(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh vb 07 03 បាលី cs-km: abh.vb.07.03 អដ្ឋកថា: abh.vb.07.03_att PTS: ?
(បញ្ហាបុច្ឆកកៈ ទី៣)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៣. បញ្ហាបុច្ឆកំ)
[២០៨] សតិប្បដ្ឋាន ៤ គឺ ភិក្ខុក្នុងសាសនានេះ ពិចារណានូវកាយក្នុងកាយ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតីកំចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក ១ ពិចារណានូវវេទនា ក្នុងវេទនាទាំងឡាយ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក ១ ពិចារណានូវចិត្តក្នុងចិត្ត មានព្យាយាមជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក ១ ពិចារណានូវធម៌ ក្នុងធម៌ទាំងឡាយ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតីកំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ១។ បណ្តាសតិប្បដ្ឋានទាំង ៤ សតិប្បដ្ឋាន ជាកុសលប៉ុន្មាន ជាអកុសលប៉ុន្មាន ជាអព្យាក្រឹតប៉ុន្មាន។ បេ។ ជាសរណៈ1) ប៉ុន្មាន ជាអរណៈ2) ប៉ុន្មាន។
(១. តិកំ)
[២០៩] សតិប្បដ្ឋាន ៤ ជាកុសលក៏មាន ជាអព្យាក្រឹតក៏មាន ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន ជាវិបាកក៏មាន ជាធម៌មានវិបាកជាប្រក្រតី តែមិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន តែមិនសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មងក៏មាន ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន ច្រឡំដោយបីតិក៏មាន ច្រឡំដោយសុខក៏មាន ច្រឡំដោយឧបេក្ខា ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា មានហេតុដែលមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន ដល់នូវការមិនសន្សំក៏មាន មិនដល់នូវការសន្សំកពូនឡើង ទាំងមិនដល់នូវការមិនសន្សំក៏មាន ជាសេក្ខៈក៏មាន ជាអសេក្ខៈ ដែលមិនមានប្រមាណ មានអារម្មណ៍ប្រមាណមិនបាន ជាធម៌ដ៏ប្រសើរក៏មាន មានសភាពត្រូវ និងទៀងក៏មាន មិនទៀង ដែលមានមគ្គជាអារម្មណ៍ក៏មាន មានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន មិនគួរពោលថា មានមគ្គជាហេតុផង ថាមានមគ្គជាអធិបតីផងក៏មាន កើតឡើងហើយក៏មាន មិនទាន់កើតឡើងហើយក៏មាន បម្រុងនឹងកើតឡើងក៏មាន ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្ន តែមិនគួរពោលថា មានអារម្មណ៍ជាអតីតផង ថាមានអារម្មណ៍ជាអនាគតផង ថាមានអារម្មណ៍ជាបច្ចុប្បន្នផងក៏មាន ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ជាខាងក្នុងទាំងខាងក្រៅ ដែលមានអារម្មណ៍ជាខាងក្រៅ មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់ក៏មាន។
(២. ទុកំ)
[២១០] សតិប្បដ្ឋាន ៤ មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុ ប្រកបដោយហេតុ មិនគួរពោលថា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុទេ គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុ មិនគួរពោលថា ជាហេតុ ទាំងប្រកបដោយហេតុឡើយ គ្រាន់តែប្រកបដោយហេតុ តែមិនមែនហេតុ មិនមែនហេតុ គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងហេតុ។ សតិប្បដ្ឋាន ៤ ប្រកបដោយបច្ច័យ ត្រូវបច្ច័យតាក់តែង មិនប្រកបដោយការឃើញ មិនប្រកបដោយការប៉ះពាល់ មិនមានរូប ជាលោកុត្តរ គួរដឹងដោយវិញ្ញាណណាមួយ មិនគួរដឹងដោយវិញ្ញាណណាមួយ។ សតិប្បដ្ឋាន ៤ មិនមែនអាសវៈ មិនមានអាសវៈ ប្រាសចាកអាសវៈ មិនគួរពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈផងថា ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនជាអាសវៈផងទេ មិនគួរពោលថា ជាអាសវៈ ទាំងប្រកបដោយអាសវៈផង ថាប្រកបដោយអាសវៈ តែមិនមែនអាសវៈផងឡើយ គឺជាធម៌ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ។ សតិប្បដ្ឋាន ៤ មិនមែនសញ្ញោជនៈ។ បេ។ មិនមែនគន្ថៈ។ បេ។ មិនមែនឱឃៈ។ បេ។ មិនមែនយោគៈ។ បេ។ មិនមែននីវរណៈ។ បេ។ មិនមែនបរាមាសៈ។ បេ។ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ មិនមែនចិត្ត ជាចេតសិក ប្រកបដោយចិត្ត ច្រឡំដោយចិត្ត តាំងឡើងដោយចិត្ត កើតជាមួយនឹងចិត្ត ប្រព្រឹត្តទៅតាមចិត្ត ច្រឡំ ទាំងតាំងឡើងដោយចិត្ត ច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្ត ច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្ត ជាខាងក្រៅ មិនមែនឧបាទា ដែលកិលេស មានតណ្ហាជាដើមមិនកាន់យក។ សតិប្បដ្ឋាន ៤ មិនមែនឧបាទាន។ បេ។ មិនមែនកិលេស។ បេ។ មិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា មានហេតុមិនគួរលះដោយទស្សនៈ មានហេតុមិនគួរលះដោយភាវនា ប្រកបដោយវិតក្កៈក៏មាន មិនមានវិតក្កៈក៏មាន ប្រកបដោយវិចារៈក៏មាន មិនមានវិចារៈក៏មាន ប្រកបដោយបីតិក៏មាន មិនមានបីតិក៏មាន ច្រឡំដោយបីតិក៏មាន មិនច្រឡំដោយបីតិក៏មាន ច្រឡំដោយសុខក៏មាន មិនច្រឡំដោយសុខក៏មាន ច្រឡំដោយឧបេក្ខាក៏មាន មិនច្រឡំដោយឧបេក្ខា តែមិនមែនកាមាវចរ មិនមែនរូបាវចរ មិនមែនអរូបាវចរ ជាអបរិយាបន្នៈក៏មាន ជានិយ្យានិកៈក៏មាន ជាអនិយ្យានិកៈក៏មាន ជានិយតៈក៏មាន ជាអនិយតៈ ជាអនុត្តរៈ ជាអរណៈក៏មាន។
ចប់ បញ្ហាបុច្ឆកៈ។
ចប់ សតិប្បដ្ឋានវិភង្គ។