(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh vb 04 03 01 បាលី cs-km: abh.vb.04.03.01 អដ្ឋកថា: abh.vb.04.03.01_att PTS: ?
(តិក)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(១. តិកំ)
[២២៤] សមុទយសច្ច ជាអកុសល មគ្គសច្ច ជាកុសល និរោធសច្ច ជាអព្យាក្រឹត ទុក្ខសច្ច ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។ សច្ចៈ ២ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន និរោធសច្ច មិនគួរពោលថា ប្រកបដោយសុខវេទនាផង ថាប្រកបដោយទុក្ខវេទនាផង ថាប្រកបដោយអទុក្ខមសុខវេទនាផងឡើយ ទុក្ខសច្ចៈ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន មិនគួរពោលថា ប្រកបដោយសុខវេទនាផង ថាប្រកបដោយទុក្ខវេទនាផង ថាប្រកបដោយអទុក្ខមសុខវេទនាផងក៏មាន។ សច្ចៈ ២ មានវិបាកធម៌ជាប្រក្រតី និរោធសច្ច មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតី ទុក្ខសច្ច ជាវិបាកក៏មាន មានវិបាកធម៌ជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតីក៏មាន។ សមុទយសច្ច ជាធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនបានកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន សច្ចៈ ២ ជាធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនបានកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន ទុក្ខសច្ច ជាធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន ជាធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនបានកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទានក៏មាន។ សមុទយសច្ច ជាធម៌សៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង សច្ចៈ ២ ជាធម៌មិនសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មង ទុក្ខសច្ចជាធម៌សៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មងក៏មាន ជាធម៌មិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មងក៏មាន។ សមុទយសច្ច ជាធម៌ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងជាមួយនឹងវិចារៈ និរោធសច្ច ជាធម៌មិនមានវិតក្កៈ ទាំងមិនមានវិចារៈ មគ្គសច្ច ជាធម៌ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងជាមួយនឹងវិចារៈក៏មាន ជាធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន ជាធម៌មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន ទុក្ខសច្ច ជាធម៌ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងជាមួយនឹងវិចារៈក៏មាន ជាធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន ជាធម៌មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន មិនគួរពោលថា ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងជាមួយនឹងវិចារៈផង ថាមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ថាមិនមានវិតក្កៈ ទាំងមិនមានវិចារៈផងក៏មាន។ សច្ចៈ ២ ជាធម៌កើតព្រមដោយបីតិក៏មាន កើតព្រមដោយសុខៈក៏មាន កើតព្រមដោយឧបេក្ខាក៏មាន និរោធសច្ច មិនគួរពោលថា កើតព្រមដោយបីតិផង ថាកើតព្រមដោយសុខៈផង ថាកើតព្រមដោយឧបេក្ខាផងឡើយ ទុក្ខសច្ច កើតព្រមដោយបីតិក៏មាន កើតព្រមដោយសុខៈក៏មាន កើតព្រមដោយឧបេក្ខាក៏មាន មិនគួរពោលថា កើតព្រមដោយបីតិផង ថាកើតព្រមដោយសុខៈផង ថាកើតព្រមដោយឧបេក្ខាផងក៏មាន។ សច្ចៈ ២ មិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនា សមុទយសច្ច គួរលះដោយទស្សនៈក៏មាន គួរលះដោយភាវនាក៏មាន ទុក្ខសច្ច គួរលះដោយទស្សនៈក៏មាន គួរលះដោយភាវនាក៏មាន មិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន។ សច្ចៈ ២ មានហេតុមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនា សមុទយសច្ច មានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុគួរលះដោយភាវនាក៏មាន ទុក្ខសច្ចៈ មានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុគួរលះដោយភាវនាក៏មាន មានហេតុមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន។ សមុទយសច្ច ដល់នូវការសន្សំកពូនឡើង មគ្គសច្ចដល់នូវការមិនសន្សំកពូនឡើង និរោធសច្ច មិនដល់នូវការសន្សំកពូនឡើង ទាំងមិនដល់នូវការមិនសន្សំកពូនឡើង ទុក្ខសច្ច ដល់នូវការសន្សំកពូនឡើងក៏មាន មិនដល់នូវការសន្សំកពូនឡើង ទាំងមិនដល់នូវការមិនសន្សំកពូនឡើងក៏មាន។ មគ្គសច្ច ជារបស់សេក្ខបុគ្គល សច្ចៈ ៣ មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គល។ សមុទយសច្ច មានសភាពតូចឆ្មារ សច្ចៈ ២ ប្រមាណមិនបាន ទុក្ខសច្ច មានសភាពតូចឆ្មារក៏មាន ដល់នូវសភាពធំក៏មាន។ និរោធសច្ច មិនមានអារម្មណ៍ មគ្គសច្ច មានអារម្មណ៍ប្រមាណមិនបាន សមុទយសច្ច មានអារម្មណ៍តូចឆ្មារក៏មាន មានអារម្មណ៍ដល់នូវសភាពធំ តែមិនមែនមានអារម្មណ៍ប្រមាណមិនបានក៏មាន មិនគួរពោលថា មានអារម្មណ៍តូចឆ្មារផង ថាមានអារម្មណ៍ដល់នូវសភាពធំផងក៏មាន ទុក្ខសច្ច មានអារម្មណ៍តូចឆ្មារក៏មាន មានអារម្មណ៍ដល់នូវសភាពធំក៏មាន មានអារម្មណ៍ប្រមាណមិនបានក៏មាន មិនគួរពោលថា មានអារម្មណ៍តូចឆ្មារផង ថាមានអារម្មណ៍ដល់នូវសភាពធំផង ថាមានអារម្មណ៍ប្រមាណមិនបានផងក៏មាន។ សមុទយសច្ច ថោកទាប សច្ចៈ ២ ដ៏ឧត្តម ទុក្ខសច្ច ថោកទាបក៏មាន យ៉ាងកណ្តាលក៏មាន។ និរោធសច្ច មិនទៀង មគ្គសច្ច មានសភាពត្រូវ និងទៀង សច្ចៈ ២មានសភាពខុស និងទៀងក៏មាន មិនទៀងក៏មាន។ និរោធសច្ច មិនមានអារម្មណ៍ សមុទយសច្ច មិនគួរពោលថា មានមគ្គជាអារម្មណ៍ផង ថាមានមគ្គជាហេតុផង ថាមានមគ្គជាអធិបតីផងឡើយ មគ្គសច្ច មិនមែនមានមគ្គជាអារម្មណ៍ តែមានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន មិនគួរពោលថា មានមគ្គជាហេតុផង ថាមានមគ្គជាអធិបតីផងក៏មាន ទុក្ខសច្ច មានមគ្គជាអារម្មណ៍ តែមិនមែនមានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន មិនគួរពោលថា មានមគ្គជាអារម្មណ៍ផង ថាមានមគ្គជាអធិបតីផងក៏មាន។ សច្ចៈ ២ កើតឡើងហើយក៏មាន មិនទាន់កើតឡើង តែមិនគួរពោលថា ប្រុងនឹងកើតឡើងក៏មាន និរោធសច្ច មិនគួរពោលថា កើតឡើងហើយផង ថាមិនទាន់កើតឡើងផង ថាប្រុងនឹងកើតឡើងផងទេ ទុក្ខសច្ច កើតឡើងហើយក៏មាន មិនទាន់កើតឡើងក៏មាន ប្រុងនឹងកើតឡើងក៏មាន។ សច្ចៈ ៣ ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន និរោធសច្ច មិនគួរពោលថា ជាអតីតផង ថាជាអនាគតផង ថាជាបច្ចុប្បន្នផងឡើយ។ និរោធសច្ច មិនមានអារម្មណ៍ មគ្គសច្ច មិនគួរពោលថា មានអារម្មណ៍ជាអតីតផង ថាមានអារម្មណ៍ជាអនាគតផង ថាមានអារម្មណ៍ជាបច្ចុប្បន្នផងឡើយ សច្ចៈ ២ មានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន មិនគួរពោលថា មានអារម្មណ៍ជាអតីតផង ថាមានអារម្មណ៍ជាអនាគតផង ថាមានអារម្មណ៍ជាបច្ចុប្បន្នផងក៏មាន។ និរោធសច្ច ជាខាងក្រៅ សច្ចៈ ៣ ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។ និរោធសច្ច មិនមានអារម្មណ៍ មគ្គសច្ច មានអារម្មណ៍ខាងក្រៅ សមុទយសច្ច មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន ទុក្ខសច្ច មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន មិនគួរពោលថា មានអារម្មណ៍ខាងក្នុងផង ថាមានអារម្មណ៍ខាងក្រៅផង ថាមានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅផងក៏មាន។ សច្ចៈ ៣ មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់ ទុក្ខសច្ច ប្រកបដោយការឃើញ ទាំងប្រកបដោយការប៉ះពាល់ក៏មាន មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ក៏មាន មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់ក៏មាន។