(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh ds 04 02 09 បាលី cs-km: abh.ds.04.02.09 អដ្ឋកថា: abh.ds.04.02.09_att PTS: ?
(បរាមាសគោច្ឆកៈ)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(បរាមាសគោច្ឆកំ)
[៤៣៧] ពួកធម៌ជាបរាមាសៈ (ប្រកាន់ខុស) តើដូចម្តេច។ ទិដ្ឋិបរាមាសៈ តែងកើតក្នុងចិត្តុប្បាទ ៤ ដែលប្រកបដោយទិដ្ឋិ នេះពួកធម៌ជាបរាមាសៈ។ ពួកធម៌មិនមែនជាបរាមាសៈ តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែបរាមាសៈចេញ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មិនមែនជាបរាមាសៈ។
[៤៣៨] ពួកធម៌ដែលបរាមាសៈស្ទាបអង្អែល តើដូចម្តេច។ កុសល និងអកុសល ក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹត ក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ដែលបរាមាសៈស្ទាបអង្អែល។
ពួកធម៌ដែលបរាមាសៈមិនស្ទាបអង្អែល តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌ដែលបរាមាសៈមិនបានស្ទាបអង្អែល។
[៤៣៩] ពួកធម៌ប្រកបដោយបរាមាសៈ តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយទិដ្ឋិ វៀរតែបរាមាសៈដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួកធម៌ប្រកបដោយបរាមាសៈ។
ពួកធម៌ប្រាសចាកបរាមាសៈ តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ ចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស ចិត្តុប្បាទប្រកបដោយវិចិកិច្ឆា ចិត្តុប្បាទប្រកបដោយឧទ្ធច្ចៈ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌ប្រាសចាកបរាមាសៈ។ បរាមាសៈ មិនគប្បីពោលថា ប្រកបដោយបរាមាសៈផង ថា ប្រាសចាកបរាមាសៈផងឡើយ។
[៤៤០] ពួកធម៌ជាបរាមាសៈផង ដែលបរាមាសៈស្ទាបអង្អែលផង តើដូចម្តេច។ បរាមាសៈនោះឯង ជាបរាមាសៈផង ដែលបរាមាសៈស្ទាបអង្អែលផង។
ពួកធម៌គ្រាន់តែបរាមាសៈស្ទាបអង្អែល តែមិនមែនជាបរាមាសៈ តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែបរាមាសៈចេញ កុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌គ្រាន់តែបរាមាសៈស្ទាបអង្អែល តែមិនមែនជាបរាមាសៈ។ ពួកធម៌ដែលបរាមាសៈមិនបានស្ទាបអង្អែល មិនគប្បីពោលថា ជាបរាមាសៈផង ដែលបរាមាសៈស្ទាបអង្អែលផង ថា គ្រាន់តែបរាមាសៈស្ទាបអង្អែល តែមិនមែនជាបរាមាសៈផងឡើយ។
[៤៤១] ពួកធម៌ប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែល តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ ចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស ចិត្តុប្បាទប្រកបដោយវិចិកិច្ឆា ចិត្តុប្បាទប្រកបដោយឧទ្ធច្ចៈ កុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែល។
ពួកធម៌ប្រាសចាកបរាមាសៈផង ដែលបរាមាសៈមិនបានស្ទាបអង្អែលផង តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌ប្រាសចាកបរាមាសៈផង ដែលបរាមាសៈមិនបានស្ទាបអង្អែលផង។ ពួកធម៌ជាបរាមាសៈផង ប្រកបដោយបរាមាសៈផង មិនគប្បីពោលថា ប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែលផង ថា ប្រាសចាកបរាមាសៈផង ដែលបរាមាសៈមិនបានស្ទាបអង្អែលផងឡើយ។