(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh vb 03 បាលី cs-km: abh.vb.03 អដ្ឋកថា: abh.vb.03_att PTS: ?
ធាតុវិភង្គ (ទី៣)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(១. សុត្តន្តភាជនីយំ)
[១១៤] ធាតុ ៦ គឺ បឋវីធាតុ អាបោធាតុ តេជោធាតុ វាយោធាតុ អាកាសធាតុ វិញ្ញាណធាតុ។
[១១៥] បណ្តាធាតុ ៦ នោះ បឋវីធាតុ តើដូចម្តេច។ បឋវីធាតុ មាន ២ គឺបឋវីធាតុខាងក្នុងក៏មាន ខាងក្រៅក៏មាន។ បណ្តាធាតុ ២ នោះ បឋវីធាតុខាងក្នុង តើដូចម្តេច។ ធម្មជាតណាជាខាងក្នុង អាស្រ័យនូវខ្លួន រឹង ខះ មានអាការរឹង មានសភាពរឹង ជាខាងក្នុង ដែលវិញ្ញាណចូលទៅកាន់យកបាន គឺ សក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រងបស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ឬក៏ធម្មជាតដទៃណា ជាខាងក្នុង អាស្រ័យនូវខ្លួន រឹង ខះ មានអាការរឹង មានសភាពរឹងជាខាងក្នុង ដែលវិញ្ញាណចូលទៅកាន់យកបាន នេះហៅថា បឋវីធាតុខាងក្នុង។ បណ្តាធាតុ ២ នោះ បឋវីធាតុខាងក្រៅ តើដូចម្តេច។ ធម្មជាតណាជាខាងក្រៅ រឹង ខះ មានអាការរឹង មានសភាពរឹង ជាខាងក្រៅ ដែលវិញ្ញាណមិនចូលទៅកាន់យកបានទេ គឺ ដែក លោហៈ សំណប៉ាហាំង សំណភក់ ប្រាក់ កែវមុក្តា កែវមណី កែវពៃទូរ្យ ស័ង្ខ ថ្ម កែវប្រពាឡ ប្រាក់ មាស កែវក្រហម កែវពព្រុស ស្មៅ ឈើ ក្រួស អំបែង ផែនដី ថ្ម ភ្នំ ឬក៏ធម្មធាតុដទៃណា ជាខាងក្រៅ រឹង ខះ មានអាការរឹង មានសភាពរឹងជាខាងក្រៅ ដែលវិញ្ញាណមិនចូលទៅកាន់យកបានទេ នេះហៅថា បឋវីធាតុខាងក្រៅ។ បឋវីធាតុណា ជាខាងក្នុងក្តី បឋវីធាតុណា ជាខាងក្រៅក្តី នេះហៅថាបឋវីធាតុ ព្រោះប្រមូលបំប្រួញធាតុនោះ ក្នុងទីជាមួយគ្នា។
[១១៦] បណ្តាធាតុ ៦ នោះ អាបោធាតុ តើដូចម្តេច។ អាបោធាតុ មាន ២ គឺ អាបោធាតុខាងក្នុងក៏មាន ខាងក្រៅក៏មាន។ បណ្តាធាតុ ២ នោះ អាបោធាតុខាងក្នុងតើដូចម្តេច។ ធម្មជាតណា ជាខាងក្នុង អាស្រ័យនូវខ្លួន ជាទឹក ដល់នូវភាពជាទឹក មានសភាពស្អិត ដល់នូវភាពស្អិត មានសភាពជាទីជាប់នៅនៃរូប ជាខាងក្នុង ដែលវិញ្ញាណចូលទៅកាន់យកបាន គឺ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសំបោរទឹករំអិល ទឹកមូត្រ ឬក៏ធម្មជាតដទៃណា ជាខាងក្នុង អាស្រ័យនូវខ្លួន ជាទឹក ដល់នូវភាពជាទឹក មានសភាពស្អិត ដល់នូវភាពស្អិត មានសភាពជាទីជាប់នៅនៃរូប ជាខាងក្នុង ដែលវិញ្ញាណចូលទៅកាន់យកបាន នេះហៅថា អាបោធាតុខាងក្នុង។ បណ្តាធាតុ ២ នោះ អាបោធាតុខាងក្រៅ តើដូចម្តច។ ធម្មជាតណា ជាខាងក្រៅ ជាទឹក ដល់នូវភាពជាទឹក មានសភាពស្អិត ដល់នូវភាពស្អិត មានសភាពជាទីជាប់នៅនៃរូប ជាខាងក្រៅ ដែលវិញ្ញាណមិនចូលទៅកាន់យកបានទេ គឺ រសគល់ រសដើម រសសំបក រសសឹ្លក រសផ្កា រសផ្លែ ទឹកដោះស្រស់ ទឹកដោះជូរ ទឹកដោះថ្លា ទឹកដោះខាប់ ប្រេង ទឹកឃ្មុំ ទឹកអំពៅ ទឹកដែលឋិតនៅលើផែនដីក្តី ទឹកដែលឋិតនៅព្ធដ៏អាកាសក្តី ឬក៏ធម្មជាតដទៃណា ជាខាងក្រៅ ជាទឹក ដល់នូវភាពជាទឹក មានសភាពស្អិត ដល់នូវភាពស្អិត មានសភាពជាទីជាប់នៅនៃរូប ជាខាងក្រៅ ដែលវិញ្ញាណមិនចូលទៅកាន់យកបានទេ នេះហៅថា អាបោធាតុខាងក្រៅ។ អាបោធាតុណា ជាខាងក្នុងក្តី អាបោធាតុណា ជាខាងក្រៅក្តី នេះហៅថា អាបោធាតុ ព្រោះប្រមូលបំព្រួញធាតុនោះ ក្នុងទីជាមួយគ្នា។
[១១៧] បណ្តាធាតុ ៦ នោះ តេជោធាតុ តើដូចម្តេច។ តេជោធាតុ មាន ២ គឺ តេជោធាតុខាងក្នុងក៏មាន ខាងក្រៅក៏មាន។ បណ្តាធាតុ ២ នោះ តេជោធាតុខាងក្នុង តើដូចម្តេច។ ធម្មជាតណា ជាខាងក្នុង អាស្រ័យនូវខ្លួន ជាសភាពក្តៅ ដល់នូវសភាពក្តៅ ជាចំហាយ ដល់នូវភាពចំហាយ ជាធម្មជាតអប់កម្ដៅ ដល់នូវភាពអប់កម្ដៅ ជាខាងក្នុង ដែលវិញ្ញាណចូលទៅកាន់យកបាន គឺ ភើ្លងដែលឲ្យកាយក្តៅសព្វ ១ ដែលឲ្យកាយគ្រាំគ្រា ១ ដែលឲ្យកាយក្តៅក្រហាយ ១ ដែលឲ្យវត្ថុគេស៊ី ផឹក ទំពា លិទ្ធភ្លក្សហើយ ដល់នូវការទ្រុឌទ្រោម រលួយអស់ ១ ឬក៏ធម្មជាតដទៃណា ជាខាងក្នុង អាស្រ័យនូវខ្លួន ជាសភាពក្តៅ ដល់នូវភាពក្តៅ ជាចំហាយ ដល់នូវភាពចំហាយ ជាធម្មជាតអប់កម្ដៅ ដល់នូវភាពអប់កម្ដៅ ជាខាងក្នុង ដែលវិញ្ញាណចូលទៅកាន់យកបាន នេះហៅថា តេជោធាតុខាងក្នុង។ បណ្តាធាតុ ២ នោះ តេជោធាតុខាងក្រៅ តើដូចម្តេច។ ធម្មជាតណា ជាខាងក្រៅ ជាភាពក្តៅ ដល់នូវភាពក្តៅ ជាចំហាយ ដល់នូវភាពចំហាយ ជាធម្មជាតិអប់កម្ដៅ ដល់នូវភាពអប់កម្ដៅ ជាខាងក្រៅ ដែលវិញ្ញាណមិនចូលទៅកាន់យកបានទេ គឺ ភ្លើងឧស ភ្លើងរំកាច់ ភ្លើងសៅ្ម ភ្លើងអាចម៍គោ ភ្លើងអង្កាម ភ្លើងសំរាម ភ្លើងរន្ទះ កំដៅភ្លើង កំដៅព្រះអាទិត្យ កំដៅគំនរឧស កំដៅគំនរស្មៅ កំដៅគំនរស្រូវ កំដៅគំនរផេះ ឬក៏ធម្មជាតដទៃណា ជាខាងក្រៅ ជាសភាពក្តៅ ដល់នូវសភាពក្តៅ ជាចំហាយ ដល់នូវភាពចំហាយ ជាធម្មជាតអប់កំដៅ ដល់នូវភាពអប់កំដៅជាខាងក្រៅ ដែលវិញ្ញាណមិនចូលទៅកាន់យកបានទេ នេះហៅថា តេជោធាតុខាងក្រៅ។ តេជោធាតុណា ជាខាងក្នុងក្តី តេជោធាតុណា ជាខាងក្រៅក្តី នេះហៅថា តេជោធាតុ ព្រោះប្រមូលបំព្រួញធាតុនោះ ក្នុងទីជាមួយគ្នា។
[១១៨] បណ្តាធាតុ ៦ នោះ វាយោធាតុ តើដូចម្តេច។ វាយោធាតុ មាន ២ គឺវាយោធាតុខាងក្នុងក៏មាន ខាងក្រៅក៏មាន។ បណ្តាធាតុ ២ នោះ វាយោធាតុខាងក្នុង តើដូចម្តេច។ ធម្មជាតណា ជាខាងក្នុង អាស្រ័យនូវខ្លួន ជាសភាពបក់ផាត់ ដល់នូវភាពបក់ផាត់ មានភាពធើ្វនូវរូបឲ្យរឹងប៉ឹង ជាខាងក្នុង ដែលវិញ្ញាណចូលទៅកាន់យកបាន គឺខ្យល់បក់ពីក្រោមឡើងលើ ខ្យល់បក់ពីលើទៅក្រោម ខ្យល់ដេកនៅខាងក្នុងផ្ទៃ (ខ្យល់ខាងក្រៅពោះវៀន) ខ្យល់ដេកនៅក្នុងក្រពះ (ខ្យល់ខាងក្នុងពោះវៀន) ខ្យល់បក់ផ្សព្វផ្សាយ សព្វអវយវៈតូចធំ ខ្យល់ដូចជាសស្ត្រា1) ខ្យល់ដូចជាកាំបិតកោរ2) ខ្យល់អាចពន្លះនូវហឫទ័យ ខ្យល់ដកដង្ហើមចូល ខ្យល់ដកដង្ហើមចេញ ឬក៏ធម្មជាតដទៃណា ជាខាងក្នុង អាស្រ័យនូវខ្លួន ជាសភាពបក់ផាត់ ដល់នូវភាពបក់ផាត់ មានភាពធើ្វរូប ឲ្យរឹងប៉ឹង ជាខាងក្នុង ដែលវិញ្ញាណចូលទៅកាន់យកបាន នេះហៅថា វាយោធាតុខាងក្នុង។ បណ្តាធាតុ ២ នោះ វាយោធាតុខាងក្រៅ តើដូចម្តេច។ ធម្មជាតណា ជាខាងក្រៅ ជាសភាពបក់ផាត់ ដល់នូវភាពបក់ផាត់ មានភាពធើ្វរូបឲ្យរឹងប៉ឹង ជាខាងក្រៅ ដែលវិញ្ញាណមិនចូលទៅកាន់យកបានទេ គឺខ្យល់បក់មកអំពីទិសខាងកើត ខ្យល់បក់មកអំពីទិសខាងលិច ខ្យល់បក់មកអំពីទិសខាងជើង ខ្យល់បក់មកអំពីទិសខាងត្បូង ខ្យល់ប្រកបដោយធូលី ខ្យល់មិនមានធូលី ខ្យល់ត្រជាក់ ខ្យល់ក្តៅ ខ្យល់តិច ខ្យល់ខ្លាំង ខ្យល់ខ្មៅ3) ខ្យល់កំបុតត្បូង ខ្យល់ដែលតាំងអំពីស្លាបសត្វ ខ្យល់ដែលតាំងឡើងអំពីគ្រុឌ ខ្យល់ដែលតាំងឡើងអំពីស្លឹកត្នោតជាដើម ខ្យល់ដែលតាំងឡើងអំពីផ្លិត ឬក៏ធម្មជាតដទៃណា ជាខាងក្រៅ ជាសភាពបក់ផាត់ ដល់នូវភាពបក់ផាត់ មានភាពធើ្វរូបឲ្យរឹងប៉ឹង ជាខាងក្រៅ ដែលវិញ្ញាណមិនចូលទៅកាន់យកបានទេ នេះហៅថា វាយោធាតុខាងក្រៅ។ វាយោធាតុណា ជាខាងក្នុងក្តី វាយោធាតុណា ជាខាងក្រៅក្តី នេះហៅថា វាយោធាតុ ព្រោះប្រមូលបំព្រួញ ធាតុនោះ ក្នុងទីជាមួយគ្នា។
[១១៩] បណ្តាធាតុ ៦ នោះ អាកាសធាតុ តើដូចម្តេច។ អាកាសធាតុ មាន ២ គឺ អាកាសធាតុខាងក្នុងក៏មាន ខាងក្រៅក៏មាន។ បណ្តាធាតុ ២ នោះ អាកាសធាតុខាងក្នុង តើដូចម្តេច។ ធម្មជាតណា ជាខាងក្នុង អាស្រ័យនូវខ្លួន ជាសភាពទទេ ដល់នូវភាពទទេ ជាធម្មជាតទំនេរ ដល់នូវភាពទំនេរ ជាសភាពចន្លោះ ដល់នូវភាពចន្លោះ ជាធម្មជាតមិនប៉ះពាល់ដោយសាច់ និងឈាម ជាខាងក្នុង ដែលវិញ្ញាណចូលទៅកាន់យកបាន គឺ រន្ធត្រចៀក រន្ធច្រមុះ ទា្វរមាត់ អាកាសដែលឲ្យលេបចូល នូវវត្ថុដែលគេស៊ី ផឹក ទំពា លិទ្ធភ្លក្សហើយក្តី អាកាសដែលឲ្យវត្ថុដែលគេស៊ី ផឹក ទំពា លិទ្ធភ្លក្សហើយក្តី អាកាសដែលឲ្យវត្ថុដែលគេស៊ី ផឹក ទំពា លិទ្ធភ្លក្សហើយ ចេញមកតាមចំណែកខាងក្រោមក្តី ឬក៏ធម្មជាតដទៃណា ជាខាងក្នុង អាស្រ័យនូវខ្លួន ជាសភាពទទេ ដល់នូវភាពទទេ ជាធម្មជាតទំនេរ ដល់នូវភាពទំនេរ ជាសភាពចន្លោះ ដល់នូវភាពចន្លោះ មិនប៉ះពាល់ដោយសាច់ និងឈាមជាខាងក្នុង ដែលវិញ្ញាណចូលទៅកាន់យកបាន នេះហៅថា អាកាសធាតុខាងក្នុង។ បណ្តាធាតុ ២ នោះ អាកាសធាតុខាងក្រៅ តើដូចម្តេច។ ធម្មជាតណា ជាខាងក្រៅ ជាសភាពទទេ ដល់នូវភាពទទេ ជាធម្មជាតទំនេរ ដល់នូវភាពទំនេរ ជាសភាពចន្លោះ ដល់នូវភាពចន្លោះ មិនប៉ះពាល់ដោយមហាភូតរូប ៤ ជាខាងក្រៅ ដែលវិញ្ញាណមិនចូលទៅកាន់យកបានទេ នេះហៅថា អាកាសធាតុខាងក្រៅ។ អាកាសធាតុណា ជាខាងក្នុងក្តី អាកាសធាតុណា ជាខាងក្រៅក្តី នេះហៅថា អាកាសធាតុ ព្រោះប្រមូលបំព្រួញធាតុនោះ ក្នុងទីជាមួយគ្នា។
[១២០] បណ្តាធាតុ ៦ នោះ វិញ្ញាណធាតុ តើដូចម្តច។ ធាតុ គឺការដឹងច្បាស់ដោយចក្ខុ ធាតុគឺការដឹងច្បាស់ដោយត្រចៀក ធាតុគឺការដឹងច្បាស់ដោយច្រមុះ ធាតុគឺការដឹងច្បាស់ដោយអណ្តាត ធាតុគឺការដឹងច្បាស់ដោយកាយ ធាតុគឺការដឹងច្បាស់ដោយចិត្ត នេះហៅថា វិញ្ញាណធាតុ។ នេះធាតុ ៦។
[១២១] ធាតុ ៦ ដទៃទៀត គឺ សុខធាតុ ទុក្ខធាតុ សោមនស្សធាតុ ទោមនស្សធាតុ ឧបេក្ខាធាតុ អវិជ្ជាធាតុ។ បណ្តាធាតុ ៦ នោះ សុខធាតុ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងកាយ សេចក្តីសុខប្រព្រឹត្តទៅក្នុងកាយ ការទទួលអារម្មណ៍ជាសុខ ជាទីគាប់ចិត្ត ដែលកើតអំពីកាយសម្ផ័ស្ស សុខវេទនា ជាទីគាប់ចិត្ត ដែលកើតអំពីកាយសម្ផ័ស្សណា នេះហៅថា សុខធាតុ។ បណ្តាធាតុ ៦ នោះ ទុក្ខធាតុ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងកាយ សេចក្តីទុក្ខប្រព្រឹត្តទៅក្នុងកាយ ការទទួលអារម្មណ៍ជាទុក្ខ មិនជាទីគាប់ចិត្ត ដែលកើតអំពីកាយសម្ផ័ស្ស ទុក្ខវេទនាមិនជាទីគាប់ចិត្ត ដែលកើតអំពីកាយសម្ផ័ស្សណា នេះហៅថា ទុក្ខធាតុ។ បណ្តាធាតុ ៦ នោះ សោមនស្សធាតុ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខប្រព្រឹត្តទៅក្នុងចិត្ត កិរិយាទទូលអារម្មណ៍ជាសុខ ជាទីគាប់ចិត្ត ដែលកើតអំពីចេតោសម្ផ័ស្ស សុខវេទនា ជាទីគាប់ចិត្ត ដែលកើតអំពីចេតោសម្ផ័ស្សណា នេះហៅថា សោមនស្សធាតុ។ បណ្តាធាតុ៦ នោះ ទោមនស្សធាតុ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីទុក្ខប្រព្រឹត្តទៅក្នុងចិត្ត កិរិយាទទួលអារម្មណ៍ជាទុក្ខ មិនជាទីគាប់ចិត្ត ដែលកើតអំពីចេតោសម្ផ័ស្ស ទុក្ខវេទនាមិនជាទីគាប់ចិត្ត ដែលកើតអំពីចេតោសម្ផ័ស្សណា នេះហៅថា ទោមនស្សធាតុ។ បណ្តាធាតុ ៦ នោះ ឧបេក្ខាធាតុ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា មិនមែនជាមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត កិរិយាទទួលអារម្មណ៍ មិនមែនទុក្ខ មិនមែនសុខ ដែលកើតអំពីចេតោសម្ផ័ស្ស វេទនាមិនមែនទុក្ខ មិនមែនសុខ ដែលកើតអំពីចេតោសម្ផ័ស្សណា នេះហៅថា ឧបេក្ខាធាតុ។ បណ្តាធាតុ ៦ នោះ អវិជ្ជាធាតុ តើដូចម្តេច។ ការមិនដឹង ការមិនឃើញ។ បេ។ អវិជា្ជ ដូចគន្លឹះ គឺមោហៈ ជាឫសនៃអកុសលណា នេះហៅថា អវិជ្ជាធាតុ។ នេះធាតុ ៦។
[១២២] ធាតុ ៦ ដទៃទៀត គឺកាមធាតុ ព្យាបាទធាតុ វិហឹសាធាតុ នេក្ខម្មធាតុ អព្យាបាទធាតុ អវិហឹសាធាតុ។ បណ្តាធាតុ ៦ នោះ កាមធាតុ តើដូចម្តេច។ សេចក្តីត្រិះរិះ ការត្រិះរិះផ្សេងៗ តម្រិះ ការរំពឹង ការជញ្ជឹង ការលើកឡើងនូវចិត្ត ដែលប្រកបដោយកាម គឺមិច្ឆាសង្កប្បៈ នេះហៅថា កាមធាតុ។ ខាងក្រោមតាំងអំពីអវីចិនរកជាទីបំផុត ខាងលើតាំងអំពីបរនិម្មិតវសវត្តីទេវតាជាទីបំផុត ខន្ធ ធាតុ អាយតនៈ រូប វេទនា សញ្ញា សង្ខារ និងវិញ្ញាណ ណា មានក្នុងចន្លោះនេះ ត្រាច់ចុះក្នុងចន្លោះនេះ រាប់បញ្ចូលក្នុងចន្លោះនេះ នេះហៅថា កាមធាតុ។ បណ្តាធាតុ ៦ នោះ ព្យាបាទធាតុ តើដូចម្តេច។ សេចក្តីត្រិះរិះ ការត្រិះរិះផ្សេងៗ។ បេ។ ដែលប្រកបដោយព្យាបាទ គឺ មិច្ឆាសង្កប្បៈ នេះហៅថា ព្យាបាទធាតុ។ មួយទៀត សេចក្តីគុំកួន ការចង្អៀតចង្អល់ ការតានតឹង ការថ្នាំងថ្នាក់ ការខឹង ការខឹងខាំ្លង ការខឹងក្រៃលែង ការប្រទូស្ត ការប្រទូស្តខាំ្លង ការប្រទូស្តក្រៃលែងនៃចិត្ត ការព្យាបាទនៃចិត្ត ការប្រទូស្តក្នុងចិត្ត ការក្រោធ អាការក្រោធ ភាពនៃការក្រោធ ការប្រទូស្ត អាការប្រទូស្ត ភាពនៃការប្រទូស្ត ការព្យាបាទ អាការព្យាបាទ ភាពនៃការព្យាបាទ ការពិរោធ ការពិរោធខ្លាំង កំណាច ការមិនពោលពាក្យល្អ ភាពនៃចិត្តមិនត្រេកអរក្នុងអាឃាតវត្ថុ ១០ នេះហៅថា ព្យាបាទធាតុ។ បណ្តាធាតុ ៦ នោះ វិហឹសាធាតុ តើដូចម្តេច។ សេចក្តីត្រិះរិះ ការត្រិះរិះផ្សេងៗ។ បេ។ ដែលប្រកបដោយវិហឹសា គឺ មិច្ឆាសង្កប្បៈ នេះហៅថា វិហឹសាធាតុ។ បុគ្គលពួកខ្លះ ក្នុងលោកនេះ បៀតបៀនពួកសត្វ ដោយដៃក្តី ដោយដុំដីក្តី ដោយដំបងក្តី ដោយសស្រ្តាក្តី ដោយខ្សែក្តី ឬដោយវត្ថុណាមួយក្តី ការធ្វើឲ្យលំបាក ការធ្វើឲ្យលំបាកខ្លាំង ការបៀតបៀន ការបៀតបៀនខ្លាំង ការខឹង ការខឹងខ្លាំង ការបៀតបៀនសត្វដទៃ នេះហៅថា វិហឹសាធាតុ។ បណ្តាធាតុ ៦ នោះ នេក្ខម្មធាតុ តើដូចម្តេច។ សេចក្តីត្រិះរិះ ការត្រិះរិះផេ្សងៗ។ បេ។ តម្រិះត្រូវ ដែលប្រកបដោយនេក្ខម្មៈ គឺសម្មាសង្កប្បៈ នេះហៅថា នេក្ខម្មធាតុ។ មួយទៀត កុសលធម៌ទាំងអស់ ក៏ឈ្មោះថា នេក្ខម្មធាតុដែរ។ បណ្តាធាតុ ៦ នោះ អព្យាបាទធាតុ តើដូចម្តេច។ សេចក្តីត្រិះរិះ ការត្រិះរិះផ្សេងៗ។ បេ។ ដែលប្រកបដោយអព្យាបាទ គឺសម្មាសង្កប្បៈ នេះហៅថា អព្យាបាទធាតុ។ ការស្រឡាញ់ អាការប្រព្រឹត្តស្រឡាញ់ ភាពនៃអាការប្រព្រឹត្តស្រឡាញ់ គឺមេត្តាចេតោវិមុត្តិណា ក្នុងពួកសត្វ នេះហៅថា អព្យាបាទធាតុ។ បណ្តាធាតុ ៦ នោះ អវិហឹសាធាតុ តើដូចម្តេច។ សេចក្តីត្រិះរិះ ការត្រិះរិះផ្សេងៗ តម្រិះ ការរំពឹង ការជញ្ជឹង ការលើកឡើងនូវចិត្ត ដែលប្រកបដោយអវិហឹសា គឺសម្មាសង្កប្បៈ នេះហៅថា អវិហឹសាធាតុ។ ការអាណិត អាការប្រព្រឹត្តអាណិត ភាពនៃអាការប្រព្រឹត្តអាណិត គឺករុណាចេតោវិមុត្តិណា ក្នុងសត្វទាំងឡាយ នេះហៅថា អវិហឹសាធាតុ។ នេះធាតុ ៦។
[១២៣] ពួកធាតុ ៦ បីដងនេះ រួមជាធាតុ ១៨ ព្រោះប្រមូលបំប្រួញធាតុទាំងនោះ ក្នុងទីជាមួយគ្នា ដោយប្រការដូច្នេះ។
ចប់ សុត្តន្តភាជនីយ។
(២. អភិធម្មភាជនីយំ)
[១២៤] ធាតុ ១៨ គឺ ចក្ខុធាតុ រូបធាតុ ចក្ខុវិញ្ញាណធាតុ សោតធាតុ សទ្ទធាតុ សោតវិញ្ញាណធាតុ ឃានធាតុ គន្ធធាតុ ឃានវិញ្ញាណធាតុ ជិវ្ហាធាតុ រសធាតុ ជិវ្ហាវិញ្ញាណធាតុ កាយធាតុ ផោដ្ឋព្វធាតុ កាយវិញ្ញាណធាតុ មនោធាតុ ធម្មធាតុ មនោវិញ្ញាណធាតុ។
[១២៥] បណ្តាធាតុ ១៨ នោះ ចក្ខុធាតុ តើដូចម្តេច។ ចក្ខុណា គឺប្រសាទអាស្រ័យមហាភូត ៤។ បេ។ ហៅថាស្រុកទំនេរក៏បាន នេះហៅថា ចក្ខុធាតុ។ បណ្តាធាតុ ១៨ នោះ រូបធាតុ តើដូចម្តេច។ រូបណា គឺសម្បុរ និងពន្លឺ អាស្រ័យមហាភូត ៤។ បេ។ ហៅថា រូបធាតុក៏បាន នេះហៅថា រូបធាតុ។ បណ្តាធាតុ ១៨ នោះ ចក្ខុវិញ្ញាណធាតុ តើដូចម្តេច។ សេចក្តីគិត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហឫទ័យ ធម្មជាតដ៏ថ្លាស្អាត គឺមនោ មនាយតនៈ មនិន្រ្ទិយ វិញ្ញាណ វិញ្ញាណក្ខន្ធ ចក្ខុវិញ្ញាណធាតុ ដែលកើតអំពីខន្ធនោះ កើតព្រោះអាស្រ័យនូវចក្ខុផង នូវរូបទាំងឡាយផង នេះហៅថា ចក្ខុវិញ្ញាណធាតុ។
[១២៦] បណ្តាធាតុ ១៨ នោះ សោតធាតុ តើដូចម្តេច។ ត្រចៀកណា គឺប្រសាទអាស្រ័យមហាភូត ៤។ បេ។ ហៅថា ស្រុកទំនេរក៏បាន នេះហៅថា សោតធាតុ។ បណ្តាធាតុ ១៨ នោះ សទ្ទធាតុ តើដូចម្តេច។ សំឡេងណា មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ អាស្រ័យមហាភូត ៤។ បេ។ ហៅថា សទ្ទធាតុក៏បាន នេះហៅថា សទ្ទធាតុ។ បណ្តាធាតុ ១៨ នោះ សោតវិញ្ញាណធាតុ តើដូចម្តេច។ សេចក្តីគិត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហឫទ័យ ធម្មជាតដ៏ថ្លាស្អាត គឺមនោ មនាយតនៈ មនិន្រ្ទិយ វិញ្ញាណ វិញ្ញាណក្ខន្ធ សោតវិញ្ញាណធាតុ ដែលកើតអំពីខន្ធនោះ កើតព្រោះអាស្រ័យនូវត្រចៀកផង នូវសំឡេងទាំងឡាយផង នេះហៅថា សោតវិញ្ញាណធាតុ។
[១២៧] បណ្តាធាតុ ១៨ នោះ ឃានធាតុ តើដូចម្តេច។ ច្រមុះណា គឺប្រសាទ អាស្រ័យមហាភូត ៤។ បេ។ ហៅថា ស្រុកទំនេរក៏បាន នេះហៅថា ឃានធាតុ។ បណ្តាធាតុ ១៨ នោះ គន្ធធាតុ តើដូចម្តេច។ ក្លិនណា មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ អាស្រ័យមហាភូត ៤។ បេ។ ហៅថា គន្ធធាតុក៏បាន នេះហៅថា គន្ធធាតុ។ បណ្តាធាតុ ១៨ នោះ ឃានវិញ្ញាណធាតុ តើដូចម្តេច។ សេចក្តីគិត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហឫទ័យ ធម្មជាតដ៏ថ្លាស្អាត គឺ មនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ ឃានវិញ្ញាណធាតុ ដែលកើតអំពីខន្ធនោះ កើតព្រោះអាស្រ័យនូវច្រមុះផង នូវក្លិនទាំងឡាយផង នេះហៅថា ឃានវិញ្ញាណធាតុ។
[១២៨] បណ្តាធាតុ ១៨ នោះ ជិវ្ហាធាតុ តើដូចម្តេច។ អណ្តាតណា គឺប្រសាទ អាស្រ័យមហាភូត ៤។ បេ។ ហៅថា ស្រុកទំនេរក៏បាន នេះហៅថា ជិវ្ហាធាតុ។ បណ្តាធាតុ ១៨ នោះ រសធាតុ តើដូចម្តេច។ រសណា មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ អាស្រ័យមហាភូត ៤។ បេ។ ហៅថា រសធាតុក៏បាន នេះហៅថា រសធាតុ។ បណ្តាធាតុ ១៨ នោះ ជិវ្ហាវិញ្ញាណធាតុ តើដូចម្តេច។ សេចក្តីគិត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហឫទ័យ ធម្មជាតដ៏ថ្លាស្អាត គឺមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ ជិវ្ហាវិញ្ញាណធាតុ ដ៏កើតអំពីខន្ធនោះ កើតព្រោះអាស្រ័យនូវអណ្តាតផង នូវរសទាំងឡាយផង នេះហៅថា ជិវ្ហាវិញ្ញាណធាតុ។
[១២៩] បណ្តាធាតុ ១៨ នោះ កាយធាតុ តើដូចម្តេច។ កាយណា គឺប្រសាទ អាស្រ័យមហាភូត ៤។ បេ។ ហៅថា ស្រុកទំនេរក៏បាន នេះហៅថា កាយធាតុ។ បណ្តាធាតុ ១៨ នោះ ផោដ្ឋព្វធាតុ តើដូចម្តេច។ បឋវីធាតុ។ បេ។ ហៅថា ផោដ្ឋព្វធាតុក៏បាន នេះហៅថា ផោដ្ឋព្វធាតុ។ បណ្តាធាតុ ១៨ នោះ កាយវិញ្ញាណធាតុ តើដូចម្តេច។ សេចក្តីគិត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហឫទ័យ ធម្មជាតដ៏ថ្លាស្អាត គឺមនោ មនាយតនៈ មនិន្រ្ទិយ វិញ្ញាណ វិញ្ញាណក្ខន្ធ កាយវិញ្ញាណធាតុ ដែលកើតអំពីខន្ធនោះ កើតព្រោះអាស្រ័យនូវកាយផង នូវផស្សៈទាំងឡាយផង នេះហៅថា កាយវិញ្ញាណធាតុ។
[១៣០] បណ្តាធាតុ ១៨ នោះ មនោធាតុ តើដូចម្តេច។ សេចក្តីគិត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហឫទ័យ ធម្មជាតដ៏ថ្លាស្អាត គឺមនោ មនាយតនៈ មនិន្រ្ទិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោធាតុ ដែលកើតអំពីខន្ធនោះ កើតឡើងក្នុងលំដាប់នៃចក្ខុវិញ្ញាណធាតុ ដែលកើតហើយ រលត់ទៅវិញ សេចក្តីគិត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហឫទ័យ ធម្មជាតដ៏ថ្លាស្អាត គឺមនោ មនាយតនៈ មនិន្រ្ទិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោធាតុ ដែលកើតអំពីខន្ធនោះ កើតឡើងក្នុងលំដាប់នៃសោតវិញ្ញាណធាតុ។ បេ។ នៃឃានវិញ្ញាណធាតុ។ បេ។ នៃជិវ្ហាវិញ្ញាណធាតុ។ បេ។ នៃកាយវិញ្ញាណធាតុ ដែលកើត ហើយរលត់ទៅវិញ មូយទៀត ការពិចារណាជាដំបូង ក្នុងធម៌ទាំងពួង នេះហៅថា មនោធាតុ។ បណ្តាធាតុ ១៨ នោះ ធម្មធាតុ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ និងរូបណា មិនប្រកបដោយការឃើញ មិនប្រកបដោយការប៉ះពាល់ រាប់បញ្ចូលក្នុងធម្មាយតនៈ ទាំងអសង្ខតធាតុ (នេះហៅថា ធម្មធាតុ)។ បណ្តាខន្ធ ៥ នោះ វេទនាខន្ធ តើដូចម្តេច។ វេទនាខន្ធ មានប្រការមួយ គឺ វេទនាខន្ធ ប្រកបដោយផស្សៈ។ វេទនាខន្ធ មានប្រការ ២ គឺ វេទនាខន្ធ ប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមានហេតុក៏មាន។ វេទនាខន្ធ មានប្រការ ៣ គឺ វេទនាខន្ធជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។ បេ។ វេទនាខន្ធ មានច្រើនប្រការ យ៉ាងនេះឯង នេះហៅថា វេទនាខន្ធ។ បណ្តាខន្ធ ៥ នោះ សញ្ញាខន្ធ តើដូចម្តេច។ សញ្ញាខន្ធ មានប្រការមួយ គឺសញ្ញាខន្ធប្រកបដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺសញ្ញាខន្ធ ប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមានហេតុក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។ បេ។ សញ្ញាខន្ធមានច្រើនប្រការយ៉ាងនេះឯង នេះហៅថា សញ្ញាខន្ធ។ បណ្តាខន្ធ ៥ នោះ សង្ខារក្ខន្ធ តើដូចម្តេច។ សង្ខារក្ខន្ធ មានប្រការមួយ គឺសង្ខារក្ខន្ធប្រកបដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺ សង្ខារក្ខន្ធជាហេតុក៏មាន មិនមែនជាហេតុក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ គឺសង្ខារក្ខន្ធជាកុសលក៏មាន ជា អកុសលក៏មាន ជាអព្យាក្រឹតក៏មាន។ បេ។ សង្ខារក្ខន្ធ មានច្រើនប្រការយ៉ាងនេះឯង នេះហៅថា សង្ខារក្ខន្ធ។ បណ្តាខន្ធ ៥ នោះ រូបមិនប្រកបដោយការឃើញ មិនប្រកបដោយការប៉ះពាល់ រាប់បញ្ចូលក្នុងធម្មាយតនៈ តើដូចម្តេច។ ឥត្ថិន្ទ្រិយ។ បេ។ កពឡិង្ការាហារ នេះហៅថា រូបមិនប្រកបដោយការឃើញ មិនប្រកបដោយការប៉ះពាល់ រាប់បញ្ចូលក្នុងធម្មាយតនៈ។ បណ្តាធាតុទាំងនោះ អសង្ខតធាតុ តើដូចម្តេច។ ការអស់រាគៈ ការអស់ទោសៈ ការអស់មោហៈ នេះហៅថា អសង្ខតធាតុ។ នេះហៅថា ធម្មធាតុ។ បណ្តាធាតុទាំងនោះ មនោវិញ្ញាណធាតុ តើដូចម្តេច។ មនោធាតុ កើតឡើងក្នុងលំដាប់នៃចក្ខុវិញ្ញាណធាតុ ដែលកើតហើយ រលត់ទៅវិញ បន្ទាប់មក សេចក្តីគិត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។ បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីខន្ធនោះ ក៏កើតក្នុងលំដាប់នៃមនោធាតុ ដែលកើតហើយ រលត់ទៅវិញ មនោធាតុ កើតក្នុងលំដាប់នៃសោតវិញ្ញាណធាតុ។ បេ។ នៃឃានវិញ្ញាណធាតុ។ បេ។ នៃជិវ្ហាវិញ្ញាណធាតុ។ បេ។ នៃកាយវិញ្ញាណធាតុ ដែលកើតហើយ រលត់ទៅវិញ បន្ទាប់មក សេចក្តីគិត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។ បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីខន្ធនោះ ក៏កើតក្នុងលំដាប់នៃមនោធាតុ ដែលកើតហើយ រលត់ទៅវិញ។ សេចក្តីគិត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហឫទ័យ ធម្មជាតដ៏ថ្លាស្អាត គឺមនោ មនាយតនៈ មនិន្រ្ទិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដែលកើតអំពីខន្ធនោះ កើតព្រោះអាស្រ័យនូវភវង្គចិត្តផង នូវធម៌ផង នេះហៅថា មនោវិញ្ញាណធាតុ។
ចប់ អភិធម្មភាជនីយ។
(៣. បញ្ហាបុច្ឆកំ)
[១៣១] ធាតុ ១៨ គឺ ចក្ខុធាតុ រូបធាតុ ចក្ខុវិញ្ញាណធាតុ សោតធាតុ សទ្ទធាតុ សោតវិញ្ញាណធាតុ ឃានធាតុ គន្ធធាតុ ឃានវិញ្ញាណធាតុ ជិវ្ហាធាតុ រសធាតុ ជិវ្ហាវិញ្ញាណធាតុ កាយធាតុ ផោដ្ឋព្វធាតុ កាយវិញ្ញាណធាតុ មនោធាតុ ធម្មធាតុ មនោវិញ្ញាណធាតុ។ បណ្តាធាតុ ១៨ នោះ ធាតុជាកុសលប៉ុន្មាន ជាអកុសលប៉ុន្មាន ជាអព្យាក្រឹតប៉ុន្មាន។ បេ។ ប្រកបដោយសត្រូវប៉ុន្មាន មិនមានសត្រូវប៉ុន្មាន។
(១. តិកំ)
[១៣២] ធាតុ ១៦ ជាអព្យាក្រឹត ធាតុ ២ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។ ធាតុ ១០ មិនគប្បីពោលថា ប្រកបដោយសុខវេទនាផង ថាប្រកបដោយទុក្ខវេទនាផង ថាប្រកបដោយអទុក្ខមសុខវេទនាផងឡើយ ធាតុ ៥ ប្រកបដោយអទុក្ខមសុខវេទនា កាយវិញ្ញាណធាតុ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន មនោវិញ្ញាណធាតុ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន ធម្មធាតុ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន មិនគប្បីពោលថា ប្រកបដោយសុខវេទនាផង ថាប្រកបដោយទុក្ខវេទនាផង ថាប្រកបដោយអទុក្ខមសុខវេទនាផងក៏មាន។ ធាតុ ១០ មិនមែនជាវិបាក ទាំងមិនមែនជាធម៌មានវិបាកជាប្រក្រតី ធាតុ ៥ ជាវិបាក មនោធាតុ ជាវិបាកក៏មាន មិនមែនជាវិបាក ទាំងមិនមែនជាធម៌មានវិបាកជាប្រក្រតីក៏មាន ធាតុ ២ ជាវិបាកក៏មាន ជាធម៌មានវិបាកជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែនជាធម៌មានវិបាកជាប្រក្រតីក៏មាន។ ធាតុ ១០ ជាធម៌ ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន សទ្ទធាតុ ជាធម៌មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន ធាតុ ៥ ជាធម៌ ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន ជាធម៌មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន ធាតុ ២ ជាធម៌ ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន ជាធម៌មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន ជាធម៌មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន។ ធាតុ ១៦ មិនសៅហ្មងហើយ តែគួរដល់សេចក្តីសៅហ្មង ធាតុ ២ សៅហ្មងហើយ ទាំងគួរដល់សេចក្តីសៅហ្មងក៏មាន មិនសៅហ្មងហើយ តែគួរដល់សេចក្តីសៅហ្មងក៏មាន មិនសៅហ្មងហើយ ទាំងមិនគួរដល់សេចក្តីសៅហ្មងក៏មាន។ ធាតុ ១៥ មិនមានវិតក្កៈ មិនមានវិចារៈ មនោធាតុ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈ មនោវិញ្ញាណធាតុ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន ធម្មធាតុ ប្រព្រឹត្តទៅជាមូយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន មិនគប្បីពោលថា ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈផង ថាមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ថាមិនមានវិតក្កៈ ទាំងមិនមានវិចារៈផងក៏មាន។ ធាតុ ១០ មិនគប្បីពោលថា កើតព្រមដោយបីតិផង ថាកើតព្រមដោយសុខៈផង ថាកើតព្រមដោយឧបេក្ខាផងទេ ធាតុ ៥ កើតព្រមដោយឧបេក្ខា កាយវិញ្ញាណធាតុ មិនកើតព្រមដោយបីតិ កើតព្រមដោយសុខៈ តែមិនកើតព្រមដោយឧបេក្ខាក៏មាន មិនគប្បីពោលថា កើតព្រមដោយសុខៈក៏មាន ធាតុ ២ កើតព្រមដោយបីតិក៏មាន កើតព្រមដោយសុខៈក៏មាន កើតព្រមដោយឧបេក្ខាក៏មាន មិនគប្បីពោលថា កើតព្រមដោយបីតិផង ថាកើតព្រមដោយសុខៈផង ថាកើតព្រមដោយឧបេក្ខាផងក៏មាន។ ធាតុ ១៦ មិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនា ធាតុ ២ គួរលះដោយទស្សនៈក៏មាន គួរលះដោយភាវនាក៏មាន មិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន។ ធាតុ ១៦ មានហេតុមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនា ធាតុ ២ មានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុគួរលះដោយភាវនាក៏មាន មានហេតុមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន។ ធាតុ ១៦ មិនដល់នូវការសន្សំកពូនឡើង ទាំងមិនមែនជាមិនដល់នូវការសន្សំកពូនឡើង ធាតុ ២ ដល់នូវការសន្សំកពូនឡើងក៏មាន មិនដល់នូវការសន្សំកពូនឡើងក៏មាន មិនមែនដល់នូវការសន្សំកពូនឡើង ទាំងមិនមែនជាមិនដល់នូវការសន្សំកពូនឡើងក៏មាន។ ធាតុ ១៦ មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គល ធាតុ ២ ជារបស់សេក្ខបុគ្គលក៏មាន ជារបស់អសេក្ខបុគ្គលក៏មាន មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គលក៏មាន។ ធាតុ ១៦ មានសភាពតូចឆ្មារ ធាតុ ២ មានសភាពតូចឆ្មារក៏មាន ដល់នូវសភាពធំក៏មាន មានសភាពប្រមាណមិនបានក៏មាន។ ធាតុ ១០ មិនមានអារម្មណ៍ ធាតុ ៦ មានអារម្មណ៍តូចឆ្មារ ធាតុ ២ មានអារម្មណ៍តូចឆ្មារក៏មាន មានអារម្មណ៍ដល់នូវសភាពធំក៏មាន មានអារម្មណ៍ប្រមាណមិនបានក៏មាន មិនគប្បីពោលថា មានអារម្មណ៍តូចឆ្មារផង ថាមានអារម្មណ៍ដល់នូវសភាពធំផង ថាមានអារម្មណ៍ប្រមាណមិនបានផងក៏មាន។ ធាតុ ១៦ យ៉ាងកណ្តាល ធាតុ ២ ថោកទាបក៏មាន យ៉ាងកណ្តាលក៏មាន យ៉ាងឧត្តមក៏មាន។ ធាតុ ១៦ មានសភាពមិនទៀង ធាតុ ២ មានសភាពខុស និងទៀងក៏មាន មានសភាពត្រូវ និងទៀងក៏មាន មានសភាពមិនទៀងក៏មាន។ ធាតុ ១០ មិនមានអារម្មណ៍ ធាតុ ៦ មិនគប្បីពោលថា មានមគ្គជាអារម្មណ៍ផង ថាមានមគ្គជាហេតុផង ថាមានមគ្គជាអធិបតីផងឡើយ ធាតុ ២ មានមគ្គជាអារម្មណ៍ក៏មាន មានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន មិនគប្បីពោលថា មានមគ្គជាអារម្មណ៍ផង ថាមានមគ្គជាហេតុផង ថាមានមគ្គជាអធិបតីផងក៏មាន។ ធាតុ ១០ កើតឡើងហើយក៏មាន ប្រុងនឹងកើតឡើង តែមិនគប្បីពោលថា មិនទាន់កើតឡើងហើយក៏មាន សទ្ទធាតុ កើតឡើងហើយក៏មាន មិនទាន់កើតឡើង តែមិនគប្បីពោលថា ប្រុងនឹងកើតឡើងក៏មាន ធាតុ ៦ កើតឡើងហើយក៏មាន មិនទាន់កើតឡើងក៏មាន ប្រុងនឹងកើតឡើងក៏មាន ធម្មធាតុកើតឡើងហើយក៏មាន មិនទាន់កើតឡើងក៏មាន ប្រុងនឹងកើតឡើងក៏មាន មិនគប្បីពោលថា កើតឡើងហើយផង ថាមិនទាន់កើតឡើងផង ថាប្រុងនឹងកើតឡើងផងក៏មាន។ ធាតុ ១៧ ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន ធម្មធាតុ ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន មិនគប្បីពោលថា ជាអតីតផង ថាជាអនាគតផង ថាជាបច្ចុប្បន្នផងក៏មាន។ ធាតុ ១០ មិនមានអារម្មណ៍ ធាតុ ៦ មានអារម្មណ៍ជាបច្ចុប្បន្ន ធាតុ ២ មានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន មិនគប្បីពោលថា មានអារម្មណ៍ជាអតីតផង ថាមានអារម្មណ៍ជាអនាគតផង ថាមានអារម្មណ៍ជាបច្ចុប្បន្នផងក៏មាន ខាងក្នុងក៏មាន ខាងក្រៅក៏មាន ទាំងខាងក្នុងទាំងខាងក្រៅក៏មាន។ ធាតុ ១០ មិនមានអារម្មណ៍ ធាតុ ៦ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុងទាំងខាងក្រៅក៏មាន ធាតុ ២ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន មិនគប្បីពោលថា មានអារម្មណ៍ខាងក្នុងផង ថាមានអារម្មណ៍ខាងក្រៅផង ថាមានអារម្មណ៍ទាំងក្នុង ទាំងខាងក្រៅផងក៏មាន។ រូបធាតុ ប្រកបដោយការឃើញ ទាំងប្រកបដោយការប៉ះពាល់ ធាតុ ៩ មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ ធាតុ ៨ មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់។
(២. ទុកំ)
[១៣៣] ធាតុ ១៧ មិនមែនហេតុ ធម្មធាតុ ជាហេតុក៏មាន មិនមែនហេតុក៏មាន។ ធាតុ ១៦ មិនមានហេតុ ធាតុ ២ ប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមានហេតុក៏មាន។ ធាតុ ១៦ ប្រាសចាកហេតុ ធាតុ ២ ប្រកបដោយហេតុក៏មាន ប្រាសចាកហេតុក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុផង ថាប្រព្រឹត្តទៅមួយនឹងហេតុ តែមិនមែនហេតុផងឡើយ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុទេ ប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុផងក៏មាន មិនគប្បីពោលថា ប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុក៏មាន ធម្មធាតុ ជាហេតុ ទាំងប្រព្រឹត្តទៅជាមូយនឹងហេតុក៏មាន ប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុក៏មាន មិនគប្បីពោលថា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុផង ថាប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុផងក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជាហេតុ ទាំងប្រកបដោយហេតុផង ថាប្រកបដោយហេតុ តែមិនមែនហេតុផងឡើយ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាហេតុ ទាំងប្រកបដោយហេតុទេ ប្រកបដោយហេតុ តែមិនមែនហេតុក៏មាន មិនគប្បីពោលថា ប្រកបដោយហេតុ តែមិនមែនហេតុក៏មាន ធម្មធាតុ ជាហេតុ ទាំងប្រកបដោយហេតុក៏មាន ប្រកបដោយហេតុ តែមិនមែនហេតុក៏មាន មិនគប្បីពោលថា ជាហេតុ ទាំងប្រកបដោយហេតុផង ថាប្រកបដោយហេតុ តែមិនមែនហេតុផងក៏មាន។ ធាតុ ១៦ មិនមែនហេតុ ទាំងមិនមានហេតុ មនោវិញ្ញាណធាតុ មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមែនហេតុ ទាំងមិនមានហេតុក៏មាន ធម្មធាតុ មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមែនហេតុ ទាំងមិនមានហេតុក៏មាន មិនគប្បីពោលថា មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុផង ថាមិនមែនហេតុ ទាំងមិនមានហេតុផងក៏មាន។
[១៣៤] ធាតុ ១៧ ប្រព្រឹត្តទៅជាមួយនឹងបច្ច័យ ធម្មធាតុ ប្រព្រឹត្តទៅជាមួយនឹងបច្ច័យក៏មាន មិនមានបច្ច័យក៏មាន។ ធាតុ ១៧ មានបច្ច័យតាក់តែង ធម្មធាតុ មានបច្ច័យតាក់តែងក៏មាន ឥតបច្ច័យតាក់តែងក៏មាន។ ធាតុ ១៧ មិនប្រកបដោយការឃើញ រូបធាតុប្រកបដោយការឃើញ។ ធាតុ ១០ ប្រកបដោយការប៉ះពាល់ ធាតុ ៨ មិនប្រកបដោយការប៉ះពាល់។ ធាតុ ១០ មានរូប ធាតុ ៧ មិនមានរូប ធម្មធាតុ មានរូបក៏មាន មិនមានរូបក៏មាន។ ធាតុ ១៦ ជាលោកិយ ធាតុ ២ ជាលោកិយក៏មាន ជាលោកុត្តរក៏មាន។ គប្បីដឹងច្បាស់ដោយវិញ្ញាណណាមួយក៏មាន មិនគប្បីដឹងច្បាស់ដោយវិញ្ញាណណាមួយក៏មាន។
[១៣៥] ធាតុ ១៧ មិនមែនអាសវៈ ធម្មធាតុ ជាអាសវៈក៏មាន មិនមែនអាសវៈក៏មាន។ ធាតុ ១៦ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ធាតុ ២ ប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន មិនមានអាសវៈក៏មាន។ ធាតុ ១៦ ប្រាសចាកអាសវៈ ធាតុ ២ ប្រកបដោយអាសវៈក៏មាន ប្រាសចាកអាសវៈក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈទេ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈឡើយ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈក៏មាន មិនគប្បីពោលថា ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈក៏មាន ធម្មធាតុ ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈក៏មាន មិនគប្បីពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈផង ថាប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈផងក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជាអាសវៈ ទាំងប្រកបដោយអាសវៈផង ថាប្រកបដោយអាសវៈ តែមិនមែនអាសវៈផងឡើយ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាអាសវៈ ទាំងប្រកបដោយអាសវៈទេ ប្រកបដោយអាសវៈ តែមិនមែនអាសវៈក៏មាន មិនគប្បីពោលថា ប្រកបដោយអាសវៈ តែមិនមែនអាសវៈក៏មាន ធម្មធាតុ ជាអាសវៈ ទាំងប្រកបដោយអាសវៈក៏មាន ប្រកបដោយអាសវៈ តែមិនមែនអាសវៈក៏មាន មិនគប្បីពោលថា ជាអាសវៈ ទាំងប្រកបដោយអាសវៈផង ថាប្រកបដោយអាសវៈ តែមិនមែនអាសវៈផងក៏មាន។ ធាតុ ១៦ ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ ធាតុ ២ ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈក៏មាន មិនគប្បីពោលថា ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈផង ថាប្រាសចាកអាសវៈ ទាំងមិនមានអាសវៈផងក៏មាន។
[១៣៦] ធាតុ ១៧ មិនមែនជាសំយោជនៈ ធម្មធាតុ ជាសំយោជនៈក៏មាន មិនមែនសំយោជនៈក៏មាន។ ធាតុ ១៦ ជាប្រយោជន៍ដល់សំយោជនៈ ធាតុ ២ ជាប្រយោជន៍ដល់សំយោជនៈក៏មាន មិនជាប្រយោជន៍ដល់សំយោជនៈក៏មាន។ ធាតុ ១៦ ប្រាសចាកសំយោជនៈ ធាតុ ២ ប្រកបដោយសំយោជនៈក៏មាន ប្រាសចាកសំយោជនៈក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជាសំយោជនៈ ទាំងជាប្រយោជន៍ដល់សំយោជនៈឡើយ ជាប្រយោជន៍ដល់សំយោជនៈ តែមិនមែនសំយោជនៈ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាសំយោជនៈ ទាំងជាប្រយោជន៍ដល់សំយោជនៈទេ ជាប្រយោជន៍ដល់សំយោជនៈ តែមិនមែនសំយោជនៈក៏មាន មិនគប្បីពោលថា ជាប្រយោជន៍ដល់សំយោជនៈ តែមិនមែនសំយោជនៈក៏មាន ធម្មធាតុ ជាសំយោជនៈ ទាំងជាប្រយោជន៍ដល់សំយោជនៈក៏មាន ជាប្រយោជន៍ដល់សំយោជនៈ តែមិនមែនជាសំយោជនៈក៏មាន មិនគប្បីពោលថា ជាសំយោជនៈ ទាំងជាប្រយោជន៍ដល់សំយោជនៈផង ថាជាប្រយោជន៍ដល់សំយោជនៈ តែមិនមែនសំយោជនៈផងក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជាសំយោជនៈ ទាំងប្រកបដោយសំយោជនៈផង ថាប្រកបដោយសំយោជនៈ តែមិនមែនជាសំយោជនៈផងឡើយ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាសំយោជនៈ ទាំងប្រកបដោយសំយោជនៈទេ ប្រកបដោយសំយោជនៈ តែមិនមែនសំយោជនៈក៏មាន មិនគប្បីពោលថា ប្រកបដោយសំយោជនៈ តែមិនមែនសំយោជនៈក៏មាន ធម្មធាតុ ជាសំយោជនៈ ទាំងប្រកបដោយសំយោជនៈក៏មាន ប្រកបដោយសំយោជនៈ តែមិនមែនសំយោជនៈក៏មាន មិនគប្បីពោលថា ជាសំយោជនៈ ទាំងប្រកបដោយសំយោជនៈផង ថាប្រកបដោយសំយោជនៈ តែមិនមែនសំយោជនៈផងក៏មាន។ ធាតុ ១៦ ប្រាសចាកសំយោជនៈ តែជាប្រយោជន៍ដល់សំយោជនៈ ធាតុ ២ ប្រាសចាកសំយោជនៈ តែជាប្រយោជន៍ដល់សំយោជនៈក៏មាន ប្រាសចាកសំយោជនៈ ទាំងមិនជាប្រយោជន៍ដល់សំយោជនៈក៏មាន មិនគប្បីពោលថា ប្រាសចាកសំយោជនៈ តែជាប្រយោជន៍ដល់សំយោជនៈផង ថាប្រាសចាកសំយោជនៈ ទាំងមិនជាប្រយោជន៍ដល់សំយោជនៈផងក៏មាន។
[១៣៧] ធាតុ ១៧ មិនមែនគន្ថៈ ធម្មធាតុ ជាគន្ថៈក៏មាន មិនមែនគន្ថៈក៏មាន។ ធាតុ ១៦ គន្ថៈគប្បីដោតក្រង ធាតុ ២ គន្ថៈគប្បីដោតក្រងក៏មាន គន្ថៈមិនគប្បីដោតក្រងក៏មាន។ ធាតុ ១៦ ប្រាសចាកគន្ថៈ ធាតុ ២ ប្រកបដោយគន្ថៈក៏មាន ប្រាសចាកគន្ថៈក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជាគន្ថៈ ទាំងគន្ថៈគប្បីដោតក្រងឡើយ គន្ថៈគប្បីដោតក្រង តែមិនមែនគន្ថៈ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាគន្ថៈ ទាំងគន្ថៈគប្បីដោតក្រងទេ គន្ថៈគប្បីដោតក្រង តែមិនមែនគន្ថៈក៏មាន មិនគប្បីពោលថា គន្ថៈគប្បីដោតក្រង តែមិនមែនគន្ថៈក៏មាន ធម្មធាតុជាគន្ថៈ ទាំងគន្ថៈគប្បីដោតក្រងក៏មាន គន្ថៈគប្បីដោតក្រង តែមិនមែនគន្ថៈក៏មាន មិនគប្បីពោលថា ជាគន្ថៈ ទាំងគន្ថៈគប្បីដោតក្រងផង ថាគន្ថៈគប្បីដោតក្រង តែមិនមែនគន្ថៈផងក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជាគន្ថៈ ទាំងប្រកបដោយគន្ថៈផង ថាប្រកបដោយគន្ថៈ តែមិនមែនគន្ថៈផងឡើយ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាគន្ថៈ ទាំងប្រកបដោយគន្ថៈទេ ប្រកបដោយគន្ថៈ តែមិនមែនគន្ថៈក៏មាន មិនគប្បីពោលថា ប្រកបដោយគន្ថៈ តែមិនមែនគន្ថៈក៏មាន ធម្មធាតុ ជាគន្ថៈ ទាំងប្រកបដោយគន្ថៈក៏មាន ប្រកបដោយគន្ថៈ តែមិនមែនគន្ថៈក៏មាន មិនគប្បីពោលថា ជាគន្ថៈ ទាំងប្រកបដោយគន្ថៈផង ថាប្រកបដោយគន្ថៈ តែមិនមែនគន្ថៈផងក៏មាន។ ធាតុ ១៦ ប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រង ធាតុ ២ ប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រងក៏មាន ប្រាសចាកគន្ថៈ ទាំងគន្ថៈមិនគប្បីដោតក្រងក៏មាន មិនគប្បីពោលថា ប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រងផង ថាប្រាសចាកគន្ថៈ ទាំងគន្ថៈមិនគប្បីដោតក្រងផងក៏មាន។
[១៣៨] ធាតុ ១៧ មិនមែនឱឃៈ។ បេ។ មិនមែនយោគៈ។ បេ។ មិនមែននីវរណៈ ធម្មធាតុ ជានីវរណៈក៏មាន មិនមែននីវរណៈក៏មាន។ ធាតុ ១៦ ជាប្រយោជន៍ដល់នីវរណៈ ធាតុ ២ ជាប្រយោជន៍ដល់នីវរណៈក៏មាន មិនជាប្រយោជន៍ដល់នីវរណៈក៏មាន។ ធាតុ ១៦ ប្រាសចាកនីវរណៈ ធាតុ ២ ប្រកបដោយនីវរណៈក៏មាន ប្រាសចាកនីវរណៈក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជានីវរណៈ ទាំងជាប្រយោជន៍ដល់នីវរណៈឡើយ ជាប្រយោជន៍ដល់នីវរណៈ តែមិនមែននីវរណៈ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជានីវរណៈ ទាំងជាប្រយោជន៍ដល់នីវរណៈទេ ជាប្រយោជន៍ដល់នីវរណៈ តែមិនមែននីវរណៈក៏មាន មិនគប្បីពោលថា ជានីវរណៈ តែមិនមែននីវរណៈក៏មាន ធម្មធាតុ ជានីវរណៈ ទាំងជាប្រយោជន៍ដល់នីវរណៈក៏មាន ជាប្រយោជន៍ដល់នីវរណៈ តែមិនមែននីវរណៈក៏មាន មិនគប្បីពោលថា ជានីវរណៈ ទាំងជាប្រយោជន៍ដល់នីវរណៈផង ថាជាប្រយោជន៍ដល់នីវរណៈ តែមិនមែននីវរណៈផងក៏មាន។ ធាតុ១៦ មិនគប្បីពោលថា ជានីវរណៈ ទាំងប្រកបដោយនីវរណៈផង ថាប្រកបដោយនីវរណៈ តែមិនមែននីវរណៈផងឡើយ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជានីវរណៈ ទាំងប្រកបដោយនីវរណៈទេ ប្រកបដោយនីវរណៈ តែមិនមែននីវរណៈក៏មាន មិនគប្បីពោលថា ប្រកបដោយនីវរណៈ តែមិនមែននីវរណៈក៏មាន ធម្មធាតុ ជានីវរណៈ ទាំងប្រកបដោយនីវរណៈក៏មាន ប្រកបដោយនីវរណៈ តែមិនមែននីវរណៈក៏មាន មិនគប្បីពោលថា ជានីវរណៈ ទាំងប្រកបដោយនីវរណៈផង ថាប្រកបដោយនីវរណៈ តែមិនមែននីវរណៈផងក៏មាន។ ធាតុ១៦ ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈ ធាតុ ២ ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈក៏មាន ប្រាសចាកនីវរណៈ ទាំងមិនជាប្រយោជន៍ដល់នីវរណៈក៏មាន មិនគប្បីពោលថា ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈផង ថាប្រាសចាកនីវរណៈ ទាំងមិនជាប្រយោជន៍ដល់នីវរណៈផងក៏មាន។
[១៣៩] ធាតុ ១៧ មិនមែនបរាមាសៈ ធម្មធាតុ ជាបរាមាសៈក៏មាន មិនមែនបរាមាសៈក៏មាន។ ធាតុ ១៦ បរាមាសៈស្ទាបអង្អែល ធាតុ ២ បរាមាសៈស្ទាបអង្អែលក៏មាន បរាមាសៈមិនស្ទាបអង្អែលក៏មាន។ ធាតុ ១៦ ប្រាសចាកបរាមាសៈ មនោវិញ្ញាណធាតុ ប្រកបដោយបរាមាសៈក៏មាន ប្រាសចាកបរាមាសៈក៏មាន ធម្មធាតុ ប្រកបដោយបរាមាសៈក៏មាន ប្រាសចាកបរាមាសៈក៏មាន មិនគប្បីពោលថា ប្រកបដោយបរាមាសៈផង ថាប្រាសចាកបរាមាសៈផងក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជាបរាមាសៈ ទាំងបរាមាសៈស្ទាបអង្អែលឡើយ បរាមាសៈស្ទាបអង្អែល តែមិនមែនបរាមាសៈ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាបរាមាសៈ ទាំងបរាមាសៈស្ទាបអង្អែលទេ បរាមាសៈ ស្ទាបអង្អែល តែមិនមែនបរាមាសៈក៏មាន មិនគប្បីពោលថា បរាមាសៈស្ទាបអង្អែល តែមិនមែនបរាមាសៈក៏មាន ធម្មធាតុ ជាបរាមាសៈ ទាំងបរាមាសៈស្ទាបអង្អែលក៏មាន បរាមាសៈស្ទាបអង្អែល តែមិនមែនបរាមាសៈក៏មាន មិនគប្បីពោលថា ជាបរាមាសៈ ទាំងបរាមាសៈស្ទាបអង្អែលផង ថាបរាមាសៈស្ទាបអង្អែល តែមិនមែនបរាមាសៈផងក៏មាន។ ធាតុ ១៦ ប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែល ធាតុ ២ ប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែលក៏មាន ប្រាសចាកបរាមាសៈ ទាំងបរាមាសៈមិនស្ទាបអង្អែលក៏មាន មិនគប្បីពោលថា ប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែលផង ថាប្រាសចាកបរាមាសៈ ទាំងបរាមាសៈមិនស្ទាបអង្អែលផងក៏មាន។
[១៤០] ធាតុ ១០ មិនមានអារម្មណ៍ ធាតុ ៧ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ធម្មធាតុ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ក៏មាន មិនមានអារម្មណ៍ក៏មាន។ ធាតុ ១១ មិនមែនចិត្ត ធាតុ ៧ ជាចិត្ត។ ធាតុ ១៧ មិនមែនចេតសិក ធម្មធាតុ ជាចេតសិកក៏មាន មិនមែនចេតសិកក៏មាន។ ធាតុ ១០ ប្រាសចាកចិត្ត ធម្មធាតុ ប្រកបដោយចិត្តក៏មាន ប្រាសចាកចិត្តក៏មាន ធាតុ ៧ មិនគប្បីពោលថា ប្រកបដោយចិត្តផង ថាប្រាសចាកចិត្តផងឡើយ។ ធាតុ ១០ មិនច្រឡំដោយចិត្ត ធម្មធាតុ ច្រឡំដោយចិត្តក៏មាន ប្រាសចាកចិត្តក៏មាន ធាតុ ៧ មិនគប្បីពោលថា ច្រឡំដោយចិត្តផង ថាមិនច្រឡំដោយចិត្តផងឡើយ។ ធាតុ ១២ មិនតាំងឡើងដោយចិត្ត ធាតុ ៦ តាំងឡើងដោយចិត្តក៏មាន មិនតាំងឡើងដោយចិត្តក៏មាន។ ធាតុ ១៧ មិនកើតជាមួយនឹងចិត្ត ធម្មធាតុ កើតជាមួយនឹងចិត្តក៏មាន មិនកើតជាមួយនឹងចិត្តក៏មាន។ ធាតុ ១៧ មិនប្រព្រឹត្តទៅតាមចិត្ត ធម្មធាតុ ប្រព្រឹត្តទៅតាមចិត្តក៏មាន មិនប្រព្រឹត្តទៅតាមចិត្តក៏មាន។ ធាតុ ១៧ មិនច្រឡំ មិនតាំងឡើងដោយចិត្ត ធម្មធាតុ ច្រឡំ ទាំងតាំងឡើងដោយចិត្តក៏មាន មិនច្រឡំ មិនតាំងឡើងដោយចិត្តក៏មាន។ ធាតុ ១៧ មិនច្រឡំ មិនតាំងឡើង មិនកើតជាមួយនឹងចិត្ត ធម្មធាតុ ច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្តក៏មាន មិនច្រឡំ មិនតាំងឡើង មិនកើតជាមួយនឹងចិត្តក៏មាន។ ធាតុ ១៧ មិនច្រឡំមិនតាំងឡើង មិនប្រព្រឹត្តទៅតាមចិត្ត ធម្មធាតុ ច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្តក៏មាន មិនច្រឡំ មិនតាំងឡើង មិនប្រព្រឹត្តទៅតាមចិត្តក៏មាន។ ធាតុ ១២ ជាខាងក្នុង ធាតុ ៦ ជាខាងក្រៅ។ ធាតុ ៩ ជាឧបាទា ធាតុ ៨ មិនមែនឧបាទា ធម្មធាតុ ជាឧបាទាក៏មាន មិនមែនឧបាទាក៏មាន។ ធាតុ ១០ ជាឧបាទិន្ន សទ្ទធាតុ ជាអនុបាទិន្ន ធាតុ ៧ ជាឧបាទិន្នក៏មាន ជាអនុបាទិន្នក៏មាន។
[១៤១] ធាតុ ១៧ មិនមែនឧបាទាន ធម្មធាតុ ជាឧបាទានក៏មាន មិនមែនឧបាទានក៏មាន។ ធាតុ ១៦ ជាប្រយោជន៍ដល់ឧបាទាន ធាតុ ២ ជាប្រយោជន៍ដល់ឧបាទានក៏មាន មិនជាប្រយោជន៍ដល់ឧបាទានក៏មាន។ ធាតុ ១៦ ប្រាសចាកឧបាទាន ធាតុ ២ ប្រកបដោយឧបាទានក៏មាន ប្រាសចាកឧបាទានក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទានឡើយ ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនឧបាទាន មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទានទេ ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនឧបាទានក៏មាន មិនគប្បីពោលថា ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនឧបាទានក៏មាន ធម្មធាតុ ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនឧបាទានក៏មាន មិនគប្បីពោលថា ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទានផង ថាជាប្រយោជន៍ដល់ឧបាទាន តែមិនមែនឧបាទានផងក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជាឧបាទាន ទាំងប្រកបដោយឧបាទានផង ថាប្រកបដោយឧបាទាន តែមិនមែនឧបាទានផងឡើយ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាឧបាទាន ទាំងប្រកបដោយឧបាទានទេ ប្រកបដោយឧបាទាន តែមិនមែនឧបាទានក៏មាន មិនគប្បីពោលថា ប្រកបដោយឧបាទាន តែមិនមែនឧបាទានក៏មាន ធម្មធាតុ ជាឧបាទាន ទាំងប្រកបដោយឧបាទានក៏មាន ប្រកដោយឧបាទាន តែមិនមែនឧបាទានក៏មាន មិនគប្បីពោលថា ជាឧបាទាន ទាំងប្រកបដោយឧបាទានផង ថាប្រកបដោយឧបាទាន តែមិនមែនឧបាទានផងក៏មាន។ ធាតុ ១៦ ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទាន ធាតុ ២ ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទានក៏មាន ប្រាសចាកឧបាទាន ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន មិនគប្បីពោលថា ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទានផង ថាប្រាសចាកឧបាទាន ទាំងមិនជាប្រយោជន៍ដល់ឧបាទានផងក៏មាន។
[១៤២] ធាតុ ១៧ មិនមែនសេចក្តីសៅហ្មង (កិលេស) ធម្មធាតុ ជាសេចក្តីសៅហ្មងក៏មាន មិនមែនសេចក្តីសៅហ្មងក៏មាន។ ធាតុ ១៦ គួរដល់សេចក្តីសៅហ្មង ធាតុ ២ គួរដល់សេចក្តីសៅហ្មងក៏មាន មិនគួរដល់សេចក្តីសៅហ្មងក៏មាន។ ធាតុ ១៦ មិនសៅហ្មងហើយ ធាតុ ២ សៅហ្មងហើយក៏មាន មិនសៅហ្មងហើយក៏មាន។ ធាតុ ១៦ ប្រាសចាកសេចក្តីសៅហ្មង ធាតុ ២ ប្រកបដោយសេចក្តីសៅហ្មងក៏មាន ប្រាសចាកសេចក្តីសៅហ្មងក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មងឡើយ គួរដល់សេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មង មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មងទេ គួរដល់សេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា គួរដល់សេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងក៏មាន ធម្មធាតុ ជាសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មងក៏មាន គួរដល់សេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មងផង ថាគួរដល់សេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងផងក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងសៅហ្មងហើយផង ថាសៅហ្មងហើយ តែមិនមែនសេចក្តីសៅហ្មងផងឡើយ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងសៅហ្មងហើយទេ សៅហ្មងហើយ តែមិនមែនសេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា សៅហ្មងហើយ តែមិនមែនសេចក្តីសៅហ្មងក៏មាន ធម្មធាតុ ជាសេចក្តីសៅហ្មង ទាំងសៅហ្មងហើយក៏មាន សៅហ្មងហើយ តែមិនមែនសេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងសៅហ្មងហើយផង ថាសៅហ្មងហើយ តែមិនមែនសេចក្តីសៅហ្មងផងក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មងផង ថាប្រកបដោយសេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងផងឡើយ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មងទេ ប្រកបដោយសេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា ប្រកបដោយសេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងក៏មាន ធម្មធាតុ ជាសេចក្តីសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មងក៏មាន ប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មងផង ថាប្រកបដោយសេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងក៏មាន។ ធាតុ ១៦ ប្រាសចាកសេចក្តីសៅហ្មង តែគួរដល់សេចក្តីសៅហ្មង ធាតុ ២ ប្រាសចាកសេចក្តីសៅហ្មង តែគួរដល់សេចក្តីសៅហ្មងក៏មាន ប្រាសចាកសេចក្តីសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា ប្រាសចាកសេចក្តីសៅហ្មង តែគួរដល់សេចក្តីសៅហ្មងផង ថាប្រាសចាកសេចក្តីសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មងផងក៏មាន។
[១៤៣] ធាតុ ១៦ មិនគួរលះដោយទស្សនៈ ធាតុ ២ គួរលះដោយទស្សនៈក៏មាន មិនគួរលះដោយទស្សនៈក៏មាន។ ធាតុ ១៦ មិនគួរលះដោយភាវនា ធាតុ ២ គួរលះដោយភាវនាក៏មាន មិនគួរលះដោយភាវនាក៏មាន។ ធាតុ ១៦ មានហេតុមិនគួរលះដោយទស្សនៈ ធាតុ ២ មានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុមិនគួរលះដោយទស្សនៈក៏មាន។ ធាតុ ១៦ មានហេតុមិនគួរលះដោយភាវនា ធាតុ ២ មានហេតុគួរលះដោយភាវនាក៏មាន មានហេតុមិនគួរលះដោយភាវនាក៏មាន។ ធាតុ ១៥ មិនមានវិតក្កៈ មនោវិញ្ញាណធាតុ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ធាតុ ២ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈក៏មាន មិនមានវិតក្កៈក៏មាន។ ធាតុ ១៥ មិនមានវិចារៈ មនោធាតុ ប្រព្រឹត្តទៅជាមួយនឹងវិចារៈ ធាតុ ២ ប្រព្រឹត្តទៅជាមួយនឹងវិចារៈក៏មាន មិនមានវិចារៈក៏មាន។ ធាតុ ១៦ មិនមានបីតិ ធាតុ ២ ប្រព្រឹត្តទៅជាមួយនឹងបីតិក៏មាន មិនមានបីតិក៏មាន។ ធាតុ ១៦ មិនកើតព្រមដោយបីតិ ធាតុ ២ កើតព្រមដោយបីតិក៏មាន មិនកើតព្រមដោយបីតិក៏មាន។ ធាតុ ១៥ មិនកើតព្រមដោយសុខៈ ធាតុ ៣ កើតព្រមដោយសុខៈក៏មាន មិនកើតព្រមដោយសុខៈក៏មាន។ ធាតុ ១១ មិនកើតព្រមដោយឧបេក្ខា ធាតុ ៥ កើតព្រមដោយឧបេក្ខា ធាតុ ២ កើតព្រមដោយឧបេក្ខាក៏មាន មិនកើតព្រមដោយឧបេក្ខាក៏មាន។ ធាតុ ១៦ ជាកាមាវចរៈ ធាតុ ២ ជាកាមាវចរក៏មាន មិនមែនកាមាវចរក៏មាន។ ធាតុ ១៦ មិនមែនរូបាវចរ ធាតុ ២ ជារូបាវចរក៏មាន មិនមែនរូបាវចរក៏មាន។ ធាតុ ១៦ មិនមែនអរូបាវចរ ធាតុ ២ ជាអរូបាវចរក៏មាន មិនមែនអរូបាវចរក៏មាន។ ធាតុ ១៦ ជាបរិយាបន្នៈ ធាតុ ២ ជាបរិយាបន្នៈក៏មាន ជាអបរិយាបន្នៈក៏មាន។ ធាតុ ១៦ ជាអនិយ្យានិកៈ ធាតុ ២ ជានិយ្យានិកៈក៏មាន ជាអនិយ្យានិកៈក៏មាន។ ធាតុ ១៦ មិនទៀង ធាតុ ២ ទៀងក៏មាន មិនទៀងក៏មាន។ ធាតុ ១៦ ប្រកបដោយឧត្តរៈ ធាតុ ២ ប្រកបដោយឧត្តរៈក៏មាន មិនមានឧត្តរៈក៏មាន។ ធាតុ ១៦ មិនមានរណៈ ធាតុ ២ ប្រកបដោយរណៈក៏មាន មិនមានរណៈក៏មាន។
ចប់ បញ្ហាបុច្ឆកៈ។
ចប់ ធាតុវិភង្គ។