User Tools

Site Tools


Translations of this page?:
km:tipitaka:abh:vb:abh.vb.12.03.01

(តិក)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh vb 12 03 01 បាលី cs-km: abh.vb.12.03.01 អដ្ឋកថា: abh.vb.12.03.01_att PTS: ?

(តិក)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១. តិកំ)

[៤៨៧] ឈាន​ជាកុសល​ក៏មាន អាព្យាក្រឹតក៏មាន។ ឈាន ៣ ប្រកបដោយសុខវេទនា វៀរលែងតែសុខវេទនា ដែលកើតក្នុងឈាន​នុ៎ះចេញ ឈានទី ៤ ប្រកបដោយអទុក្ខម​សុខវេទនា វៀរលែងតែ​អទុក្ខមសុខវេទនា ដែលកើតក្នុងឈាន​នុ៎ះចេញ។ ឈានជាវិបាក​ក៏មាន​ មានវិបាកធម៌ជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែន​មាន​វិបាក​ធម៌ជាប្រក្រតីក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហា​ជាដើម​កាន់យកហើយ ទាំងជាប្រយោជន៍​ដល់ឧបាទានក៏មាន មានកម្មប្រកបដោយ​កិលេស មានតណ្ហាជាដើម​មិនកាន់យក តែជាប្រយោជន៍​ដល់ឧបាទានក៏មាន មានកម្មប្រកប​ដោយកិលេស​ មានតណ្ហា​ជាដើម​មិនកាន់យក ទាំងមិនជាប្រយោជន៍​ដល់ឧបាទានក៏មាន មិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង​ក៏មាន មិនសៅហ្មង​ ទាំងមិនគួរដល់​សេចក្តីសៅហ្មង​ក៏មាន។ ឈានទី ១ ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ វៀរលែងតែវិតក្កៈ ​និង​វិចារៈ ដែលកើតក្នុងឈាននុ៎ះចេញ ឈាន ៣ មិនមានវិតក្កៈ មិនមានវិចារៈ។ ឈាន ២ ច្រឡំដោយបីតិ វៀរលែងតែបីតិដែលកើតក្នុងឈាននុ៎ះចេញ ឈាន ៣ ច្រឡំដោយ​សុខ វៀរលែងតែសុខ​ដែលកើតក្នុងឈាននុ៎ះចេញ ឈានទី ៤ ច្រឡំដោយឧបេក្ខា វៀរលែងតែ​ឧបេក្ខា​ដែលកើតក្នុងឈាននុ៎ះចេញ។ ឈានដែលមិន​គួរលះដោយ​ទស្សនៈ ទាំងមិនគួរលះដោយភាវនា មានហេតុមិនគួរលះដោយ​ទស្សនៈ ទាំងមិនគួរលះដោយភាវនា ដល់នូវការសន្សំ (នូវកម្មក្កិលេស) ក៏មាន ដល់នូវការមិនសន្សំក៏មាន មិនដល់នូវការសន្សំ ទាំងមិនដល់នូវការមិនសន្សំ​ក៏មាន ជារបស់សេក្ខបុគ្គល​ក៏មាន ជារបស់​អសេក្ខបុគ្គល​ក៏មាន មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់​អសេក្ខបុគ្គល​ក៏មាន ដល់នូវសភាពធំក៏មាន មិនមានប្រមាណ​ក៏មាន។ ឈាន ៣ មិន​គួរពោលថា មានអារម្មណ៍តូចផង ថាមានអារម្មណ៍ដល់នូវ​សភាពធំ​ផងឡើយ មាន​អារម្មណ៍ប្រមាណមិនបាន​ក៏មាន មិនគួរពោលថា មានអារម្មណ៍​មិនមានប្រមាណ​ក៏មាន ឈានទី ៤ មានអារម្មណ៍តូចឆ្មារក៏មាន មានអារម្មណ៍ដល់​នូវសភាពធំក៏មាន មានអារម្មណ៍​មិនមានប្រមាណក៏មាន មិនគួរពោលថា មានអារម្មណ៍​តូចឆ្មារផង ថាមានអារម្មណ៍ដល់នូវភាពធំផង ថាមានអារម្មណ៍​មិនមាន​ប្រមាណ​ផងក៏មាន។ ឈាន​ជាកណ្តាល​ក៏មាន ឧត្តមក៏មាន មានសភាពត្រូវ និងទៀងក៏មាន មានសភាព​មិនទៀង​ក៏មាន ឈាន​ ៣ មិនមានមគ្គជាអារម្មណ៍ តែមានមគ្គ​ជាហេតុក៏មាន មានមគ្គ​ជាអធិបតីក៏មាន មិនគួរពោលថា មានមគ្គជាហេតុផង ថាមានមគ្គជាអធិបតីផង​ក៏មាន ឈានទី៤ មានមគ្គជាអារម្មណ៍ក៏មាន មានមគ្គជាហេតុក៏មាន មានមគ្គជា​អធិបតីក៏មាន មិនគួរពោលថា មានមគ្គជាអារម្មណ៍ផង ថាមានមគ្គជាហេតុផង ថាមានមគ្គជាអធិបតីផងក៏មាន។ ឈានដែលកើតហើយក៏មាន មិនទាន់កើតក៏មាន បម្រុងនឹងកើតក៏មាន ជាអតីតក៏មាន ជាអនាគត​ក៏មាន ជាបច្ចុប្បន្ន​ក៏មាន។ ឈាន ៣ មិនគួរពោលថា មានអារម្មណ៍​ជាអតីតផង ថាមានអារម្មណ៍ជាអនាគតផង ថា​មានអារម្មណ៍​ជាបច្ចុប្បន្នផងឡើយ ឈានទី ៤ មានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍​ជាអនាគត​ក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន មិនគួរពោលថា មានអារម្មណ៍ជា​អតីតផង ថាមានអារម្មណ៍ជាអនាគតផង ថាមានអារម្មណ៍ជាបច្ចុប្បន្ន​ផងក៏មាន។ ឈានខាងក្នុងក៏មាន ខាងក្រៅក៏មាន ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។ ឈាន ៣ មានអារម្មណ៍​ខាងក្រៅ ឈានទី ៤ មានអារម្មណ៍ខាងក្នុង​ក៏មាន មានអារម្មណ៍​ខាង​ក្រៅក៏មាន មានអារម្មណ៍​ខាងក្នុង ​និងខាងក្រៅក៏មាន មិនគួរពោលថា ​មានអារម្មណ៍​ខាងក្នុងផង ថាមានអារម្មណ៍ខាងក្រៅផង ថាមានអារម្មណ៍​ខាងក្នុង និងខាងក្រៅ​ផងក៏មាន។ ឈានមិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់។

 

លេខយោង

km/tipitaka/abh/vb/abh.vb.12.03.01.txt · ពេលកែចុងក្រោយ: 2024/08/13 13:36 និពន្ឋដោយ Johann