km:tipitaka:abh:ds:random

សូត្រចៃដន្យពី ធម្មសង្គណី

សូត្រចៃដន្យរបស់អ្នក។

  • ដើម្បីទទួលបានព្រះសូត្រថ្មីៗ ពីធម្មសង្គណី សូមចុចទីនេះ
  • ដើម្បីទទួលបានព្រះអភិធម្មបិដកថ្មី ពីនិកាយទាំងអស់ សូមចុចទីនេះ

(ចូឡន្តរទុកៈ)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh ds 04 02 02 បាលី cs-km: abh.ds.04.02.02 អដ្ឋកថា: abh.ds.04.02.02_att PTS: ?

(ចូឡន្តរទុកៈ)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(ចូឡន្តរទុកំ)

[៤០៦] ពួកធម៌ប្រកបដោយបច្ច័យ តើដូចម្តេច។ កុសល និងអកុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូបទាំងអស់ នេះពួកធម៌ប្រកបដោយបច្ច័យ។

ពួកធម៌មិនមានបច្ច័យ តើដូចម្តេច។ និព្វាន នេះពួកធម៌មិនមានបច្ច័យ។

[៤០៧] ពួកធម៌មានបច្ច័យតាក់តែង តើដូចម្តេច។ កុសល និងអកុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌មានបច្ច័យតាក់តែង។

ពួកធម៌មិនមានបច្ច័យតាក់តែង តើដូចម្តេច។ និព្វាន នេះពួកធម៌មិនមានបច្ច័យតាក់តែង។

[៤០៨] ពួកធម៌ប្រកបដោយការឃើញ តើដូចម្តេច។ រូបាយតនៈ នេះពួកធម៌ប្រកប​ដោយការឃើញ។

ពួកធម៌មិនប្រកបដោយការឃើញ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ ផោដ្ឋព្វាយតនៈ កុសល និងអកុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹត ក្នុងភូមិ ៣ រូបដែលជាអនិទស្សនៈ ជាអប្បដិឃៈ រាប់បញ្ចូលក្នុងធម្មាយតនៈ និងនិព្វាន នេះពួកធម៌មិនប្រកបដោយការឃើញ។

[៤០៩] ពួកធម៌ប្រកបដោយការប៉ះពាល់ តើដូចម្តេច។ ចក្ខាយតនៈ។ បេ។ ផោដ្ឋព្វាយតនៈ នេះពួកធម៌ប្រកបដោយការប៉ះពាល់។

ពួកធម៌មិនប្រកបដោយការប៉ះពាល់ តើដូចម្តេច។ កុសល និងអកុសល ក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូបដែលជាអនិទស្សនៈ ជាអប្បដិឃៈ រាប់បញ្ចូលក្នុងធម្មាយតនៈ និងនិព្វាន នេះពួកធម៌មិនប្រកបដោយការប៉ះពាល់។

[៤១០] ពួកធម៌មានរូប តើដូចម្តេច។ មហាភូតរូប ៤ ផង រូបអាស្រ័យនូវមហាភូតរូប ៤ ផង នេះពួកធម៌មានរូប។

ពួកធម៌មិនមានរូប តើដូចម្តេច។ កុសល និងអកុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងនិព្វាន នេះពួកធម៌មិនមានរូប។

[៤១១] ពួកធម៌ជាលោកិយ តើដូចម្តេច។ កុសល និងអកុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ជាលោកិយ។

ពួកធម៌ជាលោកុត្តរ តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌ជាលោកុត្តរ។

[៤១២] ពួកធម៌ទាំងអស់ គប្បីដឹងច្បាស់ដោយវិញ្ញាណនីមួយ មិនគប្បីដឹងច្បាស់​ដោយវិញ្ញាណនីមួយ។

 

លេខយោង


km/tipitaka/abh/ds/random.txt · ពេលកែចុងក្រោយ: 2024/08/08 14:43 និពន្ឋដោយ Johann