(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh vb 01 02 01 បាលី cs-km: abh.vb.01.02.01 អដ្ឋកថា: abh.vb.01.02.01_att PTS: ?
(រូបក្ខន្ធ ទី១)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(១. រូបក្ខន្ធោ)
[៣៣] បណ្តាខន្ធទាំងនោះ រូបក្ខន្ធ តើដូចម្តេច។ រូបក្ខន្ធមានប្រការ ១ បានដល់រូបទាំងពួង មិនមែនហេតុ ឥតហេតុ បា្រសចាកហេតុ ប្រកបដោយបច្ច័យ ត្រូវបច្ច័យតាក់តែង រូបជាលោកិយ ប្រកបដោយអាសវៈ ជាប្រយោជន៍ដល់សំយោជនៈ ដែលគន្ថៈគប្បីដោតក្រង ដែលឱឃៈគប្បីប្រព្រឹត្តកន្លង ដែលយោគៈគប្បីប្រព្រឹត្តកន្លង ជាប្រយោជន៍ដល់នីវរណៈ ដែលបរាមាសៈសា្ទបអងែ្អល ជាប្រយោជន៍ដល់ឧបាទាន គួរដល់សេចកី្តសៅហ្មង ជាអព្យាក្រឹត មិនមែនអារម្មណ៍ មិនមែនចេតសិក ប្រាសចាកចិត្ត ជាសភាវៈមិនមែនវិបាក មិនមែនមានវិបាកជាប្រក្រតី ជារូបមិនសៅហ្មង តែគួរដល់សេចកី្តសៅហ្មង ជារូបប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក៏មិនមែន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មិនមែន មិនមានវិតក្កៈ មិនមានវិចារៈ មិនប្រកបដោយបីតិ មិនប្រកបដោយសុខ មិនប្រកបដោយឧបេក្ខា ជារូបមិនត្រូវលះដោយទស្សនៈ ទាំងមិនត្រូវលះដោយភាវនា ជារូបមានហេតុមិនត្រូវលះដោយទស្សនៈ ទាំងមិនត្រូវលះដោយភាវនា មិនដល់នូវការសន្សំកពូនឡើង មិនដល់នូវការមិនសន្សំកពូនឡើង មិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជារូបមានប្រមាណតូចឆា្មរ ជាកាមាវចរ មិនមែនរូបាវចរ មិនមែនអរូបាវចរ ជាបរិយាបន្នៈ មិនមែនអបរិយាបន្នៈ ជាអនិយតៈ ជាអនិយ្យានិកៈ ដែលកើតឡើងហើយ ដែលគួរដឹងដោយវិញ្ញាណ ៦ ជារូបមិនទៀង ត្រូវជរាគ្របសង្កត់ រូបក្ខន្ធ មានប្រការមួយ យ៉ាងនេះឯង។
[៣៤] រូបក្ខន្ធ មានប្រការ ២ គឺ រូបជាឧបាទាក៏មាន រូបមិនមែនជាឧបាទាក៏មាន។ រូបជាឧបាទិន្នក៏មាន រូបជាអនុបាទិន្នក៏មាន។ រូបជាឧបាទិន្នុបាទានីយៈក៏មាន រូបជាអនុបាទិន្នុបាទានីយៈក៏មាន។ រូបជាសនិទស្សនៈក៏មាន រូបជាអនិទស្សនៈក៏មាន។ រូបជាសប្បដិឃៈក៏មាន រូបជាអប្បដិឃៈក៏មាន។ រូបជាឥន្ទ្រិយក៏មាន រូបមិនមែនជាឥន្រ្ទិយក៏មាន។ រូបជាមហាភូតក៏មាន រូបមិនមែនជាមហាភូតក៏មាន។ រូបជាវិញ្ញត្តិក៏មាន រូបមិនមែនជាវិញ្ញតិ្តក៏មាន។ រូបជាចិត្តសមុដ្ឋានក៏មាន រូបមិនមែនជាចិត្តសមុដ្ឋានក៏មាន។ រូបជាចិត្តសហភូក៏មាន រូបមិនមែនជាចិត្តសហភូក៏មាន។ រូបជាចិត្តានុបរិវត្តិក៏មាន រូបមិនមែនជាចិត្តានុបរិវត្តិក៏មាន។ រូបជាខាងក្នុងក៏មាន រូបជាខាងក្រៅក៏មាន។ រូបគ្រោតគ្រាតក៏មាន រូបលិ្អតក៏មាន។ រូបតាំងនៅក្នុងទីឆ្ងាយក៏មាន រូបតាំងនៅក្នុងទីជិតក៏មាន។បេ។ រូបជាកពឡិង្ការាហារក៏មាន រូបមិនមែនជាកពឡិងា្ករាហារក៏មាន។ រូបក្ខន្ធ មានប្រការ ២ យ៉ាងនេះឯង។
[៣៥] រូបក្ខន្ធ មានប្រការ ៣ គឺ រូបណាខាងក្នុង រូបនោះជាឧបាទា រូបណាខាងក្រៅ រូបនោះជាឧបាទាក៏មាន មិនមែនជាឧបាទាក៏មាន។ រូបណាខាងក្នុង រូបនោះជាឧបាទិន្ន រូបណាខាងក្រៅ រូបនោះជាឧបាទិន្នក៏មាន ជាអនុបាទិន្នក៏មាន។ រូបណាខាងក្នុង រូបនោះជាឧបាទិន្នុបាទានីយៈ រូបណាខាងក្រៅ រូបនោះជាឧបាទិន្នុបាទានីយៈក៏មាន ជាអនុបាទិន្នុបាទានីយៈក៏មាន។បេ។ រូបណាខាងក្នុង រូបនោះមិនមែនជាកពឡិង្ការាហារ រូបណាខាងក្រៅ រូបនោះជាកពឡិង្ការាហារក៏មាន មិនមែនជាកពឡិង្ការាហារក៏មាន រូបក្ខន្ធ មានប្រការ ៣ យ៉ាងនេះឯង។
[៣៦] រូបក្ខន្ធ មានប្រការ ៤ គឺ រូបណា ជាឧបាទា រូបនោះជាឧបាទិន្នក៏មាន ជាអនុបាទិន្នក៏មាន រូបណាជាអនុបាទា រូបនោះជាឧបាទិន្នក៏មាន ជាអនុបាទិន្នក៏មាន រូបណាជាឧបាទា រូបនោះជាឧបាទិន្នុបាទានីយៈក៏មាន ជាអនុបាទិន្នុបាទានីយៈក៏មាន។ រូបណាជាឧបាទា រូបនោះជាឧបាទិន្នុបាទានីយៈក៏មាន ជាអនុបាទិន្នុបាទានីយៈក៏មាន។ រូបណាជាឧបាទា រូបនោះជាសប្បដិឃៈក៏មាន ជាអប្បដិឃៈក៏មាន រូបណាជាអនុបាទា រូបនោះជាសប្បដិឃៈក៏មាន ជាអប្បដិឃៈក៏មាន។ រូបណាជាឧបាទា រូបនោះជាឱឡារិកៈក៏មាន ជាសុខុមៈក៏មាន រូបណាជាអនុបាទា រូបនោះជាឱឡារិកៈក៏មាន ជាសុខុមៈក៏មាន។ រូបណាជាឧបាទា រូបនោះជាទូរេក៏មាន ជាសនិ្តកេក៏មាន រូបណាជាអនុបាទា រូបនោះជាទូរេក៏មាន ជាសនិ្តកេក៏មាន។បេ។ រូបដែលបុគ្គលឃើញ ឮ លិទ្ធភ្លក្ស ដឹងច្បាស់ហើយ រូបក្ខន្ធ មានប្រការ ៤ យ៉ាងនេះឯង។
[៣៧] រូបក្ខន្ធ មានប្រការ ៥ គឺ បឋវីធាតុ អាបោធាតុ តេជោធាតុ វាយោធាតុ និងឧបាទារូប រូបក្ខន្ធ មានប្រការ ៥ យ៉ាងនេះឯង។
[៣៨] រូបក្ខន្ធ មានប្រការ ៦ គឺ រូបដែលគប្បីដឹងដោយភែ្នក រូបដែលគប្បីដឹងដោយត្រចៀក រូបដែលគប្បីដឹងដោយច្រមុះ រូបដែលគប្បីដឹងដោយអណ្តាត រូបដែលគប្បីដឹងដោយកាយ រូបដែលគប្បីដឹងដោយចិត្ត រូបក្ខន្ធ មានប្រការ ៦ យ៉ាងនេះឯង។
[៣៩] រូបក្ខន្ធ មានប្រការ ៧ គឺ រូបដែលគប្បីដឹងដោយភ្នែក។បេ។ រូបដែលគប្បីដឹងដោយមនោធាតុ រូបដែលគប្បីដឹងដោយមនោវិញ្ញាណធាតុ រូបក្ខន្ធ មានប្រការ ៧ យ៉ាងនេះឯង។
[៤០] រូបក្ខន្ធ មានប្រការ ៨ គឺ រូបដែលគប្បីដឹងដោយភែ្នក។បេ។ រូបដែលគប្បីដឹងដោយកាយ មានសម្ផ័ស្សជាសុខក៏មាន មានសម្ផ័ស្សជាទុក្ខក៏មាន រូបដែលគប្បីដឹងដោយមនោធាតុ រូបដែលគប្បីដឹងដោយមនោវិញ្ញាណធាតុ រូបក្ខន្ធ មានប្រការ ៨ យ៉ាងនេះឯង។
[៤១] រូបក្ខន្ធ មានប្រការ ៩ គឺ ចក្ខុន្ទ្រិយ សោតិន្ទ្រិយ ឃានិន្រ្ទិយ ជិវិ្ហន្រ្ទិយ កាយិន្រ្ទិយ ឥត្ថិន្ទ្រិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ទាំងរូបណាដែលមិនមែនឥន្រ្ទិយ រូបក្ខន្ធ មានប្រការ ៩យ៉ាងនេះឯង។
[៤២] រូបក្ខន្ធ មានប្រការ ១០ គឺ ចក្ខុន្រ្ទិយ។បេ។ ជីវិតិន្រ្ទិយ រូបមិនមែនឥន្ទ្រិយ រូបប្រកបដោយការប៉ះពាល់ក៏មាន មិនប្រកបដោយការប៉ះពាល់ក៏មាន រូបក្ខន្ធ មានប្រការ១០ យ៉ាងនេះឯង។
[៤៣] រូបក្ខន្ធ មានប្រការ ១១ គឺ ចក្ខាយតនៈ សោតាយតនៈ ឃានាយតនៈ ជិវ្ហាយតនៈ កាយាយតនៈ រូបាយតនៈ សទា្ទយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋពា្វយតនៈ ទាំងរូបណា ដែលមិនប្រកបដោយការឃើញ មិនប្រកបដោយការប៉ះពាល់ រាប់បញ្ចូលក្នុងធមា្មយតនៈ រូបក្ខន្ធ មានប្រការ ១១ យ៉ាងនេះឯង។ នេះហៅថា រូបក្ខន្ធ។