User Tools

Site Tools


Translations of this page?:
km:tipitaka:abh:vb:abh.vb.03.03

(បញ្ហាបុច្ឆកៈ ទី៣)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh vb 03 03 បាលី cs-km: abh.vb.03.03 អដ្ឋកថា: abh.vb.03.03_att PTS: ?

(បញ្ហាបុច្ឆកៈ ទី៣)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៣. បញ្ហាបុច្ឆកំ)

[១៣១] ធាតុ ១៨ គឺ ចក្ខុធាតុ រូបធាតុ ចក្ខុវិញ្ញាណធាតុ សោតធាតុ សទ្ទធាតុ សោតវិញ្ញាណធាតុ ឃានធាតុ គន្ធធាតុ ឃានវិញ្ញាណធាតុ ជិវ្ហាធាតុ រសធាតុ ជិវ្ហាវិញ្ញាណធាតុ កាយធាតុ ផោដ្ឋព្វធាតុ កាយវិញ្ញាណធាតុ មនោធាតុ ធម្មធាតុ មនោវិញ្ញាណធាតុ។ បណ្តាធាតុ ១៨ នោះ ធាតុជាកុសលប៉ុន្មាន ជាអកុសលប៉ុន្មាន ជាអព្យាក្រឹតប៉ុន្មាន។ បេ។ ប្រកបដោយសត្រូវប៉ុន្មាន មិនមានសត្រូវប៉ុន្មាន។

(តិក)

(១. តិកំ)

[១៣២] ធាតុ ១៦ ជាអព្យាក្រឹត ធាតុ ២ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។ ធាតុ ១០ មិនគប្បីពោលថា ប្រកបដោយសុខវេទនាផង ថាប្រកបដោយទុក្ខវេទនាផង ថាប្រកបដោយអទុក្ខមសុខវេទនាផងឡើយ ធាតុ ៥ ប្រកបដោយអទុក្ខមសុខវេទនា កាយវិញ្ញាណធាតុ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន មនោវិញ្ញាណធាតុ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន ធម្មធាតុ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន មិនគប្បីពោលថា ប្រកបដោយសុខវេទនាផង ថាប្រកបដោយទុក្ខវេទនាផង ថាប្រកបដោយអទុក្ខមសុខវេទនាផងក៏មាន។ ធាតុ ១០ មិនមែនជាវិបាក ទាំងមិនមែនជាធម៌មានវិបាកជាប្រក្រតី ធាតុ ៥ ជាវិបាក មនោធាតុ ជាវិបាកក៏មាន មិនមែនជាវិបាក ទាំងមិនមែនជាធម៌មានវិបាកជាប្រក្រតីក៏មាន ធាតុ ២ ជាវិបាកក៏មាន ជាធម៌មានវិបាកជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែនជាធម៌មានវិបាកជាប្រក្រតីក៏មាន។ ធាតុ ១០ ជាធម៌ ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន សទ្ទធាតុ ជាធម៌មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន ធាតុ ៥ ជាធម៌ ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន ជាធម៌មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន ធាតុ ២ ជាធម៌ ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន ជាធម៌មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន ជាធម៌មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន។ ធាតុ ១៦ មិនសៅហ្មងហើយ តែគួរដល់សេចក្តីសៅហ្មង ធាតុ ២ សៅហ្មងហើយ ទាំងគួរដល់សេចក្តីសៅហ្មងក៏មាន មិនសៅហ្មងហើយ តែគួរដល់សេចក្តីសៅហ្មងក៏មាន មិនសៅហ្មងហើយ ទាំងមិនគួរដល់សេចក្តីសៅហ្មងក៏មាន។ ធាតុ ១៥ មិនមានវិតក្កៈ មិនមានវិចារៈ មនោធាតុ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈ មនោវិញ្ញាណធាតុ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន ធម្មធាតុ ប្រព្រឹត្តទៅជាមូយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន មិនគប្បីពោលថា ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈផង ថាមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ថាមិនមានវិតក្កៈ ទាំងមិនមានវិចារៈផងក៏មាន។ ធាតុ ១០ មិនគប្បីពោលថា កើតព្រមដោយបីតិផង ថាកើតព្រមដោយសុខៈផង ថាកើតព្រមដោយឧបេក្ខាផងទេ ធាតុ ៥ កើតព្រមដោយឧបេក្ខា កាយវិញ្ញាណធាតុ មិនកើតព្រមដោយបីតិ កើតព្រមដោយសុខៈ តែមិនកើតព្រមដោយឧបេក្ខាក៏មាន មិនគប្បីពោលថា កើតព្រមដោយសុខៈក៏មាន ធាតុ ២ កើតព្រមដោយបីតិក៏មាន កើតព្រមដោយសុខៈក៏មាន កើតព្រមដោយឧបេក្ខាក៏មាន មិនគប្បីពោលថា កើតព្រមដោយបីតិផង ថាកើតព្រមដោយសុខៈផង ថាកើតព្រមដោយឧបេក្ខាផងក៏មាន។ ធាតុ ១៦ មិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនា ធាតុ ២ គួរលះដោយទស្សនៈក៏មាន គួរលះដោយភាវនាក៏មាន មិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន។ ធាតុ ១៦ មានហេតុមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនា ធាតុ ២ មានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុគួរលះដោយភាវនាក៏មាន មានហេតុមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន។ ធាតុ ១៦ មិនដល់នូវការសន្សំកពូនឡើង ទាំងមិនមែនជាមិនដល់នូវការសន្សំកពូនឡើង ធាតុ ២ ដល់នូវការសន្សំកពូនឡើងក៏មាន មិនដល់នូវការសន្សំកពូនឡើងក៏មាន មិនមែនដល់នូវការសន្សំកពូនឡើង ទាំងមិនមែនជាមិនដល់នូវការសន្សំកពូនឡើងក៏មាន។ ធាតុ ១៦ មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គល ធាតុ ២ ជារបស់សេក្ខបុគ្គលក៏មាន ជារបស់អសេក្ខបុគ្គលក៏មាន មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គលក៏មាន។ ធាតុ ១៦ មានសភាពតូចឆ្មារ ធាតុ ២ មានសភាពតូចឆ្មារក៏មាន ដល់នូវសភាពធំក៏មាន មានសភាពប្រមាណមិនបានក៏មាន។ ធាតុ ១០ មិនមានអារម្មណ៍ ធាតុ ៦ មានអារម្មណ៍តូចឆ្មារ ធាតុ ២ មានអារម្មណ៍តូចឆ្មារក៏មាន មានអារម្មណ៍ដល់នូវសភាពធំក៏មាន មានអារម្មណ៍ប្រមាណមិនបានក៏មាន មិនគប្បីពោលថា មានអារម្មណ៍តូចឆ្មារផង ថាមានអារម្មណ៍ដល់នូវសភាពធំផង ថាមានអារម្មណ៍ប្រមាណមិនបានផងក៏មាន។ ធាតុ ១៦ យ៉ាងកណ្តាល ធាតុ ២ ថោកទាបក៏មាន យ៉ាងកណ្តាលក៏មាន យ៉ាងឧត្តមក៏មាន។ ធាតុ ១៦ មានសភាពមិនទៀង ធាតុ ២ មានសភាពខុស និងទៀងក៏មាន មានសភាពត្រូវ និងទៀងក៏មាន មានសភាពមិនទៀងក៏មាន។ ធាតុ ១០ មិនមានអារម្មណ៍ ធាតុ ៦ មិនគប្បីពោលថា មានមគ្គជាអារម្មណ៍ផង ថាមានមគ្គជាហេតុផង ថាមានមគ្គជាអធិបតីផងឡើយ ធាតុ ២ មានមគ្គជាអារម្មណ៍ក៏មាន មានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន មិនគប្បីពោលថា មានមគ្គជាអារម្មណ៍ផង ថាមានមគ្គជាហេតុផង ថាមានមគ្គជាអធិបតីផងក៏មាន។ ធាតុ ១០ កើតឡើងហើយក៏មាន ប្រុងនឹងកើតឡើង តែមិនគប្បីពោលថា មិនទាន់កើតឡើងហើយក៏មាន សទ្ទធាតុ កើតឡើងហើយក៏មាន មិនទាន់កើតឡើង តែមិនគប្បីពោលថា ប្រុងនឹងកើតឡើងក៏មាន ធាតុ ៦ កើតឡើងហើយក៏មាន មិនទាន់កើតឡើងក៏មាន ប្រុងនឹងកើតឡើងក៏មាន ធម្មធាតុកើតឡើងហើយក៏មាន មិនទាន់កើតឡើងក៏មាន ប្រុងនឹងកើតឡើងក៏មាន មិនគប្បីពោលថា កើតឡើងហើយផង ថាមិនទាន់កើតឡើងផង ថាប្រុងនឹងកើតឡើងផងក៏មាន។ ធាតុ ១៧ ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន ធម្មធាតុ ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន មិនគប្បីពោលថា ជាអតីតផង ថាជាអនាគតផង ថាជាបច្ចុប្បន្នផងក៏មាន។ ធាតុ ១០ មិនមានអារម្មណ៍ ធាតុ ៦ មានអារម្មណ៍ជាបច្ចុប្បន្ន ធាតុ ២ មានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន មិនគប្បីពោលថា មានអារម្មណ៍ជាអតីតផង ថាមានអារម្មណ៍ជាអនាគតផង ថាមានអារម្មណ៍ជាបច្ចុប្បន្នផងក៏មាន ខាងក្នុងក៏មាន ខាងក្រៅក៏មាន ទាំងខាងក្នុងទាំងខាងក្រៅក៏មាន។ ធាតុ ១០ មិនមានអារម្មណ៍ ធាតុ ៦ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុងទាំងខាងក្រៅក៏មាន ធាតុ ២ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន មិនគប្បីពោលថា មានអារម្មណ៍ខាងក្នុងផង ថាមានអារម្មណ៍ខាងក្រៅផង ថាមានអារម្មណ៍ទាំងក្នុង ទាំងខាងក្រៅផងក៏មាន។ រូបធាតុ ប្រកបដោយការឃើញ ទាំងប្រកបដោយការប៉ះពាល់ ធាតុ ៩ មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ ធាតុ ៨ មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់។

(ទុក)

(២. ទុកំ)

[១៣៣] ធាតុ ១៧ មិនមែនហេតុ ធម្មធាតុ ជាហេតុក៏មាន មិនមែនហេតុក៏មាន។ ធាតុ ១៦ មិនមានហេតុ ធាតុ ២ ប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមានហេតុក៏មាន។ ធាតុ ១៦ ប្រាសចាកហេតុ ធាតុ ២ ប្រកបដោយហេតុក៏មាន ប្រាសចាកហេតុក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុផង ថាប្រព្រឹត្តទៅមួយនឹងហេតុ តែមិនមែនហេតុផងឡើយ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុទេ ប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុផងក៏មាន មិនគប្បីពោលថា ប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុក៏មាន ធម្មធាតុ ជាហេតុ ទាំងប្រព្រឹត្តទៅជាមូយនឹងហេតុក៏មាន ប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុក៏មាន មិនគប្បីពោលថា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុផង ថាប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុផងក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជាហេតុ ទាំងប្រកបដោយហេតុផង ថាប្រកបដោយហេតុ តែមិនមែនហេតុផងឡើយ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាហេតុ ទាំងប្រកបដោយហេតុទេ ប្រកបដោយហេតុ តែមិនមែនហេតុក៏មាន មិនគប្បីពោលថា ប្រកបដោយហេតុ តែមិនមែនហេតុក៏មាន ធម្មធាតុ ជាហេតុ ទាំងប្រកបដោយហេតុក៏មាន ប្រកបដោយហេតុ តែមិនមែនហេតុក៏មាន មិនគប្បីពោលថា ជាហេតុ ទាំងប្រកបដោយហេតុផង ថាប្រកបដោយហេតុ តែមិនមែនហេតុផងក៏មាន។ ធាតុ ១៦ មិនមែនហេតុ ទាំងមិនមានហេតុ មនោវិញ្ញាណធាតុ មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមែនហេតុ ទាំងមិនមានហេតុក៏មាន ធម្មធាតុ មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមែនហេតុ ទាំងមិនមានហេតុក៏មាន មិនគប្បីពោលថា មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុផង ថាមិនមែនហេតុ ទាំងមិនមានហេតុផងក៏មាន។

[១៣៤] ធាតុ ១៧ ប្រព្រឹត្តទៅជាមួយនឹងបច្ច័យ ធម្មធាតុ ប្រព្រឹត្តទៅជាមួយនឹងបច្ច័យក៏មាន មិនមានបច្ច័យក៏មាន។ ធាតុ ១៧ មានបច្ច័យតាក់តែង ធម្មធាតុ មានបច្ច័យតាក់តែងក៏មាន ឥតបច្ច័យតាក់តែងក៏មាន។ ធាតុ ១៧ មិនប្រកបដោយការឃើញ រូបធាតុប្រកបដោយការឃើញ។ ធាតុ ១០ ប្រកបដោយការប៉ះពាល់ ធាតុ ៨ មិនប្រកបដោយការប៉ះពាល់។ ធាតុ ១០ មានរូប ធាតុ ៧ មិនមានរូប ធម្មធាតុ មានរូបក៏មាន មិនមានរូបក៏មាន។ ធាតុ ១៦ ជាលោកិយ ធាតុ ២ ជាលោកិយក៏មាន ជាលោកុត្តរក៏មាន។ គប្បីដឹងច្បាស់ដោយវិញ្ញាណណាមួយក៏មាន មិនគប្បីដឹងច្បាស់ដោយវិញ្ញាណណាមួយក៏មាន។

[១៣៥] ធាតុ ១៧ មិនមែនអាសវៈ ធម្មធាតុ ជាអាសវៈក៏មាន មិនមែនអាសវៈក៏មាន។ ធាតុ ១៦ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ធាតុ ២ ប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន មិនមានអាសវៈក៏មាន។ ធាតុ ១៦ ប្រាសចាកអាសវៈ ធាតុ ២ ប្រកបដោយអាសវៈក៏មាន ប្រាសចាកអាសវៈក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈទេ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈឡើយ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈក៏មាន មិនគប្បីពោលថា ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈក៏មាន ធម្មធាតុ ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈក៏មាន មិនគប្បីពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈផង ថាប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈផងក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជាអាសវៈ ទាំងប្រកបដោយអាសវៈផង ថាប្រកបដោយអាសវៈ តែមិនមែនអាសវៈផងឡើយ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាអាសវៈ ទាំងប្រកបដោយអាសវៈទេ ប្រកបដោយអាសវៈ តែមិនមែនអាសវៈក៏មាន មិនគប្បីពោលថា ប្រកបដោយអាសវៈ តែមិនមែនអាសវៈក៏មាន ធម្មធាតុ ជាអាសវៈ ទាំងប្រកបដោយអាសវៈក៏មាន ប្រកបដោយអាសវៈ តែមិនមែនអាសវៈក៏មាន មិនគប្បីពោលថា ជាអាសវៈ ទាំងប្រកបដោយអាសវៈផង ថាប្រកបដោយអាសវៈ តែមិនមែនអាសវៈផងក៏មាន។ ធាតុ ១៦ ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ ធាតុ ២ ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈក៏មាន មិនគប្បីពោលថា ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈផង ថាប្រាសចាកអាសវៈ ទាំងមិនមានអាសវៈផងក៏មាន។

[១៣៦] ធាតុ ១៧ មិនមែនជាសំយោជនៈ ធម្មធាតុ ជាសំយោជនៈក៏មាន មិនមែនសំយោជនៈក៏មាន។ ធាតុ ១៦ ជាប្រយោជន៍ដល់សំយោជនៈ ធាតុ ២ ជាប្រយោជន៍ដល់សំយោជនៈក៏មាន មិនជាប្រយោជន៍ដល់សំយោជនៈក៏មាន។ ធាតុ ១៦ ប្រាសចាកសំយោជនៈ ធាតុ ២ ប្រកបដោយសំយោជនៈក៏មាន ប្រាសចាកសំយោជនៈក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជាសំយោជនៈ ទាំងជាប្រយោជន៍ដល់សំយោជនៈឡើយ ជាប្រយោជន៍ដល់សំយោជនៈ តែមិនមែនសំយោជនៈ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាសំយោជនៈ ទាំងជាប្រយោជន៍ដល់សំយោជនៈទេ ជាប្រយោជន៍ដល់សំយោជនៈ តែមិនមែនសំយោជនៈក៏មាន មិនគប្បីពោលថា ជាប្រយោជន៍ដល់សំយោជនៈ តែមិនមែនសំយោជនៈក៏មាន ធម្មធាតុ ជាសំយោជនៈ ទាំងជាប្រយោជន៍ដល់សំយោជនៈក៏មាន ជាប្រយោជន៍ដល់សំយោជនៈ តែមិនមែនជាសំយោជនៈក៏មាន មិនគប្បីពោលថា ជាសំយោជនៈ ទាំងជាប្រយោជន៍ដល់សំយោជនៈផង ថាជាប្រយោជន៍ដល់សំយោជនៈ តែមិនមែនសំយោជនៈផងក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជាសំយោជនៈ ទាំងប្រកបដោយសំយោជនៈផង ថាប្រកបដោយសំយោជនៈ តែមិនមែនជាសំយោជនៈផងឡើយ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាសំយោជនៈ ទាំងប្រកបដោយសំយោជនៈទេ ប្រកបដោយសំយោជនៈ តែមិនមែនសំយោជនៈក៏មាន មិនគប្បីពោលថា ប្រកបដោយសំយោជនៈ តែមិនមែនសំយោជនៈក៏មាន ធម្មធាតុ ជាសំយោជនៈ ទាំងប្រកបដោយសំយោជនៈក៏មាន ប្រកបដោយសំយោជនៈ តែមិនមែនសំយោជនៈក៏មាន មិនគប្បីពោលថា ជាសំយោជនៈ ទាំងប្រកបដោយសំយោជនៈផង ថាប្រកបដោយសំយោជនៈ តែមិនមែនសំយោជនៈផងក៏មាន។ ធាតុ ១៦ ប្រាសចាកសំយោជនៈ តែជាប្រយោជន៍ដល់សំយោជនៈ ធាតុ ២ ប្រាសចាកសំយោជនៈ តែជាប្រយោជន៍ដល់សំយោជនៈក៏មាន ប្រាសចាកសំយោជនៈ ទាំងមិនជាប្រយោជន៍ដល់សំយោជនៈក៏មាន មិនគប្បីពោលថា ប្រាសចាកសំយោជនៈ តែជាប្រយោជន៍ដល់សំយោជនៈផង ថាប្រាសចាកសំយោជនៈ ទាំងមិនជាប្រយោជន៍ដល់សំយោជនៈផងក៏មាន។

[១៣៧] ធាតុ ១៧ មិនមែនគន្ថៈ ធម្មធាតុ ជាគន្ថៈក៏មាន មិនមែនគន្ថៈក៏មាន។ ធាតុ ១៦ គន្ថៈគប្បីដោតក្រង ធាតុ ២ គន្ថៈគប្បីដោតក្រងក៏មាន គន្ថៈមិនគប្បីដោតក្រងក៏មាន។ ធាតុ ១៦ ប្រាសចាកគន្ថៈ ធាតុ ២ ប្រកបដោយគន្ថៈក៏មាន ប្រាសចាកគន្ថៈក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជាគន្ថៈ ទាំងគន្ថៈគប្បីដោតក្រងឡើយ គន្ថៈគប្បីដោតក្រង តែមិនមែនគន្ថៈ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាគន្ថៈ ទាំងគន្ថៈគប្បីដោតក្រងទេ គន្ថៈគប្បីដោតក្រង តែមិនមែនគន្ថៈក៏មាន មិនគប្បីពោលថា គន្ថៈគប្បីដោតក្រង តែមិនមែនគន្ថៈក៏មាន ធម្មធាតុជាគន្ថៈ ទាំងគន្ថៈគប្បីដោតក្រងក៏មាន គន្ថៈគប្បីដោតក្រង តែមិនមែនគន្ថៈក៏មាន មិនគប្បីពោលថា ជាគន្ថៈ ទាំងគន្ថៈគប្បីដោតក្រងផង ថាគន្ថៈគប្បីដោតក្រង តែមិនមែនគន្ថៈផងក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជាគន្ថៈ ទាំងប្រកបដោយគន្ថៈផង ថាប្រកបដោយគន្ថៈ តែមិនមែនគន្ថៈផងឡើយ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាគន្ថៈ ទាំងប្រកបដោយគន្ថៈទេ ប្រកបដោយគន្ថៈ តែមិនមែនគន្ថៈក៏មាន មិនគប្បីពោលថា ប្រកបដោយគន្ថៈ តែមិនមែនគន្ថៈក៏មាន ធម្មធាតុ ជាគន្ថៈ ទាំងប្រកបដោយគន្ថៈក៏មាន ប្រកបដោយគន្ថៈ តែមិនមែនគន្ថៈក៏មាន មិនគប្បីពោលថា ជាគន្ថៈ ទាំងប្រកបដោយគន្ថៈផង ថាប្រកបដោយគន្ថៈ តែមិនមែនគន្ថៈផងក៏មាន។ ធាតុ ១៦ ប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រង ធាតុ ២ ប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រងក៏មាន ប្រាសចាកគន្ថៈ ទាំងគន្ថៈមិនគប្បីដោតក្រងក៏មាន មិនគប្បីពោលថា ប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រងផង ថាប្រាសចាកគន្ថៈ ទាំងគន្ថៈមិនគប្បីដោតក្រងផងក៏មាន។

[១៣៨] ធាតុ ១៧ មិនមែនឱឃៈ។ បេ។ មិនមែនយោគៈ។ បេ។ មិនមែននីវរណៈ ធម្មធាតុ ជានីវរណៈក៏មាន មិនមែននីវរណៈក៏មាន។ ធាតុ ១៦ ជាប្រយោជន៍ដល់នីវរណៈ ធាតុ ២ ជាប្រយោជន៍ដល់នីវរណៈក៏មាន មិនជាប្រយោជន៍ដល់នីវរណៈក៏មាន។ ធាតុ ១៦ ប្រាសចាកនីវរណៈ ធាតុ ២ ប្រកបដោយនីវរណៈក៏មាន ប្រាសចាកនីវរណៈក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជានីវរណៈ ទាំងជាប្រយោជន៍ដល់នីវរណៈឡើយ ជាប្រយោជន៍ដល់នីវរណៈ តែមិនមែននីវរណៈ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជានីវរណៈ ទាំងជាប្រយោជន៍ដល់នីវរណៈទេ ជាប្រយោជន៍ដល់នីវរណៈ តែមិនមែននីវរណៈក៏មាន មិនគប្បីពោលថា ជានីវរណៈ តែមិនមែននីវរណៈក៏មាន ធម្មធាតុ ជានីវរណៈ ទាំងជាប្រយោជន៍ដល់នីវរណៈក៏មាន ជាប្រយោជន៍ដល់នីវរណៈ តែមិនមែននីវរណៈក៏មាន មិនគប្បីពោលថា ជានីវរណៈ ទាំងជាប្រយោជន៍ដល់នីវរណៈផង ថាជាប្រយោជន៍ដល់នីវរណៈ តែមិនមែននីវរណៈផងក៏មាន។ ធាតុ១៦ មិនគប្បីពោលថា ជានីវរណៈ ទាំងប្រកបដោយនីវរណៈផង ថាប្រកបដោយនីវរណៈ តែមិនមែននីវរណៈផងឡើយ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជានីវរណៈ ទាំងប្រកបដោយនីវរណៈទេ ប្រកប​ដោយនីវរណៈ តែមិនមែននីវរណៈក៏មាន មិនគប្បីពោលថា ប្រកបដោយនីវរណៈ តែមិនមែននីវរណៈក៏មាន ធម្មធាតុ ជានីវរណៈ ទាំងប្រកបដោយនីវរណៈក៏មាន ប្រកបដោយនីវរណៈ តែមិនមែននីវរណៈក៏មាន មិនគប្បីពោលថា ជានីវរណៈ ទាំងប្រកបដោយនីវរណៈផង ថាប្រកប​ដោយ​នីវរណៈ តែមិនមែននីវរណៈផងក៏មាន។ ធាតុ១៦ ប្រាសចាកនីវរណៈ តែជាប្រយោជន៍​ដល់នីវរណៈ ធាតុ ២ ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈក៏មាន ប្រាសចាកនីវរណៈ ទាំងមិនជាប្រយោជន៍ដល់នីវរណៈក៏មាន មិនគប្បីពោលថា ប្រាសចាកនីវរណៈ តែជាប្រយោជន៍​ដល់នីវរណៈផង ថាប្រាសចាកនីវរណៈ ទាំងមិនជាប្រយោជន៍ដល់នីវរណៈផងក៏មាន។

[១៣៩] ធាតុ ១៧ មិនមែនបរាមាសៈ ធម្មធាតុ ជាបរាមាសៈក៏មាន មិនមែនបរាមាសៈក៏មាន។ ធាតុ ១៦ បរាមាសៈស្ទាបអង្អែល ធាតុ ២ បរាមាសៈស្ទាបអង្អែលក៏មាន បរាមាសៈមិនស្ទាបអង្អែលក៏មាន។ ធាតុ ១៦ ប្រាសចាកបរាមាសៈ មនោវិញ្ញាណធាតុ ប្រកបដោយបរាមាសៈក៏មាន ប្រាសចាកបរាមាសៈក៏មាន ធម្មធាតុ ប្រកបដោយបរាមាសៈក៏មាន ប្រាសចាកបរាមាសៈក៏មាន មិនគប្បីពោលថា ប្រកបដោយបរាមាសៈផង ថាប្រាសចាកបរាមាសៈផងក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជាបរាមាសៈ ទាំងបរាមាសៈស្ទាបអង្អែលឡើយ បរាមាសៈស្ទាបអង្អែល តែមិនមែនបរាមាសៈ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាបរាមាសៈ ទាំងបរាមាសៈស្ទាបអង្អែលទេ បរាមាសៈ ស្ទាបអង្អែល តែមិនមែនបរាមាសៈក៏មាន មិនគប្បីពោលថា បរាមាសៈស្ទាបអង្អែល តែមិនមែនបរាមាសៈក៏មាន ធម្មធាតុ ជាបរាមាសៈ ទាំងបរាមាសៈស្ទាបអង្អែលក៏មាន បរាមាសៈស្ទាបអង្អែល តែមិនមែនបរាមាសៈក៏មាន មិនគប្បីពោលថា ជាបរាមាសៈ ទាំងបរាមាសៈស្ទាបអង្អែលផង ថាបរាមាសៈស្ទាបអង្អែល តែមិនមែនបរាមាសៈផងក៏មាន។ ធាតុ ១៦ ប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែល ធាតុ ២ ប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែលក៏មាន ប្រាសចាកបរាមាសៈ ទាំងបរាមាសៈមិនស្ទាបអង្អែលក៏មាន មិនគប្បីពោលថា ប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែលផង ថាប្រាសចាកបរាមាសៈ ទាំងបរាមាសៈមិនស្ទាបអង្អែលផងក៏មាន។

[១៤០] ធាតុ ១០ មិនមានអារម្មណ៍ ធាតុ ៧ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ធម្មធាតុ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ក៏មាន មិនមានអារម្មណ៍ក៏មាន។ ធាតុ ១១ មិនមែនចិត្ត ធាតុ ៧ ជាចិត្ត។ ធាតុ ១៧ មិនមែនចេតសិក ធម្មធាតុ ជាចេតសិកក៏មាន មិនមែនចេតសិកក៏មាន។ ធាតុ ១០ ប្រាសចាកចិត្ត ធម្មធាតុ ប្រកបដោយចិត្តក៏មាន ប្រាសចាកចិត្តក៏មាន ធាតុ ៧ មិនគប្បីពោលថា ប្រកបដោយចិត្តផង ថាប្រាសចាកចិត្តផងឡើយ។ ធាតុ ១០ មិនច្រឡំដោយចិត្ត ធម្មធាតុ ច្រឡំដោយចិត្តក៏មាន ប្រាសចាកចិត្តក៏មាន ធាតុ ៧ មិនគប្បីពោលថា ច្រឡំដោយចិត្តផង ថាមិនច្រឡំដោយចិត្តផងឡើយ។ ធាតុ ១២ មិនតាំងឡើងដោយចិត្ត ធាតុ ៦ តាំងឡើងដោយចិត្តក៏មាន មិនតាំងឡើងដោយចិត្តក៏មាន។ ធាតុ ១៧ មិនកើតជាមួយនឹងចិត្ត ធម្មធាតុ កើតជាមួយនឹងចិត្តក៏មាន មិនកើតជាមួយនឹងចិត្តក៏មាន។ ធាតុ ១៧ មិនប្រព្រឹត្តទៅតាមចិត្ត ធម្មធាតុ ប្រព្រឹត្តទៅតាមចិត្តក៏មាន មិនប្រព្រឹត្តទៅតាមចិត្តក៏មាន។ ធាតុ ១៧ មិនច្រឡំ មិនតាំងឡើងដោយចិត្ត ធម្មធាតុ ច្រឡំ ទាំងតាំងឡើងដោយចិត្តក៏មាន មិនច្រឡំ មិនតាំងឡើងដោយចិត្តក៏មាន។ ធាតុ ១៧ មិនច្រឡំ មិនតាំងឡើង មិនកើតជាមួយនឹងចិត្ត ធម្មធាតុ ច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្តក៏មាន មិនច្រឡំ មិនតាំងឡើង មិនកើតជាមួយនឹងចិត្តក៏មាន។ ធាតុ ១៧ មិនច្រឡំមិនតាំងឡើង មិនប្រព្រឹត្តទៅតាមចិត្ត ធម្មធាតុ ច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្តក៏មាន មិនច្រឡំ មិនតាំងឡើង មិនប្រព្រឹត្តទៅតាមចិត្តក៏មាន។ ធាតុ ១២ ជាខាងក្នុង ធាតុ ៦ ជាខាងក្រៅ។ ធាតុ ៩ ជាឧបាទា ធាតុ ៨ មិនមែនឧបាទា ធម្មធាតុ ជាឧបាទាក៏មាន មិនមែនឧបាទាក៏មាន។ ធាតុ ១០ ជាឧបាទិន្ន សទ្ទធាតុ ជាអនុបាទិន្ន ធាតុ ៧ ជាឧបាទិន្នក៏មាន ជាអនុបាទិន្នក៏មាន។

[១៤១] ធាតុ ១៧ មិនមែនឧបាទាន ធម្មធាតុ ជាឧបាទានក៏មាន មិនមែនឧបាទានក៏មាន។ ធាតុ ១៦ ជាប្រយោជន៍ដល់ឧបាទាន ធាតុ ២ ជាប្រយោជន៍ដល់ឧបាទានក៏មាន មិនជាប្រយោជន៍ដល់ឧបាទានក៏មាន។ ធាតុ ១៦ ប្រាសចាកឧបាទាន ធាតុ ២ ប្រកបដោយឧបាទានក៏មាន ប្រាសចាកឧបាទានក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទានឡើយ ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនឧបាទាន មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទានទេ ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនឧបាទានក៏មាន មិនគប្បីពោលថា ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនឧបាទានក៏មាន ធម្មធាតុ ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនឧបាទានក៏មាន មិនគប្បីពោលថា ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទានផង ថាជាប្រយោជន៍ដល់ឧបាទាន តែមិនមែនឧបាទានផងក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជាឧបាទាន ទាំងប្រកបដោយឧបាទានផង ថាប្រកបដោយឧបាទាន តែមិនមែនឧបាទានផងឡើយ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាឧបាទាន ទាំងប្រកបដោយឧបាទានទេ ប្រកបដោយឧបាទាន តែមិនមែនឧបាទានក៏មាន មិនគប្បីពោលថា ប្រកបដោយឧបាទាន តែមិនមែនឧបាទានក៏មាន ធម្មធាតុ ជាឧបាទាន ទាំងប្រកបដោយឧបាទានក៏មាន ប្រកដោយឧបាទាន តែមិនមែនឧបាទានក៏មាន មិនគប្បីពោលថា ជាឧបាទាន ទាំងប្រកបដោយឧបាទានផង ថាប្រកបដោយឧបាទាន តែមិនមែនឧបាទានផងក៏មាន។ ធាតុ ១៦ ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទាន ធាតុ ២ ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទានក៏មាន ប្រាសចាកឧបាទាន ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន មិនគប្បីពោលថា ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទានផង ថាប្រាសចាកឧបាទាន ទាំងមិនជាប្រយោជន៍ដល់ឧបាទានផងក៏មាន។

[១៤២] ធាតុ ១៧ មិនមែនសេចក្តីសៅហ្មង (កិលេស) ធម្មធាតុ ជាសេចក្តីសៅហ្មងក៏មាន មិនមែនសេចក្តីសៅហ្មងក៏មាន។ ធាតុ ១៦ គួរដល់សេចក្តីសៅហ្មង ធាតុ ២ គួរដល់សេចក្តីសៅហ្មងក៏មាន មិនគួរដល់សេចក្តីសៅហ្មងក៏មាន។ ធាតុ ១៦ មិនសៅហ្មងហើយ ធាតុ ២ សៅហ្មងហើយក៏មាន មិនសៅហ្មងហើយក៏មាន។ ធាតុ ១៦ ប្រាសចាកសេចក្តីសៅហ្មង ធាតុ ២ ប្រកបដោយសេចក្តីសៅហ្មងក៏មាន ប្រាសចាកសេចក្តីសៅហ្មងក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មងឡើយ គួរដល់សេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មង មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មងទេ គួរដល់សេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា គួរដល់សេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងក៏មាន ធម្មធាតុ ជាសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មងក៏មាន គួរដល់សេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មងផង ថាគួរដល់សេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងផងក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងសៅហ្មងហើយផង ថាសៅហ្មងហើយ តែមិនមែនសេចក្តីសៅហ្មងផងឡើយ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងសៅហ្មងហើយទេ សៅហ្មងហើយ តែមិនមែនសេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា សៅហ្មងហើយ តែមិនមែនសេចក្តីសៅហ្មងក៏មាន ធម្មធាតុ ជាសេចក្តីសៅហ្មង ទាំងសៅហ្មងហើយក៏មាន សៅហ្មងហើយ តែមិនមែនសេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងសៅហ្មងហើយផង ថាសៅហ្មងហើយ តែមិនមែនសេចក្តីសៅហ្មងផងក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មងផង ថាប្រកបដោយសេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងផងឡើយ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មងទេ ប្រកបដោយសេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា ប្រកបដោយសេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងក៏មាន ធម្មធាតុ ជាសេចក្តីសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មងក៏មាន ប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មងផង ថាប្រកបដោយសេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងក៏មាន។ ធាតុ ១៦ ប្រាសចាកសេចក្តីសៅហ្មង តែគួរដល់សេចក្តីសៅហ្មង ធាតុ ២ ប្រាសចាកសេចក្តីសៅហ្មង តែគួរដល់សេចក្តីសៅហ្មងក៏មាន ប្រាសចាកសេចក្តីសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា ប្រាសចាកសេចក្តីសៅហ្មង តែគួរដល់សេចក្តីសៅហ្មងផង ថាប្រាសចាកសេចក្តីសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មងផងក៏មាន។

[១៤៣] ធាតុ ១៦ មិនគួរលះដោយទស្សនៈ ធាតុ ២ គួរលះដោយទស្សនៈក៏មាន មិនគួរលះដោយទស្សនៈក៏មាន។ ធាតុ ១៦ មិនគួរលះដោយភាវនា ធាតុ ២ គួរលះដោយភាវនាក៏មាន មិនគួរលះដោយភាវនាក៏មាន។ ធាតុ ១៦ មានហេតុមិនគួរលះដោយទស្សនៈ ធាតុ ២ មានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុមិនគួរលះដោយទស្សនៈក៏មាន។ ធាតុ ១៦ មានហេតុមិនគួរលះដោយភាវនា ធាតុ ២ មានហេតុគួរលះដោយភាវនាក៏មាន មានហេតុមិនគួរលះដោយភាវនាក៏មាន។ ធាតុ ១៥ មិនមានវិតក្កៈ មនោវិញ្ញាណធាតុ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ធាតុ ២ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈក៏មាន មិនមានវិតក្កៈក៏មាន។ ធាតុ ១៥ មិនមានវិចារៈ មនោធាតុ ប្រព្រឹត្តទៅជាមួយនឹងវិចារៈ ធាតុ ២ ប្រព្រឹត្តទៅជាមួយនឹងវិចារៈក៏មាន មិនមានវិចារៈក៏មាន។ ធាតុ ១៦ មិនមានបីតិ ធាតុ ២ ប្រព្រឹត្តទៅជាមួយនឹងបីតិក៏មាន មិនមានបីតិក៏មាន។ ធាតុ ១៦ មិនកើតព្រមដោយបីតិ ធាតុ ២ កើតព្រមដោយបីតិក៏មាន មិនកើតព្រមដោយបីតិក៏មាន។ ធាតុ ១៥ មិនកើតព្រមដោយសុខៈ ធាតុ ៣ កើតព្រមដោយសុខៈក៏មាន មិនកើតព្រមដោយសុខៈក៏មាន។ ធាតុ ១១ មិនកើតព្រមដោយឧបេក្ខា ធាតុ ៥ កើតព្រមដោយឧបេក្ខា ធាតុ ២ កើតព្រមដោយឧបេក្ខាក៏មាន មិនកើតព្រមដោយឧបេក្ខាក៏មាន។ ធាតុ ១៦ ជាកាមាវចរៈ ធាតុ ២ ជាកាមាវចរក៏មាន មិនមែនកាមាវចរក៏មាន។ ធាតុ ១៦ មិនមែនរូបាវចរ ធាតុ ២ ជារូបាវចរក៏មាន មិនមែនរូបាវចរក៏មាន។ ធាតុ ១៦ មិនមែនអរូបាវចរ ធាតុ ២ ជាអរូបាវចរក៏មាន មិនមែនអរូបាវចរក៏មាន។ ធាតុ ១៦ ជាបរិយាបន្នៈ ធាតុ ២ ជាបរិយាបន្នៈក៏មាន ជាអបរិយាបន្នៈក៏មាន។ ធាតុ ១៦ ជាអនិយ្យានិកៈ ធាតុ ២ ជានិយ្យានិកៈក៏មាន ជាអនិយ្យានិកៈក៏មាន។ ធាតុ ១៦ មិនទៀង ធាតុ ២ ទៀងក៏មាន មិនទៀងក៏មាន។ ធាតុ ១៦ ប្រកបដោយឧត្តរៈ ធាតុ ២ ប្រកបដោយឧត្តរៈក៏មាន មិនមានឧត្តរៈក៏មាន។ ធាតុ ១៦ មិនមានរណៈ ធាតុ ២ ប្រកបដោយរណៈក៏មាន មិនមានរណៈក៏មាន។

ចប់ បញ្ហាបុច្ឆកៈ។

ចប់ ធាតុវិភង្គ។

 

លេខយោង

km/tipitaka/abh/vb/abh.vb.03.03.txt · ពេលកែចុងក្រោយ: 2024/08/13 13:01 និពន្ឋដោយ Johann