User Tools

Site Tools


Translations of this page?:
km:tipitaka:abh:vb:abh.vb.04.03

(បញ្ហាបុច្ឆកៈ ទី៣)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh vb 04 03 បាលី cs-km: abh.vb.04.03 អដ្ឋកថា: abh.vb.04.03_att PTS: ?

(បញ្ហាបុច្ឆកៈ ទី៣)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៣. បញ្ហាបុច្ឆកំ)

[២២៣] អរិយសច្ច ៤ គឺ ទុក្ខអរិយសច្ច ១ ទុក្ខសមុទយអរិយសច្ច ១ ទុក្ខនិរោធអរិយសច្ច ១ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១។ បណ្តាអរិយសច្ចទាំង ៤ អរិយសច្ច ជាកុសលប៉ុន្មាន ជាអកុសលប៉ុន្មាន ជាអព្យាក្រឹតប៉ុន្មាន។ បេ។ ប្រកបដោយសត្រូវប៉ុន្មាន មិនមានសត្រូវប៉ុន្មាន។

(តិក)

(១. តិកំ)

[២២៤] សមុទយសច្ច ជាអកុសល មគ្គសច្ច ជាកុសល និរោធសច្ច ជាអព្យាក្រឹត ទុក្ខសច្ច ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។ សច្ចៈ ២ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន និរោធសច្ច មិនគួរពោលថា ប្រកបដោយសុខវេទនាផង ថាប្រកបដោយទុក្ខវេទនាផង ថាប្រកបដោយអទុក្ខមសុខវេទនាផងឡើយ ទុក្ខសច្ចៈ ប្រកប​ដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន មិនគួរពោលថា ប្រកបដោយសុខវេទនាផង ថាប្រកបដោយទុក្ខវេទនាផង ថាប្រកបដោយអទុក្ខមសុខវេទនាផងក៏មាន។ សច្ចៈ ២ មានវិបាកធម៌ជាប្រក្រតី និរោធសច្ច មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតី ទុក្ខសច្ច ជាវិបាកក៏មាន មានវិបាកធម៌ជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតីក៏មាន។ សមុទយសច្ច ជាធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនបានកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន សច្ចៈ ២ ជាធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនបានកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន ទុក្ខសច្ច ជាធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន ជាធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនបានកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទានក៏មាន។ សមុទយសច្ច ជាធម៌សៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង សច្ចៈ ២ ជាធម៌មិនសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មង ទុក្ខសច្ចជាធម៌សៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មងក៏មាន ជាធម៌មិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មងក៏មាន។ សមុទយសច្ច ជាធម៌ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងជាមួយនឹងវិចារៈ និរោធសច្ច ជាធម៌មិនមានវិតក្កៈ ទាំងមិនមានវិចារៈ មគ្គសច្ច ជាធម៌ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងជាមួយនឹងវិចារៈក៏មាន ជាធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន ជាធម៌មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន ទុក្ខសច្ច ជាធម៌ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងជាមួយនឹងវិចារៈក៏មាន ជាធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន ជាធម៌មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន មិនគួរពោលថា ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងជាមួយនឹងវិចារៈផង ថាមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ថាមិនមានវិតក្កៈ ទាំងមិនមានវិចារៈផងក៏មាន។ សច្ចៈ ២ ជាធម៌កើតព្រមដោយបីតិក៏មាន កើតព្រមដោយសុខៈក៏មាន កើតព្រមដោយឧបេក្ខាក៏មាន និរោធសច្ច មិនគួរពោលថា កើតព្រមដោយបីតិផង ថាកើតព្រមដោយសុខៈផង ថាកើតព្រមដោយឧបេក្ខាផងឡើយ ទុក្ខសច្ច កើតព្រមដោយបីតិក៏មាន កើតព្រមដោយសុខៈក៏មាន កើតព្រមដោយឧបេក្ខាក៏មាន មិនគួរពោលថា កើតព្រមដោយបីតិផង ថាកើតព្រមដោយសុខៈផង ថាកើតព្រមដោយឧបេក្ខាផងក៏មាន។ សច្ចៈ ២ មិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនា សមុទយសច្ច គួរលះដោយទស្សនៈក៏មាន គួរលះដោយភាវនាក៏មាន ទុក្ខសច្ច គួរលះដោយទស្សនៈក៏មាន គួរលះដោយភាវនាក៏មាន មិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន។ សច្ចៈ ២ មានហេតុមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនា សមុទយសច្ច មានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុគួរលះដោយភាវនាក៏មាន ទុក្ខសច្ចៈ មានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុគួរលះដោយភាវនាក៏មាន មានហេតុមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន។ សមុទយសច្ច ដល់នូវការសន្សំកពូនឡើង មគ្គសច្ចដល់នូវការមិនសន្សំកពូនឡើង និរោធសច្ច មិនដល់នូវការសន្សំកពូនឡើង ទាំងមិនដល់នូវការមិនសន្សំកពូនឡើង ទុក្ខសច្ច ដល់នូវការសន្សំកពូនឡើងក៏មាន មិនដល់នូវការសន្សំកពូនឡើង ទាំងមិនដល់នូវការមិនសន្សំកពូនឡើងក៏មាន។ មគ្គសច្ច ជារបស់សេក្ខបុគ្គល សច្ចៈ ៣ មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គល។ សមុទយសច្ច មានសភាពតូចឆ្មារ សច្ចៈ ២ ប្រមាណមិនបាន ទុក្ខសច្ច មានសភាពតូចឆ្មារក៏មាន ដល់នូវសភាពធំក៏មាន។ និរោធសច្ច មិនមានអារម្មណ៍ មគ្គសច្ច មានអារម្មណ៍ប្រមាណមិនបាន សមុទយសច្ច មានអារម្មណ៍តូចឆ្មារក៏មាន មានអារម្មណ៍ដល់នូវសភាពធំ តែមិនមែនមានអារម្មណ៍ប្រមាណមិនបានក៏មាន មិនគួរពោលថា មានអារម្មណ៍តូចឆ្មារផង ថាមានអារម្មណ៍ដល់នូវសភាពធំផងក៏មាន ទុក្ខសច្ច មានអារម្មណ៍តូចឆ្មារក៏មាន មានអារម្មណ៍ដល់នូវសភាពធំក៏មាន មានអារម្មណ៍ប្រមាណមិនបានក៏មាន មិនគួរពោលថា មានអារម្មណ៍តូចឆ្មារផង ថាមានអារម្មណ៍ដល់នូវសភាពធំផង ថាមានអារម្មណ៍ប្រមាណមិនបានផងក៏មាន។ សមុទយសច្ច ថោកទាប សច្ចៈ ២ ដ៏ឧត្តម ទុក្ខសច្ច ថោកទាបក៏មាន យ៉ាងកណ្តាលក៏មាន។ និរោធសច្ច មិនទៀង មគ្គសច្ច មានសភាពត្រូវ និងទៀង សច្ចៈ ២មានសភាពខុស និងទៀងក៏មាន មិនទៀងក៏មាន។ និរោធសច្ច មិនមានអារម្មណ៍ សមុទយសច្ច មិនគួរពោលថា មានមគ្គជាអារម្មណ៍ផង ថាមានមគ្គជាហេតុផង ថាមានមគ្គជាអធិបតីផងឡើយ មគ្គសច្ច មិនមែនមានមគ្គជាអារម្មណ៍ តែមានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន មិនគួរពោលថា មានមគ្គជាហេតុផង ថាមានមគ្គជាអធិបតីផងក៏មាន ទុក្ខសច្ច មានមគ្គជាអារម្មណ៍ តែមិនមែនមានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន មិនគួរពោលថា មានមគ្គជាអារម្មណ៍ផង ថាមានមគ្គជាអធិបតីផងក៏មាន។ សច្ចៈ ២ កើតឡើងហើយក៏មាន មិនទាន់កើតឡើង តែមិនគួរពោលថា ប្រុងនឹងកើតឡើងក៏មាន និរោធសច្ច មិនគួរពោលថា កើតឡើងហើយផង ថាមិនទាន់កើតឡើងផង ថាប្រុងនឹងកើតឡើងផងទេ ទុក្ខសច្ច កើតឡើងហើយក៏មាន មិនទាន់កើតឡើងក៏មាន ប្រុងនឹងកើតឡើងក៏មាន។ សច្ចៈ ៣ ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន និរោធសច្ច មិនគួរពោលថា ជាអតីតផង ថាជាអនាគតផង ថាជាបច្ចុប្បន្នផងឡើយ។ និរោធសច្ច មិនមានអារម្មណ៍ មគ្គសច្ច មិនគួរពោលថា មានអារម្មណ៍ជាអតីតផង ថាមានអារម្មណ៍ជាអនាគតផង ថាមានអារម្មណ៍ជាបច្ចុប្បន្នផងឡើយ សច្ចៈ ២ មានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន មិនគួរពោលថា មានអារម្មណ៍ជាអតីតផង ថាមានអារម្មណ៍ជាអនាគតផង ថាមានអារម្មណ៍ជាបច្ចុប្បន្នផងក៏មាន។ និរោធសច្ច ជាខាងក្រៅ សច្ចៈ ៣ ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។ និរោធសច្ច មិនមានអារម្មណ៍ មគ្គសច្ច មានអារម្មណ៍ខាងក្រៅ សមុទយសច្ច មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន ទុក្ខសច្ច មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន មិនគួរពោលថា មានអារម្មណ៍ខាងក្នុងផង ថាមានអារម្មណ៍ខាងក្រៅផង ថាមានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅផងក៏មាន។ សច្ចៈ ៣ មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់ ទុក្ខសច្ច ប្រកបដោយការឃើញ ទាំងប្រកបដោយការប៉ះពាល់ក៏មាន មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ក៏មាន មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់ក៏មាន។

(ទុក)

(២. ទុកំ)

[២២៥] សមុទយសច្ច ជាហេតុ និរោធសច្ច មិនមែនហេតុ សច្ចៈ ២ ជាហេតុក៏មាន មិនមែនហេតុក៏មាន។ សច្ចៈ ២ ប្រព្រឹត្តទៅជាមួយនឹងហេតុ និរោធសច្ច មិនមានហេតុ ទុក្ខសច្ចប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមានហេតុក៏មាន។ សច្ចៈ ២ ប្រកបដោយហេតុ និរោធសច្ច ប្រាសចាកហេតុ ទុក្ខសច្ច ប្រកបដោយហេតុក៏មាន ប្រាសចាកហេតុក៏មាន។ សមុទយសច្ច ជាហេតុផង ប្រព្រឹត្តទៅជាមួយនឹងហេតុផង និរោធសច្ច មិនគួរពោលថា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុផង ថាប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុផងឡើយ មគ្គសច្ច ជាហេតុផង ប្រព្រឹត្តទៅជាមួយនឹងហេតុផងក៏មាន ប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុក៏មាន ទុក្ខសច្ច ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន ប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុក៏មាន មិនគួរពោលថា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុផង ថាប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុផងក៏មាន។ សមុទយសច្ច ជាហេតុផង ប្រកបដោយហេតុផង និរោធសច្ច មិនគួរពោលថា ជាហេតុ ទាំងប្រកបដោយហេតុផង ថាប្រកបដោយហេតុ តែមិនមែនហេតុផងឡើយ មគ្គសច្ច ជាហេតុផង ប្រកបដោយហេតុផងក៏មាន ប្រកបដោយហេតុ តែមិនមែនហេតុផងក៏មាន ទុក្ខសច្ច ជាហេតុផង ប្រកបដោយហេតុផងក៏មាន ប្រកបដោយហេតុ តែមិនមែនជាហេតុផងក៏មាន មិនគួរពោលថា ជាហេតុ ប្រកបដោយហេតុផង ថាប្រកបដោយហេតុ តែមិនមែនហេតុផងក៏មាន។ និរោធសច្ច មិនមែនហេតុ ទំាងមិនប្រព្រឹត្តទៅជាមួយនឹងហេតុ សមុទយសច្ច មិនគួរពោលថា មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុផង ថាមិនមែនហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុផងឡើយ មគ្គសច្ច មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនគួរពោលថា មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុផង ថាមិនមែនហេតុ ទំាងមិនប្រព្រឹត្តទៅជាមួយនឹងហេតុផងក៏មាន ទុក្ខសច្ច មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមែនហេតុ ទាំងមិនប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនគួរពោលថា មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុផង ថាមិនមែនហេតុ ទាំងមិនប្រព្រឹត្តទៅជាមួយនឹងហេតុផងក៏មាន។

[២២៦] សច្ច ៣ ប្រព្រឹត្តទៅជាមួយនឹងបច្ច័យ និរោធសច្ច មិនមានបច្ច័យ។ សច្ច ៣ មានបច្ច័យប្រជុំតាក់តែង និរោធសច្ច មិនមានបច្ច័យប្រជុំតាក់តែង។ សច្ច ៣ មិនប្រកបដោយការឃើញ ទុកសច្ច ប្រកបដោយការឃើញក៏មាន មិនប្រកបដោយការឃើញក៏មាន។ សច្ច ៣ មិនប្រកបដោយការប៉ះពាល់ ទុក្ខសច្ច ប្រកបដោយការប៉ះពាល់ក៏មាន មិនប្រកបដោយការប៉ះពាល់ក៏មាន។ សច្ច ៣ ជារូប ទុកសច្ច ជារូបក៏មាន ជាអរូបក៏មាន។ សច្ច ២ ជាលោកិយ សច្ច ២ ទៀត ជាលោកកុត្តរ។ សច្ចទាំងនោះ គួរដឹងច្បាស់ដោយវិញ្ញាណណាមួយក៏មាន មិនគួរដឹងច្បាស់ដោយវិញ្ញាណណាមួយក៏មាន។

[២២៧] សមុទយសច្ច ជាអាសវៈ សច្ច ២ មិនមែនអាសវៈ ទុក្ខសច្ច ជាអាសវៈក៏មាន មិនមែនអាសវៈក៏មាន។ សច្ច ២ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ សច្ចៈ ២ មិនមានអាសវៈ។ សមុទយសច្ច ប្រកបដោយអាសវៈ សច្ចៈ ២ ប្រាសចាកអាសវៈ ទុក្ខសច្ច ប្រកបដោយអាសវៈក៏មាន ប្រាសចាកអាសវៈក៏មាន។ សមុទយសច្ចៈ ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈ សច្ចៈ ២ មិនគួរពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈផង ថាប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈផងឡើយ ទុក្ខសច្ចៈ ជាអាសវៈ ទំាងប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈក៏មាន។ សមុទយសច្ចៈ ជាអាសវៈ ទាំងប្រកបដោយអាសវៈ សច្ចៈ ២ មិនគួរពោលថា ជាអាសវៈ ទាំងប្រកបដោយអាសវៈផង ថាប្រកបដោយអាសវៈ តែមិនមែនអាសវៈផងឡើយ ទុក្ខសច្ចៈ ជាអាសវៈ ទាំងប្រកបដោយអាសវៈក៏មាន ប្រកបដោយអាសវៈ តែមិនមែនអាសវៈក៏មាន មិនគួរពោលថា ជាអាសវៈ ទាំងប្រកបដោយអាសវៈផង ថាប្រកបដោយអាសវៈ តែមិនមែនអាសវៈផងក៏មាន សច្ច ២ ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ សមុទយសច្ចៈ មិនគួរពោលថា ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈផង ថាប្រាសចាកអាសវៈ ទាំងមិនមានអាសវៈផងឡើយ ទុក្ខសច្ចៈ ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន មិនគួរពោលថា ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈផង ថាប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈផង ថាប្រាសចាកអាសវៈ ទាំងមិនមានអាសវៈផងក៏មាន។

[២២៨] សមុទយសច្ចៈ ជាសញ្ញោជនៈ សច្ចៈ ២ មិនមែនសញ្ញោជនៈ ទុក្ខសច្ច ជាសញ្ញោជនៈក៏មាន មិនមែនសញ្ញោជនៈក៏មាន។ សច្ចៈ ២ ជាប្រយោជន៍ដល់សញ្ញោជនៈ សច្ចៈ ២ មិនមែនជាប្រយោជន៍ដល់សញ្ញោជនៈ។ សមុទយសច្ច ប្រកបដោយសញ្ញោជនៈ សច្ចៈ ២ ប្រាសចាកសញ្ញោជនៈ ទុក្ខសច្ចៈ ប្រកបដោយសញ្ញោជនៈក៏មាន ប្រាសចាកសញ្ញោជនៈក៏មាន។ សមុទយសច្ចៈ ជាសញ្ញោជនៈ ទាំងជាប្រយោជន៍ដល់សញ្ញោជនៈ សច្ចៈ ២ មិនគួរពាលថា ជាសញ្ញោជនៈ ទាំងជាប្រយោជន៍ដល់សញ្ញោជនៈផង ថាជាប្រយោជន៍ដល់សញ្ញោជនៈ តែមិនមែនសញ្ញោជនៈផងឡើយ ទុក្ខសច្ចៈ ជាសញ្ញោជនៈ ទាំងជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន ជាប្រយោជន៍ដល់សញ្ញោជនៈ តែមិនមែនសញ្ញោជនៈ ក៏មាន។ សមុទយសច្ច ជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈ សច្ចៈ ២ មិនគួរពោលថា ជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈផង ថាប្រកបដោយសញ្ញោជនៈ តែមិនមែនសញ្ញោជនៈផងឡើយ ទុក្ខសច្ចៈ ជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញាជនៈក៏មាន ប្រកបដោយសញ្ញោជនៈ តែមិនមែនសញ្ញោជនៈក៏មាន មិនគួរពោលថា ជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈផង ថាប្រកបដោយសញ្ញាជនៈ តែមិនមែនសញ្ញោជនៈផងក៏មាន។ សច្ច ២ ប្រាសចាកសញ្ញាជនៈ ទាំងមិនជាប្រយោជន៍ដល់សញ្ញាជនៈ សមុទយសច្ចៈ មិនគួរពោលថា ប្រាសចាកសញ្ញោជនៈ តែជាប្រយោជន៍ដល់សញ្ញោជនៈផង ថាប្រាសចាកសញ្ញោជនៈ ទាំងមិនជាប្រយោជន៍ដល់សញ្ញោជនៈផងឡើយ ទុក្ខសច្ចៈ ប្រាសចាកសញ្ញោជន តែជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន មិនគួរពោលថា ប្រាសចាកសញ្ញោជនៈ តែជាប្រយោជន៍ដល់សញ្ញោជនៈផង ថាប្រាសចាកសញ្ញោជនៈ ទាំងមិនជាប្រយោជន៍ដល់សញ្ញោជនៈផងក៏មាន។

[២២៩] សមុទយសច្ចៈ ជាគន្ថៈ សច្ចៈ ២ មិនមែនគន្ថៈ ទុក្ខសច្ចៈ ជាគន្ថៈក៏មាន មិនមែនគន្ថៈក៏មាន។ សច្ចៈ ២ គន្ថៈគប្បីដោតក្រង សច្ចៈ ២ គន្ថៈមិនគប្បីដោតក្រង។ សច្ចៈ ២ ប្រាសចាកគន្ថៈ សច្ចៈ ២ ប្រកបដោយគន្ថៈក៏មាន ប្រាសចាកគន្ថៈក៏មាន។ សមុទយសច្ចៈ ជាគន្ថៈផង គន្ថៈគប្បីដោតក្រងផង សច្ច ២ មិនគួរពោលថា ជាគន្ថៈ ទាំងគន្ថៈគប្បីដោតក្រងផង ថាគន្ថៈគប្បីដោតក្រង តែមិនមែនគន្ថៈផងឡើយ ទុក្ខសច្ចៈ ជាគន្ថៈ ទាំងគន្ថៈគប្បីដោតក្រងក៏មាន គន្ថៈគប្បីដោតក្រង តែមិនមែនគន្ថៈក៏មាន។ សមុទយសច្ច ជាគន្ថៈ ទាំងប្រកបដោយគន្ថៈក៏មាន មិនគួរពោលថា ជាគន្ថៈ ទាំងប្រកបដោយគន្ថៈផង ថាប្រកបដោយគន្ថៈ តែមិនមែនគន្ថៈផងក៏មាន សច្ចៈ ២ មិនគួរពោលថា ជាគន្ថៈ ទាំងប្រកបដោយគន្ថៈផង ថាប្រកបដោយគន្ថៈ តែមិនមែនគន្ថៈផងឡើយ ទុក្ខសច្ច ជាគន្ថៈ ទាំងប្រកបដោយគន្ថៈក៏មាន ប្រកបដោយគន្ថៈ តែមិនមែនគន្ថៈក៏មាន មិនគួរពោលថា ជាគន្ថៈ ទាំងប្រកបដោយគន្ថៈផង ថាប្រកបដោយគន្ថៈ តែមិនមែនគន្ថៈផងក៏មាន។ សច្ចៈ ២ ប្រាសចាកគន្ថៈ ទាំងគន្ថៈមិនគប្បីដោតក្រង សច្ចៈ ២ ប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រងក៏មាន មិនគួរពោលថា ប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រងផង ថាប្រាសចាកគន្ថៈ ទាំងគន្ថៈ មិនគប្បីដោតក្រងផងក៏មាន។

[២៣០] សមុទយសច្ចៈ ជាឱឃៈ។ បេ។ ជាយោគៈ។ បេ។ ជានីវរណៈ សច្ចៈ ២ មិនមែននីវរណៈ ទុក្ខសច្ចៈ ជានីវរណៈក៏មាន មិនមែននីវរណៈក៏មាន។ សច្ចៈ ២ ជាប្រយោជន៍ដល់នីវរណៈ។ សច្ចៈ ២ មិនមែនជាប្រយោជន៍ដល់នីវរណៈ។ សមុទយសច្ចៈ ប្រកបដោយនីវរណៈ សច្ចៈ ២ ប្រាសចាកនីវរណៈ ទុក្ខសច្ចៈ ប្រកបដោយនីវរណៈក៏មាន ប្រាសចាកនីវរណៈក៏មាន។ សមុទយសច្ចៈ ជានីវរណៈ ទាំងជាប្រយោជន៍ដល់នីវរណៈ សច្ចៈ ២ មិនគួរពោលថា ជានីវរណៈ ទាំងជាប្រយោជន៍ដល់នីវរណៈផង ថាជាប្រយោជន៍ដល់នីវរណៈ តែមិនមែននីវរណៈផងឡើយ ទុក្ខសច្ចៈ ជានីវរណៈ ទាំងជាប្រយោជន៍ដល់នីវរណៈក៏មាន ជាប្រយាជន៍ដល់នីវរណៈ តែមិនមែននីវរណៈក៏មាន។ សមុទយសច្ចៈ ជានីវរណៈ ទាំងប្រកបដោយនីវរណៈ សច្ចៈ ២ មិនគួរពោលថា ជានីវរណៈ ទាំងប្រកបដោយនីវរណៈផង ថាប្រកបដោយនីវរណៈ តែមិនមែននីវរណៈផងឡើយ ទុក្ខសច្ចៈ ជានីវរណៈ ទាំងប្រកបដោយនីវរណៈក៏មាន ប្រកបដោយនីវរណៈ តែមិនមែននីវរណៈក៏មាន មិនគួរពោលថា ជានីវរណៈ ទាំងប្រកបដោយនីវរណៈផង ថាប្រកបដោយនីវរណៈ តែមិនមែននីវរណៈផងក៏មាន។ សច្ចៈ ២ ប្រាសចាកនីវរណៈ ទាំងមិនជាប្រយោជន៍ដល់នីវរណៈ សមុទយសច្ចៈ មិនគួរពោលថា ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈផង ថាប្រាសចាកនីវរណៈ ទាំងមិនជាប្រយោជន៍ដល់នីវរណៈផងឡើយ ទុក្ខសច្ចៈ ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈក៏មាន មិនគួរពោលថា ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈផង ថាប្រាសចាកនីវរណៈ ទាំងមិនជាប្រយោជន៍ដល់នីវរណៈផងក៏មាន។

[២៣១] សច្ចៈ ៣ មិនមែនបរាមាសៈ ទុក្ខសច្ចៈ ជាបរាមាសៈក៏មាន មិនមែនបរមាសៈក៏មាន។ សច្ចៈ ២ បរាមាសៈស្ទាបអងែ្អលហើយ សច្ចៈ ២ បរាមាសៈមិនស្ទាបអងែ្អលហើយ។ សច្ចៈ ២ ប្រាសចាកបរាមាសៈ សមុទយសច្ច ប្រកបដោយបរាមាសៈក៏មាន ប្រាសចាកបរាមាសៈក៏មាន ទុក្ខសច្ចៈ ប្រកបដោយបរាមាសៈក៏មាន ប្រាសចាកបរាមាសៈក៏មាន មិនគួរពោលថា ប្រកបដោយបរាមាសៈផង ថាប្រាសចាកបរាមាសៈផងក៏មាន។ សមុទយសច្ច មិនគួរពោលថា ជាបរាមាសៈ ទាំងបរាមាសៈស្ទាបអង្អែលឡើយ បរាមាសៈស្ទាបអង្អែលហើយ តែមិនមែនជាបរាមាសៈ សច្ចៈ ២ មិនគួរពោលថា ជាបរាមាសៈ ទាំងបរាមាសៈស្ទាបអង្អែលផង ថាបរាមាសៈស្ទាបអង្អែលហើយ តែមិនមែនបរាមាសៈផងឡើយ ទុក្ខសច្ចៈ ជាបរមាសៈ ទាំងបរាមាសៈស្ទាបអង្អែលហើយក៏មាន បរាមាសៈស្ទាបអង្អែលហើយ តែមិនមែនបរាមាសៈក៏មាន។ សច្ចៈ ២ ប្រាសចាកបរាមាសៈ ទាំងបរាមាសៈមិនស្ទាបអង្អែលហើយ សច្ចៈ ២ ប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែលហើយក៏មាន មិនគួរពោលថា ប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែលហើយផង ថាប្រាសចាកបរាមាសៈ ទាំងបរាមាសៈមិនស្ទាបអង្អែលផងក៏មាន។

[២៣២] សច្ចៈ ២ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ និរោធសច្ច មិនមានអារម្មណ៍ ទុក្ខសច្ច ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ក៏មាន មិនមានអារម្មណ៍ក៏មាន។ សច្ចៈ ៣ មិនមែនចិត្ត ទុក្ខសច្ច ជាចិត្តក៏មាន មិនមែនចិត្តក៏មាន។ សច្ចៈ ២ ជាចេតសិក និរោធសច្ចមិនមែនចេតសិក ទុក្ខសច្ច ជាចេតសិកក៏មាន មិនមែនចេតសិកក៏មាន។ សច្ចៈ ២ ប្រកបដោយចិត្ត និរោធសច្ច ប្រាសចាកចិត្ត ទុក្ខសច្ច ប្រកបដោយចិត្តក៏មាន ប្រាសចាកចិត្តក៏មាន មិនគួរពោលថា ប្រកបដោយចិត្តផង ថាប្រាសចាកចិត្តផងក៏មាន។ សច្ចៈ ២ ច្រឡំដោយចិត្ត និរោធសច្ចៈ មិនច្រឡំដោយចិត្ត ទុក្ខសច្ចៈ ច្រឡំដោយចិត្តក៏មាន មិនច្រឡំដោយចិត្តក៏មាន មិនគួរពោលថា ច្រឡំដោយចិត្តផង ថាមិនច្រឡំដោយចិត្តផងក៏មាន។ សច្ចៈ ២ តាំងឡើងអំពីចិត្ត និរោធសច្ចៈ មិនតំាងឡើងអំពីចិត្ត ទុក្ខសច្ចៈ តាំងឡើងអំពីចិត្តក៏មាន មិនតាំងឡើងអំពីចិត្តក៏មាន។ សច្ចៈ ២ កើតជាមួយនឹងចិត្ត និរោធសច្ចៈ មិនកើតជាមួយនឹងចិត្ត ទុក្ខសច្ចៈ កើតជាមួយនឹងចិត្តក៏មាន មិនកើតជាមួយនឹងចិត្តក៏មាន។ សច្ចៈ ២ ប្រព្រឹត្តទៅតាមចិត្ត និរោធសច្ចៈ មិនប្រព្រឹត្តទៅតាមចិត្ត ទុក្ខសច្ចៈ ប្រព្រឹត្តទៅតាមចិត្តក៏មាន មិនប្រព្រឹត្តទៅតាមចិត្តក៏មាន។ សច្ចៈ ២ ច្រឡំ ទាំងតាំងឡើងអំពីចិត្ត និរោធសច្ចៈ មិនច្រឡំ មិនតាំងឡើងអំពីចិត្ត ទុក្ខសច្ចៈ ច្រឡំ ទាំងតាំងឡើងអំពីចិត្តក៏មាន មិនច្រឡំ មិនតាំងឡើងអំពីចិត្តក៏មាន សច្ចៈ ២ ច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្ត និរោធសច្ច មិនច្រឡំ មិនតាំងឡើង មិនកើតជាមួយនឹងចិត្ត ទុក្ខសច្ចៈ ច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្តក៏មាន មិនច្រឡំ មិនតាំងឡើង មិនកើតជាមួយនឹងចិត្តក៏មាន។ សច្ចៈ ២ ច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្ត និរោធសច្ចៈ មិនច្រឡំ មិនតាំងឡើង មិនប្រព្រឹត្តទៅតាមចិត្ត ទុក្ខសច្ចៈ ច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្តក៏មាន មិនច្រឡំ មិនតាំងឡើង មិនប្រព្រឹត្តទៅតាមចិត្តក៏មាន។ សច្ចៈ ៣ ជាខាងក្រៅ ទុក្ខសច្ចៈ ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន។ សច្ចៈ ៣ មិនមែនឧបាទា ទុក្ខសច្ចៈ ជាឧបាទាក៏មាន មិនមែនឧបាទាក៏មាន។ សច្ចៈ ៣ ត្រូវកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនបានកាន់យកហើយ ទុក្ខសច្ចៈ ត្រូវកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយក៏មាន ត្រូវកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនបានកាន់យកហើយក៏មាន។

[២៣៣] សមុទយសច្ចៈ ជាឧបាទាន សច្ចៈ ២ មិនមែនឧបាទាន ទុក្ខសច្ចៈ ជាឧបាទានក៏មាន មិនមែនឧបាទានក៏មាន។ សច្ចៈ ២ ជាប្រយោជន៍ដល់ឧបាទាន សច្ចៈ ២ មិនជា ប្រយោជន៍ដល់ឧបាទាន។ សច្ចៈ ២ ប្រាសចាកឧបាទាន សច្ចៈ ២ ប្រកបដោយឧបាទានក៏មាន ប្រាសចាកឧបាទានក៏មាន។ សមុទយសច្ច ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទាន សច្ចៈ ២ មិនគួរពោលថា ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧទានផង ថាជាប្រយោជន៍ដល់ឧបាទាន តែមិនមែនឧបាទានផងឡើយ ទុក្ខសច្ចៈ ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនឧបាទានក៏មាន។ សមុទយសច្ច ជាឧបាទាន ទាំងប្រកបដោយឧបាទានក៏មាន មិនគួរពោលថា ជាឧបាទាន ទាំងប្រកបដោយឧបាទានផង ថាប្រកបដោយឧបាទាន តែមិនមែនឧបាទានផងក៏មាន សច្ចៈ ២ មិនគួរពោលថាជាឧបាទាន ទាំងប្រកបដោយឧបាទានផង ថាប្រកបដោយឧបាទាន តែមិនមែនឧបាទានផងឡើយ ទុក្ចសច្ច ជាឧបាទាន ទាំងប្រកបដោយឧបាទានក៏មាន ប្រកបដោយឧបាទាន តែមិនមែនឧបាទានក៏មាន មិនគួរពោលថា ជាឧបាទាន ទាំងប្រកបដោយឧបាទានផង ថាប្រកបដោយឧបាទាន តែមិនមែនឧបាទានផងក៏មាន។ សច្ចៈ ២ ប្រាសចាកឧបាទាន ទាំងមិនជាប្រយោជន៍ដល់ឧបាទាន សច្ចៈ ២ ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទានក៏មាន មិនគួរពោលថា ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទានផង ថាប្រាសចាកឧបាទានទាំងមិនជាប្រយោជន៍ដល់ឧបាទានផងក៏មាន។

[២៣៤] សមុទយសច្ចៈ ជាកិលេស សច្ចៈ ២ មិនមែនកិលេស ទុក្ខសច្ចៈ ជាកិលេសក៏មាន មិនមែនកិលេសក៏មាន។ សច្ចៈ ២ គួរដល់សេចក្តីសៅហ្មង សច្ចៈ ២ មិនគួរដល់សេចក្តីសៅហ្មង។ សមុទយសច្ចៈ ប្រកបដោយសេចក្តីសៅហ្មង សច្ចៈ ២ មិនប្រកបដោយសេចក្តីសៅហ្មង ទុក្ខសច្ចៈ ប្រកបដោយសេចក្តីសៅហ្មងក៏មាន មិនប្រកបដោយសេចក្តីសៅហ្មងក៏មាន។ សមុទយសច្ចៈ ប្រកបដោយកិលេស សច្ចៈ ២ ប្រាសចាកកិលេស ទុក្ខសច្ចៈ ប្រកបដោយកិលេសក៏មាន ប្រាសចាកកិលេសក៏មាន។ សមុទយសច្ចៈ ជាកិលេស ទាំងគួរដល់សេចក្តីសៅហ្មង សច្ចៈ ២ មិនគួរពោលថា ជាកិលេស ទាំងគួរដល់សេចក្តីសៅហ្មងផង ថាគួរដល់សេចក្តីសៅហ្មង តែមិនមែនកិលេសផងឡើយ ទុក្ខសច្ច ជាកិលេស ទាំងគួរដល់សេចក្តីសៅហ្មងក៏មាន គួរដល់សេចក្តីសៅហ្មង តែមិនមែនកិលេសក៏មាន។ សមុទយសច្ចៈ ជាកិលេស ទាំងប្រកបដោយសេចក្តីសៅហ្មង សច្ចៈ ២ មិនគួរពោលថា ជាកិលេស ទាំងប្រកបដោយសេចក្តីសៅហ្មងផង ថាប្រកបដោយសេចក្តីសៅហ្មង តែមិនមែនកិលេសផងឡើយ ទុក្ខសច្ចៈ ជាកិលេស ទាំងប្រកបដោយសេចក្តីសៅហ្មងក៏មាន ប្រកបដោយសេចក្តីសៅហ្មង តែមិនមែនកិលេសក៏មាន មិនគួរពោលថា ជាកិលេស ទាំងប្រកបដោយសេចក្តីសៅហ្មងផង ថាប្រកបដោយសេចក្តីសៅហ្មង តែមិនមែនកិលេសផងក៏មាន។ សមុទយសច្ចៈ ជាកិលេស ទាំងប្រកបដោយកិលេស សច្ចៈ ២ មិនគួរពោលថា ជាកិលេស ទាំងប្រកបដោយកិលេសផង ថាប្រកបដោយកិលេស តែមិនមែនកិលេសផងឡើយ ទុក្ខសច្ច ជាកិលេស ទាំងប្រកបដោយកិលេសក៏មាន ប្រកបដោយកិលេស តែមិនមែនកិលេសក៏មាន មិនគួរពោលថា ជាកិលេស ទាំងប្រកបដោយកិលេសផង ថាប្រកបដោយកិលេស តែមិនមែនកិលេសផងក៏មាន។ សច្ចៈ ២ ប្រាសចាកកិលេស ទាំងមិនគួរដល់នូវសេចក្តីសៅហ្មង សមុទយសច្ច មិនគួរពោលថា ប្រាសចាកកិលេស តែគួរដល់សេចក្តីសៅហ្មងផង ថាប្រាសចាកកិលេស ទាំងមិនគួរដល់សេចក្តីសៅហ្មងផងឡើយ ទុក្ខសច្ចៈ ប្រាសចាកកិលេស តែគួរដល់សេចក្តីសៅហ្មងក៏មាន មិនគួរពោលថា ប្រាសចាកកិលេស តែគួរដល់សេចក្តីសៅហ្មងផង ថាប្រាសចាកកិលេស ទាំងមិនគួរដល់សេចក្តីសៅហ្មងផងក៏មាន។

[២៣៥] សច្ចៈ ២ មិនគួរលះដោយទស្សនៈ សច្ចៈ ២ គួរលះដោយទស្សនៈក៏មាន មិនគួរលះដោយទស្សនៈក៏មាន។ សច្ចៈ ២ មិនគួរលះដោយភាវនា សច្ចៈ ២ គួរលះដោយភាវនាក៏មាន មិនគួរលះដោយភាវនាក៏មាន។ សច្ចៈ ២ មានហេតុមិនគួរលះដោយទស្សនៈ សច្ចៈ ២ មានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុមិនគួរលះដោយទស្សនៈក៏មាន។ សច្ចៈ ២ មានហេតុមិនគួរលះដោយភាវនា សច្ចៈ ២ មានហេតុគួរលះដោយភាវនាក៏មាន មានហេតុមិនគួរលះដោយភាវនាក៏មាន។ សមុទយសច្ចៈ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ និរោធសច្ចៈ មិនមានវិតក្កៈ សច្ចៈ ២ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈក៏មាន មិនមានវិតក្កៈក៏មាន។ សមុទយសច្ច ប្រព្រឹត្តទៅជាមួយនឹងវិចារៈ និរោធសច្ច មិនមានវិចារៈ សច្ច ២ ប្រព្រឹត្តទៅជាមួយនឹងវិចារៈក៏មាន មិនមានវិចារៈក៏មាន។ និរោធសច្ចៈ មិនមានបីតិ សច្ចៈ ៣ ប្រព្រឹត្តទៅជាមួយនឹងបីតិក៏មាន មិនមានបីតីក៏មាន។ និរោធសច្ចៈ មិនកើតព្រមដោយសុខៈ សច្ចៈ ៣ កើតព្រមដោយសុខៈក៏មាន មិនកើតព្រមដោយសុខៈក៏មាន។ និរោធសច្ចៈមិនកើតព្រមដោយឧបេក្ខា សច្ចៈ ៣ កើតព្រមដោយឧបេក្ខាក៏មាន មិនកើតព្រមដោយឧបេក្ខាក៏មាន។ សមុទយសច្ច ជាកាមាវចរ សច្ចៈ ២ មិនមែនកាមាវចរ ទុក្ខសច្ចៈ ជាកាមាវចរក៏មាន មិនមែនកាមាវចរក៏មាន។ សច្ចៈ ៣ មិនមែនរូបាវចរ ទុក្ខសច្ចៈជារូបបាវចរក៏មាន មិនមែនរូបាវចរក៏មាន។ សច្ចៈ ៣ មិនមែនអរូបាវចរ ទុក្ខសច្ចៈ ជាអរូបាវចរក៏មាន មិនមែនអរូបបាវចរក៏មាន។ សច្ចៈ ២ ជាបរិយាបន្នៈ (រាប់បញ្ចូលក្នុងតេភូមិកវដ្តៈ) សច្ចៈ ២ ជាអបរិយាបន្នៈ (មិនរាប់បញ្ចូលក្នុងតេភូមិកវដ្តៈ)។ មគ្គសច្ចៈជានិយ្យានិកៈ (ធម៌ជាគ្រឿងចេញចាកវដ្តៈ) សច្ចៈ ៣ ជាអនិយ្យានិកៈ។ មគ្គសច្ចៈ ជានិយតៈ (ទៀង) និរោធសច្ចៈ ជាអនិយតៈ (មិនទៀង) សច្ចៈ ២ ជានិយតៈក៏មាន ជាអនិយតៈក៏មាន។ សច្ចៈ ២ ជាសឧត្តរៈ (ធម៌ជាគ្រឿងរើខ្លួន) សច្ចៈ ២ ជាអនុត្តរៈ (ធម៌មិនមែនជាគ្រឿងរើខ្លួន)។ សមុទយសច្ចៈ ជាសរណៈ (ធម៌ប្រកបដោយសត្រូវ) សច្ចៈ ២ ជាអរណៈ (មិនប្រកបដោយសត្រូវ) ទុក្ខសច្ចៈ ជាសរណៈក៏មាន ជាអរណៈក៏មាន។

ចប់ បញ្ហាបុច្ឆកៈ។

ចប់ សច្ចវិភង្គ។

 

លេខយោង

km/tipitaka/abh/vb/abh.vb.04.03.txt · ពេលកែចុងក្រោយ: 2024/08/13 13:05 និពន្ឋដោយ Johann