User Tools

Site Tools


Translations of this page?:
km:tipitaka:abh:vb:abh.vb.01.03

(បញ្ហាបុច្ឆកៈ ទី៣)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh vb 01 03 បាលី cs-km: abh.vb.01.03 អដ្ឋកថា: abh.vb.01.03_att PTS: ?

(បញ្ហាបុច្ឆកៈ ទី៣)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៣. បញ្ហាបុច្ឆកំ)

[៨៤] ខន្ធ ៥ គឺ រូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ។ បណ្តាខន្ធ ៥ ខន្ធ ជាកុសលប៉ុន្មាន ជាអកុសលប៉ុន្មាន ជាអព្យាក្រឹតប៉ុន្មាន។បេ។ ប្រកបដោយសត្រូវប៉ុន្មាន មិនមានសត្រូវប៉ុន្មាន។

(តិក)

(១. តិកំ)

[៨៥] រូបខន្ធ ជាអព្យាក្រឹត ឯខន្ធ ៤ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។ ខន្ធ ២ មិនគប្បីពោលថា ប្រកបដោយសុខវេទនាផង ថាប្រកបដោយទុក្ខវេទនាផង ថាប្រកបដោយអទុក្ខមសុខវេទនាផងឡើយ ខន្ធ ៣ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន។ រូបក្ខន្ធ មិនមែនជាវិបាក មិនមែនជាធម៌មានវិបាកជាប្រក្រតី ខន្ធ ៤ ជាវិបាកក៏មាន ជាធម៌មានវិបាកជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែនជាធម៌មានវិបាកជាប្រក្រតីក៏មាន។ រូបក្ខន្ធ មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទានក៏មាន ខន្ធ ៤ មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទានក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន។ រូបក្ខន្ធ មិនសៅហ្មងហើយ តែគួរដល់សេចក្តីសៅហ្មង ខន្ធ ៤ សៅហ្មងហើយ ទាំងគួរដល់សេចក្តីសៅហ្មងក៏មាន មិនសៅហ្មងហើយ តែគួរដល់សេចក្តីសៅហ្មងក៏មាន មិនសៅហ្មងហើយ ទាំងមិនគួរដល់សេចក្តីសៅហ្មងក៏មាន។ រូបក្ខន្ធ មិនមានវិតក្កៈ មិនមានវិចារៈ ខន្ធ ៣ មិនមានវិតក្កៈ តែប្រព្រឹត្តទៅជាមួយនឹងវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន សង្ខារក្ខន្ធប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ជាមួយនឹងវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន មិនគប្បីពោលថា ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ជាមួយនឹងវិចារៈផង ថាមិនមានវិតក្កៈ មានត្រឹមតែជាវិចារៈផង ថាមិនមានវិតក្កៈ ទាំងមិនមានវិចារៈផងក៏មាន។ រូបក្ខន្ធ មិនគប្បីពោលថា កើតព្រមដោយបីតិផង ថាកើតព្រមដោយសុខផង ថាកើតព្រមដោយឧបេក្ខាផងឡើយ វេទនាខន្ធ កើតព្រមដោយបីតិ មិនកើតព្រមដោយសុខ មិនកើតព្រមដោយឧបេក្ខាក៏មាន មិនគប្បីពោលថា កើតព្រមដោយបីតិក៏មាន ខន្ធ ៣ កើតព្រមដោយបីតិក៏មាន កើតព្រមដោយសុខៈក៏មាន កើតព្រមដោយឧបេក្ខាក៏មាន មិនគប្បីពោលថា កើតព្រមដោយបីតិផង ថាកើតព្រមដោយសុខៈផង ថាកើតព្រមដោយឧបេក្ខាផងក៏មាន។ រូបក្ខន្ធ មិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាទេ ខន្ធ ៤ គួរលះដោយទស្សនៈក៏មាន គួរលះដោយភាវនាក៏មាន មិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន។ រូបក្ខន្ធ មានហេតុមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនា ខន្ធ ៤ មានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុគួរលះដោយភាវនាក៏មាន មានហេតុមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន។ រូបក្ខន្ធ មិនដល់នូវការសន្សំកពូនឡើង ទាំងមិនដល់នូវការមិនសន្សំកពូនឡើង ខន្ធ ៤ ដល់នូវការសន្សំកពូនឡើងក៏មាន ដល់នូវការមិនសន្សំកពូនឡើងក៏មាន មិនដល់នូវការសន្សំកពូនឡើង ទាំងមិនដល់នូវការមិនសន្សំកពូនឡើងក៏មាន។ រូបក្ខន្ធ មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គល ខន្ធ ៤ ជារបស់សេក្ខបុគ្គលក៏មាន ជារបស់អសេក្ខបុគ្គលក៏មាន មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គលក៏មាន។ រូបក្ខន្ធមានសភាពតូចឆា្មរ ខន្ធ ៤ មានសភាពតូចឆ្មារក៏មាន ដល់សភាពធំក៏មាន ប្រមាណមិនបានក៏មាន។ រូបក្ខន្ធ មិនមានអារម្មណ៍ ខន្ធ ៤ មានអារម្មណ៍តូចឆ្មារក៏មាន មានអារម្មណ៍ដល់សភាពធំក៏មាន មានអារម្មណ៍ប្រមាណមិនបានក៏មាន មិនគប្បីពោលថា មានអារម្មណ៍តូចឆា្មរផង ថាមានអារម្មណ៍ដល់នូវសភាពធំផង ថាមានអារម្មណ៍ប្រមាណមិនបានផងក៏មាន។ រូបក្ខន្ធ ជាកណ្តាល ខន្ធ ៤ ថោកទាបក៏មាន កណ្តាលក៏មាន ថៃ្លថ្លាក៏មាន។ រូបក្ខន្ធ មិនទៀង ខន្ធ ៤ មានសភាពខុស និងទៀងក៏មាន មានសភាពត្រូវ និងទៀងក៏មាន មិនទៀងក៏មាន។ រូបក្ខន្ធ មិនមានអារម្មណ៍ ខន្ធ ៤ មានមគ្គជាអារម្មណ៍ក៏មាន មានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន មិនគប្បីពោលថា មានមគ្គជាអារម្មណ៍ផង ថាមានមគ្គជាហេតុផង ថាមានមគ្គជាអធិបតីផងក៏មាន។ ខន្ធ ៤ កើតឡើងហើយក៏មាន មិនទាន់កើតឡើងក៏មាន ប្រុងនឹងកើតឡើងក៏មាន ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន។ រូបក្ខន្ធ មិនមានអារម្មណ៍ ខន្ធ ៤ មានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន មិនគប្បីពោលថា មានអារម្មណ៍ជាអតីតផង ថាមានអារម្មណ៍ជាអនាគតផង ថាមានអារម្មណ៍ជាបច្ចុប្បន្នផងក៏មាន។ ខន្ធ ៤ ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ជាខាងក្នុង និងខាងក្រៅក៏មាន។ រូបក្ខន្ធ មិនមានអារម្មណ៍ ខន្ធ ៤ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន មិនគប្បីពោលថា មានអារម្មណ៍ខាងក្នុងផង ថាមានអារម្មណ៍ខាងក្រៅផង ថាមានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅផងក៏មាន។ ខន្ធ ៤ មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់ទេ រូបក្ខន្ធប្រកបដោយការឃើញ ទាំងប្រកបដោយការប៉ះពាល់ក៏មាន មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ក៏មាន មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់ក៏មាន។

(ទុក)

(២. ទុកំ)

[៨៦] ខន្ធ ៤ មិនមែនជាហេតុ ឯសង្ខារក្ខន្ធ ជាហេតុក៏មាន មិនមែនជាហេតុក៏មាន។ រូបក្ខន្ធ មិនមានហេតុ ខន្ធ ៤ ប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមានហេតុក៏មាន។ រូបក្ខន្ធប្រាសចាកហេតុ ខន្ធ ៤ ប្រកបដោយហេតុក៏មាន ប្រាសចាកហេតុក៏មាន។ រូបក្ខន្ធ មិនគប្បីពោលថា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុផង ថាប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនជាហេតុផងឡើយ ខន្ធ ៣ មិនគប្បីពោលថា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុទេ ប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុក៏មាន មិនគប្បីពោលថា ប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុក៏មាន សង្ខារក្ខន្ធ ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន ប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុក៏មាន មិនគប្បីពោលថា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុផង ថាប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុផងក៏មាន។ រូបក្ខន្ធ មិនគប្បីពោលថា ជាហេតុ ទាំងប្រកបដោយហេតុផង ថាប្រកបដោយហេតុ តែមិនមែនហេតុផងឡើយ ខន្ធ ៣ មិនគប្បីពោលថា ជាហេតុ ទាំងប្រកបដោយហេតុទេ ខន្ធ ៣ ប្រកបដោយហេតុ តែមិនមែនហេតុក៏មាន មិនគប្បីពោលថា ប្រកបដោយហេតុ តែមិនមែនហេតុក៏មាន សង្ខារក្ខន្ធ ជាហេតុ ទាំងប្រកបដោយហេតុក៏មាន ប្រកបដោយហេតុ តែមិនមែនហេតុក៏មាន មិនគប្បីពោលថា ជាហេតុ ទាំងប្រកបដោយហេតុផង ថាប្រកបដោយហេតុ តែមិនមែនហេតុផងក៏មាន។ រូបក្ខន្ធ មិនមែនហេតុ ទាំងមិនមានហេតុ ខន្ធ ៣ មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមែនហេតុ ទាំងមិនមានហេតុក៏មាន សង្ខារក្ខន្ធមិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមែនហេតុ ទាំងមិនមានហេតុក៏មាន មិនគប្បីពោលថា មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុផង ថាមិនមែនជាហេតុ ទាំងមិនមានហេតុផងក៏មាន។

[៨៧] ពួកធម៌ប្រព្រឹត្តទៅជាមួយនឹងបច្ច័យ ត្រូវបច្ច័យប្រជុំតាក់តែង។ ខន្ធ ៤ មិនប្រកបដោយការឃើញ រូបក្ខន្ធ ប្រកបដោយការឃើញក៏មាន មិនប្រកបដោយការឃើញក៏មាន។ ខន្ធ ៤ មិនប្រកបដោយការប៉ះពាល់ រូបក្ខន្ធ ប្រកបដោយការប៉ះពាល់ក៏មាន មិនប្រកបដោយការប៉ះពាល់ក៏មាន។ រូបក្ខន្ធ ជារូប ខន្ធ ៤ ជាអរូប។ រូបក្ខន្ធ ជាលោកិយ ខន្ធ ៤ ជាលោកិយ ជាលោកុត្តរក៏មាន។ ខន្ធ ដែលគប្បីដឹងច្បាស់ ដោយវិញ្ញាណណាមួយ មិនគប្បីដឹងច្បាស់ដោយវិញ្ញាណណាមួយ។

[៨៨] ខន្ធ ៤ មិនមែនអាសវៈ សង្ខារក្ខន្ធ ជាអាសវៈក៏មាន មិនមែនអាសវៈក៏មាន។ រូបក្ខន្ធ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ខន្ធ ៤ ប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន មិនមានអាសវៈក៏មាន។ រូបក្ខន្ធ ប្រាកចាកអាសវៈ ខន្ធ ៤ ប្រកបដោយអាសវៈក៏មាន ប្រាសចាកអាសវៈក៏មាន។ រូបក្ខន្ធ មិនគប្បីពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈឡើយ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈ ខន្ធ ៣ មិនគប្បីពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈទេ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈក៏មាន មិនគប្បីពោលថា ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈក៏មាន សង្ខារក្ខន្ធ ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈក៏មាន មិនគប្បីពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈផង ថាប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈផងក៏មាន។ រូបក្ខន្ធ មិនគប្បីពោលថា ជាអាសវៈ ទាំងប្រកបដោយអាសវៈផង ថាប្រកបដោយអាសវៈ តែមិនមែនជាអាសវៈផងឡើយ ខន្ធ ៣ មិនគប្បីពោលថា ជាអាសវៈ ទាំងប្រកបដោយអាសវៈទេ ប្រកបដោយអាសវៈ តែមិនមែនជាអាសវៈក៏មាន មិនគប្បីពោលថា ប្រកបដោយអាសវៈ ទាំងមិនមែនអាសវៈក៏មាន សង្ខារក្ខន្ធ ជាអាសវៈ ទាំងប្រកបដោយអាសវៈក៏មាន ប្រកបដោយអាសវៈ តែមិនមែនអាសវៈក៏មាន មិនគប្បីពោលថា ជាអាសវៈ ទាំងប្រកបដោយអាសវៈផង ថាប្រកបដោយអាសវៈ តែមិនមែនជាអាសវៈផងក៏មាន។ រូបក្ខន្ធ ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ ខន្ធ ៤ ប្រាសចាកអាសវៈ តែប្រពឹ្រត្តទៅជាមួយនឹងអាសវៈក៏មាន ប្រាសចាកអាសវៈ ទាំងមិនមែនអាសវៈក៏មាន មិនគប្បីពោលថា ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈផង ថាប្រាសចាកអាសវៈ ទាំងមិនមែនអាសវៈផងក៏មាន។

[៨៩] ខន្ធ ៤ មិនមែនសញ្ញោជនៈ សង្ខារក្ខន្ធ ជាសញ្ញោជនៈក៏មាន មិនមែនសញ្ញោជនៈក៏មាន។ រូបក្ខន្ធ ជាប្រយោជន៍ដល់សញ្ញោជនៈ ខន្ធ ៤ ជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន មិនជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន។ រូបក្ខន្ធ ប្រាសចាកសញ្ញោជនៈ ខន្ធ ៤ ប្រកបដោយសញ្ញោជនៈក៏មាន ប្រាសចាកសញ្ញោជនៈក៏មាន។ រូបក្ខន្ធ មិនគប្បីពោលថា ជាសញ្ញោជនៈ ទាំងជាប្រយោជន៍ដល់សញ្ញោជនៈទេ ជាប្រយោជន៍ដល់សញ្ញោជនៈ តែមិនមែនសញ្ញោជនៈ ខន្ធ ៣ មិនគប្បីពោលថា ជាសញ្ញោជនៈ ទាំងជាប្រយោជន៍ដល់សញ្ញោជនៈឡើយ ជាប្រយោជន៍ដល់សញ្ញោជនៈ តែមិនមែនសញ្ញោជនៈក៏មាន មិនគប្បីពោលថា ជាប្រយោជន៍ដល់សញ្ញោជនៈ តែមិនមែនសញ្ញោជនៈក៏មាន សង្ខារក្ខន្ធ ជាសញ្ញោជនៈ ទាំងជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន ជាប្រយោជន៍ដល់សញ្ញោជនៈ តែមិនមែនសញ្ញោជនៈក៏មាន មិនគប្បីពោលថា ជាសញ្ញោជនៈ ទាំងជាប្រយោជន៍ដល់សញ្ញោជនៈផង ថាជាប្រយោជន៍ដល់សញ្ញោជនៈ តែមិនមែនសញ្ញោជនៈផងក៏មាន។ រូបក្ខន្ធ មិនគប្បីពោលថា ជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈផង ថា ប្រកបដោយសញ្ញោជនៈ តែមិនមែនសញ្ញោជនៈផងទេ ខន្ធ ៣ មិនគប្បីពោលថា ជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈឡើយ ប្រកបដោយសញ្ញោជនៈ តែមិនមែនសញ្ញោជនៈក៏មាន មិនគប្បីពោលថា ប្រកបដោយសញ្ញោជនៈ ទាំងមិនមែនសញ្ញោជនៈក៏មាន សង្ខារក្ខន្ធ ជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈក៏មាន ប្រកបដោយសញ្ញោជនៈ តែមិនមែនសញ្ញោជនៈក៏មាន មិនគប្បីពោលថា ជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈផង ថាប្រកបដោយសញ្ញោជនៈ តែមិនមែនសញ្ញោជនៈផងក៏មាន។ រូបក្ខន្ធ ប្រាសចាកសញ្ញោជនៈ តែជាប្រយោជន៍ដល់សញ្ញោជនៈ ខន្ធ ៤ ប្រាសចាកសញ្ញោជនៈ តែជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន ប្រាសចាកសញ្ញោជនៈ ទាំងមិនជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន មិនគប្បីពោលថា ប្រាសចាកសញ្ញោជនៈ ទាំងជាប្រយោជន៍ដល់សញ្ញោជនៈផង ថាប្រាសចាកសញ្ញោជនៈ ទាំងមិនជាប្រយោជន៍ដល់សញ្ញោជនៈផងក៏មាន។

[៩០] ខន្ធ ៤ មិនមែនគន្ថៈ សង្ខារក្ខន្ធ ជាគន្ថៈក៏មាន មិនមែនគន្ថៈក៏មាន។ រូបក្ខន្ធ គន្ថៈ គប្បីដោតក្រង ខន្ធ ៤ គន្ថៈគប្បីដោតក្រងក៏មាន គន្ថៈមិនគប្បីដោតក្រងក៏មាន។ រូបក្ខន្ធ ប្រាសចាកគន្ថៈ ខន្ធ ៤ ប្រកបដោយគន្ថៈក៏មាន ប្រាសចាកគន្ថៈក៏មាន។ រូបក្ខន្ធ មិនគប្បីពោលថា ជាគន្ថៈ ទាំងគន្ថៈគប្បីដោតក្រងឡើយ គន្ថៈគប្បីដោតក្រង តែមិនមែនគន្ថៈ ខន្ធ ៣ មិនគប្បីពោលថា ជាគន្ថៈ ទាំងគន្ថៈគប្បីដោតក្រងទេ គន្ថៈគប្បីដោតក្រង តែមិនមែនគន្ថៈក៏មាន មិនគប្បីពោលថា គន្ថៈគប្បីដោតក្រង តែមិនមែនគន្ថៈក៏មាន សង្ខារក្ខន្ធ ជាគន្ថៈ ទាំងគន្ថៈគប្បីដោតក្រងក៏មាន គន្ថៈគប្បីដោតក្រង តែមិនមែនគន្ថៈក៏មាន មិនគប្បីពោលថា ជាគន្ថៈ ទាំងគន្ថៈគប្បីដោតក្រងផង ថាគន្ថៈគប្បីដោតក្រង តែមិនមែនជាគន្ថៈផងក៏មាន។ រូបក្ខន្ធ មិនគប្បីពោលថា ជាគន្ថៈ ទាំងប្រកបដោយគន្ថៈផង ថាប្រកបដោយគន្ថៈ តែមិនមែនគន្ថៈផងឡើយ ខន្ធ ៣ មិនគប្បីពោលថា ជាគន្ថៈ ទាំងប្រកបដោយគន្ថៈទេ ប្រកបដោយគន្ថៈ តែមិនមែនគន្ថៈក៏មាន មិនគប្បីពោលថា ប្រកបដោយគន្ថៈ តែមិនមែនគន្ថៈក៏មាន សង្ខារក្ខន្ធ ជាគន្ថៈ ទាំងប្រកបដោយគន្ថៈក៏មាន ប្រកបដោយគន្ថៈ តែមិនមែនគន្ថៈក៏មាន មិនគប្បីពោលថា ជាគន្ថៈ ទាំងប្រកបដោយគន្ថៈផង ថាប្រកបដោយគន្ថៈ តែមិនមែនគន្ថៈផងក៏មាន។ រូបក្ខន្ធ ប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រង ខន្ធ ៤ ប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រងក៏មាន ប្រាសចាកគន្ថៈ ទាំងគន្ថៈមិនគប្បីដោតក្រងក៏មាន មិនគប្បីពោលថា ប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រងផង ថាប្រាសចាកគន្ថៈ ទាំងគន្ថៈមិនគប្បីដោតក្រងផងក៏មាន។

[៩១] ខន្ធ ៤ មិនមែនឱឃៈ។បេ។ មិនមែនយោគៈ។បេ។ មិនមែននីវរណៈ សង្ខារក្ខន្ធ ជានីវរណៈក៏មាន មិនមែននីវរណៈក៏មាន។ រូបក្ខន្ធ ជាប្រយោជន៍ដល់នីវរណៈ ខន្ធ ៤ ជាប្រយោជន៍ដល់នីវរណៈក៏មាន មិនមែនជាប្រយោជន៍ដល់នីវរណៈក៏មាន។ រូបក្ខន្ធប្រាសចាកនីវរណៈ ខន្ធ ៤ ប្រកបដោយនីវរណៈក៏មាន ប្រាសចាកនីវរណៈក៏មាន។ រូបក្ខន្ធ មិនគប្បីពោលថា ជានីវរណៈ ទាំងជាប្រយោជន៍ដល់នីវរណៈឡើយ ជាប្រយោជន៍ដល់នីវរណៈ តែមិនមែននីវរណៈ ខន្ធ ៣ មិនគប្បីពោលថា ជានីវរណៈ ទាំងជាប្រយោជន៍ដល់នីវរណៈទេ ជាប្រយោជន៍ដល់នីវរណៈ តែមិនមែននីវរណៈក៏មាន មិនគប្បីពោលថា ជាប្រយោជន៍ដល់នីវរណៈ ទាំងមិនមែននីវរណៈក៏មាន សង្ខារក្ខន្ធ ជានីវរណៈ ទាំងជាប្រយោជន៍ដល់នីវរណៈក៏មាន ជាប្រយោជន៍ដល់នីវរណៈ តែមិនមែននីវរណៈក៏មាន មិនគប្បីពោលថា ជានីវរណៈទាំងជាប្រយោជន៍ដល់នីវរណៈផង ថាជាប្រយោជន៍ដល់នីវរណៈ តែមិនមែននីវរណៈផងក៏មាន។ រូបក្ខន្ធ មិនគប្បីពោលថា ជានីវរណៈ ទាំងប្រកបដោយនីវរណៈផង ថាប្រកបដោយនីវរណៈ តែមិនមែននីវរណៈផងឡើយ ខន្ធ ៣ មិនគប្បីពោលថា ជានីវរណៈ ទាំងប្រកបដោយនីវរណៈទេ ប្រកបដោយនីវរណៈ តែមិនមែននីវរណៈក៏មាន មិនគប្បីពោលថា ប្រកបដោយនីវរណៈ តែមិនមែននីវរណៈក៏មាន សង្ខារក្ខន្ធ ជានីវរណៈ ទាំងប្រកបដោយនីវរណៈក៏មាន ប្រកបដោយនីវរណៈ តែមិនមែននីវរណៈក៏មាន មិនគប្បីពោលថា ជានីវរណៈ ទាំងប្រកបដោយនីវរណៈផង ថាប្រកបដោយនីវរណៈ តែមិនមែននីវរណៈផងក៏មាន។ រូបក្ខន្ធ ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈ ខន្ធ ៤ ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈក៏មាន ប្រាសចាកនីវរណៈ ទាំងមិនជាប្រយោជន៍ដល់នីវរណៈក៏មាន មិនគប្បីពោលថា ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈផង ថាប្រាសចាកនីវរណៈ ទាំងមិនជាប្រយោជន៍ដល់នីវរណៈផងក៏មាន។

[៩២] ខន្ធ ៤ មិនមែនបរាមាសៈ សង្ខារក្ខន្ធ ជាបរាមាសៈក៏មាន មិនមែនបរាមាសៈក៏មាន។ រូបក្ខន្ធ បរាមាសៈស្ទាបអង្អែល ខន្ធ ៤ បរាមាសៈស្ទាបអង្អែលក៏មាន បរាមាសៈមិនស្ទាបអង្អែលក៏មាន។ រូបក្ខន្ធ ប្រាសចាកបរាមាសៈ ខន្ធ ៣ ប្រកបដោយបរាមាសៈក៏មាន ប្រាសចាកបរាមាសៈក៏មាន សង្ខារក្ខន្ធ ប្រកបដោយបរាមាសៈក៏មាន ប្រាសចាកបរាមាសៈក៏មាន មិនគប្បីពោលថា ប្រកបដោយបរាមាសៈផង ថាប្រាសចាកបរាមាសៈផងក៏មាន។ រូបក្ខន្ធ មិនគប្បីពោលថា ជាបរាមាសៈ ទាំងបរាមាសៈស្ទាបអង្អែលឡើយ បរាមាសៈស្ទាបអង្អែល តែមិនមែនបរាមាសៈ ខន្ធ ៣ មិនគប្បីពោលថា ជាបរាមាសៈ ទាំងបរាមាសៈស្ទាបអង្អែលទេ បរាមាសៈស្ទាបអង្អែល តែមិនមែនបរាមាសៈក៏មាន មិនគប្បីពោលថា បរាមាសៈស្ទាបអង្អែល តែមិនមែនបរាមាសៈក៏មាន សង្ខារក្ខន្ធ ជាបរាមាសៈ ទាំងបរាមាសៈស្ទាបអង្អែលក៏មាន បរាមាសៈស្ទាបអង្អែល តែមិនមែនបរាមាសៈក៏មាន មិនគប្បីពោលថា ជាបរាមាសៈ ទាំងបរាមាសៈស្ទាបអង្អែលផង ថាបរាមាសៈស្ទាបអង្អែល តែមិនមែនបរាមាសៈផងក៏មាន។ រូបក្ខន្ធ ប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែល ខន្ធ ៤ ប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែលក៏មាន ប្រាសចាកបរាមាសៈ ទាំងបរាមាសៈមិនស្ទាបអង្អែលក៏មាន មិនគប្បីពោលថា ប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែលផង ថាប្រាសចាកបរាមាសៈ ទាំងបរាមាសៈមិនស្ទាបអង្អែលផងក៏មាន។

[៩៣] រូបក្ខន្ធ មិនមានអារម្មណ៍ ខន្ធ ៤ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍។ ខន្ធ ៤ មិនមែនចិត្ត វិញ្ញាណក្ខន្ធ ជាចិត្ត។ ខន្ធ ៣ ជាចេតសិត ខន្ធ ២ មិនមែនចេតសិត។ ខន្ធ ៣ ប្រកបដោយចិត្ត រូបក្ខន្ធ ប្រាសចាកចិត្ត វិញ្ញាណក្ខន្ធ មិនគប្បីពោលថា ប្រកបដោយចិត្តផង ថាប្រាសចាកចិត្តផងឡើយ។ ខន្ធ ៣ ច្រឡំដោយចិត្ត រូបក្ខន្ធ ប្រាសចាកការច្រឡំដោយចិត្ត វិញ្ញាណក្ខន្ធ មិនគប្បីពោលថា ច្រឡំដោយចិត្តផង ថាប្រាសចាកការច្រឡំដោយចិត្តផងឡើយ។ ខន្ធ ៣ តាំងឡើងអំពីចិត្ត វិញ្ញាណក្ខន្ធ មិនបានតាំងឡើងអំពីចិត្ត រូបក្ខន្ធ តាំងឡើងអំពីចិត្តក៏មាន មិនតាំងឡើងអំពីចិត្តក៏មាន។ ខន្ធ ៣ កើតជាមួយនឹងចិត្ត វិញ្ញាណក្ខន្ធ មិនកើតជាមួយនឹងចិត្ត រូបក្ខន្ធ កើតជាមួយនឹងចិត្តក៏មាន មិនកើតជាមួយនឹងចិត្តក៏មាន។ ខន្ធ ៣ ប្រព្រឹត្តទៅតាមចិត្ត វិញ្ញាណក្ខន្ធ មិនប្រព្រឹត្តទៅតាមចិត្ត រូបក្ខន្ធ ប្រព្រឹត្តទៅតាមចិត្តក៏មាន មិនប្រព្រឹត្តទៅតាមចិត្តក៏មាន។ ខន្ធ ៣ ច្រឡំ ទាំងតាំងឡើងអំពីចិត្ត ខន្ធ ២ មិនច្រឡំ ទាំងមិនតាំងឡើងអំពីចិត្ត។ ខន្ធ ៣ ច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្ត ខន្ធ ២ មិនច្រឡំ មិនតាំងឡើង មិនកើតជាមួយនឹងចិត្ត។ ខន្ធ ៣ ច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្ត ខន្ធ ២ មិនច្រឡំ មិនតាំងឡើង មិនប្រព្រឹត្តទៅតាមចិត្ត។ ខន្ធ ៣ ជាខាងក្រៅ វិញ្ញាណក្ខន្ធ ជាខាងក្នុង រូបក្ខន្ធ ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន។ ខន្ធ ៤ មិនមែនឧបាទា រូបក្ខន្ធ ជាឧបាទាក៏មាន មិនមែនឧបាទាក៏មាន ជាឧបាទិន្នក៏មាន ជាអនុបាទិន្នក៏មាន។

[៩៤] ខន្ធ ៤ មិនមែនឧបាទាន សង្ខារក្ខន្ធ ជាឧបាទានក៏មាន មិនមែនឧបាទានក៏មាន។ រូបក្ខន្ធ ជាប្រយោជន៍ដល់ឧបាទាន ខន្ធ ៤ ជាប្រយោជន៍ដល់ឧបាទានក៏មាន មិនជាប្រយោជន៍ដល់ឧបាទានក៏មាន។ រូបក្ខន្ធ ប្រាសចាកឧបាទាន ខន្ធ ៤ ប្រកបដោយឧបាទានក៏មាន ប្រាសចាកឧបាទានក៏មាន។ រូបក្ខន្ធ មិនគប្បីពោលថា ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទានឡើយ ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនឧបាទាន ខន្ធ ៣ មិនគប្បីពោលថា ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទានទេ ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនឧបាទានក៏មាន មិនគប្បីពោលថា ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនឧបាទានក៏មាន សង្ខារក្ខន្ធ ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនឧបាទានក៏មាន មិនគប្បីពោលថា ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទានផង ថាជាប្រយោជន៍ដល់ឧបាទាន តែមិនមែនឧបាទានផងក៏មាន។ រូបក្ខន្ធ មិនគប្បីពោលថា ជាឧបាទាន ទាំងប្រកបដោយឧបាទានផង ថាប្រកបដោយឧបាទាន តែមិនមែនឧបាទានឡើយ ខន្ធ ៣ មិនគប្បីពោលថា ជាឧបាទាន ទាំងប្រកបដោយឧបាទានទេ ប្រកបដោយឧបាទាន តែមិនមែនឧបាទានក៏មាន មិនគប្បីពោលថា ប្រកបដោយឧបាទាន តែមិនមែនឧបាទានក៏មាន សង្ខារក្ខន្ធជាឧបាទាន ទាំងប្រកបដោយឧបាទានក៏មាន ប្រកបដោយឧបាទាន តែមិនមែនឧបាទានក៏មាន មិនគប្បីពោលថា ជាឧបាទាន ទាំងប្រកបដោយឧបាទានផង ថាប្រកបដោយឧបាទាន តែមិនមែនឧបាទានផងក៏មាន។ រូបក្ខន្ធ ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទាន ខន្ធ ៤ ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទានក៏មាន ប្រាសចាកឧបាទាន ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន មិនគប្បីពោលថា ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទានផង ថាប្រាសចាកឧបាទាន ទាំងមិនជាប្រយោជន៍ដល់ឧបាទានផងក៏មាន។

[៩៥] ខន្ធ ៤ មិនមែនកិលេស សង្ខារក្ខន្ធ ជាកិលេសក៏មាន មិនមែនកិលេសក៏មាន។ រូបក្ខន្ធ គួរដល់សេចក្តីសៅហ្មង ខន្ធ ៤ គួរដល់សេចក្តីសៅហ្មងក៏មាន មិនគួរដល់សេចក្តីសៅហ្មងក៏មាន។ រូបក្ខន្ធ មិនសៅហ្មងហើយ ខន្ធ ៤ សៅហ្មងហើយក៏មាន មិនសៅហ្មងហើយក៏មាន។ រូបក្ខន្ធ ប្រាសចាកកិលេស ខន្ធ ៤ ប្រកបដោយកិលេសក៏មាន ប្រាសចាកកិលេសក៏មាន។ រូបក្ខន្ធ មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មងឡើយ គួរដល់សេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មង ខន្ធ ៣ មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មងទេ គួរដល់សេចក្តីសៅហ្មងតែមិនមែនសេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា គួរដល់សេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងក៏មាន សង្ខារក្ខន្ធ ជាសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មងក៏មាន គួរដល់សេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មងផង ថាគួរដល់សេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងផងក៏មាន។ រូបក្ខន្ធ មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងសៅហ្មងហើយផង ថាសៅហ្មងហើយ តែមិនមែនសេចក្តីសៅហ្មងផងឡើយ ខន្ធ ៣ មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងសៅហ្មងហើយទេ សៅហ្មងហើយ តែមិនមែនសេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា សៅហ្មងហើយ តែមិនមែនសេចក្តីសៅហ្មងក៏មាន សង្ខារក្ខន្ធ ជាសេចក្តីសៅហ្មង ទាំងសៅហ្មងហើយក៏មាន សៅហ្មងហើយ តែមិនមែនសេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងសៅហ្មងហើយផង ថាសៅហ្មងហើយ តែមិនមែនសេចក្តីសៅហ្មងផងក៏មាន។ រូបក្ខន្ធ មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មងផង ថាប្រកបដោយសេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងផងឡើយ ខន្ធ ៣ មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មងទេ ប្រកបដោយសេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា ប្រកបដោយសេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងក៏មាន សង្ខារក្ខន្ធ ជាសេចក្តីសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មងក៏មាន ប្រកបដោយសេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មងផង ថាប្រកបដោយសេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងក៏មាន។ រូបក្ខន្ធ ប្រាសចាកសេចក្តីសៅហ្មង តែគួរដល់សេចក្តីសៅហ្មង ខន្ធ ៤ ប្រាសចាកសេចក្តីសៅហ្មង តែគួរដល់សេចក្តីសៅហ្មងក៏មាន ប្រាសចាកសេចក្តីសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា ប្រាសចាកសេចក្តីសៅហ្មង តែគួរដល់សេចក្តីសៅហ្មងផង ថាប្រាសចាកសេចក្តីសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មងផងក៏មាន។

[៩៦] រូបក្ខន្ធ មិនគួរលះដោយទស្សនៈ ខន្ធ ៤ គួរលះដោយទស្សនៈក៏មាន មិនគួរលះដោយទស្សនៈក៏មាន។ រូបក្ខន្ធ មិនគួរលះដោយភាវនា ខន្ធ ៤ គួរលះដោយភាវនាក៏មាន មិនគួរលះដោយភាវនាក៏មាន។ រូបក្ខន្ធ មានហេតុមិនគួរលះដោយទស្សនៈ ខន្ធ ៤ មានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុមិនគួរលះដោយទស្សនៈក៏មាន។ រូបក្ខន្ធ មានហេតុមិនគួរលះដោយភាវនា ខន្ធ ៤ មានហេតុគួរលះដោយភាវនាក៏មាន មានហេតុមិនគួរលះដោយភាវនាក៏មាន។ រូបក្ខន្ធ មិនមានវិតក្កៈ ខន្ធ ៤ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈក៏មាន មិនមានវិតក្កៈក៏មាន។ រូបក្ខន្ធ មិនមានវិចារៈ ខន្ធ ៤ ប្រព្រឹត្តទៅជាមួយនឹងវិចារៈក៏មាន មិនមានវិចារៈក៏មាន។ រូបក្ខន្ធ មិនមានបីតិ ខន្ធ ៤ ប្រព្រឹត្តទៅជាមួយនឹងបីតិក៏មាន មិនមានបីតិក៏មាន។ រូបក្ខន្ធ មិនកើតព្រមដោយបីតិ ខន្ធ ៤ កើតព្រមដោយបីតិក៏មាន មិនកើតព្រមដោយបីតិក៏មាន។ ខន្ធ ២ មិនកើតព្រមដោយសុខៈ ខន្ធ ៣ កើតព្រមដោយសុខៈក៏មាន មិនកើតព្រមដោយសុខៈក៏មាន។ ខន្ធ ២ មិនកើតព្រមដោយឧបេក្ខា ខន្ធ ៣ កើតព្រមដោយឧបេក្ខាក៏មាន មិនកើតព្រមដោយឧបេក្ខាក៏មាន។ រូបក្ខន្ធ ជាកាមាវចរ ខន្ធ ៤ ជាកាមាវចរក៏មាន មិនមែនកាមាវចរក៏មាន។ រូបក្ខន្ធ មិនមែនរូបាវចរ ខន្ធ ៤ ជារូបាវចរក៏មាន មិនមែនរូបាវចរក៏មាន។ រូបក្ខន្ធ មិនមែនអរូបាវចរ ខន្ធ ៤ ជាអរូបាវចរក៏មាន មិនមែនអរូបាវចរក៏មាន។ រូបក្ខន្ធ ជាបរិយាបន្នៈ ខន្ធ ៤ ជាបរិយាបន្នៈក៏មាន ជាអបរិយាបន្នៈក៏មាន។ រូបក្ខន្ធជាអនិយ្យានិកៈ ខន្ធ ៤ ជានិយ្យានិកៈក៏មាន ជាអនិយ្យានិកៈក៏មាន។ រូបក្ខន្ធ ជាអនិយតៈ ខន្ធ ៤ ជានិយតៈក៏មាន ជាអនិយតៈក៏មាន។ រូបក្ខន្ធ ជាសឧត្តរៈ ខន្ធ ៤ ជាសឧត្តរៈក៏មាន ជាអនុត្តរៈក៏មាន។ រូបក្ខន្ធ មិនមានសត្រូវ ខន្ធ ៤ ប្រកបដោយសត្រូវក៏មាន មិនមានសត្រូវក៏មាន។

ចប់ បញ្ហាបុច្ឆកៈ។

ចប់ ខន្ធវិភង្គ។

 

លេខយោង

km/tipitaka/abh/vb/abh.vb.01.03.txt · ពេលកែចុងក្រោយ: 2024/08/13 12:11 និពន្ឋដោយ 127.0.0.1