៈ ១០ យ៉ាង គឺ កាមរាគសញ្ញោជនៈ បដិឃសញ្ញោជនៈ មានសញ្ញោជនៈ ទិដ្ឋិសញ្ញោជនៈ វិចិកិច្ឆាសញ្ញោជនៈ សីលព្វតបរាមាសសញ្ញោជនៈ ភវរាគសញ្ញោជនៈ ឥស្សាសញ្ញោជនៈ មច្ឆរិយសញ្ញោជនៈ អវិជ្ជាសញ្ញោជនៈ ឯកាមរាគសញ្ញោជនៈ តែងកើតក្នុងចិត្តុប្បាទ ៨ ដែលប្រកបដោយលោភៈ បដិឃសញ្ញោជនៈ តែងកើតក្នុងចិត្តុប្បាទ ២ ដែលប្រកបដោយទោមនស្ស មានសញ្ញោជនៈ តែងកើតក្នុងចិត្តុប្បាទ ៤ ដែលប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ ទិដ្ឋិសញ្ញោជនៈ តែងកើតក្នុងចិត្តុប្បាទ ៤ ដែលប្រកបដោយទិដ្ឋិ វិចិកិច្ឆាសញ្ញោជនៈ តែងកើតក្នុងចិត្តុប្បាទ ដែលប្រកបដោយវិចិកិច្ឆា សីលព្វតបរាមាសសញ្ញោជនៈ តែងកើតក្នុងចិត្តុប្បាទ ៤ ដែលប្រកបដោយទិដ្ឋិ ភវរាគសញ្ញោជនៈ តែងកើតក្នុងចិត្តុប្បាទ ៤ ដែលប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ ឥស្សាសញ្ញោជនៈ និងមច្ឆរិយសញ្ញោជនៈ តែងកើតក្នុងចិត្តុប្បាទ ២ ដែលប្រកបដោយទោមនស្ស អវិជ្ជាសញ្ញោជនៈ តែងកើតក្នុងអកុសលទាំងអស់ នេះពួកធម៌ជាសញ្ញោជនៈ។
ពួកធម៌មិនមែនជាសញ្ញោជនៈ តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែសញ្ញោជនៈចេញ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មិនមែនជាសញ្ញោជនៈ។
[៤២០] ពួកធម៌ជាប្រយោជន៍ដល់សញ្ញោជនៈ តើដូចម្តេច។ កុសល និងអកុសល ក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ជាប្រយោជន៍ដល់សញ្ញោជនៈ។
ពួកធម៌មិនមែនជាប្រយោជន៍ដល់សញ្ញោជនៈ តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌មិនមែនជាប្រយោជន៍ដល់សញ្ញោជនៈ។
[៤២១] ពួកធម៌ប្រកបដោយសញ្ញោជនៈ តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែមោហៈប្រកបដោយឧទ្ធច្ចៈចេញ នេះពួកធម៌ប្រកបដោយសញ្ញោជនៈ។ ពួកធម៌ប្រាសចាកសញ្ញោជនៈ តើដូចម្តេច។ មោហៈប្រកបដោយឧទ្ធច្ចៈ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌ប្រាសចាកសញ្ញោជនៈ។
[៤២២] ពួកធម៌ជាសញ្ញោជនៈផង ជាប្រយោជន៍ដល់សញ្ញោជនៈផង តើដូចម្តេច។ សញ្ញោជនៈទាំងនោះឯង ជាសញ្ញោជនៈផង ជាប្រយោជន៍ដល់សញ្ញោជនៈផង។
ពួកធម៌គ្រាន់តែជាប្រយោជន៍ដល់សញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈ តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែសញ្ញោជនៈចេញ កុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌គ្រាន់តែជាប្រយោជន៍ដល់សញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈ។ ពួកធម៌មិនមែនជាប្រយោជន៍ដល់សញ្ញោជនៈ មិនគប្បីពោលថា ជាសញ្ញោជនៈផង ជាប្រយោជន៍ដល់សញ្ញោជនៈផង ថា គ្រាន់តែជាប្រយោជន៍ដល់សញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈផងឡើយ។
[៤២៣] ពួកធម៌ជាសញ្ញោជនៈផង ប្រកបដោយសញ្ញោជនៈផង តើដូចម្តេច។ សញ្ញោជនៈ ២ ឬ ៣ កើតក្នុងទីជាមួយគ្នា ក្នុងធម៌ណា នេះពួកធម៌ជាសញ្ញោជនៈផង ប្រកបដោយសញ្ញោជនៈផង។
ពួកធម៌គ្រាន់តែប្រកបដោយសញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈ តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែពួកសញ្ញោជនៈចេញ នេះពួកធម៌គ្រាន់តែប្រកបដោយសញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈ។ ពួកធម៌ប្រាសចាកសញ្ញោជនៈ មិនគប្បីពោលថា ជាសញ្ញោជនៈផង ប្រកបដោយសញ្ញោជនៈផង ថា គ្រាន់តែប្រកបដោយសញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈផងឡើយ។
[៤២៤] ពួកធម៌ប្រាសចាកសញ្ញោជនៈ តែជាប្រយោជន៍ដល់សញ្ញោជនៈ តើដូចម្តេច។ មោហៈប្រកបដោយឧទ្ធច្ចៈ កុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹត ក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ប្រាសចាកសញ្ញោជនៈ តែជាប្រយោជន៍ដល់សញ្ញោជនៈ។
ពួកធម៌ប្រាសចាកសញ្ញោជនៈផង មិនជាប្រយោជន៍ដល់សញ្ញោជនៈផង តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌ប្រាសចាកសញ្ញោជនៈផង មិនជាប្រយោជន៍ដល់សញ្ញោជនៈផង។ ពួកធម៌ប្រកបដោយសញ្ញោជនៈ មិនគប្បីពោលថា ប្រាសចាកសញ្ញោជនៈ តែជាប្រយោជន៍ដល់សញ្ញោជនៈផង ថាប្រាសចាកសញ្ញោជនៈផង មិនជាប្រយោជន៍ដល់សញ្ញោជនៈផងឡើយ។