(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh ds 04 02 08 បាលី cs-km: abh.ds.04.02.08 អដ្ឋកថា: abh.ds.04.02.08_att PTS: ?
(នីវរណគោច្ឆកៈ)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(នីវរណគោច្ឆកំ)
ពួកធម៌ជានីវរណៈ (ធម៌រារាំងចិត្តសត្វ) តើដូចម្តេច។ នីវរណៈ ៦ គឺ កាមច្ឆន្ទនីវរណៈ ព្យាបាទនីវរណៈ ថីនមិទ្ធនីវរណៈ ឧទ្ធច្ចកុក្កុច្ចនីវរណៈ វិចិកិច្ឆានីវរណៈ អវិជា្ជនីវរណៈ កាមច្ឆន្ទនីវរណៈ កើតក្នុងចិត្តុប្បាទ ៤ ដែលប្រកបដោយលោភៈ ព្យាបាទនីវរណៈ កើតក្នុងចិត្តុប្បាទ ២ ដែលប្រកបដោយទោមនស្ស ថីនមិទ្ធនីវរណៈ កើតក្នុងអកុសលជាសសង្ខាររិកៈ ឧទ្ធច្ចនីវរណៈ កើតក្នុងចិត្តុប្បាទ ដែលប្រកបដោយឧទ្ធច្ចៈ កុក្កុច្ចនីវរណៈ កើតក្នុងចិត្តុប្បាទ ២ ដែលប្រកបដោយទោមនស្ស វិចិកិច្ឆានីវរណៈ កើតក្នុងចិត្តុប្បាទ ដែលប្រកបដោយវិចិកិច្ឆា អវិជ្ជានីវរណៈ កើតក្នុងអកុសលទាំងអស់ នេះពួកធម៌ជានីវរណៈ។
ពួកធម៌មិនមែនជានីវរណៈ តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែពួកនីវរណៈចេញ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មិនមែនជានីវរណៈ។
[៤៣២] ពួកធម៌ជាប្រយោជន៍ដល់នីវរណៈ តើដូចម្តេច។ កុសល និងអកុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ជាប្រយោជន៍ដល់នីវរណៈ។
ពួកធម៌មិនជាប្រយោជន៍ដល់នីវរណៈ តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌មិនជាប្រយោជន៍ដល់នីវរណៈ។
[៤៣៣] ពួកធម៌ប្រកបដោយនីវរណៈ តើដូចម្តេច។ ចិត្តុប្បាទ ជាអកុសល ១២ នេះពួកធម៌ប្រកបដោយនីវរណៈ។
ពួកធម៌ប្រាសចាកនីវរណៈ តើដូចម្តេច។ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌ប្រាសចាកនីវរណៈ។
[៤៣៤] ពួកធម៌ជានីវរណៈផង ជាប្រយោជន៍ដល់នីវរណៈផង តើដូចម្តេច។ នីវរណៈទាំងនោះឯង ជានីវរណៈផង ជាប្រយោជន៍ដល់នីវរណៈផង។
ពួកធម៌គ្រាន់តែជាប្រយោជន៍ដល់នីវរណៈ តែមិនមែនជានីវរណៈ តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែពួកនីវរណៈចេញ កុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌គ្រាន់តែជាប្រយោជន៍ដល់នីវរណៈ តែមិនមែនជានីវរណៈ។ ពួកធម៌មិនជាប្រយោជន៍ដល់នីវរណៈ មិនគប្បីពោលថា ជានីវរណៈផង ជាប្រយោជន៍ដល់នីវរណៈផង ថាគ្រាន់តែជាប្រយោជន៍ដល់នីវរណៈ តែមិនមែនជានីវរណៈផងឡើយ។
[៤៣៥] ពួកធម៌ជានីវរណៈផង ប្រកបដោយនីវរណៈផង តើដូចម្តេច។ នីវរណៈ ២ ឬ ៣ កើតក្នុងទីជាមួយគ្នា ក្នុងធម៌ណា នេះពួកធម៌ជានីវរណៈផង ប្រកបដោយនីវរណៈផង។
ពួកធម៌គ្រាន់តែប្រកបដោយនីវរណៈ តែមិនមែនជានីវរណៈ តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែពួកនីវរណៈចេញ នេះពួកធម៌គ្រាន់តែប្រកបដោយនីវរណៈ តែមិនមែនជានីវរណៈ។ ពួកធម៌ប្រាសចាកនីវរណៈ មិនគប្បីពោលថា ជានីវរណៈផង ប្រកបដោយនីវរណៈផង ថា គ្រាន់តែប្រកបដោយនីវរណៈ តែមិនមែនជានីវរណៈផងឡើយ។
[៤៣៦] ពួកធម៌ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈ តើដូចម្តេច។ កុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈ។
ពួកធម៌ប្រាសចាកនីវរណៈផង មិនជាប្រយោជន៍ដល់នីវរណៈផង តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌ប្រាសចាកនីវរណៈផង មិនជាប្រយោជន៍ដល់នីវរណៈផង។ ពួកធម៌ប្រកបដោយនីវរណៈ មិនគប្បីពោលថា ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈផង ថា ប្រាសចាកនីវរណៈផង មិនជាប្រយោជន៍ដល់នីវរណៈផងឡើយ។