(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh vb 01 02 04 បាលី cs-km: abh.vb.01.02.04 អដ្ឋកថា: abh.vb.01.02.04_att PTS: ?
(សង្ខារក្ខន្ធ ទី៤)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៤. សង្ខារក្ខន្ធោ)
[៦៤] បណ្តាខន្ធទាំង ៥ នោះ សង្ខារក្ខន្ធ តើដូចម្តេច។ សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធ មានប្រការ ២ គឺ សង្ខារក្ខន្ធជាហេតុក៏មាន មិនមែនហេតុក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ គឺ សង្ខារក្ខន្ធជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។ សង្ខារក្ខន្ធមានប្រការ ៤ គឺ សង្ខារក្ខន្ធជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន។ សង្ខារក្ខន្ធមានប្រការ ៥ គឺ សង្ខារក្ខន្ធប្រកបដោយសុខិន្រ្ទិយក៏មាន ប្រកបដោយទុក្ខិន្រ្ទិយក៏មាន ប្រកបដោយសោមនស្សិន្រ្ទិយក៏មាន ប្រកបដោយទោមនស្សិន្រ្ទិយក៏មាន ប្រកបដោយឧបេក្ខិន្រ្ទិយក៏មាន។ សង្ខារក្ខន្ធមានប្រការ ៦ គឺ ចេតនាកើតអំពីចក្ខុសម្ផ័ស្ស ចេតនាកើតអំពីសោតសម្ផ័ស្ស ចេតនាកើតអំពីឃានសម្ផ័ស្ស ចេតនាកើតអំពីជិវ្ហាសម្ផ័ស្ស ចេតនាកើតអំពីកាយសម្ផ័ស្ស ចេតនាកើតអំពីមនោសម្ផ័ស្ស សង្ខារក្ខន្ធ មានប្រការ ៦ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការ ៧ គឺ ចេតនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ ចេតនាកើតអំពីកាយសម្ផ័ស្ស ចេតនាកើតអំពីមនោធាតុសម្ផ័ស្ស ចេតនាកើតអំពីមនោវិញ្ញាណធាតុសម្ផ័ស្ស សង្ខារក្ខន្ធមានប្រការ ៧ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការ ៨ គឺ ចេតនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ ចេតនាកើតអំពីកាយសម្ផ័ស្ស កើតព្រមដោយសុខក៏មាន កើតព្រមដោយទុក្ខក៏មាន ចេតនាកើតអំពីមនោធាតុសម្ផ័ស្ស ចេតនាកើតអំពីមនោវិញ្ញាណធាតុសម្ផ័ស្ស សង្ខារក្ខន្ធមានប្រការ ៨ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការ ៩ គឺ ចេតនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ ចេតនាកើតអំពីមនោធាតុសម្ផ័ស្ស ចេតនាកើតអំពីមនោវិញ្ញាណធាតុសម្ផ័ស្ស ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន សង្ខារក្ខន្ធមានប្រការ ៩ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការ ១០ គឺ ចេតនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ ចេតនាកើតអំពីកាយសម្ផ័ស្ស កើតព្រមដោយសុខក៏មាន កើតព្រមដោយទុក្ខក៏មាន ចេតនាកើតអំពីមនោធាតុសម្ផ័ស្ស ចេតនាកើតអំពីមនោវិញ្ញាណធាតុសម្ផ័ស្ស ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។
[៦៥] សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺ សង្ខារក្ខន្ធជាហេតុក៏មាន មិនមែនហេតុក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ គឺ សង្ខារក្ខន្ធប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន ជាវិបាកក៏មាន ជាធម៌មានវិបាកជាប្រក្រតីក៏មាន មិនមែនវិបាក ទាំងមិនមែនជាធម៌មានវិបាកជាប្រក្រតីក៏មាន សង្ខារក្ខន្ធមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទានក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន សៅហ្មងហើយ ទាំងគួរដល់សេចកី្តសៅហ្មងក៏មាន មិនសៅហ្មងហើយ តែគួរដល់សេចកី្តសៅហ្មងក៏មាន មិនសៅហ្មងហើយ ទាំងមិនគួរដល់សេចកី្តសៅហ្មងក៏មាន ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន កើតព្រមដោយបីតិក៏មាន កើតព្រមដោយសុខៈក៏មាន កើតព្រមដោយឧបេក្ខាក៏មាន គួរលះដោយទស្សនៈក៏មាន គួរលះដោយភាវនាក៏មាន មិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន មានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុគួរលះដោយភាវនាក៏មាន មានហេតុមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន ដល់នូវការសន្សំកពូនឡើងក៏មាន ដល់នូវការមិនសន្សំកពូនឡើងក៏មាន មិនដល់នូវការសន្សំ ទាំងមិនដល់នូវការមិនសន្សំកពូនឡើងក៏មាន ជារបស់សេក្ខបុគ្គលក៏មាន ជារបស់អសេក្ខបុគ្គលក៏មាន មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គលក៏មាន មានសភាពតូចឆ្មារក៏មាន ដល់នូវភាពធំក៏មាន ប្រមាណមិនបានក៏មាន មានអារម្មណ៍តូចឆា្មរក៏មាន មានអារម្មណ៍ដល់នូវភាពធំក៏មាន មានអារម្មណ៍ប្រមាណមិនបានក៏មាន ថោកទាបក៏មាន យ៉ាងកណ្តាលក៏មាន យ៉ាងឧត្តមក៏មាន មានសភាពខុស និងទៀងក៏មាន មានសភាពត្រូវ និងទៀងក៏មាន មានសភាពមិនទៀងក៏មាន មានមគ្គជាអារម្មណ៍ក៏មាន មានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន កើតឡើងហើយក៏មាន មិនទាន់កើតឡើងក៏មាន ប្រុងនឹងកើតឡើងក៏មាន ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន មានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន ខាងក្នុងក៏មាន ខាងក្រៅក៏មាន ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។
[៦៦] សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺ សង្ខារក្ខន្ធមានហេតុក៏មាន មិនមានហេតុក៏មាន ប្រកបដោយហេតុក៏មាន ប្រាសចាកហេតុក៏មាន ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន ប្រព្រឹត្តទៅជាមួយនឹងហេតុតែមិនមែនហេតុក៏មាន ជាហេតុ ទាំងប្រកបដោយហេតុក៏មាន ប្រកបដោយហេតុ តែមិនមែនហេតុក៏មាន មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមែនហេតុ ទាំងមិនប្រកបដោយហេតុក៏មាន ជាលោកិយក៏មាន ជាលោកុត្តរក៏មាន ដែលគប្បីដឹងដោយវិញ្ញាណណាមួយក៏មាន ដែលមិនគប្បីដឹងដោយវិញ្ញាណណាមួយក៏មាន មានអាសវៈក៏មាន មិនមានអាសវៈក៏មាន ប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន មិនមានអាសវៈក៏មាន ប្រកបដោយអាសវៈក៏មាន ប្រាសចាកអាសវៈក៏មាន មានអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន ប្រព្រឹត្តទៅមួយនឹងអាសវៈ តែមិនមែនអាសវៈក៏មាន មានអាសវៈ ទាំងប្រកបដោយអាសវៈក៏មាន ប្រកបដោយអាសវៈ តែមិនមែនអាសវៈក៏មាន ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈក៏មាន ជាសញ្ញោជនៈក៏មាន មិនមែនសញ្ញោជនៈក៏មាន ជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន មិនជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន ប្រកបដោយសញ្ញោជនៈក៏មាន ប្រាសចាកសញ្ញោជនៈក៏មាន ជាសញ្ញោជនៈ ទាំងជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន ជាប្រយោជន៍ដល់សញ្ញោជនៈ តែមិនមែនសញ្ញោជនៈក៏មាន ជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈក៏មាន ប្រកបដោយសញ្ញោជនៈ តែមិនមែនសញ្ញោជនៈក៏មាន ប្រាសចាកសញ្ញោជនៈ តែជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន ប្រាសចាកសញ្ញោជនៈ ទាំងមិនជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន ជាគន្ថៈក៏មាន មិនមែនគន្ថៈក៏មាន ដែលគន្ថៈគប្បីដោតក្រងក៏មាន ដែលគន្ថៈមិនគប្បីដោតក្រងក៏មាន ប្រកបដោយគន្ថៈក៏មាន ប្រាសចាកគន្ថៈក៏មាន ជាគន្ថៈ ទាំងជាធម៌ដែលគន្ថៈគប្បីដោតក្រងក៏មាន ជាធម៌ដែលគន្ថៈគប្បីដោតក្រង តែមិនមែនគន្ថៈក៏មាន ជាគន្ថៈ ទាំងប្រកបដោយគន្ថៈក៏មាន ប្រកបដោយគន្ថៈតែមិនមែនគន្ថៈក៏មាន ប្រាសចាកគន្ថៈ តែជាសភាពដែលគន្ថៈគប្បីដោតក្រងក៏មាន ប្រាសចាកគន្ថៈ ទាំងជាសភាពដែលគន្ថៈមិនគប្បីដោតក្រងក៏មាន ជាឱឃៈក៏មាន មិនមែនឱឃៈក៏មាន ដែលឱឃៈគប្បីប្រព្រឹត្តកន្លងក៏មាន ដែលឱឃៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន ប្រកបដោយឱឃៈក៏មាន ប្រាសចាកឱឃៈក៏មាន ជាឱឃៈ ទាំងជាធម៌ដែលឱឃៈគប្បីប្រព្រឹត្តកន្លងក៏មាន ជាធម៌ដែលឱឃៈគប្បីប្រព្រឹត្តកន្លង តែមិនមែនឱឃៈក៏មាន ជាឱឃៈ ទាំងប្រកបដោយឱឃៈក៏មាន ប្រកបដោយឱឃៈ តែមិនមែនឱឃៈក៏មាន ប្រាសចាកឱឃៈ តែជាសភាពដែលឱឃៈគប្បីប្រព្រឹត្តកន្លងក៏មាន ប្រាសចាកឱឃៈ ទាំងជាសភាពដែលឱឃៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន ជាយោគៈក៏មាន មិនមែនយោគៈក៏មាន ដែលយោគៈគប្បីប្រព្រឹត្តកន្លងក៏មាន ដែលយោគៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន ប្រកបដោយយោគៈក៏មាន ប្រាសចាកយោគៈក៏មាន ជាយោគៈ ទាំងជាធម៌ដែលយោគៈគប្បីប្រព្រឹត្តកន្លងក៏មាន ជាធម៌ដែលយោគៈគប្បីប្រព្រឹត្តកន្លង តែមិនមែនយោគៈក៏មាន ជាយោគៈ ទាំងប្រកបដោយយោគៈក៏មាន ប្រកបដោយយោគៈ តែមិនមែនយោគៈក៏មាន ប្រាសចាកយោគៈ តែជាសភាពដែលយោគៈគប្បីប្រព្រឹត្តកន្លងក៏មាន ប្រាសចាកយោគៈ ទាំងជាសភាពដែលយោគៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន ជានីវរណៈក៏មាន មិនមែននីវរណៈក៏មាន ជាប្រយោជន៍ដល់នីវរណៈក៏មាន មិនមែនជាប្រយោជន៍ដល់នីវរណៈក៏មាន ប្រកបដោយនីវរណៈក៏មាន ប្រាសចាកនីវរណៈក៏មាន ជានីវរណៈ ទាំងជាប្រយោជន៍ដល់នីវរណៈក៏មាន ជាប្រយោជន៍ដល់នីវរណៈ តែមិនមែននីវរណៈក៏មាន ជានីវរណៈ ទាំងប្រកបដោយនីវរណៈក៏មាន ប្រកបដោយនីវរណៈ តែមិនមែននីវរណៈក៏មាន ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈក៏មាន ប្រាសចាកនីវរណៈ ទាំងមិនជាប្រយោជន៍ដល់នីវរណៈក៏មាន ជាបរាមាសៈក៏មាន មិនមែនបរាមាសៈក៏មាន ដែលបរាមាសៈស្ទាបអង្អែលក៏មាន ដែលបរាមាសៈមិនស្ទាបអង្អែលក៏មាន ប្រកបដោយបរាមាសៈក៏មាន ប្រាសចាកបរាមាសៈក៏មាន ជាបរាមាសៈ ទាំងជាធម៌ដែលបរាមាសៈស្ទាបអង្អែលក៏មាន ជាធម៌ដែលបរាមាសៈស្ទាបអង្អែល តែមិនមែនជាបរាមាសៈក៏មាន ប្រាសចាកបរាមាសៈ តែជាធម៌ដែលបរាមាសៈស្ទាបអង្អែលក៏មាន ប្រាសចាកបរាមាសៈ ទាំងជាធម៌ដែលបរាមាសៈមិនស្ទាបអង្អែលក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយក៏មាន ជាឧបាទានក៏មាន មិនមែនឧបាទានក៏មាន ជាប្រយោជន៍ដល់ឧបាទានក៏មាន មិនជាប្រយោជន៍ដល់ឧបាទានក៏មាន ប្រកបដោយឧបាទានក៏មាន ប្រាសចាកឧបាទានក៏មាន ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនឧបាទានក៏មាន ជាឧបាទាន ទាំងប្រកបដោយឧបាទានក៏មាន ប្រកបដោយឧបាទាន តែមិនមែនឧបាទានក៏មាន ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទានក៏មាន ប្រាសចាកឧបាទាន ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន ជាសេចកី្តសៅហ្មងក៏មាន មិនមែនសេចកី្តសៅហ្មងក៏មាន គួរដល់នូវសេចកី្តសៅហ្មងក៏មាន មិនគួរដល់សេចកី្តសៅហ្មងក៏មាន សៅហ្មងហើយក៏មាន មិនសៅហ្មងហើយក៏មាន ប្រកបដោយសេចកី្តសៅហ្មងក៏មាន ប្រាសចាកសេចក្តីសៅហ្មងក៏មាន ជាសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មងក៏មាន គួរដល់សេចកី្តសៅហ្មង តែមិនមែនសេចក្តីសៅហ្មងក៏មាន ជាសេចក្តីសៅហ្មង ទាំងសៅហ្មងហើយក៏មាន សៅហ្មងហើយ តែមិនមែនសេចក្តីសៅហ្មងក៏មាន ជាសេចក្តីសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មងក៏មាន ប្រកបដោយសេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងក៏មាន ប្រាសចាកសេចក្តីសៅហ្មង តែគួរដល់សេចក្តីសៅហ្មងក៏មាន ប្រាសចាកសេចក្តីសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មងក៏មាន គួរលះដោយទស្សនៈក៏មាន មិនគួរលះដោយទស្សនៈក៏មាន គួរលះដោយភាវនាក៏មាន មិនគួរលះដោយភាវនាក៏មាន មានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុមិនគួរលះដោយទស្សនៈក៏មាន មានហេតុគួរលះដោយភាវនាក៏មាន មានហេតុមិនគួរលះដោយភាវនាក៏មាន ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈក៏មាន មិនមានវិតក្កៈក៏មាន ប្រព្រឹត្តទៅជាមួយនឹងវិចារៈក៏មាន មិនមានវិចារៈក៏មាន ប្រព្រឹត្តទៅជាមួយនឹងបីតិក៏មាន មិនមានបីតិក៏មាន កើតព្រមដោយបីតិក៏មាន មិនកើតព្រមដោយបីតិក៏មាន កើតព្រមដោយសុខៈក៏មាន មិនកើតព្រមដោយសុខៈក៏មាន កើតព្រមដោយឧបេក្ខាក៏មាន មិនកើតព្រមដោយឧបេក្ខាក៏មាន ជាកាមាវចរក៏មាន មិនមែនកាមាវចរក៏មាន ជារូបាវចរក៏មាន មិនមែនរូបាវចរក៏មាន ជាអរូបាវចរក៏មាន មិនមែនអរូបាវចរក៏មាន ជាបរិយាបន្នៈក៏មាន ជាអបរិយាបន្នៈក៏មាន ជានិយ្យានិកៈក៏មាន ជាអនិយ្យានិកៈក៏មាន ជានិយតៈក៏មាន ជាអនិយតៈក៏មាន ប្រកបដោយឧត្តរៈក៏មាន មិនប្រកបដោយឧត្តរៈក៏មាន ប្រកបដោយរណៈក៏មាន មិនមានរណៈក៏មាន។ សង្ខារក្ខន្ធ មានប្រការ ៣ គឺ សង្ខារក្ខន្ធជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។
[៦៧] សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធ មានប្រការ ២ គឺ សង្ខារក្ខន្ធប្រកបដោយរណៈក៏មាន មិនប្រកបដោយរណៈក៏មាន។ សង្ខារក្ខន្ធ មានប្រការ ៣ គឺ សង្ខារក្ខន្ធប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន។បេ។ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។
ចប់ ទុកមូលកៈ។
[៦៨] សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺ សង្ខារក្ខន្ធជាហេតុក៏មាន មិនមែនហេតុក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ គឺសង្ខារក្ខន្ធជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺសង្ខារក្ខន្ធ ប្រកបដោយរណៈក៏មាន មិនមានរណៈក៏មាន សង្ខារក្ខន្ធមានប្រការ ៣ គឺ សង្ខារក្ខន្ធជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺសង្ខារក្ខន្ធជាហេតុក៏មាន មិនមែនហេតុក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ គឺ សង្ខារក្ខន្ធប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន។បេ។ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺសង្ខារក្ខន្ធប្រកបដោយរណៈក៏មាន មិនមានរណៈក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ គឺ សង្ខារក្ខន្ធប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន។បេ។ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។
ចប់ តិកមូលកៈ។
[៦៩] សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺ សង្ខារក្ខន្ធជាហេតុក៏មាន មិនមានហេតុក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ គឺ សង្ខារក្ខន្ធជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹត្យក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺ សង្ខារក្ខន្ធមានហេតុក៏មាន មិនមានហេតុក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ គឺ សង្ខារក្ខន្ធប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺ សង្ខារក្ខន្ធប្រកបដោយហេតុក៏មាន ប្រាសចាកហេតុក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ គឺសង្ខារក្ខន្ធជាវិបាកក៏មាន ជាធម៌មានវិបាកជាប្រក្រតីក៏មាន មិនមែនវិបាក ទាំងមិនមែនជាធម៌មានវិបាកជាប្រក្រតីក៏មាន។បេ។ សង្ខារខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺ សង្ខារក្ខន្ធជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន ប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុក៏មាន។ សង្ខារក្ខន្ធ មានប្រការ ៣ គឺ សង្ខារក្ខន្ធដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទានក៏មាន ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺ សង្ខារក្ខន្ធជាហេតុ ទាំងប្រកបដោយហេតុក៏មាន ប្រកបដោយហេតុ តែមិនមែនជាហេតុក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ គឺសង្ខារក្ខន្ធសៅហ្មងហើយ ទាំងគួរដល់សេចកី្តសៅហ្មងក៏មាន មិនសៅហ្មងហើយ តែគួរដល់សេចកី្តសៅហ្មងក៏មាន មិនសៅហ្មងហើយ ទាំងមិនគួរដល់សេចក្តីសៅហ្មងក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺសង្ខារក្ខន្ធមិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមែនហេតុ ទាំងមិនប្រកបដោយហេតុក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ គឺ សង្ខារក្ខន្ធមានវិតក្កៈ ទាំងមានវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺ សង្ខារក្ខន្ធជាលោកិយក៏មាន ជាលោកុត្តរក៏មាន។ សង្ខារក្ខន្ធ មានប្រការ ៣ គឺ សង្ខារក្ខន្ធកើតព្រមដោយបីតិក៏មាន កើតព្រមដោយសុខៈក៏មាន កើតព្រមដោយឧបេក្ខាក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។សង្ខារក្ខន្ធ មានប្រការ ២ គឺ សង្ខារក្ខន្ធដែលគប្បីដឹងដោយវិញ្ញាណណាមួយក៏មាន ដែលមិនគប្បីដឹងដោយវិញ្ញាណណាមួយក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ គឺ សង្ខារក្ខន្ធដែលគួរលះដោយទស្សនៈក៏មាន គួរលះដោយភាវនាក៏មាន មិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សង្ខារក្ខន្ធ មានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺសង្ខារក្ខន្ធជាអាសវៈក៏មាន មិនមែនអាសវៈក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ គឺ សង្ខារក្ខន្ធមានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុគួរលះដោយភាវនាក៏មាន មានហេតុមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។សង្ខារក្ខន្ធមានប្រការ ២ គឺ សង្ខារក្ខន្ធមានអាសវៈក៏មាន មិនមានអាសវៈក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ គឺ សង្ខារក្ខន្ធ ដល់នូវការសន្សំកពូនឡើងក៏មាន ដល់នូវការមិនសន្សំកពូនឡើងក៏មាន មិនដល់នូវការសន្សំកពូនឡើង ទាំងមិនដល់នូវការមិនសន្សំកពូនឡើងក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺ សង្ខារក្ខន្ធប្រកបដោយអាសវៈក៏មាន ប្រាសចាកអាសវៈក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ ឝឺសង្ខារក្ខន្ធ ជារបស់សេក្ខបុគ្គលក៏មាន ជារបស់អសេក្ខបុគ្គលក៏មាន មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គលក៏មាន។បេ។ សង្ខារក្ខន្ធ មានប្រការ ១០ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺ សង្ខារក្ខន្ធជាអាសវៈ ទាំងមានអាសវៈក៏មាន មានអាសវៈ តែមិនមែនអាសវៈក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ គឺ សង្ខារក្ខន្ធមានសភាពតូចឆា្មរក៏មាន ដល់នូវសភាពធំក៏មាន ប្រមាណមិនបានក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺ សង្ខារក្ខន្ធ ជាអាសវៈ ទាំងប្រកបដោយអាសវៈក៏មាន ប្រកបដោយអាសវៈ តែមិនមែនអាសវៈក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ គឺ សង្ខារក្ខន្ធ មានអារម្មណ៍តូចឆា្មរក៏មាន មានអារម្មណ៍ដល់នូវសភាពធំក៏មាន មានអារម្មណ៍ប្រមាណមិនបានក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺ សង្ខារក្ខន្ធប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន ប្រាសចាកអាសវៈ ទាំងមិនប្រកបដោយអាសវៈក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ គឺសង្ខារក្ខន្ធថោកទាបក៏មាន យ៉ាងកណ្តាលក៏មាន យ៉ាងឧត្តមក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺ សង្ខារក្ខន្ធជាសញ្ញោជនៈក៏មាន មិនមែនសញ្ញោជនៈក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ គឺ សង្ខារក្ខន្ធមានសភាពខុស និងទៀងក៏មាន មានសភាពត្រូវ និងទៀងក៏មាន មានសភាពមិនទៀងក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺ សង្ខារក្ខន្ធជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន មិនជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ គឺ សង្ខារក្ខន្ធមានមគ្គជាអារម្មណ៍ក៏មាន មានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺ សង្ខារក្ខន្ធប្រកបដោយសញ្ញោជនៈក៏មាន ប្រាសចាកសញ្ញោជនៈក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ គឺ សង្ខារក្ខន្ធដែលកើតឡើងហើយក៏មាន ដែលមិនទាន់កើតឡើងក៏មាន ដែលប្រុងនឹងកើតឡើងក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សង្ខារក្ខន្ធ មានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺ សង្ខារក្ខន្ធជាសញ្ញោជនៈ ទាំងជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន ជាប្រយោជន៍ដល់សញ្ញោជនៈ តែមិនមែនសញ្ញោជនៈក៏មាន។ សង្ខារក្ខន្ធ មានប្រការ ៣ គឺសង្ខារក្ខន្ធជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សង្ខារក្ខន្ធ មានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺ សង្ខារក្ខន្ធជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈក៏មាន ប្រកបដោយសញ្ញោជនៈ តែមិនមែនសញ្ញោជនៈក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ គឺសង្ខារក្ខន្ធមានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺ សង្ខារក្ខន្ធ ប្រាសចាកសញ្ញោជនៈ តែជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន ប្រាសចាកសញ្ញោជនៈ ទាំងមិនជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន។ សង្ខារក្ខន្ធ មានប្រការ ៣ គឺ សង្ខារក្ខន្ធខាងក្នុងក៏មាន ខាងក្រៅក៏មាន ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សង្ខារក្ខន្ធ មានប្រការមូយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺ សង្ខារក្ខន្ធជាគន្ថៈក៏មាន មិនមែនគន្ថៈក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ គឺសង្ខារក្ខន្ធមានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។
ចប់ ឧភតោវឌ្ឍកៈ។
[៧០] សង្ខារក្ខន្ធ មានប្រការ ៧ គឺ សង្ខារក្ខន្ធជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន សង្ខារក្ខន្ធមានប្រការ ៧ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការ ៧ ដទៃទៀត គឺ សង្ខារក្ខន្ធប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន។បេ។ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន សង្ខារក្ខន្ធមានប្រការ ៧ យ៉ាងនេះឯង។
[៧១] សង្ខារក្ខន្ធមានប្រការ ២៤ គឺ សង្ខារក្ខន្ធ ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន សង្ខារក្ខន្ធព្រោះសោតសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះឃានសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះកាយសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះមនោសម្ផ័ស្សជាបច្ច័យ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន ចេតនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ ចេតនាកើតអំពីមនោសម្ផ័ស្ស សង្ខារក្ខន្ធមានប្រការ ២៤ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការ ២៤ ដទៃទៀត គឺ សង្ខារក្ខន្ធព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន។បេ។ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន សង្ខារក្ខន្ធ ព្រោះសោតសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះឃានសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះកាយសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះមនោសម្ផ័ស្សជាបច្ច័យ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន ចេតនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ ចេតនាកើតអំពីមនោសម្ផ័ស្ស សង្ខារក្ខន្ធ មានប្រការ ២៤ យ៉ាងនេះឯង។
[៧២] សង្ខារក្ខន្ធមានប្រការ ៣០ គឺ សង្ខារក្ខន្ធ ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន សង្ខារក្ខន្ធព្រោះសោតសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះឃានសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះកាយសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះមនោសម្ផ័ស្សជាបច្ច័យ ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន ចេតនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ ចេតនាកើតអំពីមនោសម្ផ័ស្ស សង្ខារក្ខន្ធមានប្រការ ៣០ យ៉ាងនេះឯង។
[៧៣] សង្ខារក្ខន្ធ មានច្រើនប្រការ គឺ សង្ខារក្ខន្ធ ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន សង្ខារក្ខន្ធ ព្រោះសោតសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះឃានសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះកាយសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះមនោសម្ផ័ស្ស ជាបច្ច័យ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន ចេតនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ ចេតនាកើតអំពីមនោសម្ផ័ស្ស សង្ខារក្ខន្ធមានច្រើនប្រការយ៉ាងនេះឯង។ សង្ខារក្ខន្ធមានច្រើនប្រការដទៃទៀត គឺ សង្ខារក្ខន្ធ ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន។បេ។ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន សង្ខារក្ខន្ធព្រោះសោតសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះឃានសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះកាយសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះមនោសម្ផ័ស្សជាបច្ច័យ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន ចេតនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ ចេតនាកើតអំពីមនោសម្ផ័ស្ស សង្ខារក្ខន្ធមានច្រើនប្រការយ៉ាងនេះឯង។ នេះហៅថា សង្ខារក្ខន្ធ។