User Tools

Site Tools


Translations of this page?:
km:tipitaka:abh:vb:abh.vb.11.03.02

(ទុក)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh vb 11 03 02 បាលី cs-km: abh.vb.11.03.02 អដ្ឋកថា: abh.vb.11.03.02_att PTS: ?

(ទុក)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(២. ទុកំ)

[៣៤២] សម្មាទិដ្ឋិ ជាហេតុ អង្គមគ្គ ៧ មិនមែនហេតុ។ អង្គមគ្គ ៨ ប្រព្រឹត្តទៅ​ជាមួយនឹងហេតុ ប្រកបដោយហេតុ។ សម្មាទិដ្ឋិ ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយ​នឹងហេតុ អង្គមគ្គ ៧ មិនគួរពោលថា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹង​ហេតុទេ គឺគ្រាន់តែ​ប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនជាហេតុ។ សម្មាទិដ្ឋិ ជាហេតុ ទាំង​ប្រកបដោយ​ហេតុ អង្គមគ្គ ៧ មិនគួរពោលថា ជាហេតុ ទាំងប្រកបដោយហេតុ ដូច្នេះ​ឡើយ គឺគ្រាន់តែ​ប្រកបដោយហេតុ តែមិនមែនជាហេតុ។ អង្គមគ្គ ៧ មិនមែនហេតុ គ្រាន់តែប្រព្រឹត្តទៅ​ជាមួយនឹងហេតុ សម្មាទិដ្ឋិ មិនគួរពោលថា មិនមែនហេតុ គ្រាន់តែ​ប្រព្រឹត្តទៅជាមួយនឹងហេតុផង ថាមិនមែនហេតុ ទាំងឥតហេតុផងឡើយ។

[៣៤៣] អង្គមគ្គ ៨ ប្រកបដោយបច្ច័យ ត្រូវបច្ច័យតាក់តែង មិនប្រកបដោយ​ការ​ឃើញ មិនប្រកបដោយការប៉ះពាល់ មិនមានរូប ជាលោកុត្តរ គប្បីដឹងដោយ​វិញ្ញាណ​ណាមួយ មិនគប្បីដឹងដោយវិញ្ញាណណាមួយ។ អង្គមគ្គ ៨ មិនមែនអាសវៈ មិនមាន​អាសវៈ ប្រាសចាកអាសវៈ មិនគួរពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹង​អាសវៈ​ផង ថាប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែន​អាសវៈផងឡើយ មិនគួរពោលថា ជា​អាសវៈ ទាំងប្រកបដោយអាសវៈផង ថាប្រកបដោយអាសវៈ តែមិនមែនអាសវៈ​ផងទេ គឺ​ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ។ អង្គមគ្គ ៨ មិនមែនសញ្ញោជនៈ។ បេ។ មិនមែន​គន្ថៈ។ បេ។ មិនមែនឱឃៈ។ បេ។ មិនមែនយោគៈ។ បេ។ មិនមែន​នីវរណៈ។ បេ។ មិនមែន​បរាមាសៈ។ បេ។ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ មិនមែនចិត្ត ជាចេតសិក ប្រកបដោយ​ចិត្ត ច្រឡំដោយចិត្ត​ កើតឡើងអំពីចិត្ត កើតជាមួយនឹងចិត្ត ប្រព្រឹត្តទៅតាមចិត្ត ច្រឡំ ទាំងកើតឡើងអំពីចិត្ត ច្រឡំ ទាំងតាំងឡើង ទាំងកើតឡើងជាមួយនឹងចិត្ត ច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្ត ជាខាង​ក្រៅ មិនមែនឧបាទា មានកម្មប្រកប​ដោយកិលេស មានតណ្ហាជាដើម មិនកាន់យក។ មិនមែនឧបាទាន។ បេ។ មិនមែន​កិលេស។ បេ។

[៣៤៤] អង្គមគ្គ ៨ មិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា មានហេតុ​មិនគួរ​លះដោយទស្សនៈ មានហេតុមិនគួរលះដោយភាវនា។ សម្មាសង្កប្បៈ មិនមាន​វិតក្កៈ អង្គមគ្គ ៧ ប្រកបដោយវិតក្កៈ​ក៏មាន មិនមានវិតក្កៈក៏មាន។ សម្មាសង្កប្បៈ ប្រកប​ដោយវិចារៈ អង្គមគ្គ ៧ ប្រកបដោយវិចារៈក៏មាន មិនមាន​វិចារៈ​ក៏មាន។ សម្មាសង្កប្បៈ ប្រកបដោយបីតិ អង្គមគ្គ ៧ ប្រកបដោយបីតិក៏មាន មិនមានបីតិក៏មាន។ សម្មាសង្កប្បៈ ច្រឡំដោយបីតិ អង្គមគ្គ ៧ ច្រឡំដោយបីតិ​ក៏មាន មិនច្រឡំដោយបីតិ​ក៏មាន។ សម្មាសង្កប្បៈ ច្រឡំដោយសុខ អង្គមគ្គ ៧ ច្រឡំដោយសុខ​ក៏មាន មិនច្រឡំ​ដោយ​សុខក៏​មាន។ សម្មាសង្កប្បៈ មិនច្រឡំដោយឧបេក្ខា អង្គមគ្គ ៧ ច្រឡំ​ដោយ​ឧបេក្ខា​ក៏មាន មិនច្រឡំដោយ​ឧបេក្ខា​ក៏មាន។ មិនមែនកាមាវចរ មិនមែនរូបាវចរ មិនមែន​អរូបាវចរ ជាអបរិយាបន្នៈ ជានិយ្យានិកៈក៏មាន ជាអនិយ្យានិកៈក៏មាន ជានិយតៈ​ក៏មាន ជាអនិយតៈ ជាអនុត្តរៈ ជាអរណៈ​ក៏មាន។

ចប់ បញ្ហាបុច្ឆកៈ។

ចប់ មគ្គវិភង្គ។

 

លេខយោង

km/tipitaka/abh/vb/abh.vb.11.03.02.txt · ពេលកែចុងក្រោយ: 2024/08/13 13:31 និពន្ឋដោយ Johann