(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh vb 12 02 07 បាលី cs-km: abh.vb.12.02.07 អដ្ឋកថា: abh.vb.12.02.07_att PTS: ?
(រូបារូបាវចរកិរិយៈ ទី៧)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៧. រូបារូបាវចរកិរិយា)
[៤៨៣] ឈាន ៤ គឺ បឋមជ្ឈាន ១ ទុតិយជ្ឈាន ១ តតិយជ្ឈាន ១ ចតុត្ថជ្ឈាន ១។
[៤៨៤] បណ្តាឈានទាំងនោះ បឋមជ្ឈាន តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនរូបាវចរជ្ឈាន ជាកិរិយា មិនមែនកុសល មិនមែនអកុសល ទាំងមិនមែនជាកម្មវិបាក ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន ស្ងាត់ចាកកាមទាំងឡាយ។ បេ។ ចូលកាន់បឋមជ្ឈាន មានបឋវីកសិណ (ជាអារម្មណ៍) ហើយសម្រាកនៅ ក្នុងសម័យនោះ ឈានមានអង្គ ៥ គឺ វិតក្កៈ វិចារៈ បីតិ សុខ ចិត្តេកគ្គតា ក៏កើតមាន នេះហៅថា បឋមជ្ឈាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយឈាន។
[៤៨៥] បណ្តាឈានទាំងនោះ ទុតិយជ្ឈាន តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនរូបាវចរជ្ឈាន ជាកិរិយា មិនមែនកុសល មិនមែនអកុសល ទាំងមិនមែនជាកម្មវិបាក ជាគ្រឿងនៅជាសុខក្នុងបច្ចុប្បន្ន ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ។ បេ។ ចូលកាន់ទុតិយជ្ឈាន។ បេ។ តតិយជ្ឈាន។ បេ។ ចតុត្ថជ្ឈាន។ បេ។ បឋមជ្ឈាន។ បេ។ បញ្ចមជ្ឈាន មានបឋវីកសិណ (ជាអារម្មណ៍) ហើយសម្រាកនៅ ក្នុងសម័យនោះ ឈានមានអង្គ ២ គឺ ឧបេក្ខា ចិត្តេកគ្គតា ក៏កើតមាន នេះហៅថា បញ្ចមជ្ឈាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយឈាន។ បេ។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនអរូបាវចរជ្ឈាន ជាកិរិយា មិនមែនកុសល មិនមែនអកុសល ទាំងមិនមែនជាកម្មវិបាក ជាគ្រឿងនៅជាសុខក្នុងបច្ចុប្បន្ន កន្លងនូវអាកិញ្ចញ្ញាយតនៈ ដែលច្រឡំដោយនេវសញ្ញានាសញ្ញាយតនសញ្ញា ដោយប្រការទាំងពួង ព្រោះលះសុខផង។ បេ។ ចូលកាន់ចតុត្ថជ្ឈាន ហើយសម្រាកនៅ ក្នុងសម័យនោះ ឈានមាន អង្គ ២ គឺ ឧបេក្ខា ចិត្តេកគ្គតា ក៏កើតមាន នេះហៅថា ចតុត្ថជ្ឈាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយឈាន។
ចប់ អភិធម្មភាជនីយ។