(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh vb 12 02 01 បាលី cs-km: abh.vb.12.02.01 អដ្ឋកថា: abh.vb.12.02.01_att PTS: ?
(រូបាវចរកុសល ទី១)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(១. រូបាវចរកុសលំ)
[៤៥៦] ឈាន ៤ យ៉ាង គឺបឋមជ្ឈាន ១ ទុតិយជ្ឈាន ១ តតិយជ្ឈាន ១ ចតុត្ថជ្ឈាន ១។
[៤៥៧] បណ្តាឈានទាំងនោះ បឋមជ្ឈាន តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ស្ងាត់ចាកកាមទាំងឡាយ។ បេ។ ចូលកាន់បឋមជ្ឈាន មានបឋវីកសិណ (ជាអារម្មណ៍) ហើយសម្រាកនៅក្នុងសម័យនោះ ឈានមានអង្គ ៥ គឺ វិតក្កៈ វិចារៈ បីតិ សុខ ចិត្តេកគ្គតា ក៏កើតមាន នេះហៅថា បឋមជ្ឈាន ធម៌ទាំងឡាយដ៏វិសេស ក៏ឈ្មោះថា ប្រកបដោយឈាន។
[៤៥៨] បណ្តាឈានទាំងនោះ ទុតិយជ្ឈាន តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ។ បេ។ ចូលកាន់ទុតិយជ្ឈាន មានបឋវីកសិណ (ជាអារម្មណ៍) ហើយសម្រាកនៅ ក្នុងសម័យនោះ ឈានមានអង្គ ៣ គឺ បីតិ សុខ ចិត្តេកគ្គតា ក៏កើតមាន នេះហៅថា ទុតិយជ្ឈាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយឈាន។
[៤៥៩] បណ្តាឈានទាំងនោះ តតិយជ្ឈាន តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ព្រោះនឿយណាយចាកបីតិ។ បេ។ ចូលកាន់តតិយជ្ឈាន មានបឋវីកសិណ (ជាអារម្មណ៍) ហើយសម្រាកនៅ ក្នុងសម័យនោះ ឈានមានអង្គ ២ គឺ សុខ ចិត្តេកគ្គតា ក៏កើតមាន នេះហៅថា តតិយជ្ឈាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយឈាន។
[៤៦០] បណ្តាឈានទាំងនោះ ចតុត្ថជ្ឈាន តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ព្រោះលះបង់នូវសុខផង។ បេ។ ចូលកាន់ចតុត្ថជ្ឈាន មានបឋវីកសិណ (ជាអារម្មណ៍) ហើយសម្រាកនៅ ក្នុងសម័យនោះ ឈានមានអង្គ ២ គឺ ឧបេក្ខា ចិត្តេកគ្គតា ក៏កើតមាន នេះហៅថា ចតុត្ថជ្ឈាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយឈាន។
[៤៦១] ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ស្ងាត់ចាកកាមទាំងឡាយ។ បេ។ ចូលកាន់បឋមជ្ឈាន មានបឋវីកសិណ (ជាអារម្មណ៍) ហើយសម្រាកនៅ ក្នុងសម័យនោះ ឈានមានអង្គ ៥ គឺ វិតក្កៈ វិចារៈ បីតិ សុខ ចិត្តេកគ្គតា ក៏កើតមាន នេះហៅថា បឋមជ្ឈាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយឈាន។
[៤៦២] ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ចូលកាន់ទុតិយជ្ឈាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈ មានបីតិ និងសុខ កើតអំពីសេចក្តីស្ងាត់ មានបឋវីកសិណ (ជាអារម្មណ៍) ហើយសម្រាកនៅ ក្នុងសម័យនោះ ឈានមានអង្គ ៤ គឺ វិចារៈ បីតិ សុខ ចិត្តេកគ្គតា ក៏កើតមាន នេះហៅថា ទុតិយជ្ឈាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយឈាន។
[៤៦៣] ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ។ បេ។ ចូលកាន់តតិយជ្ឈាន មានបឋវីកសិណ (ជាអារម្មណ៍) ហើយសម្រាកនៅ ក្នុងសម័យនោះ ឈានមានអង្គ ៣ គឺ បីតិ សុខ ចិត្តេកគ្គតា ក៏កើតមាន នេះហៅថា តតិយជ្ឈាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយឈាន។
[៤៦៤] ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ព្រោះនឿយណាយចាកបីតិផង។ បេ។ ចូលកាន់ចតុត្ថជ្ឈាន មានបឋវីកសិណ (ជាអារម្មណ៍) ហើយសម្រាកនៅ ក្នុងសម័យនោះ ឈានមានអង្គ ២ គឺ សុខ ចិត្តេកគ្គតា ក៏កើតមាន នេះហៅថា ចតុត្ថជ្ឈាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយឈាន។
[៤៦៥] ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ព្រោះលះបង់សុខផង។ បេ។ ចូលកាន់បញ្ចមជ្ឈាន មានបឋវីកសិណ (ជាអារម្មណ៍) ហើយសម្រាកនៅ ក្នុងសម័យនោះ ឈានមានអង្គ ២ គឺឧបេក្ខា ចិត្តេកគ្គតា ក៏កើតមាន នេះហៅថា បញ្ចមជ្ឈាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយឈាន។