(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh ds 04 02 10 បាលី cs-km: abh.ds.04.02.10 អដ្ឋកថា: abh.ds.04.02.10_att PTS: ?
(មហន្តរទុកៈ)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(មហន្តរទុកំ)
[៤៤២] ពួកធម៌ប្រកបដោយអារម្មណ៍ តើដូចម្តេច។ កុសល និងអកុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ នេះពួកធម៌ប្រកបដោយអារម្មណ៍។
ពួកធម៌មិនមានអារម្មណ៍ តើដូចម្តេច។ រូប និងនិព្វាន នេះពួកធម៌មិនមានអារម្មណ៍។
[៤៤៣] ពួកធម៌ជាចិត្ត តើដូចម្តេច។ ចក្ខុវិញ្ញាណ សោតវិញ្ញាណ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ មនោធាតុ មនោវិញ្ញាណធាតុ នេះពួកធម៌ជាចិត្ត។
ពួកធម៌មិនមែនជាចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ រូប និងនិព្វាន នេះពួកធម៌មិនមែនជាចិត្ត។
[៤៤៤] ពួកធម៌ជាចេតសិក តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះពួកធម៌ជាចេតសិក។
ពួកធម៌មិនមែនជាចេតសិក តើដូចម្តេច។ ចិត្តផង រូបផង និព្វានផង នេះពួកធម៌មិនមែនជាចេតសិក។
[៤៤៥] ពួកធម៌ប្រកបដោយចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះពួកធម៌ប្រកបដោយចិត្ត។
ពួកធម៌ប្រាសចាកចិត្ត តើដូចម្តេច។ រូប និងនិព្វាន នេះពួកធម៌ប្រាសចាកចិត្ត។ ចិត្ត មិនគប្បីពោលថា ប្រកបដោយចិត្តផង ថាប្រាសចាកចិត្តផងឡើយ។
[៤៤៦] ពួកធម៌ច្រឡូកច្រឡំដោយចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះពួកធម៌ច្រឡូកច្រឡំដោយចិត្ត។
ពួកធម៌មិនច្រឡូកច្រឡំដោយចិត្ត តើដូចម្តេច។ រូប និងនិព្វាន នេះពួកធម៌មិនច្រឡូកច្រឡំដោយចិត្ត។ ចិត្ត មិនគប្បីពោលថា ច្រឡូកច្រឡំដោយចិត្តផង ថា មិនច្រឡូកច្រឡំដោយចិត្តផងឡើយ។
[៤៤៧] ពួកធម៌តាំងឡើងដោយចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ កាយវិញ្ញត្តិ វចីវិញ្ញត្តិ ឬរូបដទៃណាមួយ គឺរូបកើតអំពីចិត្ត មានចិត្តជាហេតុ តាំងឡើងដោយចិត្ត រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ ភាពនៃរូបស្រាល ភាពនៃរូបទន់ភ្លន់ ភាពនៃរូបគួរដល់ការងារ ការចំរើននៃរូប ការកើតតៗ នៃរូប អាហារដែលធ្វើជាពំនូត នេះពួកធម៌តាំងឡើងដោយចិត្ត។
ពួកធម៌មិនតាំងឡើងដោយចិត្ត តើដូចម្តេច។ ចិត្តផង រូបក្រៅពីនេះផង និព្វានផង នេះពួកធម៌មិនតាំងឡើងដោយចិត្ត។
[៤៤៨] ពួកធម៌កើតជាមួយនឹងចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ កាយវិញ្ញត្តិ វចីវិញ្ញត្តិ នេះពួកធម៌កើតជាមួយនឹងចិត្ត។
ពួកធម៌មិនកើតជាមួយនឹងចិត្ត តើដូចម្តេច។ ចិត្តផង រូបក្រៅពីនេះផង និព្វានផង នេះពួកធម៌មិនកើតជាមួយនឹងចិត្ត។
[៤៤៩] ពួកធម៌ប្រព្រឹត្តទៅតាមចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ កាយវិញ្ញត្តិ វចីវិញ្ញត្តិ នេះពួកធម៌ប្រព្រឹត្តទៅតាមចិត្ត។
ពួកធម៌មិនប្រព្រឹត្តទៅតាមចិត្ត តើដូចម្តេច។ ចិត្តផង រូបក្រៅពីនេះផង និព្វានផង នេះពួកធម៌មិនប្រព្រឹត្តទៅតាមចិត្ត។
[៤៥០] ពួកធម៌ច្រឡូកច្រឡំ ទាំងតាំងឡើងដោយចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះពួកធម៌ច្រឡូកច្រឡំ ទាំងតាំងឡើងដោយចិត្ត។
ពួកធម៌មិនច្រឡូកច្រឡំមិនតាំងឡើងដោយចិត្ត តើដូចម្តេច។ ចិត្តផង រូបផង និព្វានផង នេះពួកធម៌មិនច្រឡូកច្រឡំ មិនតាំងឡើងដោយចិត្ត។
[៤៥១] ពួកធម៌ច្រឡូកច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះពួកធម៌ច្រឡូកច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយ នឹងចិត្ត។
ពួកធម៌មិនច្រឡូកច្រឡំ មិនតាំងឡើង មិនកើតជាមួយនឹងចិត្ត តើដូចម្តេច។ ចិត្ត ផង រូបផង និព្វានផង នេះពួកធម៌មិនច្រឡូកច្រឡំ មិនតាំងឡើង មិនកើតជាមួយនឹងចិត្ត។
[៤៥២] ពួកធម៌ច្រឡូកច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះពួកធម៌ច្រឡូកច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅ តាមចិត្ត។
ពួកធម៌មិនច្រឡូកច្រឡំ មិនតាំងឡើង មិនប្រព្រឹត្តទៅតាមចិត្ត តើដូចម្តេច។ ចិត្តផង រូបផង និព្វានផង នេះពួកធម៌មិនច្រឡូកច្រឡំ មិនតាំងឡើង មិនប្រព្រឹត្តទៅតាមចិត្ត។
[៤៥៣] ពួកធម៌ជាខាងក្នុង តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ មនាយតនៈ នេះពួកធម៌ជាខាងក្នុង។ ពួកធម៌ជាខាងក្រៅ តើដូចម្តេច។ រូបាយតនៈ។ បេ។ ធម្មាយតនៈ នេះពួកធម៌ជាខាងក្រៅ។
[៤៥៤] ពួកធម៌ជាឧបាទា (ឧបាទារូប) តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ កពឡិង្ការាហារ នេះពួកធម៌ជាឧបាទា។ ពួកធម៌មិនមែនជាឧបាទា តើដូចម្តេច។ កុសល និងអកុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ មហាភូតរូប ៤ និងនិព្វាន នេះពួកធម៌មិនមែនជាឧបាទា។
[៤៥៥] ពួកធម៌មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ តើដូចម្តេច។ វិបាកក្នុងភូមិ ៣ និងរូបដែលជាកម្មស្សកតត្តា នេះពួកធម៌មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ។
ពួកធម៌មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ តើដូចម្តេច។ កុសល និងអកុសលក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបដែលមិនមែនជាកម្មស្សកតត្តាផង មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ។