(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh vb 12 02 06 បាលី cs-km: abh.vb.12.02.06 អដ្ឋកថា: abh.vb.12.02.06_att PTS: ?
(លោកុត្តរវិបាក ទី៦)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៦. លោកុត្តរវិបាកា)
[៤៨០] ឈាន ៤ គឺ បឋមជ្ឈាន ១ ទុតិយជ្ឈាន ១ តតិយជ្ឈាន ១ ចតុត្ថជ្ឈាន ១។
[៤៨១] បណ្តាឈានទាំងនោះ បឋមជ្ឈាន តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកម្មក្កិលេស) ដើម្បីលះទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាមទាំងឡាយ។ បេ។ ចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ហើយសម្រាកនៅ ក្នុងសម័យនោះ ផស្សៈក៏កើតមាន។ បេ។ អវិក្ខេបៈក៏កើតមាន ធម៌ទាំងនេះ ឈ្មោះថា ជាកុសល ភិក្ខុស្ងាត់ចាកកាមទាំងឡាយ។ បេ។ ចូលកាន់បឋមជ្ឈាន ជាវិបាក ព្រោះភាពនៃឈានជាលោកុត្តរកុសលនោះឯង ដែលលោកធ្វើហើយ អប់រំហើយ ជាទុក្ខាបដិបទាទន្ធាភិញ្ញា ជាសុញ្ញតៈ ក្នុងសម័យនោះ ឈានមានអង្គ ៥ គឺ វិតក្កៈ វិចារៈ បីតិ សុខ ចិត្តេកគ្គតា ក៏កើតមាន នេះហៅថា បឋមជ្ឈាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយឈាន។
[៤៨២] បណ្តាឈានទាំងនោះ ទុតិយជ្ឈាន តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ ដើម្បីលះទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ។ បេ។ ចូលកាន់ទុតិយជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ហើយសម្រាកនៅ ក្នុងសម័យនោះ ផស្សៈក៏កើតមាន។ បេ។ អវិក្ខេបៈក៏កើតមាន ធម៌ទាំងនេះ ឈ្មោះថាជាកុសល ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ។ បេ។ ចូលកាន់បឋមជ្ឈាន។ បេ។ ចូលកាន់បញ្ចមជ្ឈាន ជាវិបាក ព្រោះភាពនៃឈានជាលោកុត្តរកុសលនោះឯង ដែលលោកធ្វើហើយ អប់រំហើយ ជាទុក្ខាបដិបទាទន្ធាភិញ្ញា ជាសុញ្ញតៈ ក្នុងសម័យនោះ ឈានមានអង្គ ២ គឺ ឧបេក្ខា ចិត្តេកគ្គតា ក៏កើតមាន នេះហៅថា បញ្ចមជ្ឈាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយឈាន។