(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh vb 01 01 04 បាលី cs-km: abh.vb.01.01.04 អដ្ឋកថា: abh.vb.01.01.04_att PTS: ?
(សង្ខារក្ខន្ធ ទី៤)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៤. សង្ខារក្ខន្ធោ)
[២០] បណ្តាខន្ធទាំងនោះ សង្ខារក្ខន្ធ តើដូចម្តេច។ សង្ខារទាំងឡាយណាមួយ ជាអតីត អនាគត បច្ចុប្បន្ន ដែលជាអជ្ឈត្តសង្ខារកី្ត ពហិទ្ធាសង្ខារកី្ត ឱឡារិកសង្ខារកី្ត សុខុមសង្ខារកី្ត ហីនសង្ខារកី្ត បណីតសង្ខារក្ខន្ធ ទូរេសង្ខារក្តី សន្តិកេសង្ខារក្តី នេះហៅថា សង្ខារក្ខន្ធ ព្រោះប្រមូលរួបរួមនូវសង្ខារក្ខន្ធនោះ ក្នុងទីជាមួយគា្ន។
[២១] បណ្តាសង្ខារទាំងនោះ សង្ខារជាអតីត តើដូចម្តេច។ សង្ខារទាំងឡាយណា កន្លងទៅ រលត់ទៅ បា្រសទៅ ប្រែប្រួលទៅ អស់ទៅ បាត់បង់ទៅ កើតហើយបា្រសទៅវិញ ជាអតីត សង្គ្រោះដោយចំណែកជាអតីត បានដល់ ចេតនាកើតអំពីចក្ខុសម្ផ័ស្ស ចេតនាកើតអំពីសោតសម្ផ័ស្ស ចេតនាកើតអំពីឃានសម្ផ័ស្ស ចេតនាកើតអំពីជិវ្ហាសម្ផ័ស្ស ចេតនាកើតអំពីកាយសម្ផ័ស្ស ចេតនាកើតអំពីមនោសម្ផ័ស្ស នេះហៅថា សង្ខារជាអតីត។ បណ្តាសង្ខារទាំងនោះ សង្ខារជាអនាគត តើដូចម្តេច។ សង្ខារទាំងឡាយណា មិនទាន់កើត មិនទាន់មាន មិនទាន់ដុះដាល មិនទាន់វិលមក មិនទាន់ត្រឡប់មក មិនទាន់បា្រកដ មិនទាន់លេចឡើង មិនទាន់ដុះឡើង មិនទាន់តាំងឡើង មិនទាន់ស្ទុះឡើង ជាអនាគត សង្គ្រោះដោយចំណែកជាអនាគត បានដល់ចេតនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ ចេតនាកើតអំពីមនោសម្ផ័ស្ស នេះហៅថា សង្ខារជាអនាគត។ បណ្តាសង្ខារទាំងនោះ សង្ខារជាបច្ចុប្បន្ន តើដូចម្តេច។ សង្ខារទាំងឡាយណា កំពុងកើត កំពុងមាន កំពុងដុះដាល កំពុងវិលមក កំពុងត្រឡប់មក កំពុងប្រាកដ កំពុងលេចឡើង កំពុងដុះឡើង កំពុងតាំងឡើង កំពុងស្ទុះឡើង ជាបច្ចុប្បន្ន សង្គ្រោះដោយចំណែកជាបច្ចុប្បន្ន បានដល់ ចេតនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ ចេតនាកើតអំពីមនោសម្ផ័ស្ស នេះហៅថា សងា្ខរជាបច្ចុប្បន្ន។
[២២] បណ្តាសង្ខារទាំងនោះ អជ្ឈត្តសង្ខារ តើដូចម្តេច។ សងា្ខរទាំងឡាយណា ជាខាងក្នុង អាស្រ័យខ្លួន កើតចំពោះខ្លួន ជាសង្ខាររបស់បុគ្គលមា្នក់ៗ ដែលកួចកាន់មំា នៃសត្វទាំងឡាយនោះៗ បានដល់ចេតនាកើតអំពីចក្ខុសម្ផស្ស។បេ។ ចេតនាកើតអំពីមនោសម្ផ័ស្ស នេះហៅថា អជ្ឈត្តសង្ខារ។ បណ្តាសង្ខារទាំងនោះ ពហិទ្ធាសងា្ខរ តើដូចម្តេច។ សង្ខារទាំងឡាយណា ជាខាងក្នុង អាស្រ័យខ្លួន កើតចំពោះខ្លួន ជាសង្ខាររបស់បុគ្គលមា្នក់ៗ ដែលកួចកាន់មំា នៃសត្វដទៃ នៃបុគ្គលនោះៗ បានដល់ចេតនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ ចេតនាកើតអំពីមនោសម្ផ័ស្ស នេះហៅថា ពហិទ្ធាសង្ខារ។
[២៣] បណ្តាសង្ខារទាំងនោះ ឱឡារិកសង្ខារ និងសុខុមសង្ខារ តើដូចម្តេច។ សង្ខារជាអកុសល ហៅថាឱឡារិកសង្ខារ សង្ខារជាកុសល និងអព្យាក្រឹត ហៅថាសុខុមសង្ខារ សង្ខារជាកុសល និងអកុសល ហៅថាឱឡារិកសង្ខារ សង្ខារជាអព្យាក្រឹត ហៅថាសុខុមសង្ខារ សង្ខារដែលសម្បយុត្តដោយវេទនាជាទុក្ខ ហៅថាឱឡារិកសង្ខារ សង្ខារដែលសម្បយុត្តដោយវេទនាជាសុខផង ជាអទុក្ខមសុខផង ហៅថាសុខុមសង្ខារ សង្ខារដែលសម្បយុត្តដោយវេទនាជាសុខ និងទុក្ខ ហៅថាឱឡារិកសង្ខារ សង្ខារដែលសម្បយុត្តដោយវេទនាជាអទុក្ខមសុខ ហៅថាសុខុមសង្ខារ សង្ខាររបស់បុគ្គលមិនមានសមាបតិ្ត ហៅថាឱឡារិកសង្ខារ សង្ខាររបស់បុគ្គលមានសមាបតិ្ត ហៅថាសុខុមសង្ខារ សង្ខារប្រកបដោយអាសវៈ ហៅថាឱឡារិកសង្ខារ សង្ខារមិនមានអាសវៈ ហៅថាសុខុមសង្ខារ មួយទៀត ឱឡារិកសង្ខារ បើប្រៀបផ្ទឹមនឹងសង្ខារនោះៗ បណិ្ឌតគប្បីឃើញថា ដូចសុខុមសង្ខារដែរ។
[២៤] បណ្តាសង្ខារទាំងនោះ ហីនសង្ខារ និងបណីតសង្ខារ តើដូចម្តេច។ សង្ខារជាអកុសល ហៅថាហីនសង្ខារ សង្ខារជាកុសល និងអព្យាក្រឹត ហៅថាបណីតសង្ខារ សង្ខារជាកុសល និងអកុសល ហៅថាហីនសង្ខារ សង្ខារជាអព្យាក្រឹត ហៅថាបណីតសង្ខារ សង្ខារដែលសម្បយុត្តដោយវេទនាជាទុក្ខ ហៅថាហីនសង្ខារ សង្ខារដែលសម្បយុត្តដោយវេទនាជាសុខផង ជាអទុក្ខមសុខផង ហៅថាបណីតសង្ខារ សង្ខារដែលសម្បយុត្តដោយវេទនាជាសុខ និងទុក្ខ ហៅថាហីនសង្ខារ សង្ខារដែលសម្បយុត្តដោយវេទនាជាអទុក្ខមសុខ ហៅថាបណីតសង្ខារ សង្ខាររបស់បុគ្គលមិនមានសមាបត្តិ ហៅថាហីនសង្ខារ សង្ខាររបស់បុគ្គលមានសមាបតិ្ត ហៅថាបណីតសង្ខារ សង្ខារក្រកបដោយអាសវៈ ហៅថាហីនសង្ខារ សង្ខារមិនមានអាសវៈ ហៅថាបណីតសង្ខារ មួយទៀត ហីនសង្ខារ បើប្រៀបផ្ទឹមនឹងសង្ខារនោះៗ បណិ្ឌតគប្បីឃើញថា ដូចបណីតសង្ខារដែរ។
[២៥] បណ្តាសង្ខារទាំងនោះ ទូរេសង្ខារ តើដូចម្តេច។ សង្ខារជាអកុសល ឆា្ងយអំពីសង្ខារជាកុសល និងអព្យាក្រឹត សង្ខារជាកុសល និងអព្យាក្រឹត ឆា្ងយអំពីសង្ខារជាអកុសល សង្ខារជាកុសល ឆា្ងយអំពីសង្ខារជាអកុសល និងអព្យាក្រឹត សង្ខារជាអកុសល និងអព្យាក្រឹត ឆ្ងាយអំពីសង្ខារជាកុសល សង្ខារជាអព្យាក្រឹត ឆា្ងយអំពីសង្ខារជាកុសល និងអកុសល សង្ខារជាកុសល និងអកុសល ឆ្ងាយអំពីសង្ខារជាអព្យាក្រឹត សង្ខារដែលសម្បយុត្តដោយវេទនាជាទុក្ខ ឆា្ងយអំពីសង្ខារដ៏សម្បយុត្តដោយវេទនាជាសុខផង ជាអទុក្ខមសុខផង សង្ខារដែលសម្បយុត្តដោយវេទនាជាសុខផង ជាអទុក្ខមសុខផង ឆ្ងាយអំពីសង្ខារដ៏សម្បយុត្តដោយវេទនាជាទុក្ខ សង្ខារដែលសម្បយុត្តដោយវេទនាជាសុខ ឆ្ងាយអំពីសង្ខារដ៏សម្បយុត្តដោយវេទនាជាទុក្ខផង ជាអទុក្ខមសុខផង សង្ខារដែលសម្បយុត្តដោយវេទនាជាទុក្ខផង ជាអទុក្ខមសុខផង ឆ្ងាយអំពីសង្ខារដ៏សម្បយុត្តដោយវេទនាជាសុខ សង្ខារដែលសម្បយុត្តដោយវេទនាជាអទុក្ខមសុខ ឆ្ងាយអំពីសង្ខារដ៏សម្បយុត្តដោយវេទនាជាសុខ និងទុក្ខ សង្ខារដែលសម្បយុត្តដោយវេទនាជាសុខ និងទុក្ខ ឆា្ងយអំពីសង្ខារដ៏សម្បយុត្តដោយវេទនាជាអទុក្ខមសុខ សង្ខាររបស់បុគ្គលមិនមានសមាបតិ្ត ឆា្ងយអំពីសង្ខាររបស់បុគ្គលមានសមាបតិ្ត សង្ខាររបស់បុគ្គលមានសមាបត្តិ ឆា្ងយអំពីសង្ខាររបស់បុគ្គលមិនមានសមាបតិ្ត សង្ខារប្រកបដោយអាសវៈ ឆា្ងយអំពីសង្ខារមិនមានអាសវៈ សង្ខារមិនមានអាសវៈ ឆា្ងយអំពីសង្ខារដ៏ប្រកបដោយអាសវៈ នេះហៅថា ទូរេសង្ខារ។ បណ្តាសង្ខារទាំងនោះ សនិ្តកេសង្ខារ តើដូចម្តេច។ សង្ខារជាអកុសល តាំងនៅក្នុងទីជិតនៃសង្ខារជាអកុសល សង្ខារជាកុសល តាំងនៅក្នុងទីជិតនៃសង្ខារជាកុសល សង្ខារជាអព្យាក្រឹត តាំងនៅក្នុងទីជិតនៃសង្ខារជាអព្យាក្រឹត សង្ខារដែលសម្បយុត្តដោយវេទនាជាទុក្ខ តាំងនៅក្នុងទីជិតនៃសង្ខារដ៏សម្បយុត្ត ដោយវេទនាជាទុក្ខ សង្ខារដែលសម្បយុត្តដោយវេទនាជាសុខ តាំងនៅក្នុងទីជិតនៃសង្ខារដ៏សម្បយុត្តដោយវេទនាជាសុខ សង្ខារដែលសម្បយុត្តដោយវេទនាជាអទុក្ខមសុខ តាំងនៅក្នុងទីជិតនៃសង្ខារដ៏សម្បយុត្តដោយវេទនាជាអទុក្ខមសុខ សង្ខាររបស់បុគ្គលមិនមានសមាបតិ្ត តាំងនៅក្នុងទីជិតនៃសង្ខាររបស់បុគ្គលមិនមានសមាបតិ្ត សង្ខាររបស់បុគ្គលមានសមាបត្តិ តាំងនៅក្នុងទីជិតនៃសង្ខាររបស់បុគ្គលមានសមាបតិ្ត សង្ខារប្រកបដោយអាសវៈ តាំងនៅក្នុងទីជិតនៃសង្ខារប្រកបដោយអាសវៈ សង្ខារមិនមានអាសវៈ តាំងនៅក្នុងទីជិតនៃសង្ខារមិនមានអាសវៈ នេះហៅថា សនិ្តកេសង្ខារ។ មួយទៀត ទូរេសង្ខារ បើប្រៀបផ្ទឹមនឹងសង្ខារនោះៗ បណិ្ឌតគប្បីឃើញថា ដូចសនិ្តកេសង្ខារដែរ។