(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh vb 11 03 បាលី cs-km: abh.vb.11.03 អដ្ឋកថា: abh.vb.11.03_att PTS: ?
(បញ្ហាបុច្ឆកៈ ទី៣)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៣. បញ្ហាបុច្ឆកំ)
[៣៤០] អរិយមគ្គមានអង្គ ៨។ អរិយមគ្គមានអង្គ ៨ គឺអ្វីខ្លះ។ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ។ បណ្តាអង្គមគ្គទាំង ៨ អង្គមគ្គជាកុសលប៉ុន្មាន ជាអកុសលប៉ុន្មាន ជាអព្យាក្រឹតប៉ុន្មាន។ បេ។ ជាសរណៈប៉ុន្មាន ជាអរណៈប៉ុន្មាន។
(១. តិកំ)
[៣៤១] អង្គមគ្គ ៨ ជាកុសលក៏មាន ជាអព្យាក្រឹតក៏មាន។ សម្មាសង្កប្បៈ ប្រកបដោយសុខវេទនា អង្គមគ្គ ៧ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន។ អង្គមគ្គ ៨ ជាវិបាកក៏មាន មានវិបាកធម៌ជាប្រក្រតី ដែលមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន ជាធម៌មិនសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មងក៏មាន។ សម្មាសង្កប្បៈ មិនមានវិតក្កៈ មានត្រឹមតែវិចារៈ អង្គមគ្គ ៧ ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិត្តកៈ មិនមានវិចារៈក៏មាន។ សម្មាសង្កប្បៈ ច្រឡំដោយបីតិ ច្រឡំដោយសុខ តែមិនច្រឡំដោយឧបេក្ខា អង្គមគ្គ ៧ ច្រឡំដោយបីតិក៏មាន ច្រឡំដោយសុខក៏មាន ច្រឡំដោយឧបេក្ខាក៏មាន។ អង្គមគ្គ ៨ មិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា មានហេតុមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាគ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្តៈ) ក៏មាន មិនដល់នូវការសន្សំ ទាំងមិនដល់នូវការមិនសន្សំក៏មាន ជារបស់សេក្ខៈក៏មាន ជារបស់អសេក្ខៈ មានប្រមាណមិនបាន មានអារម្មណ៍ប្រមាណមិនបាន ជាសភាពដ៏ឧត្តមក៏មាន មានសភាពត្រូវ និងទៀងក៏មាន មានសភាពមិនទៀង មិនមែនមានមគ្គ ជាអារម្មណ៍ក៏មាន មានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន មិនគួរពោលថា មានមគ្គជាហេតុផង ថាមានមគ្គជាអធិបតីផងក៏មាន កើតឡើងហើយក៏មាន មិនទាន់កើតឡើងក៏មាន បម្រុងនឹងកើតឡើងក៏មាន ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្ន តែមិនគួរពោលថា មានអារម្មណ៍ជាអតីតផង ថាមានអារម្មណ៍ជាអនាគតផង ថាមានអារម្មណ៍ជាបច្ចុប្បន្នផងក៏មាន ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ទាំងខាងក្នុង ទាំងខាងក្រៅ មានអារម្មណ៍ជាខាងក្រៅ មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់ក៏មាន។
(២. ទុកំ)
[៣៤២] សម្មាទិដ្ឋិ ជាហេតុ អង្គមគ្គ ៧ មិនមែនហេតុ។ អង្គមគ្គ ៨ ប្រព្រឹត្តទៅជាមួយនឹងហេតុ ប្រកបដោយហេតុ។ សម្មាទិដ្ឋិ ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុ អង្គមគ្គ ៧ មិនគួរពោលថា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុទេ គឺគ្រាន់តែប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនជាហេតុ។ សម្មាទិដ្ឋិ ជាហេតុ ទាំងប្រកបដោយហេតុ អង្គមគ្គ ៧ មិនគួរពោលថា ជាហេតុ ទាំងប្រកបដោយហេតុ ដូច្នេះឡើយ គឺគ្រាន់តែប្រកបដោយហេតុ តែមិនមែនជាហេតុ។ អង្គមគ្គ ៧ មិនមែនហេតុ គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងហេតុ សម្មាទិដ្ឋិ មិនគួរពោលថា មិនមែនហេតុ គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងហេតុផង ថាមិនមែនហេតុ ទាំងឥតហេតុផងឡើយ។
[៣៤៣] អង្គមគ្គ ៨ ប្រកបដោយបច្ច័យ ត្រូវបច្ច័យតាក់តែង មិនប្រកបដោយការឃើញ មិនប្រកបដោយការប៉ះពាល់ មិនមានរូប ជាលោកុត្តរ គប្បីដឹងដោយវិញ្ញាណណាមួយ មិនគប្បីដឹងដោយវិញ្ញាណណាមួយ។ អង្គមគ្គ ៨ មិនមែនអាសវៈ មិនមានអាសវៈ ប្រាសចាកអាសវៈ មិនគួរពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈផង ថាប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈផងឡើយ មិនគួរពោលថា ជាអាសវៈ ទាំងប្រកបដោយអាសវៈផង ថាប្រកបដោយអាសវៈ តែមិនមែនអាសវៈផងទេ គឺប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ។ អង្គមគ្គ ៨ មិនមែនសញ្ញោជនៈ។ បេ។ មិនមែនគន្ថៈ។ បេ។ មិនមែនឱឃៈ។ បេ។ មិនមែនយោគៈ។ បេ។ មិនមែននីវរណៈ។ បេ។ មិនមែនបរាមាសៈ។ បេ។ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ មិនមែនចិត្ត ជាចេតសិក ប្រកបដោយចិត្ត ច្រឡំដោយចិត្ត កើតឡើងអំពីចិត្ត កើតជាមួយនឹងចិត្ត ប្រព្រឹត្តទៅតាមចិត្ត ច្រឡំ ទាំងកើតឡើងអំពីចិត្ត ច្រឡំ ទាំងតាំងឡើង ទាំងកើតឡើងជាមួយនឹងចិត្ត ច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្ត ជាខាងក្រៅ មិនមែនឧបាទា មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក។ មិនមែនឧបាទាន។ បេ។ មិនមែនកិលេស។ បេ។
[៣៤៤] អង្គមគ្គ ៨ មិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា មានហេតុមិនគួរលះដោយទស្សនៈ មានហេតុមិនគួរលះដោយភាវនា។ សម្មាសង្កប្បៈ មិនមានវិតក្កៈ អង្គមគ្គ ៧ ប្រកបដោយវិតក្កៈក៏មាន មិនមានវិតក្កៈក៏មាន។ សម្មាសង្កប្បៈ ប្រកបដោយវិចារៈ អង្គមគ្គ ៧ ប្រកបដោយវិចារៈក៏មាន មិនមានវិចារៈក៏មាន។ សម្មាសង្កប្បៈ ប្រកបដោយបីតិ អង្គមគ្គ ៧ ប្រកបដោយបីតិក៏មាន មិនមានបីតិក៏មាន។ សម្មាសង្កប្បៈ ច្រឡំដោយបីតិ អង្គមគ្គ ៧ ច្រឡំដោយបីតិក៏មាន មិនច្រឡំដោយបីតិក៏មាន។ សម្មាសង្កប្បៈ ច្រឡំដោយសុខ អង្គមគ្គ ៧ ច្រឡំដោយសុខក៏មាន មិនច្រឡំដោយសុខក៏មាន។ សម្មាសង្កប្បៈ មិនច្រឡំដោយឧបេក្ខា អង្គមគ្គ ៧ ច្រឡំដោយឧបេក្ខាក៏មាន មិនច្រឡំដោយឧបេក្ខាក៏មាន។ មិនមែនកាមាវចរ មិនមែនរូបាវចរ មិនមែនអរូបាវចរ ជាអបរិយាបន្នៈ ជានិយ្យានិកៈក៏មាន ជាអនិយ្យានិកៈក៏មាន ជានិយតៈក៏មាន ជាអនិយតៈ ជាអនុត្តរៈ ជាអរណៈក៏មាន។
ចប់ បញ្ហាបុច្ឆកៈ។
ចប់ មគ្គវិភង្គ។