(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh ds 04 02 13 បាលី cs-km: abh.ds.04.02.13 អដ្ឋកថា: abh.ds.04.02.13_att PTS: ?
(បិដ្ឋិទុកៈ)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(បិដ្ឋិទុកំ)
[៤៧០] ពួកធម៌គួរលះដោយទស្សនៈ តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយទិដ្ឋិ ចិត្តុប្បាទ ប្រកបដោយវិចិកិច្ឆា នេះពួកធម៌គួរលះដោយទស្សនៈ។ ចិត្តុប្បាទ ៤ ប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ ចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស នេះពួកធម៌គួរលះដោយទស្សនៈ ក៏មាន មិនគួរលះដោយទស្សនៈ ក៏មាន។ ពួកធម៌មិនគួរលះដោយទស្សនៈ តើដូចម្តេច។ ចិត្តុប្បាទ ប្រកបដោយឧទ្ធច្ចៈ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មិនគួរលះដោយទស្សនៈ។
[៤៧១] ពួកធម៌គួរលះដោយភាវនា តើដូចម្តេច។ ចិត្តុប្បាទប្រកបដោយឧទ្ធច្ចៈ នេះពួកធម៌គួរលះដោយភាវនា។ ចិត្តុប្បាទ ៤ ប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ ចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស នេះពួកធម៌គួរលះដោយភាវនាក៏មាន មិនគួរលះដោយភាវនាក៏មាន។ ពួកធម៌មិនគួរលះដោយភាវនា តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយទិដ្ឋិ ចិត្តុប្បាទ ប្រកបដោយវិចិកិច្ឆា កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មិនគួរលះដោយភាវនា។
[៤៧២] ពួកធម៌មានហេតុគួរលះដោយទស្សនៈ តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយទិដ្ឋិ ចិត្តុប្បាទ ប្រកបដោយវិចិកិច្ឆា វៀរតែមោហៈ ដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួកធម៌មានហេតុគួរលះដោយទស្សនៈ។ ចិត្តុប្បាទ ៤ ប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ ចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស នេះពួកធម៌មានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុមិនគួរលះដោយទស្សនៈក៏មាន។ ពួកធម៌មានហេតុមិនគួរលះដោយទស្សនៈ តើដូចម្តេច។ មោហៈប្រកបដោយវិចិកិច្ឆា ចិត្តុប្បាទ ប្រកបដោយឧទ្ធច្ចៈ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មានហេតុមិនគួរលះដោយទស្សនៈ។
[៤៧៣] ពួកធម៌មានហេតុគួរលះដោយភាវនា តើដូចម្តេច។ ចិត្តុប្បាទប្រកបដោយឧទ្ធច្ចៈ វៀរតែមោហៈ ដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួកធម៌មានហេតុគួរលះដោយភាវនា។ ចិត្តុប្បាទ ៤ ប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ ចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស នេះពួកធម៌មានហេតុគួរលះដោយភាវនាក៏មាន មានហេតុមិនគួរលះដោយភាវនាក៏មាន។ ពួកធម៌មានហេតុមិនគួរលះដោយភាវនា តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយទិដ្ឋិ ចិត្តុប្បាទប្រកបដោយវិចិកិច្ឆា មោហៈ ប្រកបដោយឧទ្ធច្ចៈ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មានហេតុមិនគួរលះដោយភាវនា។
[៤៧៤] ពួកធម៌ប្រកបដោយវិតក្កៈ តើដូចម្តេច។ កាមាវចរកុសល និងអកុសល ចិត្តុប្បាទ ១១ ខាងវិបាកនៃកាមាវចរកុសល ចិត្តុប្បាទ ២ ខាងវិបាកនៃអកុសល ចិត្តុប្បាទ ១១ ខាងកិរិយា រូបាវចរបឋមជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង លោកុត្តរបឋមជ្ឈាន ខាងកុសលផង ខាងវិបាកផង វៀរតែវិតក្កៈ ដែលកើតក្នុងទីនុ៎ះចេញ នេះពួកធម៌ប្រកបដោយវិតក្កៈ។ ពួកធម៌មិនមានវិតក្កៈ តើដូចម្តេច។ បញ្ចវិញ្ញាណ ២ រូបាវចរតិកចតុក្កជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង អារុប្បជ្ឈាន ៤ ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង លោកុត្តរតិកចតុក្កជ្ឈាន ខាងកុសលផង ខាងវិបាកផង វិតក្កៈផង រូបផង និព្វានផង នេះពួកធម៌មិនមានវិតក្កៈ។
[៤៧៥] ពួកធម៌ប្រកបដោយវិចារៈ តើដូចម្តេច។ កាមាវចរកុសល និងអកុសល ចិត្តុប្បាទ ១១ ខាងវិបាកនៃកាមាវចរកុសល ចិត្តុប្បាទ ២ ខាងវិបាកនៃអកុសល ចិត្តុប្បាទ ១១ខាងកិរិយា រូបាវចរឯកទុកជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង លោកុត្តរឯកទុកជ្ឈាន ខាងកុសលផង ខាងវិបាកផង វៀរតែវិចារៈដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួកធម៌ប្រកបដោយវិចារៈ។ ពួកធម៌មិនមានវិចារៈ តើដូចម្តេច។ បញ្ចវិញ្ញាណ ២ រូបាវចរតិកតិកជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង អារុប្បជ្ឈាន ៤ ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង លោកុត្តរតិកតិកជ្ឈាន ខាងកុសលផង ខាងវិបាកផង វិចារៈផង រូបផង និព្វានផង នេះពួកធម៌មិនមានវិចារៈ។
[៤៧៦] ពួកធម៌ប្រព្រឹត្តទៅជាមួយនឹងបីតិ តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយសោមនស្ស ខាងកាមាវចរកុសល ចិត្តុប្បាទ ៤ ខាងអកុសល ចិត្តុប្បាទ ៥ ខាងវិបាកនៃកាមាវចរកុសល ចិត្តុប្បាទ ៥ ខាងកិរិយា រូបាវចរទុកតិកជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង លោកុត្តរទុកតិកជ្ឈាន ខាងកុសលផង ខាងវិបាកផង វៀរតែបីតិដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួកធម៌ប្រព្រឹត្តទៅជាមួយនឹងបីតិ។ ពួកធម៌មិនមានបីតិ តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយឧបេក្ខា ខាងកាមាវចរកុសល ចិត្តុប្បាទ ៨ ខាងអកុសល ចិត្តុប្បាទ ១១ ខាងវិបាកនៃកាមាវចរកុសល ចិត្តុប្បាទ ៧ ខាងវិបាកនៃអកុសល ចិត្តុប្បាទ ៦ ខាងកិរិយា រូបាវចរទុកទុកជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង អារុប្បជ្ឈាន ៤ ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង លោកុត្តរទុកទុកជ្ឈាន ខាងកុសលផង ខាងវិបាកផង បីតិផង រូបផង និព្វានផង នេះពួកធម៌មិនមានបីតិ។
[៤៧៧] ពួកធម៌ប្រកបដោយបីតិ តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយសោមនស្ស ខាងកាមាវចរកុសល ចិត្តុប្បាទ ៤ ខាងអកុសល ចិត្តុប្បាទ ៥ ខាងវិបាកនៃកាមាវចរកុសល ចិត្តុប្បាទ ៥ ខាងកិរិយា រូបាវចរទុកតិកជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង លោកុត្តរទុកតិកជ្ឈាន ខាងកុសលផង ខាងវិបាកផង វៀរតែបីតិដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួកធម៌ប្រកបដោយបីតិ។ ពួកធម៌មិនប្រកបដោយបីតិ តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយឧបេក្ខា ខាងកាមាវចរកុសល ចិត្តុប្បាទ ៨ ខាងអកុសល ចិត្តុប្បាទ ១១ ខាងវិបាកនៃកាមាវចរកុសល ចិត្តុប្បាទ ៧ ខាងវិបាកនៃអកុសល ចិត្តុប្បាទ ៦ ខាងកិរិយា រូបាវចរទុកទុកជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង អារុប្បជ្ឈាន ៤ ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង លោកុត្តរទុកទុកជ្ឈាន ខាងកុសលផង ខាងវិបាកផង បីតិផង រូបផង និព្វានផង នេះពួកធម៌មិនប្រកបដោយបីតិ។
[៤៧៨] ពួកធម៌ប្រកបដោយសុខៈ តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយសោមនស្ស ខាងកាមាវចរកុសល ចិត្តុប្បាទ ៤ ខាងអកុសល ចិត្តុប្បាទ ៦ ខាងវិបាកនៃកាមាវចរកុសល ចិត្តុប្បាទ៥ ខាងកិរិយា រូបាវចរតិកចតុក្កជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង លោកុត្តរតិកចតុក្កជ្ឈាន ខាងកុសលផង ខាងវិបាកផង វៀរតែសុខៈ ដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួកធម៌ប្រកបដោយសុខៈ។ ពួកធម៌មិនប្រកបដោយសុខៈ តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយឧបេក្ខា ខាងកាមាវចរកុសល ចិត្តុប្បាទ ៨ ខាងអកុសល ចិត្តុប្បាទ ១០ ខាងវិបាកនៃកាមាវចរកុសល ចិត្តុប្បាទ ៧ ខាងវិបាកនៃអកុសល ចិត្តុប្បាទ ៦ ខាងកិរិយា រូបាវចរចតុត្ថជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង អារុប្បជ្ឈាន ៤ ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង លោកុត្តរចតុត្ថជ្ឈាន ខាងកុសលផង ខាងវិបាកផង សុខផង រូបផង និព្វានផង នេះពួកធម៌មិនប្រកបដោយសុខៈ។
[៤៧៩] ពួកធម៌ប្រកបដោយឧបេក្ខា តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយឧបេក្ខា ខាងកាមាវចរកុសល ចិត្តុប្បាទ ៦ ខាងអកុសល ចិត្តុប្បាទ ១០ ខាងវិបាកនៃកាមាវចរកុសល ចិត្តុប្បាទ ៦ ខាងវិបាកនៃអកុសល ចិត្តុប្បាទ ៦ ខាងកិរិយា រូបាវចរចតុត្ថជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង អារុប្បជ្ឈាន ៤ ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង លោកុត្តរចតុត្ថជ្ឈាន ខាងកុសលផង ខាងវិបាកផង វៀរតែឧបេក្ខាដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួកធម៌ប្រកបដោយឧបេក្ខា។ ពួកធម៌មិនប្រកបដោយឧបេក្ខា តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយសោមនស្ស ខាងកាមាវចរកុសល ចិត្តុប្បាទ ៦ ខាងអកុសល ចិត្តុប្បាទ ៦ ខាងវិបាកនៃកាមាវចរកុសល ចិត្តុប្បាទ ១ ខាងវិបាកនៃអកុសល ចិត្តុប្បាទ ៥ ខាងកិរិយា រូបាវចរតិកចតុក្កជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង លោកុត្តរតិកចតុក្កជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង ឧបេក្ខាផង រូបផង និព្វានផង នេះពួកធម៌មិនប្រកបដោយឧបេក្ខា។
[៤៨០] ពួកធម៌ជាកាមាវចរ តើដូចម្តេច។ កាមាវចរកុសល និងអកុសល វិបាកនៃកាមាវចរទាំងអស់ កាមាវចរកិរិយា និងអព្យាក្រឹត និងរូបទាំងអស់ នេះពួកធម៌ជាកាមាវចរ។ ពួកធម៌មិនមែនជាកាមាវចរ តើដូចម្តេច។ រូបាវចរ អរូបាវចរ អបរិយាបន្នៈ នេះពួកធម៌មិនមែនជាកាមាវចរ។
[៤៨១] ពួកធម៌ជារូបាវចរ តើដូចម្តេច។ រូបាវចរចតុក្កបញ្ចកជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង នេះពួកធម៌ជារូបាវចរ។ ពួកធម៌មិនមែនជារូបាវចរ តើដូចម្តេច។ កាមាវចរ អរូបាវចរ អបរិយាបន្នៈ នេះពួកធម៌មិនមែនជារូបាវចរ។
[៤៨២] ពួកធម៌ជាអរូបាវចរ តើដូចម្តេច។ អារុប្បជ្ឈាន ៤ ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង នេះពួកធម៌ជាអរូបាវចរ។ ពួកធម៌មិនមែនជាអរូបាវចរ តើដូចម្តេច។ កាមាវចរ រូបាវចរ អបរិយាបន្នៈ នេះពួកធម៌មិនមែនជាអរូបាវចរ។
[៤៨៣] ពួកធម៌ជាបរិយាបន្នៈ តើដូចម្តេច។ កុសល និងអកុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ជាបរិយាបន្នៈ។ ពួកធម៌ជាអបរិយាបន្នៈ តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌ជាអបរិយាបន្នៈ។
[៤៨៤] ពួកធម៌ជានិយ្យានិកៈ (ធម៌ជាគ្រឿងនាំសត្វចេញចាកវដ្តៈ) តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈ នេះពួកធម៌ជានិយ្យានិកៈ។ ពួកធម៌ជាអនិយ្យានិកៈ តើដូចម្តេច។ កុសល និងអកុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌ជាអនិយ្យានិកៈ។
[៤៨៥] ពួកធម៌ទៀង តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយទិដ្ឋិ ចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស នេះពួកធម៌ទៀងក៏មាន មិនទៀងក៏មាន មគ្គ ៤ ជាអបរិយាបន្នៈ នេះពួកធម៌ទៀង។ ពួកធម៌មិនទៀង តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ ចិត្តុប្បាទ ប្រកបដោយវិចិកិច្ឆា ចិត្តុប្បាទប្រកបដោយឧទ្ធច្ចៈ កុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មិនទៀង។
[៤៨៦] ពួកធម៌ប្រកបដោយឧត្តរៈ (ការរើឡើងនូវខ្លួន) តើដូចម្តេច។ កុសល និងអកុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ប្រកបដោយឧត្តរៈ។ ពួកធម៌ជាអនុត្តរៈ តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌ជាអនុត្តរៈ។
[៤៨៧] ពួកធម៌ប្រកបដោយរណៈ តើដូចម្តេច។ អកុសលចិត្តុប្បាទ ១២ នេះពួកធម៌ប្រកបដោយរណៈ។ ពួកធម៌មិនមែនជារណៈ តើដូចម្តេច។ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មិនមែនជារណៈ។
ចប់ ធម្មសង្គណិប្បករណៈ។
ចប់ ភាគ៧៩។