(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh vb 01 01 02 បាលី cs-km: abh.vb.01.01.02 អដ្ឋកថា: abh.vb.01.01.02_att PTS: ?
(វេទនាក្ខន្ធ ទី២)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(២. វេទនាក្ខន្ធោ)
[៨] បណា្តខន្ធទាំងនោះ វេទនាខន្ធ តើដូចមេ្តច។ វេទនាណាមួយ ជាអតីត អនាគត បច្ចុប្បន្ន ដែលជាអជ្ឈត្តវេទនាកី្ត ពហិទ្ធាវេទនាកី្ត ឱឡារិកវេទនាក្តី សុខុមវេទនាក្តី ហីនវេទនាក្តី បណីតវេទនាក្តី ទូរេវេទនាកី្ត សនិ្តកេវេទនាកី្ត នេះហៅថា វេទនាខន្ធ ព្រោះប្រមូលរួបរួមនូវវេទនាទាំងអស់នោះ ក្នុងទីជាមួយគា្ន។
[៩] បណា្តវេទនាទាំងនោះ វេទនាជាអតីត តើដូចមេ្តច។ វេទនាណា កន្លងទៅ រលត់ទៅ បា្រសទៅ ប្រែប្រួលទៅ អស់ទៅ បាត់បង់ទៅ កើតហើយបា្រសទៅវិញ ជាអតីត សង្គ្រោះដោយចំណែកជាអតីត បានដល់សុខវេទនា ទុក្ខវេទនា អទុក្ខមសុខវេទនា នេះហៅថា វេទនាជាអតីត។ បណា្តវេទនាទាំងនោះ វេទនាជាអនាគត តើដូចមេ្តច។ វេទនាណា មិនទាន់កើត មិនទាន់មាន មិនទាន់ដុះដាល មិនទាន់វិលមក មិនទាន់ត្រឡប់មក មិនទាន់បា្រកដ មិនទាន់លេចឡើង មិនទាន់ដុះឡើង មិនទាន់តាំងឡើង មិនទាន់ស្ទុះឡើង ជាអនាគត សង្គ្រោះដោយចំណែកជាអនាគត បានដល់សុខវេទនា ទុក្ខវេទនា អទុក្ខមសុខវេទនា នេះហៅថា វេទនាជាអនាគត។ បណា្តវេទនាទាំងនោះ វេទនាជាបច្ចុប្បន្ន តើដូចមេ្តច។ វេទនាណា កំពុងកើត កំពុងមាន កំពុងដុះដាល កំពុងវិលមក កំពុងត្រឡប់មក កំពុងប្រាកដ កំពុងលេចឡើង កំពុងដុះឡើង កំពុងតាំងឡើង កំពុងស្ទុះឡើង ជាបច្ចុប្បន្ន សង្រ្គោះដោយចំណែកជាបច្ចុប្បន្ន បានដល់សុខវេទនា ទុក្ខវេទនា អទុក្ខមសុខវេទនា នេះហៅថា វេទនាជាបច្ចុប្បន្ន។
[១០] បណា្តវេទនាទាំងនោះ អជ្ឈត្តវេទនា តើដូចមេ្តច។ វេទនាណា ប្រព្រឹត្តទៅខាងក្នុង អាស្រ័យខ្លួន កើតចំពោះខ្លួន ជាវេទនារបស់បុគ្គលមា្នក់ៗ ដែលឧបាទានកួចកាន់មំា របស់សត្វទាំងឡាយនោះៗ បានដល់សុខវេទនា ទុក្ខវេទនា អទុក្ខមសុខវេទនា នេះហៅថា អជ្ឈត្តវេទនា។ បណា្តវេទនាទាំងនោះ ពហិទ្ធាវេទនា តើដូចម្តេច។ វេទនាណាប្រព្រឹត្តទៅខាងក្នុង អាស្រ័យខ្លួន កើតចំពោះខ្លួន ជាវេទនារបស់បុគ្គលមា្នក់ៗ ដែលឧបាទានកួចកាន់មំា របស់ពួកសត្វដទៃ របស់ពួកបុគ្គលដទៃនោះៗ បានដល់សុខវេទនា ទុក្ខវេទនា អទុក្ខមសុខវេទនា នេះហៅថា ពហិទ្ធាវេទនា។
[១១] បណា្តវេទនាទាំងនោះ ឱឡារិកវេទនា និងសុខុមវេទនា តើដូចមេ្តច។ វេទនាជាអកុសល ហៅថា ឱឡារិកវេទនា វេទនាជាកុសល និងអព្យាក្រឹត ហៅថាសុខុមវេទនា វេទនាជាកុសល និងអកុសល ហៅថាឱឡារិកវេទនា វេទនាជាអព្យាក្រឹត ហៅថាសុខុមវេទនា វេទនាជាទុក្ខ ហៅថា ឱឡារិកវេទនា វេទនាជាសុខផង មិនមែនទុក្ខ មិនមែនសុខផង ហៅថាសុខុមវេទនា វេទនាជាសុខ និងទុក្ខ ហៅថាឱឡារិកវេទនា វេទនាជាអទុក្ខមសុខ ហៅថាសុខុមវេទនា វេទនារបស់បុគ្គលអ្នកមិនមានសមាបតិ្ត ហៅថាឱឡារិកវេទនា វេទនារបស់បុគ្គលអ្នកមានសមាបតិ្ត ហៅថាសុខុមវេទនា វេទនាប្រកបដោយអាសវៈ ហៅថាឱឡារិកវេទនា វេទនាមិនមានអាសវៈ ហៅថាសុខុមវេទនា មួយទៀត ឱឡារិកវេទនា បើប្រៀបផឹ្ទមនឹងវេទនានោះៗ បណិ្ឌតគប្បីជ្រាបថា ជាសុខុមវេទនាដែរ។
[១២] បណា្តវេទនាទាំងនោះ ហីនវេទនា និងបណីតវេទនា តើដូចម្តេច។ វេទនាជាអកុសល ហៅថាហីនវេទនា វេទនាជាកុសល និងអព្យាក្រឹត ហៅថាបណីតវេទនា វេទនាជាកុសល និងអកុសល ហៅថាហីនវេទនា វេទនាជាអព្យាក្រឹត ហៅថាបណីតវេទនា វេទនាជាទុក្ខ ហៅថាហីនវេទនា វេទនាជាសុខផង ជាអទុក្ខមសុខផង ហៅថាបណីតវេទនា វេទនាជាសុខ និងទុក្ខ ហៅថាហីនវេទនា វេទនាជាអទុក្ខមសុខ ហៅថាបណីតវេទនា វេទនារបស់បុគ្គលអ្នកមិនមានសមាបតិ្ត ហៅថាហីនវេទនា វេទនារបស់បុគ្គលអ្នកមានសមាបតិ្ត ហៅថាបណីតវេទនា វេទនាប្រកបដោយអាសវៈ ហៅថាហីនវេទនា វេទនាមិនមានអាសវៈ ហៅថាបណីតវេទនា មួយទៀត ហីនវេទនា បើប្រៀបផឹ្ទមនឹងវេទនានោះៗ បណិ្ឌតគប្បីជ្រាបថា ជាបណីតវេទនាដែរ។
[១៣] បណា្តវេទនាទាំងនោះ ទូរេវេទនា តើដូចម្តេច។ វេទនាជាអកុសល ឆា្ងយអំពីវេទនាជាកុសល និងអព្យាក្រឹត វេទនាជាកុសល និងអព្យាក្រឹត ឆា្ងយអំពីវេទនាជាអកុសល វេទនាជាកុសល ឆា្ងយអំពីវេទនាជាអកុសល និងអព្យាក្រឹត វេទនាជាអកុសល និងអព្យាក្រឹត ឆា្ងយអំពីវេទនាជាកុសល វេទនាជាអព្យាក្រឹត ឆា្ងយអំពីវេទនាជាកុសល និងអកុសល វេទនាជាកុសល និងអកុសល ឆា្ងយអំពីវេទនាជាអព្យាក្រឹត វេទនាជាទុក្ខ ឆា្ងយអំពីវេទនាជាសុខ និងអទុក្ខមសុខ វេទនាជាសុខ និងអទុក្ខមសុខ ឆា្ងយអំពីវេទនាជាទុក្ខ វេទនាជាសុខ ឆា្ងយអំពីវេទនាជាទុក្ខ និងអទុក្ខមសុខ វេទនាជាទុក្ខ និងអទុក្ខមសុខ ឆា្ងយអំពីវេទនាជាសុខ វេទនាជាអទុក្ខមសុខ ឆា្ងយអំពីវេទនាជាសុខ និងទុក្ខ វេទនាជាសុខ និងទុក្ខ ឆា្ងយអំពីវេទនាជាអទុក្ខមសុខ វេទនារបស់បុគ្គលអ្នកមិនមានសមាបតិ្ត ឆា្ងយអំពីវេទនារបស់បុគ្គលអ្នកមានសមាបតិ្ត វេទនារបស់បុគ្គលអ្នកមានសមាបតិ្ត ឆា្ងយអំពីវេទនារបស់បុគ្គលអ្នកមិនមានសមាបតិ្ត វេទនាប្រកបដោយអាសវៈ ឆា្ងយអំពីវេទនាមិនមានអាសវៈ វេទនាមិនមានអាសវៈ ឆា្ងយអំពីវេទនាប្រកបដោយអាសវៈ នេះហៅថា ទូរេវេទនា។ បណា្តវេទនាទាំងនោះ សនិ្តកេវេទនា តើដូចមេ្តច។ វេទនាជាអកុសល តាំងនៅក្នុងទីជិតនៃវេទនាជាអកុសល វេទនាជាកុសល តាំងនៅក្នុងទីជិតនៃវេទនាជាកុសល វេទនាជាអព្យាក្រឹត តាំងនៅក្នុងទីជិតនៃវេទនាជាអព្យាក្រឹត វេទនាជាទុក្ខ តាំងនៅក្នុងទីជិតនៃវេទនាជាទុក្ខ វេទនាជាសុខ តាំងនៅក្នុងទីជិតនៃវេទនាជាសុខ វេទនាជាអទុក្ខមសុខ តាំងនៅក្នុងទីជិតនៃវេទនាជាអទុក្ខមសុខ វេទនារបស់បុគ្គលមិនមានសមាបតិ្ត តាំងនៅក្នុងទីជិតនៃវេទនារបស់បុគ្គលមិនមានសមាបត្តិ វេទនារបស់បុគ្គលមានសមាបតិ្ត តាំងនៅក្នុងទីជិតនៃវេទនារបស់បុគ្គលមានសមាបតិ្ត វេទនាប្រកបដោយអាសវៈ តាំងនៅក្នុងទីជិតនៃវេទនាប្រកបដោយអាសវៈ វេទនាមិនមានអាសវៈ តាំងនៅក្នុងទីជិតនៃវេទនាមិនមានអាសវៈ នេះហៅថា សនិ្តកេវេទនា។ មួយទៀតទូរេវេទនា បើប្រៀបផឹ្ទមនឹងវេទនានោះៗ បណិ្ឌតគប្បីឃើញថា ដូចសនិ្តកេវេទនាដែរ។