User Tools

Site Tools


Translations of this page?:
km:tipitaka:abh:vb:abh.vb.01.02.02

(វេទនាក្ខន្ធ ទី២)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh vb 01 02 02 បាលី cs-km: abh.vb.01.02.02 អដ្ឋកថា: abh.vb.01.02.02_att PTS: ?

(វេទនាក្ខន្ធ ទី២)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(២. វេទនាក្ខន្ធោ)

[៤៤] បណ្តាខន្ធទាំងនោះ វេទនាខន្ធ តើដូចម្តេច។ វេទនាខន្ធ មានប្រការ ១ បានដល់វេទនាខន្ធ ប្រកបដោយផស្សៈ។ វេទនាខន្ធ មានប្រការ ២ គឺ វេទនាខន្ធ ប្រកបដោយហេតុក៏មាន មិនប្រកបដោយហេតុក៏មាន។ វេទនាខន្ធ មានប្រការ ៣ គឺ វេទនាខន្ធ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។ វេទនាខន្ធ មានប្រការ ៤ គឺ វេទនាខន្ធ ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន។ វេទនាខន្ធ មានប្រការ ៥ គឺ ជាសុខិន្រ្ទិយក៏មាន ជាទុក្ខិន្រ្ទិយក៏មាន ជាសោមនស្សិន្រ្ទិយក៏មាន ជាទោមនស្សិន្ទ្រិយក៏មាន ជាឧបេក្ខិន្ទ្រិយក៏មាន។ វេទនាខន្ធមានប្រការ ៦ គឺ វេទនាកើតអំពីចក្ខុសម្ផ័ស្ស វេទនាកើតអំពីសោតសម្ផ័ស្ស វេទនាកើតអំពីឃានសម្ផ័ស្ស វេទនាកើតអំពីជិវ្ហាសម្ផ័ស្ស វេទនាកើតអំពីកាយសម្ផ័ស្ស វេទនាកើតអំពីមនោសម្ផ័ស្ស វេទនាខន្ធ មានប្រការ ៦ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការ ៧ ឝឺ វេទនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ វេទនាកើតអំពីកាយសម្ផ័ស្ស វេទនាកើតអំពីមនោធាតុសម្ផ័ស្ស វេទនាកើតអំពីមនោវិញ្ញាណធាតុសម្ផ័ស្ស វេទនាខន្ធ មានប្រការ ៧ យ៉ាងនេះឯង។ វេទនាខន្ធ មានប្រការ ៨ គឺ វេទនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ វេទនាកើតអំពីកាយសម្ផ័ស្ស ជាសុខក៏មាន ជាទុក្ខក៏មាន វេទនាកើតអំពីមនោធាតុសម្ផ័ស្ស វេទនាកើតអំពីមនោវិញ្ញាណធាតុសម្ផ័ស្ស វេទនាខន្ធ មានប្រការ ៨ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការ ៩ គឺ វេទនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ វេទនាកើតអំពីកាយសម្ផ័ស្ស វេទនាកើតអំពីមនោធាតុសម្ផ័ស្ស វេទនាកើតអំពីមនោវិញ្ញាណធាតុសម្ផ័ស្ស ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន វេទនាខន្ធ មានប្រការ ៩ យ៉ាងនេះឯង។ វេទនាខន្ធ មានប្រការ ១០ គឺ វេទនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ វេទនាកើតអំពីកាយសម្ផ័ស្ស ជាសុខក៏មាន ជាទុក្ខក៏មាន វេទនាកើតអំពីមនោធាតុសម្ផ័ស្ស វេទនាកើតអំពីមនោវិញ្ញាណធាតុសម្ផ័ស្ស ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន វេទនាខន្ធ មានប្រការ ១០ យ៉ាងនេះឯង។

[៤៥] វេទនាខន្ធ មានប្រការ ១ បានដល់វេទនាខន្ធដ៏សម្បយុត្តដោយផស្សៈ។ វេទនាខន្ធ មានប្រការ ២ គឺ វេទនាខន្ធប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមានហេតុក៏មាន។ វេទនាខន្ធ មានប្រការ ៣ គឺ វេទនាខន្ធជាវិបាកក៏មាន ជាធម៌មានវិបាកជាប្រក្រតីក៏មាន មិនមែនជាវិបាក មិនមែនមានធម៌ជាវិបាកជាប្រក្រតីក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន ប្រកបដោយសេចកី្តសៅហ្មង ទាំងគួរដល់សេចកី្តសៅហ្មងក៏មាន មិនប្រកបដោយសេចកី្តសៅហ្មង តែគួរដល់សេចកី្តសៅហ្មងក៏មាន មិនប្រកបដោយសេចក្តីសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មងក៏មាន ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ប្រព្រឹត្តទៅជាមួយនឹងវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន គួរលះដោយទស្សនៈក៏មាន គួរលះដោយភាវនាក៏មាន មិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាក៏មាន មានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុគួរលះដោយភាវនាក៏មាន មានហេតុមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាក៏មាន ដល់នូវការសន្សំកពូនឡើងក៏មាន ដល់នូវការមិនសន្សំកពូនឡើងក៏មាន មិនដល់នូវការសន្សំកពូនឡើង មិនដល់នូវការមិនសន្សំកពូនឡើងក៏មាន ជារបស់សេក្ខបុគ្គលក៏មាន ជារបស់អសេក្ខបុគ្គលក៏មាន មិនមែនជារបស់សេក្ខបុគ្គលទាំងមិនមែនជារបស់អសេក្ខបុគ្គលក៏មាន មានសភាពតូចឆា្មរក៏មាន ដល់នូវសភាធំក៏មានប្រមាណមិនបានក៏មាន មានអារម្មណ៍តូចឆ្មារក៏មាន មានអារម្មណ៍ដល់នូវសភាពធំក៏មាន មានអារម្មណ៍ប្រមាណមិនបានក៏មាន ថោកទាបក៏មាន យ៉ាងកណ្តាលក៏មាន យ៉ាងឧត្តមក៏មាន មានសភាពខុស និងទៀងក៏មាន មានសភាពត្រូវ និងទៀងក៏មាន មានសភាពមិនទៀងក៏មាន មានមគ្គជាអារម្មណ៍ក៏មាន មានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន កើតហើយក៏មាន មិនទាន់កើតក៏មាន ប្រុងនឹងកើតឡើងក៏មាន ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន មានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ជាខាងក្នុង និងខាងក្រៅក៏មាន មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង និងខាងក្រៅក៏មាន។បេ។ វេទនាខន្ធ មានប្រការ ១០ យ៉ាងនេះឯង។

[៤៦] វេទនាខន្ធមានប្រការមួយ បានដល់វេទនាខន្ធប្រកបដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺ វេទនាខន្ធប្រកបដោយហេតុក៏មាន ប្រាសចាកហេតុក៏មាន មិនមែនហេតុ តែប្រកបដោយហេតុក៏មាន មិនមែនហេតុ ទាំងមិនមានហេតុក៏មាន ជាលោកិយក៏មាន ជាលោកុត្តរៈក៏មាន គប្បីដឹងដោយវិញ្ញាណណាមួយក៏មាន មិនគប្បីដឹងដោយវិញ្ញាណណាមួយក៏មាន ប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន មិនមានអាសវៈក៏មាន ប្រកបដោយអាសវៈក៏មាន ប្រាសចាកអាសវៈក៏មាន ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈក៏មាន ជាប្រយោជន៍ដល់សំយោជនៈក៏មាន មិនជាប្រយោជន៍ដល់សំយោជនៈក៏មាន ប្រកបដោយសំយោជនៈក៏មាន ប្រាសចាកសំយោជនៈក៏មាន ប្រាសចាកសំយោជនៈ តែជាប្រយោជន៍ដល់សំយោជនៈក៏មាន ប្រាសចាកសំយោជនៈ ទាំងមិនជាប្រយោជន៍ដល់សំយោជនៈក៏មាន ដែលគន្ថៈគប្បីដោតក្រងក៏មាន ដែលគន្ថៈមិនគប្បីដោតក្រងក៏មាន ប្រកបដោយគន្ថៈក៏មាន ប្រាសចាកគន្ថៈក៏មាន ប្រាកចាកគន្ថៈ តែជាធម៌ដែលគន្ថៈគប្បីដោតក្រងក៏មាន ប្រាសចាកគន្ថៈ ទាំងជាធម៌ដែលគន្ថៈមិនគប្បីដោតក្រងក៏មាន ដែលឱឃៈគប្បីប្រព្រឹត្តកន្លងក៏មាន ដែលឱឃៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន ប្រកបដោយឱឃៈក៏មាន ប្រាសចាកឱឃៈក៏មាន ប្រាសចាកឱឃៈ តែជាធម៌ដែលឱឃៈគប្បីប្រព្រឹត្តកន្លងក៏មាន ប្រាសចាកឱឃៈ ទាំងជាធម៌ដែលឱឃៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន ដែលយោគៈគប្បីប្រព្រឹត្តកន្លងក៏មាន ដែលយោគៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន ប្រកបដោយយោគៈក៏មាន ប្រាសចាកយោគៈក៏មាន បា្រសចាកយោគៈ តែជាប្រយោជន៍ដល់យោគៈក៏មាន ប្រាសចាកយោគៈ ទាំងមិនជាប្រយោជន៍ដល់យោគៈក៏មាន ជាប្រយោជន៍ដល់នីវរណៈក៏មាន មិនជាប្រយោជន៍ដល់នីវរណៈក៏មាន ប្រកបដោយនីវរណៈក៏មាន ប្រាសចាកនីវរណៈក៏មាន ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈក៏មាន ប្រាសចាកនីវរណៈ ទាំងមិនជាប្រយោជន៍ដល់នីវរណៈក៏មាន ដែលបរាមាសៈស្ទាបអងែ្អលក៏មាន បរាមាសៈមិនស្ទាបអង្អែលក៏មាន ប្រកបដោយបរាមាសៈក៏មាន ប្រាសចាកបរាមាសៈក៏មាន ប្រាសចាកបរាមាសៈ តែជាធម៌ដែលបរាមាសៈស្ទាបអងែ្អលក៏មាន ប្រាសចាកបរាមាសៈ ទាំងជាធម៌ដែលបរាមាសៈមិនស្ទាបអងែ្អលក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយក៏មាន ជាប្រយោជន៍ដល់ឧបាទានក៏មាន មិនជាប្រយោជន៍ដល់ឧបាទានក៏មាន ប្រកបដោយឧបាទានក៏មាន ប្រាសចាកឧបាទានក៏មាន ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទានក៏មាន ប្រាសចាកឧបាទាន ទាំងមិនជា ប្រយោជន៍ដល់ឧបាទានក៏មាន គួរដល់សេចកី្តសៅហ្មងក៏មាន មិនគួរដល់សេចកី្តសៅហ្មងក៏មាន សៅហ្មងហើយក៏មាន មិនសៅហ្មងហើយក៏មាន ប្រកបដោយកិលេសក៏មាន ប្រាសចាកកិលេសក៏មាន ប្រាសចាកកិលេស តែគួរដល់សេចកី្តសៅហ្មងក៏មាន ប្រាសចាកកិលេស ទាំងមិនគួរដល់សេចកី្តសៅហ្មងក៏មាន គួរលះដោយទស្សនៈក៏មាន មិនគួរលះដោយទស្សនៈក៏មាន គួរលះដោយភាវនាក៏មាន មិនគួរលះដោយភាវនាក៏មាន មានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុមិនគួរលះដោយទស្សនៈក៏មាន មានហេតុគួរលះដោយភាវនាក៏មាន មានហេតុមិនគួរលះដោយភាវនាក៏មាន ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈក៏មាន មិនមានវិតក្កៈក៏មាន ប្រព្រឹត្តទៅជាមួយនឹងវិចារៈក៏មាន មិនមានវិចារៈក៏មាន ប្រព្រឹត្តទៅជាមួយនឹងបីតិក៏មាន មិនមានបីតិក៏មាន កើតព្រមដោយបីតិក៏មាន មិនកើតព្រមដោយបីតិក៏មាន ជាកាមាវចរក៏មាន មិនមែនកាមាវចរក៏មាន ជារូបាវចរក៏មាន មិនមែនរូបាវចរក៏មាន ជាអរូបាវចរក៏មាន មិនមែនអរូបាវចរក៏មាន ជាបរិយាបន្នៈក៏មាន ជាអបរិយាបន្នៈក៏មាន ជានិយ្យានិកៈក៏មាន ជាអនិយ្យានិកៈក៏មាន ជានិយតៈក៏មាន ជាអនិយតៈក៏មាន ប្រកបដោយឧត្តរៈក៏មាន មិនមានឧត្តរៈក៏មាន ប្រកបដោយរណៈ (សេចក្តីសៅហ្មង) ក៏មាន មិនមានរណៈក៏មាន។ វេទនាខន្ធ មានប្រការ ៣ គឺ វេទនាខន្ធ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។បេ។ វេទនាខន្ធ មានប្រការ ១០ យ៉ាងនេះឯង។

[៤៧] វេទនាខន្ធ មានប្រការមួយ បានដល់វេទនាខន្ធដ៏សម្បយុត្តដោយផស្សៈ។ វេទនាខន្ធ មានប្រការ ២ គឺ វេទនាខន្ធ ប្រកបដោយរណៈក៏មាន មិនមានរណៈក៏មាន។ វេទនាខន្ធ មានប្រការ ៣ គឺ វេទនាខន្ធជាវិបាកក៏មាន ជាធម៌មានវិបាកជាប្រក្រតីក៏មាន មិនមែនជាវិបាក មិនមែនមានធម៌ជាវិបាកជាប្រក្រតីក៏មាន។បេ។ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ខាងក្នុង និងខាងក្រៅក៏មាន។បេ។ វេទនាខន្ធ មានប្រការ ១០ យ៉ាងនេះឯង។

ចប់ ទុកមូលកៈ។

[៤៨] វេទនាខន្ធ មានប្រការមួយ បានដល់វេទនាខន្ធដ៏សម្បយុត្តដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺ វេទនាខន្ធប្រកបដោយហេតុក៏មាន មិនមានហេតុក៏មាន។ វេទនាខន្ធមានប្រការ ៣ គឺ វេទនាខន្ធជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។បេ។ វេទនាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការមួយ បានដល់វេទនាខន្ធដ៏សម្បយុត្ត ដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺ វេទនាខន្ធប្រកបដោយរណៈក៏មាន មិនមានរណៈក៏មាន។ វេទនាខន្ធមានប្រការ ៣ គឺ វេទនាខន្ធជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។បេ។ វេទនាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការមួយ បានដល់វេទនាខន្ធដ៏សម្បយុត្តដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺ វេទនាខន្ធប្រកបដោយហេតុក៏មាន មិនមានហេតុក៏មាន។ វេទនាខន្ធមានប្រការ ៣ គឺ វេទនាខន្ធជាវិបាកក៏មាន ជាធម៌មានវិបាកជាប្រក្រតីក៏មាន មិនមែនជាវិបាក មិនមែនមានធម៌ជាវិបាកជាប្រក្រតីក៏មាន។បេ។ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។បេ។ វេទនាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការមួយ បានដល់វេទនាខន្ធដ៏សម្បយុត្តដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺ វេទនាខន្ធប្រកបដោយរណៈក៏មាន មិនមានរណៈក៏មាន។ វេទនាខន្ធមានប្រការ ៣ គឺ វេទនាខន្ធជាវិបាកក៏មាន ជាធម៌មានវិបាកជាប្រក្រតីក៏មាន មិនមែនជាវិបាក មិនមែនជាធម៌មានវិបាកជាប្រក្រតីក៏មាន។បេ។ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។បេ។ វេទនាខន្ធមានប្រការ ១០ យ៉ាងនេះឯង។

ចប់ តិកមូលកៈ។

[៤៩] វេទនាខន្ធមានប្រការមួយ បានដល់វេទនាខន្ធដ៏សម្បយុត្តដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺ វេទនាខន្ធប្រកបដោយហេតុក៏មាន មិនមានហេតុក៏មាន។ វេទនាខន្ធមានប្រការ ៣ គឺ វេទនាខន្ធជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។បេ។ វេទនាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការមួយ បានដល់វេទនាខន្ធដ៏សម្បយុត្តដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺវេទនាខន្ធប្រកបដោយហេតុក៏មាន ប្រាសចាកហេតុក៏មាន។ វេទនាខន្ធមានប្រការ ៣ គឺ វេទនាខន្ធជាវិបាកក៏មាន ជាធម៌មានវិបាកជាប្រក្រតីក៏មាន មិនមែនជាវិបាក មិនមែនជាធម៌មានវិបាកជាប្រក្រតីក៏មាន។បេ។ វេទនាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការមួយ បានដល់វេទនាខន្ធដែលសម្បយុត្តដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺ វេទនាខន្ធមិនមែនហេតុ តែប្រកបដោយហេតុក៏មាន មិនមែនហេតុ ទាំងមិនមានហេតុក៏មាន។ វេទនាខន្ធមានប្រការ ៣ គឺ វេទនាខន្ធមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ តែប្រយោជន៍ដល់ឧបាទានក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន។បេ។ វេទនាខន្ធមានប្រការ ១០យ៉ាងនេះឯង។ វេទនាខន្ធមានប្រការមួយ បានដល់វេទនាខន្ធដ៏សម្បយុត្តដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺ វេទនាខន្ធជាលោកិយក៏មាន ជាលោកុត្តរៈក៏មាន។ វេទនាខន្ធមានប្រការ ៣ គឺ វេទនាខន្ធសៅហ្មងហើយ ទាំងគួរដល់សេចកី្តសៅហ្មងក៏មាន មិនសៅហ្មងហើយ តែគួរដល់សេចកី្តសៅហ្មងក៏មាន មិនសៅហ្មងហើយទាំងមិនគួរដល់សេចកី្តសៅហ្មងក៏មាន។បេ។ វេទនាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការមួយ បានដល់វេទនាខន្ធដ៏សម្បយុត្តដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺ វេទនាខន្ធ ដែលគប្បីដឹងដោយវិញ្ញាណណាមួយក៏មាន ដែលមិនគប្បីដឹងដោយវិញ្ញាណណាមួយក៏មាន។ វេទនាខន្ធមានប្រការ ៣ គឺ វេទនាខន្ធប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន។បេ។ វេទនាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការ ១ បានដល់វេទនាខន្ធដ៏សម្បយុត្តដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺ វេទនាខន្ធប្រកបដោយអាសវៈក៏មាន មិនមានអាសវៈក៏មាន។ វេទនាខន្ធមានប្រការ ៣ គឺ វេទនាខន្ធគួរលះដោយទស្សនៈក៏មាន គួរលះដោយភាវនាក៏មាន មិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន។បេ។ វេទនាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការមួយ បានដល់វេទនាខន្ធដ៏សម្បយុត្តដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺវេទនាខន្ធប្រកបដោយអាសវៈក៏មាន ប្រាសចាកអាសវៈក៏មាន។ វេទនាខន្ធមានប្រការ ៣ គឺ វេទនាខន្ធមានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុគួរលះដោយភាវនាក៏មាន មានហេតុមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន។បេ។ វេទនាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការមួយ បានដល់វេទនាខន្ធ ដែលសម្បយុត្តដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺ វេទនាខន្ធប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈក៏មាន។ វេទនាខន្ធមានប្រការ ៣ គឺ វេទនាខន្ធដល់នូវការសន្សំកពូនឡើងក៏មាន ដល់នូវការមិនសន្សំកពូនឡើងក៏មាន មិនដល់នូវការសន្សំកពូនឡើង ទាំងមិនដល់នូវការសន្សំកពូនឡើងក៏មាន។បេ។ វេទនាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការមួយ បានដល់វេទនាខន្ធដែលសម្បយុត្តដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺវេទនាខន្ធជាប្រយោជន៍ដល់សំយោជនៈក៏មាន មិនជាប្រយោជន៍ដល់សំយោជនៈក៏មាន។ វេទនាខន្ធមានប្រការ ៣គឺ វេទនាខន្ធជារបស់សេក្ខបុគ្គលក៏មាន ជារបស់អសេក្ខបុគ្គលក៏មាន មិនមែនជារបស់សេក្ខបុគ្គល​ ទាំងមិនមែនជារបស់អសេក្ខបុគ្គលក៏មាន។បេ។ វេទនាខន្ធ មានប្រការ ១០ យ៉ាង នេះឯង។ វេទនាខន្ធមានប្រការមួយ បានដល់វេទនាខន្ធដ៏សម្បយុត្តដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺ វេទនាខន្ធប្រកបដោយសំយោជនៈក៏មាន ប្រាសចាកសំយោជនៈក៏មាន។វេទនាខន្ធមានប្រការ ៣ គឺ វេទនាខន្ធមានសភាពតូចឆា្មរក៏មាន ដល់នូវសភាពធំក៏មាន ប្រមាណមិនមានក៏មាន។បេ។ វេទនាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការមួយ បានដល់វេទនាខន្ធដែលសម្បយុត្តដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺវេទនាខន្ធប្រាសចាកសំយោជនៈ តែជាប្រយោជន៍ដល់សំយោជនៈក៏មាន ប្រាសចាកសំយោជនៈ ទាំងមិនជាប្រយោជន៍ដល់សំយោជនៈក៏មាន។ វេទនាខន្ធមានប្រការ ៣ គឺ វេទនាខន្ធមានអារម្មណ៍តូចឆ្មារក៏មាន មានអារម្មណ៍ដល់នូវសភាពធំក៏មាន មានអារម្មណ៍ប្រមាណមិនបានក៏មាន។បេ។ វេទនាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការមួយ បានដល់វេទនាខន្ធដ៏សម្បយុត្តដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺ វេទនាខន្ធ ដែលគន្ថៈគប្បីដោតក្រងក៏មាន ដែលគន្ថៈមិនគប្បីដោតក្រងក៏មាន។ វេទនាខន្ធមានប្រការ ៣ គឺ វេទនាខន្ធថោកទាបក៏មាន កណ្តាលក៏មាន ថៃ្លថា្លក៏មាន។បេ។ វេទនាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការមួយ បានដល់វេទនាខន្ធដ៏សម្បយុត្តដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺវេទនាខន្ធប្រកបដោយគន្ថៈក៏មាន ប្រាសចាកគន្ថៈក៏មាន។ វេទនាខន្ធមានប្រការ ៣ គឺវេទនាខន្ធមានសភាពខុស និងទៀងក៏មាន មានសភាពត្រូវ និងទៀងក៏មាន មានសភាពមិនទៀងក៏មាន។បេ។ វេទនាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការមួយ បានដល់វេទនាខន្ធដ៏សម្បយុត្តដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺវេទនាខន្ធប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រងក៏មាន ប្រាសចាកគន្ថៈ តែគន្ថៈមិនគប្បីដោតក្រងក៏មាន។ វេទនាខន្ធមានប្រការ ៣ គឺ វេទនាខន្ធមានមគ្គជាអារម្មណ៍ក៏មាន មានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន។បេ។វេទនាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការមួយ បានដល់វេទនាខន្ធដ៏សម្បយុត្តដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺ វេទនាខន្ធដែលឱឃៈគប្បីប្រព្រឹត្តកន្លងក៏មាន ដែលឱឃៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន។ វេទនាខន្ធមានប្រការ ៣ គឺវេទនាខន្ធកើតហើយក៏មាន មិនទាន់កើតហើយក៏មាន ដែលប្រុងនឹងកើតក៏មាន។បេ។ វេទនាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការមួយ បានដល់វេទនាខន្ធដ៏សម្បយុត្តដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺ វេទនាខន្ធប្រកបដោយឱឃៈក៏មាន ប្រាសចាកឱឃៈក៏មាន។ វេទនាខន្ធមានប្រការ ៣ គឺ វេទនាខន្ធជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន។ វេទនាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការមួយ បានដល់វេទនាខន្ធដ៏សម្បយុត្តដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺ វេទនាខន្ធប្រាសចាកឱឃៈ តែឱឃៈគប្បីប្រព្រឹត្តកន្លងក៏មាន ប្រាសចាកឱឃៈ ទាំងឱឃៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន។ វេទនាខន្ធមានប្រការ ៣ គឺ វេទនាខន្ធមានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន។បេ។ វេទនាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការមួយ បានដល់វេទនាខន្ធដ៏សម្បយុត្តដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺ វេទនាខន្ធ ដែលយោគៈគប្បីប្រព្រឹត្តកន្លងក៏មាន ដែលយោគៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន។ វេទនាខន្ធមានប្រការ ៣ គឺ វេទនាខន្ធ ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។បេ។ វេទនាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការមួយ បានដល់វេទនាខន្ធដ៏សម្បយុត្តដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺវេទនាខន្ធប្រកបដោយយោគៈក៏មាន ប្រាសចាកយោគៈក៏មាន។ វេទនាខន្ធមានប្រការ ៣ គឺ វេទនាខន្ធ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។បេ។ វេទនាខន្ធមានប្រការ ១០ យ៉ាងនេះឯង។

ចប់ ឧភតោវឌ្ឍកៈ។

[៥០] វេទនាខន្ធមានប្រការ ៧ គឺ វេទនាខន្ធជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន វេទនាខន្ធមានប្រការ ៧ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការ ៧ ដទៃទៀត គឺវេទនាខន្ធជាវិបាកក៏មាន ជាធម៌មានវិបាកជាប្រក្រតីក៏មាន មិនមែនជាធម៌មានវិបាក ទាំងមិនមែនមានវិបាកជាប្រក្រតីក៏មាន។បេ។ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន វេទនាខន្ធមានប្រការ ៧ យ៉ាងនេះឯង។

[៥១] វេទនាខន្ធ មានប្រការ ២៤ គឺ វេទនាខន្ធ ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន វេទនាខន្ធ ព្រោះសោតសម្ផ័ស្សជាបច្ច័យ។បេ។ វេទនាខន្ធ ព្រោះឃានសម្ផ័ស្សជាបច្ច័យ។បេ។ វេទនាខន្ធ ព្រោះជិវា្ហសម្ផ័ស្សជាបច្ច័យ។បេ។ វេទនាខន្ធ ព្រោះកាយសម្ផ័ស្សជាបច្ច័យ។បេ។ វេទនាខន្ធ ព្រោះមនោសម្ផ័ស្សជាបច្ច័យ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន វេទនាកើតអំពីចក្ខុសម្ផ័ស្ស វេទនាកើតអំពីសោតសម្ផ័ស្ស វេទនាកើតអំពីឃានសម្ផ័ស្ស វេទនាកើតអំពីជិវា្ហសម្ផ័ស្ស វេទនាកើតអំពីកាយសម្ផ័ស្ស វេទនាកើតអំពីមនោសម្ផ័ស្ស វេទនាខន្ធមានប្រការ ២៤ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការ ២៤ ដទៃទៀត គឺវេទនាខន្ធព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ជាវិបាកក៏មាន ជាធម៌មានវិបាកជាប្រក្រតីក៏មាន មិនមែនជាធម៌មានវិបាក ទាំងមិនមែនមានវិបាកជាប្រក្រតីក៏មាន។បេ។ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន វេទនាខន្ធ ព្រោះសោតសម្ផ័ស្សជាបច្ច័យ។បេ។ វេទនាខន្ធ ព្រោះឃានសម្ផ័ស្សជាបច្ច័យ។បេ។ វេទនាខន្ធ ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ។បេ។ វេទនាខន្ធ ព្រោះកាយសម្ផ័ស្សជាបច្ច័យ។បេ។ វេទនាខន្ធ ព្រោះមនោសម្ផ័ស្សជាបច្ច័យ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន វេទនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ វេទនាកើតអំពីមនោសម្ផ័ស្ស វេទនាខន្ធមានប្រការ ២៤ យ៉ាងនេះឯង។

[៥២] វេទនាខន្ធ មានប្រការ ៣០ គឺ វេទនាខន្ធ ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន វេទនាខន្ធ ព្រោះសោតសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះឃានសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះជិវា្ហសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះកាយសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះមនោសម្ផ័ស្សជាបច្ច័យ ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន វេទនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ វេទនាកើតអំពីមនោសម្ផ័ស្ស វេទនាខន្ធមានប្រការ ៣០ យ៉ាងនេះឯង។

[៥៣] វេទនាខន្ធ មានច្រើនប្រការ គឺ វេទនាខន្ធ ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន វេទនាខន្ធ ព្រោះសោតសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះឃានសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះកាយសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះមនោសម្ផ័ស្សជាបច្ច័យ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន វេទនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ វេទនាកើតអំពីមនោសម្ផ័ស្ស វេទនាខន្ធ មានច្រើនប្រការយ៉ាងនេះឯង។ វេទនាខន្ធមានច្រើនប្រការដទៃទៀត គឺវេទនាខន្ធ ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ជាវិបាកក៏មាន ជាធម៌មានវិបាកជាប្រក្រតីក៏មាន មិនមែនជាធម៌មានវិបាក ទាំងមិនមែនមានវិបាកជាប្រក្រតីក៏មាន។បេ។ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន វេទនាខន្ធ ព្រោះសោតសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះឃានសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះជិវា្ហសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះកាយសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះមនោសម្ផ័ស្សជាបច្ច័យ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន វេទនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ វេទនាកើតអំពីមនោសម្ផ័ស្ស វេទនាខន្ធមានច្រើនប្រការយ៉ាងនេះឯង។ នេះហៅថា វេទនាខន្ធ។

 

លេខយោង

km/tipitaka/abh/vb/abh.vb.01.02.02.txt · ពេលកែចុងក្រោយ: 2024/08/13 12:21 និពន្ឋដោយ Johann