(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh vb 12 03 បាលី cs-km: abh.vb.12.03 អដ្ឋកថា: abh.vb.12.03_att PTS: ?
(បញ្ហាបុច្ឆកៈ ទី៣)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៣. បញ្ហាបុច្ឆកំ)
[៤៨៦] ឈាន ៤ គឺ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិនិសុខកើតក្នុងវិវេក ភិក្ខុព្រោះរម្ងាប់វិតក្កៈ និងវិចារៈហើយ ក៏ចូលកាន់ទុតិយជ្ឈាន ជាធម្មជាតកើតមានក្នុងសន្តាន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ ដែលកើតក្នុងសមាធិ គឺបឋមជ្ឈាន ព្រោះនឿយណាយចាកបីតិផង ប្រកបដោយឧបេក្ខាផង មានសតិ និងសម្បជញ្ញៈផង ទទួលសុខដោយនាមកាយផង ព្រះអរិយៈទាំងឡាយ តែងសរសើរនូវបុគ្គលដែលព្រមព្រៀង ដោយតតិយជ្ឈាននោះថា បុគ្គលប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿងនៅជាសុខដូច្នេះ ព្រោះតតិយជ្ឈានណា ក៏ចូលកាន់តតិយជ្ឈាននោះ ព្រោះលះសុខផង ព្រោះលះទុក្ខផង ព្រោះវិនាសទៅនៃសោមនស្ស និងទោមនស្សក្នុងកាលមុនផង ហើយចូលកាន់ចតុត្ថជ្ឈាន មានអារម្មណ៍មិនមែនទុក្ខមិនមែនសុខ មានសតិដ៏បរិសុទ្ធដោយឧបេក្ខា។
បណ្តាឈានទាំង ៤ ឈានជាកុសលប៉ុន្មាន ជាអកុសលប៉ុន្មាន ជាអព្យាក្រឹតប៉ុន្មាន។ បេ។ ជាសរណៈប៉ុន្មាន ជាអរណៈប៉ុន្មាន។
(១. តិកំ)
[៤៨៧] ឈានជាកុសលក៏មាន អាព្យាក្រឹតក៏មាន។ ឈាន ៣ ប្រកបដោយសុខវេទនា វៀរលែងតែសុខវេទនា ដែលកើតក្នុងឈាននុ៎ះចេញ ឈានទី ៤ ប្រកបដោយអទុក្ខមសុខវេទនា វៀរលែងតែអទុក្ខមសុខវេទនា ដែលកើតក្នុងឈាននុ៎ះចេញ។ ឈានជាវិបាកក៏មាន មានវិបាកធម៌ជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតីក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនកាន់យក តែជាប្រយោជន៍ដល់ឧបាទានក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនកាន់យក ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន មិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មងក៏មាន មិនសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មងក៏មាន។ ឈានទី ១ ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ វៀរលែងតែវិតក្កៈ និងវិចារៈ ដែលកើតក្នុងឈាននុ៎ះចេញ ឈាន ៣ មិនមានវិតក្កៈ មិនមានវិចារៈ។ ឈាន ២ ច្រឡំដោយបីតិ វៀរលែងតែបីតិដែលកើតក្នុងឈាននុ៎ះចេញ ឈាន ៣ ច្រឡំដោយសុខ វៀរលែងតែសុខដែលកើតក្នុងឈាននុ៎ះចេញ ឈានទី ៤ ច្រឡំដោយឧបេក្ខា វៀរលែងតែឧបេក្ខាដែលកើតក្នុងឈាននុ៎ះចេញ។ ឈានដែលមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនា មានហេតុមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនា ដល់នូវការសន្សំ (នូវកម្មក្កិលេស) ក៏មាន ដល់នូវការមិនសន្សំក៏មាន មិនដល់នូវការសន្សំ ទាំងមិនដល់នូវការមិនសន្សំក៏មាន ជារបស់សេក្ខបុគ្គលក៏មាន ជារបស់អសេក្ខបុគ្គលក៏មាន មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គលក៏មាន ដល់នូវសភាពធំក៏មាន មិនមានប្រមាណក៏មាន។ ឈាន ៣ មិនគួរពោលថា មានអារម្មណ៍តូចផង ថាមានអារម្មណ៍ដល់នូវសភាពធំផងឡើយ មានអារម្មណ៍ប្រមាណមិនបានក៏មាន មិនគួរពោលថា មានអារម្មណ៍មិនមានប្រមាណក៏មាន ឈានទី ៤ មានអារម្មណ៍តូចឆ្មារក៏មាន មានអារម្មណ៍ដល់នូវសភាពធំក៏មាន មានអារម្មណ៍មិនមានប្រមាណក៏មាន មិនគួរពោលថា មានអារម្មណ៍តូចឆ្មារផង ថាមានអារម្មណ៍ដល់នូវភាពធំផង ថាមានអារម្មណ៍មិនមានប្រមាណផងក៏មាន។ ឈានជាកណ្តាលក៏មាន ឧត្តមក៏មាន មានសភាពត្រូវ និងទៀងក៏មាន មានសភាពមិនទៀងក៏មាន ឈាន ៣ មិនមានមគ្គជាអារម្មណ៍ តែមានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន មិនគួរពោលថា មានមគ្គជាហេតុផង ថាមានមគ្គជាអធិបតីផងក៏មាន ឈានទី៤ មានមគ្គជាអារម្មណ៍ក៏មាន មានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន មិនគួរពោលថា មានមគ្គជាអារម្មណ៍ផង ថាមានមគ្គជាហេតុផង ថាមានមគ្គជាអធិបតីផងក៏មាន។ ឈានដែលកើតហើយក៏មាន មិនទាន់កើតក៏មាន បម្រុងនឹងកើតក៏មាន ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន។ ឈាន ៣ មិនគួរពោលថា មានអារម្មណ៍ជាអតីតផង ថាមានអារម្មណ៍ជាអនាគតផង ថាមានអារម្មណ៍ជាបច្ចុប្បន្នផងឡើយ ឈានទី ៤ មានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន មិនគួរពោលថា មានអារម្មណ៍ជាអតីតផង ថាមានអារម្មណ៍ជាអនាគតផង ថាមានអារម្មណ៍ជាបច្ចុប្បន្នផងក៏មាន។ ឈានខាងក្នុងក៏មាន ខាងក្រៅក៏មាន ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។ ឈាន ៣ មានអារម្មណ៍ខាងក្រៅ ឈានទី ៤ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ខាងក្នុង និងខាងក្រៅក៏មាន មិនគួរពោលថា មានអារម្មណ៍ខាងក្នុងផង ថាមានអារម្មណ៍ខាងក្រៅផង ថាមានអារម្មណ៍ខាងក្នុង និងខាងក្រៅផងក៏មាន។ ឈានមិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់។
(២. ទុកំ)
[៤៨៨] ពួកឈានមិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុ ប្រកបដោយហេតុមិនគួរពោលថា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុទេ គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុ មិនគួរពោលថា ជាហេតុ ទាំងប្រកបដោយហេតុឡើយ គ្រាន់តែប្រកបដោយហេតុ តែមិនមែនហេតុ គឺមិនមែនហេតុ គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងហេតុ។ ពួកឈានប្រកបដោយបច្ច័យ ត្រូវបច្ច័យតាក់តែង មិនប្រកបដោយការឃើញ មិនប្រកបដោយការប៉ះពាល់ ឥតរូប ជាលោកិយក៏មាន ជាលោកុត្តរក៏មាន ដែលបុគ្គលគប្បីដឹងដោយវិញ្ញាណណាមួយ ដែលបុគ្គលមិនគប្បីដឹងដោយវិញ្ញាណណាមួយក៏មាន។ ពួកឈានមិនមែនអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន មិនមានអាសវៈ ទាំងប្រាសចាកអាសវៈ តែមិនគួរពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈក៏មាន មិនគួរពោលថា ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនជាអាសវៈក៏មាន មិនគួរពោលថា ជាអាសវៈ ទាំងប្រកបដោយអាសវៈផង ថាប្រកបដោយអាសវៈ តែមិនមែនជាអាសវៈផងក៏មាន ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈក៏មាន។ ពួកឈានមិនមែនសំយោជនៈ។ បេ។ មិនមែនគន្ថៈ។ បេ។ មិនមែនឱឃៈ។ បេ។ មិនមែនយោគៈ។ បេ។ មិនមែននីវរណៈ។ បេ។ មិនមែនបរាមាសៈ។ បេ។ ពួកឈានប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ មិនមែនចិត្ត ជាចេតសិក ប្រកបដោយចិត្ត ច្រឡំដោយចិត្ត តាំងឡើងអំពីចិត្ត កើតជាមួយនឹងចិត្ត ប្រព្រឹត្តទៅតាមនូវចិត្ត ច្រឡំ ទាំងតាំងឡើងអំពីចិត្ត ច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្ត ច្រឡំ ទាំងប្រព្រឹត្តទៅតាមចិត្ត ជាខាងក្រៅ មិនមែនឧបាទា មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយក៏មាន។ ពួកឈានមិនមែនឧបាទាន។ បេ។ មិនមែនកិលេស។ បេ។
[៤៨៩] ពួកឈានមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា មានហេតុមិនគួរលះដោយទស្សនៈ។ ឈានទី ១ ប្រកបដោយវិតក្កៈ វៀរលែងតែវិតក្កៈ ដែលកើតក្នុងឈាននុ៎ះចេញ ឈាន ៣ មិនមានវិតក្កៈទេ។ ឈានទី ១ ប្រកបដោយវិចារៈ វៀរលែងតែវិចារៈដែលកើតក្នុងឈាននុ៎ះចេញ ឈាន ៣ មិនមានវិចារៈទេ។ ឈាន ២ ប្រកបដោយបីតិ វៀរលែងតែបីតិដែលកើតក្នុងឈាននុ៎ះចេញ ឈាន ២ មិនមានបីតិទេ។ ឈាន ២ ច្រឡំដោយបីតិ វៀរលែងតែបីតិដែលកើតក្នុងឈាននុ៎ះចេញ ឈាន ២ មិនច្រឡំដោយបីតិទេ។ ឈាន ៣ ច្រឡំដោយសុខ វៀរលែងតែសុខដែលកើតក្នុងឈាននុ៎ះចេញ ឈានទី ៤ មិនច្រឡំដោយសុខទេ។ ឈានទី ៤ ច្រឡំដោយឧបេក្ខា វៀរលែងតែឧបេក្ខាដែលកើតក្នុងឈាននុ៎ះចេញ ឈាន ៣ មិនច្រឡំដោយឧបេក្ខាទេ។ ពួកឈានមិនមែនជាកាមាវចរ តែជារូបាវចរក៏មាន មិនមែនរូបាវចរក៏មាន។ ឈាន ៣ មិនមែនអរូបាវចរ ឈានទី ៤ ជាអរូបាវចរក៏មាន មិនមែនអរូបាវចរក៏មាន។ ពួកឈានជាបរិយាបន្នៈក៏មាន ជាអបរិយាបន្នៈក៏មាន ជានិយ្យានិកៈក៏មាន ជាអនិយ្យានិកៈក៏មាន ជានិយតៈក៏មាន ជាអនិយតៈក៏មាន ជាសឧត្តរៈក៏មាន ជាអនុត្តរៈ ជាអរណៈក៏មាន។
ចប់ បញ្ហាបុច្ឆកៈ។
ចប់ ឈានវិភង្គ។