(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh vb 01 02 03 បាលី cs-km: abh.vb.01.02.03 អដ្ឋកថា: abh.vb.01.02.03_att PTS: ?
(សញ្ញាក្ខន្ធ ទី៣)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៣. សញ្ញាក្ខន្ធោ)
[៥៤] បណ្តាខន្ធទាំងនោះ សញ្ញាខន្ធ តើដូចម្តេច។ សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធប្រកបដោយហេតុក៏មាន មិនមានហេតុក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។ សញ្ញាខន្ធមានប្រការ ៤ គឺ សញ្ញាខន្ធជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន។ សញ្ញាខន្ធមានប្រការ ៥ គឺសញ្ញាខន្ធប្រកបដោយសុខិន្រ្ទិយក៏មាន ប្រកបដោយទុក្ខិន្រ្ទិយក៏មាន ប្រកបដោយសោមនស្សិន្រ្ទិយក៏មាន ប្រកបដោយទោមនស្សិន្រ្ទិយក៏មាន ប្រកបដោយឧបេក្ខិន្រ្ទិយក៏មាន។ សញ្ញាខន្ធមានប្រការ ៦ គឺ សញ្ញាកើតអំពីចក្ខុសម្ផ័ស្ស សញ្ញាកើតអំពីសោតសម្ផ័ស្ស សញ្ញាកើតអំពីឃានសម្ផ័ស្ស សញ្ញាកើតអំពីជិវ្ហាសម្ផ័ស្ស សញ្ញាកើតអំពីកាយសម្ផ័ស្ស សញ្ញាកើតអំពីមនោសម្ផ័ស្ស សញ្ញាខន្ធមានប្រការ ៦ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការ ៧ គឺសញ្ញាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ សញ្ញាកើតអំពីកាយសម្ផ័ស្ស សញ្ញាកើតអំពីមនោធាតុសម្ផ័ស្ស សញ្ញាកើតអំពីមនោវិញ្ញាណធាតុសម្ផ័ស្ស សញ្ញាខន្ធមានប្រការ ៧ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការ ៨ គឺសញ្ញាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ សញ្ញាកើតអំពីកាយសម្ផ័ស្ស កើតព្រមដោយសុខក៏មាន កើតព្រមដោយទុក្ខក៏មាន សញ្ញាកើតអំពីមនោធាតុសម្ផ័ស្ស សញ្ញាកើតអំពីមនោវិញ្ញាណធាតុសម្ផ័ស្ស សញ្ញាខន្ធមានប្រការ ៨ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការ ៩ គឺ សញ្ញាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ សញ្ញាកើតអំពីកាយសម្ផ័ស្ស សញ្ញាកើតអំពីមនោធាតុសម្ផ័ស្ស សញ្ញាកើតអំពីមនោវិញ្ញាណធាតុសម្ផ័ស្ស ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន សញ្ញាខន្ធមានប្រការ ៩ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការ ១០ គឺ សញ្ញាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ សញ្ញាកើតអំពីកាយសម្ផ័ស្ស កើតព្រមដោយសុខក៏មាន កើតព្រមដោយទុក្ខក៏មាន សញ្ញាកើតអំពីមនោធាតុសម្ផ័ស្ស សញ្ញាកើតអំពីមនោវិញ្ញាណធាតុសម្ផ័ស្ស ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។
[៥៥] សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធប្រកបដោយហេតុក៏មាន មិនមានហេតុក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន ជាវិបាកក៏មាន ជាធម៌មានវិបាកជាប្រក្រតីក៏មាន មិនមែនជាធម៌មានវិបាក ទាំងមិនមែនមានវិបាកជាប្រក្រតីក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទានក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន សៅហ្មងហើយ ទាំងគួរដល់សេចកី្តសៅហ្មងក៏មាន មិនសៅហ្មងហើយ តែគួរដល់សេចកី្តសៅហ្មងក៏មាន មិនសៅហ្មងហើយ ទាំងមិនគួរដល់សេចកី្តសៅហ្មងក៏មាន ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ប្រព្រឹត្តទៅជាមួយនឹងវិចារៈក៏មាន មិនមានវិតក្កៈមានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈទាំងមិនមានវិចារៈក៏មាន កើតព្រមដោយបីតិក៏មាន កើតព្រមដោយសុខៈក៏មាន កើតព្រមដោយឧបេក្ខាក៏មាន គួរលះដោយទស្សនៈក៏មាន គួរលះដោយភាវនាក៏មាន មិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន មានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុគួរលះដោយភាវនាក៏មាន មានហេតុមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន ដល់នូវការសន្សំកពូនឡើងក៏មាន ដល់នូវការមិនសន្សំកពូនឡើងក៏មាន មិនដល់នូវការសន្សំកពូនឡើង ទាំងមិនដល់នូវការមិនសន្សំកពូនឡើងក៏មាន ជារបស់សេក្ខបុគ្គលក៏មាន ជារបស់អសេក្ខបុគ្គលក៏មាន មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គលក៏មាន មានសភាពតូចឆា្មរក៏មាន ដល់នូវសភាពធំក៏មាន ប្រមាណមិនបានក៏មាន មានអារម្មណ៍តូចឆ្មារក៏មាន មានអារម្មណ៍ដល់នូវសភាពធំក៏មាន មានអារម្មណ៍ប្រមាណមិនបានក៏មាន ថោកទាបក៏មាន យ៉ាងកណ្តាលក៏មាន យ៉ាងឧត្តមក៏មាន មានសភាពខុស និងទៀងក៏មាន មានសភាពត្រូវ និងទៀងក៏មាន មានសភាពមិនទៀងក៏មាន មានមគ្គជាអារម្មណ៍ក៏មាន មានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន កើតហើយក៏មាន មិនទាន់កើតក៏មាន ប្រុងនឹងកើតឡើងក៏មាន ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន មានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ជាខាងក្នុង និងខាងក្រៅក៏មាន មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។
[៥៦] សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធប្រកបដោយហេតុក៏មាន ប្រាសចាកហេតុក៏មាន មិនមែនហេតុ តែប្រព្រឹត្តនៅជាមួយនឹងហេតុក៏មាន មិនមែនហេតុ ទាំងមិនប្រកបដោយហេតុក៏មាន ជាលោកិយក៏មាន ជាលោកុត្តរក៏មាន ដែលគប្បីដឹងដោយវិញ្ញាណណាមួយក៏មាន ដែលមិនគប្បីដឹងដោយវិញ្ញាណណាមួយក៏មាន ប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន មិនមានអាសវៈក៏មាន ប្រកបដោយអាសវៈក៏មាន ប្រាសចាកអាសវៈក៏មាន ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈក៏មាន ជាប្រយោជន៍ដល់សំយោជនៈក៏មាន មិនជាប្រយោជន៍ដល់សំយោជនៈក៏មាន ប្រកបដោយសំយោជនៈក៏មាន ប្រាសចាកសំយោជនៈក៏មាន ប្រាសចាកសំយោជនៈ តែជាប្រយោជន៍ដល់សំយោជនៈក៏មាន ប្រាសចាកសំយោជនៈ ទាំងមិនជាប្រយោជន៍ដល់សំយោជនៈក៏មាន ដែលគន្ថៈគប្បីដោតក្រងក៏មាន ដែលគន្ថៈមិនគប្បីដោតក្រងក៏មាន ប្រកបដោយគន្ថៈក៏មាន ប្រាសចាកគន្ថៈក៏មាន ប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រងក៏មាន ប្រាសចាកគន្ថៈ ទាំងគន្ថៈមិនគប្បីដោតក្រងក៏មាន ដែលឱឃៈគប្បីប្រព្រឹត្តកន្លងក៏មាន ដែលឱឃៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន ប្រកបដោយឱឃៈក៏មាន ប្រាសចាកឱឃៈក៏មាន ប្រាសចាកឱឃៈ តែឱឃៈគប្បីប្រព្រឹត្តកន្លងក៏មាន ប្រាសចាកឱឃៈ ទាំងឱឃៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន ដែលយោគៈគប្បីប្រព្រឹត្តកន្លងក៏មាន ដែលយោគៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន ប្រកបដោយយោគៈក៏មាន ប្រាសចាកយោគៈក៏មាន ប្រាសចាកយោគៈ តែយោគៈគប្បីប្រព្រឹត្តកន្លងក៏មាន ប្រាសចាកយោគៈ ទាំងយោគៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន ជាប្រយោជន៍ដល់នីវរណៈក៏មាន មិនជាប្រយោជន៍ដល់នីវរណៈក៏មាន ប្រកបដោយនីវរណៈក៏មាន ប្រាសចាកនីវរណៈក៏មាន ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈក៏មាន ប្រាសចាកនីវរណៈ ទាំងមិនជាប្រយោជន៍ដល់នីវរណៈក៏មាន ដែលបរាមាសៈស្ទាបអង្អែលក៏មាន បរាមាសៈមិនស្ទាបអង្អែលក៏មាន ប្រកបដោយបរាមាសៈក៏មាន ប្រាសចាកបរាមាសៈក៏មាន ប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែលហើយក៏មាន ប្រាសចាកបរាមាសៈ ទាំងបរាមាសៈមិនស្ទាបអង្អែលហើយក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយក៏មាន ជាប្រយោជន៍ដល់ឧបាទានក៏មាន មិនជាប្រយោជន៍ដល់ឧបាទានក៏មាន ប្រកបដោយឧបាទានក៏មាន ប្រាសចាកឧបាទានក៏មាន ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទានក៏មាន ប្រាសចាកឧបាទាន ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន គួរដល់សេចកី្តសៅហ្មងក៏មាន មិនគួរដល់សេចកី្តសៅហ្មងក៏មាន សៅហ្មងហើយក៏មាន មិនសៅហ្មងហើយក៏មាន ប្រកបដោយកិលេសក៏មាន ប្រាសចាកកិលេសក៏មាន ប្រាសចាកកិលេស តែគួរដល់សេចកី្តសៅហ្មងក៏មាន ប្រាសចាកកិលេស ទាំងមិនគួរដល់សេចកី្តសៅហ្មងក៏មាន គួរលះដោយទស្សនៈក៏មាន មិនគួរលះដោយទស្សនៈក៏មាន គួរលះដោយភាវនាក៏មាន មិនគួរលះដោយភាវនាក៏មាន មានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុមិនគួរលះដោយទស្សនៈក៏មាន មានហេតុគួរលះដោយភាវនាក៏មាន មានហេតុមិនគួរលះដោយភាវនាក៏មាន ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈក៏មាន មិនមានវិតក្កៈក៏មាន ប្រព្រឹត្តទៅជាមួយនឹងវិចារៈក៏មាន មិនមានវិចារៈក៏មាន ប្រព្រឹត្តទៅជាមួយនឹងបីតិក៏មាន មិនមានបីតិក៏មាន កើតព្រមដោយបីតិក៏មាន មិនកើតព្រមដោយបីតិក៏មាន កើតព្រមដោយសុខៈក៏មាន មិនកើតព្រមដោយសុខៈក៏មាន កើតព្រមដោយឧបេក្ខាក៏មាន មិនកើតព្រមដោយឧបេក្ខាក៏មាន ជាកាមាវចរក៏មាន មិនមែនជាកាមាវចរក៏មាន ជារូបាវចរក៏មាន មិនមែនជារូបាវចរក៏មាន ជាអរូបាវចរក៏មាន មិនមែនជាអរូបាវចរក៏មាន ជាបរិយាបន្នៈក៏មាន ជាអបរិយាបន្នៈក៏មាន ជានិយ្យានិកៈក៏មាន ជាអនិយ្យានិកៈក៏មាន ជានិយតៈក៏មាន ជាអនិយតៈក៏មាន ប្រកបដោយឧត្តរៈក៏មាន មិនមានឧត្តរៈក៏មាន ប្រកបដោយរណៈក៏មាន មិនមានរណៈក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺសញ្ញាខន្ធជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។
[៥៧] សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធប្រកបដោយរណៈក៏មាន មិនមានរណៈក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន។បេ។ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។
ចប់ ទុកមូលកៈ។
[៥៨] សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមានហេតុក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធប្រកបដោយរណៈក៏មាន មិនមានរណៈក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺសញ្ញាខន្ធជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមានហេតុក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន។បេ។ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុងទាំងខាងក្រៅក៏មាន។បេ។សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធប្រកបដោយរណៈក៏មាន មិនមានរណៈក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន។បេ។ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។
ចប់ តិកមូលកៈ។
[៥៩] សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធមានហេតុក៏មាន មិនមានហេតុក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។បេ។ សញ្ញាខន្ធមានប្រកា រ ១០ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធប្រកបដោយហេតុក៏មាន ប្រាសចាកហេតុក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធមិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមែនហេតុ ទាំងមិនប្រកបដោយហេតុក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធជាវិបាកក៏មាន ជាធម៌មានវិបាកជាប្រក្រតីក៏មាន មិនមែនជាធម៌មានវិបាក ទាំងមិនមែនមានវិបាកជាប្រក្រតីក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធជាលោកិយក៏មាន ជាលោកុត្តរក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យក ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យក តែជាប្រយោជន៍ដល់ឧបាទានក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យក ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធដែលគប្បីដឹងដោយវិញ្ញាណណាមួយក៏មាន ដែលមិនគប្បីដឹងដោយវិញ្ញាណណាមួយក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធដែលសៅហ្មង ទាំងគួរដល់សេចកី្តសៅហ្មងក៏មាន មិនសៅហ្មង តែគួរដល់សេចកី្តសៅហ្មងក៏មាន មិនសៅហ្មង ទាំងមិនគួរដល់សេចកី្តសៅហ្មងក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធមានអាសវៈក៏មាន មិនមានអាសវៈក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធមានវិតក្កៈ ទាំងមានវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធប្រកបដោយអាសវៈក៏មាន ប្រាសចាកអាសវៈក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធកើតព្រមដោយបីតិក៏មាន កើតព្រមដោយសុខៈក៏មាន កើតព្រមដោយឧបេក្ខាក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺសញ្ញាខន្ធដែលគួរលះដោយទស្សនៈក៏មាន គួរលះដោយភាវនាក៏មាន មិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺសញ្ញាខន្ធជាប្រយោជន៍ដល់សំយោជនៈក៏មាន មិនជាប្រយោជន៍ដល់សំយោជនៈក៏មាន។ សញ្ញាខន្ធ មានប្រការ ៣ គឺ សញ្ញាខន្ធមានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុគួរលះដោយភាវនាក៏មាន មានហេតុមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធប្រកបដោយសំយោជនៈក៏មាន ប្រាសចាកសំយោជនៈក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធដល់នួវការសន្សំកពូនឡើងក៏មាន ដល់នូវការមិនសន្សំកពូនឡើងក៏មាន មិនមែនជាដល់នូវការសន្សំកពូនឡើង ទាំងមិនដល់នូវការមិនសន្សំកពូនឡើងក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធ មានប្រការ ២ គឺ សញ្ញាខន្ធប្រាសចាកសំយោជនៈ តែជាប្រយោជន៍ដល់សំយោជនៈក៏មាន ប្រាសចាកសំយោជនៈ ទាំងមិនជាប្រយោជន៍ដល់សំយោជនៈក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺសញ្ញាខន្ធជារបស់សេក្ខបុគ្គលក៏មាន ជារបស់អសេក្ខបុគ្គលក៏មាន មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គលក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធដែលគន្ថៈគប្បីដោតក្រងក៏មាន ដែលគន្ថៈមិនគប្បីដោតក្រងក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធមានសភាពតូចឆា្មរក៏មាន ដល់នូវសភាពធំក៏មាន ប្រមាណមិនបានក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធប្រកបដោយគន្ថៈក៏មាន ប្រាសចាកគន្ថៈក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធមានអារម្មណ៍តូចឆា្មរក៏មាន មានអារម្មណ៍ដល់នូវសភាពធំក៏មាន មានអារម្មណ៍ប្រមាណមិនបានក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រងក៏មាន ប្រាសចាកគន្ថៈ ទាំងគន្ថៈមិនគប្បីដោតក្រងក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធថោកទាបក៏មាន យ៉ាងកណ្តាលក៏មាន យ៉ាងឧត្តមក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សញ្ញាខន្ធ មានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធដែលឱឃៈគប្បីប្រព្រឹត្តកន្លងក៏មាន ដែលឱឃៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធមានសភាពខុស និងទៀងក៏មាន មានសភាពត្រូវ និងទៀងក៏មាន មានសភាពមិនទៀងក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធប្រកបដោយឱឃៈក៏មាន ប្រាសចាកឱឃៈក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធមានមគ្គជាអារម្មណ៍ក៏មាន មានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធប្រាសចាកឱឃៈ តែឱឃៈគប្បីប្រព្រឹត្តកន្លងក៏មាន ប្រាសចាកឱឃៈ ទាំងឱឃៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធកើតឡើងហើយក៏មាន មិនទាន់កើតឡើងក៏មាន ប្រុងនឹងកើតឡើងក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធដែលយោគៈគប្បីប្រព្រឹត្តកន្លងក៏មាន ដែលយោគៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺសញ្ញាខន្ធជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សញ្ញាខន្ធ មានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺសញ្ញាខន្ធប្រកបដោយយោគៈក៏មាន ប្រាសចាកយោគៈក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធ មានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធប្រាសចាកយោគៈ តែយោគៈគប្បីប្រព្រឹត្តកន្លងក៏មាន ប្រាសចាកយោគៈ ទាំងយោគៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធខាងក្នុងក៏មាន ខាងក្រៅក៏មាន ទាំងខាងក្នុង និងខាងក្រៅក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធជាប្រយោជន៍ដល់នីវរណៈក៏មាន មិនជាប្រយោជន៍ដល់នីវរណៈក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធមានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។
ចប់ ឧភតោវឌ្ឍកៈ។
[៦០] សញ្ញាខន្ធមានប្រការ ៧ គឺ សញ្ញាខន្ធជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន សញ្ញាខន្ធមានប្រការ ៧ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការ ៧ ដទៃទៀត គឺសញ្ញាខន្ធប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន។បេ។ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន សញ្ញាខន្ធមានប្រការ ៧ យ៉ាងនេះឯង។
[៦១] សញ្ញាខន្ធមានប្រការ ២៤ គឺ សញ្ញាខន្ធ ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន សញ្ញាខន្ធ ព្រោះសោតសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះឃានសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះជិវា្ហសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះកាយសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះមនោសម្ផ័ស្សជាបច្ច័យ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន សញ្ញាកើតអំពីចក្ខុសម្ផ័ស្ស សញ្ញាកើតអំពីសោតសម្ផ័ស្ស សញ្ញាកើតអំពីឃានសម្ផ័ស្ស សញ្ញាកើតអំពីជិវា្ហសម្ផ័ស្ស សញ្ញាកើតអំពីកាយសម្ផ័ស្ស សញ្ញាកើតអំពីមនោសម្ផ័ស្ស សញ្ញាខន្ធមានប្រការ ២៤ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការ ២៤ ដទៃទៀត គឺ សញ្ញាខន្ធ ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន។បេ។ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន សញ្ញាខន្ធ ព្រោះសោតសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះឃានសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះជិវា្ហសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះកាយសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះមនោសម្ផ័ស្សជាបច្ច័យ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន សញ្ញាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ សញ្ញាកើតអំពីមនោសម្ផ័ស្ស សញ្ញាខន្ធមានប្រការ ២៤ យ៉ាងនេះឯង។
[៦២] សញ្ញាខន្ធមានប្រការ ៣០ គឺ សញ្ញាខន្ធព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន សញ្ញាខន្ធព្រោះសោតសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះឃានសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះជិវា្ហសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះកាយសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះមនោសម្ផ័ស្សជាបច្ច័យ ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន សញ្ញាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ សញ្ញាកើតអំពីមនោសម្ផ័ស្ស សញ្ញាខន្ធមានប្រការ ៣០ យ៉ាងនេះឯង។
[៦៣] សញ្ញាខន្ធមានច្រើនប្រការ គឺ សញ្ញាខន្ធ ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន សញ្ញាខន្ធ ព្រោះសោតសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះឃានសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះជិវា្ហសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះកាយសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះមនោសម្ផ័ស្សជាបច្ច័យ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន សញ្ញាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ សញ្ញាកើតអំពីមនោសម្ផ័ស្ស សញ្ញាខន្ធមានច្រើនប្រការយ៉ាងនេះឯង។ សញ្ញាខន្ធមានច្រើនប្រការដទៃទៀត ឝឺ សញ្ញាខន្ធព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន។បេ។ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន សញ្ញាខន្ធព្រោះសោតសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះឃានសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះកាយសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះមនោសម្ផ័ស្សជាបច្ច័យ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន សញ្ញាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ សញ្ញាកើតអំពីមនោសម្ផ័ស្ស សញ្ញាខន្ធមានច្រើនប្រការយ៉ាងនេះឯង។ នេះហៅថា សញ្ញាខន្ធ។