(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh vb 12 02 05 បាលី cs-km: abh.vb.12.02.05 អដ្ឋកថា: abh.vb.12.02.05_att PTS: ?
(អរូបាវចរវិបាក ទី៥)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៥. អរូបាវចរវិបាកា)
ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនមគ្គ ដើម្បីកើតក្នុងអរូបភព កន្លងអាកិញ្ចញ្ញាយតនៈ ដែលច្រឡំដោយនេវសញ្ញានាសញ្ញាយតនសញ្ញា ដោយប្រការទាំងពួង ព្រោះលះបង់សុខផង។ បេ។ ចូលកាន់ចតុត្ថជ្ឈាន ហើយសម្រាកនៅ ក្នុងសម័យនោះ ផស្សៈក៏កើតមាន។ បេ។ អវិក្ខេបៈក៏កើតមាន ធម៌ទាំងនេះ ឈ្មោះថា ជាកុសល កន្លងអាកិញ្ចញ្ញាយតនៈ ដែលច្រឡំដោយនេវសញ្ញានាសញ្ញាយតនសញ្ញា ដោយប្រការទាំងពួង ព្រោះលះសុខផង។ បេ។ ចូលកាន់ចតុត្ថជ្ឈាន ជាវិបាក ព្រោះភាពនៃកម្មជាអរូបាវចរកុសលនោះឯង ដែលលោកធ្វើហើយ សន្សំហើយ ក្នុងសម័យនោះ ឈានមានអង្គ ២ គឺ ឧបេក្ខា ចិត្តេកគ្គតា ក៏កើតមាន នេះហៅថា ចតុត្ថជ្ឈាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយឈាន។