User Tools

Site Tools


Translations of this page?:
km:tipitaka:abh:vb:abh.vb.12.03.02

(ទុក)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh vb 12 03 02 បាលី cs-km: abh.vb.12.03.02 អដ្ឋកថា: abh.vb.12.03.02_att PTS: ?

(ទុក)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(២. ទុកំ)

[៤៨៨] ពួកឈានមិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុ ប្រកបដោយហេតុ​មិនគួរពោលថា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុទេ គ្រាន់តែប្រព្រឹត្តទៅ​ជាមួយនឹងហេតុ តែមិនមែនហេតុ មិនគួរពោលថា ជាហេតុ ទាំងប្រកបដោយហេតុ​ឡើយ គ្រាន់តែប្រកបដោយហេតុ តែមិនមែនហេតុ គឺមិនមែនហេតុ គ្រាន់តែ​ប្រព្រឹត្ត​ទៅជាមួយនឹងហេតុ។ ពួកឈានប្រកបដោយបច្ច័យ ត្រូវបច្ច័យតាក់តែង មិនប្រកប​ដោយការឃើញ មិនប្រកបដោយ​ការប៉ះពាល់ ឥតរូប ជាលោកិយក៏មាន ជាលោកុត្តរ​ក៏មាន ដែលបុគ្គលគប្បីដឹងដោយវិញ្ញាណណាមួយ ដែលបុគ្គលមិនគប្បី​ដឹងដោយ​វិញ្ញាណ​ណាមួយក៏មាន។ ពួកឈានមិនមែនអាសវៈ តែប្រព្រឹត្តទៅជាមួយនឹង​អាសវៈក៏មាន មិនមានអាសវៈ ទាំងប្រាសចាកអាសវៈ តែមិនគួរពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន គ្រាន់តែប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ តែមិនមែនអាសវៈក៏មាន មិនគួរពោលថា ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែ​មិនមែន​ជាអាសវៈក៏មាន មិនគួរពោលថា ជាអាសវៈ ទាំងប្រកបដោយ​អាសវៈផង ថាប្រកបដោយអាសវៈ តែមិនមែនជាអាសវៈផងក៏មាន ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយ​នឹងអាសវៈ​ក៏មាន ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ​ក៏មាន។ ពួកឈានមិនមែនសំយោជនៈ។ បេ។ មិនមែនគន្ថៈ។ បេ។ មិនមែនឱឃៈ។ បេ។ មិនមែនយោគៈ។ បេ។ មិនមែននីវរណៈ។ បេ។ មិនមែនបរាមាសៈ។ បេ។ ពួក​ឈាន​ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ មិនមែនចិត្ត ជាចេតសិក ប្រកបដោយចិត្ត ច្រឡំ​ដោយចិត្ត តាំងឡើងអំពីចិត្ត កើតជាមួយនឹងចិត្ត ប្រព្រឹត្តទៅតាមនូវចិត្ត ច្រឡំ ទាំង​តាំងឡើងអំពីចិត្ត ច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្ត ច្រឡំ ទាំងប្រព្រឹត្តទៅ​តាមចិត្ត ជាខាងក្រៅ មិនមែនឧបាទា មានកម្មប្រកបដោយ​កិលេស មានតណ្ហាជាដើម កាន់យកហើយក៏មាន មិនមានកម្មប្រកបដោយ​កិលេស​ មានតណ្ហា​ជាដើមកាន់យក​ហើយក៏មាន។ ពួកឈានមិនមែនឧបាទាន។ បេ។ មិនមែនកិលេស។ បេ។

[៤៨៩] ពួកឈានមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា មានហេតុមិនគួរ​លះដោយទស្សនៈ។ ឈានទី ១ ប្រកបដោយវិតក្កៈ វៀរលែងតែវិតក្កៈ ដែលកើត​ក្នុង​ឈាននុ៎ះចេញ ឈាន ៣ មិនមានវិតក្កៈទេ។ ឈានទី ១ ប្រកបដោយវិចារៈ វៀរលែងតែវិចារៈ​ដែលកើតក្នុងឈាននុ៎ះចេញ ឈាន ៣ មិនមានវិចារៈទេ។ ឈាន ២ ប្រកប​ដោយបីតិ វៀរលែងតែបីតិ​ដែលកើតក្នុងឈាននុ៎ះចេញ ឈាន ២ មិនមានបីតិទេ។ ឈាន ២ ច្រឡំដោយបីតិ វៀរលែងតែបីតិ​ដែលកើតក្នុងឈាននុ៎ះចេញ ឈាន ២ មិន​ច្រឡំដោយបីតិទេ។ ឈាន ៣ ច្រឡំដោយសុខ វៀរលែងតែសុខ​ដែលកើត​ក្នុងឈាន​នុ៎ះចេញ ឈានទី ៤ មិនច្រឡំដោយសុខទេ។ ឈានទី ៤ ច្រឡំដោយឧបេក្ខា វៀរលែង​តែឧបេក្ខា​ដែលកើតក្នុងឈាននុ៎ះចេញ ឈាន ៣ មិនច្រឡំដោយឧបេក្ខាទេ។ ពួក​ឈាន​មិនមែនជាកាមាវចរ តែជារូបាវចរ​ក៏មាន មិនមែនរូបាវចរក៏មាន។ ឈាន ៣ មិនមែន​អរូបាវចរ ឈានទី ៤ ជាអរូបាវចរក៏មាន មិនមែនអរូបាវចរក៏មាន។ ពួកឈានជា​បរិយាបន្នៈក៏មាន ជាអបរិយាបន្នៈក៏មាន ជានិយ្យានិកៈក៏មាន ជាអនិយ្យានិកៈក៏មាន ជានិយតៈក៏មាន ជាអនិយតៈក៏មាន ជាសឧត្តរៈក៏មាន ជាអនុត្តរៈ​ ជាអរណៈក៏មាន។

ចប់ បញ្ហាបុច្ឆកៈ។

ចប់ ឈានវិភង្គ។

 

លេខយោង

km/tipitaka/abh/vb/abh.vb.12.03.02.txt · ពេលកែចុងក្រោយ: 2024/08/13 13:37 និពន្ឋដោយ Johann