km:tipitaka:abh:vb:abh.vb.08

សម្មប្បធានវិភង្គ (ទី៨)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh vb 08 បាលី cs-km: abh.vb.08 អដ្ឋកថា: abh.vb.08_att PTS: ?

សម្មប្បធានវិភង្គ (ទី៨)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៨. សម្មប្បធានវិភង្គោ)

(សុត្តន្តភាជនីយ ទី១)

(១. សុត្តន្តភាជនីយំ)

[២១១] សម្មប្បធាន ៤ គឺ ភិក្ខុក្នុងសាសនានេះ ញុំាងឆន្ទៈឲ្យកើតឡើង សង្វាត ប្រារព្ធ​ព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាងពួកអកុសលធម៌ដ៏លាមក ដែលមិន​ទាន់កើត មិនឲ្យ​កើតឡើង ១ ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បី​​លះ​នូវ​ពួក​អកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ ១ ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម​ ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាងពួកកុសលធម៌ ដែលមិនទាន់​កើត ឲ្យកើតឡើង ១ ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បី​ញុំាងពួកកុសលធម៌ ដែលកើត​ហើយ ឲ្យឋិតនៅ មិនឲ្យវិនាស ឲ្យរឹងរឹតតែ​ដុះ​ដាល ធំទូលាយ ចំរើន ពេញលេញ ១។

[២១២] ចុះភិក្ខុញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បី​ញុំាង​​ពួកអកុសលធម៌ដ៏លាមក ដែលមិនទាន់កើត មិនឲ្យកើតឡើង តើដូចម្តេច។ បណ្តាធម៌​ទាំងនោះ ពួកអកុសលធម៌ដ៏លាមក ដែលមិនទាន់កើតឡើង តើដូចម្តេច។ អកុសលមូល ​៣ គឺ លោភៈ ទោសៈ មោហៈ និងពួកកិលេស ដែលឋិតនៅ​ជាមួយ​នឹង​អកុសល​មូលនោះ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ដែលប្រកបដោយ​កិលេស​នោះ កាយកម្ម វចីកម្ម មនោកម្ម ដែលតាំងឡើងដោយខន្ធនោះ ធម៌ទាំងនេះ​ហៅថា អកុសលធម៌ដ៏លាមក ដែលមិនទាន់កើតឡើង។ ភិក្ខុញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាងអកុសលធម៌ដ៏លាមកទាំងនេះ ដែលមិនទាន់​កើត មិនឲ្យកើតឡើង ដោយប្រការ​ដូច្នេះ។

[២១៣] ត្រង់ពាក្យថា ញុំាងឆន្ទៈឲ្យកើត មានសេចក្តីថា បណ្តាពាក្យទាំងនោះ ឆន្ទៈ តើ​ដូចម្តេច។ សេចក្តីប្រាថ្នា ភាពនៃបុគ្គលមានសេចក្តីប្រាថ្នា ភាពនៃបុគ្គលប្រាថ្នាដើម្បីធ្វើ សេចក្តីប្រាថ្នា​ ធម៌ជាកុសលណា នេះហៅថា ឆន្ទៈ ភិក្ខុញុំាងឆន្ទៈនេះឲ្យកើត ឲ្យ​លូតលាស់ ឲ្យដុះដាល ឲ្យតាំងឡើង ឲ្យចំរើនឡើង ឲ្យកើតឡើង ព្រោះហេតុនោះ ទើប​ពោល​ថា ញុំាងឆន្ទៈឲ្យកើត។

[២១៤] ត្រង់ពាក្យថា សង្វាត មានសេចក្តីថា បណ្តាពាក្យទាំងនោះ សេចក្តីសង្វាត តើ​ដូចម្តេច។ សេចក្តីប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត។ បេ។ សម្មាវាយាមៈណា នេះ​ហៅថា សេចក្តីសង្វាត ភិក្ខុជាអ្នកព្រមព្រៀង មូលមិត ចូលទៅជិត អែបនែប កៀក​កើយ ប្រដិតប្រជី ប្រកបព្រមដោយសេចក្តីសង្វាតនេះ ព្រោះហេតុនោះ ទើបពោលថា សង្វាត។

[២១៥] ត្រង់ពាក្យថា ប្រារព្ធព្យាយាម មានសេចក្តីថា បណ្តាពាក្យទាំងនោះ ការ​ព្យាយាម តើដូចម្តេច។ សេចក្តីប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត។ បេ។ សម្មាវាយាមៈ​ណា នេះហៅថា ការព្យាយាម ភិក្ខុប្រារព្ធ កាន់យកត្រូវ គប់រក អប់រំ ធ្វើឲ្យ​ច្រើន នូវការព្យាយាម​នេះ ព្រោះហេតុនោះ ទើបពោលថា ប្រារព្ធព្យាយាម។

[២១៦] ត្រង់ពាក្យថា ផ្គងចិត្ត មានសេចក្តីថា បណ្តាពាក្យទាំងនោះ ចិត្ត តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។ បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពី​វិញ្ញាណ​នោះណា នេះហៅថា ចិត្ត ភិក្ខុផ្គង តម្រង់ ជ្រោមជ្រែង ទប់ទល់ទុកនូវចិត្តនេះ ព្រោះហេតុនោះ ទើបពោលថា ផ្គងចិត្ត។

[២១៧] ត្រង់ពាក្យថា ប្រឹងប្រែង មានសេចក្តីថា បណ្តាពាក្យទាំងនោះ ការប្រឹងប្រែង តើ​ដូចម្តេច។ សេចក្តីប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត។ បេ។ សម្មាវាយាមៈណា នេះ​ហៅថា ការប្រឹងប្រែង ភិក្ខុជាអ្នកព្រមព្រៀង។ បេ។ ប្រកបព្រមដោយការប្រឹងប្រែង​នេះ ព្រោះហេតុនោះ ទើបពោលថា ប្រឹងប្រែង។

[២១៨] ចុះភិក្ខុញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បី​លះ​នូវ​​ពួកអកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ពួកអកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ តើដូចម្តេច។ អកុសលមូល ៣ គឺ លោភៈ ទោសៈ មោហៈ និងពួកកិលេស ដែលឋិតនៅជាមួយនឹងអកុសលមូលនោះ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ដែលប្រកបដោយកិលេសនោះ កាយកម្ម វចីកម្ម មនោកម្ម ដែលតាំងឡើងដោយខន្ធនោះ ធម៌ទាំងនេះ ហៅថា ពួក​អកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ។ ភិក្ខុញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធ​ព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីលះនូវពួកអកុសលធម៌ដ៏លាមកទាំងនេះ ដែលកើត​ឡើងហើយ ដោយប្រការ​ដូច្នេះ។

[២១៩] ត្រង់ពាក្យថា ញុំាងឆន្ទៈឲ្យកើត មានសេចក្តីថា បណ្តាបទទាំងនោះ ឆន្ទៈ តើ​ដូចម្តេច។ សេចក្តីប្រាថ្នា ភាពនៃបុគ្គលមានសេចក្តីប្រាថ្នា ភាពនៃបុគ្គលអ្នកប្រាថ្នា​ដើម្បី​ធ្វើ សេចក្តី​ប្រាថ្នាធម៌ជាកុសលណា នេះហៅថា ឆន្ទៈ ភិក្ខុញុំាងឆន្ទៈនេះ ឲ្យកើត ឲ្យលូតលាស់ ឲ្យដុះដាល ឲ្យតាំងឡើង ឲ្យចំរើនឡើង ឲ្យកើតឡើង ព្រោះហេតុនោះ ទើបពោលថា ញុំាង​ឆន្ទៈ ឲ្យកើត។

[២២០] ត្រង់ពាក្យថា សង្វាត មានសេចក្តីថា បណ្តាពាក្យទាំងនោះ សេចក្តីសង្វាត តើ​ដូចម្តេច។ សេចក្តីប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត។ បេ។ សម្មាវាយាមៈណា នេះ​ហៅថា សេចក្តីសង្វាត ភិក្ខុជាអ្នកព្រមព្រៀង។ បេ។ ប្រកបព្រមដោយសេចក្តីសង្វាត​នេះ ព្រោះហេតុនោះ ទើបពោលថា សង្វាត។

[២២១] ត្រង់ពាក្យថា ប្រារព្ធព្យាយាម មានសេចក្តីថា បណ្តាពាក្យទាំងនោះ ការព្យាយាម តើដូចម្តេច។ សេចក្តីប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត។ បេ។ សម្មាវាយាមៈណា នេះ​​ហៅថា ការព្យាយាម ភិក្ខុប្រារព្ធ កាន់យកត្រូវ គប់រក អប់រំ ធ្វើឲ្យច្រើន នូវការ​ព្យាយាម​នេះ ព្រោះហេតុនោះ ទើបពោលថា ប្រារព្ធព្យាយាម។

[២២២] ត្រង់ពាក្យថា ផ្គងចិត្ត មានសេចក្តីថា បណ្តាពាក្យទាំងនោះ ចិត្ត តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។ បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពី​វិញ្ញាណ​នោះណា នេះហៅថា ចិត្ត ភិក្ខុផ្គង តម្រង់ ជ្រោមជ្រែង ទប់ទល់ទុកនូវចិត្ត​នោះ ព្រោះហេតុនោះ ទើបពោលថា ផ្គងចិត្ត។

[២២៣] ត្រង់ពាក្យថា ប្រឹងប្រែង មានសេចក្តីថា បណ្តាពាក្យទាំងនោះ ការប្រឹងប្រែង តើ​ដូចម្តេច។ សេចក្តីប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត។ បេ។ សម្មាវាយាមៈណា នេះ​ហៅថា ការប្រឹងប្រែង ភិក្ខុជាអ្នកព្រមព្រៀង។ បេ។ ប្រកបព្រម​ដោយការ​ប្រឹងប្រែង​នេះ ព្រោះហេតុនោះ ទើបពោលថា ប្រឹងប្រែង។

[២២៤] ចុះភិក្ខុញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បី​ញុំាង​​ពួក​កុសលធម៌ ដែលមិនទាន់កើត ឲ្យកើតឡើង តើដូចម្តេច។ បណ្តាធម៌​ទាំង​នោះ ពួកកុសលធម៌ ដែលមិនទាន់កើតឡើង តើដូចម្តេច។ កុសលមូល ៣ គឺ អលោភៈ អទោសៈ អមោហៈ និងវេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ដែលប្រកប​ដោយកុសល​មូល​នោះ កាយកម្ម វចីកម្ម មនោកម្ម ដែលតាំងឡើងដោយខន្ធនោះ ធម៌ទាំងនេះ ហៅថា ពួកកុសលធម៌​ដែលមិនទាន់កើតឡើង។ ភិក្ខុញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធ​ព្យាយាម ផ្គងចិត្ត ប្រឹងប្រែង​ដើម្បីញុំាងពួកកុសលធម៌ទាំងនេះ ដែលមិនទាន់កើត ឲ្យ​កើត​ឡើង ដោយប្រការដូច្នេះ។

[២២៥] ត្រង់ពាក្យថា ញុំាងឆន្ទៈឲ្យកើត។ បេ។ ត្រង់ពាក្យថា សង្វាត។ បេ។ ត្រង់​ពាក្យថា ប្រារព្ធព្យាយាម។ បេ។ ត្រង់ពាក្យថា ផ្គងចិត្ត។ បេ។ ត្រង់ពាក្យថា ប្រឹងប្រែង មាន​សេចក្តី​ថា បណ្តាពាក្យទាំងនោះ ការប្រឹងប្រែង តើដូចម្តេច។ សេចក្តីប្រារព្ធ​ព្យាយាម ប្រព្រឹត្តទៅ​ក្នុងចិត្ត។ បេ។ សម្មាវាយាមៈណា នេះហៅថា ការប្រឹងប្រែង ភិក្នុជាអ្នក​ព្រមព្រៀង។ បេ។ ប្រកបព្រមដោយការប្រឹងប្រែងនេះ ព្រោះហេតុនោះ ទើបពោលថា ប្រឹងប្រែង។

[២២៦] ចុះភិក្ខុញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បី​ញុំាង​ពួកកុសលធម៌ ដែលកើតហើយ ឲ្យឋិតនៅ មិនឲ្យវិនាស ឲ្យរឹងរឹតតែដុះដាល ធំទូលាយ ចំរើន ពេញលេញ តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ពួកកុសលធម៌ ដែល​កើតឡើងហើយ តើដូចម្តេច។ កុសលមូល ៣ គឺ អលោភៈ អទោសៈ អមោហៈ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ដែលប្រកបដោយកុសលមូលនោះ កាយកម្ម វចីកម្ម ​មនោកម្ម ដែល​តាំងឡើងដោយខន្ធនោះ ធម៌ទាំងនេះហៅថា ពួកកុសលធម៌ ដែល​កើតឡើងហើយ។ ភិក្ខុញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាងកុសលធម៌​ទាំងនេះ ដែលកើតហើយ ឲ្យឋិតនៅ មិនឲ្យវិនាស ឲ្យរឹងរឹតតែដុះដាល ធំទូលាយ ចំរើន ពេញលេញ ដោយប្រការដូច្នេះ។

[២២៧] ពាក្យថា ឲ្យឋិតនៅ គឺការឋិតនៅណា នោះ ឈ្មោះថា សេចក្តីមិនវិនាស ឯ​សេចក្តី​មិន​វិនាសណា នោះឈ្មោះថា ការរឹងរឹតតែដុះដាលឡើង ការរឹងរឹតតែដុះដាល​ឡើងណា នោះ ឈ្មោះថា ធំទូលាយ ការធំទូលាយណា នោះឈ្មោះថា ការចំរើន ការចំរើនណា នោះ​ឈ្មោះ​ថា ការពេញលេញ។

[២២៨] ត្រង់ពាក្យថា ញុំាងឆន្ទៈឲ្យកើត។ បេ។ ត្រង់ពាក្យថា សង្វាត។ បេ។ ត្រង់ពាក្យ​ថា ប្រារព្ធព្យាយាម។ បេ។ ត្រង់ពាក្យថា ផ្គងចិត្ត។ បេ។ ត្រង់ពាក្យថា ប្រឹងប្រែង សេចក្តី​ថា បណ្តាពាក្យទាំងនោះ ការប្រឹងប្រែង តើដូចម្តេច សេចក្តីប្រារព្ធព្យាយាម ប្រព្រឹត្ត​ទៅក្នុង​ចិត្ត។ បេ។ សម្មាវាយាមៈណា នេះហៅថា​ ប្រឹងប្រែង ភិក្ខុជាអ្នក​ព្រមព្រៀង។ បេ។ ប្រកបព្រមដោយការប្រឹងប្រែងនេះ ព្រោះហេតុនោះ ទើបពោលថា ប្រឹងប្រែង។

ចប់ សុត្តន្តភាជនីយ។

(អភិធម្មភាជនីយ ទី២)

(២. អភិធម្មភាជនីយំ)

[២២៩] សម្មប្បធាន ៤ គឺ ភិក្ខុក្នុងសាសនានេះ ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធ​ព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាងពួកអកុសលធម៌ដ៏លាមក ដែលមិនទាន់កើត មិនឲ្យកើតឡើង ១ ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បី​លះនូវពួកអកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ ១ ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាងពួកកុសលធម៌ ដែលមិនទាន់កើត ឲ្យកើតឡើង ១ ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បី​ញុំាងពួកកុសលធម៌ដែលកើតហើយ ឲ្យឋិតនៅ មិនឲ្យវិនាស ឲ្យរឹងរឹតតែ​ដុះដាល ធំទូលាយ ចំរើន ពេញលេញ ១។

[២៣០] ចុះភិក្ខុញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បី​ញុំាង​​ពួក​អកុសលធម៌ដ៏លាមក ដែលមិនទាន់កើត មិនឲ្យកើតឡើង តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើននូវលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជា​គ្រឿងដល់នូវការមិន​សន្សំ (នូវកិលេស) ដើម្បីលះនូវទិដ្ឋិទាំងឡាយ ដើម្បីដល់នូវ​បឋមភូមិ ស្ងាត់ចាកកាមទាំង​ឡាយ។ បេ។ ហើយចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទា ទន្ធាភិញ្ញា ក្នុងសម័យនោះ ភិក្ខុញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាងពួកអកុសលធម៌ដ៏លាមក ដែលមិនទាន់កើត មិនឲ្យ​កើតឡើង។

[២៣១] ត្រង់ពាក្យថា ញុំាងឆន្ទៈឲ្យកើត មានសេចក្តីថា បណ្តាពាក្យទាំងនោះ ឆន្ទៈ តើ​ដូចម្តេច។ សេចក្តីប្រាថ្នា ភាពនៃបុគ្គលមានសេចក្តីប្រាថ្នា ភាពនៃបុគ្គលប្រាថ្នាដើម្បីធ្វើ សេចក្តីប្រាថ្នា ធម៌ជាកុសលណា នេះហៅថា ឆន្ទៈ ភិក្ខុញុំាងឆន្ទៈនេះឲ្យកើត ឲ្យ​លូតលាស់ ឲ្យដុះដាល ឲ្យតាំងឡើង ឲ្យចំរើន ឲ្យកើតឡើង ព្រោះហេតុនោះ ទើប​ពោល​ថា ញុំាងឆន្ទៈឲ្យកើត។

[២៣២] ត្រង់ពាក្យថា សង្វាត មានសេចក្តីថា បណ្តាពាក្យទាំងនោះ សេចក្តីសង្វាត តើ​ដូចម្តេច។ ការប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីឱហាត សង្វាត ខិតខំ ព្យាយាម ឧស្សាហ៍ ប្រឹងប្រែង ខ្មីឃ្មាត ខ្នះខ្នែង ខ្ជាប់ខ្ជួន មិនបន្ធូរបន្ថយ មិនដាក់ចោល​នូវ​សេចក្តីប្រាថ្នា មិនទម្លាក់ធុរៈចេញ ផ្គងទុកនូវធុរៈ វីរិយៈ វីរិយិន្ទ្រិយ វីរិយពលៈ សម្មាវាយាមៈ វីរិយសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សេចក្តី​សង្វាត ភិក្ខុជា​អ្នកព្រមព្រៀង មូលមិត ចូលទៅជិត អែបនែប កៀកកើយ ប្រដិតប្រជី ប្រកបព្រមដោយ​សេចក្តីសង្វាតនេះ ព្រោះហេតុនោះ ទើបពោលថា សង្វាត។

[២៣៣] ត្រង់ពាក្យថា ប្រារព្ធព្យាយាម មានសេចក្តីថា បណ្តាពាក្យទាំងនោះ ការ​ព្យាយាម តើដូចម្តេច។ ការប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត។ បេ។ សម្មាវាយាមៈ វីរិយ​សម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា ការព្យាយាម ភិក្ខុ​ប្រារព្ធកាន់យកត្រូវ គប់រក អប់រំ ធ្វើឲ្យច្រើន នូវការព្យាយាមនេះ ព្រោះហេតុនោះ ទើប​ពោល​ថា ប្រារព្ធព្យាយាម។

[២៣៤] ត្រង់ពាក្យថា ផ្គងចិត្ត មានសេចក្តីថា បណ្តាពាក្យទាំងនោះ ចិត្ត តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។ បេ។ មនោវិញ្ញាណធាតុ ដែលកើត​អំពី​វិញ្ញាណ​នោះណា នេះហៅថា ចិត្ត ភិក្ខុផ្គង តម្រង់ ជ្រោមជ្រែង ទប់ទល់ទុកនូវចិត្តនេះ ព្រោះហេតុនោះ ទើបពោលថា ផ្គងចិត្ត។

[២៣៥] ត្រង់ពាក្យថា ប្រឹងប្រែង មានសេចក្តីថា បណ្តាពាក្យទាំងនោះ សម្មប្បធាន តើដូចម្តេច។ សេចក្តីប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត។ បេ។ សម្មាវាយាមៈ វីរិយសម្ពោជ្ឈង្គ ជាអង្គ​នៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សម្មប្បធាន ពួកធម៌​ដ៏សេស ក៏ឈ្មោះថា ប្រកបដោយសម្មប្បធាន។

[២៣៦] ចុះភិក្ខុញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បី​លះ​នូវពួកអកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុ​ក្នុង​សាសនានេះ ចំរើននូវលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿង​ដល់នូវ​ការ​មិន​សន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះនូវទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាក​កាម​ទាំងឡាយ។ បេ។ ហើយចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុង​សម័យ​នោះ ភិក្ខុឈ្មោះថា ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹង​ប្រែង ដើម្បីលះនូវពួកអកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ។

[២៣៧] ត្រង់ពាក្យថា ញុំាងឆន្ទៈឲ្យកើត។ បេ។ ត្រង់ពាក្យថា សង្វាត។ បេ។ ត្រង់​ពាក្យថា ប្រារព្ធព្យាយាម។ បេ។ ត្រង់ពាក្យថា ផ្គងចិត្ត។ បេ។ ត្រង់ពាក្យថា ប្រឹងប្រែង មានសេចក្តី​ថា បណ្តាពាក្យទាំងនោះ សម្មប្បធាន តើដូចម្តេច។ សេចក្តីប្រារព្ធព្យាយាម ប្រព្រឹត្ត​ទៅក្នុងចិត្ត។ បេ។ សម្មាវាយាមៈ វីរិយសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូល​ក្នុង​មគ្គណា នេះហៅថា សម្មប្បធាន ពួកធម៌ដ៏សេស ក៏ឈ្មោះថា ប្រកបដោយ​សម្មប្បធាន។

[២៣៨] ចុះភិក្ខុញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បី​ញុំាង​ពួក​កុសលធម៌ ដែលមិនទាន់កើត ឲ្យកើតឡើង តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុ​ក្នុងសាសនានេះ ចំរើននូវលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿង​ដល់នូវការ​មិន​សន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះបង់នូវទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាក​កាម​ទាំងឡាយ។ បេ។ ហើយ​ចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុង​សម័យនោះ ភិក្ខុឈ្មោះថា ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាងពួកកុសលធម៌ ដែលមិនទាន់​កើត ឲ្យកើតឡើង។

[២៣៩] ត្រង់ពាក្យថា ញុំាងឆន្ទៈឲ្យកើត។ បេ។ ត្រង់ពាក្យថា សង្វាត។ បេ។ ត្រង់​ពាក្យថា ប្រារព្ធព្យាយាម។ បេ។ ត្រង់ពាក្យថា ផ្គងចិត្ត។ បេ។ ត្រង់ពាក្យថា ប្រឹងប្រែង មានសេចក្តីថា បណ្តាពាក្យទាំងនោះ សម្មប្បធាន តើដូចម្តេច។ សេចក្តីប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត។ បេ។ សម្មាវាយាមៈ វីរិយសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូល​ក្នុង​មគ្គណា នេះហៅថា សម្មប្បធាន ពួកធម៌ដ៏សេស ក៏ឈ្មោះថា ប្រកបដោយសម្មប្បធាន។

[២៤០] ចុះភិក្ខុញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បី​ញុំាង​ពួក​កុសលធម៌ ដែលកើតហើយ ឲ្យឋិតនៅ មិនឲ្យវិនាស ឲ្យ​រឹងរឹត​តែ​ដុះដាល ធំទូលាយ ចំរើន ពេញលេញ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើននូវលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះបង់នូវទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់​ចាកកាម​ទាំងឡាយ។ បេ។ ហើយចូលកាន់​បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុង​សម័យ​នោះ ភិក្ខុឈ្មោះថា ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បី​ញុំាង​ពួកកុសលធម៌ ដែលកើតហើយ ឲ្យឋិតនៅ មិនឲ្យវិនាស ឲ្យរឹងរឹតតែដុះដាល ធំទូលាយ ចំរើន ពេញលេញ។

[២៤១] ត្រង់ពាក្យថា ឲ្យឋិតនៅ គឺការឋិតនៅណា នោះឈ្មោះថា សេចក្តីមិនវិនាស ឯ​សេចក្តីមិនវិនាសណា នោះឈ្មោះថា ការរឹងរឹតតែដុះដាលឡើង ការរឹងរឹត​តែ​ដុះដាល​​ឡើងណា នោះឈ្មោះថា ធំទូលាយ ការធំទូលាយណា នោះឈ្មោះថា ការ​ចំរើន ការចំរើនណា នោះឈ្មោះថា ការពេញលេញ។

[២៤២] ត្រង់ពាក្យថា ញុំាងឆន្ទៈឲ្យកើត មានសេចក្តីថា បណ្តាពាក្យទាំងនោះ ឆន្ទៈ តើ​ដូចម្តេច។ សេចក្តីប្រាថ្នា ភាពនៃបុគ្គលមានសេចក្តីប្រាថ្នា ភាពនៃបុគ្គល​អ្នកប្រាថ្នា​ដើម្បី​ធ្វើ សេចក្តី​ប្រាថ្នាធម៌ជាកុសល ណា នេះហៅថា ឆន្ទៈ ភិក្ខុ ញុំាងឆន្ទៈ នេះឲ្យកើត ឲ្យលូតលាស់ ឲ្យដុះដាល ឲ្យតាំងឡើង ឲ្យចំរើនឡើង ឲ្យកើតឡើង ព្រោះហេតុនោះ ទើបពោល​ថា ញុំាងឆន្ទៈឲ្យកើត។

[២៤៣] ត្រង់ពាក្យថា សង្វាត មានសេចក្តីថា បណ្តាពាក្យទាំងនោះ សេចក្តីសង្វាត តើ​ដូចម្តេច។ សេចក្តីប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត។ បេ។ សម្មាវាយាមៈ គឺវីរិយ​សម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សេចក្តីសង្វាត ភិក្ខុ​ជា​អ្នកព្រមព្រៀង។ បេ។ ប្រកបព្រមដោយសេចក្តីសង្វាតនេះ ព្រោះហេតុនោះ ទើប​ពោល​ថា សង្វាត។

[២៤៤] ត្រង់ពាក្យថា ប្រារព្ធព្យាយាម មានសេចក្តីថា បណ្តាពាក្យទាំងនោះ ការ​ព្យាយាម តើដូចម្តេច។ សេចក្តីប្រារព្ធព្យាយាមប្រព្រឹត្តទៅក្នុងចិត្ត។ បេ។ សម្មាវាយាមៈ វីរិយសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា ការ​ព្យាយាម ភិក្ខុប្រារព្ធ កាន់យកត្រូវ គប់រក អប់រំ ធ្វើឲ្យច្រើន នូវការព្យាយាមនេះ ព្រោះ​ហេតុនោះ ទើបពោលថា ប្រារព្ធព្យាយាម។

[២៤៥] ត្រង់ពាក្យថា ផ្គងចិត្ត មានសេចក្តីថា បណ្តាពាក្យទាំងនោះ ចិត្ត តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។ បេ។ មនោវិញ្ញាណធាតុ ដែលកើត​អំពី​វិញ្ញាណ​នោះណា នេះហៅថា ចិត្ត ភិក្ខុផ្គង តម្រង់ ជ្រោមជ្រែង ទប់ទល់ទុកនូវចិត្តនេះ ព្រោះ​ហេតុនោះ ទើបពោលថា ផ្គងចិត្ត។

[២៤៦] ត្រង់ពាក្យថា ប្រឹងប្រែង មានសេចក្តីថា បណ្តាពាក្យទាំងនោះ សម្មប្បធាន តើ​ដូចម្តេច។ សេចក្តីប្រារព្ធព្យាយាមប្រព្រឹត្តទៅក្នុងចិត្ត។ បេ។ សម្មាវាយាមៈ វីរិយ​សម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សម្មប្បធាន ពួកធម៌​ដ៏សេស ដែលប្រកបដោយ​សម្មប្បធាន (ក៏ឈ្មោះថា សម្មប្បធានដែរ)។

[២៤៧] បណ្តាពាក្យទាំងនោះ សម្មប្បធាន តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុង​សាសនា​នេះ ចំរើននូវលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះនូវទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាម​ទាំងឡាយ។ បេ។ ហើយចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យ​នោះ សេចក្តីប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត។ បេ។ សម្មាវាយាមៈ វីរិយៈសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុង​មគ្គណា នេះហៅថា សម្មប្បធាន ពួកធម៌​ដ៏​សេស ក៏ឈ្មោះថា ប្រកបដោយសម្មប្បធាន។

ចប់ អភិធម្មភាជនីយ។

(បញ្ហាបុច្ឆកកៈ ទី៣)

(៣. បញ្ហាបុច្ឆកំ)

[២៤៨] សម្មប្បធាន ៤ គឺ ភិក្ខុក្នុងសាសនានេះ ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធ​ព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាងពួកអកុសលធម៌ដ៏លាមក ដែលមិនទាន់កើត មិនឲ្យ​កើត​ឡើង ១ ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីលះ​នូវពួក​អកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ ១ ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធ​ព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាងពួកកុសលធម៌ ដែលមិនទាន់កើត ឲ្យ​កើតឡើង ១ ញុំាងឆន្ទៈ​ឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បី​ញុំាង​ពួក​កុសលធម៌ ដែលកើតហើយ ឲ្យឋិតនៅ មិនឲ្យវិនាស ឲ្យរឹងរឹតតែដុះដាល ធំ​ទូលាយ ចំរើនពេញលេញ។ បណ្តាសម្មប្បធានទាំង ៤ សម្មប្បធានជាកុសលប៉ុន្មាន ជាអកុសលប៉ុន្មាន ជាអព្យាក្រឹតប៉ុន្មាន។ បេ។ ជាសរណៈប៉ុន្មាន ជាអរណៈប៉ុន្មាន។

(តិក)

(១. តិកំ)

[២៤៩] សម្មប្បធាន ៤ ជាកុសលតែមួយយ៉ាង ប្រកបដោយសុខវេទនាក៏មាន ប្រកប​ដោយ​​អទុក្ខមសុខវេទនា តែមានវិបាកធម៌ជាប្រក្រតី ដែលកិលេសមានតណ្ហា ជា​ដើម​មិន​កាន់យក ទាំងមិនជាប្រយោជន៍ដល់ឧបាទាន មិនសៅហ្មង ទាំងមិនគួរ​ដល់​សេចក្តី​សៅហ្មង​ក៏មាន ​ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក៏មាន មិនមានវិតក្កៈ មាន​ត្រឹមតែ​វិចារៈក៏មាន មិនមានវិតក្កៈ មិនមានវិចារៈក៏មាន ច្រឡំដោយបីតិក៏មាន ច្រឡំ​ដោយ​សុខក៏មាន ច្រឡំដោយ​ឧបេក្ខា តែមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយ​ភាវនា មានហេតុមិនគួរលះដោយ​ទស្សនៈ មិនគួរលះដោយភាវនា ជា​គ្រឿង​ដល់​នូវការ​មិនសន្សំ (នូវកិលេសវដ្តៈ) ជារបស់​សេក្ខបុគ្គល មានប្រមាណមិនបាន មាន​អារម្មណ៍​ប្រមាណមិនបាន​ដ៏ឧត្តម មានសភាពត្រូវ និងទៀង មិនមានមគ្គជាអារម្មណ៍ មាន​មគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន មិនគួរ​ពោលថា មានមគ្គ​ជា​អធិបតី​ក៏មាន ដែលកើតឡើងហើយក៏មាន មិនទាន់កើតហើយក៏មាន មិនគួរពោលថា បម្រុង​នឹង​កើតទេ ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្ន តែមិនគួរ​ពោលថា មាន​អារម្មណ៍​ជាអតីតផង ថាមានអារម្មណ៍ជាអនាគតផង ថាមានអារម្មណ៍ជា​បច្ចុប្បន្ន​ផង​ក៏​មាន ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ជាខាងក្នុង និងខាងក្រៅ មាន​អារម្មណ៍​ជា​ខាងក្រៅ មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់​ក៏មាន។

(ទុក)

(២. ទុកំ)

[២៥០] សម្មប្បធាន ៤ មិនមែនជាហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុ ប្រកបដោយ​ហេតុ មិនគួរពោលថា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុទេ គ្រាន់តែ​ប្រព្រឹត្ត​ទៅ​ជាមួយ​នឹង​ហេតុ តែមិនមែនហេតុ មិនគួរពោលថា ជាហេតុ ទាំងប្រកបដោយ​ហេតុ​ឡើយ គ្រាន់តែ​ប្រកបដោយហេតុ តែមិនមែនហេតុ មិនមែនហេតុ ​គ្រាន់តែ​ប្រព្រឹត្ត​ទៅ​ជាមួយ​នឹងហេតុ។ សម្មប្បធាន ៤ ប្រកបដោយបច្ច័យ ត្រូវបច្ច័យតាក់តែង មិនប្រកប​ដោយ​ការឃើញ មិនប្រកប​ដោយការប៉ះពាល់ មិនមានរូប ជាលោកុត្តរ គួរដឹង​ដោយ​វិញ្ញាណណាមួយ មិនគួរដឹងដោយ​វិញ្ញាណណាមួយ។ សម្មប្បធាន ៤ មិនមែន​ជា​អាសវៈ​ មិនមានអាសវៈ ប្រាសចាកអាសវៈ មិនគួរពោលថា អាសវៈ ទាំងប្រព្រឹត្ត​ទៅ​ជា​​មួយនឹងអាសវៈផង ថាប្រព្រឹត្តទៅជាមួយនឹង​អាសវៈ តែមិនមែនអាសវៈផងទេ មិនគួរពោលថា អាសវៈ ទាំងប្រកបដោយអាសវៈផង ថាប្រកបដោយអាសវៈ តែ​មិនមែន​ជាអាសវៈផងឡើយ គឺជាធម៌ប្រាសចាកអាសវៈ ទាំង​មិនមានអាសវៈ។ សម្មប្បធាន ៤ មិនមែនសញ្ញោជនៈ។ បេ។ មិនមែនគន្ថៈ។ បេ។ មិនមែនឱឃៈ។ បេ។ មិនមែនយោគៈ។ បេ។ មិនមែននីវរណៈ។ បេ។ មិនមែនបរាមាសៈ។ បេ។ ប្រព្រឹត្ត​ទៅ​ជាមួយនឹងអារម្មណ៍ មិនមែនចិត្ត ជាចេតសិក ប្រកបដោយចិត្ត ច្រឡំដោយចិត្ត តាំង​ឡើង​ដោយចិត្ត កើតជាមួយនឹងចិត្ត ប្រព្រឹត្តទៅតាមចិត្ត ច្រឡំ ទាំងតាំងឡើងដោយ​ចិត្ត ច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្ត ច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្ត​ទៅ​​តាមចិត្ត ជាខាងក្រៅ មិនមែនឧបាទា ដែលកិលេសមានតណ្ហាជាដើម មិនកាន់យក។ សម្មប្បធាន ៤ មិនមែនឧបាទាន។ បេ។ មិនមែនកិលេស។ បេ។ មិនគួរលះ​ដោយ​ទស្សនៈ មិនគួរលះដោយភាវនា មានហេតុមិនគួរលះដោយទស្សនៈ មានហេតុមិនគួរ​លះ​ដោយ​ភាវនា ប្រកបដោយវិតក្កៈក៏មាន មិនមានវិតក្កៈក៏មាន ប្រកបដោយ​វិចារៈ​ក៏​មាន មិនមានវិចារៈ​ក៏មាន ប្រកបដោយបីតិក៏មាន មិនមានបីតិក៏មាន ច្រឡំដោយ​បីតិ​ក៏​មាន មិនច្រឡំដោយបីតិ​ក៏មាន ច្រឡំដោយសុខក៏មាន មិនច្រឡំដោយសុខក៏មាន ច្រឡំដោយឧបេក្ខាក៏មាន មិនច្រឡំ​ដោយឧបេក្ខា តែមិនមែនកាមាវចរ មិនមែនរូបាវចរ មិនមែនអរូបាវចរ ជាអបរិយាបន្នៈ ជានិយ្យានិកៈ ជានិយតៈ ជាអនុត្តរៈ ជាអរណៈក៏មាន។

ចប់ បញ្ហាបុច្ឆកៈ។

ចប់ សម្មប្បធានវិភង្គ។

 

លេខយោង

km/tipitaka/abh/vb/abh.vb.08.txt · ពេលកែចុងក្រោយ: 2024/08/13 12:12 និពន្ឋដោយ 127.0.0.1