User Tools

Site Tools


Translations of this page?:
km:tipitaka:abh:ds:abh.ds.04.02.11

(ឧបាទានគោច្ឆកៈ)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh ds 04 02 11 បាលី cs-km: abh.ds.04.02.11 អដ្ឋកថា: abh.ds.04.02.11_att PTS: ?

(ឧបាទានគោច្ឆកៈ)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(ឧបាទានគោច្ឆកំ)

[៤៥៦] ពួកធម៌ជាឧបាទាន (សេចក្តីប្រកាន់មាំ) តើដូចម្តេច។ ឧបាទាន ៤ គឺកាមុបាទាន ទិដ្ឋុបាទាន សីលព្វតុបាទាន អត្តវាទុបាទាន ឯកាមុបាទាន តែងកើតក្នុងចិត្តុប្បាទ ៨ ដែលប្រកបដោយលោភៈ ទិដ្ឋុបាទាន សីលព្វតុបាទាន និងអត្តវាទុបាទាន តែងកើតក្នុងចិត្តុប្បាទ ៤ ដែលប្រកបដោយទិដ្ឋិ នេះពួកធម៌ជាឧបាទាន។

ពួកធម៌មិនមែនជាឧបាទាន តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែឧបាទានចេញ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មិនមែនជាឧបាទាន។

[៤៥៧] ពួកធម៌ជាប្រយោជន៍ដល់ឧបាទាន តើដូចម្តេច។ កុសល និងអកុសល ក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ជាប្រយោជន៍ដល់ឧបាទាន។

ពួកធម៌មិនជាប្រយោជន៍ដល់ឧបាទាន តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌មិនជាប្រយោជន៍ដល់ឧបាទាន។

[៤៥៨] ពួកធម៌ប្រកបដោយឧបាទាន តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយទិដ្ឋិ ទាំងប្រកបដោយលោភៈ ចិត្តុប្បាទ ៤ ប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ វៀរតែលោភៈដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួកធម៌ប្រកបដោយឧបាទាន។

ពួកធម៌ប្រាសចាកឧបាទាន តើដូចម្តេច។ លោភៈ កើតក្នុងចិត្តុប្បាទ ៤ ប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ ចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស ចិត្តុប្បាទប្រកបដោយវិចិកិច្ឆា ចិត្តុប្បាទប្រកបដោយឧទ្ធច្ចៈ កុសលលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌ប្រាសចាកឧបាទាន។

[៤៥៩] ពួកធម៌ជាឧបាទានផង ជាប្រយោជន៍ដល់ឧបាទានផង តើដូចម្តេច។ ឧបាទានទាំងនោះឯង ជាឧបាទានផង ជាប្រយោជន៍ដល់ឧបាទានផង។

ពួកធម៌គ្រាន់តែជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទាន តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែឧបាទានចេញ កុសលក្នុងភូមិ​ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹត ក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌គ្រាន់តែជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទាន។ ពួកធម៌មិនជាប្រយោជន៍ដល់ឧបាទាន មិនគប្បីពោលថា ជាឧបាទានផង ជាប្រយោជន៍ដល់ឧបាទានផង ថាគ្រាន់តែជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទានផងឡើយ។

[៤៦០] ពួកធម៌ជាឧបាទានផង ប្រកបដោយឧបាទានផង តើដូចម្តេច។ ទិដ្ឋិ និងលោភៈ កើតក្នុងទីជាមួយគ្នា ក្នុងពួកធម៌ណា នេះពួកធម៌ជាឧបាទានផង ប្រកបដោយឧបាទានផង។

ពួកធម៌គ្រាន់តែប្រកបដោយឧបាទាន តែមិនមែនជាឧបាទាន តើដូចម្តេច។ ចិត្តុប្បាទ ៨ ប្រកបដោយលោភៈ វៀរតែឧបាទានដែលកើតក្នុងទីនុ៎ះចេញ នេះពួកធម៌គ្រាន់តែប្រកបដោយឧបាទាន តែមិនមែនជាឧបាទាន ពួកធម៌ប្រាសចាកឧបាទាន មិនគប្បីពោលថាជាឧបាទានផង ប្រកបដោយឧបាទានផង ថា គ្រាន់តែប្រកបដោយឧបាទាន តែមិនមែនជាឧបាទានផងឡើយ។

[៤៦១] ពួកធម៌ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទាន តើដូចម្តេច។ លោភៈកើតក្នុងចិត្តុប្បាទ ៤ ប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ ចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស ចិត្តុប្បាទប្រកបដោយវិចិកិច្ឆា ចិត្តុប្បាទប្រកបដោយឧទ្ធច្ចៈ កុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទាន។

ពួកធម៌ប្រាសចាកឧបាទានផង មិនជាប្រយោជន៍ដល់ឧបាទានផង តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌ប្រាសចាកឧបាទានផង មិនជាប្រយោជន៍ដល់ឧបាទានផង។ ពួកធម៌ប្រកបដោយឧបាទាន មិនគប្បីពោលថា ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់​ឧបាទានផង ថា ប្រាសចាកឧបាទានផង មិនជាប្រយោជន៍ដល់ឧបាទានផងឡើយ។

 

លេខយោង

km/tipitaka/abh/ds/abh.ds.04.02.11.txt · ពេលកែចុងក្រោយ: 2024/08/08 12:00 និពន្ឋដោយ Johann