User Tools

Site Tools


Translations of this page?:
km:tipitaka:abh:vb:abh.vb.10.03

(បញ្ហាបុច្ឆកៈ ទី៣)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh vb 10 03 បាលី cs-km: abh.vb.10.03 អដ្ឋកថា: abh.vb.10.03_att PTS: ?

(បញ្ហាបុច្ឆកៈ ទី៣)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៣. បញ្ហាបុច្ឆកំ)

[៣១០] ពោជ្ឈង្គ ៧ គឺ សតិសម្ពោជ្ឈង្គ ១ ធម្មវិចយសម្ពោជ្ឈង្គ ១ វីរិយសម្ពោជ្ឈង្គ ១ បីតិសម្ពោជ្ឈង្គ ១ បស្សទ្ធិសម្ពោជ្ឈង្គ ១ សមាធិសម្ពោជ្ឈង្គ ១ ឧបេក្ខាសម្ពោជ្ឈង្គ ១។ បណ្តាពោជ្ឈង្គ​ទាំង ៧ ពោជ្ឈង្គជាកុសលប៉ុន្មាន ជាអកុសលប៉ុន្មាន ជាអព្យាក្រឹត​ប៉ុន្មាន។ បេ។ ជាសរណៈប៉ុន្មាន ជាអរណៈប៉ុន្មាន។

(តិក)

(១. តិកំ)

[៣១១] ពោជ្ឈង្គ ៧ ជាកុសលក៏មាន ជាអព្យាក្រឹតក៏មាន។ បីតិសម្ពោជ្ឈង្គ ប្រកប​ដោយ​សុខវេទនា ពោជ្ឈង្គ ៦ ប្រកបដោយសុខវេទនា​ក៏មាន ប្រកបដោយ​អទុក្ខមសុខវេទនា​​ក៏មាន។ ពោជ្ឈង្គ ៧ ជាវិបាកក៏មាន មានវិបាកធម៌ជាប្រក្រតី មានកម្ម​ប្រកប​​ដោយកិលេស មានតណ្ហាជាដើម​មិនកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់​ឧបាទាន ជាធម៌មិនសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មងក៏មាន ប្រកបដោយវិតក្កៈ ប្រកប​ដោយវិចារៈ​ក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ មិនមាន​វិចារ​ក៏មាន។ បីតិសម្ពោជ្ឈង្គ មិនច្រឡំដោយបីតិ តែច្រឡំដោយសុខ មិនច្រឡំដោយ​ឧបេក្ខា ពោជ្ឈង្គ ៦ ច្រឡំដោយបីតិ​ក៏មាន ច្រឡំដោយសុខក៏មាន ច្រឡំដោយ​ឧបេក្ខា​ក៏មាន។ ពោជ្ឈង្គ ៧ មិនគួរលះដោយទស្សនៈ ទាំងមិនគួរ​លះដោយភាវនា មានហេតុមិនគួរ​លះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនា មិនដល់នូវការសន្សំ (នូវកិលេសវដ្តៈ) ក៏មាន មិនដល់នូវការសន្សំ (នូវកិលេសវដ្តៈ) ទាំងមិនដល់​នូវការមិនសន្សំ (នូវកិលេសវដ្តៈ) ក៏មាន ជារបស់សេក្ខៈក៏មាន ជារបស់អសេក្ខៈ មាន​ប្រមាណ​មិនបាន មានអារម្មណ៍ប្រមាណមិនបាន ជាសភាពឧត្តម​ក៏មាន មានសភាពត្រូវ និងទៀង​ក៏មាន មិនទៀង មិនមានមគ្គជាអារម្មណ៍​ក៏មាន មានមគ្គជាហេតុ​ក៏មាន មានមគ្គជាអធិបតី​ក៏មាន មិនគួរពោលថា មានមគ្គជាហេតុផង ថាមានមគ្គជាអធិបតីផង​ក៏មាន កើតឡើង​ហើយក៏មាន មិនទាន់កើតឡើងក៏មាន បម្រុងនឹងកើតឡើងក៏មាន ជាអតីត​ក៏មាន ជាអនាគត​ក៏មាន ជាបច្ចុប្បន្ន តែមិនគួរពោលថា មានអារម្មណ៍​ជាអតីតផង ថាមានអារម្មណ៍ជាអនាគតផង ថាមានអារម្មណ៍​ជាបច្ចុប្បន្នផង​ក៏មាន ជាខាងក្នុង​ក៏មាន ជាខាងក្រៅក៏មាន ទាំងខាងក្នុង ទាំងខាងក្រៅ មានអារម្មណ៍​ជាខាងក្រៅ មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយ​ការប៉ះពាល់ក៏មាន។

(ទុក)

(២. ទុកំ)

[៣១២] ធម្មវិចយសម្ពោជ្ឈង្គ ជាហេតុ ពោជ្ឈង្គ ៦ មិនមែនហេតុ។ ពោជ្ឈង្គ ៧ ប្រព្រឹត្តទៅ​ជាមួយនឹងហេតុ ទាំងប្រកបដោយហេតុ។ ធម្មវិចយសម្ពោជ្ឈង្គ ជាហេតុ ទាំង​ប្រព្រឹត្តទៅជាមួយនឹងហេតុ ពោជ្ឈង្គ ៦ មិនគួរពោលថា ជាហេតុ ទាំង​ប្រព្រឹត្ត​ទៅជាមួយនឹងហេតុទេ គឺគ្រាន់តែប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនជាហេតុ។ ធម្មវិចយសម្ពោជ្ឈង្គ ជាហេតុ ទាំងប្រកបដោយហេតុ ពោជ្ឈង្គ ៦ មិនគួរពោលថា ជាហេតុ ទាំងប្រកបដោយហេតុឡើយ គឺគ្រាន់តែប្រកបដោយហេតុ តែមិនមែន​ជាហេតុ។ ពោជ្ឈង្គ ៦ មិនមែនហេតុ គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងហេតុ ធម្មវិចយសម្ពោជ្ឈង្គ មិនគួរ​ពោលថា មិនមែនហេតុ គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងហេតុផង​ ថាមិនមែន​ហេតុ ទាំងឥតហេតុដូច្នេះ​ផងទេ។

[៣១៣] ពោជ្ឈង្គ ៧ ប្រកបដោយបច្ច័យ ត្រូវបច្ច័យតាក់តែង មិនប្រកប​ដោយការឃើញ មិនប្រកបដោយការប៉ះពាល់ មិនមានរូប ជាលោកុត្តរ ដែលគប្បីដឹង​ដោយ​វិញ្ញាណណាមួយ ដែលមិនគប្បីដឹងដោយវិញ្ញាណណាមួយ។ មិនមែនអាសវៈ ទាំងមិន​មាន​អាសវៈ ប្រាសចាកអាសវៈ មិនគួរពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈផង ថាប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែន​អាសវៈផងឡើយ មិនគួរពោលថា ជាអាសវៈ ទាំងប្រកបដោយអាសវៈផង ថាប្រកបដោយអាសវៈ តែមិនមែន​ជា​អាសវៈ​ផងទេ គឺប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ។ មិនមែន​សញ្ញោជនៈ។ បេ។ មិនមែនគន្ថៈ។ បេ។ មិនមែនឱឃៈ។ បេ។ មិនមែនយោគៈ។ បេ។ មិនមែននីវរណៈ។ បេ។ មិនមែនបរាមាសៈ។ បេ។ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ មិនមែន​ចិត្ត ជាចេតសិក ប្រកបដោយចិត្ត ច្រឡំដោយចិត្ត តាំងឡើងអំពីចិត្ត កើត​ជាមួយនឹងចិត្ត ប្រព្រឹត្តទៅតាមចិត្ត ច្រឡំ ទាំងតាំងឡើងអំពីចិត្ត ច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្ត ច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តតាមនូវចិត្ត ជាខាងក្រៅ មិនមែន​ឧបាទាន មានកម្មប្រកប​ដោយកិលេស មានតណ្ហាជាដើម​មិនកាន់យកហើយ។ មិនមែនឧបាទាន។ បេ។ មិនមែនកិលេស។ បេ។

[៣១៤] ពោជ្ឈង្គ ៧ មិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនា មាន​ហេតុ​មិនគួរលះដោយទស្សនៈ មានហេតុមិនគួរលះដោយភាវនា ប្រកបដោយវិតក្កៈ​ក៏​មាន មិន​មានវិតក្កៈ​ក៏មាន ប្រកបដោយវិចារៈក៏មាន មិនមានវិចារៈក៏មាន។ បីតិសម្ពោជ្ឈង្គ មិនមានបីតិ ពោជ្ឈង្គ ៦ ប្រកបដោយបីតិ​ក៏មាន មិនមានបីតិក៏មាន។ បីតិសម្ពោជ្ឈង្គ មិនច្រឡំដោយបីតិ ពោជ្ឈង្គ ៦ ច្រឡំដោយបីតិក៏មាន មិនច្រឡំដោយបីតិក៏មាន។ បីតិសម្ពោជ្ឈង្គ ច្រឡំដោយសុខ ពោជ្ឈង្គ ៦ ច្រឡំដោយសុខក៏មាន មិនច្រឡំដោយសុខ​ក៏មាន។ បីតិសម្ពោជ្ឈង្គ មិនច្រឡំដោយឧបេក្ខា ពោជ្ឈង្គ ៦ ច្រឡំដោយ​ឧបេក្ខាក៏មាន មិនច្រឡំដោយឧបេក្ខា​ក៏មាន។ ពោជ្ឈង្គ ៧ មិនមែនកាមាវចរ មិនមែនរូបាវចរ មិនមែន​អរូបាវចរ ជាអបរិយាបន្នៈ ជានិយ្យានិកៈក៏មាន ជាអនិយ្យានិកៈក៏មាន ជានិយតៈ​ក៏មាន ជាអនិយតៈ ជាអនុត្តរៈ ជាអរណៈក៏មាន។

ចប់ បញ្ហាបុច្ឆកៈ។

ចប់ ពោជ្ឈង្គវិភង្គ។

 

លេខយោង

km/tipitaka/abh/vb/abh.vb.10.03.txt · ពេលកែចុងក្រោយ: 2024/08/13 13:27 និពន្ឋដោយ Johann