User Tools

Site Tools


Translations of this page?:
km:tipitaka:abh:ds:abh.ds.04.02.05

(គន្ថគោច្ឆកៈ)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh ds 04 02 05 បាលី cs-km: abh.ds.04.02.05 អដ្ឋកថា: abh.ds.04.02.05_att PTS: ?

(គន្ថគោច្ឆកៈ)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(គន្ថគោច្ឆកំ)

[៤២៥] ពួកធម៌ជាគន្ថៈ (ធម៌ដោតក្រងសត្វទុកក្នុងវដ្ដៈ) តើដូចម្តេច។ គន្ថៈ ៤ គឺ អភិជ្ឈាកាយគន្ថៈ ព្យាបាទកាយគន្ថៈ សីលព្វបតរាមាសកាយគន្ថៈ ឥទំសច្ចាភិនិវេសកាយគន្ថៈ ឯអភិជ្ឈាកាយគន្ថៈ តែងកើតក្នុងចិត្តុប្បាទ ៤ ដែលប្រកបដោយលោភៈ ព្យាបាទកាយគន្ថៈ តែងកើតក្នុងចិត្តុប្បាទ ២ ដែលប្រកបដោយទោមនស្ស សីលព្វតបរាមាសកាយគន្ថៈ និងឥទំសច្ចាភិនិវេសកាយគន្ថៈ តែងកើតក្នុងចិត្តុប្បាទ ៤ ដែលប្រកបដោយទិដ្ឋិ នេះពួកធម៌ជាគន្ថៈ។

ពួកធម៌មិនមែនជាគន្ថៈ តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែពួកគន្ថៈចេញ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មិនមែនជាគន្ថៈ។

[៤២៦] ពួកធម៌ដែលគន្ថៈគប្បីដោតក្រង តើដូចម្តេច។ កុសល និងអកុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ដែលគន្ថៈគប្បីដោតក្រង។

ពួកធម៌ដែលគន្ថៈមិនគប្បីដោតក្រង តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌ដែលគន្ថៈមិនគប្បីដោតក្រង។

[៤២៧] ពួកធម៌ប្រកបដោយគន្ថៈ តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយទិដ្ឋិ ចិត្តុប្បាទ ៤ ប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ វៀរតែលោភៈដែលកើតឡើងក្នុងទីនុ៎ះចេញ ចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស វៀរតែបដិឃៈដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួកធម៌ប្រកបដោយគន្ថៈ។

ពួកធម៌ប្រាសចាកគន្ថៈ តើដូចម្តេច។ លោភៈកើតក្នុងចិត្តុប្បាទ ៤ ដែលប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ បដិឃៈកើតក្នុងចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស ចិត្តុប្បាទប្រកបដោយវិចិកិច្ឆា ចិត្តុប្បាទប្រកបដោយឧទ្ធច្ចៈ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌ប្រាសចាកគន្ថៈ។

[៤២៨] ពួកធម៌ជាគន្ថៈផង ដែលគន្ថៈគប្បីដោតក្រងផង តើដូចម្តេច។ គន្ថៈទាំងនោះឯង ជាគន្ថៈផង ដែលគន្ថៈគប្បីដោតក្រងផង។

ពួកធម៌ដែលគន្ថៈគប្បីដោតក្រង តែមិនមែនជាគន្ថៈ តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែពួកគន្ថៈចេញ កុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ដែលគន្ថៈគប្បីដោតក្រង តែមិនមែនជាគន្ថៈ។ ពួកធម៌ដែលគន្ថៈមិនគប្បីដោតក្រង មិនគប្បីពោលថា ជាគន្ថៈផង ដែលគន្ថៈគប្បីដោតក្រងផង ថា គន្ថៈគប្បីដោតក្រង តែមិនមែនជាគន្ថៈផងឡើយ។

[៤២៩] ពួកធម៌ជាគន្ថៈផង ប្រកបដោយគន្ថៈផង តើដូចម្តេច។ ទិដ្ឋិ និងលោភៈកើតឡើងក្នុងទីជាមួយគ្នា ក្នុងធម៌ណា នេះពួកធម៌ជាគន្ថៈផង ប្រកបដោយគន្ថៈផង។

ពួកធម៌គ្រាន់តែប្រកបដោយគន្ថៈ តែមិនមែនជាគន្ថៈ តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយលោភៈ ចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស វៀរតែពួកគន្ថៈដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួកធម៌គ្រាន់តែប្រកបដោយគន្ថៈ តែមិនមែនជាគន្ថៈ។ ពួកធម៌ប្រាសចាកគន្ថៈ មិនគប្បីពោលថា ជាគន្ថៈផង ប្រកបដោយគន្ថៈផង ថាគ្រាន់តែប្រកបដោយគន្ថៈ តែមិនមែនជាគន្ថៈផងឡើយ។

[៤៣០] ពួកធម៌ប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រង តើដូចម្តេច។ លោភៈកើតក្នុងចិត្តុប្បាទ ៤ ដែលប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ បដិឃៈកើតក្នុងចិត្តុប្បាទ ២ ដែលប្រកបដោយទោមនស្ស ចិត្តុប្បាទប្រកបដោយវិចិកិច្ឆា ចិត្តុប្បាទប្រកបដោយឧទ្ធច្ចៈ កុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រង។

ពួកធម៌ប្រាសចាកគន្ថៈផង ដែលគន្ថៈមិនគប្បីដោតក្រងផង តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌ប្រាសចាកគន្ថៈផង ដែលគន្ថៈមិនគប្បីដោតក្រងផង។ ពួកធម៌ប្រកបដោយគន្ថៈ មិនគប្បីពោលថា ប្រាសចាក​គន្ថៈ តែគន្ថៈគប្បីដោតក្រងផង ថា ប្រាសចាកគន្ថៈផង ដែលគន្ថៈមិនគប្បី​ដោតក្រងផងឡើយ។

 

លេខយោង

km/tipitaka/abh/ds/abh.ds.04.02.05.txt · ពេលកែចុងក្រោយ: 2024/08/08 12:00 និពន្ឋដោយ Johann