(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh vb 06 02 03 បាលី cs-km: abh.vb.06.02.03 អដ្ឋកថា: abh.vb.06.02.03_att PTS: ?
(សម្បយុត្តចតុក្កៈ ទី៣)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៣. សម្បយុត្តចតុក្កំ)
[២៨] សង្ខារ ប្រកបដោយអវិជ្ជា កើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណប្រកបដោយសង្ខារ កើតមាន ព្រោះសង្ខារជាបច្ច័យ នាមប្រកបដោយវិញ្ញាណ កើតមានព្រោះវិញ្ញាណជាបច្ច័យ អាយតនៈទី ៦ ប្រកបដោយនាម កើតមាន ព្រោះនាមជាបច្ច័យ ផស្សៈប្រកបដោយអាយតនៈទី ៦ កើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ វេទនាប្រកបដោយផស្សៈកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាប្រកបដោយវេទនា កើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានប្រកបដោយតណ្ហា កើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។
[២៩] សង្ខារប្រកបដោយអវិជ្ជា កើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណប្រកបដោយសង្ខារ កើតមាន ព្រោះសង្ខារជាបច្ច័យ នាមប្រកបដោយវិញ្ញាណ កើតមាន ព្រោះវិញ្ញាណជាបច្ច័យ ផស្សៈប្រកបដោយនាម កើតមាន ព្រោះនាមជាបច្ច័យ វេទនាប្រកបដោយផស្សៈ កើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាប្រកបដោយវេទនា កើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានប្រកបដោយតណ្ហា កើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។
[៣០] សង្ខារប្រកបដោយអវិជ្ជា កើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណប្រកបដោយសង្ខារ កើតមាន ព្រោះសង្ខារជាបច្ច័យ នាម និងរូបប្រកបដោយវិញ្ញាណ កើតមាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈទី ៦ ប្រកបដោយនាម និងរូប កើតមាន ព្រោះនាម និងរូបជាបច្ច័យ ផស្សៈប្រកបដោយអាយតនៈទី ៦ កើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ វេទនាប្រកបដោយផស្សៈ កើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាប្រកបដោយវេទនា កើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានប្រកបដោយតណ្ហា កើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិ កើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈ កើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។
[៣១] សង្ខារប្រកបដោយអវិជ្ជា កើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណប្រកបដោយសង្ខារ កើតមាន ព្រោះសង្ខារជាបច្ច័យ នាម និងរូបប្រកបដោយវិញ្ញាណ កើតមាន ព្រោះវិញ្ញាណជាបច្ច័យ នាម និងអាយតនៈ ៦ ប្រកបដោយនាម កើតមានព្រោះនាម និងរូបជាបច្ច័យ ផស្សៈប្រកបដោយអាយតនៈ ៦ កើតមាន ព្រោះអាយតនៈ ៦ ជាបច្ច័យ វេទនាប្រកបដោយផស្សៈ កើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាប្រកបដោយវេទនា កើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានប្រកបដោយតណ្ហា កើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។
ចប់ សម្បយុត្តចតុក្ក។